ធ្លាប់តែញ៉ាំសាច់អាំងបែបកូរ៉េ បែបជប៉ុន ចុះសាច់អាំងបែបចិនវិញមានធ្លាប់បានសាកហើយនៅ? មិនត្រឹមតែមានសាច់អាំងបែបចិនប៉ុណ្ណោះទេ នៅមានគុយទាវស៊ុបជូរហិរ អយស្ទ័រអាំងបែបចិនក៏មានដែរ។ នៅចាំអង្កាលទៀត? ល្ងាចនេះណាត់គ្នាមក!



ប្តូរអារម្មណ៍ ភ្លក្សរសជាតិម្ហូបចិនវិញម្ដងក៏ប្លែកម្យ៉ាងដែរ ទាំងសាច់អាំងច្រើនមុខ អាំងលើអណ្ដាតភ្លើងក្ដៅគគុក ពោលពេញទៅដោយរសជាតិ រីឯក្លិនវិញឈ្ងុយឈ្ងប់ បើបានញ៉ាំជាមួយភេសជ្ចៈត្រជាក់ៗទៀត និយាយពីថា អ៊ែមហ្មង។ មិនត្រឹមតែមានសាច់អាំងទេណា ស៊ុបជូរហិរ អយស្ទ័របែបចិន ព្រមទាំងគ្រឿងក្លែមច្រើនមុខទៀតក៏មានដែរ។



បើចង់ញ៉ាំអាហាររសជាតិបែបចិន កុំភ្លេច ហាងត្រើយម្ខាង សាច់អាំងរសជាតិបែបចិន ស្ថិតនៅផ្លូវមាត់ទន្លេ ក្បែរសណ្ឋាគារសុខា មានទៅពិបាករកអី ទាំងរសជាតិ និង ការច្នៃប្រឌិតរសជាតិដើមបែបចិនពិតៗបែបនេះ ទាល់តែទៅសាកហើយទើបបាន។



ហាង ត្រើយម្ខាង សាច់អាំងរសជាតិបែបចិន
ទូរស័ព្ទ៖ 096 60 01 777 | 095 700 024
ទីតាំង៖ ផ្លូវមាត់ទន្លេ ក្បែរ សណ្ឋាគារសុខា
វីដេអូ៖