Yearly Archives: 2017

ស្រាយចំងល់ ពីរឿង សិស្សឆ្នើមកំពូលល្បិច ទាំងអស់គ្នា

តើសិស្សឆ្នើមកំពូលល្បិច​មានន័យដូចម្តេចដែរ? ដើម្បីស្រាយចំងល់សូមរង់ចាំទស្សនាទាំងអស់គ្នានៅថ្ងៃស្អែកនេះ។ Bad Genius  និយាយពីសិស្សឆ្លាតដាច់គេម្នាក់ ឈ្មោះ លីន (ឈុទិមន្ត ជឹងចារើនសុខយីង) មានភារកិច្ចបន្លំការប្រលង ប្តូរក្រដាសចម្លើយ ជាថ្នូរនឹងលុយរាប់លាន។ នាងរួមដៃជាមួយមិត្តជិតស្និទ្ធិ ឈ្មោះ ក្រេស (អ៊ីសៈយ៉ា ហសុវណ្ណ) ជាក្មេងពូកែធ្វើការងារ តែរៀនខ្សោយ និងផាត់ (ធីរៈដុន សុផាន់ភីណូ) កូនអ្នកមានទ្រព្យ គិតថាគ្រប់យ៉ាង លុយអាចទិញបាន។ ពួកគេចែកចាយចម្លើយ...

ទិញឡានដំបូងរបស់អ្នកនៅលើ MyPhsar

ឲ្យតែត្រូវទិញរបស់អ្វីមួយជាលើកដំបូងវាមិនមែនជារឿងងាយស្រួលនោះទេ ព្រោះអីបើយើងមិនចេះរើស មិនចេះត្រួតពិនិត្យលើរបស់ដែលយើងគ្រោងនឹងទិញនោះទេ ខ្លាចតែប៉ះចំរបស់ដែលមិនត្រូវចិត្ត។ ជាក់ស្តែង មុននឹងសម្រេចចិត្តទិញរថយន្ត នរណាក៏ដូចនរណាដែរ គឺតែងដើរជ្រេរកមើលក្នុងឃ្លាំងជាច្រើនកន្លែងដើម្បីឲ្យប្រាកដថា យើងអាចរកបានឡានមួយគ្រឿងដែលត្រូវចិត្តមានកម្លាំងម៉ាស៊ីនល្អ និងតម្លៃសមរម្យ។ ប៉ុន្តៃឥឡូវនេះ នរណាទៅមានពេលដើរមើលទៀតនុុុះ! ហត់ក៏ហត់! ហើយថែមទាំងខាតពេលទៀត។ ដើម្បីជាគំនិតក្នុងការបញ្ជាទិញឡានថ្មីមួយគ្រឿងដោយមានភាពងាយស្រួល មិនបានខាតពេលដើររកនៅកន្លែងណាឆ្ងាយ និងសាកសមចំពោះអ្នកបំផុតនោះ ងាយៗស្រួលៗដោយគ្រាន់តែចូលទៅកាន់ MyPhsar Mobile App អ្នកនឹងឃើញមានជម្រើសរថយន្តជាច្រើនគ្រឿងប្រមូលផ្តុំគ្នានៅលើ App តែមួយ។ មានទៅពិបាកអី!ស្វែងរករថយន្តតែត្រូវចិត្តអ្នកជាមួយនឹងតម្លៃដែលអាចទទួលយកបាន...

កិច្ចប្រជុំ​អន្តរជាតិ​ផ្នែក​ស៊ើប​អ​ង្កេ​ត​ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​នៅ​កម្ពុជា

