អ៊ែមណាស់ឱកាស ញ៉ាំច្រើនឆ្ងាញ់មាត់ចំណាយតិចមកដល់ទៀតហើយ ពីហាង ប៊ូហ្វេ ភីណូឈីអូ

0

ត្រៀមមាត់សារេបបួលគ្នាមកដាក់ម៉ាតឹងពោះ អោយហើយទៅព្រោះហាង ប៊ូហ្វេ ភីណូឈឺអូ មានកម្មវិធីពិសេសបញ្ចុះតម្លៃជាទីគាប់ចិត្តជូនអតិថិជនដោយថ្ងៃចន្ទ អង្គារ ពុធ តម្លៃត្រឹមតែ 9.9$ និងចាប់ពីថ្ងៃទី ១៤នេះតទៅថ្ងៃព្រ.ហ សុក្រ សៅរ៍ អាទិត្យ តម្លៃត្រឹម 10.8$ តែប៉ុណ្ណោះ។

ហាង បុហ្វេ ភីណូឈីអូ
ហាង បុហ្វេ ភីណូឈីអូ
ហាង បុហ្វេ ភីណូឈីអូ
ហាង បុហ្វេ ភីណូឈីអូ
ហាង បុហ្វេ ភីណូឈីអូ
ហាង បុហ្វេ ភីណូឈីអូ

ប៊ូហ្វេ ភីណូឈឺអូ គឺមានគ្រប់មុខសម្រាប់លោកអ្នកជ្រើសរើសមកពិសារដោយសេរីញុាំម៉ាសប្បាយគ្រប់អាហារទាំងអស់។ ត្រៀមតែមាត់ហើយនិងចង្កេះខោ រលុងៗទៅបានហើយដាក់ម៉ាឆ្ងាញ់មាត់ មានទាំងស៊ុប សាច់អាំង គ្រឿងសមុទ្រស្រស់ បង្កង មឹក បង្គា​ សាច់គ្រប់មុខម្ហូបគ្រប់មុខ ទឹកស៊ុប សាច់អាំងទឹកជ្រលក់ច្រើនរសជាតិ គែថាចង់ញ៉ាំមួយណាក៏បានតាមចំណូលចិត្ត។

ហាង បុហ្វេ ភីណូឈីអូ
ហាង បុហ្វេ ភីណូឈីអូ
ហាង បុហ្វេ ភីណូឈីអូ
ហាង បុហ្វេ ភីណូឈីអូ
ហាង បុហ្វេ ភីណូឈីអូ
ហាង បុហ្វេ ភីណូឈីអូ

លោកអ្នកចង់ទៅជាលក្ខណៈគ្រួសារ ឬមិត្តរួមការងារនោះអត់បញ្ហាព្រោះបរិយាកាសនៅក្នុងហាងគឺធំទូលាយ អាចរៀបចំកម្មវិធីជប់លៀង ធ្វើខួបកំណើតបានថែមទៀតផង ហើយមួយវិញទៀតសម្រាប់លោកអ្នកដែលមានកូនតូចៗ​មិនបាច់បារម្ភថាពិបាកនោះទេ ព្រោះហាងផ្ទាល់មានកន្លែងក្មេងលេងមិនពិបាកពេលដែលយើងរវល់ញុាំ។

ហាង បុហ្វេ ភីណូឈីអូ
ហាង បុហ្វេ ភីណូឈីអូ

ចាំកាលទៀតនៀក៎ ពិសេសបែបនេះហើយ គួរតែណាត់គ្នាទៅញ៉ាំល្ងាចនេះហ្មងទៅណា ព្រោះថាងាយណារកបានមានរបស់ញ៉ាំមិនចេះខ្វះ និងតម្លៃសមរម្យបែបនេះហើយនោះ។ មកវឺតៗមកណា កុំអោយឱកាសនេះរំលងផុតអោយសោះ៕

ហាង បុហ្វេ ភីណូឈីអូ
ហាង បុហ្វេ ភីណូឈីអូ
ហាង បុហ្វេ ភីណូឈីអូ
ហាង បុហ្វេ ភីណូឈីអូ
ហាង បុហ្វេ ភីណូឈីអូ
ហាង បុហ្វេ ភីណូឈីអូ
ហាង បុហ្វេ ភីណូឈីអូ
ហាង បុហ្វេ ភីណូឈីអូ
ហាង បុហ្វេ ភីណូឈីអូ
ហាង បុហ្វេ ភីណូឈីអូ
ហាង បុហ្វេ ភីណូឈីអូ
ហាង បុហ្វេ ភីណូឈីអូ
ហាង បុហ្វេ ភីណូឈីអូ
ហាង បុហ្វេ ភីណូឈីអូ

ហាង ប៊ូហ្វេ ភីណូឈីអូ (Pinocchio Buffet)
លេខទូរសព្ទ ៖ 016 999 386 , 061 363629
ទីតាង៖ ផ្លូវ 287 សង្កាត់ បឹងកក់1 ខណ្ឌទួលគោក ទល់មុខពន្ធដាខណ្ឌទួលគោក

វីដេអូ៖

កប់ ឆ្ងាញ់មាត់ហើយ ចំណេញទៀត ហាង Mini BBQ សាច់អាំងទឹកកាពិ បញ្ចុះតម្លៃ១៥% នៅសាខាទូលទំពូង

0

ញ៉ាំហត់មាត់ទៀតហើយ តែប៉ុណ្ណេះ បញ្ចុះតម្លៃ១៥%(ចំពោះសាច់) ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ ពិសេសបែបនេះរំលងមិចបានទៅសាច់អាំងទឹកកាពិដែលល្បីមានរសជាតិឆ្ងាញ់ផង។ ចំពោះការប្រម៉ូសិននេះ គឺមានសម្រាប់តែនៅសាខាទូលទំពូងទេណា ដោយចាប់ពីម៉ោង ៣រសៀល ដល់ម៉ោង ៦យប់ ក្រៅពីនេះគិតតម្លៃធម្មតា។

ហាង Mini BBQ សាច់អាំងទឹកកាពិ
ហាង Mini BBQ សាច់អាំងទឹកកាពិ
ហាង Mini BBQ សាច់អាំងទឹកកាពិ
ហាង Mini BBQ សាច់អាំងទឹកកាពិ
ហាង Mini BBQ សាច់អាំងទឹកកាពិ

ម៉ោះ Admin ចង់ប្រាប់អោយដឹងតិចតែរឿងនេះសម្រាប់ម៉ូយ Mini BBQ សាច់អាំងទឹកកាពិ ដឹងរួចមកហើយអំពីលក្ខណៈពិសេសនោះ គឺថា ក្នុងហាង​មាន​លក់​សាច់​អាំង​គ្រប់មុខ​ សាច់​ថ្មី​ៗ ​គ្រឿងក្នុង​ គ្រឿង​សមុទ្រ​ធម្មជាតិ​ជាច្រើន​មុ​ខស្រស់​ៗ ដាក់​អាំង​ក្នុង​ចង្រ្កាន​ធ្យូង​យ៉ាង​ឈ្ងុយ ហើយ​អ្វី​ដែល​ពិសេស​ទៀត​នោះ​គឺ​ ជ្រលក់​ទឹក​កាពិ​ ដ៏ឆ្ងាញ់​ពិសេស​ល្បី​ប្រចាំ​ហាង​ ធានា​ថា​បានញ៉ាំដឹងតែឆ្ងាញ់់​ជាប់មាត់​ហ្មង​។ បើ​បាន​ញ៉ាំ​ជាមួយ​នំបញ្ចុក​ផ្ទាប់​បន្លែ​ស្រ​ស់​ ជាមួយសាច់អាំងស្រស់ទៀត​ ពិតជា​អ៊ែម​អស់ទាស់​ហ្មង​។ ជាពិសេសសាច់ពពែអាំងទឹកកាពិ​ ដែលជារសជាតិដើមល្បីល្បាញនៅខេត្តរតនគិរីក៏មាននៅទីនេះដែរ។

ហាង Mini BBQ សាច់អាំងទឹកកាពិ
ហាង Mini BBQ សាច់អាំងទឹកកាពិ
ហាង Mini BBQ សាច់អាំងទឹកកាពិ
ហាង Mini BBQ សាច់អាំងទឹកកាពិ
ហាង Mini BBQ សាច់អាំងទឹកកាពិ
ហាង Mini BBQ សាច់អាំងទឹកកាពិ

អញ្ចឹងៗអីនៀក៎ មិនបានមកមិចបានទៅ ចំណេញលុយ ហើយឆ្ងាញ់មាត់ទៀតនោះ បើខកខានមិនបានមកពិតជាស្ដាយណាស់។ ជិតដល់ថ្ងៃទិវានៃក្ដីស្រលាញ់ផង ចឹងគួរណាស់តែជូនមនុស្សជាទីស្រលាញ់របស់អ្នកមកញ៉ាំមក ដឹងតែអ៊ែមហ្មងហើយ៕

ហាង Mini BBQ សាច់អាំងទឹកកាពិ
ហាង Mini BBQ សាច់អាំងទឹកកាពិ
ហាង Mini BBQ សាច់អាំងទឹកកាពិ
ហាង Mini BBQ សាច់អាំងទឹកកាពិ

ហាង Mini BBQ សាច់អាំងទឹកកាពិ
ទីតាំងៈ សាខា៣(ទូលទំពូង)៖​ ផ្ទះ​លេខ​ 159 ផ្លូវ​លេខ​ 143 ទល់មុខវត្ត​ទួលទំពូង​ បត់តាមហាង​កាត់ដេរ​ ប៉ារ៉ាឌី
លេខ​ទូរសព្ទ​ 098 555 906 / 011 383 388
សាខាទី២ (ផ្សារដីហុយ)៖ ខាងជើងស្តុបផ្សារដីហុយ 20ម៉ែត្រ នៅលើផ្លូវ ហាណូយ
លេខទូរសព្ទ​ 098 555 906 / 011 383 388
សាខាទី១(សន្ធរមុក)៖ ស្ថិតនៅក្រោយ សាកលវិទ្យាល័យអាស៊ីអឺរុបថ្មី ផ្លូវលេខ 146
លេខទូរសព្ទ 069 363 666 / 017 80 1000

