មួយកំប្លេរផ្ទះបេន តែ កាហ្វេ ភីហ្សា ផេនខេក ម្ហូបបួស ឥណ្ឌា ខ្មែរ អឺរ៉ុប បីពេលលែងខ្វល់រឿងញ៉ាំ

និយាយដល់ការដើរលេងក្នុងព្រៃ អ្វីដែលអ្នកដំណើរតែងបារម្ភមួយចំណែកដែរនោះគឺ រឿងញ៉ាំ ពិសេសអ្នកគីឡូធ្ងន់ ម៉ាប់ៗ និងស្តេចញ៉ាំដូច Admin ផ្ទាល់តែម្តងតែងគិតថាបារម្ភខ្លាចមិនសូវមានអ្វីញ៉ាំ។ ជាក់ស្តែងមួយរយៈនេះ មានរឿងច្រើននៅតំបន់ព្រៃរបស់លោកបេន ដែលលោកកំពុងកាន់កាប់ដូច្នេះហើយ ក៏មានបងប្អូនប្រជាពលរដ្ឋយើងចង់ទៅលេងផ្ទះរបស់គាត់ដើម្បីជាការលើកទឹកចិត្តដល់គាត់កំឡុងពេលនេះ។

ដូច្នេះហើយអានអត្តបទនេះរួចធានាថាលែងខ្វល់រឿងញ៉ាំ ព្រោះថានៅផ្ទះរបស់បេន មានរបស់របរគ្រប់សព្វ មិនខ្វះឡើយ ហើយបើមានតេកក់ជាមុនទៀតនោះ ដឹងតែមានតាមការចូលចិត្តជាក់ជាមិនខាន ចង់ភីហ្សាបានភីហ្សា ចង់ផេនខេក បានផេនខេក ចង់ម្ហូបអីបាននឹង ធ្វើអោយភ្លាមៗ ហ្មង មិនថាម្ហូបបែបខ្មែរ ឥណ្ឌា ឬម្ហូបបួសឡើយ និយាយរួម បីពេលលែងខ្វល់រឿងញ៉ាំ ដល់ម៉ោងញ៉ាំៗ។

សកម្មភាពលក់សាច់តាមភូមិជិតផ្ទះបេន
ចុងភៅធ្វើម្ហូបនៅផ្ទះបាយរបស់បេន
បេនញ៉ាំភីហ្សា ធ្វើដោយផ្ទាល់នៅផ្ទះ

ហើយបើចង់ដឹងព័ត៌មានបន្ថែមពីការធ្វើដំណើរទៅលេងទីនោះអ្នកអាច ចុចអានអត្តបទទីនេះ បានហើយចំណែកឯរឿងញ៉ាំអាចតេកក់ជាមុនបានតាមរយៈលេខ 012 765 136 និង 078 960 420 ។

BeTreed Adventures
ទូរស័ព្ទ៖ 012 765 136 និង 078 960 420
ផែនទី៖ ចុចទីនេះ ហើយសម្រាប់ទីតាំងផ្លូវជិះទៅដល់ សូមធ្វើការទំនាក់ទំនងជាមុនជាមួយលេខទូរស័ព្ទខាងលើ ដើម្បីកុំអោយវង្វេង។

ស្អាតម៉េចទៅ! គ្រាន់សំបុត្រចូលមើលកោះនេះ ១ថ្ងៃ ១០០ដុល្លារថែមអាហារថ្ងៃត្រង់១ ពេល

ទេសភាពដ៏ស្រស់ត្រកាល របស់បក្សី​ពណ៌​ផ្កាឈូក​ចេញមក​ស៊ី​ចំណី ប្រឡែង​លេង​ជាមួយភ្ញៀវទេសចរ នៅ​ដែន​កោះ​អារូប៊ី​កំពុង​តែ​បង្កើត​ភាព​ល្បីល្បាញ​ពាស​ពេញ​បណ្ដាញ​សង្គម​ ធ្វើអោយគ្រប់គ្នាស្រមៃបានទៅដល់ទីនោះ ផ្ដិតយករូបភាពដ៏ស្រស់ស្អាតទាំងនេះមកចែករំលែកក្នុងបណ្ដាញសង្គម។

Photo: @pinkgos
Photo: @pinkgos
Photo: @pinkgos

កុក​ផ្កាឈូក (Flamingo) បាននាំគ្នា​មក​រស់នៅ​ដែន​កោះ​អា​រូ​ប៊ីមួយនេះ​អស់​រយៈពេល​ជាច្រើន​ឆ្នាំមកហើយ។ ដោយកាល​ពី ១៥ ឆ្នាំ​មុន កុក​ផ្កាឈូក​មួយ​ហ្វូង​បាន​ហោះ​ទៅ​កាន់​កោះ​ឯកជន Renaissance ដោយ​រស់​នៅ​លើ​ឆ្នេរ និង​ចូល​ចិត្ដ​លេង​ជាមួយ​ភ្ញៀវ​ទេសចរណាស់។ បើទោះបីទីនេះជាជម្រក​ថ្មីក៏ពិតមែន តែទីនេះ​មិន​មែន​ជា​ទ្រុង​របស់​ពួកវា​នោះទេ​ ពួកវា​ក៏​រស់​នៅ​ក្នុង​បរិស្ថាន​ធម្មជាតិ​ឯ​តំបន់​ព្រៃ​កោង​កាង​វិញផង​ដែរ ហើយពពួកសត្វ​បក្សី​កុក​សម្បុរ​ផ្កាឈូក​ទាំងនេះ​ដែល​អ្នក​បាន​ឃើញ​ទាំងនេះ ក៏​មិន​ប្រាកដជា​គោលដៅ​ទេសចរណ៍​សាធារណៈ​ឡើយ ដូូច្នេះបើ​អ្នក​ចង់​ឃើញ​ពួកវា​អ្នក​ត្រូវ​ត្រៀម​គម្រោង​ទុក​ជា​មុន។

Photo: @pinkgos
Photo: @pinkgos
Photo: @pinkgos

ទីកន្លែង​ដែល​អ្នក​ចង់ឃើញ​បក្សី​កម្រ​នេះ​ដ៏​ល្បីឈ្មោះ​គឺ​កោះ Renaissance Aruba Resort នៅទីនោះ ក្នុងករណីដែលភ្ញៀវ​មិនទាន់​កក់​សណ្ឋាគារ អ៊ីចឹង​ភ្ញៀវ​មក​ពី​ក្រៅ​អាច​ទិញ​សំបុត្រ​ដែល​អាច​ឲ្យ​ពួកគេ​ចូល​ទស្សនា​កោះ​ពេញ​មួយ​ថ្ងៃ ក្នុង​តម្លៃ 100ដុល្លារ ដោយ​រួម​បញ្ចូល​ទាំង​អាហារ​ថ្ងៃ​ត្រង់ និង​ភេសជ្ជៈ​លើ​កោះ​ថែម​ទៀតផង។

