Yearly Archives: 2018

Mini BBQ សាច់អាំងទឹកកាពិ បើកបន្ថែមសាខាថ្មី កាន់តែពិសេស

Mini BBQ សាច់អាំង ទឹកកាពិតែងតែមានអ្វីថ្មី​ ប្លែក មុនគេជានិច្ច ជាក់ស្ដែងដូចជា សាច់ពពែស្រស់ ជ្រលក់ជាមួយទឹកកាពិ និយាយពីថា រសជាតិម៉ាអ៊ែម ហើយពេលនេះកំពុងតែបើកសាខាថ្មីមួយទៀតដែលជាសាខាទី២ នៅខាងជើសជិតស្តុបផ្សារដីហុយ​ ២០ម៉ែត្រ ស្ថិតនៅលើផ្លូវហាណូយ។ ហាង Mini BBQ សាច់អាំងទឹកកាពិ មានលក់សាច់អាំងគ្រប់មុខ សាច់ថ្មីៗ គ្រឿង​ក្នុង​ គ្រឿងសមុទ្រធម្មជាតិជាច្រើនមុខស្រស់ៗ ដាក់អាំងក្នុងចង្រ្កានធ្យូងយ៉ាងឈ្ងុយឆ្ងាញ់ ហើយអ្វីដែលពិសេសទៀតនោះគឺ ជ្រលក់ទឹកកាពិពិសេសល្បីប្រចាំហាង ធានាថាឆ្ងាញ់់ជាប់មាត់ហ្មង បើបានញ៉ាំជាមួយនំបញ្ចុកទៀត...

ភីហ្សាថ្មី រសជាតិដ៏ល្បី គ្រីសស្ពី បេកខិន ឈីស ញ៉ាំជក់មាត់

រសជាតិថ្មីទៀតហើយ! ភីហ្សាថ្មី រសជាតិដ៏ល្បី គ្រីសស្ពី បេកខិន ឈីស ជាមួយសំបកជុំវិញទៅដោយឈីស និងដុំសាច់ជ្រូក ស្រួយៗ ឈ្ងុយឆ្ងាញ់ មាន រហូតដល់ទៅ ៣រសជាតិ ពេលនេះមានលក់ហើយនៅគ្រប់សាខា ដឹ ភីហ្សា ខមផេនី ទូទាំងប្រទេស ហើយ។ សម្រាប់រដូវកាលដ៏ពិសេសនេះ  ដឹ ភីហ្សា ខមផេនី បាននាំយកភីហ្សា រសជាតិថ្មីទៀតហើយរហូតដល់ទៅ...

រីហ្សត ហ្គ្រីនហៅស៍ រាយមន្តស្នេហ៍ស្វាគមន៍ អ្នកស្រលាញ់ធម្មជាតិអោយមកស្នាក់នៅ

ស្ថិតក្នុងអាកាសធាតុបែបត្រូពិច រំលេចដោយទេសភាពព្រៃភ្នំ និង មាត់ព្រែកកំពត មានរចនាបថបែបខ្មែរ រីហ្សត Green House ដែលមានទីតាំងនៅ ភូមិបត់ក្បាលដំរី ឃុំម៉ាក់ប្រាំង ស្រុកទឹកឈូ ខេត្តកំពត បត់ចូលតាមផ្លូវទៅកាន់ ឧទ្យានដងព្រែក ប្រហែល ៧០០ ម៉ែត្រ ពីផ្លូវធំ នោះលោកអ្នកនឹងក្រលេកឃើញផ្ទះបៃតង ពោលពេញដោយរុក្ខជាតិនៅខាងឆ្វេងដៃ ដែលជាកន្លែងស្នាក់នៅបែបស្ងប់ស្ងាត់ពោលពេញដោយពណ៌បៃតង។ Green House មាន​...

