Thursday, March 28, 2024
spot_img
More

    Latest Posts

    លោកយូ​ ឌី​ស្កូ​ កើត​​​ជំងឺ​ក្រលៀន និង​ទឹកនោមប្រៃ​…​

    រាជធានីភ្នំពេញ ៖​ ​ស្ថាន​ភា​ពជំងឺ​​របស់​លោក​យូ​ ឌី​ស្កូ​ កំពុង​តែ​ស្ថិត​ក្នុង​គ្រោះថ្នាក់ ​ទោះបីជា​លោក​វេជ្ជបណ្ឌិត​​​បាន​ផ្តល់​ឈាម​២​កំប្លោក​​​​ហើយ​​ក៏​ដោយ​ តែ​លោក​នៅ​តែ​ត្រូវការ​បញ្ចូល​ឈាម​ប្រភេទ AB+​ចំនួន​4​ប្លោក​ទៀត​​នៅព្រឹកថ្ងៃទី​២៧ កញ្ញា នេះ​ ដើ​ម្បី​សង្គ្រោះ​ជីវិត​របស់លោក ​។

    យោង​តាម​គណនី​​​​ហ្វេ​សបុ​ករប​សក់​កញ្ញា​ឌួ​ង ​ហ្សូ​រី​ដា បាន​សរសេ​រ​រៀបរាប់​ថា «​អរគុណ​ដល់​លោក​វេជ្ជបណ្ឌិត​ប្រធាន​ម​ជ្ឃ​ម​ណ្ទ​ល​ជាតិ​​ផ្តល់​ឈាម ដែល​បាន​ផ្តល់​ឈាម២​កំប្លោក ជា​ការ​ដោះ​ដូរ​ផ្ទាល់​ដោយ​ឈាម​នាង​ខ្ញុំ​មួយ​ប្លោក និង​ប្អូនស្រី​មួយ​ប្លោក ដើម្បី​សង្គ្រោះ​​​បង​ស្កូ​ ក្នុង​ការ​លាង​ឈាម​យប់​នេះ​ ។ បង​ស្កូ​ត្រូវការ​បញ្ចូល​ឈាម​ប្រភេទ AB+ ចំនួន​4​ប្លោក​ទៀត​នៅ​ថ្ងៃស្អែក ប្រសិនបើ​មាន​បងប្អូន មិត្ត​សិល្បៈ​ណា​មាន​ឈាម​ប្រភេទ AB+ សូម​ទាក់ទង​មក​ប្អូនស្រី​នាង​ខ្ញុំ​តាម​រយៈ​លេខ 076 666 6627 ព្រោះ​ថ្ងៃ​ស្អែក​វេលា​ម៉ោង10​ព្រឹក នាង​ខ្ញុំ​និង​ក្រុម​សិល្បៈ​របស់​​យើង​នឹង​ទៅ​ធ្វើការ​បរិច្ចាគ​ឈាម​នៅ​ម​ជ្ឃ​មណ្ឌល​ជាតិ​ផ្តល់​ឈាម​នៅ​មន្ទីរ​រ៉ូ​ស្សី​ដើម្បី​ជួយ​សង្គ្រោះ​គាត់ ។

    តាម​ការ​ផ្តល់​ព័ត៌​មាន​​ពី​លោក​វេជ្ជបណ្ឌិត​នៅ​ម​ជ្ឃ​មណ្ឌល​ជាតិ​ផ្តល់​ឈាម​បានជម្រាប​​ថា ឈាម​ប្រភេទ AB+ ជា​ឈាម​ដែល​កម្រ​មាន​អ្នក​បរិច្ចាគ និង​ខ្សត់​ជាងគេ​បំផុត ដូច្នេះ​ហើយ​សូម​អំពាវនាវ​អ្នក​ដែល​មាន​ឈាម​ប្រភេទA​ សូមមេត្តា​ជួយ​ផង ។ ​គួរ​​បញ្ជាក់​ថា​លោក​យូ​ឌី​ស្កូ​ ត្រូវ​បាន​ចូល​បន្ទប់សង្គ្រោះបន្ទាន់​ ដោយសារ​លោក​កើតមាន​ជំងឺ​ក្រលៀន ទឹកនោមប្រៃ និង​ឈាម.ស​ឡើង​ខ្ពស់ ។ ​ពេល​នេះ​ គាត់​ត្រូវការ​ឈាម​ប្រភេទ AB+ ដែល​ជា​ប្រភេទ​ឈាម​ដ៏​ពិបាក​រក ​៕

     

    Latest Posts

    spot_imgspot_img

    Don't Miss

    Stay in touch

    To be updated with all the latest news, offers and special announcements.