Yearly Archives: 2020

​​ម្ហូប​ជាតិ​ ៥ មុខ​ បរទេស​ភ្លក្ស​ហើយ​ ចង​ចាំ​ខ្មែរ​មិន​ភ្លេច​

ម្ហូប​ខ្មែរ​យើង​មាន​ច្រើន​មុខ​ច្រើន​បែប​ ទាំង​ទឹក​ គោក និង​បង្អែម​ អ្នក​ណា​ដែល​បាន​ភ្លក្ស​ហើយ​នឹង​ជាប់​ចិត្ត​ ហើយ​ចង់​ចាំ​គ្មាន​ថ្ងៃ​ភ្លេច​។​ ដោយ​ឡែក​​ម្ហូប​ ៥ មុខ​នេះ​មាន​តាំង​ពី​ជំនាន់​បុព្វបុរស​ខ្មែរ​ម្ល៉េះ​ ទើប​បាន​​ក្លាយ​ជា​ម្ហូប​ជាតិ​តំណាង​ឲ្យ​ប្រជាជន​ និង​ប្រទេស​ខ្មែរ​។​ កាល​ពី​ឆ្នាំ​ ២០១៩ ម្ហូប​ ៥ មុខ​នេះ​ក៏​ត្រូវ​បាន​គេ​ស្នើ​សុំ​ដាក់​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​ទៀត​ផង​។​ ម្ហូប​ ៥​ មុខ​នេះ​មាន​ដូច​ជា​៖ សម្ល​កកូរ អា​ម៉ុក សម្ល​ប្រហើរ នំ​បញ្ចុក ម្ជូរ​គ្រឿង

ឆ្ងាញ់​ខ្លាំង​ប្រ​ចាំ​កំពត! ទៅ​ដល់​ហើយ​អត់​បាន​សាក​ ៦​ មុខ​នេះ​ ដឹង​តែ​មក​ផ្ទះ​វិញ​ទាំង​ស្តាយ

កំពត​ជា​ខេត្ត​កំពុង​មាន​សក្ដានុពល​ខ្លាំង​ខាង​វិស័យ​ទេសចរណ៍​​។ ក្រៅ​ពី​សម្បូរ​កន្លែង​ដើរ​លេង​ ជិះ​ទូក​ មើល​អំពិលអំពែក​ បោះ​តង់ ទៅ​លេង​ទឹក​ធ្លាក់ និង​កន្លែង​លំហែ​ច្រើន​កន្លែង​ទៀត​នោះ​ កំពត​ក៏​ជាប់​លេខ​ខាង​សម្បូរ​របស់​ញ៉ាំ​ឆ្ងាញ់​ៗ ប្លែក​ៗ​ ច្រើន​ដែរ​។​ ជា​ពិសេស​របស់​ ៦ មុខ​នេះ​ ជា​អាហារប្រចាំតំបន់ ហើយល្បីថាឆ្ងាញ់ បើ​ទៅ​ដល់​ហើយ​មិន​បាន​សាក​ មក​ផ្ទះ​វិញ​ដេក​ស្តាយ​ក្រោយ​មិន​ខាន​។ របស់​ញ៉ាំ​ទាំង​នេះ​មាន​ដូច​ជា​៖ នំ​ចាន​ផ្អែម​ និង​ ប្រៃ មាន​លក់​ក្នុង​ផ្សារ​កំពត នំ​បញ្ចុក​ទឹក​ម្ហិច មាន​លក់​នៅ​ក្បែរ​វត្ត​ព្រៃ​តុម្ភ បាយ​ឆា​ក្តាម ហាង​នៅ​ក្បែរ​ស្ពាន​កំពង់​បាយ​ (ស្ពាន​ថ្មី) នំ​សំបក​គ្រែង​ប្រៃ លក់​ក្នុង​ផ្សារ​កំពត ទឹក​ដំឡូង​ស្វាយ មាន​លក់​នៅ​ហាង​ Ramy Bakery & Coffee បាយ​ម៉ាក់​កំពត មាន​ទីតាំង​នៅ​ជាប់​ស្តូប​រូប​សំណាក​មិត្តភាព​កម្ពុជា-វៀតណាម...

