ទៅលេងកំពតក្រៅពីតំបន់ព្រែកមានកន្លែងណាទៅ “អត់ប្រាប់ទុកឲ្យឆ្ងល់” ចម្លើយទុកឲ្យអានបានដឹង

ទៅលេងកំពតញឹកពេក មានអីក្រៅពីដើរលេងតាមដងព្រែក ជិះទូកមើលអំពិលអំពែក ទៅលេងដូងទេលេងទឹកព្រែក ទៅគេងផ្ទះស្នាក់នៅតាមដងព្រែក បោះតង់តាមមាត់ព្រែក ជិះកាយ៉ាក់តាមដងព្រែក ទៅមើលផែក្តាមជាប់មាត់ព្រែក ថតរូបនៅស្ពានរថភ្លើងលើមាត់ព្រែក គ្រាន់តែលឺពាក្យថាមាត់ព្រែកចង់តាលាន់ ចង់ប្តូរបរិយាកាសផ្សេងម្តងពេលទៅកំពតលើកក្រោយមែនអត់ធីមកំពត។

ឥឡូវនេះ Admin នឹងប្រាប់ប៉ុន្មានកន្លែងខាងក្រោមនេះ មិនទុកឲ្យអត់ចម្លើយទេ សុំបិទវគ្គព្រែកកំពតចូលមកវគ្គដែលមានតទៅដូចខាងក្រោម៖

ទឹកធ្លាក់អន្លង់ខៀវ

អន្លង់​ខៀវ ​ស្ថិត​នៅ​ក្នុង​ សហគមន៍​ទេសចរណ៍​ព្រែក​ត្នោត ឬ អន្លង់​ធំ ភូមិ​ព្រែក​ក្រែង ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្ត​កំពត ដោយ​ធ្វើ​ដំណើរ​ចេញពី​ទី​រួម​ខេត្ត​កំពត ឆ្ពោះ​ទៅ​កាន់ វាលរេញ ក្នុង​ចម្ងាយ​ប្រមាណ​ជិត ២៨ គីឡូម៉ែត្រជាង ហើយអ្នកត្រូវដើរឡើងភ្នំប្រមាណ ៣០នាទី ដើម្បីបានឃើញទេសភាពដ៏ស្រស់ស្អាតនេះ។

អន្លង់​ខៀវ

អន្លង់ខៀវ ធម្មជាតិមានសម្រស់ស្អាតពេក ដល់ថ្នាក់មានការសំណូមពរកុំអោយផ្សព្វផ្សាយព្រោះខ្លាច បាត់បង់សម្រស់ដោយសារមនុស្សហេតុផលនេះយើងសុំចិត្តបងប្អូន យើងទាំងអស់គ្នាផងទៅចុះពេលបានទៅលេងហើយសុំជួយថែរក្សារអនាម័យផងណា កុំអោយតំបន់ទេសចរណ៍នេះត្រូវខូចខាត។

អន្លង់​ខៀវ

សហគមន៍អេកូទេសចរណ៍ព្រែកត្នោត
ផែនទី៖ ចុចទីនេះ

វីដេអូបង្ហាញពីទិដ្ឋភាពខ្លះៗ សូមទស្សនាខាងក្រោមនេះ

Eps14 Preaek Tnaot Special Economic Zoon

អន្លង់​ខៀវ ថ្លាឈ្វេងលាក់ខ្លួននៅទឹកដីកំពតទីតាំង៖ ​ស្ថិត​នៅ​ក្នុង​ សហគមន៍​ទេសចរណ៍​ព្រែក​ត្នោត ឬ អន្លង់​ធំ ភូមិ​ព្រែក​ក្រែង ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្ត​កំពត ដោយ​ធ្វើ​ដំណើរ​ចេញពី​ទី​រួម​ខេត្ត​កំពត ឆ្ពោះ​ទៅ​កាន់ វាលរេញ ក្នុង​ចម្ងាយ​ប្រមាណ​ជិត ២៨ គីឡូម៉ែត្រជាង#អន្លង់ខៀវ #Kampot #Myland

បាន​បង្ហោះ​ដោយ My Land – ទឹកដីខ្ញុំ នៅ អង្គារ 23 មករា 2018

រមណីយដ្ឋាន ទំនប់ប្រទក្សក្រឡា

រមណីយដ្ឋានទំនប់ប្រទក្សក្រឡាក៏មានលក់នូវម្ហូបអាហារកម្មង់ជាច្រើនមុខ មានជាកញ្ចុះសម្រាប់ញុាំអាហារក្បែរនឹងមាត់ទឹកផ្ទាល់ ពិតជាសាកសមសម្រាប់ការទៅកម្សាន្តជាលក្ខណៈគ្រួសារ ក៏ដូចជាមិត្តភក្តិ កាត់បន្ថយភាពតានតឹង គយគន់ទេសភាពព្រៃភ្នំ​​ ជិះទូក ជិះទា​ កម្សាន្តលើផ្ទៃទឹក។ ចំពោះអ្នកដែលចូលចិត្តភាពស្ងប់ស្ងាត់ បរិយាកាសបែបនេះពិតជាមានក្ដីសុខណាស់។

ទំនប់ប្រទក្សក្រឡា

រមណីយដ្ឋាន ទំនប់ប្រទក្សក្រឡា
ទូរស័ព្ទភោជនីយដ្ឋាន ជំនោរឬស្សី៖ 012 431 442/ 015 656 342/ 081 431 442
ទីតាំង៖ ឃុំ កូនសត្វ ស្រុក ទឹកឈូ ខេត្ត កំពត
ផែនទី៖ ចុចទីនេះ

ទំនប់ប្រទក្សក្រឡា

La Plantation

ចំការម្រេចលាក់ខ្លូនក្បែរជើងភ្នំ ដែលមានចំងាយប្រហែលជា ១២គីឡូម៉ែត្រពីទីរួមខេត្តកំពត កំពុងតែទាក់ទាញអារម្មណ៍ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកទស្សនា ស្វែងយល់កាន់តែច្បាស់ពីដំណាំម្រេច មួយកន្លែងមានឈ្មោះថា ឡាផ្លេនថេសិន។​ លើសពីចំការម្រេច ឡាផ្លេនថេសិន ក៏ជាកន្លែងដើរកម្សាន្ត​ ញាំុអាហារ ទស្សនាទេសភាពដ៏ស្រស់ត្រកាល ដែលបានចាប់ផ្ដើមដំណើរការតាំងពីឆ្នាំ ២០១៤។

La Plantation
ដើរកាត់ចំការម្រេច
La Plantation
ជិះក្របីកាត់ទឹកបឹង

La Plantation
ទូរស័ព្ទ៖ 017 84 25 05
ទីតាំង៖ ភូមិបុស្សាញិញ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត
ផែនទី៖ ចុចទីនេះ

Starling Ridge Plantation Resort
រូបភាពពីលើអាកាស បង្ហាញទិដ្ឋភាពចំការម្រេច

សហគមន៍ទេសចរណ៍ ត្រពាំងសង្កែ

ដោយសារលក្ខណៈអំណោយផលពីធម្មជាតិបានធ្វើអោយប្រជាពលរដ្ធមូលដ្ធានសម្រេចចិត្តបង្កើតសហគមន៍ត្រពាំងសង្កែនេះឡើងក្នុងគោលបំណងអភិរក្ស ថែរក្សាធនធានធម្មជាតិ ស្វែងរកចំណូលសម្រាប់សហគមន៍ ក៏ដូចជាបង្កើនការដាំដុះដើមកោងកាងតាមរយៈការដាំដើមកោងកាងមួយដើមសម្រាប់ទេសចរណ៍ម្នាក់។ ជាមួយសកម្មភាពយ៉ាងរស់រវើកនេះហើយទើបធ្វើអោយសហគមន៍ទេសចរណ៍ត្រពាំងសង្កែទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជាច្រើន។

Sahak Kom Tro Peng Songkae
Sahak Kom Tro Peng Songkae

សហគមន៍ទេសចរណ៍ ត្រពាំងសង្កែ
ទូរស័ព្ទសហគមន៍៖ ០៩៧ ៧៣០ ៦៥០៥/ ០១៧ ៣០៦ ៥០៥
ទីតាំង៖​​ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត
ផែនទី៖ ចុចទីនេះ

Sahak Kom Tro Peng Songkae

ទឹកធ្លាក់ក្តាតថ្មី (ឈ្មោះមិនពិតប្រាកដ ដោយសារទើបរកឃើញថ្មី)

សម្រាប់ទីតាំងទឹកធ្លាក់នេះ គឺអ្នកធ្វើដំណើរថ្មើរជើងប្រមាណជាងកន្លះម៉ោង ដោយដើរចេញពីកន្លែងស្នាក់នៅមួយកន្លែងដែលមានឈ្មោះថា ក្តាតសាណាកា ហើយសម្រាប់ការធ្វើដំណើរទៅអ្នកត្រូវការអ្នកនាំផ្លូវដូច្នេះហើយអ្នកអាចសាកសួរខាងម្ចាស់កន្លែង ក្តាមសាណាកា គេណែនាំយើង និងរកអ្នកនាំផ្លូវអោយដើម្បីបានដើរទៅដល់ដោយសុវត្ថិភាព។

ក្តាត សាណាកា
ទូរស័ព្ទ៖ 070 777 437
ទីតាំង៖ ឋិតនៅផ្លូវជាតិលេខ3 ចន្លោះកំពត-កំពង់សោម នាជើងភ្នំបូកគោ ជាប់ដៃសមុទ្រភូមិក្តាត ដែលមានចម្ងាយ19km ពីទីរួមខេត្តកំពត
ផែនទី៖ ចុចទីនេះ

ជុំគ្នារកនឹកញ៊ាំអីម្តងៗ បើគិតថាខ្លួនឯងមានជំងឺ “ញុំាអីក៏បាន” អានអត្ថបទនេះទៅ

0

សព្វថ្ងៃមានដឹងខ្លួនអត់ថាប្រទេសយើងមានជំងឺមួយឈ្មោះថា ញុំាអីក៏បាន ពេលដែលយើងជួបមិត្តភក្តិ មិត្តរួមការងារ ឬមនុស្សពិសេសជាដើម។ ហើយកុំគិតថាជំងឺនេះមានតែលើអ្នក សូម្បីតែអ្នកដើរថតម្ហូបរាល់ថ្ងៃ ក៏មានបញ្ហានេះដែរ​។ និយាយត្រង់ពេលរកនឹកអត់ឃើញមួម៉ៅដែរឆ្ងល់ម៉េចក៏គ្រាន់តែញុំាអីសោះម៉េចក៏ពិបាកម្ល៉េះ។ ដូច្នេះបានចង់សរសេរអត្ថបទនេះបើថារកនឹកអត់ឃើញពេលណា ចេះញុំាទឹកកាពិអត់ សូមណែនាំហាងសាច់អាំងទឹកកាពិមួយចំនួនក្នុងទៅក្រុងភ្នំពេញមានដូចជាៈ

