Yearly Archives: 2018

តោះ! ប្តូររសជាតិញាុំសាច់អាំងច្រើនជម្រើសនៅ Mookata BBQ​ ម្តងមើល៍

ក្នុងអំឡុងពេលចូលឆ្នាំចិនប៉ុន្មានថ្ងៃនេះ បងប្អូនយើងម្នាក់ៗប្រហែលជាទ្រលាន់ជាមួយម្ហូបសែនហើយមែនអត់? ជឿជាថាលោកអ្នកប្រាកដជាចង់ផ្លាស់ប្តូររសជាតិម្ហូបអាហារម្តងហើយ ចឹងតោះ!សាច់អាំងច្រើនជម្រើសកំពុងរង់ចាំលោកអ្នកនៅ Mookata BBQ ​Cambodia ញាុំជាប់មាត់សាច់អាំងរូបមន្តទឹកជ្រលក់មកពីប្រទេសថៃ។ ជាការពិតណាស់លោកអ្នកដែលចូលចិត្តពិសារប្រភេទសាច់អាំង​ ហើយចង់បានច្រើនជម្រើសចង់បានទីតាំងដែលល្អ​ នោះសំរាប់ហាង​ Mookata BBQ Cambodia ដែលមានទីតាំងល្អបំផុតក្រោមបរិយាកាសរ៉ូមែនទិចនៅផ្សារកុងតឺន័រ២០៤០គឺមានបំរើជូនលោកអ្នកនៅសាច់អាំងជាច្រើនរសជាតិ​ ច្រើនជំរើស​ ដូចជារសជាតិ​ ប្រចាំហាង​ រសជាតិហិរម្ទេស​ និងរសជាតិហិរបែបម្រេច​ ដែលប្រលាក់ជាមួយប្រភេទសាច់​ គោ​ សាច់ជ្រូក​ សាច់បីជាន់​ និង​សាច់មាន់​...

តិចអត់ស្គាល់ ម្ចាស់ដើមជ្រក់ខ្ទឹមស ពងទាកូនឆ្ងាញ់ច្បារអំពៅ

ជឿជាក់ថាលោកអ្នកប្រាកដជាធ្លាប់ពិសារពងទាកូន ខ្ទឹមជ្រក់ឆ្ងាញ់ៗតាមបណ្តាហាងនានាជាច្រើនកន្លងមកហើយ តែលោកអ្នកប្រហែលជាមិនធ្លាប់ដឹងទេថា ម្ទាស់ដើមដែលច្នៃជ្រក់ខ្ទឹមសដំបូងគេចេញរូបមន្តមកពីណាទេមែនអត់? ជាកាពិតណាស់​តូបលក់ពងទាកូនមួយកន្លែងដែលស្ថិតនៅម្តុំច្បារអំពៅ ដែលល្បីរសជាតិឆ្ងាញ់ជាង៣០ឆ្នាំកន្លងមកហើយ និងល្បីៗតគ្នាពីរសជាតិខ្ទឹមជ្រក់ដែលជាស្នាដៃរបស់គាត់ផ្ទាល់ ហើយក៏ទទួលបានការសរសើរថាឆ្ងាញ់ខ្លាំង រហូតមានការធ្វើតតគ្នាៗជាហូរហែររហូតមកដល់តាមបណ្តាហាងនានាធ្វើតាមលក់គ្រប់គ្នាមកដល់ពេលបច្ចុប្បន្ននេះ។តែអ្វីដែលពិសេសនោះគឺជាង៣០ឆ្នាំកន្លងមកនេះ សម្រាប់ការលក់របស់គាត់នៅតែមានការគាំទ្រខ្លាំងដដែល ព្រោះអីរសជាតិដើមនៃជ្រក់ខ្ទឹមស របស់គាត់នៅតែឆ្ងាញ់ខុសពីគេ ទាំងអតិថិជនថ្មីចាស់ សរសើរមិនដាច់ពីមាត់ថាឆ្ងាញ់មែន​។ មិនត្រឹមតែប៉ុណ្ណោះទេ ចំនួនពងទាកូនដែលគាត់លក់ក្នុងមួយថ្ងៃ១០០០គ្រាប់ជាងអីនោះអស់គ្មានសល់ទេ នេះពិតជាមិនសរសើមិនបានមែន ក្រុមការងារយើងក៏បានសាករួចហើយដែរ គឺរសជាតិឆ្ងាញ់ ហើយក្រៅពីនោះគាត់ក៏មានងាវស្រុះ អំបិលម្រេចរបស់គាត់ក៏មិនណយដែរ ចឹងបើចង់សាករសជាតិដើមខ្ទឹមសរឆ្ងាញ់ កុំភ្លេចទៅសាកទាំងអស់គ្នាណា។ ហាង ពងទាកូនច្បារអំពៅ ទូរស័ព្ទ៖​ 017 27...