មី​ឆា​ លត​ឆា​ ៣ កន្លែង​បើក​លក់​មិន​ក្រោម​ ១ ​ទសវត្សរ៍​ មាន​តែ​ម៉ូយ​រត់​ចូល​ អត់​ដែល​រត់​ចោល​ទេ​

ឆ្ងាញ់ អស់​លុយ​តិច​ ងាយ​ៗ​ ទើប​មនុស្ស​ភាគ​ច្រើន​មិន​ដែល​ភ្លេច​ មី​ឆា​ លត​ឆា​ ទេ​។ ថា​ទៅ​វា​ជា​ចំណី​ប្រចាំ​ត្រកូល​ពេល​ចុង​ខែ​ទៅ​ហើយ​ សម្រាប់​អ្នក​ចាយ​លុយ​សល់​ថ្ងៃ។​ អញ្ចឹង​ថ្ងៃ​ហ្នឹង​ Admin នឹង​ណែនាំ​កន្លែង​លក់ មី​ឆា​ លត​ឆា​ ៣ កន្លែង​ បើក​លក់​មិន​ក្រោម​ ១០ ឆ្នាំ​ហើយ​នៅ​តែ​មាន​ម៉ូយ​តម្រង់​ជួរ​ចាំ​ទិញ​មិន​ដាច់​ទេ។ តោះ​មក​ស្គាល់​ទាំង​អស់​គ្នា​៖​ ហាង​ មី​ឆា​លើ​អាកាស ហាង​ មី​ឆា​លើ​អា​កាសទី​តាំង​ ៖...

ថាអត់អ៊ែមមួយម៉ាត់ទៅ Busan BBQ សាច់អាំងបែបកូរ៉េ រសជាតិឆ្ងាញ់ប្លែកពីហាងដ៏ទៃ

ចង់ញ៉ាំសាច់អាំងបែបកូរ៉េដែលមានរសជាតិឆ្ងាញ់លែងលំបាកទៀតហើយ អោយតែបានមកដល់ Busan BBQ ដឹងតែឆ្ងាញ់មាត់ហ្មងហើយ។ ណាត់គ្នាមកញ៉ាំជាមួយសាច់អាំងដ៏មានរសជាតិបែបកូរ៉េម្ដងមើល៎ ដែលមានប្រភេទ សាច់គោ និងសាច់ជ្រូក សម្រាប់សាច់ទាំងអស់គឺមាន ៣រសជាតិ មាន Original, Garlic និង Korean Spicy លោកអ្នកអាចជ្រើសរើសបានតាមចំណូលចិត្តរបស់ខ្លួន។ សម្រាប់អ្នកដែរចង់ទៅញ៉ាំម្នាក់ឯងក៏អាចជ្រើសរើស​ជាមួយឈុត Solo ដែលមានតម្លៃ 7.5$ និងសម្រាប់អ្នកដែលទៅគ្នាច្រើនក៏អាចជ្រើសរើសជាមួយឈុត Squad...

ឃ្លានក្ដាមជ្រក់ហិរៗ ញ៉ាំហើយហូរញើសតក់ៗ អាចមកកាន់ប៉ុន្មានហាងនេះបាន

អ្នកចូលចិត្តក្ដាមជ្រក់ មិនទាន់បានញ៉ាំគ្រាន់តែស្រមៃ ក៏ស្ទើរតែស្រក់ទឹកមាត់ដែរមែនអត់អ្នកចូលចិត្តគ្នាយើង។ និយាយថា មិនអោយស្រក់ទឹកមាត់មិចទៅ បើទំនងៗតែយ៉ាងនេះហើយ ក្ដាមសុទ្ធតែពង ហើយយកមកស្រោចជាមួយទឹកត្រីសុទ្ធតែម្ទេសបែបនេះជាតិតិចអី។ ម៉ោះៗ ខ្លាចអ្នកទាំងអស់គ្នាភ្លេចកន្លែងដែលមានលក់របស់ឆ្ងាញ់នេះ​ អញ្ចឹងអូសមើលនៅខាងក្រោមទៅបានស្គាល់ហើយ ស្រួលណាត់គ្នាទៅញ៉ាំ អោយផ្អែមមាត់ម្ដង។ ហាង Best Food ហាង Best Foodលេខទូរសព្ទ៖ 069 41 41 44...