វីដេអូ៖

ឆ្លងកាត់ទឹកដីខេត្តបាត់ដំបង គួរណាស់កុំអោយរំលងកន្លែងទាំង១០នេះ ព្រោះថាមានរបស់ញ៉ាំឆ្ងាញ់ៗណាស់

0

ដំណើរកំសាន្តតាមខេត្ត គឺជាអ្វីដែលអ្នកគ្រប់គ្នាប្រាថ្នា ព្រោះថាអាចរំសាយអស់ទុក្ខកង្វល់ជាមួយទេសភាពដ៏ស្រស់ត្រកាលតាមតំបន់នីមួយៗ។ ជាពិសេស អាចរីករាយជាមួយធម្មជាតិ ស្រូបខ្យល់អាកាសបរិសុទ្ធ ធ្វើអោយជីវិតអ្នកកាន់តែមានន័យ ហើយមិនថាទៅដល់ទីណា កន្លែងណា ប្រាកដថាក៏ចង់ញ៉ាំម្ហូបឆ្ងាញ់ៗដែរ មែនទេ។ ហេសហេ ថ្ងៃនេះ​ Admin សូមបង្ហើបកន្លែងខ្លះសម្រាប់អ្នកមានបំណងទៅលេង រឺឆ្លងកាត់ទឹកដីខេត្តបាត់ដំបង អោយបានស្គាល់កន្លែងខ្លះដែលមានរបស់ឆ្ងាញ់ៗ។ តោះមកស្គាល់ទាំងអស់គ្នា ហើយបើបានទៅហើយចិត្តល្អមកភ្នំពេញវិញ ទិញផ្ងើរAdmin ផងណា ដែលកន្លែងទាំងនោះមានដូចខាងក្រោម៖

ណែមជ្រៃកោង

និយាយដល់ណែមជ្រៃកោង សម្រាប់អ្នកដែលធ្លាប់បានញ៉ាំច្បាស់ជានឹកឃើញដល់រសជាតិដ៏ឆ្ងាញ់ ដែលជាស្នាដៃដ៏ប៉ិនប្រសព្វរបស់អ្នកបាត់ដំបងនេះហើយ។

ណែមជ្រៃកោង
ណែមជ្រៃកោង
ណែមជ្រៃកោង
ណែមជ្រៃកោង
ណែមជ្រៃកោង
ណែមជ្រៃកោង

អាហារដ្ឋាន R1 បាយសាច់គោបន្ទះដែក

អាហារដ្ឋាន R1 បាយសាច់គោបន្ទះដែក បាយគោដុត ដែលអ្នកនៅទីរួមខេត្តបាត់ដំបង គ្រប់គ្នាធ្លាប់ញ៉ាំសរសើរថាឆ្ងាញ់ ហើយពួកគាត់តែងតែមិត្តភ័ក្រ្ត បងប្អូនដែលទៅលេងស្រុកកំណើតរបស់ខ្លួនទៅភ្លក្សនៅទីនោះ ព្រោះអីបាយនេះបើកលក់រាប់ឆ្នាំហើយ នៅតែអាចរក្សាបាននូវភាពល្បីល្បាយ និងរសជាតិនៅឆ្ងាញ់ជាទីគាប់ចិត្តដដែល។

បាយគោដុត
បាយគោដុត
បាយគោដុត
បាយគោដុត
បាយគោដុត
បាយគោដុត

អាហារដ្ឋាន R1 បាយសាច់គោបន្ទះដែក
លេខទូរសព្ទ៖ 011 24 85 85 / 012 66 56 24
ទីតាំង៖ ភូមិរំចេក៤, សង្កាត់រតនៈបាត់ដំបង, ក្រុងបាត់ដំបង

ហាង ខួរចំហ៊ុយបាត់ដំបង ឬហៅថាខួរចំហ៊ុយសាលាឌូវី

ហាង ខួរចំហ៊ុយបាត់ដំបង ឬហៅថាខួរចំហ៊ុយសាលាឌូវី ជាមធ្យមរៀងរាល់ថ្ងៃ ខួរជាង២០០ចានលក់អស់គ្មានសល់ដោយសារតែហាងរបស់គាត់ពេញនិយមខ្លាំងទៅលើមុខម្ហូបមួយនេះ ព្រោះអីគ្រាន់តែឈានជើងចូលហាងភ្លាម ឃើញហើយឆ្នាំងធំៗ ដាក់ចំហ៊ុយខួរទាំងឆ្នាំងៗ បើកគំរបភ្លាមហ៊ុយត្រលោម ជះក្លិនឈ្ងុយទាញចិត្តអោយកុំម្ម៉ងភ្លេត។

ខួរចំហ៊ុយ
ខួរចំហ៊ុយ
ខួរចំហ៊ុយ
ខួរចំហ៊ុយ

ហាង ខួរចំហ៊ុយបាត់ដំបង ឬហៅថាខួរចំហ៊ុយសាលាឌូវី
ទូរស័ព្ទ៖ 089 899 399 / 096 555 2055
ចាប់លក់ពីម៉ោង៖ ៣រសៀល
តម្លៃ៖ ខួរ១ចាន ៦០០០រៀល
ទីតាំង៖ បាត់ដំបង ជិតសាលាឌូវី

ទាដុតអំបិលម្ទេសទួលតាឯក

ទាដុតអំបិលម្ទេសទួលតាឯក ទាដុតអំបិលម្ទេស គុយទាវសាច់ទា ទួលតាឯក បើនិយាយពីអ្នកដែលមានស្រុកកំណើតនៅទីរួមខេត្តបាត់ដំបងវិញ គឺស្គាល់ច្បាស់តែម្តងព្រោះអី ហាងនោះមានអ្នកចូលចិត្តរសជាតិសាច់ទានៅទីនោះ សឹងតែគ្រប់គ្នាទៅហើយ។ ដោយចំនុចពិសេស ​របស់ម្ចាស់ហាងគឺផ្តោតសំខាន់ទៅលើ ទឹកជ្រលក់ ហឹរឆ្ងាញ់ប្លែកហ្មង។

ទាដុតអំបិលម្ទេសទួលតាឯក
ទាដុតអំបិលម្ទេសទួលតាឯក
ទាដុតអំបិលម្ទេសទួលតាឯក
ទាដុតអំបិលម្ទេសទួលតាឯក
ទាដុតអំបិលម្ទេសទួលតាឯក
ទាដុតអំបិលម្ទេសទួលតាឯក

ទាដុតអំបិលម្ទេសទួលតាឯក
ទូរស័ព្ទ៖ 092 6666 15, 096 6666 15
ទីតាំងថ្មី (១០៨)៖ ផ្លូវរោងចក្រតម្បាញ ខាងជើងរោងចក្រតម្បាញ ខាងមុខវត្តទួលតាឯក

ពងមាន់អាំង និងសង្វាក់អាំង ដើមអំពិលជួរមាត់ស្ទឹង

ពងមាន់អាំង និងសង្វាក់អាំង ដើមអំពិលជួរមាត់ស្ទឹង ពងមាន់អាំងនៅជួរមាត់ស្ទឹងនេះ ឆ្ងាញ់ព្រោះអីអ្នកលក់គាត់ធ្វើវាដោយផ្ទាល់ដៃ ហើយល្បីខ្លាំង នៅបាត់ដំបង។

ពងមាន់អាំង ដើមអំពិល
ពងមាន់អាំង ដើមអំពិល

ចំការទំពាំងបាយជូ ស្រុកបាណន់

ចំការទំពាំងបាយជូ ស្រុកបាណន់ ចំការទំពាំងបាយជូនេះ មានកន្លែងសំរាប់ថតរូបស្អាត ហើយមានដើមទំពាំងបាយជូ យ៉ាងច្រើន ហើយ ម្ចាស់ចំការក៏បានច្នៃផ្លែទំពាំងបាយជូ អោយទៅជាភេសជ្ជៈ និងស្រាបានយ៉ាងឆ្ងាញ់ពិសារថែមទៀតផង។

ចំការទំពាំងបាយជូ
ចំការទំពាំងបាយជូ
ចំការទំពាំងបាយជូ
ចំការទំពាំងបាយជូ
ចំការទំពាំងបាយជូ
ចំការទំពាំងបាយជូ

ក្រូចពោធិ៍សាត់ ស្រុកបាណន់

ក្រូចពោធិ៍សាត់ ស្រុកបាណន់៖ ស្រុកនេះជាស្រុកមួយដែលដំណាំក្រូចពោធិ៍សាត់ មានរសជាតិឆ្ងាញ់ ប្រចាំខេត្តបាត់ដំបងបើបានទៅបាត់ដំបង ហើយចង់ញ៉ាំក្រូចដែលមានរសជាតិ ផ្អែមឆ្ងាញ់កុំភ្លេច ទៅតាមផ្លូវស្រុកបាណន់ ជិតដល់ចំការទំពាំងបាយជូ នោះអ្នកនឹងឃើញមានអ្នកក្រូច តាមផ្ទះ លក់ដង្ហែតាមដងផ្លូវ។

ក្រូចពោធិ៍សាត់ ស្រុកបាណន់
ក្រូចពោធិ៍សាត់ ស្រុកបាណន់
ក្រូចពោធិ៍សាត់ ស្រុកបាណន់
ក្រូចពោធិ៍សាត់ ស្រុកបាណន់