គ្រាន់តែឃើញ ស្រៀវមាត់ចង់ភ្លក់ហើយ! រាជនីស៊ុបគ្រឿងសមុទ្រថៃ!

ថ្ងៃនេះចេញមុខម្ហូបផ្គាប់ចិត្តអ្នកដែលចូលចិត្តហិរម្តងមើល៍ ដឹងតែឃើញភ្លាម ស្រៀវមាត់ចង់ភ្លក់ហើយ! សម្រាប់អ្នកដែលចូលចិត្តអាហារប្រភេទហិរគឺថាទ្រាំមិនបានតែម្តង ត្រូវអត់គ្នាយើង? និយាយទៅម្ហូបដែលមានរសជាតិហិរសម្រាប់នារីៗ គឺចូលចិត្តខ្លាំងណាស់ ពេលនេះមកដល់ហើយ ហាង រាជនីស៊ុបគ្រឿងសមុទ្រថៃ ។ ហាង រាជនីស៊ុបគ្រឿងសមុទ្រថៃ គីមានលក់គុយទាវ មីតុងយ៉ាំបែបថៃ ល្បីរសជាតិឆ្ងាញ់ ញុាំប្លែកមាត់ហូរញីស ចង់ជ្រើសរើសចានធំ ចានតូចតាមតម្រូវការបាន។ ហើយមិនត្រឹមតែប៉ុណ្ណោះទេ សម្រាប់ហាងក៏មាន បុកល្ហុង ក្តាមសេះក្រឡុក ដែលមានរសជាតិបែបថៃ ចង់ហិរខ្លាំងក៏បាន ល្មមក៏បាន តាមតម្រូវចិត្តអ្នកពិសារញុាំត្រូវមាត់...

អស់ទាស់! ឈុតPostalរញ្ជួយដី រញ្ជួយចិត្តអ្នកញាុំហើយ!

លេង១ឈុតនេះ រញ្ជួយចិត្តអ្នកញុាំមិនស្ទើរទេ បើលេងចឹងៗអីឱ្យទ្រាំម៉េចបាន ឃ្លានឡើងកូរពោះ ឃើញហើយទ្រាំមិនចង់បានទេ សុទ្ធតែរបស់ចូលចិត្តហើយនៅក្នុងឈុតតែមួយថែមទៀត ធានាថា១ឈុតនេះត្រូវចិត្តមិនខានទេ ត្រៀមខ្លួនរួចហើយ គ្នាយើងតោះទៅ Postal Coffee & Eatery។ សម្រាប់ហាង Postal Coffee & Eatery មានបំរើអាហារពេលព្រឹក ថ្ងៃត្រង់ និងពេលល្ងាចសុទ្ធតែឆ្ងាញ់ៗ សម្បូរបែប ច្រើនជម្រើសសម្រាប់អ្នកពិសារ អាហារទាំងនោះមានដូចជា៖ ពេលព្រឹក៖ បាយ...

រីករាយជាមួយនឹងប្រូម៉ូសិនដ៏អស្ចារ្យផ្ទួនៗ ពីរោងភាពយន្តលេជេន

សម្រាប់ខែកុម្ភះនេះមាន ថ្ងៃពិសេសៗជាច្រើន ដែលក្នុងនោះដែរមានដូចជា ថ្ងៃបុណ្យនៃសេចក្តីស្រលាញ់និង​ពិធីបុណ្យចូលឆ្នាំចិនផងដែរ។​ យ៉ាងណាក៏ដោយ​ លេជេន មិនដែលភ្លេចនូវការផ្តល់ក្តីស្រលាញ់ ក៏ដូចជាផ្តល់ជូននូវអាំងប៉ាវពិសេសដល់អតិថិជន។ ចង់ដឹងអត់ថា លេជេន មានប្រូម៉ូសិន អស្ចារ្យយ៉ាងមិចខ្លះ? តោះទៅតាមដានទាំងអស់គ្នាណា៎។ + រីករាយថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ Valentine’s Day ដើម្បីជាកាដូនៅថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ខាងមុខនេះ​ សម្រាប់ការជាវឈុត Valentine ដែលមាន កូកាកូឡាកែវធំ២ និងពោតលីងធំ១ ក្នុងតម្លៃត្រឹមតែ ៦$ នឹងទទួលបានផ្កាកូលាប១ទងភ្លាមៗ សម្រាប់ជាកាដូដល់មនុស្សជាទីស្រលាញ់របស់អ្នក! ដែលកម្មវិធីពិសេសនេះ...

