Yearly Archives: 2017

ប្រហិតរសជាតិដូចតែគ្នា តែទឹកជ្រលក់វិញឆ្ងាញ់កប់

ប្រហិតដែលឆ្ងាញ់ មិនអាស្រ័យតែលើរសជាតិនៃសាច់ប្រហិតតែមួយមុខនោះទេ តែអ្វីដែលអ្នកលក់ប្រហិតចាំបាច់ត្រូវតែមាន អត់មិនបាននោះគឺ ទឹកជ្រលក់ដែលមានរសជាតិឆ្ងាញ់កប់ ហើយច្រើនជម្រើស ព្រោះអីអ្នកញ៉ាំមួយចំនួន គាត់មានរស់និយមខុសៗគ្នា។ ដូច្នេះហើយទើប ហាងផាឡែន លក់ប្រហិតដាច់ នេះក៏ព្រោះតែរសជាតិរបស់ទឹកជ្រលក់បីមុខរបស់គាត់ គឺកប់ហើយ កប់ចិត្តអោយអ្នកញ៉ាំហើយចង់ញ៉ាំទៀត និយាយរួមទៅជាវេទមន្តពិសេសប្រចាំហាងគាត់ហើយ ឆ្ងាញ់ណាស់…កុំភ្លេចសាកណា នៅហាងស្ថិត​នៅ​ផ្ទះលេខ១៣ ផ្លូវកោសដូង សំណង់១២នេះឯង។ តែបើជ្រុលតែទៅសាកប្រហិតហើយនោះ ហើយទៅគ្នាច្រើនទៀត កុំភ្លេចហៅនំប័ុងខគោគាត់សាកផងព្រោះអី រសជាតិឆ្ងាញ់ញ័រប្លោកហ្មង ពិសេសប្រើសាច់សុទ្ធ សរសៃកែង ជ្រលក់ជាមួយនំប័ុងបំពងគាត់ស្រួយៗ ឆ្ងាញ់មិនបាច់និយាយ...

ស្វែងរកទំនិញដែលមានតម្លៃសមរម្យនៅលើ MyPhsar

ការសម្រេចចិត្តទិញម៉ូតូ នរណាក៏ដូចនរណាដែរ គឺតែងដើរជ្រេរកមើលក្នុងឃ្លាំងជាច្រើនកន្លែងដើម្បីឲ្យប្រាកដថា យើងអាចរកបានម៉ុតូមួយគ្រឿងដែលត្រូវចិត្តមានកម្លាំងម៉ាស៊ីនល្អ និងតម្លៃសមរម្យ។ ប៉ុន្តៃឥឡូវនេះ នរណាទៅមានពេលដើរមើលទៀតនុុុះ! ហត់ក៏ហត់! ហើយថែមទាំងខាតពេលទៀត។ ដើម្បីជាគំនិតក្នុងការបញ្ជាទិញម៉ូតូមួយគ្រឿងដោយមានភាពងាយស្រួល មិនបានខាតពេលដើររកនៅកន្លែងណាឆ្ងាយ និងសាកសមចំពោះអ្នកបំផុតនោះ ងាយៗស្រួលៗដោយគ្រាន់តែចូលទៅកាន់ MyPhsar Mobile App អ្នកនឹងឃើញមានជម្រើសម៉ូតូជាច្រើនដែលមាតម្លៃសមរម្យប្រមូលផ្តុំគ្នានៅលើ App តែមួយ។ មានទៅពិបាកអី!ស្វែងរកម៉ូតូតែត្រូវចិត្តអ្នកជាមួយនឹងតម្លៃដែលអាចទទួលយកបាន រួចទាញទូរស័ព្ទ Call ទៅអ្នកលក់ទៅជាការស្រេច។ អូ!កុំព្រួយ មិនប្រាកដថាឲ្យតែ​ Call...