ប្រហិតសាច់គោ

ប្រហិតសាច់គោ J Mey សាលាចិន ប្រហិតនេះលក់ដាច់ណាស់ នេះក៏ព្រោះតែរសជាតិរបស់វាឆ្ងាញ់ ម៉េចបានហ៊ានថាឆ្ងាញ់? ព្រោះអ្នកលក់គាត់ធ្វើវាដោយផ្ទាល់ដៃ បើសួរគាត់ថាមួយថ្ងៃលក់អស់ប៉ុន្មានគីឡូ គាត់មិនដឹងទេ ព្រោះគ្មានពេលថ្លឹងផងនឹង រវល់ធ្វើប្រហិតដ៏ច្រើន ដើម្បីយកមកលក់អោយទាន់ពេល។ មិនត្រឹមតែប្រហិតទេឆ្ងាញ់ ទឹកជ្រលក់ជាវេទមន្តពិសេសប្រចាំហាងគាត់ហើយ ឆ្ងាញ់ណាស់…កុំភ្លេចសាកណា នៅម្តុំសាលាចិន Pub Street

ប្រហិតចែមីុសាលាចិន
ប្រហិតចែមីុសាលាចិន

នំបញ្ចុកទឹកអំព្រឹក

នំបញ្ចុកទឹកអំព្រឹក ដែលល្បីឈ្មោះជាយូរឆ្នាំមកហើយ នៅឃុំអន្លង់វិល តាមដងផ្លូវជាតិលេខ៥ មានភ្ញៀវជាច្រើនដែលតែងតែឈប់យាន្តជំនិះរបស់ខ្លួនពេលជិះកាត់ ដើម្បីញ៉ាំនំបញ្ចុកដ៏ឆ្ងាញ់ ហើយបើបានទៅសាកកុំភ្លេចភ្លក្សរសជាតិទឹកអំព្រឹកផងព្រោះអី វាឆ្ងាញ់ជាប់ចិត្តតែម្តង កាន់តែអ៊ែមទៀតបើដាក់ម្ទេសហ៊ុយ ពីលើបន្តិចទៀតនោះ។

នំបញ្ចុកទឹកអំព្រឹក អន្លង់វិល
នំបញ្ចុកទឹកអំព្រឹក អន្លង់វិល

ក្រឡានតាកុក ជិតវត្តសំរោងក្នុង 

ក្រឡានតាកុក
ក្រឡានតាកុក

ក្ដាម ខ្ចៅ ខ្យងស្រែ និងគ្រឿងសមុទ្រឆាអំបិលម្ទេស ទំនងស្រក់ទឹកមាត់ ហើយមានបញ្ចុះតម្លៃ២០%ថែមទៀត

0

មីនុយថ្មីមកទៀតហើយពីហាង Two Sister មកលើកនេះដាក់ម៉ាអស់ដៃហ្មង គឺថាឃើញហើយដឹងតែទប់អារម្មណ៍មិនសាកមិនបាននោះទេ។ ដូចចំណងជើងខាងលើចឹងណាគឺថាមីនុយថ្មីទាំងនោះមានដូចជា៖ ខ្យង ខ្ចៅ ក្ដាមស្រែ លៀស និងគ្រឿងសមុទ្រ ឆាអំបិលម្ទេសថាឆ្ងាញ់នោះឆ្ងាញ់។

ហាង Two Sister បុកល្ហុង
ហាង Two Sister បុកល្ហុង
ហាង Two Sister បុកល្ហុង

កុំភ្លេចមកសាកទាំងអស់គ្នាណា ជាមួយនូវមីនុយថ្មីនេះព្រោះថាឆ្ងាញ់ហើយតម្លៃវិញក៏សមរម្យថែមទៀត។ បន្ថែមពីនេះក្នុងហាង Two Sister ក៏មានមុខម្ហូបឆ្ងាញ់ៗជាច្រើនមុខថែមទៀតផងដែរ ជាពិសេសក៏មានក្ដាម បង្គា មឹក3D បីមុខឆារួមគ្នាតម្លៃត្រឹមតែ 6$តែប៉ុណ្ណោះ និងឈុត ២ជាន់ដែលមានដូចជា…តម្លៃ25$ ដែលអាចញ៉ាំបាន៣ ទៅ ៤នាក់ម៉ាតឹងពោះឯណោះ។

ហាង Two Sister បុកល្ហុង
ហាង Two Sister បុកល្ហុង
ហាង Two Sister បុកល្ហុង

ម្ហូបឆ្ងាញ់ៗបែបនេះហើយមិនមកញ៉ាំម្ដេចបានទៅ ជាពិសេសសម្រាប់អ្នកដែលមកញ៉ាំនៅហាងផ្ទាល់ ដោយគ្រាន់តែធ្វើការផុសរូប Check in នោះ និងទទួលបានការបញ្ចុះតម្លៃ ២០%ភ្លាមៗ ដោយលក្ខខណ្ឌពិសេសនេះមានចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។ មើលហ៎ ទាំងឆ្ងាញ់ទាំងតម្លៃសមរម្យ ហើយប្រម៉ូសិនបែបនេះហើយ មិនអាចរំលងបានទេណា ព្រោះថាចំណេញខ្លាំងណាស់ណា៕

ហាង Two Sister បុកល្ហុង
ហាង Two Sister បុកល្ហុង
ហាង Two Sister បុកល្ហុង
ហាង Two Sister បុកល្ហុង
ហាង Two Sister បុកល្ហុង

ហាង Two Sister បុកល្ហុង
លេខទូរសព្ទ៖ 096 38 88 833
ទីតាំង៖ សាខាទី២៖ ផ្លូវសហាព័ន្ធរុស្សី ទល់មុខវិទ្យាស្ថានភាសាបរទេស IFL
សាខាទី១៖ ស្ថិតនៅតាមបណ្ដោយផ្លូវ សឡា(៣៧១)សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ

វីដេអូ៖

ផ្អែមត្រជាក់ចិត្ត ជាមួយ Peach Tea ​ភេសជ្ជៈតែដ៏ឆ្ងាញ់ និងផ្សំជាមួយផ្លែឈើស្រស់ៗ ល្អចំពោះសុខភាព

0

គ្រាន់តែនិយាយដល់ Peach Tea សម្រាប់ Admin ជឿជាក់ថាអ្នកទាំងគ្នាច្បាស់ជាបានស្គាល់រួចមកហើយ មិនថាយុវវ័យ រឺមនុស្សវ័យកណ្ដាលនោះទេ ក៏ព្រោះតែភេសជ្ជៈមួយនេះមានការគាំទ្រយ៉ាងខ្លាំងដោយសារតែមានរសជាតិឆ្ងាញ់ និងល្អចំពោះសុខភាព។

ហាង Peach Tea
ហាង Peach Tea
ហាង Peach Tea

ពេលនេះដោយសារតែមានការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជន Peach Tea ក៏បានបើកសម្ភោធសាខាថ្មីទី២ របស់ខ្លួន នៅតាមបណ្ដោយផ្លូវ២៨៩ ទល់មុខទីស្ដីការក្រសួងសុខាភិបាល។ សម្រាប់ទីតាំងថ្មីនេះ គឺធំទូលាយ ការតុបតែងស្រស់ស្អាតខ្លាំងមែនទែន ដែលអាចអោយអ្នកទាំងអស់គ្នាអង្គុយញ៉ាំភេសជ្ជៈ យ៉ាងស្រស់ស្រាយសប្បាយរីករាយ។

ហាង Peach Tea
ហាង Peach Tea
ហាង Peach Tea

និយាយចឹង អ្នកណាខ្លះស្គាល់ភេសជ្ជៈប្រចាំហាងរបស់ Peach Tea ម៉ោះដើម្បីអោយកាន់តែច្បាស់ ចាំAdmin ប្រាប់ណា មានដូចជា Super Fruit Juice, Peach Milk Tea, Peach Fruit Tea ទាំងអស់នេះញ៉ាំមួយណាក៏ឆ្ងាញ់ដែរ។ ណ្ហើយ សូមលម្អិតអំពី Super Fruit Juice បន្តិចគឺថាសម្បូរទៅដោយវីតាមីនC ផ្សំឡើងពីផ្លែឈើ ៦មុខ និងទឹកផ្លែឈើស្រស់ៗ ពេលញ៉ាំទៅបានទាំងរសជាតិ បានទាំងសុខភាពល្អ សូម្បីតែអាយដល ហេង វិសាល បុរសសង្ហារកំពូលញ៉ែ ក៏ជ្រើសរើសយក Super Fruit Juice ដែរ។

ហាង Peach Tea

Peach Tea ពិសេសបែបនេះហើយ មិនបានមកមិចបានទៅ ហើយសម្រាប់អ្នកនៅម្ដុំផ្សារដើមថ្កូវ និងផ្សារស្ទឹងមានជ័យថ្មីត្រៀមខ្លួនណា​ ព្រោះថា Peach Tea ជិតសម្ភោធសាខាថ្មីនៅទីនោះហើយណា។ ចង់បានភេសជ្ជៈឆ្ងាញ់ធ្វើឡើងដោយក្ដីស្រលាញ់ រសជាតិឆ្ងាញ់ និងទទួលបានសុខភាពល្អ សូមមកកាន់ Peach Tea ទាំងសាខាចាស់ និងសាខាថ្មី៕

ហាង Peach Tea
ហាង Peach Tea
ហាង Peach Tea

ហាង Peach Tea
លេខទូរសព្ទ៖ 061 223 366
ទីតាំង៖ សាខាទី១ តាមបណ្ដោយផ្លូវម៉ៅសេទុង ទល់មុខសាលាបឋមសិក្សាសន្ធរមុខ
សាខាទី២ តាមបណ្ដោយផ្លូវ២៨៩ ទល់មុខទីស្ដីការក្រសួងសុខាភិបាល