Photo: @pinkgos
Photo: @pinkgos

ម្ហូប៦មុខ ដែលមនុស្សស្រីចូលចិត្តញុាំ​ជាងគេ ហើយប្រុសៗគួរតែចំណាំទុក

0

និយាយការពិតសម្រាប់មនុស្សស្រី ពេលឃ្លានម្តងៗកូរយើងសាហាវណាស់ ម្តងចង់ញុាំម្ហូបនេះ ម្តងចង់ញុាំម្ហូបនោះ រកស្មានមិនត្រូវទេ និយាយទៅបើមិនបានកូរយើងគឺដេកមិនសុខចឹងហ្មង តែកុំបារម្ភអី Admin ណែនាំកន្លែងញុាំខ្លះៗដែល មានមុខម្ហូបដែលស្រីៗចូលចិត្តញុាំ សម្រាប់បុរសដែលឆ្លាតគួរចំណាំមុខម្ហូបទាំង៦មុខនេះទុក ព្រោះក្នុងចំណោម្ហូបទាំងនេះសុទ្ធតែកំពូលហើយ ចឹងបើលើកក្រោយកុំអោយគេសួរយើងទាន់រកកន្លែងទុកអោយហើយណា។

ហាង MOOL

ឃើញនៅហ្នឹងភ្នែកចឹងហើយ! ទោះនៅផ្ទះ ឬកន្លែងធ្វើការក៏ពិបាកទ្រាំដែរជឿទៅ លេងសើចផ្លូវចិត្តឪមីអូន ម៉ែមីអូនពេកហើយ ពងទាកូនដុតទឹកអំពិលទុំ រសជាតិថ្មីចែស ធានាថាមិនធ្លាប់បានសាកពីមុនមកទេ មុខម្ហូបថ្មីរបស់ហាង MOOL តោះទៅសម្ពោធរសជាតិថ្មីមុនគេម្តងមើល៍ម៉េចដែរ។

ហាង MOOL
ហាង MOOL
ហាង MOOL
ហាង MOOL
ហាង MOOL
ហាង MOOL

ហាង MOOL
លេខទូរស័ព្ទ៖ 096 86 86 368
ទីតាំង៖ ផ្លូវ ៤០២ កែង ផ្លូវ ១៨៥ ម្តុំក្រោយសាលាវ៉ាន់ដា ម៉ៅសេទុង ជិតហាងម៉ូតូកាហ្វេ
ផែនទី៖ https://goo.gl/maps/RgdXSEZk1w62

ហាង ធូស៊ីស្ទ័រ បុកល្ហុង

និយាយទៅសម្រាប់បុរសៗ គួរតែដឹងចិត្តនារីហើយ ភាគច្រើនគ្រឿងបុក គ្រឿងញាំ ជាចំណូលចិត្តរបស់គាត់ហើយ ចឹងនាំគាត់មកស្គាល់ហាង ធូស៊ីស្ទ័រ បទពិសោធន៍សិក្សារៀនសូត្រនៅប្រទេសថៃរយៈពេល៤ឆ្នាំពេញ បុកផ្អើកហាងតែម្តង ទុកចិត្តជាមួយរសជាតិធានាថាត្រូវចិត្តហ្មង ម្ហូបដែលល្បីប្រចាំហាងមានច្រើនមុខដូចជា ញាំត្រីសាមុន ក្ដាមថ្មពង ក្ដាមប្រៃ ខ្យងប៉ារ៉ាឆាអំបិលម្ទេស និងពិសេសមួយទៀតនោះ ដែលគេកំពុងតែពេញនិយមខ្លាំងគឺបុកល្ហុង រសជាតិបែបថៃ គឺថាឆ្ងាញ់ខ្លាំង។

ហាង ធូស៊ីស្ទ័រ បុកល្ហុង
ហាង ធូស៊ីស្ទ័រ បុកល្ហុង
ហាង ធូស៊ីស្ទ័រ បុកល្ហុង

ហាង Two Sister បុកល្ហុង
លេខទូរសព្ទ៖ 096 38 88 833
ទីតាំង៖ សាខាទី២៖ ផ្លូវសហាព័ន្ធរុស្សី ទល់មុខវិទ្យាស្ថានភាសាបរទេស IFL
សាខាទី១៖ ស្ថិតនៅតាមបណ្ដោយផ្លូវ សឡា(៣៧១)សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ

ហាង ៣ជំនាញ

ទ្រាំមើលតិចទៅ!ព្រោះថាមើលរួចហើយបបួលគ្នាទៅញាុំម្តង! ឡើងទំនងម្លឹងហើយចាំកាលទៀតល្ងាចហ្នឹងហ្មងទៅ ខ្យងឆាការី ងាវឆាការី របស់ហាង ៣ជំនាញ ឈ្ងុយពេញច្រមុះកាន់តែមើលកាន់តែឃ្លានតែម្តង បើតម្លៃវិញក៏ធូរថ្លៃទៀត ជាពិសេសមានរសជាតិឆ្ងាញ់។

៣ជំនាញ
៣ជំនាញ
៣ជំនាញ
៣ជំនាញ
៣ជំនាញ
៣ជំនាញ

ហាង ៣ជំនាញ
ទូរស័ព្ទ៖ 081 777 868
ទីតាំង៖ ផ្លូវក្រោយសាលាវ៉ាន់ដា ផ្លូវ៤០២ ឆ្ពោះទៅរកស្ថានទូតចិន ទល់មុខហាង Beer Connection

ហាង អ៊ីទុំលៀសអប់សៀមរាប

អូហូ! ពិតជាលឺ១០០ដង មិនស្មើរបានញ៉ាំផ្ទាល់មាត់ម្ដងមែន ឆ្ងាញ់នោះឆ្ងាញ់យកតែមែនទែន គឺថាមិនសរសើរមិនបានហ្មង។ ធ្លាប់តែលឺល្បីនៅលើទឹកដីខេត្តសៀមរាប តែពេលនេះក៏មានវត្តមានមកដល់រាជធានីភ្នំពេញហើយ នៅជិតបង្កើយនៅខាងក្រោយបេនឡាន វីរៈប៊ុនថាំ ផ្សារអូឡាំពិកយើងហ្នឹង។

ហាង អ៊ីទុំលៀសអប់សៀមរាប
ហាង អ៊ីទុំលៀសអប់សៀមរាប
ហាង អ៊ីទុំលៀសអប់សៀមរាប

ហាង អ៊ីទុំលៀសអប់សៀមរាប
លេខទូរសព្ទ៖ 069 25 25 89 / 017 48 20 04
ទីតាំង៖ ផ្ទះលេខ៥៦បេ ផ្លូវ៣១៨ ខាងក្រោយបេនឡាន វីរៈប៊ុនថាំ ផ្សារអូឡាំពិក

ហាង MotoCafe

មិនថាល្ងាចនេះ រឺពេលណាទេ បើមិនដឹងទៅណាទេ Admin ថាគួរតែទៅ Food House(Moto Cafe) ព្រោះថាមិនចេះខ្វះអីញ៉ាំនោះទេ ហើយពេលនេះក៏មានមុខម្ហូបថ្មីៗហិរៗញ៉ាំហើយស្រក់ញើសតក់ៗថែមទៀត គឺថាអោយតែបានភ្លក់ដឹងតែពេញចិត្តពេញថ្លើមហើយ ជាពិសេសអ្នកចូលចិត្តញ៉ាំហិរហ្នឹងហ្មង។

ហាង MotoCafe
ហាង MotoCafe
ហាង MotoCafe

ហាង Food House (Moto Cafe)
លេខទូរសព្ទ៖ 078 990 866 / 023 217 453 / 093 962 604
ទីតាំង៖ ម្តុំក្រោយសាលាវ៉ាន់ដា ផ្លូវ ៤០២ កែង ផ្លូវ ១៨៥

ហាង ពងទាកូនឆ្ងាញ់ផ្សារច្បារអំពៅ 

លេងសើចម៉េចបាន មិនមែនលំៗទេណា ពងទាកូនឆ្ងាញ់ច្បារអំពៅ​ ល្បីយូរឆ្នាំមកហើយ ថ្វីត្បិតតែបច្ចុប្បន្ននេះកន្លែងលក់ពងទាកូនមានច្រើនក៏ពិតមែន តែសម្រាប់ ទីតាំងពងទាកូនមួយកន្លែងនេះ នៅអាចទាក់ទាញអតិថិជនរបស់ខ្លួន តើអ្វីដែលជាចំនុចពិសេសធ្វើអោយមានការគាទ្រមកដល់បច្ចុប្បន្ននេះ ?