សាមញ្ញៗ តម្លៃសមរម្យពេញនិយមសម្រាប់អ្នកចូលចិត្តអាហារចិន

សព្វថ្ងៃសម័យកាលកាន់តែវិវឌ្ឈន៍ពីមួយថ្ងៃទៅមួយថ្ងៃម្ហូបអាហារនំចំណីក៏មានជាហូរហែរ ដោយឡែកមានភោជនីយដ្ឋានម្ហូបបែបខ្មែរ ឬម្ហូបប្រទេសជិតខាង ក៏មានភាពសំបូរបែបផងដែរ​។ ដូច្នេះថ្ងៃនេះ​ KSPG.TV សូមលើកយក ម្ហូបអាហារបែបចិន​ ម្តងមើល៎។ ​កន្លែង​ទទួល​ទាន​អាហាបែបចិននេះមាន​ឈ្មោះថា សាច់អាំងពិសេសរសជាតិបែបចិន បច្ចុប្បន្ន​កំពុងមានការពេញនិយមខ្លាំងគ្រាន់បើ ដោយសារតែតម្លៃដ៏សមរម្យ ហើយកាន់តែអ៊ែមបើអ្នកចូលចិត្តរសជាតិអាហារបែបចិននោះ។ ហើយម្ហូបដែលកំពុងពេញនិយម បំផុតនៅហាងនេះគឺ មីស៊ុបជូរហឹរ ជាមីស៊ុបដែលរំងាស់ពីឆ្អឹងគោ, ក្នុងឈុតមីមួយឆ្នាំងនេះ មានដូចជា ត្រកួនស្រស់ ជ្រក់ត្រកួន ពពុះសណ្តែក ជ្រក់ត្រពាំង និងសណ្តែកដី ហើយមានរសជាតិហឹរតិចៗ និងជាប្រភេទម្ហូបប្រពៃណីចិន។ Promotion: រាល់ការទិញត្រកួនអាំង​ ក្រឆាយអាំង តៅហ៊ូអាំង...

ចង់ញ៉ាំបបរខកង្កែបឆ្នាំងដី កុំភ្លេច Bright Cafe!

ពីមួយថ្ងៃទៅមួយថ្ងៃ ការញ៉ាំអាហាររបស់យើងម្នាក់តែងតែមានការផ្លាស់ប្តូរទៅតាមទំនោរចិត្តរបស់យើងម្នាក់ៗ ហើយពេលខ្លះទៀតថែមទាំងនឹកមិនឃើញថាខ្លួនចង់ញ៉ាំអីថែមទៀតផង មិនដឹងឃ្លានអ្វីរកនឹកមិនឃើញ។ ហើយបើសុខៗ ឃើញរូប ឬវីដេអូហ្មងនោះនឹងដឹងថាខ្លួនចង់ញ៉ាំអី។ ចឹងនិយាយទៅនិយាយមក អ្នកដែលកំពុងអានអត្តបទនេះប្រាកដណាស់ថា ចង់ញ៉ាំបបរខកង្កែបហើយ ព្រោះអីអ្នកបានចុចអានហើយ មែនអត់? បើនឹកឃើញចង់ញ៉ាំបបរខកង្កែបឆ្នាំងដី មែននោះ ចឹងកុំភ្លេចជ្រើសរើសហាង Bright Cafe ព្រោះអី បបរនៅទីនេះមានរសជាតិប្លែក គួរអោយចង់ញ៉ាំហើយ បបរខកង្កែបនេះ ក្តៅៗជាប់រហូតដោយសារឆ្នាំងដី រឹតតែអ៊ែមទៀតសំរាប់ អាហារថ្ងៃត្រង់ និងពេលល្ងាច មានដូចជា៖ មីបន្ទះដែកគ្រឿងសមុទ្រ, កង្កែបបំពងខ្ទឹមស, ត្រីហ្វីឡេបំពងខ្ទឹមស, ស៊ុបសរសៃកែង, បាយឆាប្រាយ...