ក្រុមហ៊ុនអាមេរិកដែលជាម្ចាស់ផលិតផលសម្លៀកបំពាក់ម៉ាក Tactical 5.11 បានរៀបចំកិច្ចប្រជុំថ្នាក់អន្តរជាតិ ផ្នែកស៊ើបអង្គេតប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (ប៉ូលីសស៊ើបអង្គេត FBI) នៅក្នុងប្រទេសកម្ពុជា។ ជារៀងរាល់ឆ្នាំកិច្ចប្រជុំអន្តរជាតិនេះតែងតែរៀបចំនៅតាមប្រទេសជាសមាជិកនៃសមាគមនេះ។ ខេត្តសៀមរាបត្រូវបានជ្រើសរើសយកសំរាប់កិច្ចប្រជុំនេះ។ ការប្រជុំបានចាប់ផ្តើមពីថ្ងៃ១៨ ដល់ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០១៧ នៅសណ្ធាគារ Sofitel សាខាខេត្តសៀមរាប។ ការដែលជ្រើសរើសយកប្រទេសកម្ពុជាជាកន្លែងសំរាប់ កិច្ចប្រជុំប៉ូលីសស៊ើបអង្កេត FBI ដោយសារ ផលិតផលសម្លៀកបំពាក់ម៉ាក Tactical 5.11 មានជាដៃគូរចែកចាយប្រចាំប្រទេសកម្ពុជាគឺ...

កាហ្វេដី បែងភាគនៅម្តុំផ្សារដើមថ្កូវរក្សានូវម្ហូបប្លែកៗដដែល

ហាង​ កាហ្វេដី គឺជាហាងដែលរក្សាភាពល្បីល្បាញ ​ដោយ​មេចុងភៅ​ចំណានបានបង្កើតនូវមុខម្ហូបប្លែកៗ ជាពិសេសគឺមានរសជាតិឆ្ងាញ់តែម្តង។ ហើយដើម្បីឆ្លើយតបនឹង ការ​សរសើរ​ពីសំណាក់អ្នកពិសា ដែលបានគាំទ្រនូវរសជាតិមុខម្ហូបរបស់ខ្លួន ពេលនេះ ហាង កាហ្វេដី បាន​ពង្រីក​សាខាថ្មី​មួយ​ទៀតនៅម្តុំរង្វង់មូលផ្សារដើមថ្កូវ ដែលជាសាខាទីពីរ ដើម្បីអោយអតិថិជនមានភាពងាយស្រួលក្នុងការជ្រើសរើសទីតាំងណាមួយដែលនៅជិតខ្លួន។ ក្នុង​ចំណោម​អាហារ​ក្នុងបញ្ជី​មុខម្ហូប​ទាំងអស់ ហាង កាហ្វេដី មានការ​ពេញ​និយម​ខ្លាំង​ពីភ្ញៀវ ដោយសារ​តែមាន​គន្លឹះ​ពិសេស​ៗទៅតាមមុខម្ហូបនីមួយៗដែលកន្លងមកមានដូចជា​ ត្រីដុតបំពង់ឬស្សី  សាច់គោបំពងឬស្សី មាន់លាក់ខ្លួន គុយទាវកូនកាត់បាយមាន់ស្រែចំហុយឡាំងសឹង ជាដើម​។​ ប៉ុន្តែដើម្បីបន្តផ្គាប់ផ្គុនចិត្តអ្នកពិសារ និងជាការស្វាគមន៍សំរាប់សាខា​ទី២...

ហូរញើស ហាមាត់ សមាជិកថ្មីពីផ្ទះបាងកក

សព្វថ្ងៃ​នេះ​គឺ​យើងឃើញ​ថាយុវវ័យ​ភាគច្រើន​ចូល​ចិត្ត​ជួប​ជុំគ្នា​ញ៉ាំ​អាហារ​សម្រន់​ដូចជា​បុកល្ហុង មី​បុក  ផាត់ថៃ ឬ​ បាយឆា និង​អាហារ​ជាច្រើន​ទៀត​នៅតាម​ហាង​នានា។ ក្នុង​ចំណោម​ហាង​ទាំង​នោះ ផ្ទះ​បាងកក ដែលមាន​ចុងភៅ​បាន​បញ្ចេញ​ស្នាដៃ​របស់​ខ្លួន​ជាមួយ​នឹង​ការច្នៃ​នូវ​អាហារ​សម្រន់​ប្លែកៗ​និង​មាន​រសជាតិ​ឆ្ងាញ់។ ក្នុង​ផ្ទះ​បាងកក មាន​លក់​អាហារ​ជា​ច្រើន​ប្រភេទ​ដូចជាបង្គាទឹកត្រីខៀវ បិកល្ហុងព្រៃ បុកល្ហងកំពឹសលោត ផាត់ថៃ ឬ​ ផាត់ម្រះព្រៅ និង បុកល្ហុងបុរាណ ដែល​ជា​អាហារ​ពិសេស​ក្នុង​ហាង​តែម្តង។ ​ កាន់តែពិសេស​បន្ថែមទៀតនោះម្ចាស់ហាងបាន បញ្ចេញមុខម្ហូបថ្មីបន្តទៀតហើយ កាន់តែចម្លែកចិត្ត ប្លែកមាត់សូម្បីតែឈ្មោះ មុខម្ហូបដូចជា បុករួម(បុកល្ហុងសាប់) បាយឆាណែម...