ហាង Mini BBQ សាច់អាំងទឹកកាពិ
ទីតាំងៈ សាខា៣(ទូលទំពូង)៖​ ផ្ទះ​លេខ​ 159 ផ្លូវ​លេខ​ 143 ទល់មុខវត្ត​ទួលទំពូង​ បត់តាមហាង​កាត់ដេរ​ ប៉ារ៉ាឌី
លេខ​ទូរសព្ទ​ 098 555 906 / 011 383 388
សាខាទី២ (ផ្សារដីហុយ)៖ ខាងជើងស្តុបផ្សារដីហុយ 20ម៉ែត្រ នៅលើផ្លូវ ហាណូយ
លេខទូរសព្ទ​ 098 555 906 / 011 383 388
សាខាទី១(សន្ធរមុក)៖ ស្ថិតនៅក្រោយ សាកលវិទ្យាល័យអាស៊ីអឺរុបថ្មី ផ្លូវលេខ 146
លេខទូរសព្ទ 069 363 666 / 017 80 1000

ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ
លេទទូរសព្ទ៖ 070 939 838
ទីតាំង៖ផ្ទះលេខ143 ផ្លូវលេខ143 សង្កាត់បឹងកេងកង3 ខណ្ឌចំការមន (នៅផ្លូវប៉ារ៉ាឌឺកាត់ដេរ ម្តុំវត្តទួលទំពូង)
ផែនទី៖ ចុចទីនេះ

ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ

ភោជនីយដ្ឋាន LOREM
ទូរស័ព្ទ៖ 012 282 796 / 093 282 796
ទីតាំង៖ ផ្លូវ​លេខ​ 99 សង្កាត់​បឹង​ត្របែក​ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​ (ក្រោយ​ក្រសួង​ដែន​ដី​នគរូបនីយកម្ម​)
ផែនទី៖ ចុចទីនេះ

ភោជនីដ្ឋាន LOREM

ហាងចំប៉ី ស សាច់អាំងទឹកកាពិម្ចាស់ដើមក្រុងភ្នំពេញ
ទូរស័ព្ទ: 016 69 55 52 | 086 46 66 63
ទីតាំង: ផ្លូវទន្លេសាប តូបលេខ ៦៨ ម្តុំសណ្ឋាគារ សុខា
ផែនទី៖ ចុចទីនេះ

ខានផុសរូបលើបណ្តាញសង្គមយូរនៅ អានតិចទៅដឹងហាងភេសជ្ជៈណាថតរូបស្អាតៗហើយ

0

ហាងភេសជ្ជៈសព្វថ្ងៃ រីកដូចផ្សិតមិនថាហាងកាហ្វេឬក៏​ ហាងតែគុជ តែពេលខ្លះយើងទិញផឹកដោយសារហាងនោះមានរសជាតិឆ្ងាញ់ត្រូវមាត់យើង ពេលខ្លះដោយសារមានការ Discount ពេលខ្លះចង់សាករបស់ថ្មីៗ ប៉ុន្តែសំរាប់ Admin វិញពេលខ្លះចង់អង្គុយលេង ជជែកគ្នាជាមួយមិត្តភក្តិ ឬក៏និយាយអោយស្រួលស្តាប់ គឺញុំាត្រាវលក្ខណៈ Fresh Fresh ហ្នឹងឯង ហើយកាន់តែមិនខាតនោះ មុនទៅខំប្រឹងតែខ្លូនសំបើមដែរ ដូច្នេះតែងតែរិះរកទីតាំងស្អាតៗ ដើម្បីថតរូបបង្ហោះ Facebook ឬក៏ Instagram ជាដើម។

ដូច្នេះបើតាមបទពិសោធន៍ដើរថតរបស់ញុំាច្រើនកន្លែងដែររហូតមកដល់សព្វថ្ងៃ ក៏បានចាប់អារម្មណ៍ហាងមួយចំនួនដែលមានរសជាតិភេសជ្ជះឆ្ងាញ់ ហើយម្ចាស់ក៏ដឹងចិត្ត និងបដិវត្តយុវវ័យទៀតនោះ ក៏បានតុបតែងរចនាហាងអោយមានកន្លែងអង្គុយស្រួលហើយថែមទាំងចំនេញការថតរូបម៉ាសប្បាយ​កប់សារីទៀត។ និយាយច្រើនដែរកុំអោយខាតពេលអូសចុះក្រោមមើលតែម្តងទៅមានហាងណាខ្លះដែលចង់ណែនាំ

ហាង Peach Tea

Peach Tea
លេខទូរសព្ទ៖ 061 223 366
ទីតាំង៖ សាខាទី១ តាមបណ្ដោយផ្លូវម៉ៅសេទុង ទល់មុខសាលាបឋមសិក្សាសន្ធរមុខ
សាខាទី២ តាមបណ្ដោយផ្លូវ២៨៩ ទល់មុខទីស្ដីការក្រសួងសុខាភិបាល

ហាង Peach Tea
ហាង Peach Tea

ហាង ណ កាហ្វេ

បើ​និយាយ​ពី​ ណ កាហ្វេ​ សម្រាប់​អ្នក​ដែល​ចូលចិត្ត​ញ៉ាំ​កាហ្វេ​ច្បាស់ជា​ស្គាល់​មិនខាន​ ជាពិសេស​អ្នក​សៀមរាប​តែម្ដង​ ព្រោះ​កា​ហ្វេ​ប្រេន​ខ្មែរ​ដ៏​ល្បី​មួយ​នេះ​មាន​ដើមកំណើត​នៅក្នុង​ទឹកដី​អច្ឆ​រិយៈ​ខេត្តសៀមរាប​។ ពេលនេះ​ ណ កាហ្វេ​ក៏បាន​ពង្រីក​ខ្លួន​បង្ហាញ​វត្តមាន​នៅក្នុង​ទីក្រុង​ភ្នំពេញ​ជាលើកដំបូង​ ដើម្បី​បំពេញ​បំណង​របស់​អតិថិជន​។

ហាង ណ កាហ្វេ
ហាង ណ កាហ្វេ

ហាង ណ កាហ្វេ
លេខទូរសព្ទ៖ 098 251 415 / 077 251 415
ទីតាំង៖ ផ្លូវ២៨៩ សង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ(ទល់មុខសាលាបឋមសិក្សាទួលគោក)
ចុចទីនេះបង្ហាញទីតាំង

ហាង Tiger Sugar

រសជាតិដ៏ប្រណិតដែលអាចអោយ Tiger Sugar ទទួលបានការគាំទ្រយ៉ាងច្រើនលើសលុប រហូតពង្រីកសាខារបស់ខ្លួនរហូតដល់ទៅជាង១០ប្រទេស ទាំងក្នុងទ្វីបអាស៊ី និងទ្វីបអ៊ឺរ៉ុប​ មានដូចជា៖ សង្ហិបុរី​ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ថៃ វៀតណាម កូរ៉េ សហរដ្ឋអាមេរិក ហើយបច្ចុប្បន្ននេះកំពុងមានវត្តមាននៅក្នុងប្រទេស កម្ពុជាយើងផងដែរ ។ Tiger Sugar ជាហាងតែគុជតំបូងគេនៅតៃវ៉ាន់ ដែលបង្កើតរូបមន្តតែគុជ រួមបញ្ចូលគ្នា រវាងតែប្រណិត ជាមួយទឹកដោះគោស្រស់ ស្ករត្នោតពិសេស​ និង cream mousse បង្កើតបានជាភេសជ្ជៈមួយកែវដែលមានសម្បុរឆ្នូតៗដូចសត្វខ្លា ហើយផ្តល់នូវរសជាតិឆ្ងាញ់ថែមទៀតផង។

ហាង Tiger Sugar
ហាង Tiger Sugar

ហាង Tiger Sugar
ទីតាំង៖ ស្ថិតនៅផ្ទះលេខ ២១៥ តាមបណ្ដោយផ្លូវប៉ាស្ទ័រ រាជធានីភ្នំពេញ
Facebook Page: Tiger Sugar Cambodia
បើកចាប់ពីម៉ោង 10ព្រឹក ដល់ 9:30យប់

ហាង MotoCafe

បើទោះបី ១ ឆ្នាំ ២ឆ្នាំនេះយើងហាក់ឃើញមានការនាំចូលយីហ៊ោកាហ្វេល្បីៗ មកពីក្រៅប្រទេសច្រើនក៏ដោយ តែកូនខ្មែរយើងនៅតែជំនះបង្កើតយីហ៊ោថ្មីដោយខ្លួនឯង តែសំរាប់ស្លាកយីហ៊ោដែលមានឈ្មោះថា MotoCafe ចេញពីស្នាដៃកូនខ្មែរនេះ ហាក់ទទួលបានការគាំទ្រខ្លាំងទៅវិញ។ បើនិយាយពីរសជាតិកាហ្វេកាន់តែអ៊ែម គឺសុទ្ធតែផលិតផលខ្មែរយើង ដែលនាំយកមកពីខេត្តមណ្ឌលគិរី ហើយអ្វីដែលយើងមិនសរសើរម្ចាស់ហាងទៀតនោះគឺ ការដែលមិនចោលពីទំនៀមទំលាប់ ការប្រើប្រាស់របស់ខ្មែរយើងតែម្តង ដោយគាត់បានបង្កើតបង្អែមបែបខ្មែរយើង ដែលយើងគ្រប់គ្នាបានស្គាល់រួចមកហើយនោះគឺ ទឹកកកឈូសខ្មែរបែបបុរាណ និងបង្អែមធុរេនជាដើម។

ហាង MotoCafe
ហាង MotoCafe
ហាង MotoCafe

ហាង MotoCafe
Call: 098 80 97 89 | 010 93 22 38
ទីតាំង៖ ម្តុំក្រោយសាលាវ៉ាន់ដា ផ្លូវ ៤០២ កែង ផ្លូវ ១៨៥

ហាង ស៊ីក្លូកាហ្វេ

ហាង ស៊ីក្លូកាហ្វេ បានទទួលការគាំទ្រ ខ្លាំងបំផុតទៅលើរសជាតិ កាហ្វេទឹកដោះគោស្រស់, កាហ្វេកា​ពូ​ឈឺ​ណូ​ទឹកកក និងបន្ទាប់មកមាន ម៉ូកាទឹកកក តែ​បៃ​តង​ទឹក​ដោះគោ ផា​សិន​ទឹក​ដោះ​គោនិងមានភេសជ្ជៈជាច្រើនប្រភេទទៀត។ ឡូយ បែបខ្មែរប៉ុណ្ណឹងហើយមិនសាកទៀតអី!

