Yearly Archives: 2020

ចុងខែចឹងសម្រាកញ៉ាំសិន ងាកមករៀនថតរូបងាយៗ តាម Youtube តែស្អាតកប់

រដូវកាលចូលឆ្នាំជិតដល់មែនទែនហើយ ចឹងសម្រាប់អ្នកមានគំរោងដើរលេងតាមតំបន់កម្សាន្តនានាច្បាស់ណាស់ចង់បានរូបស្អាតៗ ផុសក្នុងហ្វេសបុកអោយប្លែកនឹងគេម្តង ចឹងហើយចាប់ពីដាច់ខែនេះសម្រាកពីដើរញ៉ាំអី មករៀនថតរូបងាយៗ តាម Youtube Channel មួយដែលកំពុងល្បីខ្លាំងនៅប្រទេសថៃ ដូច្នេះហើយកុំគេថា ចូលឆ្នាំ ឆ្នាំនេះអត់រូបទៀតតោះចុចមើលទាំងអស់។ វីដេអូខាងក្រោម សម្រាប់ចូលមើល Channel ចុចទីនេះ https://www.youtube.com/watch?v=_bOiYAi9448

សម្លរប្រូង រសជាតិឆ្ងាញ់ប្លែកដែលអ្នកគួរតែសាកញ៉ាំ ពេលមកដល់ទឹកដីខេត្តមណ្ឌលគិរី

អ្នកណាខ្លះធ្លាប់បានមកលេង ខេត្តមណ្ឌលគិរី ដែលជាដែនដីភូមិភាគឦសានមួយនេះ។ សម្រាប់អ្នកដែលធ្លាប់បានមកលេងទឹកដី ដ៏សម្បូរទៅដោយសម្បត្តិធម្មជាតិ និងវប្បធម៌ ប្រពៃណី ទំនៀមទំលាប់ច្រើនរាប់មិនអស់ ធ្លាប់បានទៅលេងកន្លែងណាខ្លះហើយ ហើយបានស្គាល់អ្វីខ្លះពីទឹកដីខេត្តមួយនេះ។ មិនបាច់ឆ្ងល់ទេណាថាហេតុអ្វី បានAdminសួរបែបនេះព្រោះតែចង់លួចបង្ហើបសម្រាប់ដែលអ្នកធ្លាប់មកលេងហើយក្ដី និងអ្នកមានបំណងថាមកលេង អោយដឹងថាបានមកដល់ទីនេះគួរណាស់តែសាកញ៉ាំម្ហូបប្រចាំត្រកូលរបស់បងប្អូនជនជាតិភាគតិចនៅទីនេះ ព្រោះថាឆ្ងាញ់ប្លែក ជាពិសេសមានក្លិនឈ្ងុយដោយការចម្អិនក្នុងបំពង់ឫស្សីតែម្ដង នោះគឺសម្លរប្រូង។ សម្លរប្រូង ជាសម្លរមួយដែលគេត្រូវចម្អិនវាដោយដុតបំពងឬស្សី ដើម្បីអោយគ្រឿងផ្សំ បន្លែ និងសាច់ ឆ្អិនហើយមានក្លិនឈ្ងុយ។ បើតាមបងស្រីម្នាក់ដែលជាជនជាតិភាគតិចបានប្រាប់មកយើងថា ម្ហូបនេះ បើគេគ្មានសាច់...

ចង់ទៅលេងអង្គរសង្ក្រាន្ត កក់កន្លែងគេងទាំង៩នេះបាន ដឹងតែអ៊ែមហ្មង

កន្លែងគេង កន្លែងញ៉ាំ គឺជារឿងសំខាន់នៅពេលដែលយើងដើរលេងម្ដងៗ ហើយក៏មិនមែនជារឿងដែលងាយស្រួលរកសោះឡើយ បើសិនជាអ្នកដើរលេងក្នុងកំឡុងពេលមានបុណ្យទានហើយមិនបានធ្វើការកក់ទីតាំងមុននោះ។ បែបនេះសម្រាប់អ្នកដែលមានបំណងទៅលេង អង្គរសង្ក្រាន្តនៅសៀមរាប ក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរយើង គួរណាស់តែសារេ រកកក់ផ្ទះសំណាក់ រឺសណ្ឋាគារ ទុកអោយហើយទៅ ប្រយ័ត្នដល់ពេល រកកន្លែងគេងមិនបាន។ ដូចនេះសាកមកមើលប៉ុន្មានកន្លែងខាងក្រោមនេះសាកមើល៎ ពេញចិត្តមួយណាដែរព្រោះថា Admin ធ្លាប់បានទៅរួចហើយ គឺសុទ្ធតែល្អៗ។ សណ្ឋាគារ Suon Angkor Boutique សណ្ឋាគារ...