ថ្មី! ឆ្ងាញ់ប្លែកមាត់ទៀតហើយពីផាកកាហ្វេ សម្រាប់អាហារពេលល្ងាច

កាន់តែពិសេសទៀតហើយពីភោជនីយដ្ឋានផាកកាហ្វេសំរាប់ពាក់កណ្តាលខែកក្កដានេះតទៅ លោកអ្នកអាចរីករាយជាមួយឈុតអាហារពេលល្ងាចថ្មីដែលមានពីរជម្រើសគឺ អាហារឈុតទី១ បាយទាផាកឡូវ  និង អាហារឈុតទី២ មីទាផាកឡូវ ដោយក្នុងឈុតនីមួយៗ រួមមាន៖ សាឡាដចំរុះ ១ចាន គឹមឈី ១ចាន និង ផ្លែប៉ោមស្រស់ ១ចាន ដែលមានការរៀបចំសំរិតសំរ៉ាងថ្មីពិសេសរសជាតិដ៏ឈ្ងុយឆ្ងាញ់ប្លែកមាត់ដោយមិនប្រើប៊ីចេងហើយតម្លៃយ៉ាងពិសេសទៀតផង។ ឈុតអាហារពេលល្ងាចទាំងពីរឈុតនេះគឺបានបង្កើតឡើងជាសម្រាប់អតិថិជនអាចរីករាយជួបជុំមិត្តភក្ត័ ក្រុមការងារ និង ក្រុមគ្រួសារបន្ទាប់ពីបញ្ចប់ម៉ោងការងារ អាជីវកម្មផេ្សងៗ គឺអាចទទួលទានអាហារដ៏មានរសជាតិឈ្ងុយឆ្ងាញ់ បង្កើនភាពស្និតស្នាលរវាងគ្នានិងគ្នា ពិសេសគឺចំណេញពេលវេលាក្នុងការចំអិនម្ហូបអាហារពេលល្ងាច...

ធុរេនស្រីមុំ ចង់បានរឹងបានរឹង ចង់បានទន់បានទន់

ហាង ផ្លែឈើស្រីមុំ ដែលបើកដំណើរការបាន ជាង៣២ឆ្នាំមកហើយនោះពេលនេះ ខែនេះ ជាខែដែលហាងរបស់គាត់ ប្រមូលផលផ្លែធុរេនចេញពីចំការស្រស់ៗ សម្បូរធុរេនឆ្ងាញ់ៗ ច្រើនប្រភេទតាមការចូលចិត្តរបស់អតិថិជន ហើយអ្វីដែលអតិថិជនគាំទ្រ និងចូលចិត្តទិញធូរេនពី ហាងមួយនេះក៏ព្រោះតែ ពួកគាត់អាចធ្វើការសុំប្តូរវិញបាន ប្រសិនបើ ចង់ញ៉ាំធុរេនរឹងលម្ម តែបកមកទន់ នោះខាងហាងនឹងធ្វើការបកជូនថ្មីមួយទៀត ដើម្បីបានសាច់ធុរេនដែលពួកគាត់ចង់បាននោះជូនភ្លាមតែម្តង។ ដើម្បីជាការអរគុណដល់អតិថិជនរបស់ខ្លួន ពេលនេះ ថ្ងៃនេះតែម្តង ថ្ងៃទី ២២ ខែកក្កដានេះ ហាងផ្លែឈើស្រីមុំ...