ហាង ពងទាកូនឆ្ងាញ់ផ្សារច្បារអំពៅ
ហាង ពងទាកូនឆ្ងាញ់ផ្សារច្បារអំពៅ
ហាង ពងទាកូនឆ្ងាញ់ផ្សារច្បារអំពៅ
ហាង ពងទាកូនឆ្ងាញ់ផ្សារច្បារអំពៅ
ហាង ពងទាកូនឆ្ងាញ់ផ្សារច្បារអំពៅ
ហាង ពងទាកូនឆ្ងាញ់ផ្សារច្បារអំពៅ

ហាង ពងទាកូនឆ្ងាញ់ផ្សារច្បារអំពៅ 
ទីតាំង៖ ផ្លូវ 363 កែង 622 ខាងកើតផ្សារច្បារអំពៅ
លេខទូរស័ព្ទ៖ 017 27 27 12

ញ៉ាំ គេង ទឹកភ្លើង លើផ្ទះដើមឈើ របស់ បេន មិនចាញ់អូតែលលំដាប់ផ្កាយ

BeTreed Adventures ជាទីកន្លែងស្នាក់នៅកណ្តាលព្រៃក្បែរជើងភ្នំ ក្នុងតំបន់ អភិរក្សសត្វព្រៃ និងព្រៃឈើ​តំបន់ភ្នំត្នោត ភ្នំពក ខេត្តព្រះវិហារ ដែលត្រូវបានបង្កើតឡើងដោយ លោក បេន ដោយរូបលោកបានក្លាយជាវីរៈបុរសការពារព្រៃឈើ របស់ពលរដ្ឋខ្មែរជាច្រើនផងដែរ។ អានបានពីរបន្ទាត់អីយ៉ា កន្លែងគេងកណ្តាលព្រៃចឹង ច្បាស់ណាស់ថាអ្នកទាំងអស់គ្នាគិតបារម្ភដល់សុវត្ថិភាព រឿងញ៊ាំ គេង ទឹកភ្លើង ជាក់ជាមិនខាន អញ្ចឹងហើយថ្ងៃនេះយើងនឹងដកអោយអស់ក្តីបារម្ភរបស់អ្នក ដោយរៀបរាប់ប្រាប់អោយអស់ពីវិធីដើម្បីទៅដល់ផ្ទះដើមឈើ ដ៏ស្រស់ស្អាតនោះ ដោយសប្បាយរីករាយ និងជាកំលាំងចិត្តចំពោះ បេន ដែលគាត់បានខិតខំប្រឹងប្រែងដើម្បីការពារព្រៃរបស់យើង។

ចំនុចគួរដឹង រដូវប្រាំង និងរដូវវស្សា ទេសភាពតំបន់ព្រៃតែងខុសគ្នាពីមួយរដូវទៅមួយរដូវ ហើយវាក៏មានចំនុចពិសេសខុសៗគ្នាដែរ។ សម្រាប់រដូវវស្សា ព្រៃឈើច្បាស់ណាស់ថាមានសភាពខៀវស្រងាត់ ស្រស់បំព្រងជាក់ជាមិនខាន តែស្ថានភាពផ្លូវមិនការពិបាកខ្លះ និងមានសត្វល្អិតច្រើន ជាចំនុចគួរប្រុងប្រយ័ត្ន ដូច្នេះហើយបើអ្នកប្រាថ្នាចង់ឃើញទិដ្ឋភាពពណ៌បៃតង គួរជ្រើសរើសយកពេលវេលាក្នុងរដូវនេះ ដោយពិនិត្យទៅលើ អាកាសធាតុ និងបើអាចទំនាក់ទំនងដោយផ្ទាល់ទៅ BeTreed ដើម្បីដឹងថាកំឡុងពេលអ្នកទៅ មិនសូវមានភ្លៀង។

រីឯរដូវប្រាំងវិញ ដើមឈើច្បាស់ណាស់ថា ក្រៀមក្រោះជ្រុះស្លឹក អាកាសធាតុក្តៅពេលថ្ងៃ និងត្រជាក់វិញនាពេលយប់ អាចមានពេលខ្លះត្រជាក់ គេងដណ្តប់ភួយផងក៏មានដែរ។ ហើយស្ថានភាពផ្លូវមានភាពងាយស្រួលធ្វើដំណើរ សត្វល្អិតក៏មិនសូវមាន។

ការធ្វើដំណើរ គួរប្រើប្រាស់រថយន្តដែលមានកំពស់ខ្ពស់ បានប្រភេទរថយន្តភីកអ៊ាប ឬប្រភេទ Off-Road កាន់តែល្អ។ ស្ថានភាពផ្លូវមិនពិបាកខ្លាំងទេ តែគួរប្រការការពារ និងដើម្បីកុំអោយខូចអារម្មណ៍រឿងផ្លូវ ដូច្នេះរថយន្តប្រភេទខាងលើល្អបំផុតសម្រាប់ការធ្វើដំណើរទៅលេងទីនោះ។

ផ្លូវទៅកាន់ផ្ទះបេន រដូវរស្សា (រូបភាពដោយ៖ ចាន់ទី សុធី)
ផ្លូវទៅកាន់ផ្ទះបេន រដូវរស្សា (រូបភាពដោយ៖ ចាន់ទី សុធី)

ម្ហូបអាហារ និយាយដល់ការហូបចុក សម្រាប់ចំណីញ៊ាំលេងកំដរអផ្សុកពេលយប់ អ្នកគួរទិញទៅអោយហើយ ប៉ុន្តែសម្រាប់ម្ហូបអាហារបាយបីពេលរបស់អ្នក លោកអ្នកអាចកក់ជាមុនបានជាមួយខាង BeTreed ដើម្បីអោយពួកគាត់រៀបចំជាមុនអោយយើងបាន។

អាហារពេលព្រឹក (រូបភាពដោយ៖ ចាន់ទី សុធី)

ទឹកភ្លើង សេវាទូរស័ព្ទ បន្ទប់ទឹក បន្គន់ មិនខ្វះទេទឹកប្រើប្រាស់ ទឹកខ្លាំងល្អ មានសាប៊ូដុសខ្លួន កក់សក់ ថែមទៀតផង ហើយសម្រាប់ភ្លើងប្រើប្រាស់សាកថ្មទូរស័ព្ទ កុំព្យូទ័រ មានម៉ាកំប្លេរ ចំណែកសេវាទូរស័ព្ទ មានតាមកន្លែង និងសេវារបស់ប្រព័ន្ធសែលខាត អាចប្រើអ៊ីនធើណិតបានថែមទៀតផង។

