អោយតែនឹកឃើញឃ្លាន ម្ហូបអីដែលសម្រន់ភ្លាមៗ ដូចវីដេអូខាងក្រោមហ្នឹងចឹងឃើញចង់ញ៉ាំហើយ, ហើយអ្នកធ្លាប់ចំណាំអត់ថា អោយតែឃើញនំប័ុងដាក់សាច់ ដឹងតែឃ្លាន ព្រោះអីម៉ោងនេះ ម៉ោងហេវនោះអី! ហាសហាសហា និយាយលេងទេ តែថ្ងៃហ្នឹងសុំបង្ហាញកន្លែងលក់នំប័ុងសាច់ល្បីៗ ៣ហាងដែលមានរសជាតិឆ្ងាញ់ម៉ាកប់ រសជាតិខុសៗគ្នាតាមហាងនីមួយៗ អ្នករើសបានតាមការចូលចិត្តចុះមានដូចខាងក្រោម៖
ហាង នំប័ុងជ្រូកខ្វៃ

បើយើងធ្វើដំណើរតាម ម្ដុំផ្លូវក្រោយសាលាសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល លើដងផ្លូវ ៤៣០ យើងនឹងឃើញមានរទេះរុញ២ កំពុងឈរទទឹមគ្នា ដែលមួយជារទេះរុញលក់លត់ឆា និងមួយទៀតជារទេះរុញលក់នំប័ុងជ្រូកខ្វៃ ពិសេស ដែលមានអ្នកទិញឈរចោមរោមច្រើនរៀងរាល់ល្ងាច។



ឃើញដូចនេះយើងក៏ សាកទិញញ៉ាំដើម្បីភ្លក្សរសជាតិនំប័ុងជ្រូកខ្វៃ អង្គុយបណ្តើរសួរបងស្រីម្នាក់ដែលដៃគាត់មិនទំនេរនោះទេ តែគាត់នៅតែឆ្លើយមួយៗ ថាសួរមកអូនអត់អីទេ។
“ក្នុងមួយថ្ងៃបងស្រីលក់ដាច់អស់សាច់ប៉ុន្មានគីឡូ ហើយលក់ពីម៉ោងប៉ុន្មានដល់ម៉ោងប៉ុន្មានដែរ? បងស្រីៈ អូ៎អូន មួយថ្ងៃបងអាចលក់បាន ៣០គីឡូ ព្រោះបងមាន ៣កន្លែងសំរាប់ដាក់លក់ដូចជា នៅទល់មុខក្លោងទ្វាខាងជើងស្តាតអូឡាំពិក ជួរជាមួយតុលាការក្រុង, ជិតស្ពានអាកាសស្ទឹងមានជ័យ និងកន្លែងហ្នឹងមួយកន្លែងទៀត ក្រោយសាលាសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ហើយបងលក់ពីម៉ោង ២ថ្ងៃរសៀល ដល់ម៉ោង ៨យប់តែពេលខ្លះអាចលក់អស់មុនម៉ោងណាអូន “។
ហាង នំប័ុងសាច់ហុងកុង
ចំណីមាត់ថ្មី! នំប័ុងសាច់ហុងកុង, ម៉េចបានយើងហ៊ាននិយាយថាវាថ្មី ថ្មីព្រោះថា យើងគ្រប់គ្នាអ្នកក៏បានដឹងបានលឺ បានឃើញ បានភ្លក្សហើយនូវរសជាតិនំប័ុងសាច់កាប់ សាច់ខ្វៃ សាច់ផាកឡូវ សាច់ប៉ាតេ និងសាច់ផ្សេងៗទៀត តែនេះនំប័ុងសាច់បែបហុងកុង តែច្នៃរសជាតិបែបខ្មែរ។



អ្នកទាំងអស់គ្នាប្រាកដជាសួរទៀតហើយថា ម៉េចបាននិយាយថា បែបហុងកុងផង ខ្មែរផងមែនអត់? នឹងហើយនេះជាអ្វីដែលពិសេសរបស់នំប័ុងប្រចាំហាង សូហៃ ហើយដោយសារតែគាត់បានឆ្ងាញ់រសជាតិរបស់សាច់ ជាមួយកាពិ និងគ្រឿងផ្សំបែបខ្មែរ តែច្នៃពីហុងកុង និយាយរួមរសជាតិដែលខ្មែរយើងចូលចិត្តតែម្តង។



