នំប៉័ងសាច់ ២ កន្លែងនេះល្បីរសជាតិឆ្ងាញ់កប់ មានលេខទូរសព្ទ តេកុម៉្មងបាន

0

នំប៉័ង​សាច់​ជា​អាហារ​សម្រន់​មួយ​ពេញ​និយម​ខ្លាំង​ ព្រោះ​តែ​ងាយ​ញ៉ាំ​ ចំ​ណាយ​ពេល​តិច​ អស់​លុយ​ក៏​តិច​ដែរ​។​ បើ​និយាយ​ដល់​រឿង​នំ​ប៉័ង​សាច់​វិញ​ គេ​មិន​ដែល​ភ្លេច​ ២ កន្លែង​នេះ​ទេ​ ឲ្យ​តែ​ល្ងាច​ឡើង​ដឹង​តែ​មាន​អ្នក​ឈរ​ចាំ​ទិញ​ត្រៀម​ត្រា​ហ្មង​ ព្រោះ​ល្បី​តៗ​គ្នា​ថា​ឆ្ងាញ់​ មួយ​ថ្ងៃ​លក់​អស់​ ២០០ ទៅ ៣០០​ ដើម​ឯណោះ​។​

ហាង​ នំប៉័ង​ជ្រូក​ខ្វៃ​ពិសេស

នំប៉័ង​ជ្រូក​ខ្វៃ​ពិសេស​នេះ​បាន​ធ្វើ​អោយ​អ្នក​ញ៉ាំ​សរសើរ​ថា​ឆ្ងាញ់​ខ្លាំង​ អោយ​តែ​ជិះ​កាត់​ម្តង​ណា​គឺ​មិន​ដែល​រំ​លង​ទេ​ដឹង​តែ​ចូល​ញ៉ាំ​ហើយ​ បើ​ក្រលេក​ទៅ​មើល​ថ្វី​ដៃ​អ្នក​វិ​ច​ខ្ចប់​នំប៉័ង​វិញ​ញាប់​ដៃ​គ្រប់ៗ​គ្នា​​ព្រោះ​​មាន​អតិថិជន​ច្រើន​ណាស់​ចាំ​ញ៉ាំ ​ហើយ​បង​ស្រី​ម្ចាស់​ហាង​បាន​ប្រាប់​ថា​ ២០០​ទៅ​៣០០​ដើម​ក្នុង​១​ថ្ងៃ​ ហើយ​សាច់​ខ្វៃ​ពិសេស​វិញ​អស់​ទៅ​ដល់​ ២៥​ទៅ​៣០​គីឡូ​ ហើយ​គាត់​មាន​ទៅ​ដល់​៣​សាខា​ថែម​ទៀត​ផង​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​។ សាខា​ទាំង​៣​​កន្លែង​​មានដូច​ជា៖ សាខា​ស្តាត​អូឡាំ​ពិក​, សាខា​ស្តុប​ណាន​ជីង​,និង​កន្លែង​​មួយ​កន្លែង​ទៀត​ពេទ្យ​រុស្សី​នេះ​ហើយ​ ហើយ​គាត់​លក់​ពី​ម៉ោង ២​ថ្ងៃ​រសៀល ដល់​ម៉ោង ៨​យប់​តែ​ពេល​ខ្លះ​អាច​លក់អស់​មុន​ម៉ោងទៀត។

ហា​ង នំប័ុងជ្រូកខ្វៃ
ហា​ង នំប័ុងជ្រូកខ្វៃ
ហា​ង នំប័ុងជ្រូកខ្វៃ
ហា​ង នំប័ុងជ្រូកខ្វៃ
ហា​ង នំប័ុងជ្រូកខ្វៃ
ហា​ង នំប័ុងជ្រូកខ្វៃ
ហា​ង នំប័ុងជ្រូកខ្វៃ

ហាង ​នំប៉័ងជ្រូកខ្វៃពិសេស
ទូរស័ព្ទ៖ 010 58 59 05
ទីតាំង៖ ពេទ្យ​រុស្សី​ ផ្លូវ​ក្រោម​ ជាប់​សាលា​ពេទ្យ

ហាង នំប៉័ងប្រជាប្រិយ 1996

មិន​មែន​ជា​រឿង​ងាយ​ទេ​ដែល​ ហាង​របស់​គាត់​នៅ​តែ​មាន​ភាព​ល្បី​ល្បាញ​ខ្លាំង​មក​ដល់​ពេល​នេះ ​ទាំង​នេះ​ក៏​ព្រោះ​តែ​រសជាតិ​ដែល​មិន​អាច​បំភ្លេច​ ធ្វើ​អោយ​អតិថិជន​របស់​ខ្លួន​ចូល​ញ៉ាំ​ពេញៗ​ហាង​ អ្នក​ខ្លះ​ឈរ​ចាំ​កុម្ម៉ង់​ទិញ​យក​ទៅ​ផ្ទះ​ មិន​ត្រឹម​តែ​នំប៉័ង​ដែល​មាន​រសជាតិ​ឆ្ងាញ់​មួយ​មុខ​នោះ​ទេ​ មាន​បង្អែម​ជា​ច្រើន​មុខ​ឈ្ងុយ​ឆ្ងាញ់​ រួម​ទាំង​ទឹក​ក្រឡុក​ពិសេស​៤​មុខ​ផ្អែម​ញ៉ាំ​ត្រជាក់​ចិត្ត​តែ​ម្តង​ ហើយ​មួយ​វិញ​ទៀត​ ម្ចាស់​ហាង​បាន​បន្ថែម​នៅ​រសជាតិ​ថ្មី​មួយ​ទៀត​គឺ​ រសជាតិ​ត្រី​ខ​ពង​ទា​ឆា​ផ្សំ​គ្រឿង​ពិសេស​ ធ្វើ​អោយ​រសជាតិ​កាន់​តែ​ឆ្ងាញ់​ជាង​មុន។

