Yearly Archives: 2020

ថាអត់ទំនងទៅ! អ្នកធ្លាប់ទៅថៃច្បាស់ណាស់ជានឹក street food ទាំងនេះ

មិន​ថា​នៅ​ខ្មែរ​យើង​ ឬ​ថៃ​ទេ​ ជា​ពិសេស​ប្រទេស​នៅ​ក្នុង​អាស៊ី​ភាគ​ច្រើន​សម្បូរ​ street food ណាស់​។​ បើ​បាន​ទៅ​ដល់​ប្រទេស​មួយៗ​ហើយ​ តែ​មិន​បាន​សាក​ street food របស់​គេ​ទេ​ គឺ​គ្មាន​ន័យ​ទេ​។​ ដូច​ជា​អាហារ​នៅ​ក្នុង​ប្រទេស​ថៃ​ទាំង​នេះ​ជា​ដើម​ អ្នក​ធ្លាប់​ទៅ​ច្បាស់​ជា​ធ្លាប់​បាន​ញ៉ាំ​យ៉ាង​ហោច​ណាស់​ក៏​មួយ​មុខ​ដែរ​ ព្រោះ​វា​មាន​តម្លៃ​សមរម្យ​ រសជាតិ​វិញ​អ្នក​ធ្លាប់​សាក​ដឹង​ហើយ​ ញ៉ាំ​មិន​ចេះ​ធុញ​ទេ​។ទាំង​នេះ​ជា​អាហារ​ street food ដែល​ពេញ​និយម​នៅ​ថៃ​៖ ការ៉េម​ដូង បុក​ល្ហុង ទឹក​ផ្លែ​ឈើ​ស្រស់ ភាវ​សាច់​ជ្រូក​អាំង​ សាច់​ក្រក​​ថៃ នំ​រ៉ូទី ប្រហិត​ត្រី ពង​ក្រួច​ចៀន នំ​គ្រក់ បាយ​ដំណើប​ស្វាយ ចេកអាំង ការ៉េម​ដាក់​នំប៉័ង តែ​ដោះ​គោ​ទឹកកក ឪឡឹក​ទឹក​កក​ ទឹក​កក​ឈូស កាឡា អាហារ​នៅ 7-11 ពងមឹកបំពង គុយ​ទាវ​ទូក ម្ជូរ ទុរេន

ចង់ធ្វើប្រហិតត្រីឆ្លាតឲ្យឆ្ងាញ់ គេធ្វើម៉េចខ្លះ? បើចង់ដឹង ម៉េចមិនចូលអានសិន

ឮថាប្រហិតត្រីឆ្លាត អ្នកខ្លះច្បាស់ជាចូលចិត្តញ៉ាំហើយ។ តែចង់ញ៉ាំប្រហិតត្រីឆ្ងាញ់ គឺពិបាករកទិញឲ្យចំកន្លែងណាស់ ទិញមកចៀនខ្លួនឯង ប៉ះតែប្រហិតផុយៗអត់ស្វិតសោះ សំខាន់ឡើងថ្លៃ។​ ចង់ញ៉ាំប្រហិតឆ្ងាញ់ ស្វិតល្អ គួរតែសាកធ្វើខ្លួនឯងតាមវិធីនេះ មិនពិបាកទេ។ គ្រឿងផ្សំ៖ សាច់ត្រីស្លាតកោសរួច ១ គីឡូអំបិលម៉ដ្ឋ ១ ស្លាព្រាកាហ្វេទឹកត្រជាក់ ៤ ស្លាព្រាបាយ ឬ ទឹកកកអនាម័យ ៣-៤ ដុំ គ្រឿងម្ទេសបុក ៣-៤...

សប្បាយមាត់ញ៉ាំSteak ឆ្ងាញ់ហ្មងតែប៉ុណ្ណេះ Two Cows បញ្ចុះតម្លៃ១០% ពីថ្ងៃនេះដល់រហូតដល់ចុងខែឧសភា