នំប័ុងសាច់ហុងកុងនេះ ក្រុមការងារយើងបានភ្លក្ស តែភ្លក្សលក្ខណៈថា ២ដើមម្នាក់ឯងហ្មង ហើយគាត់ថា រសជាតិសាច់វាមិនតាលាន់ទេ ញ៉ាំអស់២ដើមហើយ នៅចង់ថែមទៀត តែថែមលែងកើត ព្រោះអីទឹកសណ្តែក ក៏ឆ្ងាញ់ អស់២កែវទៀត ដាក់លែងចូលហើយ។ អូយ៎ លឺពួកគាត់និយាយប្រាប់ក៏លេបទឹកមាត់ដែរ ចឹងល្ងាចនេះទៅសាកជាមួយ គ្នាណា…
កាន់តែពិសេសទៅទៀតនោះ ហាងយេីងខ្ញំុមានសេវាកម្មដឹកជញ្ជូនចាប់ពី ដប់ដេីមឡេីង ទៅគឺមិនគិតថ្លៃដឹកជញ្ជូនឡេីយ។នំបុ័ងឆ្ងាញ់ពិសេសតំលៃធូរថ្លៃត្រឹមតែ 2500រៀល តែប៉ុណ្ណោះ រកណាាទៀត……
ហាង សូហៃ គុយទាវបាក់សៀក
លេខទូរស័ព្ទ៖ 088 888 2222, 078 471 472, 096 4002 168
អាស័យដ្ឋាន ៖ ផ្លូវជាតិលេខ ៥ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឬស្សីកែវ រាជនីភ្នំពេញ ( នៅពីមុខ ឃ្លាំងក្រុមហ៊ុន Green Trade ឬក៏ ហួស CTN ប្រហែល 1500ម។ ចាប់ផ្តើមលក់ចាប់ពីម៉ោង3:00ល្ងាចដល់ 8:00យប់ ។
វីដេអូ
ហាង នំប័ុងប៉ាតេផ្សារកាប់គោ
បើនិយាយទាក់ទងនឹងនំប័ុងប៉ាតេ ពិតជាមានច្រើនកន្លែងណាស់នៅទីក្រុងភ្នំពេញយើង។ ដោយឡែកហាងនំប័ុងប៉ាតេមួយនេះវិញហាក់មានភ្ញៀវ ឈរចាំទិញខុសប្លែកធម្មតា ដែលបណ្តាលចិត្តអោយអ្នកដំណើរជិះកាត់ចង់សាកភ្លក្សដែរ។
ថ្ងៃនេះខ្ញុំសូមណែនាំហាងលក់នំប័ុងប៉ាតេមួយកន្លែងនោះគឺ មានឈ្មោះថា “នំប័ុងប៉ាតេ ផ្សារកាប់គោ”។ និយាយពីរសជាតិវាវិញបើបានញាំុម្តងហើយចង់ញាំុម្តងទៀត។ ចឹងពេលដែលទំនេរម្តងៗ គិតចង់ទៅញាំុនំប័ុងប៉ាតេ គួរសាកទៅញាំុរសជាតិក៏ឆ្ងាញ់ ហើយតម្លៃក៏សមរម្យទៀត ពោលគឺ ៣០០០៛ ក្នុង១កំណាត់។

នំប័ុងដែលអាំងក្តៅៗ ដាក់ជាមួយប័រ ផ្គាប់ផ្សំជាមួយគ្រឿង ជ្រក់ល្ហុង និងសាច់ប៉ាតេដែលមានរសជាតិឆ្ងុយឃើញហើយស្រក់ទឹកមាត់ម៉ង។

តែឈប់សិនបើចង់ដឹងថាហាងលក់នំប័ុងប៉ាតេនេះមានរសជាតិឆ្ងាញ់ប៉ុណ្ណា សូមមើលពីវីដេអូនេះទាំងអស់គ្នា