រីហ្សតបែបប្រណិត ស្ថិតក្នុងទេសភាពចំរុះ លាក់ខ្លួនក្បែរឆ្នេរកែប

រីហ្សតលំហែកាយបែបប្រណិត ស្ថិតនៅភូមិថ្មី សង្កាត់ព្រែកធំ ក្រុងកែប តាមបណ្ដោយផ្លូវជាតិលេខ ៣៣A លាក់ខ្លួនក្បែរឆ្នេរសមុទ្រ ព័ទ្ធជុំវិញដោយទេសភាពស្រស់ត្រកាលទាំងសមុទ្រ ព្រមទាំងព្រៃភ្នំ និងព្រៃកោងកាង បង្កើតបានជាទេសភាពមួយដក់ជាប់ក្នុងអារម្មណ៍ ហើយរសាយអស់ទុក្ខកង្វល់។ កន្លែងស្នាក់នៅជាប្រភេទវីឡាចំនួន៩វីឡា បែងចែកជា ១២ បន្ទប់ និង ៥ ប្រភេទដូចជា៖ ប្រភេទ Deluxe Double Villa, Junior Suite...

ភ្នំក្រោមអេកូរីសត កញ្ចុះតម្រាបគ្នាលើដី១០០ហិកតា បង្អួតរាងទាក់ទាញភ្ញៀវទៅលេង

នាពេលខាងមុខនេះ ថ្ងៃឈប់សម្រាកក៏មានច្រើន ឪកាសល្អបែបនេះ គួរនាំក្រុមគ្រួសារ ក៏ដូចជាណាត់មិត្តភក្តិ ទៅដើរលងជុំគ្នាម្ដង មានគិតពីគម្រោងទៅដើរកម្សាន្ត លំហែរខួរក្បាល នៅទីណាហើយឫនៅ?  ប្រសិនបើអ្នក មិនទាន់ដឹងថាទៅលេងឯណាទេ យើងសូមណែនាំកន្លែងកំសាន្តមួយដែលមានឈ្មោះថា ភ្នំក្រោមអេកូរីសត។ ភ្នំក្រោមអេកូរីសត លាតត្រដាងលើដី១០០ហិកតានេះ មានទីតាំងនៅជិតភ្នំក្រោម ខេត្តសៀមរាប ឬលោកអ្នកអាចចុចផែនទីមើលនៅលើ Google Map ដើម្បីងាយស្រួលរក https://goo.gl/maps/6DNV98dzBKF2 ។ ហើយពេលដែលអ្នកទៅដល់ភ្លាមអ្នកនឹងឃើញ ទេសភាពដ៏ស្រស់ត្រកាល ខ្យល់អាកាសក៏ល្អ...

បើ​បាន​ទៅ​ដល់​សៀមរាប កុំ​ភ្លេច​​ចូល​សាក រសជាតិ​អាហារ​ បី ពេល​នៅ​ផ្សិត​ក្រហម​ផង

សម្រាប់អ្នកនៅសៀមរាបជាច្រើនច្បាស់ជាបានស្គាល់រួចមកហើយនៅភោជនីយដ្ឋាន ផ្សិតក្រហម ដែលមានទីតាំងនៅ តាមបណ្ដោយផ្លូវជាតិលេខ ៦​។ មិនថាភ្ញៀវជាតិ ឬ អន្តរជាតិសុទ្ធតែជាប់ចិត្តនឹងអាហារទាំង បី ពេល របស់ ភោជនីយដ្ឋាន ផ្សិតក្រហម នេះតែម្ដង​។ អញ្ចឺងបើបានទៅដល់សៀមរាប កុំភ្លេចចូលសាកមុខម្ហូប និងអាហារជាច្រើនមុខនៅហាងនេះផងណា។ ភោជនីយដ្ឋាន ផ្សិតក្រហម មានបម្រើជូនសេវាកម្មជាច្រើន​ ដូចជា អាហារពេលព្រឹក ពេលថ្ងៃ​ត្រង់​ នឹង អាហារពេលល្ងាច ជាមួយមុខម្ហូបបែបខ្មែរ...

ត្រូវម៉ាច់សម្រាប់អ្នកសៀមរាប​ មានធ្លាប់បានទៅសាកអាហារ និង ភេសជ្ចៈពី 5F Bakery​ & Coffee នៅ?