វីដេអូ៖

មីឆាប័ណ្ណធានា ស្នាដៃកូនតពីឪពុករសជាតិឆ្ងាញ់ ដដែលមិនផ្លាស់ប្ដូរ

0

បើនិយាយពីមីឆាប័ណ្ណធានា អ្នកគ្រប់គ្នាច្បាស់ជានឹកឃើញដល់ថ្វីដៃលោកតាលក់នៅក្បែសាលាបាក់ទូកជាង១០ឆ្នាំមកហើយ។ ប្រាកដណាស់ទោះបីពេលនេះអស់ពីលោកតាទៅពិតមែន ក៏មានកូនប្រុសរបស់លោកតាលក់បន្តផងដែរ ឯរសជាតិវិញក៏នេះតែឆ្ងាញ់មិនចាញ់ថ្វីដៃរបស់លោកតានោះទេ។

ហាង មីឆាប័ណ្ណធានា
ហាង មីឆាប័ណ្ណធានា

សម្រាប់ម៉ូយលោកតាមីឆាប័ណ្ណធានា អាចទៅញ៉ាំបានណា ប្រសិនបើឃ្លាននឹកឃើញរសជាតិមីឆាដ៏ឆ្ងាញ់ប្លែកខុសពីមីឆាគេដ៏ទៃនោះ ព្រោះរូបមន្តដើមរបស់លោកតាគឺនៅតែរក្សាដដែល ទីតាំងដដែល រ៉ឺម៉ក់ក៏ដដែល ប្ដូរតែចុងភៅពីឪពុក ទៅកូនតែប៉ុណ្ណោះ។ Admin សូមបង្ហើបនូវរូបមន្តពិសេសដែលធ្វើអោយគេចូលចិត្តរសជាតិមីឆារបស់គាត់ ដោយសាររសជាតិច្នៃចេញថ្នាំចិនសែ លាយជាមួយសៀងផ្អែមដែលគាត់សុំចែករសជាតិនេះពីកន្លែងលក់ថ្នាំចិនសែ ហើយគាត់យកមកធ្វើការច្នៃឆាជាមួយមី បង្កើតបានជារសជាតិថ្មីមួយបែបទៀត ខុសពីរសជាតិមីឆាធម្មតាដែលយើងធ្លាប់ពិសា។

ហាង មីឆាប័ណ្ណធានា
ហាង មីឆាប័ណ្ណធានា

អ្វីដែលប្លែកទៀតនោះ គឺនៅរ៉ឺម៉កម៉ូតូលក់មីឆារបស់គាត់មានបិតពាក្យស្លោកប្លែកៗច្រើនដូចជា៖ មានបណ្ណធានាពិសាមិនឆ្ងាញ់ ដូរយកលុយវិញ , ថ្ងៃនេះថ្ងៃស្អែកសូមកុំអោយជួបសង្សាក្បត់ចិត្ត និយាយទៅចេញមកប្លែកបស់គាត់ហ្មង។ មិនថាម៉ូយចាស់ៗ រឺម៉ូយថ្មីៗទេណា បើថាចង់ញ៉ាំសូមទៅអោយលឿនបន្តិចព្រោះថាលក់ដាច់ខ្លាំងណាស់ មានអ្នកឈរចាំទិញ បន្តគ្នាមិនចេះខ្វះនោះទេ ហើយចង់ប្រាប់ថាទៅអោយបានមុនម៉ោង ៣រសៀលតែយឺតជាងនេះ អាចអត់បានមីញ៉ាំក៏ថាបាន ព្រោះលក់ដាច់ខ្លាំងណាស់៕

ហាង មីឆាប័ណ្ណធានា
ហាង មីឆាប័ណ្ណធានា

ហាង មីឆាប័ណ្ណធានា
លេខទូរស័ព្ទ៖ 012 64 83 72
ទីតាំង៖ ផ្លូវ ១៣៩ ម្តុំមន្ទីរពហុព្យាបាល និងសម្ភព សុក្រឹត ស្ថិតក្នុងសង្កាត់វាលវង់
ផែនទី
https://goo.gl/maps/GLaqTPb338ioiFPD8

វីដេអូ៖

តំបន់ទេសចរណ៍ ៥កន្លែង នៅខេត្តកំពត ស័ក្តសមបំផុតសម្រាប់គ្រួសារ ឬមិត្តភក្ដិ ដឹងសប្បាយកប់ហ្មង!

ចុងសប្តាហ៍នេះ ថ្ងៃសៅរ៍ អាទិត្យ ហើយចំដើមខែផង មានគម្រោងទៅណាទៅណីអត់? បើទៅខេត្តកំពត កុំមើលរំលង តំបន់ទេសចរណ៍ ៥កន្លែងនេះ ក្នុងទឹកដីខេត្តកំពត បើនិយាយពីទេសភាពវិញស្រស់ស្អាតខ្លាំង ត្រជាក់ភ្នែក ធ្វើអោយអារម្មណ៍រំសាយអស់ទុក្ខកង្វល់ ល្អបំផុតសម្រាប់ការជួបជុំគ្រួសារ មិត្តភក្តិ ឬមនុស្សពិសេស ស្គាល់ តំបន់ទេសចរណ៍ ៥កន្លែង ធានាថាសប្បាយកប់ហ្មង! តោះសូមចូលតាមដានអត្ថបទខាងក្រោម៖

១.រមណីយដ្ឋាន ទំនប់ប្រទក្សក្រឡា

រមណីយដ្ឋានទំនប់ប្រទក្សក្រឡាក៏មានលក់នូវម្ហូបអាហារកម្មង់ជាច្រើនមុខ មានជាកញ្ចុះសម្រាប់ញុាំអាហារក្បែរនឹងមាត់ទឹកផ្ទាល់ ពិតជាសាកសមសម្រាប់ការទៅកម្សាន្តជាលក្ខណៈគ្រួសារ ក៏ដូចជាមិត្តភក្តិ កាត់បន្ថយភាពតានតឹង គយគន់ទេសភាពព្រៃភ្នំ​​ ជិះទូក ជិះទា​ កម្សាន្តលើផ្ទៃទឹក។ ចំពោះអ្នកដែលចូលចិត្តភាពស្ងប់ស្ងាត់ បរិយាកាសបែបនេះពិតជាមានក្ដីសុខណាស់។

ទំនប់ប្រទក្សក្រឡា
ទំនប់ប្រទក្សក្រឡា
ទំនប់ប្រទក្សក្រឡា
ទំនប់ប្រទក្សក្រឡា
ទំនប់ប្រទក្សក្រឡា
ទំនប់ប្រទក្សក្រឡា
ទំនប់ប្រទក្សក្រឡា
ទំនប់ប្រទក្សក្រឡា

រមណីយដ្ឋាន ទំនប់ប្រទក្សក្រឡា
ទូរស័ព្ទភោជនីយដ្ឋាន ជំនោរឬស្សី៖ 012 431 442/ 015 656 342/ 081 431 442
ទីតាំង៖ ឃុំ កូនសត្វ ស្រុក ទឹកឈូ ខេត្ត កំពត
ផែនទី៖ https://goo.gl/maps/Gnnp1KUViEH2

២.រមណីយដ្ឋានដូងទេរ

រមណីយដ្ឋានដូងទេរស្ថិតក្នុង​ទឹកដីភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត គឺជាគោលដៅទេសចរណ៍សម្រាប់ការសម្រាកលំហែរកាយនាចុងសប្ដាហ៍ដែលភ្ញៀវ​ទេសចរ​ទាំងឡាយត្រូវធ្វើដំណើរ​លើដងផ្លូវឆ្ពោះទៅកាន់រមណីយដ្ឋាន​ទឹកឈូ ក្នុងចម្ងាយប្រហែល ៦គីឡូម៉ែត្រពី​ចំណុច​រង្វង់មូលរូបសំណាក​ទឹករលកក្បែរស្ពានមិត្តភាព​កម្ពុជា-កូរ៉េ កំពង់បាយទីរួមខេត្តកំពត រួចបត់ចុះទៅផ្នែក​ខាង​ស្តាំដៃប្រមាណ​ប្រហែល ៤០០ម៉ែត្របន្ថែមទៀត។

រមណីយដ្ឋានដូងទេរ
រមណីយដ្ឋានដូងទេរ
រមណីយដ្ឋានដូងទេរ
រមណីយដ្ឋានដូងទេរ
រមណីយដ្ឋានដូងទេរ
រមណីយដ្ឋានដូងទេរ
រមណីយដ្ឋានដូងទេរ
រមណីយដ្ឋានដូងទេរ

រមណីយដ្ឋានដូងទេរ
លេខទូរស័ព្ទ៖ 096​ 248 333 4
បើក៖
 ៨ព្រឹក​ ដល់ ១១យប់
ទីតាំង៖ ភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត
ផែនទី៖​ https://her.is/2DglIwH

៣.La Plantation

ចំការម្រេចលាក់ខ្លូនក្បែរជើងភ្នំ ដែលមានចំងាយប្រហែលជា ១២គីឡូម៉ែត្រពីទីរួមខេត្តកំពត កំពុងតែទាក់ទាញអារម្មណ៍ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកទស្សនា ស្វែងយល់កាន់តែច្បាស់ពីដំណាំម្រេច មួយកន្លែងមានឈ្មោះថា ឡាផ្លេនថេសិន។​ លើសពីចំការម្រេច ឡាផ្លេនថេសិន ក៏ជាកន្លែងដើរកម្សាន្ត​ ញាំុអាហារ ទស្សនាទេសភាពដ៏ស្រស់ត្រកាល ដែលបានចាប់ផ្ដើមដំណើរការតាំងពីឆ្នាំ ២០១៤។

La Plantation
La Plantation
La Plantation
La Plantation
La Plantation
La Plantation
Starling Ridge Plantation Resort
Starling Ridge Plantation Resort
La Plantation
La Plantation

La Plantation
ទូរស័ព្ទ៖ 017 84 25 05
ទីតាំង៖ ភូមិបុស្សាញិញ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត
ផែនទី៖ https://goo.gl/maps/Jy2SsuV3UMx