ឱកាសមាសឱកាសប្រាក់មកដល់ហើយអ្នកដែលចូលចិត្តញ៉ាំSteak គ្នាយើងព្រោះថាចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១ ខែឧសភា ហាង Two Cows មានប្រម៉ូសិនពិសេសបញ្ចុះតម្លៃ១០% គ្រប់មុខម្ហូបទាំងអស់ តែប៉ុណ្ណេះត្រៀមតែមាត់ញ៉ាំទៅSteak ឆ្ងាញ់ហើយបញ្ចុះតម្លៃឡើងយូរថ្ងៃចឹងអី។ តែប៉ុណ្ណេះ ស្រួលហ្មងអ្នកម្លុកទូលទំពូងមិនចាំបាច់ទៅណាឆ្ងាយទេ Steak ឆ្ងាញ់នៅកៀកខ្លួនមានការប្រម៉ូសិនពិសេសចឹងថ្ងៃទៅញ៉ាំ ល្ងាចទៅញ៉ាំហ្មងចំណេញមិនតិចទេ។ ជាពិសេសបានដល់ហាងកុំភ្លេចញ៉ាំប៉ុន្មានមុខនេះ ព្រោះថាជាម្ហូបល្បីប្រចាំហាងដែលមានដូចជា៖ Steak​បន្ទះដែក មានប្រភេទសាច់គោ(USA) និងសាច់មាន់ បន្ថែមពីនេះក៏មានមីហិរចានដែករសជាតិតុងយ៉ាំង និងមីហិរចានដែករសជាតិដើម កាហ្វេ ភេសជ្ជៈផ្សេងៗ និងស្រាក្រហមផងដែរ។...

ប្រហិតស្ងោរទួលសង្កែ ក្បែរផ្សារតូចលក់ដាច់សាហាវ ភ្ញៀវចូលជាហូរហែមិនដែលស្ងាត់ម៉េច

និយាយរឿងប្រហិតស្ងោរច្បាស់ជាប្លែកហើយមែនអត់ ជាពិសេសសម្រាប់Admin ហ្មងធ្លាប់តែញ៉ាំប្រហិតបំពងធម្មតា ដល់ពេលបានញ៉ាំប្រហិតស្ងោរនៅហាង​ ខេមរាជប្រហិតស្ងោរម្ដងមកនិយាយពីថារសជាតិឆ្ងាញ់ជាប់ចិត្តហ្មងហើយ។ សម្រាប់អ្នកភ្នំពេញ ជាពិសេសអ្នកម្ដុំទួលសង្កែប្រាកដជាធ្លាប់បានទៅញ៉ាំជាញឹកញយហើយ ព្រោះថាជាអាហារញ៉ាំបែបសម្រន់ហើយ តម្លៃសមរម្យ ឯរសជាតិក៏ពិសេសបែបនេះទៀតនោះរឿងអីថាមិនទៅញឹកនោះ។ សម្រាប់អ្នកដែលមិនទាន់បានទៅញ៉ាំឆាប់ទៅសាកម្ដងទៅណា ព្រោះថាអោយបានប្លែកមាត់ ហើយក្រៅពីប្រហិតស្ងោរ ក៏មានពោះគោស្ងោរ និងសាច់គោអាំង ប្រហិតអាំងផងដែរ ពេលបានជ្រលក់ជាមួយទឹកជ្រលក់ពិសេសប្រចាំហាង គឺថាឆ្ងាញ់នោះឆ្ងាញ់ ហើយបើបានផឹកភេសជ្ជៈអាយ៍កូឡាទៀត កាន់តែបន្ថែមរសជាតិមួយកម្រិតទៀត។ ល្ងាចនេះបើមិដឹងទៅណា សាកទៅញ៉ាំម្ដងទៅអោយបានប្លែកមាត់ហើយដឹងថាឆ្ងាញ់កម្រិតណា ហើយកុំភ្លេចណាកុម្ម៉ងភេសជ្ជៈអាយ៍កូឡា ញ៉ាំជាមួយកាន់តែពិសេសជក់មាត់ជីបៗហ្មង៕ ហាង ខេមរាជប្រហិតស្ងោរលេខទូរសព្ទ៖ 015...

សារព័ត៌មានអន្តរជាតិល្បីលំដាប់ពិភពលោក CNN បានចុះផ្សាយសរសើរម្ហូបខ្មែរ ៣០ មុខ ថាឆ្ងាញ់ខ្លាំង ទេសចរគួរតែញ៉ាំ

