នឹកចង់ញ៊ាំនំទាំងនេះ រំលឹកអនុស្សាវរីយ៍ចាស់ៗ នៅភ្នំពេញ រកឯណាបាន?

0

នំជើងគោ នំជើងជ្រូក នំអាកោរខ្ទិះ នំអាកោរត្នោត នំអន្សមអាំង នំពុម្ព នំផ្លែអាយ នំកង នំបំពង់ ពោតកំបោរ គ្រាន់ឃើញរូបនំទាំងនេះភ្លាម នឹកចង់ញ៊ាំ រំលឹកអនុស្សាវរីយ៍ភ្លាមតែម្តងហើយណាមួយ Admin នៅភ្នំពេញចឹងពេលខ្លះនឹកចង់ញ៊ាំនំអស់ទាំងនេះ មិនដឹងទៅរកនៅឯណាបាន សំខាន់ឆ្ងាញ់ ហើយជាកន្លែងប្រចាំតំបន់ទៀត ព្រោះអី Admin អ្នកខេត្ត ចឹងបើបងប្អូន មានស្គាល់កន្លែងណាឆ្ងាញ់ៗ សូមណែនាំ ម៉ាកន្លែងពីរផង។

ដូចនំជើងជ្រូក ឬអ្នកខ្លះហៅនំកំប៉ុង ក្បែរផ្សារ អូរឬស្សី ល្បីថាឆ្ងាញ់ ៣ ទសវត្សន៍មកហើយ នៅលើផ្លូវ ១៦៦ កែងផ្លូវ ១០៩ ក្រោមដងឆ័ត្រ ជាមួយអតិថិជនជាច្រើន ឈរចាំទិញ រាល់ព្រឹក ដូច្នេះហើយកុំភ្លេចណាមានស្គាល់កន្លែងល្អជួយប្រាប់ Admin នឹងគ្នីគ្នាយើងផងដើម្បីបានដឹងហើយទៅរំលឹកអនុស្សាជុំគ្នា។

នំជើងជ្រូក ឆ្ងាញ់ក្បែរផ្សារ អូរឬស្សី

នំជើងជ្រូក ក្បែរផ្សារ អូរឬស្សី មិនសាកច្បាស់ជាស្តាយ ល្បីថាឆ្ងាញ់ ៣ ទសវត្សន៍មកហើយ នៅលើផ្លូវ ១៦៦ កែងផ្លូវ ១០៩ ក្រោមដងឆ័ត្រ ជាមួយអតិថិជនជាច្រើន ឈរចាំទិញ យ៉ាងអូអរ…

បាន​បង្ហោះ​ដោយ Koh Santepheap Daily នៅ សុក្រ 25 មីនា 2016
នំជើងគោ

#FacetasteTasting#3PMតិចណាស់ដែលស្គាល់ នំជើងគោនេះមែនអត់?ថ្ងៃនេះយើងសូមលើកយកនំខ្មែរយើងមួយប្រភេទ ដែលមានលក់ជាយូរមកហើយ តែហាក់មានមនុស្សមួយចំនួនធំសឹងតែភ្លេច ឬអាចនិយាយបានថាអ្នកខ្លះទៀតមិនបានស្គាល់ថែមទៀតផង។ ព្រោះអីនំនេះ ហាក់មិនសូវមានអ្នកលក់…អានបន្ត៖ https://kspg.tv/article/8622

បាន​បង្ហោះ​ដោយ Koh Santepheap TV នៅ ច័ន្ទ 29 សីហា 2016
ពោតកំបោរ

នៅចាំមែនអត់? ពោតកំបោរចូលចិត្តញ៉ាំពីក្មេងនោះអី!!!អូ៎ កុំភ្លេចចូលមើល លំអិតពីពោតកំបោរទីនេះ => https://kspg.tv/archives/1049

បាន​បង្ហោះ​ដោយ Koh Santepheap Daily នៅ ច័ន្ទ 2 ឧសភា 2016

សាច់អាំងបែប ខ្មែរ ចិន កូរ៉េទាំង១០ហាង រសជាតិឆ្ងាញ់កប់សារី ដែលអ្នកគ្រប់គ្នាមិនគួររំលង ពេលមានការជួបជុំ

0

មិនថាមានការជួបជុំលក្ខណៈក្រុមគ្រួសារ មិត្តភក្តិ រឺក្រុមការងារនោះទេ អ្នកទាំងអស់គ្នាច្បាស់ជាចង់ស្វែងរកទីតាំងហាងដែលមានម្ហូបឆ្ងាញ់ៗ បរិយាកាសល្អ សម្រាប់អោយការទទួលទានអាហារប្រកបទៅដោយភាពរីករាយ។ បែបនេះ Admin សូមណែនាំប្រភេទហាងសាច់អាំងចំនួន ១០ហាង ដែលម្ហូបក្នុងហាងមានរសជាតិឆ្ងាញ់ម៉ាអ៊ែមសម្រាប់អ្នកទាំងអស់គ្នា។

ហាង Busan BBQ

តែប៉ុណ្ណេះដឹងតែឆ្ងាញ់មាត់ហើយ ណាត់គ្នាមកញ៉ាំជាមួយសាច់អាំងដ៏មានរសជាតិបែបកូរ៉េនវម្ដងមើល៎ ដែលមានប្រភេទ សាច់គោ និងសាច់ជ្រូក សម្រាប់សាច់ទាំងអស់គឺមាន ៣រសជាតិ មាន Original, Garlic និង Korean Spicy លោកអ្នកអាចជ្រើសរើសបានតាមចំណូលចិត្តរបស់ខ្លួន។ អ្វីដែរពិសេសនោះ គឺសាច់ទាំងអស់ មានគុណភាពខ្ពស់ ស្របតាមស្តង់ដា USDA ដែលមានរសជាតិឆ្ងាញ់ និងពិសារដោយមិនបាច់បារម្ភថាប៉ះពាល់ដល់សុខភាពនោះទេ។ ហើយចំពោះចង្ក្រានចម្អិន ក្នុងហាងក៏មានលក្ខណៈពិសេសខុសពីហាងគេ ដោយស្រូបផ្សែងធ្វើអោយមិនសូវមានផ្សែង ដែលប៉ះពាល់ដល់ការទទួលទាន របស់លោកអ្នកនោះទេ។

ហាង Busan BBQ
ហាង Busan BBQ
ហាង Busan BBQ

ហាង Busan BBQ
លេខទូរសព្ទ៖ 015 758 054
ទីតាំង៖ ផ្ទះលេខ123A-125, ផ្លូវលេខ១៣៤ សង្កាត់ផ្សារដេប៉ូ២​ ខណ្ឌទួលគោក រាជធានីភ្នំពេញ

ហាង Mini BBQ សាច់អាំងទឹកកាពិ

ម៉ោះ Admin ចង់ប្រាប់អោយដឹងតិចតែរឿងនេះសម្រាប់ម៉ូយ Mini BBQ សាច់អាំងទឹកកាពិ ដឹងរួចមកហើយអំពីលក្ខណៈពិសេសនោះ គឺថា ក្នុងហាង​មាន​លក់​សាច់​អាំង​គ្រប់មុខ​ សាច់​ថ្មី​ៗ ​គ្រឿងក្នុង​ គ្រឿង​សមុទ្រ​ធម្មជាតិ​ជាច្រើន​មុ​ខស្រស់​ៗ ដាក់​អាំង​ក្នុង​ចង្រ្កាន​ធ្យូង​យ៉ាង​ឈ្ងុយ ហើយ​អ្វី​ដែល​ពិសេស​ទៀត​នោះ​គឺ​ ជ្រលក់​ទឹក​កាពិ​ ដ៏ឆ្ងាញ់​ពិសេស​ល្បី​ប្រចាំ​ហាង​ ធានា​ថា​បានញ៉ាំដឹងតែឆ្ងាញ់់​ជាប់មាត់​ហ្មង​។ បើ​បាន​ញ៉ាំ​ជាមួយ​នំបញ្ចុក​ផ្ទាប់​បន្លែ​ស្រ​ស់​ ជាមួយសាច់អាំងស្រស់ទៀត​ ពិតជា​អ៊ែម​អស់ទាស់​ហ្មង​។ ជាពិសេសសាច់ពពែអាំងទឹកកាពិ​ ដែលជារសជាតិដើមល្បីល្បាញនៅខេត្តរតនគិរីក៏មាននៅទីនេះដែរ។

ហាង Mini BBQ សាច់អាំងទឹកកាពិ
ហាង Mini BBQ សាច់អាំងទឹកកាពិ
ហាង Mini BBQ សាច់អាំងទឹកកាពិ
ហាង Mini BBQ សាច់អាំងទឹកកាពិ
ហាង Mini BBQ សាច់អាំងទឹកកាពិ
ហាង Mini BBQ សាច់អាំងទឹកកាពិ

ហាង Mini BBQ សាច់អាំងទឹកកាពិ
ទីតាំងៈ សាខា៣(ទូលទំពូង)៖​ ផ្ទះ​លេខ​ 159 ផ្លូវ​លេខ​ 143 ទល់មុខវត្ត​ទួលទំពូង​ បត់តាមហាង​កាត់ដេរ​ ប៉ារ៉ាឌី
លេខ​ទូរសព្ទ​ 098 555 906 / 011 383 388
សាខាទី២ (ផ្សារដីហុយ)៖ ខាងជើងស្តុបផ្សារដីហុយ 20ម៉ែត្រ នៅលើផ្លូវ ហាណូយ
លេខទូរសព្ទ​ 098 555 906 / 011 383 388
សាខាទី១(សន្ធរមុក)៖ ស្ថិតនៅក្រោយ សាកលវិទ្យាល័យអាស៊ីអឺរុបថ្មី ផ្លូវលេខ 146
លេខទូរសព្ទ 069 363 666 / 017 80 1000

ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ

នរណាខ្លះទៅដែរមិនទាន់បានទៅភ្លក់រសជាតិសាច់អាំង ដ៏មានរសជាតិនៅភោជនីយដ្ឋានមួយនេះ ឆាប់ណាត់គ្នាទៅញ៉ាំម្ដងទៅណាព្រោះថាឆ្ងាញ់ខ្លាំងណាស់ បើមិនជឿសាកលួចសួរលោកម៉ូយកញ្ញាម៉ូយរបស់ ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ ថាឆ្ងាញ់ពិសេសប៉ុណ្ណា។ និយាយថាអោយតែបានមកដឹងតែពេញចិត្តហើយព្រោះថាមានប្រភេទ​សាច់​អាំង​យ៉ាង​សម្បូរ​បែប​ គ្រប់មុខ​ គ្រឿង​សមុទ្រ​ស្រស់​ៗ និង​មាន​ទឹកជ្រលក់​ទឹក​កាពិ​យ៉ាង​មាន​រសជាតិ​។ បន្ថែម​ពីនេះ​ ក៏​មាន​ស្រា​បៀរ​ក្លា​សេ​ត្រ​ជា​ក់ៗ​ គ្រឿងក្លែម​គ្រប់មុខ​ និង​ត្រូវជា​តិ​ខ្លាំង​ពេល​បាន​ពិសារ​ជាមួយ​សាច់​អាំង​ធ្វើអោយ​កើន​រសជាតិ​ថែម​មួយ​កម្រិត​ទៀត​។

ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ
ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ
ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ
ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ

ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ
លេទទូរសព្ទ៖ 070939838
ទីតាំង៖ផ្ទះលេខ143 ផ្លូវលេខ143 សង្កាត់បឹងកេងកង3 ខណ្ឌចំការមន (នៅផ្លូវប៉ារ៉ាឌឺកាត់ដេរ ម្តុំវត្តទួលទំពូង)

ភោជនីយដ្ឋាន​ LOREM

នៅពេល​មានការ​ជួបជុំ​ អ្នកណា​ខ្លះ​និយម​ចូលចិត្ត​ញ៉ាំ​សាច់​អាំង​ ជាពិសេស​សាច់​អាំង​ទឹក​កាពិ​ ដែរ​កំពុងពេញនិយម​ខ្លាំង​នា​ពេល​បច្ចុប្បន្ន​នេះ​។ តោះ​បើ​ចូលចិត្ត​បែបនេះ​សូម​អញ្ជើញ​មកកាន់​ភោជនីយដ្ឋាន​ LOREM​ មក​គឺថា​ដឹង​តែ​ពេញចិត្ត​ស្ដូក​តែម្ដង​។ ចង់និយាយ​ថា​សាច់​អាំង​នៅ​ ភោជនីយដ្ឋាន​ LOREM​ គឺថា​មាន​រសជាតិ​ឆ្ងាញ់​ពិ​សេស​ៗគ្រប់មុខ​ហ្មង​ ដោយសារតែ​សាច់​ទាំងអស់​គឺ​ស្រស់​ៗ យក​មក​អាំង​ជ្រលក់​ជាមួយ​ទឹក​កាពិ​ ធ្វើអោយ​រសជាតិ​ឆ្ងាញ់​សាហាវ​ ជាប់មាត់​បំភ្លេច​មិនបាន​ ហើយ​បន្ថែម​ពីនេះ​គឺថា​ នៅ​មាន​គ្រឿង​ក្លែម​ឆ្ងាញ់​ៗជាច្រើន​មុខ​ថែមទៀត​ផង​។ ជាពិសេស​ភោជនីយដ្ឋាន​មាន​បរិយាកាស​ល្អ​ បែ​បរ៉ូ​ម៉ែ​នទិច​ សេវាកម្ម​ល្អ​ និង​មានតម្លៃ​សមរម្យ​ ដែល​អាច​និយាយ​បាន​ថា​ជី​ទីកន្លែង​ដ៏​ល្អ​សម្រាប់​ជួបជុំ​ លក្ខណៈ​គ្រួសារ​ មិត្តភក្តិ​ រឺ​មនុស្ស​ពិសេស​។

ភោជនីយដ្ឋាន LOREM
ភោជនីយដ្ឋាន LOREM
ភោជនីយដ្ឋាន LOREM

ភោជនីយដ្ឋាន LOREM
ទីតាំង៖ ផ្លូវ​លេខ​ 99 សង្កាត់​បឹង​ត្របែក​ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​ (ក្រោយ​ក្រសួង​ដែន​ដី​នគរូបនីយកម្ម​)
លេខទូរសព្ទ៖ 012282796 / 093282796

ហាង នំបញ្ចុក

ចង់ប្រាប់ថា គឺ​ឆ្ងាញ់​ប្លែក​ហ្មង​ហើយ​ ដោយមាន​សាច់​ និង​គ្រឿង​សមុទ្រ​ យក​មក​អាំង​ រួច​ផ្ទាប់​ជាមួយ​បន្លែ​ ខ្ជី​ និង​នំបញ្ចុក​ ជ្រលក់​ជាមួយ​ទឹក​កាពិ​ គឺថា​រសជាតិ​ឆ្ងាញ់​ខ្លាំង​មែនទែន​។ សា​ស្រមៃ​មើល​នៅពេល​ដែល​សាច់​អាំង​ក្ដៅ​ៗ ហើយ​យក​មក​ផ្ទាប់​ជាមួយ​នំបញ្ចុក​ និង​បន្លែ​ស្រស់​ៗ រួច​ជ្រលក់​ជាមួយ​ទឹក​កា​ពិ​ចឹង​អី​ រសជាតិ​មិច​ទៅ​ណ៎​ អូយ​ស្រក់​ទឹកមាត់​ហ្មង​ហើយ​។ គួរតែ​ទៅ​ញ៉ាំ​ណា​ ព្រោះថា​រសជាតិ​ក៏​ឆ្ងាញ់​ រី​ឯតម្លៃ​ក៏ ​សមរម្យ​ដោយ​ឈុត​ធំ​មានសាច់​ ៦ចាន​ តម្លៃ​ត្រឹមតែ​ ៤៤០០០​៛ និង​ឈុត​តូច​មានសាច់​ ៤ចាន​ តម្លៃ៣០០០០​៛ តែប៉ុណ្ណោះ​។

ហាង នំបញ្ចុក
ហាង នំបញ្ចុក
ហាង នំបញ្ចុក

ហាង នំបញ្ចុក
ទីតាំង៖ ផ្លូវ២០០៤ ទល់មុខសាលាអន្តរជាតិណតប្រ៊ីត
លេខទូរសព្ទ៖ 010 609 809

ហាង សររ៉េ

ភោជនីយដ្ឋាន សររ៉េ បម្រើជូននូវសាច់អាំងច្រើនជម្រើស ចង់បានជាសាច់ប្រឡាក់រសជាតិបែបណាក៏បាន ជាពិសេសនោះគឺរសជាតិប្រឡាក់បែបកូរ៉េពិតៗ ចំណែកឯទឹកជ្រលក់វិញ មានដល់ទៅ ៣ ប្រភេទដូចជា ទឹកជ្រលក់អំបិលម្រេចលាយទឹកល្ង ទឹកប៉េងប៉ោះ និង ផ្សៅសណ្ដែកកិន។​ លើសពីនោះសាច់ ហ្គាលមេហ្គី (Galmaegisal) ក៏ជាសាច់ដែលអ្នកមិនគួរមើលរំលងដែរ ព្រោះសាច់នេះមានតែ 250 ក្រាមក្នុងជ្រូកមួយក្បាល ហើយកាលពីបុរាណកាល មានតែស្ដេចរបស់ប្រទេសកូរ៉េនោះទេដែលអាចសោយបាន។

ហាង សររ៉េ
ហាង សររ៉េ
ហាង សររ៉េ
ហាង សររ៉េ
ហាង សររ៉េ
ហាង សររ៉េ

ហាង សររ៉េ
លេខទូរសព្ទ៖ 010 700 800
ទីតាំង៖ សាខាទី១៖ ផ្សារទំនើបអ៊ីអនម៉លសែនសុខ ជាន់ទី ២
​​​ សាខាទី២៖ នៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ ជាន់ទី ២

ភោជនីយដ្ឋាន Kinkaku BBQ Japan

ស្ថិតក្នុងការជួបជុំគ្រួសារ ឬមិត្តភក្តិ ក្រុមការងារ សម្រាកពីធ្វើការ ចង់ស្វែងរកភោជនីយដ្ឋាន ដែលមានបម្រើជូននៅ សាច់អាំងជប៉ុនដែលមានគុណភាព​ អាចមករកបាននៅ ភោជនីយដ្ឋាន Kinkaku BBQ Japan ជម្រើសដ៏ល្អសម្រាប់អ្នក មានគ្រប់ឈុត គ្រប់មុខ មិនតែប៉ុណ្ណោះ រួមជាមួយនឹងស្រាក្រហម SKirt Steak With Red Wine ធ្វើអោយការជួបជុំកាន់តែសប្បាយរីករាយ។

ភោជនីយដ្ឋាន Kinkaku BBQ Japan
ភោជនីយដ្ឋាន Kinkaku BBQ Japan
ភោជនីយដ្ឋាន Kinkaku BBQ Japan
ភោជនីយដ្ឋាន Kinkaku BBQ Japan
ភោជនីយដ្ឋាន Kinkaku BBQ Japan
ភោជនីយដ្ឋាន Kinkaku BBQ Japan

