និយាយដល់ម្ហូបអាហារដែលឆ្ងាញ់ត្រូវមាត់ ញុាុំត្រូវចិត្តទោះជាពិបាករកតិចមែនតែកុំថានៅដល់ទីកន្លែងណានោះទេ តាមរកទាល់តែឃើញមែនអត់? ហើយអ្នកណាខ្លះមិនទាន់ស្គាល់ផ្ទះតាផៃ T3 ល្បីច្រើនឆ្នាំហើយនៅម្តុំផ្សារកណ្តាល លក់គោអាំង ពោះគោ និងងៀតក្របីលក់ដាច់កប់ៗហ្មង។



ជាក់ស្តែង ផ្ទះតាផៃ T3 លក់ដាច់កប់ល្ងាចៗឡើង សម្រាប់ភ្ញៀវដែលចូលចិត្ត គាំទ្រ មិនអាចបំភ្លេចនូវរសជាតិម្ហូបឆ្ងាញ់ៗ ដែលល្បីជាង៨ឆ្នាំកន្លងមកនេះ មិនអាចភ្លេចរសជាតិមុខម្ហូបគ្រឿងក្លែមជាច្រើនប្រភេទ ហើយសុទ្ធតែអ៊ែមៗ ដូចជា៖ ពោះគោទឹកប្រហុក សាច់គោទឹកប្រហុក សាច់គោងៀត ងៀតក្របី មានខ្មៅអាំងអំបិលម្ទេស ក្រលៀនគោអាំង អណ្តាតគោឆាអង្ក្រង ឃើញហើយធានាថាស្រក់ទឹកមាត់ ហើយមិនមែនមានតែប៉ុណ្តឹងទេ មានច្រើនទៀត។


សម្រាប់ល្ងាចនេះគូរតែសាកកន្លែងម្ហូបឆ្ងាញ់ៗ ផ្ទះតាផៃT3ម្តងមើល៍ ពិបាករកតិចមែន តែសំរាប់លោកអ្នកដែលចូលចិត្តពិសារគ្រឿងក្លែមឆ្ងាញ់ៗ ទៅទីនោះបាន កុំភ្លេចណាល្ងាចនេះទៅសាក ជុំមិត្តភ័ក្ត្រ។
ហាង ផ្ទះតាផៃ T3
Call៖ 098 26 83 12 / 097 89 89 091
ទីតាំង៖ ផ្លូវតេជោតំឌិន 154, ទល់មុខតារាងបាល់ ប្លុកផ្សារកណ្តាល
វីដេអូ