កន្លែងគេង នៅ BeTreed មានផ្ទះពីរប្រភេទ ផ្ទះលើដើមឈើ តម្លៃ ៤០ដុល្លារ១យប់ និងផ្ទះផ្ទាល់ដី ៥០ដុល្លារ១យប់ ឬអ្នកអាចបោះជាតង់គេងក៏បាន។ មិនកំណត់ចំនួនមនុស្សទេសម្រាប់ការគេង ប៉ុន្តែសម្រាប់ការចូលក្នុងសហគមន៍ត្រូវបង់ម្នាក់ ៥ដុល្លារ។

ផ្ទះលើដើមឈើរដូវប្រាំង
បន្ទប់ផ្ទះផ្ទាល់ដី
បន្ទប់លើដើមឈើ
បន្ទប់ទឹក
បន្ទប់ផ្កាឈូក

សកម្មភាព និងកន្លែងដើរកម្សាន្ត ដើរព្រៃ មើលប្រាសាទ មើលទឹកជ្រោះ និង អូរដែលមានត្រីម៉ាស្សាជើង (រដូវវស្សា) ដើរឡើងភ្នំ ជិះខ្សែរ៉ត មើលថ្ងៃលិច ថតរូបជាមួយសត្វ ក្ងោក ស្វា និងសត្វជាច្រើនទៀតនៅជុំវិញផ្ទះរបស់ បេន។

(រូបភាពដោយ៖ ចាន់ទី សុធី)
(រូបភាពដោយ៖ ចាន់ទី សុធី)
(រូបភាពដោយ៖ ចាន់ទី សុធី)

BeTreed Adventures
ទូរស័ព្ទ៖ 012 765 136 និង 078 960 420
ផែនទី៖ ចុចទីនេះ ហើយសម្រាប់ទីតាំងផ្លូវជិះទៅដល់ សូមធ្វើការទំនាក់ទំនងជាមុនជាមួយលេខទូរស័ព្ទខាងលើ ដើម្បីកុំអោយវង្វេង។

ទទួលទានម្ហូបឆ្ងាញ់ៗ ជាមួយបរិយាកាសបែបធម្មជាតិម៉ាអ៊ែម និងអាចស្ទូចត្រីកម្សាន្តអារម្មណ៍ថែមទៀត

0

នឹកស្មានថាកន្លែងដែលល្អពិសេសបែបនេះនៅឯណាឆ្ងាយ តាមពិតនៅ ភោជនីយដ្ឋាន បឹងឈូកថ្មី ដែលមានទីតាំងនៅកៀកៗក្រុងភ្នំពេញសោះ។ ទីតាំងដ៏ស្រស់ស្អាតបែបនេះ ពេលមានការជួបជុំជាមួយក្រុមគ្រួសារ ក្រុមការងារបែបនេះ មិនអាចរំលងបានទេ ដឹងតែតម្រង់មកកាន់ទីនេះតែម្ដង។

ប្រភព ភោជនីយដ្ឋានបឹងឈូក
រូបភាព (ភោជនីយដ្ឋានបឹងឈូក)
ប្រភព ភោជនីយដ្ឋានបឹងឈូក
រូបភាព (ភោជនីយដ្ឋានបឹងឈូក)
ប្រភព ភោជនីយដ្ឋានបឹងឈូក
រូបភាព (ភោជនីយដ្ឋានបឹងឈូក)

និយាយថាអោយតែបានមកដល់ ភោជនីយដ្ឋាន បឹងឈូកថ្មី ដឹងតែស្រស់ស្រាយសប្បាយរីករាយតែម្ដងជាមួយបរិយាកាសបែបធម្មជាតិ មានកញ្ចុះបណ្ដែតលើផ្ទៃទឹកបឹង ដែលអាចអង្គុយទទួលទានអាហារឆ្ងាញ់ៗ និងស្ទូចត្រីកម្សាន្តអារម្មណ៍បានម៉ាអ៊ែម ជាពិសេសមានតន្ត្រីប្រគំកំដរអារម្មណ៍ថែមទៀត។

ប្រភព ភោជនីយដ្ឋានបឹងឈូក
រូបភាព (ភោជនីយដ្ឋានបឹងឈូក)
ប្រភព ភោជនីយដ្ឋានបឹងឈូក
រូបភាព (ភោជនីយដ្ឋានបឹងឈូក)

កន្លែងល្អពិសេសបែបនេះ មិនអាចរំលងបានទេ ធាថាអោយតែបានមកដល់ គឺស្រស់ស្រាយបាត់អស់ទុក្ខកង្វល់តែម្ដង។ ស្គាល់ទីតាំងដែលមានបរិយាកាសបែបធម្មជាតិល្អបែបនេះ មិនណាត់គ្នាមកមិចបាន៕

ប្រភព ភោជនីយដ្ឋានបឹងឈូក
រូបភាព (ភោជនីយដ្ឋានបឹងឈូក)
ប្រភព ភោជនីយដ្ឋានបឹងឈូក
រូបភាព (ភោជនីយដ្ឋានបឹងឈូក)
ប្រភព ភោជនីយដ្ឋានបឹងឈូក
រូបភាព (ភោជនីយដ្ឋានបឹងឈូក)

ភោជនីយដ្ឋាន បឹងឈូកថ្មី
ទីតាំង៖ នៅជិតស្ពានទន្លេបាសាក់ ព្រែកសំរោងខាងតាខ្មៅ ត្រេីយខាងកេីតប្រហែល៥០០ម៉ែត្រ នៅខាងឆ្វេងដៃ
លេខទំនាក់ទំនង៖ 071 20 98 686 / 098 880 868

ញ៉ាំតែ នំបញ្ចុក ប៉ុន្មានកន្លែងនេះឆ្ងាញ់ម៉ាអ៊ែម មិនចាំបាច់ទាល់តែម្ហូបប្រេនៗទេ

0

ចេញក្រៅម្ដងៗកុំញ៉ាំតែ ម្ហូបបែបថៃ បែបចិន បែបកូរ៉េ ពេកណា ប្រយ័ត្នភ្លេចម្ហូបខ្មែរកេរ្តិ៍ដំណែលពីដូនតា ជាពិសេសនំបញ្ចុកតែម្ដង ព្រោះថានំបញ្ចុកខ្មែរឆ្ងាញ់ណាស់ ហើយបច្ចុប្បន្នក៏មានហាងខ្លះ ច្នៃបង្កើតទឹកសម្លរដែលរសជាតិថ្មីឆ្ងាញ់ប្លែកម៉ាបែបដែរ។ ដូចថ្ងៃនេះ Admin ស្គាល់ហាងប៉ុន្មានកន្លែងនេះដែលមានរសជាតិឆ្ងាញ់ ញ៉ាំមួយចានហើយ ធានាថាចង់ថែមចានទៀតហ្មង។
តោះមកស្គាល់ទាំងអស់គ្នាដែលមានដូចខាងក្រោម៖

ហាង ម្លិះនំបញ្ចុកសៀមរាប

ហាង ម្លិះនំបញ្ចុកសៀមរាប

ហាង ម្លិះនំបញ្ចុកសៀមរាប
ទីតាំង៖ ផ្ទះលេខ១៩ ផ្លូវ៥៧៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ភ្នំពេញ
(ក្រោយក្រសួងសុខាភិបាលប្រហែល ៥០ម៉ែត្រ ជិតផ្ទះសំណាក់ស្រែទុំ)
លេខទូរសព្ទ៖ 017 83 15 16 / 069 87 70 795

