បន្ទាប់ពីភ្ជុំបិណ្ឌរួចមកលោកអ្នកប្រហែលជានឿយហត់អស់កម្លាំង និងការធ្វើដំណើរពីស្រុកកំណើត ឬ កន្លែងកំសាន្តជាមួយក្រុមគ្រួសារពីបណ្តារមណីយដ្ឋាននានាហើយមែនទេ! ហើយក៏ប្រហែលជាកំពុងគិតថាទៅញាុំអាហារអ្វីដើម្បីប្លែកមាត់ដែរ។

សម្រាប់ដើមសប្តាហ៍នេះ ក្រុមការងារ KSPG.TV សូមណែនាំលោកអ្នកនូវហាងមួយកន្លែង គឺ CT Taste Restaurant & grill ដែលមានមុខម្ហូប សសៃកែងអាំង និងSteak ប្រលាក់គ្រឿង អាំងឆ្ងុយជាប់ចិត្ត ធ្វើឱ្យទ្រាំស្រក់ទឹកមាត់មិនបាន បើសិនជាថែមស៊ុបមួយឆ្នាំងទៀតនោះ ជឿថាលោកអ្នកពិតជាបែកញើសជោកតែម្តង។





មិនត្រឹមតែប៉ុណ្ណោះ ហាង CT Taste Restaurant & grill ក៏មានអាហារប្លែកៗដូចជា: ខ្ទឹម សរ ម្រេចខ្ចីនៅក្នុងសាច់គោ, សាច់ផុយ ឆ្ងាញ់ ស្រួលញុាំ និងភេសជ្ជៈជាច្រើនមុខទៀត ហើយនិងតន្រ្តីកំដរអារម្មណ៍ធ្វើឱ្យលោកអ្នករីករាយជាមួយការជួបជុំក្រុមគ្រួសារនិងមិត្តភ័ក្រយ៉ាងសប្បាយ។






ហាង CT Taste Restaurant & grill
ទីតាំង: ផ្លូវលេខ ២៨៧ , ផ្ទះលេខ១, សង្កាត់បឹងកក់១ , ខណ្ឌទួលគោក, ភ្នំពេញ
(ច្រកច្រមុះជ្រូកលក់គ្រឿងឡាន)
ទំនាក់ទំនងទូរស័ព្ទ Tel: 015 523 456 / 090 787 168
វីដេអូ