ខ្មែរ​យើង​ជា​ប្រទេស​សម្បូរ​ដោយ​​​អរិយធម៌​ និង​វប្បធម៌​ដែល​នរណា​ៗ​ក៏​ស្ងប់​ស្ញែង​ ជា​ពិសេស​ជន​បរទេស​ដែល​មក​លេង​ហើយ​តែង​តែ​សរសើរ​មិន​ដាច់​ពី​មាត់​ពី​ទឹក​ដី​អច្ឆរិយ​មួយ​នេះ​។​ ក្រៅ​ពី​ប្រាសាទ​អង្គរ​វត្ត​ ដឹង​អត់​ថា​គេ​ចង់​ចាំ​ប្រទេស​យើង​ដោយ​សារ​អី​?​ ច្បាស់​ជា​ម្ហូប​ដ៏​ឆ្ងាញ់​ពិសារ​ជា​ច្រើន​មុខ​ហើយ​។​ កាល​ពី​ថ្ងៃ​ ២៣ ខែ​ធ្នូ​ ឆ្នាំ​ ២០១៩ សារព័ត៌មាន​អន្តរជាតិ​ល្បី​លំដាប់​ថ្នាក់​ពិភពលោក​ CNN បាន​ចុះ​ផ្សាយ​សរសើរ​ម្ហូប​ខ្មែរ​ ៣០ ថា​ឆ្ងាញ់​ខ្លាំង​ អ្នក​ទៅ​លេង​គួរ​តែ​សាក​។​ ១. សម្ល​កកូរ ២. នំ​បញ្ចុក​សម្ល​ខ្មែរ ៣. អាម៉ុក ៤. បាយ​សាច់​ជ្រូក ៥. ការី​សាច់​មាន់ ៦. បុក​ត្រប់​ពុត​លំញង ៧. ខ​គោ ៨....

បង្អែមចាប់ឆាយ គ្រាន់តែឃើញពណ៌ខ្យូតៗគ្រឿងផ្សំនៃបង្អែមឃ្លានហ្មង??

រៀនធ្វើម្ហូបរាល់ថ្ងៃហើយ ថ្ងៃនេះសាកមករៀនធ្វើបង្អែមម្ដងមើល៎គ្រាន់ទុកញ៉ាំក្រោយពេលបាយ។ ថ្ងៃនេះAdmin និងមកបង្រៀនពីការធ្វើបង្អែមចាប់ឆាយ ដែលមានគ្រឿងផ្សំពីល្ពៅ ដំឡូង ត្រាវ ការ៉ុត និងពោតធ្វើអោយមើលទៅមានពណ៌ខ្យូតៗគួរអោយចង់ញ៉ាំ នៅខាងក្រោមនេះគឺជាគ្រឿងផ្សំ និងរបៀបធ្វើ។ ▶️ គ្រឿងផ្សំដែលត្រូវមាន៖ ទឹក ៥០០មីលីលីត្រខ្ទិះដូងដើម ៦០០មីលីលីត្រការ៉ុត ១០០ក្រាមល្ពៅ ២០០ក្រាមដំឡូង ២០០ក្រាមត្រាវ ២០០ក្រាមពោតក្រហម ២០០ក្រាមផ្សិតត្រចៀកកណ្ដុរ ២០ក្រាមសាច់ដូងស្ទើរចាស់ ១០០ក្រាមស្ករស ២០០ក្រាមអំបិល កន្លះស្លាបព្រាកាហ្វេ ▶️...

អាហារធម្មតាៗ ៦ មុខញ៉ាំទៅជួយឲ្យស្បែកភ្លឺស្អាតចេញពីខាងក្នុង មិនចាំបាច់ប្រើផលិតផលជំនួយ

ចង់​បាន​ស្បែក​ស្អាត​ ក្រៅ​ពី​ប្រើ​គ្រឿង​សម្អាង​ ការ​ញ៉ាំ​អាហារ​ល្អ​ៗ​គឺ​ជា​រឿង​ចាំ​បាច់​បំផុត​។​ អាហារ​គឺ​ចាំ​បាច់​ណាស់​សម្រាប់​រាង​កាយ​ និង​ស្បែក​របស់​យើង​។​ អាហារ​ខ្លះ​អាច​ធ្វើ​ឲ្យ​យើង​ឡើង​គីឡូ​ ឬ​មិន​ល្អ​ចំពោះ​រាង​កាយ​យើង​។​ តែ​អាហារ​ ៦ មុខ​នេះ​នឹង​ជួយ​ឲ្យ​ស្បែក​យើង​ស្អាត​ ភ្លឺ​ចេញ​ពី​ខាង​ក្នុង​តែ​ម្តង​បើ​ឧស្សាហ៍​ញ៉ាំ​វា​ញឹក​ញាប់​៖​ ១. សូកូឡា​ខ្មៅ ញ៉ាំ​សូកូឡា​ដែល​មាន​ជាតិ​កាកាវ​ដល់​ទៅ​ ៧០%​ សម្បូរ​សារជាតិ​ដូច​ជា​ ប៉ូតាស្យូម​ ស័ង្កសី​ ម៉ាញ៉េស្យូម​ ថែម​ទាំង​មាន​ជាតិ​ប្រឆាំង​អុកស៊ីតកម្ម​ ដែល​ជួយ​ការ​ពារ​ស្បែក​យើង​ពី​កាំរស្មី​ UV និង​ការ​បំពុល​ផ្សេង​ៗ​។​ គេ​បាន​រក​ឃើញ​ទៀត​ថា​បន្ទាប់​ពី​ញ៉ាំ​ កាកាវ​ អស់​រយៈ​ពេល​...