ថ្វីដៃរហ័សប៉ុនណាឆ្ងាញ់ប៉ុណ្ណឹង! មីទាញតុងយ៉ាំ

ចុងភៅ ម្នាក់នេះពិតជាមិនធម្មតាទេ ថ្វីដៃរហ័សណាស់ដើម្បីអោយសសៃមីទាញរបស់គាត់ឆ្ងាញ់ ហើយស្វិតល្អ។ និយាយថាមិនឆ្ងាញ់ក៏មិនកើត ព្រោះអីអណ្តាតបញ្ជាប្រាប់ថាឆ្ងាញ់បាត់ហើយហ្នឹង មិនត្រឹមតែប៉ុណ្ណឹងទេ តម្លៃវិញក៏សមរម្យ មួយចានត្រឹមតែ១០០០០៛ ប៉ុណ្ណោះ សំរាប់ញ៉ាំម្នាក់ឯង តែបើទៅលក្ខណៈស្វឺត ហៅចានធំទៅចំនេញ ៣០០០០៛។ ហាង មីទាញតុងយ៉ាំ មានមីទាញច្រើនជម្រើសសាច់សម្រាប់អោយអ្នកជ្រើសរើសដូចជា៖ មីទាញបង្កងតុងយ៉ាំ, មីទាញបង្កងប៉ាកតុងយ៉ាំ, មីទាញលៀសតុងយ៉ាំ និងមីទាញសាច់ទា សាច់ចិញ្ច្រាំ អូ៎យច្រើនជម្រើសណាស់ទៅសាកទៅមិនខកបំណងទេ នៅជិតសាលាស៊ីសុវត្ថិយើងហ្នឹង។ អូភ្លេច!...

បកស្រាយការវាយប្រហារសង្គ្រាមលោកលើកទី 2 ក្នុងរឿង Dunkirk

លោកគ្រីស្តូហ្វ័រណុលហាន (Christopher Nolan) បានយកការផ្លាស់ប្តូរទីលាន Dunkirk ជាប្រវត្តិសាស្ត្រដែលបានកើតឡើងកំឡុងសង្គ្រាមលោកលើកទី 2 ។ វាធ្វើឡើងបន្ទាប់ពីគ្រោះថ្នាក់ក្នុងការជម្លៀសទាហានសម្ព័ន្ធមិត្តពីឆ្នេរសមុទ្រនិងកំពង់ផែ Dunkirk ប្រទេសបារាំងដែលត្រូវបានហ៊ុំព័ទ្ធដោយកងទ័ពអាល្លឺម៉ង់នៅខែឧសភាឆ្នាំ 1940. ដោយប្រើរាល់នាវាកងទ័ពជើងទឹកនិងស៊ីវិលដែលអាចរកបាននៅក្រោមគម្របខ្យល់និងដីពីកងទ័ពអង់គ្លេសនិងបារាំង, ច្រើនជាង 300.000 នាក់ត្រូវបានគេជម្លៀសយឺតនិងវិធីសាស្ត្រពីឆ្នេរសមុទ្រ។ https://www.youtube.com/watch?v=KdbFJycOgOk&feature=youtu.be