៤.សហគមន៍ទេសចរណ៍ ត្រពាំងសង្កែ

ដោយសារលក្ខណៈអំណោយផលពីធម្មជាតិបានធ្វើអោយប្រជាពលរដ្ធមូលដ្ធានសម្រេចចិត្តបង្កើតសហគមន៍ត្រពាំងសង្កែនេះឡើងក្នុងគោលបំណងអភិរក្ស ថែរក្សាធនធានធម្មជាតិ ស្វែងរកចំណូលសម្រាប់សហគមន៍ ក៏ដូចជាបង្កើនការដាំដុះដើមកោងកាងតាមរយៈការដាំដើមកោងកាងមួយដើមសម្រាប់ទេសចរណ៍ម្នាក់។ ជាមួយសកម្មភាពយ៉ាងរស់រវើកនេះហើយទើបធ្វើអោយសហគមន៍ទេសចរណ៍ត្រពាំងសង្កែទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជាច្រើន។

Sahak Kom Tro Peng Songkae
Sahak Kom Tro Peng Songkae
Sahak Kom Tro Peng Songkae
Sahak Kom Tro Peng Songkae
Sahak Kom Tro Peng Songkae
Sahak Kom Tro Peng Songkae

សហគមន៍ទេសចរណ៍ ត្រពាំងសង្កែ
ទូរស័ព្ទសហគមន៍៖ ០៩៧ ៧៣០ ៦៥០៥/ ០១៧ ៣០៦ ៥០៥
ទីតាំង៖​​ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត
ផែនទី៖ https://goo.gl/maps/j9amjDVqSCL2

៥.សហគមន៍អេកូទេសចរណ៍ព្រែកត្នោត

អន្លង់ខៀវ ធម្មជាតិមានសម្រស់ស្អាតពេក ដល់ថ្នាក់មានការសំណូមពរកុំអោយផ្សព្វផ្សាយព្រោះខ្លាច បាត់បង់សម្រស់ដោយសារមនុស្សហេតុផលនេះយើងសុំចិត្តបងប្អូន យើងទាំងអស់គ្នាផងទៅចុះពេលបានទៅលេងហើយសុំជួយថែរក្សារអនាម័យផងណា កុំអោយតំបន់ទេសចរណ៍នេះត្រូវខូចខាត។

អន្លង់​ខៀវ
អន្លង់​ខៀវ
អន្លង់​ខៀវ
អន្លង់​ខៀវ
អន្លង់​ខៀវ
អន្លង់​ខៀវ

សហគមន៍អេកូទេសចរណ៍ព្រែកត្នោត
ផែនទី៖ https://goo.gl/maps/dUL8py1C4Jx

ទៅលេងទឹកដីសៀមរាប ចង់ញុាំម្ហូបបែបក្រុង ឬបែបស្រុកស្រែ មកស្គាល់ហាងទាំង៧នេះ ម៉ាអ៊ែម!

0

ពេលមានថ្ងៃឈប់សម្រាកម្ដងៗ អ្នកគ្រប់គ្នាតែងតែរៀបចំគម្រោងដើរលេងតាមខេត្តជាមួយ ក្រុមគ្រួសារ មិត្តភក្តិ ក្រុមការងារ និងមនុស្សជាទីស្រលាញ់ ដើម្បីលំហែរអារម្មណ៍ បំបាត់ភាពស្មុគស្មាញ។ ជាធម្មតាការដើរលេងតាមខេត្ត គឺចង់ឃើញទេសភាពស្អាតៗ ប្លែកៗ ដើម្បីបំពេញក្ដីសុខនៃជីវិត។ ប៉ុន្តែបើមានតែមានទេសភាពស្អាតគួរជាទីគយគន់ហើយមិនមានអាហារឆ្ងាញ់សម្រាប់ទទួលទានក៏មិនកើតដែរ ដូចនេះ Admin សូមណែនាំហាង និងភោជនីយដ្ឋានដែលមានម្ហូបឆ្ងាញ់ៗ សម្រាប់អ្នកដែលទៅលេងទឹកដីខេត្តសៀមរាប ដើម្បីអោយដំណើរកំសាន្តពោរពេញទៅដោយក្ដីសុខ។

ភោជនីយដ្ឋាន​ មហាមន្ទីរ

ណ្ហើយ​និយាយ​មិន​អួត​ទេ​គឺថា​ ភោជនីយដ្ឋាន​ មហា​មន្ទី​ ជា​កន្លែង​ដ៏​ល្អ​មួយ​នៅក្នុង​ខេត្តសៀមរាប​ ព្រោះថា​មាន​ទីតាំង​ធំ​ទូលាយ​បរិយាកាសល្អ មាន​ទាំង​ ហាង​ កាហ្វេ​ ថែមទៀត​។ អ្វី​ដែល​សំខាន់​ដូច​ដែរ​និយាយ​ខាង​លើ​ចឹង​ គឺ​មាន​ម្ហូប​ខ្មែរ​ឆ្ងាញ់​ៗរហូត​ទៅដល់​ជាង​ ៦០មុខ​ ដែរ​ជា​ជម្រើស​សម្រាប់​លោកអ្នក​។

ភោជនីយដ្ឋាន មហាមន្ទីរ
ភោជនីយដ្ឋាន មហាមន្ទីរ

ភោជនីយដ្ឋាន មហាមន្ទីរ
ទីតាំង៖ ផ្លូវជាតិលេខ៦៧ ភូមិប្រិយ៍ ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប
លេខទូរសព្ទ៖ 090 666 388 / 089 666 388 / 095 666 388
(ភោជនីយដ្ឋាន ចាប់បើកពីម៉ោង ៧ព្រឹក រហូតដល់ម៉ោង ៣រសៀល)
(ហាង កាហ្វេ ចាប់បើកពីម៉ោង ៧ព្រឹក រហូតដល់ម៉ោង ៨យប់)

ហាង Darany​ BBQ II 

Admin សុំបង្ហើបអោយអ្នកទាំងអស់គ្នាបានដឹងតិចចុះ គឺថានៅក្នុង ហាង Darany​ BBQ II មានសាច់ និងគ្រឿងសមុទ្រ ចំនួន ១២មុខដែលអាចជាជម្រើសសម្រាប់លោកអ្នក។ ចង់និយាយថាក្នុងចំណោមសាច់ទាំង១២មុខ មួយមុខណាក៏ឆ្ងាញ់ដែរ ព្រោះមានទឹកជ្រលក់ពិសេសផ្សំចេញពីទឹកតៅហ៊ូ ទឹកកាពិ ទឹកសៀង និងលាយជាមួយស្ករត្នោត បញ្ចេញជារសជាតិម្យ៉ាងគឺថាឆ្ងាញ់ ហើយឈ្ងុយជាប់ចិត្តតែម្ដង។

ហាង Darany​ BBQ II
ហាង Darany​ BBQ II
ហាង Darany​ BBQ II

ហាង Darany​ BBQ II
ទីតាំង៖ ផ្លូវ ៦០ម៉ែត្រ ទល់មុខសណ្ឋាគារ Simling ខេត្តសៀមរាប
(ចាប់បើកពីម៉ោង ៤រសៀល រហូតដល់ម៉ោង ១០និង៣០នាទីយប់)

ភោជនីយដ្ឋាន ផ្សិតក្រហម

សម្រាប់អ្នកនៅសៀមរាបជាច្រើនច្បាស់ជាបានស្គាល់រួចមកហើយនូវ ភោជនីយដ្ឋាន ផ្សិតក្រហម ដែលមានទីតាំងនៅ តាមបណ្ដោយផ្លូវជាតិលេខ ៦​។ មិនថាភ្ញៀវជាតិ ឬ អន្តរជាតិសុទ្ធតែជាប់ចិត្តនឹងអាហារទាំង បី ពេល របស់ ភោជនីយដ្ឋាន ផ្សិតក្រហម នេះតែម្ដង​។ អញ្ចឺងបើបានទៅដល់សៀមរាប កុំភ្លេចចូលសាកមុខម្ហូប និងអាហារជាច្រើនមុខនៅហាងនេះផងណា។

ភោជនីយដ្ឋាន ផ្សិតក្រហម
ភោជនីយដ្ឋាន ផ្សិតក្រហម
ភោជនីយដ្ឋាន ផ្សិតក្រហម
ភោជនីយដ្ឋាន ផ្សិតក្រហម
ភោជនីយដ្ឋាន ផ្សិតក្រហម
ភោជនីយដ្ឋាន ផ្សិតក្រហម

ភោជនីយដ្ឋាន ផ្សិតក្រហម
ទីតាំង៖​ បណ្ដោយផ្លូវជាតិលេខ ៦ (ផ្លូវទៅព្រលានយន្តហោះ) ទល់មុខ Amazon ជាប់បន្ទាយស្រីចាស់
លេខទូរសព្ទ៖ 095 37 77 22 | 093 47 77 22

ហាង​ 5F Bakery & Coffee

ហាង 5F Bakery & Coffee ស្ថិតនៅផ្លូវ ៧ មករា ទល់មុខសាលា ACE សៀមរាប មានបើកបម្រើជូននូវ អាហារច្រើនមុខ នំប័ុងដុតក្ដៅៗ ព្រមទាំងកាហ្វេ និងភេសជ្ចៈទាំងក្ដៅ ទាំងត្រជាក់ជាច្រើនមុខ ច្រើនប្រភេទ មិនអោយខកបំណងឡើយ។ ថ្មីៗនេះ ពី5F Bakery & Coffee មានលក់នូវមីទាខ្វៃ ដែលផ្សំគ្រឿងដោយសរសៃមីទន់ល្មើយ និងទាខ្វៃធ្វើដោយខ្លួនឯង ព្រមទាំងទឹកស៊ុបរំងាស់ចេញពីឆ្អឹងស៊ុបសុទ្ធ មិនប្រើប៊ីចេងឡើយ។