ក្លិនឈ្ងុយ ញាុំប្លែកមាត់ទាអាំង ទឹកឃ្មុំ168

បើយើងជិះកាត់មហាវិថីកម្ពុជាក្រោម ក្បែរស្តុបDN លោកអ្នកនឹងសាយភាយក្លិនឈ្ងុយ ចេញពីកន្លែងអាំងមាន់ ទាទឹកឃ្មុំយីហោរ ទាអាំង ទឹកឃ្មុំ168 ដែលល្បីថាមានរសជាតិឆ្ងាញ់ ធ្វើអោយទាក់ទាញចិត្តអ្្នកធ្វើដំណើរជិះកាត់បានឈប់យានជំនិះឈរចាំទិញខ្ចប់យកទៅគេហដ្ឋាន។ ដោយសារតែរសជាតិទាអាំងឆ្ងាញ់ មានអាំងទឹកឃ្មុំរបស់តូបទាអាំង ទឹកឃ្មុំ168 ធ្វើអោយការលក់ដាច់ខ្លាំង ហើយក៏មានសាខាតូបជាច្រើនក្នុងរាជធានីភ្នំពេញ។ ចំនុចពិសេសរបស់ទាអាំង មាន់អាំង របស់ទាអាំង ទឹកឃ្មុំ168 គឺប្រឡាក់ជាមួយទឹកឃ្មុំសុទ្ធផ្សំគ្រឿងពិសេស ដាក់អាំងយ៉ាងឈ្ងុយ មានទាំងគ្រឿងក្នុងមាន់ ទា ដោតចង្កាក់រួចជាស្រេច រងចាំអតិថិជនរបស់ខ្លួនចូលទិញជាហូរហែរ ខ្ចប់យកទៅញ៉ាំតាមផ្ទះ ហើយក៏មានសេវាកម្មដឹកជញ្ជូនដល់ផ្ទះ...

ម៉ាឆ្ងាញ់!ត្រឹម១មឺុន​ លតស្វិតសាច់ក្តាម ហាងមីNAGA

ដល់ម៉ោងល្មម ថ្មើរនេះប្រហែលលោកអ្នកកំពុងឃ្លានញុំាអីក្តៅៗហ៊ុយៗហើយមែនទេ? ចាំអោយតែដល់ម៉ោងចេញពីធ្វើការ ដឹងតែទៅរកញុាំហើយ ចឹងក៏ដល់ពេលក្រុមកាងារយើងបញ្ចេញម្ហូបប្លែកចែកជូនលោកអ្នកទស្សនាផងដែរ ហើយម្តងនេះម៉ាឆ្ងាញ់ហ្មង ហាងមីNAGA ទើបចេញមុខម្ហូបថ្មី ស៊ុបលតស្វិតសាច់ក្តាម រសជាតិប្លែកមាត់។ ហាង មីNAGA ថ្មីៗនេះបានចេញមុខម្ហូបជាច្រើនណាស់ សុទ្ទតែប្លែកៗ និយាយទៅរសជាតិ និងតម្លៃ ស៊ីគ្នានិយាយរួមសមរម្យណាស់ ហើយសម្រាប់មុខម្ហូបទើបនិងចេញថ្មីនេះ គឺស៊ុបលតស្វិតសាច់ក្តាម រសជាតិប្លែកមាត់តែម្តង​ ត្រឹឹមតម្លៃ១មឺុនរៀល មានទាំង សាច់គ្រប់មុខដូចជា៖ សាច់ក្តាម បង្គារ...