បាញ់ស៊ុង២កន្លែងនៅភ្នំពេញ ១ថ្ងៃលក់អស់៥០គីឡូស៊ីផុស ហើយបើចង់ញ៊ាំទៅលឿនតិច!

អាហារសម្រន់នាពេលបច្ចុប្បន្ននេះមានច្រើនមុខណាស់​ មានសឹងតែគ្រប់ទីកន្លែងទៅហើយ តែថ្ងៃនេះAdminសូមណែនាំ អាហារសម្រន់ គឺបាញ់ស៊ុងកន្លែងនៅក្នុងភ្នំពេញ និយាយពីលក់ដាច់ ភ្ញៀវច្រើន រសជាតិឆ្ងាញ់ តម្លៃសមរម្យ តែទាល់តែទៅលឿនតិចទើបបាន ដោយសារលក់ដាច់ហើយ ក្នុង១ថ្ងៃអាចលក់អស់ដល់ ៥០គីឡូអី លក់ដាច់គ្មានសល់ទេ មោះតាមដានខាងក្រោមនេះទាំងអស់គ្នាណា។ ហាង បាញ់ស៊ុងដេលី ចែករំលែកគ្នាដឹងទាំងអស់គ្នា កន្លែងល្បី កន្លែងឆ្ងាញ់ហើយ អោយតែAdmin ស្គាល់ អត់ដែលចេះលាក់ទុកទេ មោះមកស្គាល់ហាងបាញ់ស៊ុងល្បីឆ្ងាញ់ម្តុំផ្សារកណ្តាល ធ្វើផ្ទាល់ដៃម្ចាស់ហាង លក់តាំងពីឆ្នាំ២០០៤...

ទំលាក់ ៥ដុល្លារឡើងរថភ្លើង ៥ដុល្លារដេកតង់នៅបាត់ដំបង ដើរលេងបុណ្យទន្លេម៉ាសប្បាយ

ទីរួមខេត្តបាត់ដំបង ថ្ងៃទី១៣ ដល់ថ្ងៃ ទី១៥ ខែមីនា ឆ្នាំ២០២០ សល់មិនប៉ុន្មានថ្ងៃទៀតឡើយ ខេត្តបាត់ដំបង នឹងមានការប្រារព្ធពិធីបុណ្យទន្លេលើកទី៦ ម៉េចដែរនរណាខ្លះមានចំណាប់អារម្មណ៍ថា និងទៅលេងក្នុងកម្មវិធីនេះ ព្រោះថារាល់ឆ្នាំនៅពេលប្រារព្ធពិធីនេះម្ដងៗសប្បាយខ្លាំងណាស់ណា ហើយជាពិសេសឆ្នាំនេះធ្វើនៅបាត់ដំបងទៀត មិនបបួលគ្នាទៅម៉េចបានហើយបើមិនដឹងតៅណា កុំបារម្ភថាមិនដឹងទៅណានោះ ចាំ Admin ណែនាំកន្លែងដែរគួរទៅក្រៅពីបុណ្យទន្លេ នាំសំណព្វចិត្តដើរអោយណាណីទៅព្រោះចំថ្ងៃ សុក្រ សៅរ៍ អាទិត្យ បែបនេះនោះ។ រឿងសំខាន់៤...