ហាង ស៊ីក្លូកាហ្វេ
ហាង ស៊ីក្លូកាហ្វេ

ហាង ស៊ីក្លូកាហ្វេ
ទូរស័ព្ទ៖ 010 7000 12
ទី​តាំង៖
សាខាទី1​ ផ្លូវលេខ​ 155​ កែង​ ផ្លូវលេខ​ 432
សាខាទី2​ ផ្លូវលេខ​ 163​ កែង​ ផ្លូវលេខ​ 386
សាខាថ្មី​ ផ្លូវលេខ​ 155​ កែង​ ផ្លូវ​លេខ​ 470

ហាង Cottage Coffee

សម្រាប់អ្នកដែលតែងតែនិយមចូលចិត្តរសជាតិ ភេសជ្ជៈ កាហ្វេ និងរសជាតិនំប័ុងរបស់ Cottage Coffee ពេលនេះកាន់តែងាយដោយ ហាង ​Cottage Coffee បើកសម្ពោធជាផ្លូវការ៣ទីតាំង ៣សាខាផ្សេងគ្នា ដែលផ្តល់នៅភាពងាយស្រួលជូនដល់អតិថិជនរបស់ខ្លួនបានសាកនៅរសជាតិថ្មី ហើយទីតាំងសុទ្ធតែល្អៗសម្រាប់លោកអ្នក គឺនៅ សាខាបឹងកេងកង សាខាផ្សារទំនើប អូឡាំព្យារ សាខាវិមានកាណាឌីយ៉ា។

ហាង Cottage Coffee
ហាង Cottage Coffee

ហាង Cottage Coffee
លេខទូរស័ព្ទ៖ 010 390 088
ទីតាំង៖ ផ្សារទំនើប អូឡាំព្យារជាន់ទី៥

ហាង CHA TANG CAMBODIA

មួយរយៈចុងក្រោយនេះ ហាងតែគុជ ឬតែទឹកដោះគោ រីកស្គុះស្គាយដូចផ្សិតពាសពេញរាជធានីភ្នំពេញយើង ក៏ដូចជាតាមបណ្តាខេត្តមួយចំនួនទៀត ប៉ុន្តែមានហាងមួយ ដែលយើងនឹងលើកយកមកបង្ហាញប្រាប់លើកនេះ មានចំនុចពិសេស ហើយក៏ទើបតែមានដំបូងគេផងដែរនៅកម្ពុជាយើងដែលហាងនេះបាននាំយករសជាតិភេសជ្ជៈថ្មីដែលអាចញ៊ាំជំនួសអាហារពេលព្រឹកបាន ភេសជ្ជៈប្រចាំហាងនោះមានឈ្មោះថា Tang Rice Yogurt មាននៅហាង CHA TANG CAMBODIA

ហាង CHA TANG CAMBODIA
ហាង CHA TANG CAMBODIA
ហាង CHA TANG CAMBODIA

ហាង CHA TANG CAMBODIA
Tel: 095 280 281
បើកលក់ 9ព្រឹក-9យប់
ទីតាំង លើផ្លូវ ប៉ាស្ទ័រ ជិតសាលាស៊ីសុវត្ថិ
ផែនទី https://goo.gl/maps/uqkWEbVUwkvczqER8

ហាង Heeretea

ភេសជ្ជៈថ្មីមកទៀតហើយ មកលើកនេះ គឺផ្គាប់ចិត្តអ្នកចូលចិត្តផឹកប្រភេទតែ ដឹងតែពេញចិត្តស្ដូកហ្មង អោយតែបានមកដល់ ហាង Heeretea ។ Admin សុំសួរតិចចង់ដឹងថានរណាខ្លះបានមកសាកភេសជ្ជៈថ្មីនេះខ្លះ ហើយថាបើមិនទាន់ទេ ឆាប់មកលឿនៗមកណាគឺថាឆ្ងាញ់ហើយប្លែកទៀត ព្រោះថាមានច្រើនប្រភេទ Cheese Tea, Milk Tea និងFruit Tea ដែលគេបានយកតែមករួមបញ្ចូលជាមួយផ្លែឈើស្រស់ៗធ្វើអោយរសជាតិឆ្ងាញ់ប្លែកពីគេតែម្ដង។

ហាង Heeretea
ហាង Heeretea

ហាង Heeretea
លេខទូរសព្ទ៖ 016 518 678
ទីតាំង៖ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះនរោត្តម សង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង ទល់មុខអាគារKeystone

ហាង Benz​ &​ Grace​ Coffee​ Cake​ 

ហាង Benz​ &​ Grace​ Coffee​ Cake​ ជាទីកន្លែងដ៏ល្អពិសេសដែលមានCake រសជាតិប្លែកៗឆ្ងាញ់ និងកាហ្វេដែលមានរសជាតិដ៏ប្រណិតផងដែរ។ ជាពិសេស ក្នុងហាងមានការរចនាយ៉ាងស្រស់ស្អាត ដែលអាចអោយអតិថិជនអង្គុយក្រេបរសជាតិកាហ្វេ បានយ៉ាងរីករាយ។

ហាង Ben & Grace Coffee Cake
ហាង Ben & Grace Coffee Cake

ហាង Ben & Grace Coffee Cake
ទីតាំង៖ ផ្ទះលេខ៨៣ ផ្លូវ១៥៥(ជិតហាងកាហ្វេអាម៉ាហ្ស៊ូន) សង្កាត់ទួលទំពួង ខណ្ឌចំការមន ភ្នំពេញ
លេខទូរសព្ទ៖ 017 799 109 / 070 799 109

ហាង QueenBee Cafe

សួរតាមត្រង់ធំប៉ុណ្ណឹងហើយ គិតថាញ៉ាំម្នាក់ឯងអស់អត់?​ គេថាញ៉ាំកែវតូចមិនសូវស្ទាវទេ ចឹងកុម្មង់អាធំម្តងមើលម៉េចវិញ កុំភ្លេចណា មហាម៉ូយៗទាំងអស់គ្នាមករកបាននៅ QueenBee Cafe ទៅសាកតែគុជកែវយក្សនេះ តែហាមដាច់ខាត់គឺទៅម្នាក់ឯង ព្រោះថាធំណាស់ញ៉ាំមិនអស់ទេ រកគ្នីគ្នាមកដល់តែ៤ទៅ៥នាក់ទើបល្មម។

ហាង QueenBee Cafe
ហាង QueenBee Cafe
ហាង QueenBee Cafe
ហាង QueenBee Cafe
ហាង QueenBee Cafe
ហាង QueenBee Cafe

ហាង QueenBee Cafe
ទីតាំង៖ ក្នុងផ្សារ TK Avenue ក្រោយ Legend Cinemas
លេខទូរស័ព្ទ៖ 093 399 388 / 066 999 799

ហាង Moma’s Bubble Tea Bar

ឱ្យតែមកថ្មីមិនដែលរំលងម្តងណាទេ! មោះៗភេសជ្ជៈថ្មីមកដល់ទៀតហើយ ហាង Moma’s Bubble Tea Bar ពេញនិយមខ្លាំងនៅប្រទេសថៃហើយមានរហូតដល់១០៤សាខា ពេលនេះលេចវត្តមាននៅម្តុំវត្តភ្នំុ់ ក្បែរអាគាកាណាឌីយ៉ា ផ្តល់នៅភេសជ្ជៈប្លែកៗជាច្រើនរសជាតិ ហើយតម្លៃវិញសមរម្យទៀត ។

ហាង Moma’s Bubble Tea Bar
ហាង Moma’s Bubble Tea Bar
ហាង Moma’s Bubble Tea Bar

ហាង Moma’s Bubble Tea Bar
ទីតាំង៖ ផ្ទះលេខ#102 ផ្លូវ108 សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ (ក្បែរអាគា កាណាឌីយ៉ា)
លេខទូរស័ព្ទ៖ 087 900 910 / 016 48 9999

ហាង TEABRARY

ហាងភេសជ្ជៈ TEABRARY មានភេសជ្ជៈថ្មី នៅក្នុងផ្សារសូរិយា ជាន់ទី១ ដែលបម្រើជូនលោកអ្នកនៅប្រភេទភេសជ្ជៈគ្រប់រសជាតិ ជំនាន់ថ្មីៗ ប្រើវត្ថុធាតុដើមប្រទេសតៃវ៉ាន់។ ឈ្មោះថា TEABRARY គឺជាការរួមបញ្ចូលគ្នារវាងពាក្យ “តែ (TEA)” និង “បណ្ណាល័យ (LIBRARY)” ក្នុងអត្ថន័យបង្ហាញពីការយល់ដឹងអំពីប្រភេទតែ ជំនាញក្នុងការជ្រើសរើសប្រភេទស្លឹកតែ បច្ចេកទេសនៃការឆុង បូករួមបញ្ចូលសិល្បៈនៃការច្នៃ បានបង្កើតឡើងនូវភេសជ្ជៈតែ “TEABRARY” ឈ្ងុយឆ្ងាញ់ដ៏ល្អដាច់គេ ។សម្រាប់ភេសជ្ជៈមានរសជាតិប្លែកៗ ដូចជា៖ ចាហួយកាហ្វេនិងតែទឹកដោះគោ , ទឹកដោះគោគ្រីមឈីស , តែបៃតងគៀមបួយ និង សាច់ចាហួយទន់ , Brown Sugar រូបរាងដបខ្យូតៗគួរអោយស្រលាញ់ថែមទៀតផង​ ។ មិនត្រឹមតែប៉ុណ្ណោះទេ មានទាំងប្រូម៉ូសិនទិញមួយថែមជូនមួយទៀត ឡូយហ្មង។ រីករាយជាមួយហាងភេសជ្ជៈថ្មី “TEABRARY” នឹងមានវត្តមាននៅផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍ ជាន់ទី១។

ហាង Teabrary Cambodia
ហាង Teabrary Cambodia
ហាង Teabrary Cambodia
ហាង Teabrary Cambodia
ហាង Teabrary Cambodia
ហាង Teabrary Cambodia

ហាង Teabrary Cambodia
លេខទូរស័ព្ទ៖ 016 898 887
ទីតាំង៖ នៅក្នុងផ្សារសូរិយា ជាន់ទី១

ហើយមួយទៀតនិយាយអោយត្រង់មានហាងច្រើនទៀតដែលមានការតុបតែងស្អាតៗ គ្រាន់តែមិនទាន់បានទៅឬ ថត​ទេចឹងហើយមិនហ៊ានពណ៍នា ដូច្នេះចាំទំនេរក្រុមការងារនឹងរិះរកបន្ថែមទៀត ឬក៏ហាងណាគិតថាហាងខ្លួនមានចំនុចពិសេសការតុបបែងប្លែកៗ រសជាតិឆ្ងាញ់អី អាចទាក់ទងមកយើងខ្ញុំតែម្តងក៏បានដែរណា៎

ចាំ admin ប្រាប់ធ្វើម៉េចទៅកំពតក្នុងម្នាក់អស់ ២០ម៉ឺន សប្បាយទាំងកាយ សប្បាយទាំងចិត្ត ឆ្អែតទាំងក្រពះ