ភោជនីយដ្ឋាន Kinkaku BBQ Japan
លេខទូរសព្ទ៖ 092 41 8000 / 096 49 80000
ទីតាំង៖ ផ្ទះ105 & 106 កាំកូស៊ីធី

ហាង​ ត្រើយម្ខាង សាច់អាំងរសជាតិបែបចិន

ប្តូរអារម្មណ៍ ភ្លក្សរសជាតិម្ហូបចិនវិញម្ដងក៏ប្លែកម្យ៉ាងដែរ ទាំងសាច់អាំងច្រើនមុខ អាំងលើអណ្ដាតភ្លើងក្ដៅគគុក ពោលពេញទៅដោយរសជាតិ រីឯក្លិនវិញឈ្ងុយឈ្ងប់ បើបានញ៉ាំជាមួយភេសជ្ចៈត្រជាក់ៗទៀត និយាយពីថា អ៊ែមហ្មង។ មិនត្រឹមតែមានសាច់អាំងទេណា ស៊ុបជូរហិរ​ អយស្ទ័របែបចិន ព្រមទាំងគ្រឿងក្លែមច្រើនមុខទៀតក៏មានដែរ។

ហាង​ ត្រើយម្ខាង សាច់អាំងរសជាតិបែបចិន
ហាង​ ត្រើយម្ខាង សាច់អាំងរសជាតិបែបចិន
ហាង​ ត្រើយម្ខាង សាច់អាំងរសជាតិបែបចិន
ហាង​ ត្រើយម្ខាង សាច់អាំងរសជាតិបែបចិន

ហាង​ ត្រើយម្ខាង សាច់អាំងរសជាតិបែបចិន
ទូរសព្ទ៖ 096 60 01​ 777 | 095 700 024
ទីតាំង៖ ផ្លូវមាត់ទន្លេ ក្បែរ សណ្ឋាគារសុខា

ហាង​ Bar B Q Plaza

រីករាយជាមួយការបម្រើជូននូវអាហារជាច្រើនមុខ​ ច្រើនជម្រើស​ ញ៉ាំម៉ាឆ្អែត ម៉ាអស់ដៃ ពី ហាង បាប៊ីឃ្យូផ្លាហ្សា។ សម្រាប់លោកអ្នកដែលចូលចិត្តញ៉ាំ សាច់អាំង ពិតជាត្រូវចិត្ត ព្រោះហាង​ បាប៊ីឃ្យូផ្លាហ្សា នឹងផ្ដល់ជូននូវការញ៉ាំសាច់អាំងជាលក្ខណៈ Refill អស់ថែមៗ ក្នុងរយៈពេល ៩០ នាទីពេញ។ ពី​ បាប៊ីឃ្យូផ្លាហ្សា មានផ្ដល់ជូនជា ២ជម្រើស​ សម្រាប់ការញ៉ាំជាលក្ខណៈ Refill គឺឈុត Super Refill និង​ឈុត​ Happy Refill ដោយចាប់ផ្ដើមជាមួយ Starter Set ហើយលោកអ្នកអាចជ្រើសរើសជាឈុតសាច់គោ ឫ សាច់ជ្រូកបានតាមការចូលចិត្ត។

ហាង Bar B Q Plaza
ហាង Bar B Q Plaza
ហាង Bar B Q Plaza
ហាង Bar B Q Plaza
ហាង Bar B Q Plaza សាខាទួលគោក
ហាង Bar B Q Plaza សាខាទួលគោក

ហាង Bar B Q Plaza 
លេខទូរសព្ទ៖ 023 880 880
ទីតាំង៖​ ផ្លូវ ៣១៥​ កែងផ្លូវ ៥២៨​ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក

ហាង សាច់អាំងបែបចិន

បើនិយាយពីរឿងរសជាតិសាច់អាំងវិញឆ្ងាញ់លែងនិយាយហើយ សម្រាប់ម៉ូយចាស់ៗច្បាស់ជាធ្លាប់ដឹងពីមុនមកហើយ ថាពិសេសប៉ុណ្ណា។

ហាង សាច់អាំងបែបចិន
ហាង សាច់អាំងបែបចិន
ហាង សាច់អាំងបែបចិន

ហាង សាច់អាំងបែបចិន
ទីតាំង៖ ផ្ទះលេខ១សេ ផ្លូវលូប្រាំ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ
លេខទូរសព្ទ៖ 085 266 687
(ហាងបើកពីម៉ោង ៤រសៀល រហូតដល់ម៉ោង ១យប់)

មីស៊ុប គុយទាវ បបរ​បាញ់កាញ់​ ៥កន្លែង មាន៨ពាន់ ទៅ១មុឺនរៀល ញុាំបានម៉ាឆ្អែត

0

កាន់តែងាយស្រួលហើយ កុំអោយពិបាកទៀតពេលចង់ញុាំ មីស៊ុប គុយទាវ បបរ​បាញ់កាញ់ ពេលជុំគ្នាមិត្តភក្តិម្តងៗ ចង់ទៅញុាំហាងនេះខ្លាចថ្លៃ ទៅញុាំហាងនោះ ខ្លាចលុយតិចមិនហ៊ានទៅ មោះចឹងស្គាល់ហាងទាំង៥នេះហើយឬនៅ មានលុយ៨ពាន់ ទៅ១មុឺនរៀលញុាំបានហើយ បានឆ្អែតទៀតផង ហើយមិនត្រឹមតែប៉ុណ្ណឹងទេ នៅមានមុខម្ហូបប្រចាំហាង ជាច្រើនមុខផ្សេងទៀតផងដែរ ។ សូមអានអត្ថបទបន្ថែមខាងក្រោមនេះ៖

ហាង នំបញ្ចុកសាច់ចិញ្ច្រាំ

និយាយ​ពី​ហាង​ នំបញ្ចុក​សាច់​ចិញ្ច្រាំ​ នរណា​មិន​ល្បី​ គឺថា​អោយ​តែ​អ្នកណា​បាន​ទៅ​ញ៉ាំ​តែងតែ​លាន់មាត់​សរសើរ​ជាមួយ​រសជាតិ​ដ៏​ឈ្ងុយឆ្ងាញ់​បាន​ញ៉ាំ​មួយ​ចាន​ហើយ​ ច្បាស់ជា​ចង់​ថែម​មួយ​ចាន​ទៀត​ហ្មង​។

ហាង នំបញ្ចុកសាច់ចិញ្ច្រាំ
ហាង នំបញ្ចុកសាច់ចិញ្ច្រាំ
ហាង នំបញ្ចុកសាច់ចិញ្ច្រាំ
ហាង នំបញ្ចុកសាច់ចិញ្ច្រាំ

ហាង នំបញ្ចុកសាច់ចិញ្ច្រាំ
លេខទូរសព្ទ៖ 017 447 333
ទីតាំង៖ ផ្ទះលេខ១៧E0 ផ្លូវលេខ ២៨២ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ

ហាង មីទាញតុងយុាំ

លោកអ្នកច្បាស់ជាចង់ដឹងហើយមែនទេថាជាអ្វី ហើយឆ្ងាញ់ប៉ុណ្ណានោះ ម៉ោះមកស្គាល់មុខម្ហូបទាំងអស់គ្នាដែលមានដូចជា៖ មី លត គុយទាវ(ប៉ាវហ៊ឺ , សាច់គោ, គ្រឿងសមុទ្រ , គាវ) និងបាយមាន់ហៃណាំ។ ណ្ហើយបើនិយាយពីរឿងឆ្ងាញ់ ដឹងតែឆ្ងាញ់ហើយ ព្រោះដូចដែលធ្លាប់ដឹងពីមុនមកចឹង អោយតែចេញមកមួយមុខណាក៏រសជាតិមិនធម្មតាដែរ។ សម្រាប់មីនុយថ្មីនេះ គឺមានលក់ចាប់ពីម៉ោង ៦កន្លះព្រឹក រហូតដល់ម៉ោង ១០ព្រឹក។

ហាង មីទាញតុងយុាំ
ហាង មីទាញតុងយុាំ
ហាង មីទាញតុងយុាំ

ហាង មីទាញតុងយុាំ 
លេទូរសព្ទ៖  096 548 4342 ​/ 061 316 683
ទីតាំង៖ ផ្លូវ ១២២ សន្ធរម៉ុក ប្លុកខាងក្រោយ Tous Les Jours កម្ពុជាក្រោម

ហាង ទឹកសៀង

សម្រាប់អ្នកដែលស្គាល់ ហាង ទឹកសៀង ច្បាស់ណាស់ថាមិនដែលរំលងមុខម្ហូបថ្មីនោះទេ ក៏ព្រោះគ្រប់រសជាតិ គ្រប់មុខម្ហូបរបស់ហាងផ្ទាល់ គឺផ្តល់នូវអនាម័យល្អ រសជាតិឆ្ងាញ់ពិសារ ហើយសម្រាប់បុគ្គលិករួសរាយរាក់ទាក់ថែមទៀតផង មិនតែប៉ុណ្ណោះ ផ្តល់នៅមុខម្ហូបច្រើនជម្រើសដល់អ្នកពិសារ​ ។

ហាង ទឹកសៀង
លេខទូរសព្ទ៖ 081/093/015 75 80 54
ទីតាំងទី១ ផ្លូវត្រសក់ផ្អែម៖ #124, ផ្លូវ63 (ជិតផ្សារស៊ីឡិប), សង្កាត់ចតុមុខ, ខណ្ឌដូនពេញ, ភ្នំពេញ
ទីតាំងទី២ ទួលទំពូង៖ #95A, ផ្លូវ432 សង្កាត់ទួលទំពួង2, ខណ្ឌចំការមន, ភ្នំពេញ