ហាង​ 5F Bakery & Coffee
ហាង​ 5F Bakery & Coffee
ហាង​ 5F Bakery & Coffee
ហាង​ 5F Bakery & Coffee
ហាង​ 5F Bakery & Coffee
ហាង​ 5F Bakery & Coffee

ហាង​ 5F Bakery & Coffee
ទីតាំង៖ ផ្លូវ ៧ ​មករា (វិទ្យាល័យអង្គរ) ភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប
លេខទូរសព្ទ៖ 012 555 910 | 081 555 910

ភោជនីយដ្ឋាន Royal Spice

នឿយហត់​ អស់កម្លាំង​ បន្ទាប់ពីដើរកំសាន្តបែបនេះ​ ប្រាកដណាស់ត្រូវតែរក អាហារឆ្ងាញ់ៗ ដើម្បីប៉ូវកម្លាំង​ បើបានភ្លក្ស អាហារ របស់ភោជនីយដ្ឋាន Royal Spice ស្ថិតនៅក្នុងសណ្ឋាគារសាបារា អង្គរ រីសត​​ និង ស្ប៉ា ក្នុងក្រុងសៀមរាប ច្បាស់ណាស់ថា  ពិតជាត្រូវចិត្ត ជាប់អារម្មណ៍ ដិតដាមជាមួយរសជាតិ ដ៏ប៉ិនប្រសប់របស់ហាង​នេះជាក់ជាមិនខាន។

ភោជនីយដ្ឋាន Royal Spice
ភោជនីយដ្ឋាន Royal Spice

ភោជនីយដ្ឋាន Royal Spice
លេខទូរសព្ទ៖ 063 766 227 | 011 588 862
ទីតាំង៖ ក្នុងសណ្ឋាគារ សាបារា អង្គរ រីសត​​ និង ស្ប៉ា សង្កាត់ស្វាយដង្គុំ សៀមរាប (ខាងកើតភូមិវប្បធម៌)
ផែនទី៖ https://her.is/2O0kiLv

ហាង ផ្ទះតាម៉ាប់ទាអាំង

នៅសៀមរាប នរណាថាមិនស្គាល់​ ហាង ផ្ទះតាម៉ាប់ទាអាំង ល្បីយូរឆ្នាំមកហើយ មិនថាភ្ញៀវនៅខេត្តសៀមរាបទេ​​ សូម្បីតែភ្ញៀវពីបណ្ដាលខេត្តផ្សេងៗតែងតែឆ្លៀតនាំគ្នាមកសាករសជាតិទាអាំងពិសេស​របស់ហាង ផ្ទះតាម៉ាប់ ទាអាំងនេះដែរ ភាពល្បីល្បាញតៗគ្នាអំពីរសជាតិឈ្ងុយឆ្ងាញ់នេះហើយ ធ្វើអោយផ្ទះតាម៉ាប់​ កាន់តែមានភ្ញៀវ និងអតិថិជនកាន់តែច្រើនឡើងៗ ចឹងប្រសិនបើលោកអ្នកទៅ ដល់ខេត្តសៀមរាប កុំភ្លេចទៅសាកនឹងគេ ណា! ​ធានាថារសជាតិជក់ចិត្តហ្មង។

ហាង ផ្ទះ តាម៉ាប់ ទាអាំង
ហាង ផ្ទះ តាម៉ាប់ ទាអាំង
ហាង ផ្ទះ តាម៉ាប់ ទាអាំង

ហាង ផ្ទះ តាម៉ាប់ ទាអាំង
លេខទូរស័ព្ទ៖
  012​ 51 51 97/ 070 55 57 67
ទីតាំង៖ ផ្លូវ៦០​ ខាងជើងតារាងបាល់យុវជន ១០០ម៉ែត្រ

ហាង បុកមាន់សៀមរាប

ហាង បុកមាន់សៀមរាប ពិតជាទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកសៀមរាបផ្ទាល់ នេះក៏មកពីតម្លៃ សេវាកម្ម ហើយជាពិសេសគឺរសជាតិដើមនៃអាហារនៃហាងនេះផ្ទាល់តែម្ដង។ មុខម្ហូបជាច្រើននៅគ្នុងហាង បុកមាន់សៀមរាប គឺត្រូវបានបង្កើតឡើងដោយការច្នៃប្រឌិតជាស្នាដៃអ៊ុំស្រីដែលជាម្ខាស់ហាងផ្ទាល់តែម្ដង ជាក់ស្ដែងដូចជាបុកមាន់ដែលជាមុខម្ហូបដែលអ៊ុំស្រីម្ចាស់ហាងរូបនេះបានបង្កើតឡើងមុនគេ មានអាយុកាល១២ឆ្នាំមកហើយ។

ហាង បុកមាន់សៀមរាប
ហាង បុកមាន់សៀមរាប
ហាង បុកមាន់សៀមរាប
ហាង បុកមាន់សៀមរាប
ហាង បុកមាន់សៀមរាប
ហាង បុកមាន់សៀមរាប

ហាង បុកមាន់សៀមរាប
ទីតាំង៖​ ផ្លូវជាតិលេខ6a ផ្លូវទៅបារាយណ៍បត់ស្ដាំចូលតាមក្លោងទ្វាវត្តសណ្ដាន់ ២០០ម៉ែត្រ ភូមិសណ្តាន់ ឃុំទឹកវិល ក្រុងសៀមរាប
ទូរស័ព្ទលេខ៖ 012 235 336 / 088 8235 336

ស្គាល់ហាងកាហ្វេ និងហាងតែ ទាំង១១នេះ លែងខ្វល់ពេលចង់ជួបជុំគ្នា ទៅមួយណាក៏បានតាមចំណូលចិត្ត

0

មិនថាតែយុវវ័យ រឺមនុស្សវ័យកណ្ដាលនោះទេ បច្ចុប្បន្នគេសង្កេតឃើញថា អ្នកទាំងនោះនិយមផឹកកាហ្វេ និងតែប្រេនៗ ជាដើម។ ជាពិសេសនៅពេលណាត់គ្នាជួបជុំពិភាក្សាមិនថាការងារ រឺកិច្ចការសាលានោះទេ គេតែងតែជ្រើសរើសហាងកាហ្វេ និងហាងតែជាជម្រើសសម្រាប់ការជួបជុំធ្វើកិច្ចការទាំងនោះ។ ដូច្នេះសម្រាប់ថ្ងៃនេះ Admin សុំណែនាំហាង កាហ្វេ និងហាងតែទាំង១១ នៅក្នុងរាជធានីភ្នំពេញ ដើម្បីងាយស្រួលស្វែងរកសម្រាប់អ្នកទាំងអស់គ្នា។

ហាង ណ កាហ្វេ

បើ​និយាយ​ពី​ ណ កាហ្វេ​ សម្រាប់​អ្នក​ដែល​ចូលចិត្ត​ញ៉ាំ​កាហ្វេ​ច្បាស់ជា​ស្គាល់​មិនខាន​ ជាពិសេស​អ្នក​សៀមរាប​តែម្ដង​ ព្រោះ​កា​ហ្វេ​ប្រេន​ខ្មែរ​ដ៏​ល្បី​មួយ​នេះ​មាន​ដើមកំណើត​នៅក្នុង​ទឹកដី​អច្ឆ​រិយៈ​ខេត្តសៀមរាប​។ ពេលនេះ​ ណ កាហ្វេ​ក៏បាន​ពង្រីក​ខ្លួន​បង្ហាញ​វត្តមាន​នៅក្នុង​ទីក្រុង​ភ្នំពេញ​ជាលើកដំបូង​ ដើម្បី​បំពេញ​បំណង​របស់​អតិថិជន​។

ហាង ណ កាហ្វេ
ហាង ណ កាហ្វេ

ហាង ណ កាហ្វេ
លេខទូរសព្ទ៖ 098 251 415 / 077 251 415
ទីតាំង៖ ផ្លូវ២៨៩ សង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ(ទល់មុខសាលាបឋមសិក្សាទួលគោក)
ចុចទីនេះបង្ហាញទីតាំង

ហាង Tiger Sugar

រសជាតិដ៏ប្រណិតដែលអាចអោយ Tiger Sugar ទទួលបានការគាំទ្រយ៉ាងច្រើនលើសលុប រហូតពង្រីកសាខារបស់ខ្លួនរហូតដល់ទៅជាង១០ប្រទេស ទាំងក្នុងទ្វីបអាស៊ី និងទ្វីបអ៊ឺរ៉ុប​ មានដូចជា៖ សង្ហិបុរី​ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ថៃ វៀតណាម កូរ៉េ សហរដ្ឋអាមេរិក ហើយបច្ចុប្បន្ននេះកំពុងមានវត្តមាននៅក្នុងប្រទេស កម្ពុជាយើងផងដែរ ។ Tiger Sugar ជាហាងតែគុជតំបូងគេនៅតៃវ៉ាន់ ដែលបង្កើតរូបមន្តតែគុជ រួមបញ្ចូលគ្នា រវាងតែប្រណិត ជាមួយទឹកដោះគោស្រស់ ស្ករត្នោតពិសេស​ និង cream mousse បង្កើតបានជាភេសជ្ជៈមួយកែវដែលមានសម្បុរឆ្នូតៗដូចសត្វខ្លា ហើយផ្តល់នូវរសជាតិឆ្ងាញ់ថែមទៀតផង។

ហាង Tiger Sugar
ហាង Tiger Sugar

ហាង Tiger Sugar
ទីតាំង៖ ស្ថិតនៅផ្ទះលេខ ២១៥ តាមបណ្ដោយផ្លូវប៉ាស្ទ័រ រាជធានីភ្នំពេញ
Facebook Page: Tiger Sugar Cambodia
បើកចាប់ពីម៉ោង 10ព្រឹក ដល់ 9:30យប់

