រាជធានីភ្នំពេញ ៖ កម្មវិធីប្រកួត «បវរកញ្ញាឯកអន្តរជាតិ» ឬ Miss Internationalជាព្រឹត្តិការណ៍ប្រកួតសម្រស់ប្រចាំឆ្នាំដ៏ធំមួយក្នុងចំណោមព្រឹត្តិការណ៍ប្រកួតប្រជែងកំពូលសម្រស់ថ្នាក់អន្តរជាតិជាច្រើនប្រភេទ ។
កម្មវិធីប្រកួតបវរកញ្ញាឯកអន្តរជាតិ Miss International 2017 នេះនឹងប្រព្រឹត្តទៅនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ទីកន្លែងដែលនឹងមាននារីកំពូលសម្រស់ពីជាង៧០ប្រទេសចូលរួមប្រកួតប្រជែងដណ្តើមមកុដនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ។
ព្រឹត្តិការណ៍ Miss International 2017 នេះគឺជាព្រឹត្តិការណ៍ប្រកួតប្រជែងកំពូលសម្រស់លក្ខណៈអន្តរជាតិលើកទី៥៧ របស់ Miss International...