មកតាំងពីមណ្ឌលគិរីពោះគោ សាច់អាំងស្រាពាង មិនសាកម៉េចបាន!

ភោជនីយដ្ឋាន ដែលល្បីមួយនៅទីរួមខេត្តមណ្ឌលគិរីជាងមួយទស្សវត្សមកហើយ ពេលនេះហាង បានពង្រីកខ្លួនមកបើកដំណើរការលក់នៅភ្នំពេញស្ថិតនៅម្តុំទួលស្វាយព្រៃ ដែលមានឈ្មោះថា​ ជំនោរត្រជាក់ ។ ហាងនេះផ្តោត ជាពិសេសនូវសាច់គោអាំង, ពោះគោទឹកប្រហុក និងស្រាពាង រួមជាមួយនឹងម្ហូបពិសេសៗ ផ្សេងទៀតដូចជា៖ ១០០ស្រទាប់កោះកុង, គ្រលៀនចំហុយពិសេស, កំភួនស្រួយ, ប្រហិតត្រីឆ្លាត និងគ្រឿងក្លែមជាច្រើនមុខទៀត។ បន្ទាប់ពីកុំម៉្មង សាច់អាំង ពោះគោ ដ៏ឈ្ងុយដាក់លើតុរួចហើយ កុំភ្លេចជាមួយនឹងស្រាប្រពៃណី របស់បងប្អូនជនជាតិភាគតិចដែលគេហៅថាស្រាពាង ព្រោះអីវាត្រូវបានយកមកពីខេត្តមណ្ឌលគិរីផ្ទាល់ ដែលរសជាតិពិតណាស់ថា...

ម៉ោះ! Share វីដេអូ ហើយ Check-In មីហឹរ Seoul មីហឹរ៧យ៉ាង សាខាទី១២ យកតែទឹកដោះគោ ឬតែអ៊ូខុងហ្វ្រីៗ

អ្នកទាំងអស់គ្នាភាគច្រើនប្រាកដជា ធ្លាប់ស្គាល់រួចមកហើយពីហាងមីហឹរ បែបកូរ៉េ ដែលជាអាហារកំពុងពេញនិយមនាពេលសព្វថ្ងៃនេះ។ ជាក់ស្តែង ហាង មីហឹរ Seoul មីហឹរ៧យ៉ាង គឺសឹងតែទៅដល់ទីណាក៏មាននៅក្នុងរាជធានីភ្នំពេញ ដោយសារការគាំទ្រនៃរសជាតិដ៏ឆ្ងាញ់ ពីសំណាក់អតិថិជន ក៏ចេះតែបន្តបង្កើនសាខាពីមួយ ទៅទីមួយ រហូតដល់សាខាទី១២ ហើយសាខានេះ ស្ថិតនៅលើផ្លូវ៣៦០ ផ្លូវសាកលប៊ែលធី តែម្តងកាន់តែងាយស្រួល។ ហើយដើម្បីស្អំមាត់ ពីភាពក្តៅហូរញើសសស្រាក់ ដោយសារទ្រាំមិនពិសារមិនបាន នូវរសជាតិមីហឹរដ៏ឆ្ងាញ់ក្រោយពិសារមីរួច សាខាទី១២នេះនឹងមានការផ្តល់ជូននូវភេសជ្ជៈមួយកែវដោយឥតគិតថ្លៃ នោះគឺតែទឹកដោះគោ ឬតែអ៊ូខុង...