ហាង នំប័ុងប្រជាប្រិយ 1996
ហាង នំប័ុងប្រជាប្រិយ 1996
ហាង នំប័ុងប្រជាប្រិយ 1996
ហាង នំប័ុងប្រជាប្រិយ 1996
ហាង នំប័ុងប្រជាប្រិយ 1996
ហាង នំប័ុងប្រជាប្រិយ 1996
ហាង នំប័ុងប្រជាប្រិយ 1996
ហាង នំប័ុងប្រជាប្រិយ 1996
ហាង នំប័ុងប្រជាប្រិយ 1996

ហាង​ នំប៉័ង​ប្រជាប្រិយ 1996
លេខទូរស័ព្ទ: 012 847 662 / 092 352 227 / 096 30 8888 6
ទីតាំង : ផ្ទះលេខ24E0 ផ្លូវ136 សង្កាត់​ផ្សារ​ថ្មី3 ខណ្ឌដូនពេញ ភ្នំពេញ
ចាប់​បើក​ពី​ម៉ោង​៦:៣០​ ព្រឹក​ ដល់​ម៉ោង​ ១០​យប់​

មុខម្ហូបថ្មី ប្លែក ពងចៀនញាត់ស្នូលបែបថៃ រសជាតិក៏ប្លែក នៅផ្ទះកុំភ្លេចសាកធ្វើញ៉ាំ

0

កុំ​ឲ្យ​ពិបាក​រក​នឹក​ធ្វើ​អី​ញ៉ាំ​បាយ​ថ្ងៃ​ហ្នឹង​ មក​សាក​រៀន​ធ្វើ​ ពង​ចៀន​ញាត់​ស្នូល​បែប​ថៃ​នេះ​ម្តង​ រសជាតិ​ដឹង​តែ​ប្លែក​មាត់​ហ្មង​។​ ខាង​ក្រោម​ជា​គ្រឿង​ផ្សំ​ និង​របៀប​ធ្វើ​៖​

គ្រឿង​ផ្សំ​៖

  • ខ្ទឹម​ស ២ កំពឹស​ (ចិញ្ច្រាំ)
  • ម្រេច​ខ្មៅ ៤ គ្រាប់​ (បុក)
  • ដើម​វ៉ាន​ស៊ុយ​ ៤ ដើម​
  • ប្រេង​ឆា​ ២ ស្លាប​ព្រា​បាយ
  • សាច់​ជ្រូក​ចិញ្ច្រាំ​ ២០០ ក្រាម​
  • ដើម​ខ្ទឹម​ក្រហម ២ ដើម​ (ហាន់​ល្អិត​ៗ)
  • ប៉េង​ប៉ោះ​ ១ ផ្លែ​ (កាត់​ដុំ​តូច​ៗ)
  • ស៊ុត​ ៦ គ្រាប់
  • ទឹក​ត្រី​ ១ ស្លាប​ព្រាបាយ
  • រមៀត​ ១ ចុង​ស្លាប​ព្រា​កាហ្វេ
  • សាឡាត់​ ទុក​ផ្ទាប់​។
OLYMPUS DIGITAL CAMERA

របៀប​ធ្វើ​៖

១. ដាក់​ខ្ទឹម​ស​ ម្រេច​ និង​វ៉ាន់​ស៊ុយ​ក្នុង​ត្បាល់​ ហើយ​បុក​រហូត​ដល់​ហ្មត់​ល្អ​

២. ចាក់​ប្រេង​ ១ ស្លាប​ព្រា​បាយ​ចូល​ក្នុង​ខ្ទះ​ លើ​ភ្លើង​ដែល​មាន​កំដៅ​ក្តៅ​ល្មម​ ពេល​ក្តៅ​ដាក់​គ្រឿង​ដែល​កិន​បុក​ម៉ដ្ឋ​ខាង​លើ​ចូល​ ហើយ​លីង​វា​ប្រហែល​ ១ ទៅ ២​នាទី​រហូត​ដល់​វា​ប្រែ​ពណ៌​។​

៣. ដាក់​សាច់​ជ្រូក​ចិញ្ច្រាំ​ចូល​ ហើយ​ឆា​ឲ្យ​ឡើង​ស្រពាប់​បន្តិច​​ បន្ទាប់​មក​ដាក់​ខ្ទឹម​ក្រហម​ និង​ប៉េង​ប៉ោះ​ ហើយ​បន្ត​ឆា​បន្តិច​ទៀត​ រួច​លើក​ចុះ​ពី​ភ្លើង​។

៤. ដាក់​ប្រេង​ដែល​នៅ​សល់​ក្នុង​ខ្ទះ​លើ​ភ្លើង​ ដែល​មាន​កំដៅ​ក្តៅ​ល្មម​។​ គោះ​ស៊ុត​ហើយ​វាយ​ឲ្យ​ហ្មត់​ជា​មួយ​ទឹក​ត្រី​ និង​រមៀត​ ហើយ​ចាក់​ ទៅ​ក្នុង​ខ្ទះ​ ទុក​នៅ​លើ​ភ្លើង​ បន្ទាប់​មក​វា​ចាប់​ផ្តើម​រឹង​។