ហាង​ ផ្ទះ​លត​ឆា​ នំគូឆាយ​ ១៩៩៣

នរណា​មិន​ល្បី​ ហាង​ ផ្ទះ​លត​ឆា​ នំគូឆាយ​ ១៩៩៣ មាន​ មីឆា​ លត​ឆា​ នំគ្រក់​ នំគូឆាយ​ឆ្ងាញ់​ ពេលនេះ​កាន់តែ​ពិសេស​ព្រោះ​មាន​មី​នុយ​ចូល​ថ្មី​ មួយ​មុខ​ទៀតហើយ​គឺ​ បបរ​បាញ់កាញ់​ ឯរសជាតិ​ក៏​មិនធម្មតា​ដែរ​គឺថា​ពិសេស​តែម្តង​។ ម៉ោះ​ ធ្លាក់​ខ្យល់​ត្រ​ជា​ក់ៗចឹង​ បបួលគ្នា​មក​ញ៉ាំ​ដឹង​តែ​អេម​ហ្មង​ហើយ​ ហុត​បបរ​ក្ដៅ​ៗជាមួយ​រសជាតិ​ដ៏​ឆ្ងាញ់​ចឹង​អី។

ហាង​ ផ្ទះ​លត​ឆា​ នំគូឆាយ​ ១៩៩៣
ហាង​ ផ្ទះ​លត​ឆា​ នំគូឆាយ​ ១៩៩៣

ហាង​ ផ្ទះ​លត​ឆា​ នំគូឆាយ​ ១៩៩៣
ទីតាំង​៖ ផ្ទះលេខ១១​ ផ្លូវ១១២​ ​សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក (ជិត​សាលា​បញ្ញា​សា​ស្រ្តដេ​អិន)
លេខទូរសព្ទ​៖ 012542462​ / 0964995898

ហាង បាញ់កាញ់ ៥ រសជាតិ

សម្រួលដល់ការចំណាយមិនតិចទេ តម្លៃធូរថ្លៃស្រាប់ហើយ កន្លែងទីតាំង​ មានម៉ាស៊ីនត្រជាក់ទៀត មុខម្ហូបក៏មានច្រើនរសជាតិ ហើយបាញ់កាញ់វិញ មានរហូត ៥ រសជាតិ មានដូចជា៖ បាញ់កាញ់គ្រឿងសមុទ្រ បាញ់កាញ់ខ្យង បាញ់កាញ់ជើងជ្រូក បាញ់កាញ់សាច់ត្រី បាញ់កាញ់៥រសជាតិ​ និងបាយឆាស្ទាវ ជម្រើសមួយណាក៏ឆ្ងាញ់ដែរ សម្រាប់រសជាតិទឺកស៊ុបវិញត្រូវបានរំងាស់ រសជាតិ៥មុខ បញ្ចូលគ្នាបង្កើតចេញជារសជាតិដែលឆ្ងាញ់ប្លែក ញ៉ាំត្រូវមាត់តែម្តង។

ហាងបាញ់កាញ់ ៥ រសជាតិ

ហាងបាញ់កាញ់ ៥ រសជាតិ
ទីតាំង៖ ស្ថិតនៅតាមបណ្ដោយផ្លូវ១៣២ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ(ក្បែររបងសាលាសន្ធរមុខ)
លេខទូរសព្ទ៖ 0966666030 / 012967713
បញ្ជាក់ហាង៖ បើកចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៨យប់ 

ខ្វះអីម្ហូបថ្មីប្លែក និងសាច់អាំងដ៏ឈ្ងុយឆ្ងាញ់ ឲ្យតែបានមកដល់ហាង ភូមិសាច់អាំង១៦៨ ព្រោះថាល្បីជាង៨ឆ្នាំមកហើយ

0

និយាយដល់ហាង ភូមិសាច់អាំង១៦៨(សាខា៣១០) នរណាមិនល្បីជាហាងដែលមានសាច់អាំងដ៏ឈ្ងុយឆ្ងាញ់មានអតិថិជនគាំទ្រជាង ៨ឆ្នាំមកហើយនោះ។ ហាងតែងតែមានមុខម្ហូបថ្មីៗប្លែកឆ្ងាញ់សម្រាប់បំពេញតម្រូវការរបស់អតិថិជន មិនដែលអោយខកបំណងម្ដងណានោះទេ។

ហាង ភូមិសាច់អាំង១៦៨
ហាង ភូមិសាច់អាំង១៦៨
ហាង ភូមិសាច់អាំង១៦៨

ពេលនេះហាង ក៏មានមីនុយថ្មីយ៉ាងឆ្ងាញ់ពិសេសបន្ថែមទៀតហើយនោះគឺ ក្ដាមថ្មពងជ្រក់បែបកូរ៉េ និងកន្ថាយចំហុយស្លឹកឈូកពិសេស និយាយពីថា ២មុខនេះរសជាតិឆ្ងាញ់សាហាវណាស់ ដែលអ្នកទាំងអស់គ្នាមិនគួររំលងជាដាច់ខាត។ បន្ថែមពីនេះទៀតនោះ គឺមានគ្រឿងសមុទ្រស្រស់ៗជាច្រើនប្រភេទដូចជា៖ ក្ដាម បង្កង បង្គា ខ្យងសែល និងគ្រុំហូលស្រស់ៗរស់រវើក ដែលស្រង់ចេញពីទឹក ដោយលោកអ្នកអាចយកមកអាំង រឺក៏កុម្មង់ធ្វើម្ហូបតាមចំណូលចិត្តរបស់លោកអ្នក។ ដូចដែលធ្លាប់ដឹងហើយថា គ្រឿងសមុទ្រស្រស់ៗចម្អិនភ្លាមញ៉ាំភ្លាមបែបនេះរសជាតិពិសេសបែបណានោះ។​

ហាង ភូមិសាច់អាំង១៦៨
ហាង ភូមិសាច់អាំង១៦៨
ហាង ភូមិសាច់អាំង១៦៨

ក្រៅពីនេះក្នុងហាងក៏ មានមុខម្ហូបជាច្រើនទៀតផងដែរ ជាពិសេស គឺមានស្រាបៀរដបព្រិលជាច្រើនប្រភេទ ដែលអាចពិសារយ៉ាងរីករាយ ជាមួយមុខម្ហូបដ៏ឈ្ងុយឆ្ងាញ់របស់ហាង។

ហាង ភូមិសាច់អាំង១៦៨

ម៉ោះៗ គាស់គីឡូមកអោយអស់មកណាព្រោះថា ហាងមានប្រម៉ូសិនពិសេសកុម្មង់ម្ហូប ៣មុខ ទទួលបានការថែម ១មុខ និងកាន់តែពិសេសទៀតនោះដោយគ្រាន់តែធ្វើការចុចLike Page និងចុចស៊ែ រួចធ្វើការ Mention មិត្តភក្តិចំនួន ៥នាក់ នោះនឹងទទួលបានការបញ្ចុះតម្លៃ ១៥%ភ្លាមៗ ចំពោះប្រម៉ូសិននេះ មានចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃបុណ្យចូលឆ្នាំខ្មែរ។ មិចដែរពិសេសបែបនេះហើយ មិនបានណាត់គ្នាមកញ៉ាំមិចបានទៅ ម្ហូបសុទ្ធតែឆ្ងាញ់ ហើយមានប្រម៉ូសិនបែបនេះទៀតនោះ ញ៉ាំម៉ាតឹងពោះអស់លុយម៉ាញិប៕

ហាង ភូមិសាច់អាំង១៦៨
ហាង ភូមិសាច់អាំង១៦៨
ហាង ភូមិសាច់អាំង១៦៨
ហាង ភូមិសាច់អាំង១៦៨
ហាង ភូមិសាច់អាំង១៦៨
ហាង ភូមិសាច់អាំង១៦៨

ហាង ភូមិសាច់អាំង១៦៨
លេខទូរសព្ទ៖ 086 8000 60 / 016 890 899
ទីតាំង៖ ស្ថិតនៅលើផ្លូវ ៣១០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ

វីដេអូ៖

លំដាប់សណ្ឋាគារទាំង១០ ស្ថិតក្នុងខេត្តសៀមរាប បានចូលហើយមិនចង់ចេញមកវិញទេ

ពិតជាមិនអាចរំលងបានទេ ជាមួយនិងបទពិសោធន៍ថ្មីក្នុងការស្នាក់នៅក្នុងសណ្ឋាគារដ៏ប្រណិត ស្ថិតក្នុងទឹកដីខេត្តសៀមរាប ដែលគ្រប់គ្នាតែងប្រាថ្នាចង់បាន ផ្តល់ក្តីសុខទាំងកាយ ទាំងចិត្ត ភាពស្រស់ស្អាត បរិយាសល្អ ទេសភាព សេវាកម្ម ដែលផ្តល់ជូនដោយ លំដាប់សណ្ឋាគារទាំង១០នេះ ជាអ្វីដែលអ្នកទៅលេងខេត្តសៀមរាបមិនគួរមើលរំលងនោះឡើយ។

1.Empress Angkor Resort & Spa 

សណ្ឋាគារដ៏ប្រណិតស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦ ទល់មុខនឹង ភូមិវប្បធម៌ ក្នុងក្រុងសៀមរាប​ ពោលពេញដោយក្បូរក្បាច់រចនាជារចនាបថបែបខ្មែរសម័យបុរាណ បូកផ្សំជាមួយការរចនាបែបសម័យថ្មី បានធ្វើអោយសណ្ឋាគារអេមព្រីសអង្គរ ក្លាយជាសណ្ឋាគារដែលលេចធ្លោមួយក្នុងចំណោមសណ្ឋាគារលំដាប់ផ្កាយជាច្រើននៅក្នុងក្រុងសៀមរាប។