ចង់ញាុុំបាយឆាពេលថ្ងៃត្រង់ ឆ្ងាញ់ៗកុំភ្លេច Waku Waku

ចង់ញាុុំបាយឆាពេលថ្ងៃត្រង់ ពិបាករកមែនអត់? លើកនេះមានជំរើសសំរាប់លោកអ្នកហើយ ជាមូយបាយឆាម្រះព្រៅ បាយឆាតុងយ៉ាំ បាយឆាកាពិ និងបាយឆាគ្រឿងសមុទ្រ ដ៏ទំនងមួយបែបថៃពី Waku Waku។ លោកអ្នកអាចកម្មង់បាយឆាបានច្រើនប្រភេទ ដែលជាចំណង់ចំណូលចិត្តលោកអ្នកមានទាំងសាច់គោ គ្រឿងសមុទ្រ ជាដើម ជាពិសេសបន្ថែមនឹងពងមាន់ថែមទៀតផង។ អូ៎ មានក្រួចអាំង ដែលភាយក្លិនឈ្ងុយ បើទៅពិសាមិនអាចទប់ចិត្តមិនកុម្មង់មិនបានទេ ។ គ្រាន់តែឃើញរូបភាព ក៏ស្រក់ទឹកមាត់បាត់ទៅហើយ​ជាមួយបាយឆាច្រើនប្រភេទបែបនេះ និងញ៉ាំមីសួរគ្រឿងសមុទ្រ។ ម៉ោះបបួលមិត្តភក្តិទៅញាុំទាំងអស់គ្នា ហើយត្រូវហៅគ្នីគ្នាអោយច្រើនបន្តិច ប្រយ័ត្នញាំុអត់អស់ណា៎...

ពេញចិត្ត​ពេញ​ថ្លើម​ មានស៊ុប និងសាច់អាំងលក្ខណៈបុហ្វេបែបជប៉ុន

ជាធម្មតាយើងតែងតែនឹកឃើញដល់ម្ហូបអាហារណាដែលក្តៅៗ ព្រោះថាវាអាចរក្សាកំដៅក្នុងខ្លួនយើងបាន មិនតែប៉ុណ្ណោះអាហារខ្លះក៏ធ្វើអោយស្រួលខ្លួនផងដែរ។ បើនិយាយពីអាហារក្តៅយើងតែងនឹកឃើញដល់ស៊ុបជាក់ជាមិនខាន ព្រោះអីវាជាអាហារដ៏ឆ្ងាញ់ពេលកំពុងហុយក្តៅៗ ពីក្នុងឆ្នាំង។ តែថ្ងៃនេះយើងសូមណែនាំស៊ុបថ្មីមួយដែលមានឈ្មោះថា KU-CHI-NA-SHI ជាហាងស៊ុបលក្ខណៈបុហ្វេ ។ ការពិសារស៊ុបលក្ខណៈបុហ្វេ ពិតណាស់តម្រូវអោយលោកអ្នក ទៅជ្រើសរើសនូវបន្លែ សាច់​ ផ្សេងៗជាដើមទៅតាមចំណង់ចំណូលចិត្តអ្នកពិសា ហើយហាង KU-CHI-NA-SHI មិនមែនមានតែស៊ុបនោះទេ គឺថែមទាំងមានជាលក្ខណៈសាច់អាំងថែមទៀតផង កាន់តែមិនខ្វះបានគឺទឹកជ្រលក់ ប្រចាំហាងដែលមានរសជាតិកាន់តែពិសេស​។ បន្ថែមពីលើនេះទៀតលោកអ្នកគួរតែដឹងដឹងស្រាប់ហើយសំរាប់ប្រពៃណីជប៉ុន មិនបំភ្លេចបាននោះ...

អ្នកណាខ្លះធ្លាប់ធ្វើសម្លរប្រូងជនជាតិភាគតិច?