៥. ចាប់​សាច់​ជ្រូក​ចិញ្ច្រាំ​ ១/៤​ ដាក់​លើ​ស៊ុត​រួច​ប្រើ​វែក​ឆា​ចូក​បត់​ចុង​សង​ខាង​នៃ​ស៊ុត​មក​គ្រប​ពី​លើ​សាច់​។​ ធ្វើ​ដូច​នេះ​ចំនួន​ ៣ ដង​។​ ចុង​ក្រោយ​ផ្ទេរ​ដាក់​ចាន​រួច​ទទួល​ទាន​ជា​មួយ​សា​ឡាត់​។

រូបមន្តធ្វើនំចានប្រៃពិសេស ញ៉ាំខ្លួនឯងនៅផ្ទះ មិនចាំបាច់ទៅដល់កំពតទេ

0

ប្រហែល​ជា​ស្គាល់​ហើយ​ នំ​ចាន​ប្រៃ អាហារ​ល្បី​ប្រចាំ​ខេត្ត​កំពត​ ចង់​ញ៉ាំ​ពិបាក​រក​ទិញ​ណាស់​ ព្រោះ​មិន​សូវ​មាន​អ្នក​លក់​ ទាល់​តែ​ទៅ​កំពត​ទើប​បាន​ញ៉ាំ​។​ ឈប់​ពិបាក​ទៀត​ទៅ​ ចាំ​បាច់​ទៅ​ណា​ឆ្ងាយ​ធ្វើ​អី​ ម៉េច​មិន​សាក​រៀន​ធ្វើ​ញ៉ាំ​នៅ​ផ្ទះ​ខ្លួន​ឯង​ទៅ​ ចាំ​ Admin ប្រាប់​រូបមន្ត​និង​គ្រឿង​ផ្សំ​៖​

គ្រឿង​ផ្សំ​ទី​១​៖

  • ម្សៅ​សាយ​ ១ ​កូន​ចាន​ចង្កឹះ
  • ម្សៅ​ឆា​ ២ ស្លាប​ព្រា​បាយ​
  • អំបិល​ កន្លះ​ស្លាប​ព្រា​កាហ្វេ
  • ទឹក​ក្តៅ​ ១ កែវ​កន្លះ
  • ទឹក​ត្រជាក់ ១​ កែវ​កន្លះ

គ្រឿង​ផ្សំ​ទី​២៖

  • ស្លឹក​ខ្ទឹម​ហាន់​ហើយ​ ១ កូន​ចាន​ចង្កឹះ
  • បង្គា​ ១៥ គ្រាប់
  • សាច់​ជ្រូក​ចិញ្ច្រាំ​ ៣ ខាំ
  • ប្រេង​ឆា​ ១ ស្លាប​ព្រា​បាយ
  • ខ្ទឹម​ស​ចិញ្ច្រាំ​ហើយ​ ១ ស្លាប​ព្រា​បាយ
  • ម្សៅ​ស៊ុប​កន្លះ​ស្លាប​ព្រា​បាយ
  • ស្ករ​ កន្លះ​ស្លាប​ព្រា​បាយ
  • អំបិល​ កន្លះ​ស្លាប​ព្រា​កាហ្វេ

របៀប​ធ្វើ១​៖

១. យក​គ្រឿង​ផ្សំ​ទី​១ លាយ​ចូល​គ្នា​ រួច​ចាក់​ទឹក​ត្រជាក់​ចូល​កូរ​ឲ្យ​រលាយ​ម្សៅ​សព្វ​សិន កុំ​ទាន់​ចាក់​ទឹក​ក្តៅ​ (ព្រោះ​ខ្លាច​កក)

២. យក​ទឹក​ក្តៅ​ចាក់​ចូល​ក្នុង​ម្សៅ​ដែល​កូរ​រលាយ​ល្អ​​ ដើម្បី​ឲ្យ​ម្សៅ​ស្វិត

៣. យក​ឡាំង​ឆឹង​ ដាក់​ទឹក​ដាំ​ឲ្យ​ពុះ​ រួច​យក​កូន​ចាន​ទៅ​ចំហុយ​ពី​លើ​ទឹក​ពុះ​ ៥ នាទី​សិន​ សឹម​ចាក់​ម្សៅ​ដែល​លាយ​រួច​ចូល​ក្នុង​កូន​ចាន​ ផ្សេងៗ​ ទុក​ ២៥ នាទី

របៀប​ធ្វើ​ទី​២៖

១. យក​បង្គា​ និង​សាច់​ជ្រូក​ចិញ្ច្រាំ​ចូល​គ្នា​

២. ដាក់​ខ្ទះ​ឲ្យ​ក្តៅ​ ចាក់​ប្រេង​ឆា​ចូល​ ដាក់​ខ្ទឹម​លីង​ឲ្យ​ក្រហម​បន្តិច​ រួច​ចាក់​សាច់​ចូល​ឆា​ឲ្យ​ឆ្អិន​បន្តិច

៣. ដាក់​ស្ករ​ស អំបិល និង​ម្សៅ​ស៊ុប​ចូល​ហើយ​ ត្រូវ​គ្រប់​ទុក​ ២ នាទី​សិន

៤. រួច​ដាក់​ស្លឹក​ខ្ទឹម​ចូល ជា​ការ​ស្រេច​។​

បន្ទាប់​ពី​នំ​ចំ​ហុយ​ម្សៅ​គ្រប់​ ២៥ នាទី​ហើយ​ ត្រូវ​យក​សាច់​ដែល​ឆា​រួច​ទៅ​ដាក់​ពី​លើ​ម្សៅ​នំ​ រួច​គ្រប​វិញ​ប្រហែល​ កន្លះ​នាទី​ រួច​ជា​ស្រេច​។​ នំ​ចាន​ប្រៃ​​ញ៉ាំ​បាន​ហើយ​ អាច​ញ៉ាំ​ជា​មួយ​ទឹក​ត្រឹ​បាញ់​ឆែវ និង​ម្ទេស​ជ្រក់​ ដឹង​តែ​ឆ្ងាញ់​ជាប់​ចិត្ត​ហ្មង​។