ម៉ោងបាយ ម៉ោងឃ្លាន ហៅភ្លាមបានភ្លាម ភោជនីយដ្ឋានបាយ័ន ភ្ញៀវពេញៗហាង រាល់ថ្ងៃ

ពេលដល់ម៉ោងបាយម្ដងៗឃ្លាន ពិបាកចិត្តមិនដឹងទៅញ៉ាំអីនៅណាមែនអត់ ឈប់ខ្វល់ទៅឃើញចំណងជើងខាងលើ គួរតែយល់ហើយថាគួរតែទៅញ៉ាំនៅណានោះ។ និយាយលែងសើចអី ចំពោះម៉ូយៗរបស់ភោជនីយដ្ឋានបាយ័ន ដឹងច្បាស់ណាស់អំពីសេវាកម្មដ៏លឿនរហ័ស និងភាពរួសរាយរាក់ទាក់ចំពោះអតិថិជនរបស់ភោជនីយដ្ឋាន។ បែបនេះសម្រាប់អ្នកមិនទាន់បានមកញ៉ាំនៅទីនេះ គួរតែមកសាកហើយ ព្រោះថាម្ហូបមានឆ្ងាញ់ៗជាច្រើនមុខថែមទៀតផង ដែលអាចជាជម្រើសដ៏ល្អសម្រាប់អ្នកទាំងអស់គ្នា សម្រាប់អាហារពេលព្រឹក ពេលថ្ងៃ និងពេលរសៀលត្រឹមម៉ោង ៤រសៀល។ សម្រាប់អ្នកទាំងអស់គ្នាដែលបានមកញ៉ាំអាហារពេលព្រឹកនៅទីនេះ កុំភ្លេចញ៉ាំ គុយទាវសាច់ចិញ្ច្រាំពិសេស ព្រោះជាម្ហូបពិសេសប្រចាំហាងដែលមានរសជាតិឆ្ងាញ់ពិសេសទាំងទឹកស៊ុប និងសាច់ ដោយចម្អិនយ៉ាងយកចិត្តទុកដាក់បំផុត។ បន្ថែមពីគុយទាវសាច់ចិញ្ច្រាំពិសេសនេះ ក៏មានមីគាវពិសេស,...

ឃ្លានពងទាកូនឆ្ងាញ់ គួរទៅញ៉ាំនៅឯណាទៅ? អត់ប្រាប់ទុកអោយឆ្ងល់ បើអត់ចូលអាន

និយាយពីរឿងពងទាកូននេះ មិនថាតែអ្នកទាំងអស់គ្នាទេដែរចូលចិត្តញ៉ាំនោះ សូម្បីតែ Admin នេះក៏ចូលចិត្តញ៉ាំដែរ ព្រោះថាឆ្ងាញ់ហើយប៉ូវកម្លាំងទៀត អត់អោយចូលចិត្តមិចកើតទៅណ៎ អ្នកចូលចិត្តពងទាកូនគ្នាយើង។ ម៉ោះ ដោយសារតែយើងចូលចិត្តញ៉ាំដូចគ្នា ចឹង Admin មិនលាក់ទេថាពងទា នៅឯណាឆ្ងាញ់នោះ អាចនិយាយបានថាមានច្រើនកន្លែង ច្រើនជម្រើសសម្រាប់អ្នកទាំងអស់គ្នា ជ្រើសរើសបានតាមកន្លែងដែលអ្នកទាំងអស់គ្នាចង់ទៅដែលមានដូចខាងក្រោម៖ ហាង MOOL មួយក្តាំងនេះឪមីអូន ត្រៀមខ្លួនចាំជូនម៉ែមីអូនទៅញ៉ាំអោយអើយទៅ ទំនងយកតែមែនទែនបែបនេះ មិនអាចរួចខ្លួននោះទេ...

