នំប៉័ងសាច់ជាអាហារសម្រន់មួយពេញនិយមខ្លាំង ព្រោះតែងាយញ៉ាំ ចំណាយពេលតិច អស់លុយក៏តិចដែរ។ បើនិយាយដល់រឿងនំប៉័ងសាច់វិញ គេមិនដែលភ្លេច ២ កន្លែងនេះទេ ឲ្យតែល្ងាចឡើងដឹងតែមានអ្នកឈរចាំទិញត្រៀមត្រាហ្មង ព្រោះល្បីតៗគ្នាថាឆ្ងាញ់ មួយថ្ងៃលក់អស់ ២០០ ទៅ ៣០០ ដើមឯណោះ។
ហាង នំប៉័ងជ្រូកខ្វៃពិសេស
នំប៉័ងជ្រូកខ្វៃពិសេសនេះបានធ្វើអោយអ្នកញ៉ាំសរសើរថាឆ្ងាញ់ខ្លាំង អោយតែជិះកាត់ម្តងណាគឺមិនដែលរំលងទេដឹងតែចូលញ៉ាំហើយ បើក្រលេកទៅមើលថ្វីដៃអ្នកវិចខ្ចប់នំប៉័ងវិញញាប់ដៃគ្រប់ៗគ្នាព្រោះមានអតិថិជនច្រើនណាស់ចាំញ៉ាំ ហើយបងស្រីម្ចាស់ហាងបានប្រាប់ថា ២០០ទៅ៣០០ដើមក្នុង១ថ្ងៃ ហើយសាច់ខ្វៃពិសេសវិញអស់ទៅដល់ ២៥ទៅ៣០គីឡូ ហើយគាត់មានទៅដល់៣សាខាថែមទៀតផងក្នុងរាជធានីភ្នំពេញ។ សាខាទាំង៣កន្លែងមានដូចជា៖ សាខាស្តាតអូឡាំពិក, សាខាស្តុបណានជីង,និងកន្លែងមួយកន្លែងទៀតពេទ្យរុស្សីនេះហើយ ហើយគាត់លក់ពីម៉ោង ២ថ្ងៃរសៀល ដល់ម៉ោង ៨យប់តែពេលខ្លះអាចលក់អស់មុនម៉ោងទៀត។
ហាង នំប៉័ងជ្រូកខ្វៃពិសេស
ទូរស័ព្ទ៖ 010 58 59 05
ទីតាំង៖ ពេទ្យរុស្សី ផ្លូវក្រោម ជាប់សាលាពេទ្យ
ហាង នំប៉័ងប្រជាប្រិយ 1996
មិនមែនជារឿងងាយទេដែល ហាងរបស់គាត់នៅតែមានភាពល្បីល្បាញខ្លាំងមកដល់ពេលនេះ ទាំងនេះក៏ព្រោះតែរសជាតិដែលមិនអាចបំភ្លេច ធ្វើអោយអតិថិជនរបស់ខ្លួនចូលញ៉ាំពេញៗហាង អ្នកខ្លះឈរចាំកុម្ម៉ង់ទិញយកទៅផ្ទះ មិនត្រឹមតែនំប៉័ងដែលមានរសជាតិឆ្ងាញ់មួយមុខនោះទេ មានបង្អែមជាច្រើនមុខឈ្ងុយឆ្ងាញ់ រួមទាំងទឹកក្រឡុកពិសេស៤មុខផ្អែមញ៉ាំត្រជាក់ចិត្តតែម្តង ហើយមួយវិញទៀត ម្ចាស់ហាងបានបន្ថែមនៅរសជាតិថ្មីមួយទៀតគឺ រសជាតិត្រីខពងទាឆាផ្សំគ្រឿងពិសេស ធ្វើអោយរសជាតិកាន់តែឆ្ងាញ់ជាងមុន។
ហាង
នំប៉័ងប្រជាប្រិយ 1996
លេខទូរស័ព្ទ:
012 847 662 / 092 352 227 / 096 30 8888 6
ទីតាំង
:
ផ្ទះលេខ24E0
ផ្លូវ136
សង្កាត់ផ្សារថ្មី3
ខណ្ឌដូនពេញ
ភ្នំពេញ
ចាប់បើកពីម៉ោង៦:៣០
ព្រឹក ដល់ម៉ោង ១០យប់