នៅភ្នំពេញយូរតិចអត់ស្គាល់ បុហ្វេតម្លៃធូរក្រោម ៨ដុល្លារចុះ?

សម្រាប់លោកអ្នកដែលតែងតែនិយមការញ៉ាំអាហារបុហ្វេភាគច្រើនប្រាកដជាចង់ស្វែងរកកន្លែងណាមានអាហារច្រើនមុខ ច្រើនជម្រើសសម្រាប់ជ្រើសរើសក្នុងការទទួលទាន ហើយតម្លៃសមរម្យ ហើយមែនទេ? ដូច្នេះហើយអ្នកភ្នំពេញបើមិនបានស្គាល់ហាងបុហ្វេទាំងនេះនេះទេពិតជាស្តាយណាស់ ខាតលុយច្រើនហ្មងសម្រាប់អ្នកចូលចិត្តញ៉ាំអាហារបុហ្វេតែមិនស្គាល់ ព្រោះអីហាងខាងក្រោមនេះសុទ្ធតែមានតម្លៃក្រោម ៨ដុល្លារពេញចិត្តមួយណាចូលសាកមួយនឹងបានណាល្ងាចនេះ។ ហាង K Man Buffet BBQ & Soupលេខទូរសព្ទ៖ 010 296 568 | 096 533 7976ទីតាំង​៖ ផ្ទះលេខ 94 ផ្លូវ...

ខ្ចៅស្ងោរ ខ្យងដុត ក្តាមចំហុយ​ ប៉ុន្មានហាងនេះ ឃើញហើយទប់មិនជាប់ចឹងហ្មង!

ស្ថិតក្នុងចំណោមហាងជាច្រើនដែលមានវត្តមានក្នុងរាជធានីភ្នំពេញ យើងសង្កេតឃើញថាហាងជាប្រភេទStreet Food ឬហៅថាហាងតាមចិញ្ចើមផ្លូវ គឺមានការគាំទ្រច្រើនតែម្តងជាពិសេស ហាងដែលមានលក់មុខម្ហូបដូចជា ខ្ចៅ ខ្យង ក្តាមស្រែ តួយ៉ាងហាងទាំង ៦នេះ គឺមានភ្ញៀវពេញៗហាងតែម្តង អ្វីដែលជាភាពច្នៃប្រឌិតនោះ គឺសម្រាប់ហាងនីយមួយៗ មានចំនុចពិសេស គឺទឹកជ្រលក់មានរសជាតិប្លែកៗពីគ្នា ដែលធ្វើអោយអតិថិជន ចាប់អារម្មណ៍និងរសជាតិ ហើយមកញុាំជាញឹកញាប់តែម្តង។ ហាង MOOL និយាយត្រង់រឿងខ្ចៅ ខ្យងទុកអោយ ហាង...

ចង់ញ៉ាំម្ហូបឆ្ងាញ់ៗ និងគិតគូរពីសុខភាពជាចម្បង អាចមកកាន់ទីនេះ

ការចង់ញ៉ាំម្ហូបឆ្ងាញ់ៗជារឿងមួយ តែរឿងដែលត្រូវគិតគូរខ្លាំងទៀតនោះ គឺថាអាហារទាំងអស់នោះល្អសម្រាប់សុខភាពប៉ុណ្ណា។ បើគិតថាញ៉ាំអាហារដែលគិតគូរពីសុខភាព គឺជារឿងសំខាន់សម្រាប់អ្នក បែបនោះគួរតែមកស្គាល់ហាងទាំង ២នេះហើយព្រោះថាទីនេះមានអារហារសុខភាព។ ពេញចិត្តមួយណា អាចទៅសាកមួយណឹងបានតាមចំណូលចិត្តរបស់លោកអ្នក។ ភោជន Daily Healthy Food ភោជន Daily Healthy Foodលេខទូរសព្ទ៖ 011 809 080 ទីតាំង៖ ចុចទីនេះ VIBE VIBEលេខទូរសព្ទ៖ 061 764 937...