ចង់ឈរលើពពកក្រោមមេឃ នៅភ្នំខ្នងផ្សារ ហើយមិនវេទនាខ្លួនអានអត្តបទនេះមុនចេញដំណើរ

ផ្តើមបន្ទាត់ដំបូង Admin សុំមួយរឿងមុនគេតែម្តងគឺ សូមជួយថែរក្សាបរិស្ថាននៅតំបន់នោះឲ្យបាន គ្រប់ៗគ្នា ព្រោះថាបើយើងម្នាក់មិនចោល ២នាក់មិនចោល ច្រើនគ្នានៅតែមិនចោល នោះគ្មានឡើយសំរាមទេសភាពភ្នំនៅទីនោះនៅតែស្អាតគ្មានពីរតកូនតចៅជារៀងរហូត ដូច្នេះសន្យាជាមួយ Admin ថាធ្វើរឿងនេះបានបើអ្នកពិតជាស្រលាញ់ធម្មជាតិពិតមែន។ រឿង ៥ចំនុចខាងក្រោមនេះអ្នកគួរដឹងមុនសម្រេចចិត្តឡើងភ្នំខ្នងផ្សារ៖ ការធ្វើដំណើរ៖ ភ្នំខ្នងផ្សារមានកំពស់ ១១៧៧ម៉ែត្រពីនីវូទឹកសមុទ្រ ស្ថិតនៅក្នុងតំបន់ជួរភ្នំក្រវាញ ព្រំប្រទល់រវាងខេត្តកំពង់ស្ពឺ និងកោះកុង ដែលអ្នកត្រូវធ្វើដំណើរប្រមាណ៤ម៉ោង ពីភ្នំពេញទៅក្រុងច្បារមនតាមផ្លូវជាតិលេខ៤ រួចបត់ចូលតាមផ្លូវលេខ ៤៤ រហូតដល់ស្រុកឱរ៉ាល់...

បង្អែមដង្កូវ! ឈ្មោះក៏ប្លែក រូបរាងក៏ស្អាត ចង់ដឹងរសជាតិ ទាល់សាកធ្វើញ៉ាំសិន

គ្រាន់តែឃើញរូបរាង និងពណ៌ក៏ចាប់ចិត្តបាត់ទៅហើយ។ ប្លែកទាំងឈ្មោះ​ និង​រូបរាង បង្អែមដង្កូវ មិនមែនយកដង្កូវមកធ្វើទេ គឺប្រើម្សៅធ្វើជារូបដង្កូវ យកផ្កាអមតៈធ្វើពណ៌។ បើចង់ដឹងថារសជាតិល្អដូចរូបរាងអត់ សាកធ្វើញ៉ាំទាំងអស់គ្នា៖ គ្រឿងផ្សំ៖ ម្សៅខ្សាយ ៣២ ស្លាបព្រាបាយម្សៅដំណើប ១០ ស្លាបព្រាបាយល្ងរ ៤ ស្លាបព្រាបាយស្ករស ២០ ស្លាបព្រាបាយអំបិល ១ ស្លាបព្រាកាហ្វេផ្កាអមតៈ ៣០ ផ្កាខ្ទិះដូង ដាក់តាមចំណូលចិត្តស្លឹកតយ ៣...

តោះសារេខោធូរៗរលុងៗទុកស្លៀកទៅញ៉ាំប៊ូហ្វេ ស៊ុប សាច់អាំង និងគ្រឿងសមុទ្រស្រស់ៗ នៅ Saki Suki & BBQ