តៀមនំបញ្ចុកផ្សារដើមគរ

សម្រាប់អ្នកចំណូលនំបញ្ចុកសម្លរការី យើងហ៊ានធានាជូនថា តៀមនំបញ្ចុកល្បីប្រចាំផ្សារដើមគរដែលបើកដំណើរការលក់នាពេលរាត្រីនេះ មានរសជាតិឆ្ងាញ់ជាប់ចិត្ត ហើយនិយាយដល់អ្នកចូលចិត្តសម្លរព្រោះអី អ្នកចូលចិត្តដឹងច្បាស់ណាស់ថា គឺនំបញ្ចុកតិច សាច់ច្រើន ហើយបន្លែស្រស់ ដាក់ម្ទេសហុយថែមបន្តិច និយាយថាអើយជាតិណាស់ ហើយតៀមរបស់បងស្រី មិនខ្វះទេសាច់ អាចកុំម៉្មងបានតាមការចូលចិត្ត មានទាំងឈាម ជើងមាន់ គ្រឿងក្នុងមាន់ សាច់មាន់ ហៅថែមបានតាមការចូលចិត្ត។

តៀមនំបញ្ចុកផ្សារដើមគរ
តៀមនំបញ្ចុកផ្សារដើមគរ

តៀមនំបញ្ចុកផ្សារដើមគរ
ទីតាំង៖ មុំផ្សារដើមគរ ជិតហ្គារ៉ាសាំង កាលតិច លើផ្លូវ 374
ផែនទី៖ ចុចទីនេះ

នំបញ្ចុក​សាច់​ចិញ្ច្រាំ​

នរណា​មិន​ល្បី​ គឺថា​អោយ​តែ​អ្នកណា​បាន​ទៅ​ញ៉ាំ​តែងតែ​លាន់មាត់​សរសើរ​ជាមួយ​រសជាតិ​ដ៏​ឈ្ងុយឆ្ងាញ់​បាន​ញ៉ាំ​មួយ​ចាន​ហើយ​ ច្បាស់ជា​ចង់​ថែម​មួយ​ចាន​ទៀត​ហ្មង​។ អ្វី​ដែល​ពិសេស​នោះ​ ស្រប​ពេល​ចូលឆ្នាំ​ថ្មីនេះ​ ហាង​ក៏បាន​បន្ថែម​មី​នុយ​ថ្មី​មួយទៀត​ គឺ មីសួរសាច់មាន់ ដែលក្នុងនោះមានសាច់មាន់ លាយជាមួយឈាមមាន់ និងបង្កើនរសជាតិថែមមួយកម្រិតទៀតជាមួយទឹកត្រីផ្អែមម្ទេស។ នៅពេលដែលជ្រលក់សាច់មាន់ ជាមួយទឹកត្រីផ្អែមម្ទេស គឺថារសជាតិឆ្ងាញ់កប់សារី អាចនិយាយបានថាឆ្ងាញ់ជាងមីនុយចាស់ដែលល្បីប្រចាំហាងក៏ថាបាន។ បើគិតទៅដល់មីនុយចាស់ដែលមាន គុយទាវសាច់ចិញ្ច្រាំ នំបញ្ចុកសាច់ចិញ្ច្រាំ និងខួរក្ដាម វិញគឺថាត្រូវជាតិខ្លាំងណាស់ជាមួយម្ទេសឆាសាតេ ដែលលោកម៉ូយ កញ្ញាម៉ូយច្បាស់ជាដឹងច្បាស់ហើយ ថាឆ្ងាញ់ខ្លាំងកម្រិតណានោះ។

ហាង នំបញ្ចុកសាច់ចិញ្ច្រាំ
លេខទូរសព្ទ៖ 017 447 333
ទីតាំង៖ ផ្ទះលេខ១៧E0 ផ្លូវលេខ ២៨២ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ

ហាង នំបញ្ចុក

សម្រាប់អាហារពេលព្រឹកអ្នកនៅម្តុំផ្លូវ២០០៤​ មិនបាច់ទៅណាឆ្ងាយទេ មកហាង នំបញ្ចុក ដឹងតែឆ្អែតហើយអស់លុយតិចទៀត។ និយាយទៅសម្រាប់រសជាតិនំបញ្ចុកវិញគឺ មានគ្រប់រសជាតិ គ្រប់មុខ សម្លអីក៏បានដែរ ហើយសម្រាប់ទីតាំងវិញធំទូលាយ ស្រួលសម្រាប់ការជជែកពិភាក្សាការងារផ្សេងៗ។

ហាង នំបញ្ចុក
ទីតាំង៖ ផ្លូវ2004 ទល់មុខសាលាអន្តរជាតិណ័រប្រិជ
លេខទូរស័ព្ទ៖ 010 609 809 / 093 891 816
បញ្ជាក់៖ ការផ្តល់ជូននេះ ចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង១០ព្រឹក ថ្ងៃទី ១៦ ដល់ ៣១ ខែកក្កដា ឆ្នាំ ២០១៩ ប៉ុណ្ណោះ

ហាង នំបញ្ចុកដុះផ្សិត

មិនទៅអន់អី ឡើងកប់ឆ្ងាញ់ប្លែកបស់គាត់មែន! “នំបញ្ចុកដុះផ្សិតSpicy” គ្រាន់តែចាប់ផ្តើមថតវីដេអូ អ្នកថតថា ហៀរទឹកមាត់បាត់ហើយនឹង អូយ៎ ទំនងឆ្ងាញ់ណាស់ហឹរចឹងញុមអ្នកសរសេរចូលចិត្ត ចុះអ្នកវិញ?។ ក្រៅពីនំបញ្ចុក ហាងនំបញ្ចុកដុះផ្សិត ក៏មានជា មី និងគុយទាវដើម្បីបំពេញចិត្តរាល់អតិថិជនផ្សេងទៀតផងដែរ មិនអោយខកចិត្តទេ ពេលចូលហាងគាត់ ហើយអ្វីដែលកាន់តែដកចិត្តមិនរួចទៀតនោះគឺ ទឹកភេសជ្ជៈត្រជាក់ៗ កកចិត្ត ញ៉ាំហើយចង់ញ៉ាំទៀតហ្មង។

ហាង នំបញ្ចុកដុះផ្សិត
ទូរសព្ទ៖ 081 8888 31 / 077 78 77 73
អាស័យដ្ឋាន៖
– សាខាទី១ ផ្លុវលេខ ២០០ ជិតសាលាវិទ្យាល័យ ស៊ីសុវត្តិ ក្រោយធនាគារវឌ្ឍនៈ
– សាខាទី២ ផ្លវលេខ ១១០ ចូលតាមកាច់ជ្រុង River House Lounge

ហាង បុកល្ហុងកូនភ្លោះ

មិនស្រក់ទឹកមាត់មិចបានទៅ បើទំនងតែយ៉ាងនេះជាមួយនំបញ្ចុកសម្លរការីខៀវ ក្រហម បែបថៃ ដែលមានទាំងគ្រឿងសមុទ្រ ពងត្រី ពងទា កន្សោមមាន់ និងប្រហិតគ្រាន់តែក្រឡេកឃើញ ស្រក់ទឹកមាត់បាត់ទៅហើយនោះ។ បើនិយាយពីរសជាតិវិញ នរណាក៏លាន់មាត់ដែរជាមួយស្នាដៃចុងភៅហាងបុកល្ហុងកូនភ្លោះ ព្រោះថាចេញមកមួយមុខណាក៏ឆ្ងាញ់ដែរ ល្បីតាំងតែពីដើមមកហើយ។