បូហេ្វមិនកំណត់ម៉ោង ដាក់ម៉ាតឹងពោះត្រឹម 7.5$ ថែមស្រាបៀរ ១កេស សម្រាប់កក់ ២០នាក់ឡើង

ពិតជាមិនធម្មតាមែន ហាង K Man Buffet BBQ & Soup ញ៉ាំបូហ្វេម្នាក់ម៉ាឆ្អែត ដោយមិនកំណត់ម៉ោងតម្លៃម្នាក់ត្រឹមតែ 7.5$ តែប៉ុណ្ណោះ ហើយថែមទាំងមានប្រម៉ូសិនបន្ថែមពីលើនេះទៀត សម្រាប់អ្នកដែលខលកក់តុមុនមានគ្នាចាប់ពី ២០នាក់ឡើងទៅ និងទទួលបានការហ្វ្រីស្រាបៀរមួយកេសភ្លាម។ ការប្រម៉ូសិននេះមានចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ រហូតដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០។ ហាង​ K Man​...

កំឡុងពេលផ្ទុះកូរ៉ូណា (ជំងឺខូវីដ១៩) ញ៉ាំអាហាររបៀបណាល្អសម្រាប់អ្នក

និយាយដល់រឿងកូរ៉ូណា (ជំងឺខូវីដ១៩) នរណាមិនបារម្ភ នរណាមិនខ្លាចជំងឺដ៏កាចសាហាវមួយនេះ តែយើងក៏មិនត្រូវខ្លាចពេកដែរ ហើយយើងទាំងអស់គ្នាក៏មិនត្រូវមានការធ្វេសប្រហែសពេកនោះដែរ ចាំបាច់ត្រូវតែមានការការពារជាចាំបាច់ ដូចពាក្យចាស់លោកពោលថាការពារប្រសើរជាងព្យាបាល ហេតុដូចនេះហើយថ្ងៃនេះ Admin សូមចូលរួមចែករំលែក ចំណេះដឹងខ្លះៗទាក់ទងទៅនឹងម្ហូបអាហារ ថាតើគួរញ៉ាំអាហាររបៀបណា ដើម្បីការពារ អ្នកទាំងអស់គ្នាពីជំងឺនេះ។ យោងទៅតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជា អ្នកទាំងអស់គ្នាចាំបាច់ត្រូវតែញ៉ាំម្ហូបឆ្អិនល្អ ជៀសវាងដាច់ខាតចំពោះម្ហូបឆៅ មិនថាបន្លែ រឺស៊ុតនោះទេ។ ប្រើប្រាស់ជ្រុញ និងកាំបិតផ្សេងគ្នាសម្រាប់ម្ហូបឆៅ និងម្ហូបឆ្អិន ចាំបាច់ត្រូវលាងដៃនៅចន្លោះពេលចាប់កាន់អាហារឆៅ និងឆ្អិន។...

ម៉ោងបាយថ្ងៃត្រង់ជិតរំកិលមកដល់ហើយ រកកន្លែងសមគួរបានហើយឬនៅ?

ជិតដល់ម៉ោងបាយថ្ងៃត្រង់ហើយ រកកន្លែងសមគួរបានហើយនៅ? បើអត់ដឹងថាទៅញុាំនៅណាទេ អាចមកមើលអត្ថបទនេះបាន ហើយ Admin បានប្រមូលផ្តុំហាងអាហារដែលសម្បូរមុខម្ហូបបែបស្រុកស្រែ និងបែបខ្មែរ ដែលមានរសជាតិឆ្ងាញ់ពិសារ ចឹងសម្រាប់អ្នកដែលមិនទាន់ដឹងថាទៅញុាំនៅទីណា អាចមើលបណ្តើរៗទៅក្រែងមានហាងណាដែលនៅក្បែរកន្លែងធ្វើការ ឬក្បែរផ្ទះលោកអ្នកជាងគេ ។ ហាង ផ្ទះអ្នកបាត់ដំបង សាខាទួលគោក បើនិយាយទៅអ្នកដែលនិយមចូលចិត្តម្ហូបខ្មែរយើង គឺពួកគាត់តែងតែទៅទីនោះ មិនដែលរំលងទេ មានច្រើនមុខហើយរសជាតិឆ្ងាញ់ណាស់ មិនត្រឹមតែប៉ុណ្ណោះទេ មានទាំងបាយអង្ករសម្រូបធម្មជាតិថែមទៀតផង។ ហាង ផ្ទះអ្នកបាត់ដំបង...

