កុំឲ្យពិបាករកនឹកធ្វើអីញ៉ាំបាយថ្ងៃហ្នឹង មកសាករៀនធ្វើ ពងចៀនញាត់ស្នូលបែបថៃនេះម្តង រសជាតិដឹងតែប្លែកមាត់ហ្មង។ ខាងក្រោមជាគ្រឿងផ្សំ និងរបៀបធ្វើ៖
គ្រឿងផ្សំ៖
- ខ្ទឹមស ២ កំពឹស (ចិញ្ច្រាំ)
- ម្រេចខ្មៅ ៤ គ្រាប់ (បុក)
- ដើមវ៉ានស៊ុយ ៤ ដើម
- ប្រេងឆា ២ ស្លាបព្រាបាយ
- សាច់ជ្រូកចិញ្ច្រាំ ២០០ ក្រាម
- ដើមខ្ទឹមក្រហម ២ ដើម (ហាន់ល្អិតៗ)
- ប៉េងប៉ោះ ១ ផ្លែ (កាត់ដុំតូចៗ)
- ស៊ុត ៦ គ្រាប់
- ទឹកត្រី ១ ស្លាបព្រាបាយ
- រមៀត ១ ចុងស្លាបព្រាកាហ្វេ
- សាឡាត់ ទុកផ្ទាប់។
របៀបធ្វើ៖
១. ដាក់ខ្ទឹមស ម្រេច និងវ៉ាន់ស៊ុយក្នុងត្បាល់ ហើយបុករហូតដល់ហ្មត់ល្អ
២. ចាក់ប្រេង ១ ស្លាបព្រាបាយចូលក្នុងខ្ទះ លើភ្លើងដែលមានកំដៅក្តៅល្មម ពេលក្តៅដាក់គ្រឿងដែលកិនបុកម៉ដ្ឋខាងលើចូល ហើយលីងវាប្រហែល ១ ទៅ ២នាទីរហូតដល់វាប្រែពណ៌។
៣. ដាក់សាច់ជ្រូកចិញ្ច្រាំចូល ហើយឆាឲ្យឡើងស្រពាប់បន្តិច បន្ទាប់មកដាក់ខ្ទឹមក្រហម និងប៉េងប៉ោះ ហើយបន្តឆាបន្តិចទៀត រួចលើកចុះពីភ្លើង។
៤. ដាក់ប្រេងដែលនៅសល់ក្នុងខ្ទះលើភ្លើង ដែលមានកំដៅក្តៅល្មម។ គោះស៊ុតហើយវាយឲ្យហ្មត់ជាមួយទឹកត្រី និងរមៀត ហើយចាក់ ទៅក្នុងខ្ទះ ទុកនៅលើភ្លើង បន្ទាប់មកវាចាប់ផ្តើមរឹង។
៥. ចាប់សាច់ជ្រូកចិញ្ច្រាំ ១/៤ ដាក់លើស៊ុតរួចប្រើវែកឆាចូកបត់ចុងសងខាងនៃស៊ុតមកគ្របពីលើសាច់។ ធ្វើដូចនេះចំនួន ៣ ដង។ ចុងក្រោយផ្ទេរដាក់ចានរួចទទួលទានជាមួយសាឡាត់។