ទីរួមខេត្តមណ្ឌលគិរី ជាខេត្តមួយដែលសម្បូរទៅដោយសម្បត្តិធម្មជាតិ និងវប្បធម៌ ប្រពៃណី ទំនៀមទំលាប់ច្រើនរាប់មិនអស់ ហើយក៏ជាខេត្ត ដែលមានបងប្អូនជនជាតិភាគតិច រស់នៅផងដែរ។ ជនជាតិភាគតិច ជាជនជាតិដែលមាន ប្រពៃណីវប្បធម៌ច្រើនកាលពីមុន តែពេលបច្ចុប្បន្ននេះពួកគាត់ ភាគច្រើនបានផ្លាស់ប្តូរតែទំលាប់នៃការរស់នៅ មកតាមបែបធម្មតាដូចប្រជាពលរដ្ឋខ្មែរយើងវិញ ប៉ុន្តែប្រពៃណី ទំនៀមទំលាប់ វប្បធម៌ នៅដដែល។ ក្រៅពីវប្បធម៌ ប្រពៃណី និងការរស់នៅ ជនជាតិនេះក៏មានជាម្ហូបប្រចាំត្រកូលជនជាតិរបស់ខ្លួនផងដែរ ដែលកាលពីមុនម្ហូបទាំងអស់នេះ ត្រូវបានពួកគាត់ចម្អិនតាមព្រៃព្រឹក្សា ដោយប្រើប្រាស់គ្រឿងផ្សំធម្មជាតិសុទ្ធសាធ...

Spider Man ត្រឡប់មកវិញនូវបទពិសោធន៍ថ្មីម្តងទៀត

Peter Parker វ័យក្មេងឬមនុស្សពីងពាង (ឈ្មោះដើម Tom Holland) ដែលធ្វើឱ្យទស្សនិកជន ភ្ញាក់ផ្អើលក្នុងការសម្តែងលើកដំបូងក្នុងរឿង កាពីទែនអាមេរិកៈ សង្គ្រាមស៊ីវិល ចាប់ផ្តើមបន្តដំណើរក្នុងសមាសភាពថ្មី ក្នុងនាមជាកំពូលវីរបុរសតោងសំណាញ់ពីងពាងក្នុងរឿង មនុស្សពីងពាង Spider-Man: Homecoming។ ដោយរំភើបនឹងបទពិសោធន៍ក្នុងភាពយន្ត Avengers តួអង្គក្រមិចក្រមើម Peter រូបនេះក៏ត្រឡប់មកផ្ទះវិញ ជាកន្លែងដែលគេរស់នៅជាមួយម្តាយមីង May (ឈ្មោះដើម Marisa Tomei)...

ប្លែកហា!​ ស៊ុបក្អមតុមយាំុ មួយថាសធំ​រើសម៉ាសប្បាយ

មនុស្សយើងគ្រប់គ្នា ដឹងហើយថា​ ស៊ុប​ក្ដៅៗ គឺជា​ជម្រើស អាហារ​ដ៏​ប្រពៃ​សម្រាប់​ជួប​ជុំ​មិត្តភក្តិ និង​ក្រុម​គ្រួសារ ដោយ​សារ​តែ​អាហារ​ប្រភេទ​នេះ​ជួយ​បង្កើន​ថាមពល ម្យ៉ាង​វា​មាន​គ្រឿង​ផ្សំ​សាច់ និង​បន្លែ​ជា​ច្រើន​មុខ ដែល​អាច​បំពេញ​តាម​ចំណូល​ចិត្ត​របស់​អ្នក​ទទួល​ទាន​បាន​គ្រប់ៗ​គ្នា។ ដូច្នេះ សប្តាហ៏នេះក្រុមការងារ KSPG.TV បានស្វែងរកឃើញហាងមួយដែលមានឈ្មោះថា Fast Food ដែលហាងនេះតាមពិតមានមុខម្ហូបជាច្រើនរួចមកហើយ ។ ដោយឡែក​ ម្ចាស់ហាងក៏បានបង្កើតជាលក្ខណះបន្ថែមទៀត ដើម្បីបន្ថែមជំរើសសំរាប់អ្នកពិសា ។ ប៉ុន្តែអ្វីដែលពិសេសនោះ ការពិសារសំរាប់ហាងនេះគឺប្លែកបន្តិច ព្រោះយើងធ្លាប់តែពិសា ជាលក្ខណះកម្មង់សាមញ្ញធម្មតា...

Most Read