បាយគោដុតល្បី អ្នកលក់ក៏ស្អាតថែមទាំងរួសរាយរាកទាក់ចឹងហើយរឿងអីថាមិនទៅសាកមែនអត់! មិនមែនអួតទេ គឺល្បីមែនភ្ញៀវច្រើនណាស់ មានទាំងស្រីទាំងប្រុសឈររង់ចាំ ហើយយូរបន្តិចក៏បាន ក៏ព្រោះអ្នកលក់ស្អាតគាត់ចាំស្វាគមន៍ភ្ញៀវណាស់ចឹងហើយទ្រាំសិនទៅ ណាមួយទៀតរសជាតិបាយគោដុតរបស់ហាងគាត់ឆ្ងាញ់យូរឆ្នាំហើយ និងល្បីខ្លាំងស្ថិតនៅម្តុំផ្សារថ្មី ឈ្មោះថា បាយគោដុត នំប័ុងគោដុតផ្សារថ្មី១ ។



ហើយនិយាយពីទំនងនោះគឺថា ម៉ាអ៊ែមហ្មង បន្ទះដែករូបគោ មានសាច់គោ ពងទា ត្រីខ បន្លែ ភាយក្លិនឈ្ងុយមកជិតច្រមុះ ទ្រាំមិនបានចង់ញ៉ាំទាំងក្តៅ និងតម្លៃសមរម្យអាចទទួលយកបាន គ្រប់គ្នាធ្លាប់ញ៉ាំសរសើរថាឆ្ងាញ់ ហើយពួកគាត់តែងតែមិត្តភ័ក្រ្ត បងប្អូនទៅញុាំ គាត់ថាញុាំហើយមិនស្តាយលុយទេ ។ ហើយអ្វីដែលយើងមិនខ្លាចអីនិងយាយថាល្បីនោះក៏ព្រោះតែ នៅពីមុខហាងគាត់មានភ្ញៀវឈររង់ចាំទិញ ជាហូហែរ ម្ចាស់ហាងគាត់ប្រាប់មកក្រុមការងារថា១ថ្ងៃលក់អស់ ១០០០ចានអីលក់គ្មានសល់ទេ ចឹងមិនមែនលំៗណា ប៉ុណ្ណឹងហើយរឿងអីថាមិនល្បីនោះ ។



សម្រាប់អាហារថ្ងៃពេលព្រឹក និងពេលថ្ងៃត្រង់គួរសាកម្តងមើល ហើយសូមប្រាប់ថាមានម្ហូបច្រើនមុខណាស់ញាុំអីក៏បានដែរ រើសតាមការចូលចិត្ត អូរ!ភ្លេចបើទៅកុំភ្លេចមើលស្លាកយីហោផងណា ឈ្មោះថា បាយគោដុត នំប័ុងគោដុតផ្សារថ្មី១ ចាប់លក់ពីម៉ោង ៦ព្រឹក រហូតដល់ ម៉ោង ២រសៀល។


ហាង បាយគោដុត នំប័ុងគោដុតផ្សារថ្មី១
ទូរស័ព្ទ៖ 012 767 138
ទីតាំង៖ ផ្ទះលេខ 51Eo & 53Eo ផ្សារថ្មី១
វីដេអូ