ថ្មី! ឆ្ងាញ់ប្លែកមាត់ទៀតហើយពីផាកកាហ្វេ សម្រាប់អាហារពេលល្ងាច

Park Cafe

0
1222

កាន់តែពិសេសទៀតហើយពីភោជនីយដ្ឋានផាកកាហ្វេសំរាប់ពាក់កណ្តាលខែកក្កដានេះតទៅ លោកអ្នកអាចរីករាយជាមួយឈុតអាហារពេលល្ងាចថ្មីដែលមានពីរជម្រើសគឺ អាហារឈុតទី១ បាយទាផាកឡូវ  និង អាហារឈុតទី២ មីទាផាកឡូវ ដោយក្នុងឈុតនីមួយៗ រួមមាន៖ សាឡាដចំរុះ ១ចាន គឹមឈី ១ចាន និង ផ្លែប៉ោមស្រស់ ១ចាន ដែលមានការរៀបចំសំរិតសំរ៉ាងថ្មីពិសេសរសជាតិដ៏ឈ្ងុយឆ្ងាញ់ប្លែកមាត់ដោយមិនប្រើប៊ីចេងហើយតម្លៃយ៉ាងពិសេសទៀតផង។

Park Cafe
Park Cafe

ឈុតអាហារពេលល្ងាចទាំងពីរឈុតនេះគឺបានបង្កើតឡើងជាសម្រាប់អតិថិជនអាចរីករាយជួបជុំមិត្តភក្ត័ ក្រុមការងារ និង ក្រុមគ្រួសារបន្ទាប់ពីបញ្ចប់ម៉ោងការងារ អាជីវកម្មផេ្សងៗ គឺអាចទទួលទានអាហារដ៏មានរសជាតិឈ្ងុយឆ្ងាញ់ បង្កើនភាពស្និតស្នាលរវាងគ្នានិងគ្នា ពិសេសគឺចំណេញពេលវេលាក្នុងការចំអិនម្ហូបអាហារពេលល្ងាច និង សន្សំសំចៃថវិកាបានមួយចំនួនផងដែរ ហើយអាចលំហែអារម្មណ៌តានតឹងពីការងារ រកស៊ីបានយ៉ាងល្អ ជាមួយបរិយាកាសស្អាត ស្រស់បំព្រងរបស់ហាងផាកកាហ្វេដែរនោះ។ លោកអ្នកអាចស្វែងរកឈុតអាហារពេលល្ងាចដ៏ពិសេសនេះនៅសាខាចំបងរបស់ផាកកាហ្វេគឺនៅសាខា៖

  • Park Café Parkway (ទីតាំងទល់មុខផាកវ៉េស្ខែរ)
  • Park Café Sovanna (ទីតាំងច្រកចូលផ្សារសុវណ្ណាទី១)
  • Park Café Santhormuk (ទីតាំងទល់មុខពេទ្យអង្គរធំ ផ្លូវកម្ពុជាក្រោម)
  • Park Café BKK-Trasak Paem (ទីតាំងនៅលើផ្លូវត្រសក់ផ្អែម ផ្លូវលេខ៦៣ កែងផ្លូវលេខ២៧៨)
  • Park Café Pasture (ទីតាំងនៅលើផ្លូវប៉ាស្ទ័រ ផ្លូវលេខ៥១ កែងផ្លូវលេខ៣៦០)
  • Park Café Bak Touk (ទីតាំងលើមុខវិទ្យាល័យបាក់ទូក)

មានលក់ចាប់ ពីម៉ោង៥ល្ងាចតទៅ ជាមួយស្ទុកមានកំណត់។ ក្រៅពីឈុតអាហារពេលល្ងាចថ្មីនេះ ផាកកាហ្វេក៏មានបំរើជូនលោកអ្នកនូវគុយទាវ បាយ កាហ្វេភ្នំពេញនិងអ៊ីតាលី ជាច្រើនមុខទៀតដែលមានរសជាតិដ៏ឈ្ងុយឆ្ងាញ់ផ្សេងៗសំរាប់អតិថិជន។

Park Cafe
Park Cafe

ទន្ទឹមនឹងនេះផាកកាហ្វេក៏ត្រូវបានអតិថិជនជាច្រើនចាត់ទុកជាកន្លែងដែលមិនត្រឹមតែជាភោជនីយដ្ឋានអាហារនិងកាហ្វេប៉ុណ្ណោះទេ តែក៏ជាកន្លែងដែលអតិថិជនណាត់គ្នាដើម្បីពិភាក្សាការងារក៏ដូចជាជំនួញរបស់ពួកគាត់។ ផាកាហ្វេក៏មានបន្ទប់សម្រាប់ប្រជុំធំទូលាយ និងបំពាក់ឧបករណ៍គ្រប់គ្រាន់សំរាប់អតិថិជនដែលមានបំណងស្វែងរកបន្ទប់ប្រជុំដែលមានតំលៃសមរម្យ។ ​

វីដេអូ