Empress Angkor Resort & Spa 
Empress Angkor Resort & Spa 
Empress Angkor Resort & Spa 
Empress Angkor Resort & Spa 
Empress Angkor Resort & Spa 
Empress Angkor Resort & Spa 

Empress Angkor Resort & Spa
ទីតាំង៖
 ភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងសៀមរាប
លេខទូរស័ព្ទ៖ 063 963 999
វេបសាយ៖ http://www.empressangkor.com/home.html
Face book page: https://www.facebook.com/empressangkor/

2.សណ្ឋាគារសិន្តាមុន្នី (Shinta Mani)

យ៉ាងណាមិញសំរាប់ដំណើរកំសាន្ត លោកអ្នកតែងតែស្វែងរកកន្លែងស្នាក់នៅដែលមានផាសុខភាព ​អនាម័យ​​ សុវត្ថិភាព ជាពុំខាន។ សំរាប់ថ្ងៃនេះក្រុមការងារយើងខ្ញុំសូមណែនាំ សណ្ឋាគារមួយកន្លែងនៅក្នុងទឹកដីអង្គរ ខេត្តសៀមរាប​ របស់យើងផ្ទាល់តែម្តង។

សណ្ឋាគារសិន្តាមុន្នី (Shinta Mani)
សណ្ឋាគារសិន្តាមុន្នី (Shinta Mani)
សណ្ឋាគារសិន្តាមុន្នី (Shinta Mani)
សណ្ឋាគារសិន្តាមុន្នី (Shinta Mani)
សណ្ឋាគារសិន្តាមុន្នី (Shinta Mani)
សណ្ឋាគារសិន្តាមុន្នី (Shinta Mani)

សំរាប់ពត៌មានបន្ថែម សូមធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ ប្រចាំសណា្ឋគារនិមួយៗ​ដូចខាងក្រោម៖

Bensley Collection
Shinta Mani Siem Reap – 063 969234Shinta
Mani Angkor – 063 964 123
Shinta Mani Shack – 063 967 885
សណ្ឋាគារ​សិន្តាមុន្នី​ (Shinta Mani)

3. Eocambo Village & Residence

EOcambo Village & Residence ជាកន្លែងស្នាក់នៅមួយកន្លែង ដែលផ្តោតសំខាន់លើការរចនាតាមបែបវប្បធម៌លោកខាងលិខ ជាមួយរចនាបថបែបខ្មែរ មួយវិញទៀតគឺ Green តែម្តង ចំនុចនេះមានន័យថា ជុំវិញសណ្ឋាគារ មានពោរពេញទៅដោយដើមឈរដុះអម បញ្ចេញសម្រស់ពណ៌បៃតង ក្នុងរដូវវស្សាយ៉ាងស្រស់ស្អាត ផ្គួបផ្សំជាមួយអាងហែលទឹក នៅខាងមុខទៀតនោះកាន់តែធ្វើអោយ ភ្ញៀវដែលចូលចិត្តភាពស្ងប់ស្ងាត់កាន់តែពេញចិត្ត បើទោះបីជាទីតាំងនៅជិតក្រុងសៀមរាបក៏ដោយ។

eOcambo Village & Residence
eOcambo Village & Residence
eOcambo Village & Residence
eOcambo Village & Residence
eOcambo Village & Residence
eOcambo Village & Residence

កន្លែងស្នាក់នៅ eOcambo Village & Residence
ទូរស័ព្ទ៖ 070 37 99 05/ 010 36 98 98 / 086 88 99 74
តម្លៃពិសេស ក្នុងរដូវបៃតង៖ តម្លៃបន្ទប់ចាប់ពី ១០ម៉ឺនរៀលឡើងទៅ
ទីតាំង៖ ផ្លូវលេខ២២ ភូមិវត្តបូព៌ ក្រុងសៀមរាប
ផែនទី៖ https://goo.gl/maps/qr9NeLWpdwo

4. Villa Wat Damnak Hotel

ស្ថិតនៅភូមិវត្តដំណាក់ ឃុំសាលាកំរើក ខេត្តសៀមរាប សណ្ឋាគារ Villa Wat Damnak ត្រៀមរៀបចំរួចជាស្រាច់ដើម្បីស្វាគមន៍ការមកស្នាក់នៅរបស់លោកអ្នក។ មិនត្រឹមតែមានភោជនីយដ្ឋានបម្រើជូនអាហារបែបខ្មែរ អឹរ៉ុប​ និង អាស៊ី ពី សណ្ឋាគារ Villa Wat Damnak ក៏មានជាសេវាកម្ម​ ស្ប៉ា ម៉ាស្សា សូណា​ ស្ទីម Jacuzzi អាងហែលទឹកចំនួនពីរ និងសេវាកម្មទទួលភ្ញៀវពីអាកាសយានដ្ឋានទៀតផង។

Villa Wat Damnak Hotel
Villa Wat Damnak Hotel
Villa Wat Damnak Hotel
Villa Wat Damnak Hotel
Villa Wat Damnak Hotel
Villa Wat Damnak Hotel

សណ្ឋាគារ Villa Wat Damnak
ទីតាំង៖ ភូមិវត្តដំណាក់ ឃុំសាលាកំរើក ខេត្តសៀមរាប
លេខទូរស័ព្ទ៖ 069 663 864
វេបសាយ៖ http://www.villawatdamnak.com
ផែនទី៖​ https://goo.gl/maps/gSVw7kgpJSw

5.Damrei Angkor Hotel

ស្ថិតនៅទីប្រជុំជនរបស់ទីក្រុងសៀមរាប សណ្ឋាគារ ដំរីអង្គរ នឹងផ្ដល់អោយលោកអ្នកនូវបទពិសោធន៍ថ្មី តាមរយៈការទទួលស្វាគមន៍ និងសេវាកម្មបម្រើមិនអោយមានចន្លោះសម្រាប់ការស្នាក់នៅរបស់លោកអ្នកឡើយ។ ទាំងរចនាបថរបស់បន្ទប់ សេវាកម្ម ភោជនីយដ្ឋាន និង បទពិសោធន៍ខ្ពស់ក្នុងការបដិសណ្ឋារកិច្ច នឹងធ្វើអោយអ្នកមានអារម្មណ៍កក់ក្ដៅ ចង់ត្រឡប់មកស្នាក់នៅម្ដងទៀត។

Damrei Angkor Hotel
Damrei Angkor Hotel
Damrei Angkor Hotel
Damrei Angkor Hotel
Damrei Angkor Hotel
Damrei Angkor Hotel

សណ្ឋាគារ ដំរី អង្គរ
ទីតាំង៖ ភូមិវត្តបូរ ឃុំសាលាកំរើក ខេត្តសៀមរាប
លេខទូរស័ព្ទ៖ 081 236 168 | 081 696 168
ផែនទី៖ https://goo.gl/maps/YHzjFQ3BeaU2
វេបសាយ៖ www.damreiangkorhotel.com

6. Memoire Palace Resort & Spa

សណ្ឋាគារ Memoir Palace Resort & Spa ត្រូវបានសាងសង់ឡើងតាមម៉ូដបុរាណខ្មែរ​ ដែលត្រូវបានជ្រើសរើសទីតាំងយ៉ាងល្អច្បាស់លាស់​ ពីលម្ហូររបស់ខ្យល់ និងទិសនៃពន្លឺ សម្រាប់ការនាំនូវសេចក្ដីសុខ សុភមង្គល ដល់ភ្ញៀវក្នុងការមកស្នាក់នៅ។ ដំណាក់-វីឡានីមួយៗ របស់សណ្ឋាគារម៉េម័រផាឡេស យកលំនាំគំរូតាមផ្ទះខ្មែរបូកផ្សំនិងការរចនាយ៉ាងល្អ ហើយដំណាក់-វីឡានីមួយៗ មាន៨បន្ទប់ធំៗ បំពាក់ដោយគ្រឿងសង្ហារឹមបុរាណសម័យលាយឡំគ្នា សក្តិសមជាវិមានដ៏អស្ចារ្យ ហាក់នាំអារម្មណ៍ភ្ញៀវដែលមកស្នាក់នៅត្រឡប់ទៅកាន់សម័យកាលរបស់របបនិយមមួយក្នុងឆ្នាំ ១៩៦០។​​

Memoire Palace Resort & Spa
Memoire Palace Resort & Spa
Memoire Palace Resort & Spa
Memoire Palace Resort & Spa
Memoire Palace Resort & Spa
Memoire Palace Resort & Spa

Memoir Palace Resort & Spa
Tel: 063 766 588 / 069 285 888
ទីតាំង៖ ផ្លូវផ្សារក្រោម ភូមិវិហារចិន​ ឃុំស្វាយដង្គំ ខេត្តសៀមរាប
ផែនទី៖ https://goo.gl/maps/65SWoWgEYVH2
វេបសាយ៖ http://www.memoirepalace.com

7.Lotus Blanc Hotel & Resort

សណ្ឋាគារ​ Lotus Blanc Hotel & Resort មានសេវាកម្មទទួលភ្ញៀវពីប្រលានយន្តហោះ និងមានចំណតឡានដោយមិនគិតថ្លៃសមា្រប់ភ្ញៀវដែលមានរថយន្តផ្ទាល់ខ្លួនផងដែរ ហើយចំពោះភ្ញៀវដែលមកស្នាក់នៅសណ្ឋាគារនឹងទទួលបានសេវាកម្ម​ និងការកម្សាន្តជាច្រើន ដូចជា អាហារពេលព្រឹក អាងហែលទឹក កន្លែងហាត់ប្រាណ ស្ប៉ា និង​ម៉ាស្សា, Free Wifi ព្រមទាំងសេវាកម្មជាច្រើនទៀត។