0

បច្ចុប្បន្នដំណើរកំសាន្តចុងសប្ដាហ៍តាមខេត្ត គឺជារឿងដ៏ពេញនិយមមួយ ដើម្បីគេចពីបរិយាកាសដដែលៗក្នុងក្រុង។ នៅពេលដែលដើរលេងតាមខេត្តម្ដងៗ អាចធ្វើអោយអ្នកគ្រប់គ្នាលំហែរអារម្មណ៍ជាមួយទេសភាពធម្មជាតិដ៏ស្រស់ស្អាត ស្រូបយកខ្យល់អាកាសល្អបរិសុទ្ធ ធ្វើអោយមានភាពស្រស់ស្រាយ ដើម្បីបំបាត់ភាពតានតឹង និងភាពនឿយហត់ពីការងារ។ សម្រាប់ថ្ងៃនេះផងដែរ Admin និងប្រាប់តិចនិកចំណាយត្រឹមតែ ២០ម៉ឺនរៀល ក្នុងម្នាក់សម្រាប់អ្នកដែលចង់ទៅលេងទឹកដីខេត្តកំពត ចំនួន២ថ្ងៃ១យប់ ធានាថាសប្បាយទាំងកាយ សប្បាយទាំងចិត្ត និងឆ្អែតទាំងក្រពះម៉ាអ៊ែម។

ដើម្បីអោយការចំណាយអស់កាន់តែតិច ចំពោះការធ្វើដំណើរ យើងមាន២ជម្រើសសម្រាប់អ្នកដូចខាងក្រោម៖

ករណីដើរលេងរត់ចោលស្រុកបែប សូឡូ និយាយរួមម្នាក់ឯងអ្នកគួរជ្រើសរើសការធ្វើដំណើរតាមរយៈរថភ្លើង ដោយចំណាយថ្លៃសំបុត្រម្នាក់ត្រឹមតែ 7$ តែប៉ុណ្ណោះ ទិញតាមអនឡាញងាយស្រួល ចុចទីនេះ សម្រាប់ទីតាំងទិញដោយផ្ទាល់ ចុចទីនេះ។ តាមផ្លូវយើងចំណេញដោយអាចគយគន់សម្រស់ធម្មជាតិតាមវាលស្រែដ៏ខៀវស្រងាត់ក្នុងរដូវវស្សា ជិះកាត់តាមជើងភ្នំជាច្រើនជាពិសេសគឺ សម្រស់ដ៏ស្រស់ស្អាតរបស់ភ្នំកំពង់ត្រាច ដែលតែងទាក់ទាញភ្នែកអ្នកដំណើរអោយងាកមើល ទាញទូរស័ព្ទថតរូបភ្លាម។

លទ្ធផល​រូបភាព​សម្រាប់ រថភ្លើង

នៅពេលទៅដល់ទឹកដីកំពត អ្នកចាំបាច់ត្រូវតែជួលម៉ូតូ ដើម្បីជាផ្នែកមួយសម្រួលក្នុងការចំណាយ ថ្លៃសេវាធ្វើដំណើរពីកន្លែងកម្សាន្តមួយទៅកន្លែងកម្សាន្តមួយទៀត។ ដោយក្នុងម៉ូតូមួយគ្រឿងតម្លៃ ៥$ ក្នុងមួយថ្ងៃ បើលោកអ្នកធ្វើការកក់មុន នោះគេនឹងយកមកអោយដល់ស្ថានីយរថភ្លើងតែម្ដង ដោយយើងមិនត្រូវចំណាយក្នុងការជិះតាក់ស៊ីទៅដល់កន្លែងគេនោះទេ។

សម្រាប់កន្លែងគេងលោកអ្នកអាចជ្រើសរើសយកការគេងតង់ ដូចនៅ Yellow Sun Hostel, កាយ៉ាក់ផាក, ផែសមុទ្រកំពត និងសម្រស់ដែនទឹកវិល ជាដើមដែលទីតាំងទាំងនេះមានតម្លៃសមរម្យ និងស្ថិតនៅជាប់មាត់ព្រែក អំណោយផលខ្លាំងសម្រាប់ក្រោកមើលថ្ងៃរះ ថ្ងៃលិច ដោយពន្លឺព្រះអាទិត្យចាំងជះប៉ះជាមួយជួរភ្នំ បង្កើតបានសម្រស់ដ៏ស្រស់ស្អាត ធានាថាប្លែកភ្នែកប្លែកអារម្មណ៍។ ចំពោះអ្នកដែលគេងនៅ កាយ៉ាក់ផាក គឺកាន់តែចំណេញថែមទៀតដោយអាចជិះកាយ៉ាក់ លេងតាមដងព្រែកដោយសេរីមិនមានគិតថ្លៃសេវានោះទេ។ សម្រាប់តម្លៃការជួលតង់នៅ កាយ៉ាក់ផាក ក្នុងមួយតង់តម្លៃ ១០ដុល្លា អាចគេងបាន ២នាក់ ហើយសម្រាប់ទីតាំងផ្សេងទៀតតម្លៃប្រហាក់ប្រហែលគ្នាទេ។

Yellow Sun Hostel 
Yellow Sun Hostel 
Yellow Sun Hostel 
Yellow Sun Hostel 
Yellow Sun Hostel 
Yellow Sun Hostel 

ចំពោះកន្លែងលេងដែលអ្នកគួរតែទៅមិនគួររំលងនោះគឺ រមណីយដ្ឋានដូងទេរ ជាកន្លែងដែលសំបូរមនុស្សទៅលេង ដោយសារតែការចូលលេងនៅទីនោះគ្មានគិតលុយសំបុត្រថ្លៃចូលលេងនោះទេ។ ហើយអ្វីដែលពិសេសថែមទៀតនោះ គឺថាបើមិនចង់ចំណាយអីសោះក៏បាន ចូលថតរូបបានម៉ាស៊េរី តែបើចង់សប្បាយម៉ាទំហឹង យើងកាន់លុយតែ ៥ដុល្លារ ទិញសំបុត្រទូកកាយ៉ាកជិះលេងជាមួយមិត្តភ័ក្រ្ត ធានាហ្មងថាសប្បាយណាស់នៅទីនោះ ណាមួយមានសុវត្ថិភាពណាស់ មានអាវការពារសុវត្ថិភាព មានទូកល្បឿនលឿនចាំមើលការពារទៀត ចឹងមានអីបារម្ភទៀត បានសប្បាយហើយ សុវត្ថិភាពទៀតចឹងអី។ ចេញពីដូងទេ យើងអាចឆ្លៀតទៅឧទ្យានដងព្រែក មើលគេជិះខ្សែរ៉តឆ្លងដងព្រែក យ៉ាងស្រៀវស្រាលផងដែរ។

បន្ទាប់ពីគយគន់ និងថតរូបនៅឧទ្យានដងព្រែកអស់ចិត្តអស់ចង់ហើយ ពេលល្ងាចម៉ោងជិត៥ យើងអាចទៅទិញសំបុត្រជិះទូកមើលសត្វអំពិលអំពែកតាមដងព្រែក និងដើមកោងកាងដុះយ៉ាងស្រស់ត្រកាល ដោយចំណាយត្រឹមតែ ១ម៉ឺនរៀលប៉ុណ្ណោះ នោះនិងទទួលបានអារម្មណ៍ស្រស់ថ្លាជាក់ជាមិនខាន។ ពេលជិះទូក យើងមិនមែនបានត្រឹមតែសត្វអំពិលអំពែក ប៉ុណ្ណោះទេយើងក៏អាចមើលថ្ងៃលេច ក៏ដូចជាសម្រស់ដងព្រែកក្រុងកំពតជាមួយ និងភ្លើងបំភ្លឺចម្រុះពណ៌យ៉ាងស្រស់ស្អាតថែមទៀតផង។

បើនិយាយពីរឿងញ៉ាំវិញ សម្រាប់គ្រឿងសមុទ្រ យើងអាចក្រោកពីព្រលឹម ដើម្បីទៅទិញគ្រឿងសមុទ្រនៅឯផែក្ដាម ព្រោះនៅទីនោះមានគ្រឿងសមុទ្រស្រស់ៗ ចំពោះតម្លៃក៏ធូរថ្លៃ។ វារាងពិបាកបន្តិចដោយ​ត្រូវ​ក្រោក​ពី​ព្រលឹម​ ត្រូវ​ទៅដល់​ផែ​ក្តាម​យ៉ាង​ហោច​ណាស់​មុន​ម៉ោង ៥​ព្រឹក ព្រោះ​ថាបើ​អ្នក​ទៅ​យឺត​ពេល​នោះ ខាង​ឈ្មួញកណ្តាល​គេ​នឹង​ទិញ​យក​គ្រឿង​សមុទ្រ​ល្អ​ៗ អស់ អ្នក​គ្មាន​ឪ​កាស​បាន​របស់​ល្អ​ឡើយ ហើយ​ទូក​ក៏​នឹង​ចេញពី​ផែ​អស់​ដែរ​បើ​ទៅ​យឺត​ពេល​ខ្លាំង​។

ប្រសិនបើចង់ញ៉ាំម្ហូបធម្មតាៗ សាមញ្ញអាចចូលទៅផ្សាកំពត(សាមគ្គី) ដែលមានរបស់ញ៉ាំមិនចេះខ្វះ មានទាំងនំ និងបង្អែមស្ទើរគ្រប់មុខ ឯតម្លៃក៏សមរម្យ។ ហើយបើថាចាយរាងជ្រុលដៃហើយ កុំភ្លេចសារេមីកំប៉ុងទុកយប់ព្រលប់ និងសម្រាប់ឆុងញ៉ាំពេលព្រឹក ក្រោកមើលថ្ងៃរះ ព្រោះថា Admin ឆ្លងកាត់រួចហើយ ក្រោកពីព្រលឹមឆុងមីកំប៉ុងញ៉ាំមើលថ្ងៃរះ ជីវិតមានក្ដីសុខណាស់ ហើយបើបានជាមួយមនុស្សស្រលាញ់ទៀត ជីវិតពោរពេញទៅដោយថាមពលតែម្ដងហើយ។

ចំណុចទាំងអស់នេះហើយដែល Admin បានធ្វើ គឺថាចំណាយអស់តិចហើយសប្បាយរីករាយម៉ាអ៊ែមទៀត តែផ្ដាំហើយផ្ដាំទៀតណា មុនដកលុយចាយគិតផងថាចំគោលដៅដែលយើងចង់បាន រឺអត់ ប្រយ័ត្នដកៗបែកធុងលុយអស់ពីកាបូបហើយអត់បានទៅណាសោះ៕

យុទ្ធសាស្រ្តទី២ ដើរលេងជាក្រុម ៤ទៅ៦នាក់ ចំនុចខាងលើ យើងទុកដដែលទាំងអស់ដូរតែការធ្វើដំណើរមួយទេ ដោយប្រើប្រាស់រថយន្ទផ្ទាល់ខ្លួនមួយគ្រឿង ចាក់សាំងចែកលុយគ្នាចេញ ធ្វើចឹងក៏សន្សំបានច្រើនព្រោះដើរជាក្រុម។ ជាចុងក្រោយប្រសិនបើអ្នកមានយុទ្ធសាស្រ្តសន្សំល្អជាងនេះសូមជួយ ខមិនប្រាប់ផងដើម្បីចំនេញទាំងអស់គ្នា។

ទៅលេងកំពតចង់ញ៊ាំគ្រឿងសមុទ្រឲ្យបបូរ ធូរថ្លៃ និងធម្មជាតិស្រស់ៗ ធ្វើម៉េចទៅ?