លេងសើចម៉េចបាន! ក្មេងៗធ្វើភីហ្សាដូចអ្នកជំនាញចឹង

ការធ្វើភីហ្សានិងផាស្តានៅភោជនីយដ្ឋានផាស្តាមេនៀគឺជាកម្មវិធីមួយដែលត្រូវបានសម្រិតសម្រំាងឡើងសម្រាប់កុមារចាប់ពីអាយុ៤-១២​​​ ឆ្នាំដែលជាឱកាសល្អមួយដើម្បីអោយកុមារៗយល់ដឹងអំពីជំនាញធ្វើម្ហូបអាហារនៅក្នុងបន្ទប់រៀនប្រកបទៅសុវត្ថិភាពនិងបទពិសោធន៏ថ្មី។ កម្មវិធីនេះទៀតសោធន៏ក៏នឹងផ្តល់ឱកាសឲ្យកុមារៗចេះបង្កើតភីហ្សានិងផាស្តាដោយដៃរបស់ពួកគេផ្ទាល់តែម្តង។ ជាមួយគ្នានេះផងដែរពួកគេក៏នឹងមានការសើចលេងសប្បាយរីករាយជាមួយនឹងការធ្វើភីហ្សានិងផាស្តាព្រមទាំងការយល់ដឹងអំពីសម្ភារៈផ្ទះបាយជាច្រើនប្រភេទផ្សេងៗគ្នា។​ម្យ៉ាងវិញទៀតកម្មវិធីនេះក៏ផ្តល់អោយបុត្រាបុត្រីរបស់លោកអ្នកស្គាល់នូវវិស័យម្ហូបអាហារដ៏កម្រមួយប្រកបទៅដោយវិជ្ជាជីវៈទៅថ្ងៃអនាគតផងដែរ។ ការធ្វើភីហ្សានិងផាស្តានៅភោជនីយដ្ឋានផាស្តាមេនៀត្រូវបានបង្កើតឡើងនៅឆ្នាំ២០១១នៅក្នុងប្រទេសសិង្ហបុរីដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អាណាព្យាបាលរបស់កូនសិស្សក៏ដូចជាលោកគ្រូអ្នកគ្រូនៅតាមបណ្តាសាលារៀនធំៗមួយចំនួនរហូតដល់បានបញ្ចូលការធ្វើ​ ភីហ្សានិងផាស្តា​ នេះទៅក្នុងកម្មវិធីសាលារៀនរបស់ពួកគេផងដែរ។ រហួតមកដល់ពេលនេះការធ្វើភីហ្សានិងផាស្តានៅភោជនីយដ្ឋានផាស្តាមេនៀ​បានពង្រីកខ្លួនទៅកាន់បណ្តាប្រទេសធំៗមួយចំនួនដូចជា​៖ប្រទេសចិនមីយ៉ានម៉ា​ គុយវេត ជាដើមហើយថ្មីៗនេះក៏បានមកដល់ប្រទេសកម្ពុជាផងដែរ។ ទន្ទឹមនឹងវិស័យនៃការអប់រំនៅក្នុងប្រទេសកម្ពុជាមានការរីកចំរើនគួរអោយកត់សំគាល់ទើបភោជនីយដ្ឋានផាស្តាមេនៀបានសំរេចចិត្តនាំយកកម្មវិធីដ៏ល្អមួយនេះមកប្រទេសកម្ពុជាដើម្បីចែករំលែកបទពិសោធន៍ក៏ដួចជាផ្តល់ចំណេះដឹងបន្ថែមទៀតដល់សិស្សានុសិស្សនៅក្នុងប្រទេសកម្ពុជាយើង។ ហាង Pasta Mania Cambodia & Gelatofix Cambodia បើកម៉ោង៖ 10:00ព្រឹក – 11:00យប់ ទូរស័ព្ទ៖ 023 666 6290 អាស័យដ្ឋាន៖  ផ្ទះលេខ 661 ផ្លូវ ព្រះស៊ីសុវត្ថិ សង្កាត់ វត្តភ្នំ...

ថែរក្សាគ្រួសាររបស់អ្នកហើយពិនិត្យមើលឡានសម្រាប់គ្រួសារនៅលើ Myphsar

ជាទូទៅការចាប់ផ្តើមកសាងគ្រួសារមិនមែនជារឿងងាយស្រួល ជាពិសេស​ការបំពេញនូវតម្រូវការចាំបាច់សំរាប់គ្រួសារគឺជាការធ្វើដំណើរផ្ទាល់តែម្តង។ ជាពិសេសបើអ្នកមានឡានដែលមិនទាន់ជាជំរើសដ៏សាកសមសំរាប់អ្នកដូចជាវាតូចពេក មិនគ្រប់គ្រាប់សំរាប់កូនៗរបស់អ្នកវាក៏ជាបញ្ហា។ ជាក់ស្តែង ការសម្រេចចិត្តទិញរថយន្ត នរណាក៏ដូចនរណាដែរ ជាពិសេសគឺការទិញឡានលក្ខណះគ្រួសារ វាពិតជាមិនងាយស្រួលនោះឡើយ គឺតែងដើរជ្រេរកមើលក្នុងឃ្លាំងជាច្រើនកន្លែងដើម្បីឲ្យប្រាកដថា យើងអាចរកបានឡានមួយគ្រឿងដែលត្រូវចិត្តមានកម្លាំងម៉ាស៊ីនល្អ និងតម្លៃសមរម្យ។ ដូច្នេះហើយបើសិនជាអ្នកចង់បានឡានដែលអ្នកប្រាថ្នាសំរាប់គ្រួសាររបស់អ្នកនោះ មិនចាំបាច់ខាតពេលដើររកនៅកន្លែងណាឆ្ងាយ និងសាកសមចំពោះអ្នកបំផុតនោះ ងាយៗស្រួលៗដោយគ្រាន់តែចូលទៅកាន់ MyPhsar Mobile App អ្នកនឹងឃើញមានជម្រើសរថយន្តជាច្រើនគ្រឿងប្រមូលផ្តុំគ្នានៅលើ App តែមួយ។ មានទៅពិបាកអី!ស្វែងរករថយន្តតែត្រូវចិត្តអ្នកជាមួយនឹងតម្លៃដែលអាចទទួលយកបាន រួចទាញទូរស័ព្ទ Call ទៅអ្នកលក់ទៅជាការស្រេច។ https://www.youtube.com/watch?v=WWTaKTW4eDY&feature=youtu.be    