ត្រៀមពោះហើយនៅ ញុាំគ្រឿងសមុទ្រស្រស់ៗ បុហ្វេ Oishi

ល្ងាចនេះកំុទាន់ញាុំអីណា ត្រៀមពោះញាុំអាហារបុហ្វេដ៏សំបូរបែបជាច្រើនមុខ គ្រឿងសមុទ្រស្រស់បន្លែថ្មីៗ រើសតាមចិត្ត ច្រើនឥតកំណត់ អស់ហើយថែមទៀត មានស៊ុប មានទាំងសាច់អាំង​ញុាំម៉ាឆ្ងាញ់ ញុាំដោយសេរីអត់កំណត់ពេលវេលា មាននៅបុហ្វេ Oishi ១នាក់ត្រឹមតែ14.80$។ ហាង Oishi Buffet Sukisoup & BBQ គឺមានបុហ្វគ្រឿងសមុទ្រស្រស់ ធានាថាញ៉ាំម៉ាសប្បាយមាត់ ក្រៅពីនោះក៏មាន បង្អែម ផ្លែឈើ ទឹកភេសជ្ជៈ និងម្ហូបអាហារជាច្រើនមុខផ្សេងៗទៀតកំពុងរង់ចាំលោកអ្នក...

លក់ដាច់កប់ៗហ្មង គោះអាំង និងងៀតក្របី ផ្ទះតាផៃ T3 

និយាយដល់ម្ហូបអាហារដែលឆ្ងាញ់ត្រូវមាត់ ញុាុំត្រូវចិត្តទោះជាពិបាករកតិចមែនតែកុំថានៅដល់ទីកន្លែងណានោះទេ តាមរកទាល់តែឃើញមែនអត់? ហើយអ្នកណាខ្លះមិនទាន់ស្គាល់ផ្ទះតាផៃ T3 ល្បីច្រើនឆ្នាំហើយនៅម្តុំផ្សារកណ្តាល លក់គោអាំង ពោះគោ និងងៀតក្របីលក់ដាច់កប់ៗហ្មង។ ជាក់ស្តែង ផ្ទះតាផៃ T3 លក់ដាច់កប់ល្ងាចៗឡើង សម្រាប់ភ្ញៀវដែលចូលចិត្ត គាំទ្រ មិនអាចបំភ្លេចនូវរសជាតិម្ហូបឆ្ងាញ់ៗ ដែលល្បីជាង៨ឆ្នាំកន្លងមកនេះ មិនអាចភ្លេចរសជាតិមុខម្ហូបគ្រឿងក្លែមជាច្រើនប្រភេទ ហើយសុទ្ធតែអ៊ែមៗ ដូចជា៖ ពោះគោទឹកប្រហុក សាច់គោទឹកប្រហុក សាច់គោងៀត ងៀតក្របី មានខ្មៅអាំងអំបិលម្ទេស ក្រលៀនគោអាំង អណ្តាតគោឆាអង្ក្រង...

អ្នកភ្នំពេញថ្មីដឹងអត់? ប្រាយកាហ្វេ 1នាក់ត្រឹម​​5.5$ ញុាំBuffet BBQ ដោយសេរី!

អ្នកណាខ្លះមិនទាន់បានដឹង? ឥឡូវនេះពិតជាងាយស្រួលហើយគ្នាយើងអ្នកនៅម្តុំភ្នំពេញថ្មី មិនបាច់ជិះហត់ឆ្ងាយទៀតទេ អាហារយ៉ាងសម្បូរបែបកំពុងរងចាំលោកអ្នកច្រើនមុខគ្រប់ជម្រើសហើយ គឺហាង ប្រាយកាហ្វេ ទើបនឹងថែមមុខម្ហូបថ្មី Buffet BBQញុាំដោយសេរី! បញ្ចុះតម្លៃរយៈពេល3ថ្ងៃ! 1នាក់ត្រឹម5.5$ទេ! ការពិសារ Buffet BBQ របស់ហាងប្រាយកាហ្វេ មានទាំងចង្រ្កានអាំងសាច់ មានទាំងទឹកស៊ុប២រសជាតិថែមទៀតផង ក្នុងនោះដែរ សាច់អាំង គ្រឿងសមុទ្រស្រស់ៗថ្មីៗ ជាង៨០មុខសម្រាប់លោកអ្នកជ្រើសរើស តាមចំនូលចិត្តរបស់អស់លោកអ្នកផងដែរ ហើយកាន់តែមិនអាចខ្វះបានគឺទឹកជ្រលក់ជាច្រើនរសជាតិ ហើយមួយក្នុងចំនោមនោះគឺទឹកស៊ីអីុវល្បីប្រចាំហាងរបស់គាត់មានរសជាតិញុាំឆ្ងាញ់មិនងាយទ្រលាន់ទេ។ ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ...