អ៊ែមតិចអី សាច់អាំងបែបថៃនៅ ហាង DIZZ BBQ AND COCKTAIL រសជាតិឆ្ងាញ់ប្លែក មិនបានមកសាកមិចបាន

ម៉ោះៗ ថ្ងៃនេះ Admin និងណែនាំអោយអ្នកទាំងអស់គ្នាមកស្គាល់ ហាង ដ៏ពិសេសមួយ ដែលអ្នកគ្រប់គ្នាគួរតែមកព្រោះថាទីនេះមិនត្រឹមតែមានម្ហូបឆ្ងាញ់ៗប៉ុណ្ណោះទេ ថែមទាំងមាន ស្រាក្រឡុកច្រើនប្រភេទ និងមានខារ៉ាអូខេសម្រាប់អ្នកទាំងអស់គ្នាច្រៀងលេងថែមទៀត គឺថាបរិយាកាសបែបរ៉ូមែនទិកតែម្ដង។ ហាងដែលពិសេសមួយនេះគឺ DIZZ BBQ AND COCKTAIL ដូចចំណងជើងខាងលើហ្នឹងណា​ ហើយថាបើបានមកដល់ទីនេះហើយ មុខម្ហូបដែលអ្នកគ្រប់គ្នាមិនគួររំលងនោះគឺ សាច់អាំងអូកាថាំង បែបថៃដែលមានរសជាតិឆ្ងាញ់។ ចំពោះការចម្អិន...

ដក១០ដុល្លារ ឡើងស្កាយបារកាលីបៗ ល្ងាចនេះ កាត់ស្ត្រេសបានម៉ាអ៊ែម

១០ដុល្លារគ្រាន់ដែរអី Admin អើយ? អត់ប្រាប់ទុកអោយឆ្ងល់ហើយ កុំពិបាកឆ្លើយក្រែងមិនជឿ អ្នកអាចមើល ម៉ីនុយខ្លួនឯងបានមុនទៅ កុំអោយរ៉េរា ចិត្តខ្លាចមិនហ៊ានទៅ ព្រោះមិនចង់ចំណាយច្រើនពិសេសពេលទៅតែម្នាក់ឯង គ្រាន់ចង់អង្គុយកាត់ស្ត្រេសមួយពេល។ ហើយប្រសិនបើអ្នកទៅគ្នាច្រើន ដើម្បីជួបជុំសប្បាយជុំមិត្តភ័ក្តិអីទេ ស្កាយបារ ខាងក្រោមនេះក៏អ៊ែមដែរ ព្រោះទេសភាពស្អាតៗណាស់ មើលក្រុងនាពេលរាត្រីបានពេញភ្នែកតែម្តង។ Cloud 9 Skybar Sky bar ដែលមានទីតាំងល្អឥតខ្ចោះសម្រាប់ការជួបជុំជាមួយគ្រួសារ ឬមនុស្សពិសេស និងចូលរួមកំសាន្តដោយរីករាយពេញមួយរាត្រី​ ជាមួយនឹងការរៀបចំយ៉ាងពិសេសបំផុត។ Cloud...

អាហារសម្រន់កំពូលសុាំទាំង៨មុខ ឱ្យតែម៉ោង៣មិនទាន់ទេ ដាស់ក្រពះកូរឃ្លានឥតល្ហែ!

ជឿអត់? កំពុងធ្វើការ ឬរៀនសុខៗ ថាមិនសាំម៉េចបាន បើទើបតែបាយថ្ងៃត្រង់មិនទាន់បានប៉ុន្មានម៉ោងស្រួលបួលផង ម៉ោងប្រហែល៣ជាងអីនឹកឃ្លានទៀតហើយ​ ជាពិសេសនោះគឺ អាហារសម្រន់ទាំង​៨មុខនេះឯង នំបញ្ចុកស្រុះ នំញ្ចុកសម្លខ្មែរ មីឆា លតឆា បាញឆាវ បបរលត បាញ់ស៊ុង បាញ់ហ៊យ​ គួង ឱ្យតែនឹកឃ្លានម្តងៗចង់តែញុាំអោយណាណីទេ ហើយសម្រាប់អ្នកខ្លះវិញអាហារថ្ងៃត្រង់មិនសូវញុាំបានច្រើនទេ តែដល់ម៉ោងរសៀលតិចមិនទាន់ទេ​ ចាប់ផ្តើមឃ្លានបណ្តោយ ចឹងតិចអត់ស្គាល់កន្លែងលក់អីទៅ មោះមើលអត្ថបទខាងក្រោមជាគ្នា៖ ...

Most Read