ហាង MotoCafe

បើទោះបី ១ ឆ្នាំ ២ឆ្នាំនេះយើងហាក់ឃើញមានការនាំចូលយីហ៊ោកាហ្វេល្បីៗ មកពីក្រៅប្រទេសច្រើនក៏ដោយ តែកូនខ្មែរយើងនៅតែជំនះបង្កើតយីហ៊ោថ្មីដោយខ្លួនឯង តែសំរាប់ស្លាកយីហ៊ោដែលមានឈ្មោះថា MotoCafe ចេញពីស្នាដៃកូនខ្មែរនេះ ហាក់ទទួលបានការគាំទ្រខ្លាំងទៅវិញ។ បើនិយាយពីរសជាតិកាហ្វេកាន់តែអ៊ែម គឺសុទ្ធតែផលិតផលខ្មែរយើង ដែលនាំយកមកពីខេត្តមណ្ឌលគិរី ហើយអ្វីដែលយើងមិនសរសើរម្ចាស់ហាងទៀតនោះគឺ ការដែលមិនចោលពីទំនៀមទំលាប់ ការប្រើប្រាស់របស់ខ្មែរយើងតែម្តង ដោយគាត់បានបង្កើតបង្អែមបែបខ្មែរយើង ដែលយើងគ្រប់គ្នាបានស្គាល់រួចមកហើយនោះគឺ ទឹកកកឈូសខ្មែរបែបបុរាណ និងបង្អែមធុរេនជាដើម។

ហាង MotoCafe
ហាង MotoCafe
ហាង MotoCafe

ហាង MotoCafe
Call: 098 80 97 89 | 010 93 22 38
ទីតាំង៖ ម្តុំក្រោយសាលាវ៉ាន់ដា ផ្លូវ ៤០២ កែង ផ្លូវ ១៨៥

ហាង ស៊ីក្លូកាហ្វេ

ហាង ស៊ីក្លូកាហ្វេ បានទទួលការគាំទ្រ ខ្លាំងបំផុតទៅលើរសជាតិ កាហ្វេទឹកដោះគោស្រស់, កាហ្វេកា​ពូ​ឈឺ​ណូ​ទឹកកក និងបន្ទាប់មកមាន ម៉ូកាទឹកកក តែ​បៃ​តង​ទឹក​ដោះគោ ផា​សិន​ទឹក​ដោះ​គោនិងមានភេសជ្ជៈជាច្រើនប្រភេទទៀត។ ឡូយ បែបខ្មែរប៉ុណ្ណឹងហើយមិនសាកទៀតអី!

ហាង ស៊ីក្លូកាហ្វេ
ហាង ស៊ីក្លូកាហ្វេ

ហាង ស៊ីក្លូកាហ្វេ
ទូរស័ព្ទ៖ 010 7000 12
ទី​តាំង៖
សាខាទី1​ ផ្លូវលេខ​ 155​ កែង​ ផ្លូវលេខ​ 432
សាខាទី2​ ផ្លូវលេខ​ 163​ កែង​ ផ្លូវលេខ​ 386
សាខាថ្មី​ ផ្លូវលេខ​ 155​ កែង​ ផ្លូវ​លេខ​ 470

ហាង Cottage Coffee

សម្រាប់អ្នកដែលតែងតែនិយមចូលចិត្តរសជាតិ ភេសជ្ជៈ កាហ្វេ និងរសជាតិនំប័ុងរបស់ Cottage Coffee ពេលនេះកាន់តែងាយដោយ ហាង ​Cottage Coffee បើកសម្ពោធជាផ្លូវការ៣ទីតាំង ៣សាខាផ្សេងគ្នា ដែលផ្តល់នៅភាពងាយស្រួលជូនដល់អតិថិជនរបស់ខ្លួនបានសាកនៅរសជាតិថ្មី ហើយទីតាំងសុទ្ធតែល្អៗសម្រាប់លោកអ្នក គឺនៅ សាខាបឹងកេងកង សាខាផ្សារទំនើប អូឡាំព្យារ សាខាវិមានកាណាឌីយ៉ា។

ហាង Cottage Coffee
ហាង Cottage Coffee

ហាង Cottage Coffee
លេខទូរស័ព្ទ៖ 010 390 088
ទីតាំង៖ ផ្សារទំនើប អូឡាំព្យារជាន់ទី៥

ហាង CHA TANG CAMBODIA

មួយរយៈចុងក្រោយនេះ ហាងតែគុជ ឬតែទឹកដោះគោ រីកស្គុះស្គាយដូចផ្សិតពាសពេញរាជធានីភ្នំពេញយើង ក៏ដូចជាតាមបណ្តាខេត្តមួយចំនួនទៀត ប៉ុន្តែមានហាងមួយ ដែលយើងនឹងលើកយកមកបង្ហាញប្រាប់លើកនេះ មានចំនុចពិសេស ហើយក៏ទើបតែមានដំបូងគេផងដែរនៅកម្ពុជាយើងដែលហាងនេះបាននាំយករសជាតិភេសជ្ជៈថ្មីដែលអាចញ៊ាំជំនួសអាហារពេលព្រឹកបាន ភេសជ្ជៈប្រចាំហាងនោះមានឈ្មោះថា Tang Rice Yogurt មាននៅហាង CHA TANG CAMBODIA

ហាង CHA TANG CAMBODIA
ហាង CHA TANG CAMBODIA
ហាង CHA TANG CAMBODIA

ហាង CHA TANG CAMBODIA
Tel: 095 280 281
បើកលក់ 9ព្រឹក-9យប់
ទីតាំង លើផ្លូវ ប៉ាស្ទ័រ ជិតសាលាស៊ីសុវត្ថិ
ផែនទី https://goo.gl/maps/uqkWEbVUwkvczqER8

ហាង Heeretea

ភេសជ្ជៈថ្មីមកទៀតហើយ មកលើកនេះ គឺផ្គាប់ចិត្តអ្នកចូលចិត្តផឹកប្រភេទតែ ដឹងតែពេញចិត្តស្ដូកហ្មង អោយតែបានមកដល់ ហាង Heeretea ។ Admin សុំសួរតិចចង់ដឹងថានរណាខ្លះបានមកសាកភេសជ្ជៈថ្មីនេះខ្លះ ហើយថាបើមិនទាន់ទេ ឆាប់មកលឿនៗមកណាគឺថាឆ្ងាញ់ហើយប្លែកទៀត ព្រោះថាមានច្រើនប្រភេទ Cheese Tea, Milk Tea និងFruit Tea ដែលគេបានយកតែមករួមបញ្ចូលជាមួយផ្លែឈើស្រស់ៗធ្វើអោយរសជាតិឆ្ងាញ់ប្លែកពីគេតែម្ដង។

ហាង Heeretea
ហាង Heeretea

ហាង Heeretea
លេខទូរសព្ទ៖ 016 518 678
ទីតាំង៖ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះនរោត្តម សង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង ទល់មុខអាគារKeystone

ហាង Benz​ &​ Grace​ Coffee​ Cake​ 

ហាង Benz​ &​ Grace​ Coffee​ Cake​ ជាទីកន្លែងដ៏ល្អពិសេសដែលមានCake រសជាតិប្លែកៗឆ្ងាញ់ និងកាហ្វេដែលមានរសជាតិដ៏ប្រណិតផងដែរ។ ជាពិសេស ក្នុងហាងមានការរចនាយ៉ាងស្រស់ស្អាត ដែលអាចអោយអតិថិជនអង្គុយក្រេបរសជាតិកាហ្វេ បានយ៉ាងរីករាយ។

ហាង Ben & Grace Coffee Cake
ហាង Ben & Grace Coffee Cake

ហាង Ben & Grace Coffee Cake
ទីតាំង៖ ផ្ទះលេខ៨៣ ផ្លូវ១៥៥(ជិតហាងកាហ្វេអាម៉ាហ្ស៊ូន) សង្កាត់ទួលទំពួង ខណ្ឌចំការមន ភ្នំពេញ
លេខទូរសព្ទ៖ 017 799 109 / 070 799 109

ហាង QueenBee Cafe

សួរតាមត្រង់ធំប៉ុណ្ណឹងហើយ គិតថាញ៉ាំម្នាក់ឯងអស់អត់?​ គេថាញ៉ាំកែវតូចមិនសូវស្ទាវទេ ចឹងកុម្មង់អាធំម្តងមើលម៉េចវិញ កុំភ្លេចណា មហាម៉ូយៗទាំងអស់គ្នាមករកបាននៅ QueenBee Cafe ទៅសាកតែគុជកែវយក្សនេះ តែហាមដាច់ខាត់គឺទៅម្នាក់ឯង ព្រោះថាធំណាស់ញ៉ាំមិនអស់ទេ រកគ្នីគ្នាមកដល់តែ៤ទៅ៥នាក់ទើបល្មម។

ហាង QueenBee Cafe
ហាង QueenBee Cafe
ហាង QueenBee Cafe
ហាង QueenBee Cafe
ហាង QueenBee Cafe
ហាង QueenBee Cafe

ហាង QueenBee Cafe
ទីតាំង៖ ក្នុងផ្សារ TK Avenue ក្រោយ Legend Cinemas
លេខទូរស័ព្ទ៖ 093 399 388 / 066 999 799

ហាង Moma’s Bubble Tea Bar

ឱ្យតែមកថ្មីមិនដែលរំលងម្តងណាទេ! មោះៗភេសជ្ជៈថ្មីមកដល់ទៀតហើយ ហាង Moma’s Bubble Tea Bar ពេញនិយមខ្លាំងនៅប្រទេសថៃហើយមានរហូតដល់១០៤សាខា ពេលនេះលេចវត្តមាននៅម្តុំវត្តភ្នំុ់ ក្បែរអាគាកាណាឌីយ៉ា ផ្តល់នៅភេសជ្ជៈប្លែកៗជាច្រើនរសជាតិ ហើយតម្លៃវិញសមរម្យទៀត ។

