Wednesday, November 27, 2024
spot_img
More

    Latest Posts

    Rooney ត្រលប់​មក​វិញ បន្ទាប់​ពី​បាន​ស៊ី​មួយ​ដៃ​របស់ Simon Francis

    តាម​ប្រភព​ព័ត៌មាន Mirror បាន​ឲ្យ​ដឹង​ថា អតីត​ប្រធាន​ក្រុម​អង់គ្លេស Wayne Rooney បាន​ត្រលប់​មក​ហ្វឹកហាត់​វិញ បន្ទាប់​ពី​ជា​សះស្បើយ​ពីមុខ​របួស​នៅ​ត្រង់​ចិញ្ចើម​ខាងឆ្វេង ។

    Rooney បាន​ចូល​ហ្វឹកហាត់​វិញ​ជាមួយនឹង​មិត្ត​រួម​ក្រុម Everton កាល​ព្រឹក​ថ្ងៃ​ពុធ ដើម្បី​ត្រៀម​ប្រកួត​ជាមួយនឹង Apollon Limassol ។

    កាលពី​ការ​ប្រកួត​ជាមួយនឹង Bournemouth កីឡាករ​ជើង​ខ្លាំង​ពោរពេញ​ដោយ​បទ​ពិសោធន៍ Rooney បាន​រង​របួស​បែក​ចិញ្ចើម​ខាងឆ្វេង ដោយសារ​តែ​ប៉ះ​ជាមួយនឹង​ដៃ​របស់​កីឡាករ Simon Francis ។

    ការ​ចូល​មក​ហ្វឹកហាត់​វិញ​នេះ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា Rooney បានជា​ពីមុខ​របួស ហើយ​បាន​ត្រៀមខ្លួន​រួចរាល់​ចំពោះ​ការ​ប្រកួត​នា​ពេល​ខាង​មុខ​នេះ ៕

    Latest Posts

    spot_imgspot_img

    Don't Miss

    Stay in touch

    To be updated with all the latest news, offers and special announcements.