ស្រេក​ តែ​គុជ​ កាហ្វេ​ ឬ​អី​ក្រឡុក​ត្រជាក់​ៗ​អត់​?​ ហាង​ ៦ ​នេះ​ហ្វ្រី​ដឹក​ឲ្យ​ដល់​ផ្ទះ​ ត្រូវ​ម៉ាច់​ចំ​ពេល​ពិបាក​ចេញ​ក្រៅ​ទៅ​ទិញ

COVID-19 កំពុង​តែ​ផ្ទុះ​ខ្លាំង​នៅ​ភ្នំ​ពេញ​ សាលា​ក៏​ផ្អាក​លែង​ឲ្យ​ទៅ​រៀន​ ខណៈ​កន្លែង​ធ្វើ​ការ​ខ្លះ​ ក៏​ឲ្យ​ធ្វើ​ការ​ពី​ផ្ទះ​ដែរ​ ដើម្បី​ការពារ​ការ​​ឆ្លង​រាល​ដាល​កាន់​តែ​ខ្លាំង​។​ ស្ថាន​ភាព​យ៉ាប់​យ៉ឺន​បែប​នេះ​ បើ​ចង់​ទៅ​រក​ទិញ​អី​ញ៉ាំ​ក៏​ពិបាក​​ដែរ​ ព្រោះ​វីរុស​នេះ​ឆ្លង​លឿន​ បើ​ការ​ពារ​និង​អនាម័យ​មិន​ល្អ​ ដឹង​តែ​យ៉ាប់​ហើយ​។​ ត្រូវ​ជា​មួយ​ខែ​ក្តៅ​ទៀត​ ស្រេក​អី​ត្រជាក់​ៗ​រហូត​ហ្នឹង​ អស់​បារម្ភ​ ប៉ុន្មាន​ហាង​នេះ​ហ្វ្រី​ដឹក​ជញ្ជូន​ដល់​កន្លែង​ហ្មង​ ដោយ​គ្រាន់​តែ​កុម្ម៉ង់​តាម​ App NHAM24 ទៅ​គេ​យក​មក​ឲ្យ​ហើយ​។​ មាន​ដូច​ជា​ហាង​៖​

KOI The

គ្រាន់​តែ​កុម្ម៉ង់​អស់​ចាប់​ពី​ ៨ ដុល្លារ​ឡើង​ នឹង​មាន​ការ​ហ្វ្រី​ដឹក​ជញ្ជូន​ ១ ដុល្លារ​ភ្លាម​។​ ហ្វ្រីដឹកជញ្ជូន​នៅភ្នំពេញ​តាម​សាខាផ្លូវ​ត្រសក់ផ្អែម សាខាទួលគោក សាខាសាលា IFL សាខាម៉ៅសេទុង សាខាផ្លូវនរោមត្តម សាខាអូឡាំពិក សាខាទូលទំពូង សាខាសន្ធមុក និង សាខាសាលាRule។

An Cha Taiwan Tea

កុម្ម៉ង់​អស់​ចាប់​ពី​ ៨ ដុល្លារ​ឡើង​ នឹង​មាន​ការ​ហ្វ្រី​ដឹក​ជញ្ជូន​ ១ ដុល្លារ​ភ្លាម​។​ ហ្វ្រីដឹកជញ្ជូន​នៅភ្នំពេញ​តាម​ សាខាបឹងកេងកង សាខាសន្ធមុក សាខាទួលគោក សាខាម៉ៅសេទុង សាខាបាក់ទូក សាខាបឹងត្របែក និង សាខាផ្សារPencil។

Kamu Tea Cambodia

ហ្វ្រី​ដឹក​ជញ្ជូន​ ១០០ ភាគរយ​។

Tick Coffee

ហ្វ្រី​ដឹក​ជញ្ជូន​ ១០០ ភាគរយ​។

Noir Coffee

ហ្វ្រី​ដឹក​ជញ្ជូន​ ១០០ ភាគរយ​។ ហ្វ្រីដឹកជញ្ជូន​នៅភ្នំពេញ​តាម​ សាខាផ្លូវ៣៦០ សាខាទួលគោក និងសាខាបាក់ទូក។

Peach Tea

ហ្វ្រី​ដឹក​ជញ្ជូន​ ១០០ ភាគរយ​។ ហ្វ្រីដឹកជញ្ជូន​នៅភ្នំពេញ​តាម សាខាសន្ធម៉ុក និងទួលគោក។​

មុខម្ហូបគ្រឿងសមុទ្រឆ្ងាញ់ៗច្រើនមុខ កុម្ម៉ងវឹប ដឹកជូនមិនថាទីជិតទីឆ្ងាយ ពីហាង ផ្ទះម្ទេស

មួយរយៈនេះច្បាស់ណាស់ ភាគច្រើននៃអ្នករាល់គ្នា គឺមិនហ៊ានចេញក្រៅ ទោះបីនឹកឃ្លានម្ហូបឆ្ងាញ់ៗដែលខ្លួនចូលចិត្តញ៉ាំមែនអត់?? ដំណោះស្រាយមានហើយពេលនេះ ជាពិសេសគឺជាដំណឹងល្អសម្រាប់ម៉ូយៗ របស់ហាង ផ្ទះម្ទេស ព្រោះថាហាងមានសេវាកម្មដឹកជញ្ជូនមិនថាទីជិតឆ្ងាយ កុម្ម៉ងមួយមុខ ក៏ដឹកជូន ច្រើនមុខក៏ដឹកជូន។ លេខទូរសព្ទ 070 770 808 / 087 999 961 ទាំងពីរខ្សែនេះរងចាំ ទទួលការកុម្ម៉ងរបស់លោកអ្នក។