0

ចូល​មើល​ចំ​កន្លែង​ហើយ ចម្លើយ​នេះ​អាស្រ័យ​លើ​សមត្ថភាព​អ្នក​ដែរ ជា​ធម្មតា​ទេ​ដើម្បី​ជួយ​សន្សំ​លុយ​ខ្លះ​សម្រាប់​អ្នក​ទាំងអស់​គ្នា ដែល​ចង់បាន​របស់​ញ៊ាំ​ល្អ​ហើយ ធូរ​ថ្លៃ​យើង​រៀង​ចំណាយ​ជំនាញ​ថ្វីមាត់​បន្តិច​ហើយ តែ​សម្រាប់​ទីតាំង​នឹង​តិច​និក​ផ្សេង​ទៀត ចាំ Admin អ្នកត្រួសត្រាយ​បង្ហាញ​ប្រាប់​ទៅ​ចុះ​។

ជា​ធម្មតា​ទេ​បងប្អូន​យើង ដែល​ធ្វើ​ដំណើរ​ទេសចរណ៍​ពី​បណ្តា​ខេត្ត ផ្សេង​ៗ ទៅ​លេង​ខេត្តកំពត​តែង​មាន​គោលដៅ​ទៅ​លេង​ទីណា​រួច​ហើយ​តាម​គោលដៅ​រៀង​ៗ​ខ្លួន ប៉ុន្តែ​អ្វី​ដែល​ពួក​គាត់​គ្រប់​គ្នា​ចង់បាន​មួយទៀត​នោះ គឺ​បាន​ញ៊ាំ​គ្រឿង​សមុទ្រ​ឲ្យ​បាន​បបូរ តាម​ចិត្ត និយាយ​រួម​ញ៊ាំ​រហូត​ឃើញ​តា​លាន់​ហ្មង និង​កាន់តែ​អ៊ែ​ម​ទៀត​នោះ គ្រឿង​សមុទ្រ​ស្រស់​ៗ និង​ធម្មជាតិ​ពិត​ៗ អ​ញ្ចឹ​ង​ហើយ​ខាងក្រោម​នេះ​ជា​ដំណើរ​ដើម​ទង់​ដើម្បី​បាន​ដូច​បំណង​។

ដំបូង​អ្នក​ត្រូវ​ពិបាក​បន្តិច​ហើយ​ត្រូវ​ក្រោក​ពី​ព្រលឹម​បន្តិច ព្រោះថា​ពិភព​ដើម​របស់​គ្រឿង​សមុទ្រ​មុន​នាំ​ចូល​ទីផ្សារ​នានា គឺ​ខាង​បង​ៗ អ្នកនេសាទ​ត្រូវ​ទៅ​ទំលាក់​គ្រឿង​សមុទ្រ​ដែល​រកបាន​នៅ​កំពង់​ផែ ហើយ​សម្រាប់​ផែ​នៅ​ទីរួមខេត្ត​កំពត​នោះ គឺ​មានឈ្មោះ​ថា ផែ​ក្តាម ចុចទីនេះ សម្រាប់​ផែនទី នៅ​ជិត​ក្រុង​កំពត​ដែរ​ទេ ដូច្នេះ​ហើយ​ដើម្បី​បង្ក​ភាព​ងាយស្រួល​ដល់​លោក​អ្នក​ទៀត​នោះ​ដើម្បី​កុំអោយ​ពិបាក​១​រឿង​ទៀត​នោះ​ដែល​ត្រូវ​គិត​ទុកជា​មុន​នោះ​គឺ រឿង​ក្រោក​ពី​គេង​ម៉ោង ៤​ព្រឹក​ហើយ​រៀបចំ​ខ្លួន​ត្រូវ​មក​ដល់​ផែ​ក្តាម​យ៉ាង​ហោច​ណាស់​មុន​ម៉ោង ៥​ព្រឹក ដូច្នេះ​ហើយ​អ្នក​គួរ​គប្បី​រក​កន្លែង​ណា​ដែល​នៅ​ជិត​ទីតាំង​ផែ​នោះ ព្រោះ​ថាបើ​អ្នក​ទៅ​យឺត​ពេល​នោះ ខាង​ឈ្មួញកណ្តាល​គេ​នឹង​ទិញ​យក​គ្រឿង​សមុទ្រ​ល្អ​ៗ អស់ អ្នក​គ្មាន​ឪ​កាស​បាន​របស់​ល្អ​ឡើយ ហើយ​ទូក​ក៏​នឹង​ចេញពី​ផែ​អស់​ដែរ​បើ​ទៅ​យឺត​ពេល​ខ្លាំង​។

ផែក្តាម (ក្រេឌីតរូបថតដោយ៖ Bong Rom)
ផែក្តាម (ក្រេឌីតរូបថតដោយ៖ Bong Rom)

ដូច​បាន​រៀបរាប់​ពី​ខាង​ដើម​អ​ញ្ចឹ​ង​ថា​អ្នក ត្រូវ​ចេះ​វិធីសាស្ត្រ​និយាយ ដើម្បី​គ្រឿង​សមុទ្រ​ល្អ​មក​ញ៊ាំ​ហើយ​ធូរ​ថ្លៃ និយាយ​រួម​គឺ ពូកែ​តថ្លៃ និង​ចេះ​រាក់ទាក់​និយាយ​ចរចារ ផ្សារ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​បង​ៗ ខាង​ទូក ព្រោះ​គ្រឿង​សមុទ្រ​ដែល​ល្អ ច្បាស់​ណាស់​ថា បង​ៗ ខាង​ទូក​នេសាទ ទុក​អោយ​ខាង​ឈ្មួញកណ្តាល​ជា​មុន ព្រោះ​ជា​ម៉ូយ​ប្រចាំ​របស់​ពួក​គាត់ ដូច្នេះ​ហើយ​គាត់​មិន​ចង់​លក់​អោយ​យើង​អ្នក​ក្រៅ​នោះ​ទេ បើ​លក់​ទាល់តែ​តម្លៃ​លើ​ខាង​ឈ្មួញកណ្តាល​បន្តិចបន្តួច​ដែរ ដូច្នេះ​ហើយ យើង​ត្រូវ​ចេះ​ឆ្លៀត​ឪ​កាស នៅ​ពេល​ដែល​ទូក​នេសាទ​ណា​ដែល ខាង​ឈ្មួញ​គេ​មិន​ទាន់​មក​ដល់ យើង​អាច​ទៅ​និយាយ​ចរចា​តថ្លៃ​ពី​អ្នក​ទូក​បាន ដោយ​អោយ​តម្លៃ​លើ​ឈ្មួញ​ខ្លះ នោះ​ពួក​គាត់​នឹង​លក់​អោយ​មិន​ខាន បើ​តាម Admin ដឹង​តម្លៃ​ទូទៅ​របស់​ក្តាមសេះ អា​លេខ​ពីរ​មាន​តម្លៃ​ចន្លោះ​ពី ២៥០០០៛ ទៅ ៣០០០០៛ ហើយ​អា​លេខ​១ តម្លៃ​ថ្លៃ​បន្តិច​ហើយ ៤០០០០៛ ទៅ ៦០០០០៛ ក្នុង​១​គីឡូ​។

វិធី​រើស​ក្តាម អ្នក​ត្រូវ​ស្គាល់​ថា​តើ​ក្តាម​មួយ​ណា​ជា​ក្តាម​ញី និង​មួយ​ណា​ជា​ក្តាម​ឈ្មោល​។ ក្តាម​ញី​មាន​សន្ទះ​ទ្រូង​ធំ រីឯ​ក្តាម​ឈ្មោល​មាន​សន្ទះ​ទ្រូង​តូច ហើយ​ក្តាម​ញី​ជា​ក្តាម​មាន​ពង ដើម្បី​ដឹង​ថា​ក្តាម​នោះ​នៅ​ស្រស់ និង​មាន​សាច់​ច្រើន​ត្រូវ​សង្កេត​ដូច​ខាងក្រោម​នេះ​។

១. ពណ៌​ដង្កៀបក្តាម​ស្រស់​មាន​ពណ៌​ស្រស់​ភ្លឺ​ចែងចាំង​និង​រលើបរលោង​នៅ​លើ​ដង្កៀប​របស់​វា រីឯ​ក្តាម​ចាស់​វិញ មាន​ពណ៌​រាង​ស្រអាប់ និង​គ្រើម​ៗ​។

២. លក្ខណៈ​បាត​ពោះ​ក្តាម​ក្តាម ដែល​មាន​បាត​ពោះ​ស្មើ ជា​ក្តាម​ស្រស់ បើ​វា​ជា​ក្តាម​ចាស់ មាន​ក្បាលពោះ​រាង​ប៉ោង​។

៣. ពណ៌​បាត​ពោះ​បើ​មាន​ពណ៌​រាង​ខៀវ និង​សំប៉ែត ជា​ក្តាម​ស្រស់ បើ​មាន​ក្បាលពោះ​ប៉ោង​ពណ៌​លឿង​ៗ ជា​ក្តាម​ចាស់​។

៤. របៀប​មើល​សាច់​ច្រើន​ឬ​តិច​ត្រូវ​ច្របាច់​សន្ទះ​ទ្រូង​របស់​វា បើ​រឹង​គឺ​សម្បូរ​សាច់ បើ​ទន់​ឬ​ផត​ពុំ​សូវ​មាន​សាច់​ទេ​៕

បង្គារ ចំណែកឯ​បង្គារ​ធម្មជាតិ​វិញ អ្នក​ត្រូវ​ចាំ​ថា​រូបរាង​វា​មិនធំ​ស្មើរ​ទេ គឺ​តូច​ធំ​ៗ ហើយ​មិន​ស្អាត​ល្អ​ឡើយ ដូច្នេះ​ហើយ​បើ​លោក​អ្នក​ឃើញ​បង្គារ​អ​ញ្ចឹ​ង​កុំ​ខ្លាច​ញ៊ាំ ព្រោះថា​រសជាតិ​វា​ជាតិ​ណាស់ រសជាតិ​អ៊ែ​ម​ហ្មង បាន​ញ៊ាំ​ភ្លាម​ៗ ស្រស់​ៗ​ទៀត​នោះ ដឹង​តែ​ពី​ញ៉ាម​ហ្មង ហើយ​លែង​ចង់​ញ៊ាំ​បង្គារ​ចិញ្ចឹម​ទៀត​ហើយ​។ ចំណែក​តម្លៃ​វិញ ចាប់ពី ៣០០០០៛ ឡើង​ទៅ​ដោយ បង្គារ​លេខ​២ តម្លៃ ២៨០០០៛ ទៅ ៣២០០០៛ ហើយ​បង្គារ​លេខ​១ តម្លៃ ៤០០០០៛ ទៅ ៦០០០០៛ តាម​រដូវ​សំបូរ​ឬ​មិន​សំបូរ​។