ញ៉ាំអីក្រៅផ្ទះម្តងម្កាលមានអីមិនល្អ ខ្ជិលចម្អិនអាហារនៅផ្ទះមក Saki Suki & BBQ ចាត់ទុកជាផ្ទះទីពីររបស់អ្នកបានណា ញ៉ាំប៊ូហ្វេ ស៊ុប សាច់អាំង និងគ្រឿងសមុទ្រស្រស់ៗថ្មីៗ សាច់គោអាមេរិក ដាក់ឱ្យញ៉ាំដោយសេរី តម្លៃ 13.5$ក្នុងម្នាក់ ហើយមានប្រូម៉ូសិនពិសេសសម្រាប់រៀងរាល់ថ្ងៃអង្គារចំពោះការមកញ៉ាំ ៥នាក់ និងមានការហ្វ្រីជូនម្នាក់។ សម្រាប់អ្នកដែលនិយមទទួលទានអាហារប៊ូហ្វេ តែងតែរកវិធីធ្វើយ៉ាងម៉េចទើបញ៉ាំប៊ូហ្វេចំនេញលុយ ញ៉ាំបានច្រើនហើយមិនស្តាយលុយ ដូចនេះមុននិងទៅ កុំញ៉ាំអីច្រើនពេកទុកពោះឱ្យទទេ ស្លៀកខោមានចង្កេះរលុងៗ រកកន្លែងណាមានប្រូម៉ូសិន...

ខែក្តៅអ៊ីចឹង ចេះធ្វើតែ ៨ មុខនេះដាក់ក្នុងទូរទឹកកក ដឹងតែសល់លុយមិនតិចទេ

ទាំង​ Admin ទាំង​គេ​ខែ​ក្តៅ​អ៊ីចឹង​ផង​ ច្បាស់​ជា​ងាក​កាហ្វេ​ ងាក​តែ​គុជ​ បើ​និយាយ​ពី​អ្នក​ delivery វិញ​ចាំ​មុខ​ ហើយ​ស្គាល់​ច្បាស់​ជាង​ថ្ងៃ​ទៀត​។​ បើ​ម៉ា​ថ្ងៃ​ៗ​កុម្ម៉ង់​ឥត​ល្ហែ​ សម​គេ​មាន​ discount ហើយ​ដឹក​ឲ្យ​មិន​គិត​លុយ​ទៀត​នោះ​ លុយ​ប៉ុន្មាន​ក៏​មិន​សល់​ដែរ​ ម៉ែ​ជេរ​សុខ​ចិត្ត​ធ្វើ​មិន​ឮ​ទៀត​ ធ្វើ​ម៉េច​ប្រើ​ស្រេក​ហើយ​ ទ្រាំ​ម៉េច​បាន​។​ ចុះ​បើ​ប្តូរ​ពី​ទិញ​ មក​ធ្វើ​របស់​ឆ្ងាញ់​ៗ​ទុក​ក្នុង​ទូរ​ទឹកកក​ខ្លួន​ឯង​វិញ​ មិន​ល្អ​មែន​អត់​ លុយ​ក៏​សល់​ ម៉ែ​ក៏​លែង​ជេ​ទៀត​ យុទ្ធ​សាស្ត្រ​ព្រួញ​មួយ​បាញ់​បាន​សត្វ​ ២...

មាន់ស្រែអាំងអំបិលម្ទេស ហាង Two Sister បុកល្ហុង គ្រាន់តែឃើញឃ្លានចង់ស្រក់ទឹកមាត់?

ធ្លាប់តែលឺល្បីថាបុកល្ហុងនៅហាង Two Sister បុកល្ហុង ឆ្ងាញ់ ពេលនេះហាងបានបញ្ចេញមីនុយថ្មីឆ្ងាញ់ត្រូវបានភ្ញៀវសរសើរមិនចាញ់បុកល្ហុងប៉ុន្មាននោះទេគឺ មាន់អាំងអំបិលម្ទេស និយាយពីថាគ្រាន់តែពេលអាំងក្លិនក៏ឈ្ងុយស្ទើរស្រក់ទឹកមាត់ហ្មងហើយ។ លឿនៗមកអោយតែបានមកដល់ហាង Two Sister បុកល្ហុង គឺដឹងតែឆ្ងាញ់មាត់ម៉ាអ៊ែមហើយព្រោះថាមានម្ហូបញ៉ាំមិនចេះខ្វះនោះទេមិនថា ឆា អាំង បុក ញុំា គឺឆ្ងាញ់គ្រប់មុខហ្មងហើយ។ ជាពិសេសក្នុងចំណោមម្ហូបទាំងអស់យើងត្រូវតែបានភ្លក់មីនុយថ្មី ព្រោះថាមានអ្នកបានទៅញ៉ាំហើយគេសរសើរគ្រប់គ្នាបែបនេះនោះ។ កុំភ្លេចណាចង់ញ៉ាំមាន់ស្រែអាំងអំបិលម្ទេស ដែលឆ្ងាញ់គឺមាននៅហាង Two Sister បុកល្ហុង ហ្នឹងហើយចង់មកញ៉ាំនៅហាងផ្ទាល់ក៏បាន...

Most Read