Lotus Blanc Hotel & Resort
Lotus Blanc Hotel & Resort
Lotus Blanc Hotel & Resort
Lotus Blanc Hotel & Resort
Lotus Blanc Hotel & Resort
Lotus Blanc Hotel & Resort

Lotus Blanc Hotel & Resort
លេខទូរស័ព្ទ៖ 
063​​​ 96 93 00/ 015 43 02 22/ 015 42 92 22
ទីតាំង៖ ផ្លូវជាតិលេខ៦ ភូមិគ្រួស ខេត្តសៀមរាប
ផែនទី៖ goo.gl/maps/FkUTvJ19bo52
វេបសាយ៖ www.lotusblancresort.com និង www.lotusblanchotel.com

8 Angkor Palace Resort & Spa

សម្រាប់ភ្ញៀវដែលមកស្នាក់នៅ សណ្ឋាគារ អង្គរភែលេស​ រីហ្សត នឹងទទួលបានបទពិសោធន៍ក្នុងការស្នាក់នៅយ៉ាងល្អប្រពៃ ជាមួយសេវាកម្មជាច្រើនរបស់សណ្ឋាគារដូចជា៖ ក្លិប​វាយកូនហ្គោលលើផ្ទៃដីដ៏ធំ ក្លិបហាត់ប្រាណបំពាក់ទៅដោយឧបករណ៍ទំនើបៗ​ ទីលានវាយTennis ស្ប៉ា ស្ទីម ស័រណា ត្រាំទឹកក្នុងអាងទឹក Jacuzzi ដ៏ប្រណិត ព្រមជាមួយកន្លែងក្មេងលេងសម្រាប់កូនលោកអ្នក សេវាទទួលភ្ញៀវពីព្រលានយន្តហោះ និងសេវាបង្រៀនធ្វើម្ហូបថែមទៀតផង។

Angkor Palace Resort & Spa
Angkor Palace Resort & Spa
Angkor Palace Resort & Spa
Angkor Palace Resort & Spa
Angkor Palace Resort & Spa
Angkor Palace Resort & Spa

សណ្ឋាគារ Angkor Palace Resort & Spa
Tel: 063 760 511
ទីតាំង៖ No. 555, ភូមិ គ្រួស សង្កាត់ ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប
ផែនទី៖ https://goo.gl/maps/Hr9yL5yn8vs
វេបសាយ៖ angkorpalaceresort.com​

9.Suon Angkor Boutique

សណ្ឋាគារ Suon Angkor Boutique ស្ថិតនៅក្នុងខេត្តសៀមរាប ប្រហែល​ ១ គីឡូម៉ែត្រពី ផាប់ស្ត្រីត នៅរងចាំទទួលស្វាគមន៍ការមកដល់របស់លោកអ្នកក្នុងការសម្រាកលំហែកាយ ជាមួយសេវាកម្មជាច្រើនដែលរៀបចំផ្ដល់អោយ មានដូចជា៖ សេវាកម្មទទួលភ្ញៀវពីព្រលានយន្តហោះ Welcome Drink កន្សែងត្រជាក់ស្វាគមន៍ចំពោះការចូល Check in ស៉្បា ម៉ាស្សា Free អាហារពេលព្រឹក ម៉ូតួកង់បីជូនទៅកាន់ក្រុង Wifi អាងហែលទឹក២ដែលជាទឹកសាបមួយ​ នឹងទឹកប្រៃមួយទៀត​ ព្រមជាមួយភោជនីយដ្ឋានបម្រើជូនអាហារបែបខ្មែរ​ អឺរ៉ុប ភេសជ្ចៈ និង Cocktail ជាច្រើនមុខទៀតផង។

Suon Angkor Boutique
Suon Angkor Boutique
Suon Angkor Boutique
Suon Angkor Boutique
Suon Angkor Boutique
Suon Angkor Boutique

សណ្ឋាគារ Suon Angkor Boutique
No. 211, Wat Bo Village, Salakomrouk, Krong Siem Reap
Tel: 063 765 652 | 017 517 852
Email: info@suonangkorboutique.com

10. Kesor Spa

ស្ថិតនៅក្នុងសភាពនឿយហត់ ចង់កាត់បន្ថយស្ត្រេស អារម្មណ៍បែបនេះបើបានស្ប៉ា ម៉ាស្សា មិនដឹងជាស្រួលខ្លួនយ៉ាងណាទេ?​ ពីកេសរស្ប៉ានឹងផ្ដល់ជូនលោកអ្នកនូវការស្ប៉ា ម៉ាស្សា ពីក្បាលដល់ចុងជើង ប្រកបទៅដោយការយកចិត្តទុកដាក់ មានជំនាញច្បាស់លាស់ ជាលក្ខណៈស្តង់ដាអន្តរជាតិ​ដែលផ្តល់ជូនភ្ញៀវជាតិនិងអន្តរជាតិទាំងអស់នូវសេវាកម្មម៉ាស្សានិងស្ប៉ាដែលមិនអាចប្រៀបបាន។​​

Kesor Spa
Kesor Spa
Kesor Spa
Kesor Spa
Kesor Spa
Kesor Spa
Kesor Spa
Kesor Spa

ហាង កេសរស្ប៉ា
លេខទូរស័ព្ទ៖ 
063 967 276| 095 707 276 | 093 707 276
ទីតាំង៖ ផ្លូវលេខ ៥៣​ ភូមិស្ទឹងថ្មី ឃុំស្វាយដង្គុំ ខេត្តសៀមរាប (ពីក្រោយ Angkor Night Market)

អ៊ែមហួស ស៊ុបតុងយ៉ាំបង្កង ក្ដាម ពងត្រីឆ្ងាញ់តិចអី ថែមទាំងបញ្ចុះតម្លៃ៥០% ពីម៉ោង១ ដល់ម៉ោង៥ល្ងាច

0

ចង់ញ៉ាំម្ហូបថ្មីប្លែកឆ្ងាញ់ៗ កុំបារម្ភ Admin តាមប្រម៉ាញ់មិនអោយអ្នកទាំងអស់គ្នាខកបំណងនោះទេ ជាពិសេសសម្រាប់ថ្ងៃនេះតែម្ដង សម្រាប់អ្នកដែលចូលចិត្តញ៉ាំប្រភេទតុងយ៉ាំដឹងតែពេញចិត្តស្ដូកហ្មងហើយ។ មួយវិញទៀតមានប្រម៉ូសិនបញ្ចុះតម្លៃរហូតដល់ ៥០% ចាប់ពីម៉ោង ១ រហូតដល់ម៉ោង ៥ល្ងាចចំនួន ៣ថ្ងៃចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២០។

ហាង Best FOOD
ហាង Best FOOD
ហាង Best FOOD

លឺតែនិយាយថាឆ្ងាញ់ពិសេសៗ ច្បាស់ជាចង់ដឹងហើយថាមានអ្វីខ្លះមែនអត់ ម៉ោះមកដឹងទាំងអស់គ្នា ដែលក្នុងនោះមានដូចជា៖ មីតុងយ៉ាំ មីសួរតុងយ៉ាំ បាញ់កាញ់តុងយ៉ាំ និងលតតុងយ៉ាំ ដែលក្នុងនោះមានប្រភេសសាច់ ផាក់ឡូវទា ផាក់ឡូវជ្រូក បង្កង បង្គា ក្ដាមសមុទ្រ និងជើងមាន់។ បន្ថែមពីនេះសម្រាប់ឈុតនីមួយៗ គឺមានប្រភេទចានតូចតម្លៃ១២០០០៛ និងចានធំតម្លៃ៣៥០០០៛ ដែលអាចញ៉ាំបានគ្នា២ ទៅ ៣នាក់ឯណោះចំណេញមែនទែន។

ហាង Best FOOD
ហាង Best FOOD

ចង់ញ៉ាំរបស់ឆ្ងាញ់ទាំងអស់នេះ គឺមាននៅហាង ​Best FOOD ណា កុំភ្លេចណាត់គ្នាមកញ៉ាំណា ព្រោះថាឆ្ងាញ់ហើយ តម្លៃក៏សមរម្យថែមទៀត។ ចឹងៗអី មិនបានមកញ៉ាំគេងមិចលក់ទៅ បើមានទាំងពងត្រីអីបែបនេះទៀតនោះ៕

ហាង Best FOOD
ហាង Best FOOD
ហាង Best FOOD
ហាង Best FOOD
ហាង Best FOOD

ហាង Best Food
ទីតាំង៖ ស្ថិតនៅតាមបណ្ដោយផ្លូវ១៣៨ ផ្ទះលេខ​១៩៤បេ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ
លេខទូរសព្ទ៖ 070 6 7777 9

វីដេអូ៖

វ៉ូវ Busan BBQ សាច់អាំងបែបកូរ៉េ បើកសម្ភោធថ្ងៃទិវានៃក្ដីស្រលាញ់ មានប្រម៉ូសិនបញ្ចុះតម្លៃ១៥%