វិធី​រើស​បង្គារ

១. ច្របាច់​មើល​សំបក​ដងខ្លួន​របស់​វា តើ​រឹង​ឬ​អត់ បើ​រឹង​គឺ​ល្អ​។​
២. មើល​ក្បាល​របស់​វា តើ​ជាប់​នឹង​ដងខ្លួន​ឬ​អត់ បើ​ដាច់​ពី​ដងខ្លួន កុំ​ទិញ​។​
៣. បើ​ព្រុយ​របស់​វា​មិន​ដាច់​ចេញពី​ក្បាល​របស់​វា​ទេ ឬ​ព្រុយ​ស្វិត​ល្អ​មិន​របូត​ពី​ខ្លួន ទិញ​យក​ចុះ​មិន​ខុស​បំណង​ទេ​។​ 

និយាយ​រៀបរាប់​ឡើង​ហូរហែរ​គ្រាន់​អាន​ក៏​ហត់​ដែរ នៅ​មាន​វិធី​១ ទៀត​ដើម្បី​កុំអោយ​ហត់​ពេក​អ្នក​អាច​ជួយ​ទិញ​ផ្ទាល់​ពី​ឈ្មួញកណ្តាល​តែ​ម្តង គ្រាន់តែ​តម្លៃ​រៀង​ថ្លៃ​ជាង​បន្តិច តែ​អ្នក​មិនសូវ​ពិបាក​រើស​គ្រឿង​សមុទ្រ​នោះ​ទេ ព្រោះ​អី​ពួក​គាត់​អ្នក​ឈ្មួញកណ្តាល​គាត់​បាន​ជ្រើសរើស​រួច​ម្តង​ហើយ ដូច្នេះ​ហើយ​ភាគរយ​ខ្ពស់​ដែល​អ្នក​បាន​របស់​ល្អ​មក​ញ៊ាំ ឬ​ក៏​លោក​អ្នក​អាច​ទំនាក់ទំនង​សួរនាំ​អ្នក​កំពត​ណា​ដែល​មាន​ស្គាល់​លេខ​ឈ្មួញកណ្តាល ក៏​បាន​ដើម្បី​អោយ​គេ​ទុក​គ្រឿង​សមុទ្រ​អោយ​យើង វិធី​នេះ​ងាយ​ជាងគេ តែ​ត្រូវ​រក​លេខ​ឈ្មួញ​ណា​ដែល​ទុកចិត្ត​ដែរ​។

តែ​សម្រាប់ Admin ផ្ទាល់​នៅ​តែ​ណែនាំ​សម្រាប់​ការ​អនុវត្តន៍​អ្វី​ដែល​ថ្មី ព្រោះថា​ទេសភាព​នា​ព្រឹក​ព្រលឹម​នៅ​កំពង់​ផែ​ក្តាម​នោះ​ក៏ មិន​អន់​ដែរ ស្អាត​កប់​ដែរ​នឹង ហើយ​ណាមួយ​ទៀត​បាន​ស្គាល់ បានឃើញ ពិសេស​ស្នាមញញឹម​អ្នកលក់​ម្នាក់​នា​ព្រឹក​ព្រលឹម​ផង​ដែរ​។

ចង់ញុាំមាន់ស្រែក្បែរក្រុង ឃើញទេសភាពស្អាតៗ ជិះ៦គីឡូម៉ែត្រពីក្រុងភ្នំពេញ ដល់ហើយ រមណីយដ្ឋា​ន​ សួនមនោរម្យ

គ្រប់គ្នាបន្ទាប់ពីបំពេញការងារ ឬការសិក្សារហត់នឿយ ពិតណាស់ថានឹងចង់មានពេលសម្រាកលំហែរកាយដើម្បីបន្ធូរអារម្មណ៍ចេញខ្លះហើយមែនអត់? ថ្ងៃនេះដែរAdmin សូមមកណែនាំកន្លែងថ្មីមួយដែលទើបតែដំណើរថ្មីៗ ហើយនៅមិនឆ្ងាយប៉ុន្មានពីក្រុងភ្នំពេញ ស្ថិតលើផ្លូវជាតិលេខ១ ប្រហែល៦គីឡូម៉ែត្រ គឺនៅខាងស្តាំដៃផ្ទាល់តែម្តង ឈ្មោះថា រមណីយដ្ឋា​ន​ សួនមនោរម្យ ពេលក្រឡែកមើលពីខាងក្រៅទៅឃើញមានសួនចម្រុះពណ៌ខៀវខ្ចី អមដោយកញ្ចុះជាច្រើន ដែលធ្វើអោយអ្នកមកកំសាន្តមានអារម្មណ៍ស្រស់ស្រាយតែម្តង។

រមណីយដ្ឋា​ន​ សួនមនោរម្យ
រមណីយដ្ឋា​ន​ សួនមនោរម្យ
រមណីយដ្ឋា​ន​ សួនមនោរម្យ

សម្រាប់រមណីយដ្ឋា​ន​ សួនមនោរម្យ ផ្ទាល់តែម្តង ដែលទើបតែបើកដំណើរការសាកល្បងថ្មីៗនេះ ដោយបើកចាប់ពីម៉ោង១០ព្រឹក ដល់ម៉ោង៥ល្ងាច និងមានបម្រើជូននៅមុខម្ហូបជាច្រើនរសជាតិ ជាពិសេសមាន់ស្រែដុតជាមុខម្ហូបប្រចាំហាង មានរសជាតិឆ្ងាញ់ពិសារ រួមជាមួយមុខម្ហូបរសជាតិសម្លបែបខ្មែរផងដែរ ក្នុងនោះផងដែរ សម្រាប់លោកអ្នកដែលចង់ថតរូបលេងកំសាន្ត គឺកាន់តែពិសេសដោយសារ ក្នុងបរិវេនខាងក្នុងគឺមានពណ៌ស្រស់ស្អាតខៀវខ្ចី មានតែការតុងតែងកន្លែងថតរូបថែមទៀតផង។

រមណីយដ្ឋា​ន​ សួនមនោរម្យ
រមណីយដ្ឋា​ន​ សួនមនោរម្យ
រមណីយដ្ឋា​ន​ សួនមនោរម្យ
រមណីយដ្ឋា​ន​ សួនមនោរម្យ

រមណីយដ្ឋា​ន​ សួនមនោរម្យ គឺមានទីតាំងធំទូលាយ​ ងាយស្រួលសម្រាប់ចំណតរថយន្ត អាចដាក់បានច្រើនគ្រឿង ហើយបរិវេនខាងក្នុងមានកញ្ចុះជាច្រើន ដែលផ្តល់នូវភាពងាយស្រួលដល់បងប្អូនដែលមានលក្ខណៈគ្រួសារធំ ឬមិត្តភក្តិច្រើនអាចបង្កើតភាពសប្បាយរីករាយនាពេលចុងសប្តាហ៍ និងបន្ទាប់ពីបំពេញការងារួចរាល់ចង់មានពេលលំហែរកាយ លំហែរអារម្មណ៍ កុំភ្លេចមកទទួលអារម្មណ៍នេះនៅ រមណីយដ្ឋា​ន​ សួនមនោរម្យ។

រមណីយដ្ឋា​ន​ សួនមនោរម្យ
រមណីយដ្ឋា​ន​ សួនមនោរម្យ
រមណីយដ្ឋា​ន​ សួនមនោរម្យ
រមណីយដ្ឋា​ន​ សួនមនោរម្យ
រមណីយដ្ឋា​ន​ សួនមនោរម្យ
រមណីយដ្ឋា​ន​ សួនមនោរម្យ

រមណីយដ្ឋា​ន​ សួនមនោរម្យ
ស្ថិតនៅផ្លូវជាតិលេខ១ ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
លេខទំនាក់ទំនង ៖ 017 638 638 / 093 637 637

វីដេអូ៖

ទៅលេងកំពតញ៊ាំស្រួល ដេកស្រួល កន្លែងទាំងនេះកត់ចូលសៀវភៅដើរលេងអ្នកបាន

ជិតដល់រដូវកាលដើរលេង នាថ្ងៃចូលឆ្នាំខ្មែរទៀតហើយ រំលងមិនដល់២ខែទៀតដល់ពេលល្មម ដូច្នេះប្រសិនបើសៀវភៅកំណត់ត្រាដើរលេងរបស់អ្នកមិនទាន់មានគំរោង សម្រាប់ខេត្តកំពតទេក្រោយអានអត្តបទនេះរួចអ្នកអាចកត់ចូលបានហើយ សម្រាប់អ្នកចូលចិត្តកន្លែងដើរលេងដែលផ្តល់ភាពងាយស្រួលហើយកៀកកើយនឹងធម្មជាតិ ក្រោកពីគេងមកទេសភាពស្អាតយកទៅណាមិនអស់អញ្ជឹងកន្លែងខាងក្រោមនេះ សុទ្ធតែល្បីៗហើយ ជម្រើស១ណាក៏បានតាមការចូលចិត្ត៖

កាយ៉ាក់ផាក
ទូរស័ព្ទ៖ 069 414 333/ 068 876 877
តម្លៃ៖ ២៥$ គ្រែ ១, ៤៥$ គ្រែ ២ និងបោះតង់ ១ តម្លៃ ១០ដុល្លារគេងបាន២នាក់
ទីតាំង៖​​ ភូមិ ម៉ាក់ប្រាង្គ ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត​
ផែនទី៖ https://goo.gl/maps/Q2JuUKfSECS2

Kayak Park
Kayak Park

Daung Te Le Boutique
ទូរស័ព្ទ៖ 010 34 34 51/ 086 39 66 69/ 012 37 48 99
តម្លៃ៖ ចាប់ពី 35$​​ ឡើងទៅនិងមានការប្រែប្រួលតម្លៃទៅតាមរដូវកាល
ទីតាំង៖ សង្កាត់ កំពង់កណ្ដាល ក្រុងកំពត (ចម្ងាយ ៥០០ម៉ែត្រពីទីរួមខេត្ត)
ផែនទី៖ ចុចទីនេះ

Daung Te Le Boutique
Daung Te Le Boutique

Kampot Riverside Boutique
ផែនទី៖ ចុចទីនេះ
ទូរស័ព្ទ៖ 011 808 086
តម្លៃ៖ មួយផ្ទះមាន ៤ បន្ទប់តម្លៃ $១២០ ( គ្រែ 7 បន្ទប់ទឹក ៤) សម្រាប់ ១២ នាក់

Kampot Riverfront Boutique
តម្លៃ៖ 1 ផ្ទះមាន បន្ទប់គេង 2 នឹងបន្ទប់ទឹក 2 អាចគេងបាន 8 នាក់ តម្លៃ 100$ សម្រាប់ចុងសប្តាហ៏ បេីច័ន្ទដល់សុក្រ គឺតែ 75$ ហើយតង់តម្លៃ ១៥ដុល្លារ គេងបាន៣នាក់
ទូរស័ព្ទ៖ សម្រាប់ការកក់ 010 555 611 ឬ 012 448 995
ផែនទី៖ ចុចទីនេះ