ហាង ផ្ទះម្ទេស

ហាង ផ្ទះម្ទេស គឺមានមុខម្ហូបច្រើនសម្រាប់ជាជម្រើសរបស់អតិថិជនជាពិសេសមុខម្ហូបគ្រឿងសមុទ្រស្ទើរតែគ្រប់ប្រភេទដែលមានដូចជា៖ ក្ដាមថ្មពងជ្រក់ ក្ដាមថ្មពងអាំង ភ្លាបង្គា បង្គាកោះកុង ភ្លាត្រីសាមុន បុកល្ហុងក្ដាមសេះ មីសួរគ្រឿងសមុទ្រ ខ្យងចំហុយ ទាំងនេះគឺសុទ្ធតែជាមុខម្ហូបដ៏ល្បីប្រចាំហាង បន្ថែមពីនេះទៅទៀតក៏មានសាច់គោអាំង និងងៀតគោ ដែលត្រូវជាមួយនិង ស្រាបៀត្រជាក់ៗ ព្រមទាំងមុខម្ហូបជាច្រើនៗថែមទៀត។

ហាង ផ្ទះម្ទេស

ណ្ហើយAdmid រៀបរាប់ឡើងស្រក់ទឹកមាត់ហើយ នៅចាំអីទៀត តោះមកកាន់ផ្ទះម្ទេស ញ៉ាំអោយណាណីម្ដង ហើយបើថាមិនហ៊ានចេញមកញ៉ាំទេខលកុម្ម៉ងតាមរយៈលេខទូរសព្ទ២ខ្សែខាងលើក៏បានដែរណាដឹកជូនលឿនៗជាទីគាប់ចិត្តហ្មង៕

ហាង ផ្ទះម្ទេស
ហាង ផ្ទះម្ទេស
ហាង ផ្ទះម្ទេស
ហាង ផ្ទះម្ទេស

ហាង ផ្ទះម្ទេស
លេខទូរសព្ទ៖ 070 770 808 / 093 986 698
ទីតាំង៖ ស្ថិតនៅតាមបណ្ដោយផ្លូវ122 ខាងក្រោយហាងToulesle Jous កម្ពុជាក្រោម ម្ដុំសាលាIFL

វីដេអូ៖​

ខ្ជិលធ្វើម្ហូប ខ្ជិលចេញក្រៅ អាចកុម្ម៉ងបឺហ្គឺរឆ្ងាញ់ញ៉ាំនៅផ្ទះក៏បាន

ខ្ជិលចម្អិនម្ហូបនាំហត់ ហើយក៏ខ្ជិលចេញក្រៅតែចង់ញ៉ាំ បឺហ្គឺរឆ្ងាញ់ អាចកុម្ម៉ងបានចង់ បឺហ្គឺរក៏បាន ចង់សាកឈុតភ្លៅមាន់ក៏បាន មានទាំងឈុតធំ និងឈុតសម្រាប់កុមារ ធានាថាមួយឈុតៗដឹងតែឆ្អែតពេញមួយថ្ងៃតែម្តង។ មិនបាច់បារម្ភទេថាមិនដឹងកុម្ម៉ងតាមណានោះ នេះលេខទូរសព្ទម្ចាស់ហាង 096 999 90 31 / 076 999 90 31 រឺក៏អាចកុម្មង់តាមរយៈ App E-Gets និង Nham24 មួយណាក៏បាន។

ហាង បឺហ្គឺរឆ្ងាញ់
ហាង បឺហ្គឺរឆ្ងាញ់
ហាង បឺហ្គឺរឆ្ងាញ់

ហាង បឺហ្គឺរឆ្ងាញ់ មានឈុតច្រើនសម្រាប់ជ្រើសរើស៖ បឺហ្គឺរធ្យូង និងធម្មតា បឺហ្គឺរពិសេស (សាច់គោ, ប៊ែកខន, ឈីស) បឺហ្គឺរសាច់មាន់(ចៀន និងបំពង) មានបឺហ្គឺរសាច់ជ្រូក ដំឡូងបំពង សាច់មាន់បំពង (ដុំ និងប្រហិត) សម្រាប់រសជាតិគឺឆ្ងាញ់ប្លែកតែម្តង។

ហាង បឺហ្គឺរឆ្ងាញ់
ហាង បឺហ្គឺរឆ្ងាញ់
ហាង បឺហ្គឺរឆ្ងាញ់
ហាង បឺហ្គឺរឆ្ងាញ់

មើលប៉ុន្មានមុខនេះ ឃ្លានមួយណាចាប់អារម្មណ៍មួយណាដែរ កុម្ម៉ងមកណា ហើយបើថា កុម្ម៉ងតាម លេខទូរសព្ទម្ចាស់ហាង 096 999 90 31 / 076 999 90 31 ចាប់ពី 5មុខ ទាំងអាហារសម្រន់ និង ភេសជ្ជះ ហ្វ្រីដឹកជញ្ជូនជិតៗហាង និងគិតសេវា2$ សំរាប់ទីតាំងឆ្ងាយ៕

ហាង បឺហ្គឺរឆ្ងាញ់
ហាង បឺហ្គឺរឆ្ងាញ់
ហាង បឺហ្គឺរឆ្ងាញ់
ហាង បឺហ្គឺរឆ្ងាញ់
ហាង បឺហ្គឺរឆ្ងាញ់
ហាង បឺហ្គឺរឆ្ងាញ់