ហាង បុកល្ហុងកូនភ្លោះ
ទីតាំង៖ ស្ថិតតាមបណ្ដោយផ្លូវ១០០៣ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
លេខទូរសព្ទ៖ 086 640 000 / 0716668881 / 069543434

ធានាឆ្ងាញ់ម៉ាស្កប់ចិត្ត ជាមួយខ្ចៅ ខ្យង លៀស ក្ដាមស្រែឆាអំបិលម្ទេស នៅហាង Two Sister បុកល្ហុង

0

មិនធម្មតាទេមកលើកនេះ ផ្គាប់ចិត្តអ្នកចូលចិត្តញ៉ាំ លៀស ខ្ចៅ ខ្យង ក្ដាមស្រែ និងគ្រឿងសមុទ្រមិនស្ទើរទេ ព្រោះថាចុងភៅដ៏ចំណាន ប្រចាំហាងបានយករបស់ទាំងអស់នេះមកឆាជាមួយអំបិលម្ទេស ឆ្ងាញ់ប្លែកសាហាវហ្មង។ សំណព្វចិត្តណាខ្លះ មិនទាន់បានទៅភ្លក់របស់ទាំងអស់នេះ មើលសារេពេលវេលាទៅដាក់មួយឈុត ពីរទៅណា។

ហាង Two Sister បុកល្ហុង
ហាង Two Sister បុកល្ហុង
ហាង Two Sister បុកល្ហុង

កុំភ្លេចមកសាកទាំងអស់គ្នាណា ជាមួយនូវមីនុយថ្មីនេះព្រោះថាឆ្ងាញ់ហើយតម្លៃវិញក៏សមរម្យថែមទៀត។ បន្ថែមពីនេះក្នុងហាង Two Sister ក៏មានមុខម្ហូបឆ្ងាញ់ៗជាច្រើនមុខថែមទៀតផងដែរ ជាពិសេសក៏មានក្ដាម បង្គា មឹក3D បីមុខឆារួមគ្នាតម្លៃត្រឹមតែ 6$តែប៉ុណ្ណោះ និងឈុត ២ជាន់ដែលមានដូចជា…តម្លៃ25$ ដែលអាចញ៉ាំបាន៣ ទៅ ៤នាក់ម៉ាតឹងពោះឯណោះ។

ហាង Two Sister បុកល្ហុង
ហាង Two Sister បុកល្ហុង
ហាង Two Sister បុកល្ហុង
ហាង Two Sister បុកល្ហុង
ហាង Two Sister បុកល្ហុង

មិនត្រឹមតែមានម្ហូបឆ្ងាញ់ប៉ុណ្ណោះទេ គឺថាសេវាកម្មក៏ល្អ និងមានអនាម័យខ្ពស់គិតដល់សុខភាពភ្ញៀវយ៉ាងខ្លាំង។ ចំពោះទីតាំងក៏ងាយស្រួលរកថែមទៀត ដោយស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ទល់មុខ វិទ្យាស្ថានភាសាបរទេស IFL។ ម៉ោះ នៅចាំអីទៀតស្គាល់កន្លែងដែលមានម្ហូបឆ្ងាញ់ៗ ប៉ុណ្ណេះហើយណាត់គ្នាមកវឺតៗមកណា៕

ហាង Two Sister បុកល្ហុង
ហាង Two Sister បុកល្ហុង
ហាង Two Sister បុកល្ហុង
ហាង Two Sister បុកល្ហុង

ហាង Two Sister បុកល្ហុង
លេខទូរសព្ទ៖ 096 38 88 833
ទីតាំង៖ សាខាទី២៖ ផ្លូវសហាព័ន្ធរុស្សី ទល់មុខវិទ្យាស្ថានភាសាបរទេស IFL
សាខាទី១៖ ស្ថិតនៅតាមបណ្ដោយផ្លូវ សឡា(៣៧១)សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ

វីដេអូ៖

ជិតដល់ថ្ងៃប្រយុទ្ធទៀតហើយ! សង្ក្រាន្តឆ្នាំនឹងបើបានទៅសៀមរាប កុំភ្លេចដំឡើងគីឡូនៅហាងទាំងនេះ

និយាយចំពោះស្តេចញ៊ាំ ជួបញ៊ាំ និយាយពីថាញ៊ាំអីក៏បាន ដាក់អីក៏ចូលវិញ គឺថាមិនមានគិតពេលវេលាអីទេ មិនថារដូវកាលឆ្នាំថ្មី សង្ក្រាន្តចូលឆ្នាំស្អីនោះទេ និយាយរួមទៅអោយបានតែទៅទេ មើលគេមើលឯង តែគោលបំណងធំនោះគឺ ញ៊ាំ (ដុតរៀងឈឺតិចហើយ ខិខិខិ)។ ចឹងហើយម៉ោះ បញ្ជីឈ្មោះហាងខាងក្រោមនេះ សុទ្ធតែល្បីៗ ប្រចាំខេត្តសៀមរាបហើយ កត់ទុកខ្លះៗទៅ បើខ្លាចភ្លេចអីជួយសេវអត្តបទនេះទុក ឬចែករំលែកទុកលើហ្វេសបុកក៏បានដែរ ចាំតែដល់ថ្ងៃ ប្រយុទ្ធយកៗ ហ្មង។

ហាង Darany​ BBQ II 

Admin សុំបង្ហើបអោយអ្នកទាំងអស់គ្នាបានដឹងតិចចុះ គឺថានៅក្នុង ហាង Darany​ BBQ II មានសាច់ និងគ្រឿងសមុទ្រ ចំនួន ១២មុខដែលអាចជាជម្រើសសម្រាប់លោកអ្នក។ ចង់និយាយថាក្នុងចំណោមសាច់ទាំង១២មុខ មួយមុខណាក៏ឆ្ងាញ់ដែរ ព្រោះមានទឹកជ្រលក់ពិសេសផ្សំចេញពីទឹកតៅហ៊ូ ទឹកកាពិ ទឹកសៀង និងលាយជាមួយស្ករត្នោត បញ្ចេញជារសជាតិម្យ៉ាងគឺថាឆ្ងាញ់ ហើយឈ្ងុយជាប់ចិត្តតែម្ដង។

ហាង Darany​ BBQ II
ហាង Darany​ BBQ II
ហាង Darany​ BBQ II

ហាង Darany​ BBQ II
ទីតាំង៖ ផ្លូវ ៦០ម៉ែត្រ ទល់មុខសណ្ឋាគារ Simling ខេត្តសៀមរាប
(ចាប់បើកពីម៉ោង ៤រសៀល រហូតដល់ម៉ោង ១០និង៣០នាទីយប់)

ហាង ផ្ទះតាម៉ាប់ទាអាំង

នៅសៀមរាប នរណាថាមិនស្គាល់​ ហាង ផ្ទះតាម៉ាប់ទាអាំង ល្បីយូរឆ្នាំមកហើយ មិនថាភ្ញៀវនៅខេត្តសៀមរាបទេ​​ សូម្បីតែភ្ញៀវពីបណ្ដាលខេត្តផ្សេងៗតែងតែឆ្លៀតនាំគ្នាមកសាករសជាតិទាអាំងពិសេស​របស់ហាង ផ្ទះតាម៉ាប់ ទាអាំងនេះដែរ ភាពល្បីល្បាញតៗគ្នាអំពីរសជាតិឈ្ងុយឆ្ងាញ់នេះហើយ ធ្វើអោយផ្ទះតាម៉ាប់​ កាន់តែមានភ្ញៀវ និងអតិថិជនកាន់តែច្រើនឡើងៗ ចឹងប្រសិនបើលោកអ្នកទៅ ដល់ខេត្តសៀមរាប កុំភ្លេចទៅសាកនឹងគេ ណា! ​ធានាថារសជាតិជក់ចិត្តហ្មង។

