Mini BBQ សាច់អាំង ទឹកកាពិតែងតែមានអ្វីថ្មី ប្លែក មុនគេជានិច្ច ជាក់ស្ដែងដូចជា សាច់ពពែស្រស់ ជ្រលក់ជាមួយទឹកកាពិ និយាយពីថា រសជាតិម៉ាអ៊ែម ហើយពេលនេះកំពុងតែបើកសាខាថ្មីមួយទៀតដែលជាសាខាទី២ នៅខាងជើសជិតស្តុបផ្សារដីហុយ ២០ម៉ែត្រ ស្ថិតនៅលើផ្លូវហាណូយ។



ហាង Mini BBQ សាច់អាំងទឹកកាពិ មានលក់សាច់អាំងគ្រប់មុខ សាច់ថ្មីៗ គ្រឿងក្នុង គ្រឿងសមុទ្រធម្មជាតិជាច្រើនមុខស្រស់ៗ ដាក់អាំងក្នុងចង្រ្កានធ្យូងយ៉ាងឈ្ងុយឆ្ងាញ់ ហើយអ្វីដែលពិសេសទៀតនោះគឺ ជ្រលក់ទឹកកាពិពិសេសល្បីប្រចាំហាង ធានាថាឆ្ងាញ់់ជាប់មាត់ហ្មង បើបានញ៉ាំជាមួយនំបញ្ចុកទៀត ពិតជាអ៊ែមហ្មង។



សម្រាប់សាខាទី២ របស់ ហាង Mini BBQ សាច់អាំងទឹកកាពិ ស្ថិតក្នុងបរិយាកាសស្រស់ស្រាយ ទីធ្លាធំទូលាយ ក៏ដូចជារសជាតិប្លែកពីហាងដទៃ។ អ្វីដែលកាន់តែពិសេសនោះ ពេលនេះសាច់ពពែអាំងទឹកកាពិ ដែលជារសជាតិដើមល្បីល្បាញនៅខេត្តរតនគិរី ក៏មានវត្តមាននៅទីនេះដែរ។ តោះកុំបាច់នៅយូរអី ល្ងាចនេះសាកប្តូររសជាតិញាុំសាច់អាំងរសជាតិដើមដែលល្បីនេះវិញមើល៍។



ហាង Mini BBQ សាច់អាំងទឹកកាពិ
លេខទូរស័ព្ទ៖ 069 363 666 | 011 38 33 88
ទីតាំង៖ ខាងជើសជិតស្តុបផ្សារដីហុយ ២០ម៉ែត្រ ស្ថិតនៅលើផ្លូវហាណូយ
វីដេអូ៖