ពីមួយថ្ងៃទៅមួយថ្ងៃ ការញ៉ាំអាហាររបស់យើងម្នាក់តែងតែមានការផ្លាស់ប្តូរទៅតាមទំនោរចិត្តរបស់យើងម្នាក់ៗ ហើយពេលខ្លះទៀតថែមទាំងនឹកមិនឃើញថាខ្លួនចង់ញ៉ាំអីថែមទៀតផង មិនដឹងឃ្លានអ្វីរកនឹកមិនឃើញ។ ហើយបើសុខៗ ឃើញរូប ឬវីដេអូហ្មងនោះនឹងដឹងថាខ្លួនចង់ញ៉ាំអី។ ចឹងនិយាយទៅនិយាយមក អ្នកដែលកំពុងអានអត្តបទនេះប្រាកដណាស់ថា ចង់ញ៉ាំបបរខកង្កែបហើយ ព្រោះអីអ្នកបានចុចអានហើយ មែនអត់?




បើនឹកឃើញចង់ញ៉ាំបបរខកង្កែបឆ្នាំងដី មែននោះ ចឹងកុំភ្លេចជ្រើសរើសហាង Bright Cafe ព្រោះអី បបរនៅទីនេះមានរសជាតិប្លែក គួរអោយចង់ញ៉ាំហើយ បបរខកង្កែបនេះ ក្តៅៗជាប់រហូតដោយសារឆ្នាំងដី រឹតតែអ៊ែមទៀតសំរាប់ អាហារថ្ងៃត្រង់ និងពេលល្ងាច មានដូចជា៖ មីបន្ទះដែកគ្រឿងសមុទ្រ, កង្កែបបំពងខ្ទឹមស, ត្រីហ្វីឡេបំពងខ្ទឹមស, ស៊ុបសរសៃកែង, បាយឆាប្រាយ និង អាហារពេលព្រឹក មាន៖ គុយទាវសាច់ចិញ្រ្ចាំបាក់សៀកគោក, មីគាវទាខ្វៃគោក ដែលមុខម្ហូបទាំងនេះសុទ្ធតែទាក់ទាញ នឹងគួរអោយចង់ញ៉ាំគ្រប់មុខ។









ក្រៅពីមុខម្ហូប អាហារពេលព្រឹក រសៀល និងពេលល្ងាចហើយនោះ ហាង Bright Cafe ក៏មានកាហ្វេ និងភេសជ្ជៈប្លែកៗ គួរអោយចង់ញ៉ាំ ជាច្រើនមុខទៀតផងដែរ ទាំងនោះសុទ្ធតែកំពុងពេញនិយមខ្លាំង នេះក៏ព្រោះតែតម្លៃ និងរសជាតិរបស់វាតែម្តង។ ចឹងហើយបើអ្នកចង់បានកន្លែង អង្គុយញ៉ាំអី ពិសារកាហ្វេ ឬភេសជ្ជៈ ហើយមានទីធ្លាទូលាយស្ងប់ស្ងាត់ដើម្បី ជជែកពិភាក្សា លក្ខណៈក្រុមការងារ មិត្តភ័ក្រ្តរៀនសូត្រ ឬក៏ជជែកកម្សាន្តជួបជុំគ្នាក្តី កុំភ្លេចនឹកឃើញ Bright Cafe!






ហាង Bright Cafe and Food
ទូរស័ព្ទ៖ 077/070 33 00 92 | 016 811 798
ទីតាំង៖ B20, ផ្លូវលេខ ១៩៨៦ (ផ្លូវទៅសាកលវិទ្យាល័យលីមកុកវីង ទល់មុខសណ្ឋាគារសារា) សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ភ្នំពេញ
វីដេអូ