អ្នកសៀមរាប មានធ្លាប់បានទៅសាក កាហ្វេ នំប័ុង និង ភេសជ្ចៈ ព្រមទាំង មីទាខ្វៃ នៅ 5F Bakery & Coffee ហើយនៅ? នៅទីនោះមិនត្រឹមតែជាហាង​កាហ្វេធម្មតាទេណា មានទាំង អាហារបង្កើតថ្មី ច្រើនមុខធ្វើដោយខ្លួនឯង រីឯបរិយាកាសវិញ​ក៏កប់សារីទៀត។ បើមិនធ្លាប់ទៅសាកទេ ប្រញាប់ណាត់គ្នាមក សម្រាប់អ្នកភ្នំពេញវិញបើបានទៅដល់សៀមរាបហើយ កុំភ្លេចចូលភ្លក្សនឹងគេផង។ ហាង 5F Bakery...

ភោជនីយដ្ឋានបែបអាស៊ីកាត់អឺរ៉ុប ដែលអ្នកមិនគួរមើលរំលង ក្នុងក្រុងសៀមរាប

នឿយហត់​ អស់កម្លាំង​ បន្ទាប់ពីដើរកំសាន្តបែបនេះ​ ប្រាកដណាស់ត្រូវតែរក អាហារឆ្ងាញ់ៗ ដើម្បីប៉ូវកម្លាំង​ បើបានភ្លក្ស អាហារ របស់ភោជនីយដ្ឋាន Royal Spice ស្ថិតនៅក្នុងសណ្ឋាគារសាបារា អង្គរ រីសត​​ និង ស្ប៉ា ក្នុងក្រុងសៀមរាប ច្បាស់ណាស់ថា  ពិតជាត្រូវចិត្ត ជាប់អារម្មណ៍ ដិតដាមជាមួយរសជាតិ ដ៏បិុនប្រសប់របស់ហាង​នេះជាក់ជាមិនខាន។ ភោជនីយដ្ឋាន Royal Spice...

Sulbing ហាងបង្អែម និងកាហ្វេ ដ៏ពេញនិយមនៅកូរ៉េ ពេលនេះមានវត្តមាននៅភ្នំពេញហើយ

ហាងបង្អែម និងកាហ្វេ ដ៏ពេញនិយមបំផុតពីប្រទេសកូរ៉េខាងត្បូងបានមកដល់ប្រទេសកម្ពុជាហើយ​​​​ ជាមួយរសជាតិដ៏ប្លែក ខុសពីរសជាតិទឹកកកឈូសធម្មតា ដែល Sulbing នឹងធ្វើអោយអារម្មណ៍របស់អ្នកកាន់តែស្រស់ស្រាយពីទឹកកកព្រិលរសជាតិដើមរបស់ប្រទេសកូរ៉េខាងត្បូង គ្រាន់តែដាក់ចូលក្នុងមាត់ភ្លាមមានអារម្មណ៍ស្រស់ស្រាយតែម្ដង! ជាមួយការបើកដំណើរការសាខាដំបូងរបស់ Sulbing ដែលមានទីតាំងបើកនៅទល់មុខផ្សារធីខេ (TK Avenue) បាននាំមកជូននូវរសជាតិដ៏ឈ្ងុយឆ្ងាញ់ពីបង្អែមប៊ីងស៊ូ នំប៉័ងអាំង ដូចជា Injeolmi Sulbing, Green Tea Chocolate Sulbing, Melon Sulbing, Mozzarella...

ចាំបាច់ខ្វល់រឿងកន្លែងគេងអីទៀត? នៅសួនអង្គរ ប៊ូទិក មានទាំងប្រូម៉ូសិន សម្រាប់ភ្ជុំបិណ្ឌទៀតផង