អូរឫស្សីគ្រឿងសមុទ្រ ពិភពអាហារ៤ជាតិសាសន៍ ដែលមានរសជាតិឆ្ងាញ់ និងតម្លៃធូរថ្លៃ

ហាងដែលមានម្ហូបឆ្ងាញ់ៗ តម្លៃធូរថ្លៃមានមិនច្រើនទេនៅក្នុងរាជធានីភ្នំពេញ ជាពិសេសហាងដែលមានម្ហូបច្រើនជាតិសាសន៍ ដែលអាចជ្រើសរើសមុខម្ហូបបានតាមចំណូលចិត្តទៀតនោះ។ តែថ្ងៃនេះអ្វីទាំងអស់នេះ ត្រូវបានរកឃើញហើយ គឺមាននៅហាងអូរឫស្សីគ្រឿងសមុទ្រ ដែលមានម្ហូប៤ជាតិសាសន៍ បែបខ្មែរ ថៃ ចិន និងវៀតណាម រីឯតម្លៃចាប់ពី ១២០០០៛ ឡើងទៅតែប៉ុណ្ណោះ។ គួរណាស់តែមិនអាចរំលងបានទេ ចំពោះហាងដែលមានមុខម្ហូបច្រើនជម្រើសបែបនេះនោះ ជាពិសេសបើបានមកញ៉ាំហើយកុំភ្លេចញ៉ាំម្ហូបប្រចាំហាង ដែលមានដូចជា​៖ ស៊ុបហិលអូរឫស្សី ក្ដាមពងជ្រក់ និងHappy Crab(ក្ដាមអាំងអំបិលម្ទេស) និយាយថាមួយណាក៏រសជាតិឆ្ងាញ់ដែរ ព្រោះតែគ្រឿងសមុទ្រដែលយកមកចម្អិនទាំងអស់...

សារេតាសាម៉ូម ១សន្លឹក ចាយលុយស្រុកឯងឲ្យស្គាល់សមុទ្រថ្លាដូចកញ្ចក់ម្តងមើល

រដូវកាលដើរលេងជិតមកដល់កុំអោយចេះតែនឹកឃើញដើរស្រុកគេពេក ម៉េចៗ ទេបើថាមិនទាន់ស្គាល់សមុទ្រស្រុកឯងថ្លាស្អាតប៉ុណ្ណាទេ ល្មមនឹកឃើញដាក់គោលដៅទៅលេងម្តងហើយ កុំឲ្យគេថាដើរតែស្រុកគេ ស្រុកឯងមិនស្គាល់អស់ផង ដូច្នេះហើយជើងនេះសារេកាត់កង ដកតាសាម៉ូម ១សន្លឹកមក ១០០ដុល្លារយើងនឹងត្រូវនឹង ៤០០០០០រៀល ធានាលៃលក១គ្រប់ ដើរគេងបាន ២ថ្ងៃ ១យប់នៅលើកោះរ៉ុងសន្លឹមដ៏ស្រស់ស្អាតមួយនេះ។ ដំបូងយើងត្រូវធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុរួច ជិះទូកឆ្លងសមុទ្រទៅកាន់កោះរ៉ុងសន្លឹម ដោយតម្លៃទូទៅមានចាប់ពី 18-25 ដុល្លារ ដូច្នេះហើយអ្នកគួរកក់ជាមុន តាមរយៈទូក GTV Speed Boat...

តោះ បោកកូនជ្រូកយកលុយទៅលេងបុណ្យទន្លេ និងកន្លែងស្អាតៗ នៅបាត់ដំបង

សល់មិនប៉ុន្មានថ្ងៃទៀតឡើយ ខេត្តបាត់ដំបង និងមានប្រារព្ធពិធីបុណ្យទន្លេលើកទី៦ ដែលធ្វើចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃ ទី១៥ ខែមីនា ឆ្នាំ២០២០។ មិចដែរនរណាខ្លះមានចំណាប់អារម្មណ៍ថា និងទៅលេងក្នុងកម្មវិធីនេះ ព្រោះថារាល់ឆ្នាំនៅពេលប្រារព្ធពិធីនេះម្ដងៗសប្បាយខ្លាំងណាស់ណា ហើយជាពិសេសឆ្នាំនេះធ្វើនៅបាត់ដំបងទៀត មិនបបួលគ្នាទៅមិចបាន ព្រោះថាយើងក៏អាចទៅលេងបុណ្យទន្លេផង និងអាចឆ្លៀតទៅកន្លែងស្អាតៗដែលជាតំបន់ទេសចរណ៍នៅក្នុងខេត្តនេះផងដែរ។ មិនបាច់បារម្ភថាមិនដឹងទៅណានោះទេ ចាំ Admin ណែរនាំកន្លែងដែរគួរទៅក្រៅពីបុណ្យទន្លេ នាំសំណព្វចិត្តដើរអោយណាណីទៅព្រោះចំថ្ងៃ សុក្រ សៅរ៍ អាទិត្យ បែបនេះនោះ។...

Most Read