ហាង បឺហ្គឺរឆ្ងាញ់
លេខទូរសព្ទ៖ 096 999 90 31 / 076 999 90 31
ទីតាំង៖ ផ្ទះលេខ 347 ផ្លូវ 245 សង្កាត់ផ្សារដេប៉ូ2 នៅជាប់ហាង coffee today ស្តុបទេពផន

វីដេអូ៖

គេងផ្ទះប៉ុន្មានថ្ងៃ នឹកឃ្លានមាន់បំពងដ៏ស្រួយឆ្ងាញ់ទេ កុំចាំយូរកុម្ម៉ងបឹបៗមក ដឹកជូនភ្លាម

ពិតជា​ពិសេស​ណាស់​ ហាង​ Louisiana Famous Fried Chicken​ ដែល​ជា​ហាង​មាន់​បំពង​ដ៏​មាន​រសជាតិ​ឆ្ងាញ់​ល្បី​ ពេលនេះបានដាក់អោយមានសេវាកម្មដឹកជញ្ជូន សម្រាប់អតិថិជនដែលអាចធ្វើការកុម្ម៉ង យកទៅគេងញ៉ាំនៅផ្ទះបានម៉ាអ៊ែម។ មិនមានអ្វីលំបាកនោះទេ លោកអ្នកអាចធ្វើការកុម្ម៉ងតាមតាមរយៈ App ដូចជា E-Gets, Nham24, BLOC និង MUUVE កុម្ម៉ងតាមមួយណាក៏បាន ធានាញ៉ាំបានម៉ាឆ្ងាញ់ ធ្វើហើយភ្លាមដឹកជូនភ្លាមដឹងតែស្រួយស្រឹបហ្មងហើយ។

ហាង Louisiana FRIED CHICKEN
ហាង Louisiana FRIED CHICKEN
ហាង Louisiana FRIED CHICKEN

ហាង Louisiana Famous Fried Chicken ​មាន​អាហារ​សម្រន់​ឆ្ងាញ់​ៗជាច្រើន​ដូចជា៖ មាន់បំពង ប៊ឺហ្គឺ​ សាំង​វ៉ិច​គ្រឿង​សមុទ្រ​ដ៏​មាន​រសជាតិ​ និង​ភេសជ្ជៈ​ច្រើនមុខ​ ដែលលោកអ្នកអាចធ្វើការកុម្ម៉ងបានតាមចំណូលចិត្ត។ អ្វីដែលជាលក្ខណៈពិសេសមាន់បំពងនៅក្នុងហាងនោះ ​គឺ​ចុងភៅ​បាន​យក​សាច់​មាន់​ស្រស់​ៗ ដាក់​ចំ​អិន​ថ្មី​ៗតាម​កា​រកុម្មង់​របស់​អតិថិជន​ដែល​ធ្វើអោយ​សាច់​មាន់​មិន​ស្ងួត​ និង​មាន​ក្លិន​ឈ្ងុយ​រសជាតិ​ឆ្ងាញ់​ប្លែក​មាត់​ខុស​ដាច់ពីគេ​តែម្ដង​។

ហាង Louisiana FRIED CHICKEN
ហាង Louisiana FRIED CHICKEN
ហាង Louisiana FRIED CHICKEN

ម៉ោះ កុម្ម៉ងបឹបៗមកណា មាន់បំពងដ៏ឈ្ងុយឆ្ងាញ់ស្រួយស្រឹប រងចាំអ្នកទាំងអស់គ្នាណា។ កុំភ្លេច កុម្ម៉ងតាមមួយណាក៏បាន E-Gets, Nham24, BLOC និង MUUVE ដឹងតែដឹកជូនវឺតៗហ្មងហើយ៕

ហាង Louisiana FRIED CHICKEN
ហាង Louisiana FRIED CHICKEN
ហាង Louisiana FRIED CHICKEN
ហាង Louisiana FRIED CHICKEN
ហាង Louisiana FRIED CHICKEN
ហាង Louisiana FRIED CHICKEN

ហាង Louisiana Famous Fried Chicken
លេខទូរសព្ទ៖ 096 6 897 897
ទីតាំង៖ ស្ថិតនៅ ជីបម៉ុង នរោ ម៉ល ជាន់ទី៣ តាមបណ្តោយផ្លូវនរោត្តម កែងផ្លូវ ៣៦០ និង ៣៧០ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ

វីដេអូ៖

សាច់ក្រក់សាងស្នេហ៍ មកញ៉ាំសាងស្នេហ៍នៅហាងក៏បាន កុម្ម៉ងយកទៅញ៉ាំសាងស្នេហ៍នៅផ្ទះក៏បាន

អាចនិយាយបានថាព្រោះតែកូរ៉ូណា ទើបធ្វើអោយអ្នកខ្លាចមិនហ៊ានមកញ៉ាំសាច់ក្រក និងសាច់គោអាំងឆ្ងាញ់នៅហាង សាច់ក្រកសាងស្នេហ៍មែនអត់? ឈប់ខ្វល់ទៅណា​ ព្រោះថាលោកអ្នកអាចកុម្ម៉ងរបស់ឆ្ងាញ់ទាំងអស់នេះយកទៅញ៉ាំសាងស្នេហ៍នៅផ្ទះខ្លួនឯងក៏បាន ហើយចំពោះការដឹកជញ្ជូនមានមិនមានគិតថ្លៃសេវានោះទេ ប្រសិនបើលោកអ្នកធ្វើការកុម្ម៉ងតាមរយៈApp BLOC។