Image may contain: sky, tree and outdoor

ស្គាល់ហាងបុកល្ហុងឆ្ងាញ់ៗទាំង៩នេះ លួងសំណព្វចិត្តពូកែ ងក់ងររបស់អ្នកបានយ៉ាងស្រួល

0

ពេលនារីៗងក់ងរម្ដងៗ ពេលខ្លះអាច និងពិបាកលួងមែនអត់ ដូចនេះគួរណាស់តែស្វែងរកតិចនិកដែលអាចរំលត់កំហឹង អោយប្រែមកជាផ្អែមល្ហែមបែបស្រមោច និងស្ករវិញទើបល្អ។ ហើយចុះមានដឹងថាអ្វីខ្លះដែលអាច ធ្វើអោយនារីៗរំលត់កំហឹង ទៅវិញដោយសន្តិភាពហើយកាន់តែស្រលាញ់អ្នកកាន់តែខ្លាំងអត់ បើអត់ទេម៉ោះៗ ចាំ Admin ប្រាប់វិធីសាស្ត្រមួយក្នុងចំណោមវិធីសាស្ត្រជាច្រើនតែដឹងតែមានប្រសិទ្ធភាពខ្ពស់ហ្មង គឺជូនទៅញ៉ាំម្ហូបឆ្ងាញ់ៗ ព្រោះអាចថានៅពេលដែលគាត់នឹកឃ្លានរបស់ឆ្ងាញ់ គាត់នឹងនឹកដល់រូបអ្នកដូចគ្នា។ ហើយបើតាមដឹង នារីៗដូចជា ៩៨%ហើយដែលចូលចិត្តញ៉ាំបុកល្ហុង បែបនេះហើយទើប Admin ប្រមូលយកហាងបុកល្ហុងទាំង១០ ដែលមានរសជាតិឆ្ងាញ់ ទុកសម្រាប់អ្នកទាំងអស់គ្នាជូនសំណព្វចិត្តដ៏ពូកែងក់ងររបស់អ្នកទៅញ៉ាំ។
ហាងបុកល្ហុងទាំង ១០មានដូចខាងក្រោម៖

ហាង Food House (Moto Cafe)

ហាង Food House (Moto Cafe) មានបុកល្ហុង និងយ៉ាំ នៅFood House(Moto Cafe) មានរសជាតិអ្វីខ្លះ ក្នុងនោះមានដូចជា៖ បុកល្ហុងប៉ាតេ, បុកល្ហុងងៀវ, បុកល្ហុងក្ដាម,​​ បុកល្ហុងបង្គារ, យ៉ាំប៉ាតេ, យ៉ាំបង្គារ, យ៉ាំក្ដាម និងយ៉ាំពិសេស។ ហើយបន្ថែមពីនេះក៏មាន បុកល្ហុងលាវ, ស្លាបមាន់, បាយឆាម្រះព្រៅសាច់ជ្រូក, បាយឆាម្រះព្រៅគ្រឿងសមុទ្រ និងបាយឆាត្រីប្រហើម។

ហាង Food House (Moto Cafe)
ហាង Food House (Moto Cafe)
ហាង Food House (Moto Cafe)

ហាង Food House (Moto Cafe)
លេខទូរសព្ទ៖ 078 990 866 / 023 217 453 / 093 962 604
ទីតាំង៖ ម្តុំក្រោយសាលាវ៉ាន់ដា ផ្លូវ ៤០២ កែង ផ្លូវ ១៨៥

ហាង ម្លិះនំបញ្ចុកសៀមរាប

ពេលនេះ​ចុងភៅ​ដ៏​ចំណាន​ប្រចាំ​ហាង​ ក៏បាន​បង្កើត​មុខម្ហូប​ថ្មី​សម្រាប់​អតិថិជន​ដែល​មាន​ដូចជា៖ ​បាញ់ឆែវ​ ប្រហិត​ចៀន​ សាច់​ជ្រូក​អាំង​ បុកល្ហុង​ស្លាបមាន់​អាំង​ បុកល្ហុង​ក្ដាមប្រៃ​ បុកល្ហុង​ងាវ​ បុកល្ហុង​ជើងមាន់​ បុកល្ហុង​ខ្យង​ស្រែ​ បុកល្ហុង​បង្គា​រស្រស់​ បុក​ស្វាយខ្ចី​ និង​បុក​ពោត​។ និយាយរួម​ទៅ​ចង់​បុក​អី​ក៏មានដែរ​មិន​អោយ​ខកបំណង​ទេ​ អោយ​តែ​បាន​មកដល់​ហាង​ ហើយ​សំខាន់​គឺថា​រឿង​រសជាតិ​ឆ្ងាញ់​កប់​សារី​ហ្មង​ ស្នាដៃ​ចុងភៅ​មក​ពី​សៀមរាប​ធានា​មិន​អោយ​ខកបំណង​ទេ​ មួយ​មុខ​ណា​ក៏​ឆ្ងាញ់​ដែរ​ គឺថា​មិន​សរសើរ​មិនបាន​តែម្ដង​។

ហាង ម្លិះនំបញ្ចុកសៀមរាប
ហាង ម្លិះនំបញ្ចុកសៀមរាប
ហាង ម្លិះនំបញ្ចុកសៀមរាប

ហាង ម្លិះនំបញ្ចុកសៀមរាប
លេខទូរសព្ទ៖ 017 83 15 16 / 069 87 70 795
ទីតាំង៖ ផ្ទះលេខ១៩ ផ្លូវ៥៧៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ភ្នំពេញ
(ក្រោយក្រសួងសុខាភិបាលប្រហែល ៥០ម៉ែត្រ ជិតផ្ទះសំណាក់ស្រែទុំ)

ហាង ធូស៊ីស្ទ័រ បុកល្ហុង

និយាយទៅសម្រាប់បុរសៗ គួរតែដឹងចិត្តនារីហើយ ភាគច្រើនគ្រឿងបុក គ្រឿងញាំ ជាចំណូលចិត្តរបស់គាត់ហើយ ចឹងនាំគាត់មកស្គាល់ហាង ធូស៊ីស្ទ័រ បទពិសោធន៍សិក្សារៀនសូត្រនៅប្រទេសថៃរយៈពេល៤ឆ្នាំពេញ បុកផ្អើកហាងតែម្តង ទុកចិត្តជាមួយរសជាតិធានាថាត្រូវចិត្តហ្មង ម្ហូបដែលល្បីប្រចាំហាងមានច្រើនមុខដូចជា បុកល្ហុង ញាំត្រីសាមុន ក្ដាមថ្មពង ក្ដាមប្រៃ ខ្យងប៉ារ៉ាឆាអំបិលម្ទេស និងពិសេសមួយទៀតនោះ ដែលគេកំពុងតែពេញនិយមខ្លាំងគឺបុកល្ហុង រសជាតិបែបថៃ គឺថាឆ្ងាញ់ខ្លាំង។

ហាង ធូស៊ីស្ទ័រ បុកល្ហុង
ហាង ធូស៊ីស្ទ័រ បុកល្ហុង
ហាង ធូស៊ីស្ទ័រ បុកល្ហុង

ហាង ធូស៊ីស្ទ័រ បុកល្ហុង
លេខទូសព្ទ៖ 089 388 885 / 096 388 8885
ទីតាំង៖ ស្ថិតនៅតាមបណ្ដោយផ្លូវ សហព័ន្ធរុស្សី ទល់មុខសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ហាង តុងតុងបុកអស់ស្ទះ

Admin សូមបង្ហើបមុខម្ហូបប្រចាំហាងអោយអង្រួនបេះដូងនោះគឺមានបុកទូក និងភ្លាត្រីសាមុន ដែលមានតម្លៃត្រឹមតែ២៥០០០៛តែប៉ុណ្ណោះ អាចញ៉ាំបានរហូតទៅដល់៣នាក់ បើនិយាយពីរសជាតិវិញគឺថាឆ្ងាញ់ហួសថ្លែងតែម្ដងហើយ។ បន្ថែមពីនេះក៏មានមុខម្ហូបច្រើនទៀតដែលតម្លៃធូរថ្លៃផងដែរ តុងតុងបុកអស់ស្ទះក៏មានលក់បាយម្ហូបកម្មង់ពេលថ្ងៃដោយហាងបើកចាប់ពីម៉ោង១២ថ្ងៃត្រង់ រហូតដល់ម៉ោង១០យប់។ បើនិយាយពីពេលល្ងាចវិញគឺថាភ្ញៀវពេញៗហាង ដោយជួបជុំគ្នាញ៉ាំម្ហូបឆ្ងាញ់ៗដែលមានក្នុងហាង ហើយនិងមានCooktailដែលអ្នកគ្រប់គ្នាអាចអង្គុយផឹកជាមួយ ការស្ដាប់ចម្រៀងបែបបុរាណ និងគយគន់ការដេគ័រក្នុងហាងដែលស្ថិតក្នុងទស្សវត្ស៦០ គឺថាពិតជាប្លែកអារម្មណ៍ខ្លាំងមែនទែន។

ហាង តុងតុងបុកអស់ស្ទះ
ហាង តុងតុងបុកអស់ស្ទះ
ហាង តុងតុងបុកអស់ស្ទះ

ហាង តុងតុងបុកអស់ស្ទះ
លេខទូរសព្ទ៖ 070 700 057 / 093 919 998
ទីតាំង៖ ស្ថិតនៅតាមបណ្ដោយផ្លូវ៤៥៦ ផ្ទះលេខ៥៥ ទល់មុខខុនដូ៣៥ ក្នុងសង្កាត់ទូលទំពូង១ ខណ្ឌចំការមន ភ្នំពេញ

ហាង បុកល្ហុងកូនភ្លោះ

ហាង បុកល្ហុងកូនភ្លោះម្តង សម្រាប់មុខម្ហូបគ្រប់មុខ រសជាតិគឺឆ្ងាញ់បស់គេមែន ចុងភៅមានជំនាញបទពិសោធន៍ច្រើនឆ្នាំ ទាំងមុខម្ហូប និងរសជាតិឆ្ងាញ់ ធានាគ្រប់ម៉ាត់ដែលអ្នកបានសាកពិតជាមិនខកចិត្តទេ ហើយបើមុខម្ហូបវិញមានច្រើនមុខណាស់ មានជម្រើសច្រើនសម្រាប់តម្រូវចិត្តអ្នកពិសា មួយមុខណាក៏ទំនងញ៉ាំដែរ មានដូចជា ឆ្អឹងស៊ុបម្ទេសខៀវរសជាតិដើម , បុកល្ហុងកាត់ឡាវ , បុកល្ហុងបែបថៃ , យុាំគ្រឿង , ខ្យងអប់ទឹកដូង , ក្តាមអប់ទឹកដូង រូមជាមួយគ្រឿងក្លែមគ្រប់មុខ សុទ្ធតែមានរសជាតិឆ្ងាញ់ពិសាតែម្តង។