ហាង Moma’s Bubble Tea Bar
ហាង Moma’s Bubble Tea Bar
ហាង Moma’s Bubble Tea Bar

ហាង Moma’s Bubble Tea Bar
ទីតាំង៖ ផ្ទះលេខ#102 ផ្លូវ108 សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ (ក្បែរអាគា កាណាឌីយ៉ា)
លេខទូរស័ព្ទ៖ 087 900 910 / 016 48 9999

ហាង TEABRARY

ហាងភេសជ្ជៈ TEABRARY មានភេសជ្ជៈថ្មី នៅក្នុងផ្សារសូរិយា ជាន់ទី១ ដែលបម្រើជូនលោកអ្នកនៅប្រភេទភេសជ្ជៈគ្រប់រសជាតិ ជំនាន់ថ្មីៗ ប្រើវត្ថុធាតុដើមប្រទេសតៃវ៉ាន់។ ឈ្មោះថា TEABRARY គឺជាការរួមបញ្ចូលគ្នារវាងពាក្យ “តែ (TEA)” និង “បណ្ណាល័យ (LIBRARY)” ក្នុងអត្ថន័យបង្ហាញពីការយល់ដឹងអំពីប្រភេទតែ ជំនាញក្នុងការជ្រើសរើសប្រភេទស្លឹកតែ បច្ចេកទេសនៃការឆុង បូករួមបញ្ចូលសិល្បៈនៃការច្នៃ បានបង្កើតឡើងនូវភេសជ្ជៈតែ “TEABRARY” ឈ្ងុយឆ្ងាញ់ដ៏ល្អដាច់គេ ។សម្រាប់ភេសជ្ជៈមានរសជាតិប្លែកៗ ដូចជា៖ ចាហួយកាហ្វេនិងតែទឹកដោះគោ , ទឹកដោះគោគ្រីមឈីស , តែបៃតងគៀមបួយ និង សាច់ចាហួយទន់ , Brown Sugar រូបរាងដបខ្យូតៗគួរអោយស្រលាញ់ថែមទៀតផង​ ។ មិនត្រឹមតែប៉ុណ្ណោះទេ មានទាំងប្រូម៉ូសិនទិញមួយថែមជូនមួយទៀត ឡូយហ្មង។ រីករាយជាមួយហាងភេសជ្ជៈថ្មី “TEABRARY” នឹងមានវត្តមាននៅផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍ ជាន់ទី១។

ហាង Teabrary Cambodia
ហាង Teabrary Cambodia
ហាង Teabrary Cambodia
ហាង Teabrary Cambodia
ហាង Teabrary Cambodia
ហាង Teabrary Cambodia

ហាង Teabrary Cambodia
លេខទូរស័ព្ទ៖ 016 898 887
ទីតាំង៖ នៅក្នុងផ្សារសូរិយា ជាន់ទី១

រមណីយដ្ឋា​នក្បែរក្រុងភ្នំពេញ​ ៣កន្លែង មានគម្រោងចុងសប្តាហ៍ជួបជុំគ្រួសារ មិនគួរមើលរំលង

0

ជារៀងរាល់ចុងសប្តាហ៍ម្តងៗ គ្រប់ៗគ្នាមានពេលសម្រាកបន្ទាប់ពីបំពេញការងារ ឬការសិក្សារ ហើយមានពេលទំនេរជួបជុំគ្រួសារ ហើយក៏ជាពេលដែលបង្កើតនៅភាពសប្បាយរីករាយជាលក្ខណៈគ្រួសារ ឬ មិត្តភក្តិ និងចង់ដើរកំសាន្តដើម្បីបំបាត់ភាពនឿយហត់ ស្រស់ស្រាយក្នុងអារម្មណ៍ ក្នុងនេះផងដែរ លោកអ្នកប្រាកដជាចង់ស្វែងរកកន្លែងដើរកំសាន្ត ដូចនេះប្រសិនបើលោកអ្នកមានគម្រោងទៅលេងរមណីយដ្ឋានក្បែរក្រុងនោះ ថ្ងៃនេះAdmin សូមណែនាំទីតាំង ៣កន្លែងដែលនៅមិនឆ្ងាយប៉ុន្មានពីក្រុងភ្នំពេញរបស់យើងទេ ចឹងសូមតាមដានអត្ថបទខាងក្រោម៖

សួនលំហែកាយ កាំង ម៉េង

រមណីយដ្ឋានមួយកន្លែងនេះនៅក្បែររាជធានីភ្នំពេញ តែម្តង ស្ថិតនៅបណ្តោយផ្លូវជាតិលេខ ២ ជិតដល់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៥ តែប៉ុណ្ណោះ វាពិតជំរើសទីមួយសំរាប់លោកអ្នកបើសិនអ្នកកំពុងស្វែងរកកន្លែងស្ងប់ស្ងាត់ដើម្បីកំសាន្តជាមួយក្រុមគ្រួសារនាចុងសប្តាហ៍ខាងមុខនេះ។

សួនលំហែកាយ កាំង ម៉េង
សួនលំហែកាយ កាំង ម៉េង
សួនលំហែកាយ កាំង ម៉េង
សួនលំហែកាយ កាំង ម៉េង

សួនលំហែកាយ កាំង ម៉េង នេះពិតជាផ្តល់នូវការលំហែកាយមួយដ៏គាប់ចិត្ត រូមមានទាំងការស្ទូចត្រី ជិះទាទឹកនៅលើផ្ទៃបឹង និងអ្វីដែលមិនអាចខ្វះបាននោះគឺម្ហូបអាហារបែបស្រុកស្រែពិតៗ ដូចជា ទាអាំង មាន់អាំង ត្រីដុតអំបិល និងម្ហូបមួួយចំនូនទៀតដែលលោកអ្នកអាច កុម៉្មង់បានចំណង់ចំណូលចិត្តលោកអ្នកបាន។

សួនលំហែកាយ កាំង ម៉េង
សួនលំហែកាយ កាំង ម៉េង
សួនលំហែកាយ កាំង ម៉េង

សួនលំហែកាយ កាំង ម៉េង
Tel: 092 272769 / 095 322322
ទីតាំង៖ ផ្លូវជាតិលេខ២ នៅបុរី កាំង ម៉េង

២ រមណីយដ្ឋានចំការស្នេហ៍

រមណីយដ្ឋានចំការស្នេហ៍ ជាតំបន់ទេសចរណ៍ មួយដ៏ទាក់ទាញ ហើយនៅមិនឆ្ងាយពីក្រុងភ្នំពេញប៉ុន្មាននោះទេ ស្ថិតក្នុង ភូមិកោះតូច ឃុំឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានចម្ងាយពីគល់ស្ពានជ្រោយចង្វារ ទៅប្រហែល ៧ គ.ម ។

រមណីយដ្ឋានចំការស្នេហ៍
រមណីយដ្ឋានចំការស្នេហ៍
រមណីយដ្ឋានចំការស្នេហ៍
កញ្ចុះអង្គុយលេង

សំរាប់ការធ្វើដំណើរមកលេងរមណីយដ្ឋាននេះ លោកអ្នកធ្វើដំណើរតាមទូកបានផងដែរ ប្រសិនបើលោកអ្នកចង់ផ្លាស់ប្តូរអារម្មណ៍ ពីការធ្វើដំណើរដោយរថយន្ត ឬម៉ូត្ត។

រមណីយដ្ឋានចំការស្នេហ៍
អាំងហែលទឹក ក្នុងទន្លេ
រមណីយដ្ឋានចំការស្នេហ៍
រមណីយដ្ឋានចំការស្នេហ៍

៣ អាហារដ្ឋាន ចំការក្រូច ស្វាយរលំ

អាហារដ្ឋាន ចំការក្រូច ស្វាយរលំ ស្ថិតមិនឆ្ងាយប៉ុន្មានពីក្រុងតាខ្មៅនោះទេ ដូចនេះសម្រាប់លោកអ្នកដែលទៅវត្តជាយៗក្រុងម្តុំតាខ្មៅ អាចចូលទៅលេងកម្សាន្តបានយ៉ាងសប្បាយរីករាយ ជាមួយនិងទេសភាពស្រស់ស្អាត ជាប់មាត់ទន្លេ ខ្យល់អាកាសបរិសុទ្ធ មិនតែប៉ុណ្ណោះលោកអ្នកក៏អាចស្ទូចត្រីលេងលំហែអារម្មណ៍បានថែមទៀតផង ។

អាហារដ្ឋាន ចំការក្រូច ស្វាយរលំ
អាហារដ្ឋាន ចំការក្រូច ស្វាយរលំ
អាហារដ្ឋាន ចំការក្រូច ស្វាយរលំ
អាហារដ្ឋាន ចំការក្រូច ស្វាយរលំ

ក្រៅពីនោះសម្រាប់ អាហារដ្ឋាន ចំការក្រូច ស្វាយរលំ ក៏មាននៅមុខម្ហួបបែបស្រុកស្រែ មាន់ដុត ប្រហុកចិញ្រ្ចាំ ដែលជាមុខម្ហូបប្រចាំហាង ដែលមានរសជាតិឆ្ងាញ់ពិសាផងដែរ។

អាហារដ្ឋាន ចំការក្រូច ស្វាយរលំ
អាហារដ្ឋាន ចំការក្រូច ស្វាយរលំ
អាហារដ្ឋាន ចំការក្រូច ស្វាយរលំ
អាហារដ្ឋាន ចំការក្រូច ស្វាយរលំ

អាហារដ្ឋាន ចំការក្រូច ស្វាយរលំ
លេខទូរស័ព្ទ៖ 060 267 267/098 267 267
ទីតាំង៖ ក្រុង តាខ្មៅ