ហាង សាច់ក្រកសាងស្នេហ៍
ហាង សាច់ក្រកសាងស្នេហ៍
ហាង សាច់ក្រកសាងស្នេហ៍

ម៉ោះៗ តើអ្នកណាខ្លះធ្លាប់បានមកញ៉ាំអី និងសាងស្នេហ៍នៅទីនេះខ្លះ? បើថានៅទេឆាប់បបួលសំណព្វចិត្តអ្នកទាំងអស់គ្នាមក ព្រោះថាទីនេះមានសាច់ក្រក សាច់គោអាំង និងនំប៉័ងដ៏ឈ្ងុយឆ្ងាញ់ ដែលលក់ជិត១០ឆ្នាំទៅហើយ​ មានម៉ូយៗយ៉ាងច្រើនឈរចាំទិញជារៀងរាល់ល្ងាច មួយថ្ងៃលក់អស់ជាង ២០០ចង្កាក់ឯណោះ រឺក៏អាចកុម្ម៉ងយកទៅញ៉ាំនៅផ្ទះក៏បានដែរ។ ហើយមូលហេតុដែលមានម៉ូយច្រើនបែបនេះក៏ព្រោះតែ សាច់ក្រក គឺធ្វើដោយម្ចាស់ហាងផ្ទាល់តែម្ដងដែលមានរសជាតិឆ្ងាញ់ ឈ្ងុយគ្រឿង និងមានអនាម័យខ្ពស់។ រីឯតម្លៃក៏សមរម្យ សាច់ក្រក ១ចង្កាក់តម្លៃ ២៥០០៛ សាច់គោអាំង ១ចង្កាក់ តម្លៃ ២៥០០៛ ដូចគ្នា។

ហាង សាច់ក្រកសាងស្នេហ៍
ហាង សាច់ក្រកសាងស្នេហ៍
ហាង សាច់ក្រកសាងស្នេហ៍

វឺតៗ មកស្គាល់កន្លែងអាចញ៉ាំឆ្ងាញ់មាត់ និងអាចសាងស្នេហ៍ប៉ុណ្ណេះហើយ នៅចាំអីទៀត។ សម្រាប់អ្នកដែលចង់កុម្ម៉ងយកទៅញ៉ាំនៅផ្ទះ គ្រាន់តែកុម្ម៉ងតាមរយៈApp BLOC ចំណេញបាត់មិនចាំបាច់អស់ថ្លៃសេវាដឹកជញ្ជូន៕ (ហាងបើកចាប់ពីម៉ោង ៣រសៀល រហូតដល់ម៉ោង ៨និង៣០នាទីយប់)

ហាង សាច់ក្រកសាងស្នេហ៍
ហាង សាច់ក្រកសាងស្នេហ៍
ហាង សាច់ក្រកសាងស្នេហ៍
ហាង សាច់ក្រកសាងស្នេហ៍
ហាង សាច់ក្រកសាងស្នេហ៍
ហាង សាច់ក្រកសាងស្នេហ៍
ហាង សាច់ក្រកសាងស្នេហ៍

ហាង សាច់ក្រកសាងស្នេហ៍
លេខទូរសព្ទ៖ 015 22 11 53 / 012 22 74 81
ទីតាំង៖ ផ្លូវ១៣២ កែងផ្លូវ២៥៧ សង្កាត់ទឹកល្អក់ទី១ ភ្នំពេញ (ក្រោយសាលាអាស៊ីអ៊ឺរ៉ុបចាស់)

វីដេអូ៖

នំពពារប្រៃម្ចាស់ដើម លក់រាប់ឆ្នាំមកហើយ រសជាតិឆ្ងាញ់ដដែល?

0

ស្គាល់​នំ​ពពារ​ប្រៃ​ម្ចាស់​ដើម​អត់?​ មាន​ឈ្មោះ​ល្បី​មិន​ក្រោម​ ១០ ឆ្នាំ​ទេ​ លក់​តាំង​ពី​ឪពុក​រហូត​ដល់​កូន​ទៀត​។​ ទោះ​បី​ជា​បើក​លក់​តាំង​ពី​ឆ្នាំ​ ២០០៧ មក​មែន​ តែ​ភ្ញៀវ​នៅ​តែ​សរសើរ​រសជាតិ​ឆ្ងាញ់​ដូច​ដើម​ មិន​ថា​ភ្ញៀវ​ថ្មី​ ឬ​ភ្ញៀវ​ចាស់​ទេ​។​ គាត់​ថា​នំ​នេះ​ បើ​គ្រឿង​ផ្សំ​ពីរ​មុខ​ក្នុង​នំ​ឆ្ងាញ់​គឺ​ឆ្ងាញ់​ហើយ​ ២ មុខ​នោះ​គឺ​ ប៉ិកគក់​ និង​ទឹក​ស៊ុប​។ បើក​លក់​ចាប់​ពី​ម៉ោង​ ១០ ព្រឹក​ ដល់​ ៩ យប់​ អ្នក​លក់​ថា​នំ​នេះ​តាម​ពិត​ជា​អាហារ​បួស​របស់​ជនជាតិ​ចិន​ទេ​ តែ​គាត់​បាន​យក​មក​ច្នៃ​ ដើម្បី​តម្រូវ​ចិត្ត​អ្នក​ញ៉ាំ​។​

សម្រាប់ហាង នំពពារប្រៃ ម្ចាស់ដើម មានលក់ នំគូឆាយ (មូល ជ្រុង ) នំស្នូលត្រាវ នំស្នលប៉ិគក់ (ចំហុយ ឬ ចៀន ) នំបញ្ចុក កំពត ប្រហិតគ្រប់មុខ ប្រហិតសាច់គោ ប្រហិតត្រីឆ្លាត បង្អែម តៅស៊ន