យូរណាស់ហើយ អ្នកណាមិនស្គាល់នំប័ុងបាយ័ននោះ?

ហាងនំប័ុងបាយ័ន ជាយីហ៊ោក្នុងស្រុក ហើយក៏ជាស្នាដៃចេញពីកូនខ្មែរ ហើយយើងគ្រប់គ្នាពិតណាស់ ធ្លាប់បានស្គាល់ បានភ្លក្សរសជាតិនំប័ុងនេះជាក់ជាមិនខាន។ តែអ្នកអ្នកទាំងអស់គ្នា មិនបានដឹងទេថាហាងមួយនេះ ផ្តោតសំខាន់ទៅលើអ្វីនោះ? អ្វីដែលនំប័ុងបាយ័ន យកចិត្តទុកដាក់បំផុតនោះគឺ អតិថិជន ហើយទៅលើ៤ចំនុច រួមមាន៖ គុណភាព របស់នំ, តម្លៃ សមរម្យមួយដែលប្រជាជនខ្មែរយើងគ្រប់ស្រទាប់វណ្ណៈទទួលយកបាន, អនាម័យ សុវត្ថិភាពចំណីអាហារ លក្ខណៈស្តង់ដា និងចំនុចពិសេសចុងក្រោយនោះគឺ សេវាកម្មតែម្តង ទាំងនេះហើយជាអ្វីដែលអ្នកទាំងអស់គ្នាទទួលបានពីយីហ៊ោមួយនេះ។ ដើម្បីបញ្ជាក់ ក្រុមការងារយើងបានចុះទៅមើលផ្ទាល់...

បង្កើតភាពភ្ញាក់ផ្អើលជាមួយខេកការ៉េមរបស់ Dairy Queen

សំរាប់ការជួបជុំ ការជប់លៀង ប្រារព្ធកម្មវិធីផ្សេងៗ ឬក៏ដើម្បីបង្កើតភាពភ្ញាក់ផ្អើល អោយមនុស្សជាទីស្រលាញ់ ក្នុង ពេលវេលាសេ្នហានារដូវក្តៅដ៏ល្អនេះ! ហើយចង់បានខេកដែលឆ្ងាញ់ និងធ្វើពីការ៉េមពិតៗទៀតនោះ កុំភ្លេចណាមានតែ Dairy Queen តែមួយប៉ុណ្ណោះនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង។ ហើយពិតណាស់ថា ពេលដែលអ្នកលឺថាខេកធ្វើពីការ៉េម ប្រាកដជាមានកើតជាចម្ងល់ជាក់ជាមិនខាន តើគេធ្វើយ៉ាងម៉េចកើត? អញ្ចឹងហើយពេលនេះយើងសូមបង្ហាញ វីដេអូខាងក្រោមនេះដើម្បីដោះស្រាយចម្ងល់ជូនលោកអ្នក ថាតើហាងការ៉េមដ៏ល្បី Dairy Queen ធ្វើខេកពីការ៉េមយ៉ាងណា សូមទស្សនាទាំងអស់គ្នា... វីដេអូ https://youtu.be/QyCtac7jbzU

Most Read