ហាង ផ្ទះ តាម៉ាប់ ទាអាំង
ហាង ផ្ទះ តាម៉ាប់ ទាអាំង
ហាង ផ្ទះ តាម៉ាប់ ទាអាំង

ហាង ផ្ទះ តាម៉ាប់ ទាអាំង
លេខទូរស័ព្ទ៖
  012​ 51 51 97/ 070 55 57 67
ទីតាំង៖ ផ្លូវ៦០​ ខាងជើងតារាងបាល់យុវជន ១០០ម៉ែត្រ

ហាង បុកមាន់សៀមរាប

ហាង បុកមាន់សៀមរាប ពិតជាទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកសៀមរាបផ្ទាល់ នេះក៏មកពីតម្លៃ សេវាកម្ម ហើយជាពិសេសគឺរសជាតិដើមនៃអាហារនៃហាងនេះផ្ទាល់តែម្ដង។ មុខម្ហូបជាច្រើននៅគ្នុងហាង បុកមាន់សៀមរាប គឺត្រូវបានបង្កើតឡើងដោយការច្នៃប្រឌិតជាស្នាដៃអ៊ុំស្រីដែលជាម្ខាស់ហាងផ្ទាល់តែម្ដង ជាក់ស្ដែងដូចជាបុកមាន់ដែលជាមុខម្ហូបដែលអ៊ុំស្រីម្ចាស់ហាងរូបនេះបានបង្កើតឡើងមុនគេ មានអាយុកាល១២ឆ្នាំមកហើយ។

ហាង បុកមាន់សៀមរាប
ហាង បុកមាន់សៀមរាប
ហាង បុកមាន់សៀមរាប
ហាង បុកមាន់សៀមរាប
ហាង បុកមាន់សៀមរាប
ហាង បុកមាន់សៀមរាប

ហាង បុកមាន់សៀមរាប
ទីតាំង៖​ ផ្លូវជាតិលេខ6a ផ្លូវទៅបារាយណ៍បត់ស្ដាំចូលតាមក្លោងទ្វាវត្តសណ្ដាន់ ២០០ម៉ែត្រ ភូមិសណ្តាន់ ឃុំទឹកវិល ក្រុងសៀមរាប
ទូរស័ព្ទលេខ៖ 012 235 336 / 088 8235 336

Royal Spice Restaurant

ភោជនីយដ្ឋាន Royal Spice នឹងផ្ដល់ជូននូវអាហារទាំងបីពេល ប្រកបដោយរសជាតិដ៏ឈ្ងុយឆ្ងាញ់ ជាមួយចុងភៅមានជំនាញច្បាស់លាស់ មិនថាម្ហូបខ្មែរ ឫ ម្ហូបអ៊ឺរ៉ុប​ និង មុខម្ហូបបែបច្នៃប្រឌិតថ្មីៗ សុទ្ធតែមិនធ្វើអោយលោកអ្នកខកបំណងឡើយ។ សម្រាប់គ្រឿងផ្សំវិញសុទ្ធតែថ្មីៗស្រស់ៗ ផ្ដោតសំខាន់ទៅលើសុខភាព និងអនាម័យ ព្រមទាំងរសជាតិនៃការច្នៃប្រឌិតជាចំបង បើបានអមជាមួយ Wine និង Cocktail ពិសេសជាច្រើនប្រភេទទៀត កាន់តែអ៊ែម។

Royal Spice Restaurant
Royal Spice Restaurant
Royal Spice Restaurant
Royal Spice Restaurant
Royal Spice Restaurant
Royal Spice Restaurant
Royal Spice Restaurant

ភោជនីយដ្ឋាន Royal Spice
លេខទូរស័ព្ទ៖ 063 766 227 | 011 588 862
ទីតាំង៖ ក្នុងសណ្ឋាគារ សាបារា អង្គរ រីសត​​ និង ស្ប៉ា សង្កាត់ស្វាយដង្គុំ សៀមរាប (ខាងកើតភូមិវប្បធម៌)
ផែនទី៖ https://her.is/2O0kiLv

ភ្នំក្រោមអេកូរីសត

ភ្នំក្រោមអេកូរីសត លាតត្រដាងលើដី១០០ហិកតានេះ មានទីតាំងនៅជិតភ្នំក្រោម ខេត្តសៀមរាប ឬលោកអ្នកអាចចុចផែនទីមើលនៅលើ Google Map ដើម្បីងាយស្រួលរក https://goo.gl/maps/6DNV98dzBKF2 ។ ហើយពេលដែលអ្នកទៅដល់ភ្លាមអ្នកនឹងឃើញ ទេសភាពដ៏ស្រស់ត្រកាល ខ្យល់អាកាសក៏ល្អ បូកផ្សំជាមួយទីតាំងកំសាន្តដ៏ធំនេះទៀតនោះ កាន់តែធ្វើអោយលោកអ្នកបាត់អស់ទុកកង្វល់។

Phnom Krom Eco Resort
Phnom Krom Eco Resort
Phnom Krom Eco Resort
Phnom Krom Eco Resort
Phnom Krom Eco Resort

ភ្នំក្រោមអេកូរីសត – Phnom Krom Eco Resort
ទូរស័ព្ទ៖ 081 300 152 | 081 300161
ទីតាំង៖ ភូមិក្រសាំងរលើង ជិតភ្នំក្រោម ខេត្តសៀមរាប ឬចុចមើលផែនទី https://goo.gl/maps/6DNV98dzBKF2

ចុងសប្ដាហ៍ ដើរលេងកៀកៗក្រុងតែប៉ុន្មានកន្លែងនេះសប្បាយយកទៅណាមិនអស់

0

ចុងសប្ដាហ៍ចង់លំហែរអារម្មណ៍បំបាត់ភាពធុញថប់ មានអីជាបញ្ហាដើរត្រឹមតែជាយៗក្រុងប៉ុន្មានកន្លែងនេះស្រស់ស្រាយយកទៅណាមិនអស់ មានទាំងម្ហូបឆ្ងាញ់ និងបរិយាកាសបែបធម្មជាតិម៉ាអ៊ែម គឺថាស្រស់បំព្រងតែម្ដងមិនចាំបាច់ទៅដល់តាមខេត្តនោះទេ។ ម៉ោះៗ មកស្គាល់ទាំងអស់គ្នាគឺ គ្មានកន្លែងណាឆ្ងាយទេ នៅតាមជួរផ្លូវជាតិលេខ១ យើងហ្នឹងឯង កន្លែងទាំងនោះមានដូចខាងក្រោម៖