0

ចង់ញ៉ាំសាច់អាំងបែបកូរ៉េដែលមានរសជាតិឆ្ងាញ់លែងលំបាកទៀតហើយ ពេលនេះ Busan BBQ បានបើកសម្ភោធទទួលស្វាគមន៍អតិថិជន នៅថ្ងៃ១៤ កុម្ភៈ ថ្ងៃទិវានៃក្ដីស្រលាញ់នេះហើយ។ ជាពិសេសសម្រាប់អ្នកដែលមិនទាន់បានកន្លែងញ៉ាំអីជាមួយមនុស្សជាទីស្រលាញ់របស់ខ្លួន ឆាប់កក់កន្លែងលឿនៗទៅណា ព្រោះថាមានការបញ្ចុះតម្លៃ ១៥% ចំនួន ៣ថ្ងៃជាប់គ្នាផងដែរ គឺចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០។

ហាង Busan BBQ
ហាង Busan BBQ
ហាង Busan BBQ

តែប៉ុណ្ណេះដឹងតែឆ្ងាញ់មាត់ហើយ ណាត់គ្នាមកញ៉ាំជាមួយសាច់អាំងដ៏មានរសជាតិបែបកូរ៉េនវម្ដងមើល៎ ដែលមានប្រភេទ សាច់គោ និងសាច់ជ្រូក សម្រាប់សាច់ទាំងអស់គឺមាន ៣រសជាតិ មាន Original, Garlic និង Korean Spicy លោកអ្នកអាចជ្រើសរើសបានតាមចំណូលចិត្តរបស់ខ្លួន។ អ្វីដែរពិសេសនោះ គឺសាច់ទាំងអស់ មានគុណភាពខ្ពស់ ស្របតាមស្តង់ដា USDA ដែលមានរសជាតិឆ្ងាញ់ និងពិសារដោយមិនបាច់បារម្ភថាប៉ះពាល់ដល់សុខភាពនោះទេ។ ហើយចំពោះចង្ក្រានចម្អិន ក្នុងហាងក៏មានលក្ខណៈពិសេសខុសពីហាងគេ ដោយស្រូបផ្សែងធ្វើអោយមិនសូវមានផ្សែង ដែលប៉ះពាល់ដល់ការទទួលទាន របស់លោកអ្នកនោះទេ។

ហាង Busan BBQ
ហាង Busan BBQ

បន្ថែមពីមានសាច់អាំង ដ៏មានរសជាតិនេះក្នុងហាងក៏មានភេសជ្ជៈជាច្រើនមុខផងដែរ ជាពិសេសគឺមាន Cocktails និង ស្រាកូរ៉េ ដែលត្រូវជាតិខ្លាំងជាមួយសាច់អាំងដ៏មានរសជាតិនេះតែម្ដង។ អូហូ សុទ្ធតែរបស់ឆ្ងាញ់បែបនេះហើយ នៅចាំអីទៀត ហើយណាមួយចំថ្ងៃទិវានៃក្ដីស្រលាញ់បែបនេះទៀត ឆាប់ជូនមនុស្សជាទីស្រលាញ់របស់អ្នកមកញ៉ាំមកណា គឺដឹងតែថាសប្បាយរីករាយហ្មង ឆ្ងាញ់មាត់ មានសុភមង្គល និងចំណាយថវិការតិចជាមួយការបញ្ចុះតម្លៃ១៥%៕

ហាង Busan BBQ
ហាង Busan BBQ
ហាង Busan BBQ
ហាង Busan BBQ
ហាង Busan BBQ
ហាង Busan BBQ
ហាង Busan BBQ
ហាង Busan BBQ
ហាង Busan BBQ
ហាង Busan BBQ
ហាង Busan BBQ

ហាង Busan BBQ
លេខទូរសព្ទ៖ 015 758 054
ទីតាំង៖ ផ្ទះលេខ123A-125, ផ្លូវលេខ១៣៤ សង្កាត់ផ្សារដេប៉ូ២​ ខណ្ឌទួលគោក រាជធានីភ្នំពេញ

វីដេអូ៖

រ៉ូមែនទិចមិនស្ទើរទេ ១០ ទីតាំង កក់ទុកណាត់មនុស្សពិសេស គយគន់ទេសភាព ក្រេបស្រាកក្រឡុក បានយ៉ាងសប្បាយ

មោះកុំអោយខាតពេលយូរ ស្គាល់៥ទីតាំងនេះហើយឬនៅ? និយាយទៅល្អខ្លាំងហ្មង ហើយរ៉ូមែនទិចណាស់ ៥ ទីតាំងនេះ ណាត់មនុស្សពិសេស គយគន់ទេសភាពពីលើដំបូលអាគារដ៏ខ្ពស់ ក្រេបស្រាក្រឡុក បណ្តើរជជែកគ្នាបណ្តើរ ប្លែកអារម្មណ៍មិនស្ទើរ ជាពិសេសស្ថិតក្នុងទីក្រុងភ្នំពេញផ្ទាល់តែម្តង ចឹងមានគម្រោងណាត់ Crush ហើយឬនៅ បើមិនទាន់ទេ មើលរូបលេងៗសិនទៅអ៊ែមប៉ុណ្ណា!។

១. G Star Lounge & Sky Bar

​អ្នក​មាន​ចំណូល​ចិត្ត​បែប​នេះ សូម​សាកល្បង​ទៅ G Star Lounge & Sky Bar ដែល​កំពុង​តែ​ទទួល​បាន​ការ​ពេញនិយម​គួរ​ឲ្យ​កត់សម្គាល់ពីមនុស្សភាគច្រើន។ លក្ខណះពិសេសរបស់ G Star Lounge & Sky Bar មានបំរើជូនលោកអ្នកនូវមុខម្ហូប អាហារកូ​នកាត់អឺរ៉ុប​ និង អាស៊ី ព្រមទាំងស្រាក្រឡុកដែលសំរិតសំរាំងយ៉ាងពិសេសគ្មានពីរ ជាមួយទេសភាពដ៏ស្អាត ស្រស់ស្រាយចិត្ត។

G-Star
G-Star
G-Star
G-Star
G-Star
G-Star

ទីតាំង៖ ទឹកដីកោះពេជ្រដែល អាគារលេខ ៤៣-៤៦ ផ្លូវឡាសែន 

២.ហាង 5 Drunk Men

5 Drunk Men គឺជាប្រភេទ skybar ថ្មីនៅជាន់ទី3A នៅលើអគារ Couch Potato Collective ដែលមានបម្រើជូននូវម្ហូបអាហារយ៉ាងច្រើនសម្បូរបែប ភេសជ្ចៈ ស្រាក្រឡុក​ ជាមួយបរិយាកាសខ្យល់ធម្មជាតិ គយគន់ទេសភាពនាពេលព្រះអាទិត្យរៀបលិចនិង ភ្លើងចំរុះពណ៌ភ្លឺផ្លេកនាពេលរាត្រី បូកផ្សំ និង ជំនោរទន្លេដ៏ត្រជាក់ ជាមួយតន្ត្រី​ ពិតជាសាកសមក្នុងការបន្ធួរអារម្មណ៍កាត់បន្ថយស្ត្រេស៍ ជួបជុំមិត្តភក្តិ ជជែកកម្សាន្តបានថែមទៀតផង។

5 Drunk Men
5 Drunk Men
5 Drunk Men
5 Drunk Men
5 Drunk Men
5 Drunk Men

ហាង 5 Drunk Men
លេខទូរស័ព្ទ៖ 076 6 111 104
ទីតាំង៖ ផ្ទះលេខ 317E វិថី ព្រះស៊ីសុវត្តិ​

៣. Sora Skybar

ស្ថិតក្នុង Sora Skybar ហើយក្រេបយករសជាតិស្រាក្រឡុកធ្វើឡើងដោយអ្នកជំនាញក្រឡុកស្រាផ្ទាល់ រួមជាមួយមុខម្ហូបឆ្ងាញ់ពិសេសៗ ទេសភាពស្អាត ល្អបំផុតសម្រាប់ការណាត់ជួបមនុស្សពិសេស។

Sora Skybar
Sora Skybar
Sora Skybar

Sora Skybar
លេខទូរសព្ទ៖ 023 936 866
ទីតាំង៖ សូមចុចនៅទីនេះ

៤. Maline Skybar

Maline Skybar គយគុនទេសភាពយ៉ាងស្អាត បរិយាកាសបែបរ៉ូម៉ែនទិច ស្ងប់ស្ងាត់ តែម្តង

Maline Skybar
Maline Skybar

Maline Skybar
លេខទូរសព្ទ៖ 085 783 819 / 093 84 21 27
ទីតាំង៖ ​​​​​ សូមចុចនៅទីនេះ

៥. Skybar at Lumiere

ចាំកាលមើលទេសភាពក៏ដឹងថាប្លែកស្អាតខ្លាំងដែរ មិនថាអ្នកស្ថិតក្នុងការជួបជុំលក្ខណៈគ្រួសារ ឬ មនុស្សពិសេសនោះទេ គឺពិតជាស័ក្តសមណាស់។

Skybar at Lumiere
Skybar at Lumiere

Skybar at Lumiere
លេខទូរសព្ទ៖ 085 764 777/ 085 784 777
ទីតាំង៖ ​​​​​​​សូមចុចនៅទីនេះ

៦. Vehaa វេហា

វេហា គឺជាស្កាយបាមួយដែលមានកម្ពស់ខ្ពស់ ទោះបីជាមិននៅកៀកមាត់ទន្លេក៏ពិតមែន ប៉ុន្តែសម្រាប់ទេសភាព បរិយាសល្អខ្លាំងណាស់ សម្រាប់ការជួបជុំរបស់អ្នក។