សម្រាប់ក្រុមហ៊ុនដឹកជញ្ជូន មាន ៖ nham24, foodpanda , muuve, e-gets , wownow , BLOC

ហាង៖ នំ​ពពារ​ប្រៃ​ម្ចាស់​ដើម
ទី​តាំង៖ ទីតាំង ផ្លូវ ១៤៣កែង ២៧៨ សង្កាត់ បឹងកេងកង២ ក្រោយអតីតរោងកុនគិរីរម្យ ពីស្តុបគិរីរម្យ ១០០ម៉ែត្រ ខាងឆ្វេងដៃ
លេខ​ទូរសព្ទ៖ 089 720 205 /089 960001 / 098 990 061 / 098 990 062

សាក​រស​ជាតិ​បែប​ចិន​ម្តង​ ស៊ុប​ជូរ​ សាច់​អាំង​ ហឹរ​ៗ​ ២​ កន្លែង​នេះ​តម្លៃ​សមរម្យ​ទេ

0

កន្លែង​ញ៉ាំ​មាន​ច្រើន​ហូរ​ហែរ​ណាស់​ ទាំង​រសជាតិ​ខ្មែរ​ ចិន​ ថៃ​ មាន​គ្រប់​កន្លែង​។​ តែ​សាច់​អាំង​បែប​ចិន​ ២ កន្លែង​នេះ​រសជាតិ​ញ៉ាំ​ហើយ​បំភ្លេច​មិន​បាន​ទេ​។​ បើ​មិន​ហ៊ាន​ចេញ​ក្រៅ​ ខាង​ក្រោម​នេះ​មាន​លេខ​ទូរសព្ទ​តើ​ ខល​ហៅ​ឲ្យ​គេ​ដឹក​ឲ្យ​ទៅ​ ញ៉ាំ​នៅ​ផ្ទះ​ជុំ​គ្នា​ដឹង​តែ​ចែក​បែក​ញើស​ហ្មង​ស្រួល​ខ្លួន​ហ្មង។​

ហាង ​សាច់​អាំង​បែប​ចិន

ពេល​នេះ​ហាង​ក៏​មាន​មី​នុយ​ថ្មី​បន្ថែម​ទៀត​ផង​ដែរ​ មិន​មែន​មាន​តែ​សាច់​អាំង​ទេ​ គឺ​មាន​ទាំង​ស៊ុប​ពពែ​ និង​ស៊ុប​ឆ្អឹង​ជំនី​គោ​ ថែម​ទៀត​។ បើ​និយាយ​ពី​រឿង​រសជាតិ​សាច់​អាំង​វិញ​ឆ្ងាញ់​លែង​និយាយ​ហើយ​ សម្រាប់​ម៉ូយ​ចាស់ៗ​ច្បាស់​ជា​ធ្លាប់​ដឹង​ពី​មុន​មក​ហើយ​ ចំពោះ​ស៊ុប​ដែល​ជា​មីនុយ​ថ្មី​នេះ​ក៏​ឆ្ងាញ់​មិន​ធម្មតា​ដែរ​ គឺ​ថា​ឆ្ងាញ់​ហើយ​ប៉ូវ​កម្លាំង​។

ហាង សាច់អាំងបែបចិន
ហាង សាច់អាំងបែបចិន
ហាង សាច់អាំងបែបចិន
ហាង សាច់អាំងបែបចិន
ហាង សាច់អាំងបែបចិន

ហាង ​សាច់​អាំង​បែប​ចិន
ទី​តាំង៖ ផ្ទះលេខ១សេ ផ្លូវ​លូ​ប្រាំ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌ​មាន​ជ័យ
លេខ​ទូរសព្ទ៖ 085 266 687
(ហាង​បើក​ពី​ម៉ោង​ ៤​រសៀល​ រហូត​ដល់​ម៉ោង​ ១​យប់)

ហាង សាច់​អាំង​ពិសេស​រស​ជាតិ​បែប​ចិន​

ម្ហូប​ដែល​កំពុង​ពេញ​និយម​ បំផុត​នៅ​ហាង​នេះ​គឺ​ មី​ស៊ុប​ជូរ​ហឹរ​ ជា​មី​ស៊ុប​ដែល​រំ​ងាស់​ពី​ឆ្អឹង​គោ​, ក្នុង​ឈុត​មី​មួយ​ឆ្នាំង​នេះ​ មាន​ដូច​ជា​ ត្រកួន​ស្រស់​ ជ្រក់​ត្រ​កួន​ ពពុះ​សណ្តែក​ ជ្រក់​ត្រពាំង​ និង​សណ្តែក​ដី​ ហើយ​មាន​រស​ជាតិ​ហឹរ​តិចៗ​ និង​ជា​ប្រភេទ​ម្ហូប​ប្រពៃ​ណី​ចិន​។

សាច់អាំងពិសេសរសជាតិបែបចិន
សាច់អាំងពិសេសរសជាតិបែបចិន
សាច់អាំងពិសេសរសជាតិបែបចិន
សាច់អាំងពិសេសរសជាតិបែបចិន
សាច់អាំងពិសេសរសជាតិបែបចិន
សាច់អាំងពិសេសរសជាតិបែបចិន
សាច់អាំងពិសេសរសជាតិបែបចិន
សាច់អាំងពិសេសរសជាតិបែបចិន

ហាង សាច់​អាំង​ពិសេស​រស​ជាតិ​បែប​ចិន
ទូរ​ស័ព្ទ៖ 011 531 578
ទី​តាំង៖ ប្លុក​ផ្សារ​កាប់​គោ ​ផ្លូវ​លេខ​ 9