ហាង បុកល្ហុងកូនភ្លោះ
ហាង បុកល្ហុងកូនភ្លោះ

ហាង បុកល្ហុងកូនភ្លោះ
លេខទូរសព្ទ៖ 086640000 / 0716668881 / 069543434
ទីតាំង៖ ផ្លូវ 1003 សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ភ្នំពេញ

ហាង​​ តូបប្រហិត

តែប៉ុណ្ណេះផ្គាប់ចិត្តនារីៗបានសម្រេច​ ឃើញឈុតនេះហើយធានានៅមិនសុខចឹងហ្មង ដើមខែម្ហូបថ្មី បុកល្ហុងគ្រឿងសមុទ្រចំរុះ និងឈុតបុកល្ហុងត្រីសាល់ម៉ុន ពីហាង តូបប្រហិត ជឿជាក់ថាពេញចិត្តមួយទំហឹងហើយ ទំនងនោះសែនទំនង រសជាតិឆ្ងាញ់ប្លែកមាត់អីម្ល៉េះទេ ។

ហាង​​ តូបប្រហិត
ហាង​​ តូបប្រហិត
ហាង​​ តូបប្រហិត
ហាង​​ តូបប្រហិត
ហាង​​ តូបប្រហិត
ហាង​​ តូបប្រហិត

ហាង​​ តូបប្រហិត
លេខទូរសព្ទ៖ 076 99 88 181 / 093 24 24 18
ចាប់បើកលក់៖ ម៉ោង ១១ព្រឹក ដល់ម៉ោង 8ៈ៣០យប់
ទីតាំង៖ ក្រោយរបងពេទ្យកុមារជាតិ ក្រោយសាលាACE សន្ធរម៉ុក

ហាង តុងហេង បុកឥតល្ហែ

ជឿជាក់ថាមានអ្នកស្គាល់ច្រើន សម្រាប់ហាង តុងហេង បុកឥតល្ហែ ដោយតែនៅទីនោះល្បីខ្លាំង លឺគេនិយាយតៗគ្នាថា បុកល្ហុងឆ្ងាញ់គ្រប់មុខហ្មង​ បុកដោយស្នាដៃចុងភៅកូនខ្មែរមកពីប្រទេសថៃ ដែលតស៊ូច្រើនឆ្នាំរហូតមកដល់ពេលនេះ អាចបង្កើតអាជីវកម្មខ្លួនឯង ហើយទទួលបានការគាំទ្រខ្លាំងពីសំណាក់អតិថិជនយ៉ាងពេញទំហឹងតែម្តង។ ធានាថាមិខកចិត្តទេ មានគ្រប់មុខ បុកងាវ បុកល្ហុងបែបថៃ បុកល្ហុងក្តាមសេះ ហើយមួយទៀតនោះគឺ បុកឈុតរួមចម្រុះ មានគ្រប់មុខតែម្តងចម្រុះគ្នាក្នុងចានតែមួយ អាចញ៉ាំជុំគ្នាបាន ពី៤ ទៅ៦នាក់ ធានាថាដឹងតែឆ្ងាញ់ហ្មង។

ហាង តុងហេង បុកឥតល្ហែ
ហាង តុងហេង បុកឥតល្ហែ
ហាង តុងហេង បុកឥតល្ហែ
ហាង តុងហេង បុកឥតល្ហែ

ហាង តុងហេង បុកឥតល្ហែ
លេខទូរសព្ទ៖ 098 675 296 / 017 992 665
ទីតាំង៖ ផ្ទះលេខ 33N ផ្លូវ 123 សង្កាត់ទួលទំពូង ខណ្ឌចំការមន ភ្នំពេញ

ហាង សំណព្វចិត្ត បុកល្ហុងថៃ

លឺតែឈ្មោះ ហាង សំណព្វចិត្ត បុកល្ហុងថៃ ក៏ដឹងថាល្បីឆ្ងាញ់ដែរ គឺបុកល្ហុងត្រូវចិត្តអ្នកញាុំ ហើយបានជាយើងហ៊ានថា ហាងនេះល្បី ព្រោតែយើងឃើញមានភ្ញៀវចូលញាុំពេញៗហាង សឹងតែរកកន្លែងអង្គុយមិនបានផង លក់ដាច់ណាស់ហើយមិន​ត្រឹមតែ​ល្បីខាង បុកល្ហុង​ប៉ុណ្ណោះទេ មុខម្ហូបផ្សេងទៀតក៏មិនណយដែរ យើងសូមរាប់ឈ្មោះម្ហូបខ្លះៗ​ ជូនលោកអ្នកមានដូចជា៖ ស្លាបមាន់ សាច់ជ្រូកអាំង ប្រហិតគោ បុកពោត បុកមីខ្យង បុកក្តាមសេះ បុកមីប៉ាតេ បុកមីពងទាប្រៃ នៅមានច្រើនមុខទៀតរួមទាំងភេសជ្ជៈផងដែរ។

ហាង សំណព្វចិត្ត បុកល្ហុងថៃ
ហាង សំណព្វចិត្ត បុកល្ហុងថៃ
ហាង សំណព្វចិត្ត បុកល្ហុងថៃ
ហាង សំណព្វចិត្ត បុកល្ហុងថៃ

ហាង សំណព្វចិត្ត បុកល្ហុងថៃ
ទូរសព្ទ៖ 010 735 657
ទីតាំង៖ ខាងក្រោយសាលាបាក់ទូក st. 149 (ផ្លូវទៅសាលាជ័យថាវី ឬ Pink House )

ហាង​ ជួប​ឃ្លាន​

អោយ​តែ​ចេញ​ក្រៅ​ម្ដង​ៗនឹកឃើញ​ឃ្លាន​តែ​បុកល្ហុង​ ម៉ោះៗ​ពេលនេះAdmin​ សូម​ណែនាំ​មកកាន់​ហាង​ ជួប​ឃ្លាន​ ដែល​មាន​បុកល្ហុង​រស​ជា​តិ​ហិរៗ​បែប​ថៃ​ឆ្ងាញ់​សាហាវ​ ធានា​ថា​បាន​ញ៉ាំ​ហើយ​ហូរ​ញើស​តក់ៗ​តែម្ដង​។

ហាង ជួបឃ្លាន
ហាង ជួបឃ្លាន
ហាង ជួបឃ្លាន

ហាង ជួបឃ្លាន
លេខទូរសព្ទ៖ 010 72 82 99 / 093 74 87 97
ទីតាំង៖ ចុះពីផ្លូវ២៧១ បត់ស្ដាំ រង្វង់មូលផ្សារដើមថ្កូវ ផ្លូវ៤៣០ មកត្រង់នៅខាងស្ដាំដៃ ផ្ទះលេខ១៦ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ

និយាយមែន! នំបញ្ចុកការីពេលរាត្រីនេះរសជាតិកប់ណាស់ អ្នកផ្សារដើមគរអ្នកណាមិនស្គាល់

0

សម្រាប់អ្នកចំណូលនំបញ្ចុកសម្លរការី យើងហ៊ានធានាជូនថា តៀមនំបញ្ចុកល្បីប្រចាំផ្សារដើមគរដែលបើកដំណើរការលក់នាពេលរាត្រីនេះ មានរសជាតិឆ្ងាញ់ជាប់ចិត្ត ហើយនិយាយដល់អ្នកចូលចិត្តសម្លរព្រោះអី អ្នកចូលចិត្តដឹងច្បាស់ណាស់ថា គឺនំបញ្ចុកតិច សាច់ច្រើន ហើយបន្លែស្រស់ ដាក់ម្ទេសហុយថែមបន្តិច និយាយថាអើយជាតិណាស់ ហើយតៀមរបស់បងស្រី មិនខ្វះទេសាច់ អាចកុំម៉្មងបានតាមការចូលចិត្ត មានទាំងឈាម ជើងមាន់ គ្រឿងក្នុងមាន់ សាច់មាន់ ហៅថែមបានតាមការចូលចិត្ត។

តៀមនំបញ្ចុកដែលនៅជាប់នឹង ហ្គារ៉ាសាំង កាលតិច លើផ្លូវ 374 នេះតែងមានភ្ញៀវជាច្រើនអង្គុយញ៊ាំ ពិសេសបងប្អូន ធ្វើការយប់នៅផ្សារដើមគរ ហើយក្រៅពីនោះក៏មានភ្ញៀវមកពីចំងាយផងដែរអញ្ជើញមកញ៊ាំទាំងយប់ ដោយសារតែរសជាតិនំបញ្ចុកគាត់រសជាតិឆ្ងាញ់ ណាមួយទៀតតៀមគាត់មិនមែនមានតែសម្លរការីទេ កន្លែងគាត់ក៏មានជាសម្លរខ្មែរផងដែរ។

តៀមនំបញ្ចុកផ្សារដើមគរ
ទីតាំង៖ មុំផ្សារដើមគរ ជិតហ្គារ៉ាសាំង កាលតិច លើផ្លូវ 374
ផែនទី៖ ចុចទីនេះ

កណ្តាលយប់! ក្រពះកូរបញ្ជាខួរក្បាល ថាឃ្លានបាយស្រូបសាច់ជ្រូកអីណា រកណាបាន?

0

ទាំងយើងទាំងគេ ថ្មើរហ្នឹងហើយ! ពេលខ្លះនឹកឃើញឃ្លានអីប្លែកៗ ពេលខ្លះនឹកឃើញឃ្លានខុសពេលទៀតក៏មាន មែនអត់ស្តេចញ៊ាំគ្នាយើង ហាសហា? អញ្ជឹងមិនថ្វីទេ ពេលខ្លះ Admin ក៏ចឹងដែរពិសេស បាយស្រូបសាច់ជ្រូកចៀន ទឹកស៊ុបក្តៅៗ ហុត កណ្តាលយប់ ហើយនិយាយពីថាគីឡូវិញឡើងស្រើតៗហ្មង តែណាហើយមិនទៅធាត់អីម៉ាថ្ងៃហ្នឹងទេ។

ហាង សៀវម៉ៃរាត្រី

ខាងក្រោមនេះជាហាងបាយស្រូប ពេញនិយមនាពេលរាត្រីនៅភ្នំពេញយើង កុំភ័យខ្លាចស្ងាត់ ភ្ញៀវពេញៗ ហាង ខ្លាចតែអត់កន្លែងអង្គុយទេពេលខ្លះ អញ្ជឹងបើនឹកឃ្លានអី បើកមើលអត្តបទនេះវិញទៅ ធានាមិនខកចិត្ត។

ហាងសៀវម៉ៃរាត្រី
Tel៖ 098 434 444
ទីតាំង៖ ផ្ទះលេខ 310 ផ្លូវលេខ 240 សង្កាត់ចតុមុខ ខណ្ឌដូចពេញ
ផែនទី៖ ចុចទីនេះ

បាយស្រូបវិមានឯករាជ្យ
ទីតាំង៖ 31 វិថី ព្រះអង្គយុគន្ធរ (១៩), រាជធានី​ភ្នំពេញ
ផែនទី៖ ចុចទីនេះ