Vehaa វេហា
Vehaa វេហា

Vehaa វេហា
លេខទូរសព្ទ៖ 099 456 876
ទីតាំង៖ សូមចុចនៅទីនេះ

៧. Eclipse Sky Bar & Restaurant

នរណាមិនស្គាល់នរណាមិនល្បីជាមួយ Eclipse Sky Bar & Restaurant ជាពិសេសមានកម្ពស់ខ្ពស់ធានាថាអាចមើលទេសភាពបានយ៉ាងត្រជាក់ភ្នែក ប្លែកអារម្មណ៍ជាក់ជាពុំខាន។

Eclipse Sky Bar & Restaurant
Eclipse Sky Bar & Restaurant
Eclipse Sky Bar & Restaurant

Eclipse Sky Bar & Restaurant
លេខទូរសព្ទ៖ 023 964 171
ទីតាំង៖ សូមចុចនៅទីនេះ

៨. Mikawa Japanese Cuisine & SkyBar

Mikawa Japanese Cuisine & SkyBar ក៏ជាកន្លែងដ៏ល្អដែលលោកអ្នកមិនគួររំលងនោះទេ ស្អាត ហើយបរិយាសល្អខ្លាំង។

Mikawa Japanese Cuisine & SkyBar
Mikawa Japanese Cuisine & SkyBar

Mikawa Japanese Cuisine & SkyBar
លេខទូរសព្ទ៖ 077 648 788
ទីតាំង៖ សូមចុចនៅទីនេះ

៩. ភោជនីយដ្ឋានទន្លេសាប (ជាន់ទី២០នៃសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ)

លោកអ្នកអាចមកញ៉ាំអាហារបូហ្វ៊េបានយ៉ាងឆ្ងាញ់នោជាន់ទី២០ និងអាចគយគន់ជាមួយសម្រស់ទីក្រុងភ្នំពេញពីលើអាគារដ៏ខ្ពស់ បានយ៉ាងសប្បាយរីករាយ។

Sokha Phnom Penh Hotel & Residence
Sokha Phnom Penh Hotel & Residence
Sokha Phnom Penh Hotel & Residence
Sokha Phnom Penh Hotel & Residence
Sokha Phnom Penh Hotel & Residence
Sokha Phnom Penh Hotel & Residence

ភោជនីយដ្ឋានទន្លេសាប (ជាន់ទី២០នៃសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ)
លេខទូរសព្ទ​៖ 023 68 58 888
ទីតាំង៖ ជាន់ទី២០ នៃសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ចុចនៅទីនេះ

១០.Cloud 9 Skybar

sky bar ដែលមានទីតាំងល្អឥតខ្ចោះសម្រាប់ការជួបជុំជាមួយគ្រួសារ ឬមនុស្សពិសេស និងចូលរួមកំសាន្តដោយរីករាយពេញមួយរាត្រី​ ជាមួយនឹងការរៀបចំយ៉ាងពិសេសបំផុត។

Cloud 9 Skybar
Cloud 9 Skybar

Cloud 9 Skybar
លេខទូរសព្ទ៖ ០85 333 672 / ០85 962 962
ទីតាំង៖ សូមចុចនៅទីនេះ

ម៉ោះៗ! មកញ៉ាំបុកល្ហុង និងយ៉ាំហិរៗ កម្ដៅសាច់ សម្រក់ញើសនៅ Food House (Moto Cafe)

0

ដឹងតែឆ្ងាញ់មាត់ម៉ាអ៊ែមទៀតហើយសម្រាប់អ្នកដែលចូលចិត្តញ៉ាំហិរៗ អោយតែបានមកដល់ Food House (Moto Cafe)។ អ្នកណាខ្លះធ្លាប់បានមកញ៉ាំបុកល្ហុង និងយ៉ាំហិរៗនេះ ហើយចំពោះអ្នកមិនទាន់បានញ៉ាំ គួរតែមកសាកហើយណា ព្រោះថារសជាតិឆ្ងាញ់ណាស់ប្លែកដាច់ពីគេហ្មង បានញ៉ាំម្ដងដឹងតែពេញចិត្តពេញថ្លើមដកចិត្តមិនរួចតែម្ដង។

ហាង Food House (Moto Cafe)
ហាង Food House (Moto Cafe)
ហាង Food House (Moto Cafe)

តោះ មកដឹងទាំងអស់គ្នាថាបុកល្ហុង និងយ៉ាំ នៅFood House(Moto Cafe) មានរសជាតិអ្វីខ្លះ ក្នុងនោះមានដូចជា៖ បុកល្ហុងប៉ាតេ, បុកល្ហុងងៀវ, បុកល្ហុងក្ដាម,​​ បុកល្ហុងបង្គារ, យ៉ាំប៉ាតេ, យ៉ាំបង្គារ, យ៉ាំក្ដាម និងយ៉ាំពិសេស។ ហើយបន្ថែមពីនេះក៏មាន បុកល្ហុងលាវ, ស្លាបមាន់, បាយឆាម្រះព្រៅសាច់ជ្រូក, បាយឆាម្រះព្រៅគ្រឿងសមុទ្រ និងបាយឆាត្រីប្រហើម។

ហាង Food House (Moto Cafe)
ហាង Food House (Moto Cafe)
ហាង Food House (Moto Cafe)

ចង់ប្រាប់ថាមុខម្ហូបទាំងអស់នេះសុទ្ធតែឆ្ងាញ់ៗណា មិនអាចអោយរំលងបានទេ។ គាស់គីឡូដែលចូលចិត្តញ៉ាំហិរៗ មកញ៉ាំទៅដឹងតែឆ្ងាញ់មាត់ហើយ នៅចាំអីទៀតវឺតៗមក៕

ហាង Food House (Moto Cafe)
ហាង Food House (Moto Cafe)
ហាង Food House (Moto Cafe)
ហាង Food House (Moto Cafe)

ហាង Food House (Moto Cafe)លេខទូរសព្ទ៖ 078 990 866 / 023 217 453 / 093 962 604
ទីតាំង៖ ម្តុំក្រោយសាលាវ៉ាន់ដា ផ្លូវ ៤០២ កែង ផ្លូវ ១៨៥

វីដេអូ៖

នំប៉ាវ៤រសជាតិដ៏ល្បី មួយថ្ងៃលក់អស់៥០០នំ លក់ជាង២០ឆ្នាំមកហើយ

0

នរណាមិនស្គាល់ពូនំប៉ាវ ដែលលក់នំប៉ាវនៅជិតស្តុបគិរីរម្យអស់រយៈពេលជាង ២០ឆ្នាំហើយនោះ។ និយាយពីថានំរបស់គាត់គឺមានរសជាតិឆ្ងាញ់ដែលធ្វើអោយម៉ូយរបស់គាត់គាំទ្រចាប់តាំងពីលោកពូចាប់ផ្ដើមបើកលក់ រហូតមកដល់ពេលនេះ ដែលអ្នកខ្លះញ៉ាំតាំងពីនៅរៀន រហូតដល់ចេញធ្វើការ មានគ្រួរសារកូនមួយ កូនពីរ ហើយក៏ល្ងាចឡើងនៅមកទិញនំប៉ាវលោកពូជាញឹកញយដែរ។

ហាង ពូនំប៉ាវ
ហាង ពូនំប៉ាវ
ហាង ពូនំប៉ាវ

មូលហេតុដែលធ្វើអោយម៉ូយរបស់លោកពូនំប៉ាវ តែងតែគាំទ្រនំប៉ាវរបស់លោកពូនោះ ក៏ព្រោះតែនំរបស់លោកពូធ្វើដោយខ្លួនឯងផ្ទាល់មានរសជាតិឆ្ងាញ់ និងមានរហូតទៅដល់ ៤រសជាតិដែលអាចធ្វើអោយអតិជនជ្រើសរើសតាមចំណូលចិត្តរបស់ខ្លួន។ នំប៉ាវទាំង ៤រសជាតិមានដូចជា៖ រសជាតិត្រាវ រសជាតិសណ្ដែក រសជាតិបន្លែ និងនំប៉ាវអត់ស្នូល(ពណ៌ស, ពណ៌បៃតង) ដែលគ្រប់រសជាតិនំទាំងអស់អាចជ្រលក់ជាមួយទឹកសៀង ដ៏មានរសជាតិឆ្ងាញ់ពិសេសប្រចាំហាង។

ហាង ពូនំប៉ាវ
ហាង ពូនំប៉ាវ
ហាង ពូនំប៉ាវ

អ្វីដែលគួរអោយចាប់អារម្មណ៍ថែមទៀតនោះ គឺនំប៉ាវទាំង ៤រសជាតិនេះ មួយតម្លៃត្រឹមតែ ១០០០៛តែប៉ុណ្ណោះ ដោយសារតែនំឆ្ងាញ់ និងតម្លៃធូរថ្លៃបែបនេះហើយ ធ្វើអោយលោកពូនំប៉ាវ អាចលក់នំបានចាប់ពី៤០០ ទៅ៥០០នំក្នុងមួយថ្ងៃ។ បើមិនទាន់បានស្គាល់រសជាតិនំប៉ាវដ៏ល្បីនេះទេ ឆាប់មកញ៉ាំមកណាព្រោះថាឆ្ងាញ់ណាស់ណា Admin ទៅថ្ងៃមុនដាក់អស់បួនប្រាំនំឯណោះម្នាក់ឯង ព្រោះតែសាច់នំទន់ៗដ៏មានរសជាតិ ហើយជ្រលក់ជាមួយទឹកសៀងទៀតជាតិតិចអី៕

ហាង ពូនំប៉ាវ
ហាង ពូនំប៉ាវ
ហាង ពូនំប៉ាវ

ហាង ពូនំប៉ាវ
លេខទូរសព្ទ៖ 012 81 11 69
ទីតាំង៖ មហាវិថីព្រះសីហនុ ជិតស្តុបគិរីរម្យ

វីដេអូ៖