ដល់ម៉ោងល្មម ថ្មើរនេះប្រហែលលោកអ្នកកំពុងឃ្លានញុំាអីក្តៅៗហ៊ុយៗហើយមែនទេ? ចាំអោយតែដល់ម៉ោងចេញពីធ្វើការ ដឹងតែទៅរកញុាំហើយ ចឹងក៏ដល់ពេលក្រុមកាងារយើងបញ្ចេញម្ហូបប្លែកចែកជូនលោកអ្នកទស្សនាផងដែរ ហើយម្តងនេះម៉ាឆ្ងាញ់ហ្មង ហាងមីNAGA ទើបចេញមុខម្ហូបថ្មី ស៊ុបលតស្វិតសាច់ក្តាម រសជាតិប្លែកមាត់។

ហាង មីNAGA ថ្មីៗនេះបានចេញមុខម្ហូបជាច្រើនណាស់ សុទ្ទតែប្លែកៗ និយាយទៅរសជាតិ និងតម្លៃ ស៊ីគ្នានិយាយរួមសមរម្យណាស់ ហើយសម្រាប់មុខម្ហូបទើបនិងចេញថ្មីនេះ គឺស៊ុបលតស្វិតសាច់ក្តាម រសជាតិប្លែកមាត់តែម្តង ត្រឹឹមតម្លៃ១មឺុនរៀល មានទាំង សាច់គ្រប់មុខដូចជា៖ សាច់ក្តាម បង្គារ ជើងជ្រូក ប្រហិត ស៊ុបសាច់ក្តាមគឺរសជាតិឆ្ងាញ់ រួមទាំងទឹកជ្រលក់ជូរហឹលរសជាតិកាន់តែអ៊ែម។




ក្រៅពីនេះហាង មីNAGA គឺនៅមានម្ហូបច្រើនមុខផ្សេងទៀត ដែលអាចជាជម្រើសដល់អតិថិជន ជ្រើសរើសតាមការចូលចិត្ត ហើយតម្លៃគឺសមរម្យ អាចនិយាយបានថាទៅអស់លុយតិច ចឹងទៅរកណាបានល្ងាចនេះជួបគ្នានៅលើផ្លូវ ១១៣ ក្រោយរោងកុនគិរីរម្យ។
ហាង មីNAGA
ទូរស័ព្ទ៖ 088 592 5555
បើកលក់ពីម៉ោង៖ 11ព្រឹក-9យប់
ទីតាំង៖ ស្ថិតនៅក្រោយរោងកុនគិរីរម្យ ផ្ទះលេខ ៣០ ផ្លូវ ១១៣ សង្កាត់បឹងកេងកង ២ ដែលនៅក្បែរហាង Lisa
វីដេអូ