ទាំងស្អាតហើយរួសរាយ ទោះឈរចាំក៏សុខចិត្តដែរ បាយគោដុតផ្សារថ្មី១

បាយគោដុតល្បី អ្នកលក់ក៏ស្អាតថែមទាំងរួសរាយរាកទាក់ចឹងហើយរឿងអីថាមិនទៅសាកមែនអត់! មិនមែនអួតទេ គឺល្បីមែនភ្ញៀវច្រើនណាស់​ មានទាំងស្រីទាំងប្រុសឈររង់ចាំ ហើយយូរបន្តិចក៏បាន ក៏ព្រោះអ្នកលក់ស្អាតគាត់ចាំស្វាគមន៍ភ្ញៀវណាស់ចឹងហើយទ្រាំសិនទៅ ណាមួយទៀតរសជាតិបាយគោដុតរបស់ហាងគាត់ឆ្ងាញ់យូរឆ្នាំហើយ​ និងល្បីខ្លាំងស្ថិតនៅម្តុំផ្សារថ្មី ឈ្មោះថា បាយគោដុត នំប័ុងគោដុតផ្សារថ្មី១ ។ ហើយនិយាយពីទំនងនោះគឺថា​ ម៉ាអ៊ែមហ្មង បន្ទះដែករូបគោ មានសាច់គោ ពងទា ត្រីខ បន្លែ ភាយក្លិនឈ្ងុយមកជិតច្រមុះ ទ្រាំមិនបានចង់ញ៉ាំទាំងក្តៅ និងតម្លៃសមរម្យអាចទទួលយកបាន គ្រប់គ្នាធ្លាប់ញ៉ាំសរសើរថាឆ្ងាញ់ ហើយពួកគាត់តែងតែមិត្តភ័ក្រ្ត បងប្អូនទៅញុាំ...

លក់ទល់ភ្លឺហ្មង! មួយចាន១មឺុន ល្បីជាង២០ឆ្នាំហើយ

ស្ថិតលើមហាវិថីព្រះនរោតម្ត ក្បែរស្តុបចំការមនអ្នកនឹងឃើញហាងមួយកន្លែងខាងមុខផ្ទះមានម្លប់ដើមក្ងោកធំមួយ មានមនុស្សជាច្រើន អ្នកខ្លះអង្គុយ អ្នកខ្លះឈរចាំទិញក៏ព្រោះតែទីនោះមានលក់ពោះគោទឹកប្រហុក សាច់គោអាំងទឹកប្រហុក ងៀតក្របី ស៊ុបខ្មងគោ  ល្បីខ្លាំងណាស់លក់ជាង២០ឆ្នាំហើយ ហើយអ្វីដែលសំខាន់នោះគឺលក់ទល់ភ្លឺតែម្តង។ និយាយពីរសជាតិវិញ យើងក៏សុំនិយាយបានថា ទទួលយកបានទឹកជ្រលក់មានរសជាតិឆ្ងាញ់ មានបន្លែគ្រប់គ្រាន់ និយាយរួមអាចទទួលយកបាន សម្រាប់លោកអ្នកដែលចូលចិត្តប្រភេទគ្រឿងក្លែមគឺថាត្រូវចិត្តមិនខានទេ ហើយតម្លៃវិញក៏សមរម្យដែរ១ចាន ១មឺុនរៀលទេ ញុាំមិនស្តាយលុយទេ ហើយមានទឹកភេសជ្ជៈច្រើនមុខថែមទៀតផង។ បើល្ងាចនេះមិនដឹងថាត្រូវញុាំអីនៅទីំណាទេ គួរសាកមើលទៅ ហើយទាល់តែប្រញាប់តិចព្រោះហាងរបស់គាត់មានភ្ញៀវច្រើនណាស់រកតែកន្លែងអង្គុយសឹងតែមិនបានផង តែរបស់ដែលឆ្ងាញ់គឺចឹងហើយ បើមិនចឹងទេច្រកយកមកញ៉ាំនៅផ្ទះក៏បាន ជុំគ្រួសារ...

Most Read