ជិតដល់ថ្ងៃភ្ចុំបិណ្ឌអញ្ចឺង មានគម្រោងទៅលេងណាអត់? បើទៅសៀមរាបមិនបាច់ខ្វល់រឿងអត់កន្លែងគេងទេ ទៅតែ សួន អង្គរ ប៊ូទិកទៅ មានទាំងបន្ទប់គេងស្រស់ស្អាត ធំទូលាយ បរិយាកាសស្ងប់ស្ងាត់ ជា Dorm ក៏មាន ហើយអ្វីដែលពិសេសនេះមានប្រូម៉ូសិនបញ្ចុះតម្លៃសម្រាប់ឪកាសភ្ជុំបិណ្ឌនេះទៀត។ ប្រញាប់ឡើងកក់បន្ទប់អោយហើយទៅ។ សណ្ឋាគារ Suon Angkor Boutique ស្ថិតនៅក្នុងខេត្តសៀមរាប ប្រហែល​ ១ គីឡូម៉ែត្រពី ផាប់ស្ត្រីត នៅរងចាំទទួលស្វាគមន៍ការមកដល់របស់លោកអ្នកក្នុងការសម្រាកលំហែកាយ...

ញាំុអាហារ បណ្ដែតអារម្មណ៍តាមបទភ្លេង ជាមួយប្រូម៉ូសិនភ្ចុំបិណ្ឌ៣០%

មានគម្រោងសម្រាប់ចុងសប្តាហ៍នេះហើយនៅ? បើនៅមិនទាន់មានទេ ម៉ោះទៅសាកល្បងមុខម្ហូបដ៏ថ្មីស្រឡាងជាច្រើនមុខរបស់ម៉ូទ័រទាំងអស់គ្នា មិនត្រឹមតែមានអាហារថ្មីៗ ប្លែកៗទេ ថែមទាំងអាចស្ដាប់ភ្លេង ជាមួយនឹងការប្រគុំតន្រ្តីដ៏ក្រអួនក្រអៅថែមទៀតផង កាន់តែពិសេសនោះមានប្រូម៉ូសិនអាហារថ្ងៃត្រង់​ ៣០%ទៀត រកណាបាន ពិសេសបែបនេះ!!! មិនត្រឹមតែមានអាហារពេលល្ងាចប៉ុណ្ណោះទេ ពី ម៉ូទ័រ ក៏មានបម្រើជូននៅអាហារពេលថ្ងៃត្រង់ជាច្រើនមុខ ច្រើនជម្រើស។ ក្នុងឪកាសបុណ្យភ្ចុំបិណ្ឌនេះ ម៉ូទ័រកាហេ្វអ៊ីអន1 នឹងធ្វើការបញ្ចុះតម្លៃដល់ទៅ 30% សម្រាប់អាហារថ្ងៃត្រង់ពីម៉ោង10:00ព្រឹក ដល់ម៉ោង 2:00 រសៀល កាន់តែពិសេសទៅទៀតនោះ ម៉ូទ័រកាហ្វេអ៊ីអន1 ក៏នឹងមានការបញ្ចុះតម្លៃ20%ទៀតចំពោះរាល់នូវរាល់ការជាកាហ្វេនិងcocktail...

ត្រឡប់​ទៅ​ភ្លក្ស​រសជាតិ​មីស៊ុប​បែប​សម័យ​រៀន​នៅ​សាលា​បឋម ជា​មួយ​ប្រូម៉ូ​សិន ២០%

ចាំបានទេ រសជាតិអាហារដែលយើងញ៉ាំកាលរៀននៅសាលាបឋម? តោះ! មករំលឹកអនុស្សាវរីយ៍ កាលរៀននៅក្មេងៗ ជាមួយមីស៊ុបនៅ ហាងមីស៊ុប High School ស្ថិតនៅកោះពេជ្រ ជិតហាងនាឡិកា Romanson នេះតើស៍ នៅចាំអង្កាលទៀត មានប្រូម៉ូសិនពិសេស ២០% សម្រាប់សិស្សសាលាទៀតផង។ រសជាតិមិនអាចបំភ្លេចបានរបស់មីស៊ុបដែលយើងគ្រប់គ្នាធ្លាប់ញ៉ាំនៅសាលាបឋម ពេលនេះត្រូវបាននាំមកវិញដោយហាង មីស៊ុប High School មួយចានត្រឹមតែ ៨០០០៛ ដែលនឹងធ្វើអោយអ្នកមានអារម្មណ៍កំពុងតែត្រឡប់ទៅកាន់សម័យមុន...

Most Read