រមណីយដ្ឋា​ន​ សួនមនោរម្យ

គ្រប់គ្នាបន្ទាប់ពីបំពេញការងារ ឬការសិក្សារហត់នឿយ ពិតណាស់ថានឹងចង់មានពេលសម្រាកលំហែរកាយដើម្បីបន្ធូរអារម្មណ៍ចេញខ្លះហើយមែនអត់? ថ្ងៃនេះដែរAdmin សូមមកណែនាំកន្លែងថ្មីមួយដែលទើបតែដំណើរថ្មីៗ ហើយនៅមិនឆ្ងាយប៉ុន្មានពីក្រុងភ្នំពេញ ស្ថិតលើផ្លូវជាតិលេខ១ ប្រហែល៦គីឡូម៉ែត្រ គឺនៅខាងស្តាំដៃផ្ទាល់តែម្តង ឈ្មោះថា រមណីយដ្ឋា​ន​ សួនមនោរម្យ ពេលក្រឡែកមើលពីខាងក្រៅទៅឃើញមានសួនចម្រុះពណ៌ខៀវខ្ចី អមដោយកញ្ចុះជាច្រើន ដែលធ្វើអោយអ្នកមកកំសាន្តមានអារម្មណ៍ស្រស់ស្រាយតែម្តង។

រមណីយដ្ឋា​ន​ សួនមនោរម្យ
រមណីយដ្ឋា​ន​ សួនមនោរម្យ
រមណីយដ្ឋា​ន​ សួនមនោរម្យ

រមណីយដ្ឋា​ន​ សួនមនោរម្យ
លេខទំនាក់ទំនង ៖ 017 638 638 / 093 637 637
ស្ថិតនៅផ្លូវជាតិលេខ១ ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ រឺអាច ចុចទីនេះ

ភោជនីយដ្ឋាន ម្លប់ពោធ៏មាត់បឹង

ភោជនីយដ្ឋាន ម្លប់ពោធ៏មាត់បឹង មានទីតាំងធំទូលាយ ទេសភាពស្អាតៗយ៉ាងស្រស់បំព្រង ខ្យល់ធម្មជាតិល្អបរិសុទ្ធ ហើយលោកអ្នកអាចស្ទួចត្រីកំសាន្ត បានយ៉ាងសប្បាយរីករាយ។ អ្វីដែលពិសេសទៀតនោះ គឺម្ហូបកុម្មង់មានរសជាតិឈ្ងុយឆ្ងាញ់ៗគ្រប់មុខ ធានាមិនអោយខកចិត្តតែម្ដង។

ភោជនីយដ្ឋាន ម្លប់ពោធ៏មាត់បឹង
លេខទំនាក់ទំនង៖ 012/010 82 33 66
ទីតាំង៖ ស្ថិតនៅតាមបណ្ដោយផ្លូវស្រាបៀរTiger នៅទល់មុខស្ថានីយ៍ទូរទស្សន៍ហង្សមាស

ភោជនីយដ្ឋានភូមិគ្រឹះទន្លេ

មិនដឹងទៅណាពេលមានការជួបជុំម្ដងៗ អាចដាក់គោលដៅមក ភោជនីយដ្ឋានភូមិគ្រឹះទន្លេ ធានាថាការជួបជុំរបស់អ្នកសប្បាយរីករាយម៉ាអ៊ែមតែម្ដង ជាមួយម្ហូបឆ្ងាញ់ៗជាច្រើនមុខ រួមទាំងបរិយាកាសខ្យល់ទន្លេយ៉ាងបរិសុទ្ធថែមទៀតផង។​

ភោជនីយដ្ឋានភូមិគ្រឹះទន្លេ
លេខទំនាក់ទំនង៖ 015​ 82​ 83​ 14​ / 099 55 66 27/ 012/093 55 8577
ទីតាំង៖ ចូលតាមមុខវត្តនិរោធន៍​ ទៅត្រង់រហូតដល់មាត់ទន្លេ​ បត់ស្តាំ​ ប្រហែល៥០ម៉ែត្រ ស្ថិតនៅខាងឆ្វេងដៃ រឺអាច ចុចទីនេះ

ភោជនីយដ្ឋាន ចូលចិត្ត

ភោជនីយដ្ឋានមួយកន្លែងនេះឈ្មោះថា ចូលចិត្ត ហើយក៏នៅមិនឆ្ងាយប៉ុន្មានពីភ្នំពេញយើងដែរ បត់ពីផ្លូវជាតិលេខ១​ ប្រហែល​ ១គីឡូ​ ចូលមកលើផ្លូវថៃហ្គឺ​ ជិតទូរទស្សន៍ហង្សមាស បើនិយាយពីបរិយាកាសវិញស្រស់ស្អាតខ្លាំង មានសួនផ្កាដាំតាមរដូវកាលធម្មជាតិពិតៗ មានកន្លែងថតរូបស្អាតៗពណ៌ធម្មជាតិស្រស់បំព្រងតែម្តង គ្រាន់តែចូលដល់ភ្លាមមានអារម្មណ៍ថាស្រស់ស្រាយក្នុងចិត្តណាស់ សម្រាប់មុខម្ហូបវិញសុទ្ធតែឆ្ងាញ់ៗតម្លៃក៏សមរម្យដែរ ដឹងតែមិនខកចិត្តទេណាសំណព្វចិត្ត។ ទៅណាមកណាចុងសប្តាហ៍នេះ ត្រៀមជូនសំណព្វចិត្តដើរលេងនៅកន្លែងណា? អាចមើលកន្លែងនេះបណ្តើរៗទៅ ដឹងតែត្រូវចិត្តសំណព្វចិត្តហើយ ម្ហូបឆ្ងាញ់ៗក៏មានច្រើន ទេសភាពក៏ស្រស់ស្អាត ហើយបើមានសំណព្វចិត្តចេះថតរូបទៀត ធានាថាស្អាតហ្មង។

ភោជនីយដ្ឋាន ចូលចិត្ត
ភោជនីយដ្ឋាន ចូលចិត្ត
ភោជនីយដ្ឋាន ចូលចិត្ត
ភោជនីយដ្ឋាន ចូលចិត្ត
ភោជនីយដ្ឋាន ចូលចិត្ត
ភោជនីយដ្ឋាន ចូលចិត្ត
ភោជនីយដ្ឋាន ចូលចិត្ត
ភោជនីយដ្ឋាន ចូលចិត្ត

ភោជនីយដ្ឋាន ចូលចិត្ត
លេខទំនាក់ទំនង៖ 010 221 678 / 077 887 739
ទីតាំង៖ បត់ពីផ្លូវជាតិលេខ១​ ប្រហែល​ ១គីឡូ​ ចូលមកលើផ្លូវថៃហ្គឺ​ ជិតទូរទស្សន៍ហង្សមាស រឺអាច ចុចទីនេះ

ភោជនីដ្ឋាន ជំនោរកោះនរា

ភោជនីដ្ឋាន ជំនោរកោះនរា ជាទីតាំងដ៏ល្អសម្រាប់ការជួបជុំមិនថាកម្មវិធីតូចធំនោះទេ គឺធានាថាសេវាកម្មទទួលម៉ាអ៊ែម មិនអោយខកបំណងនោះទេ។ ជាពិសេសជាមួយបរិកាសបែបធម្មជាតិ រួមទាំងរសជាតិ់់់់់់ម្ហូបឆ្ងាញ់ៗជាច្រើនមុខនៅក្នុងហាង​ មួយមុខណាក៏មានរសជាតិដែរ គឺថាអោយតែបានមកដល់ដឹងតែសប្បាយរីករាយ ស្រស់ស្រាយបាត់អស់ទុក្ខកង្វល់តែម្ដង។

ភោជនីដ្ឋាន ជំនោរកោះនរា
លេខទំនាក់ទំនង៖ 069 336 969
ទីតាំង៖ ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ

ចង់ញុាំប៊ូហ្វេដែលមានគ្រឿងសមុទ្រស្រស់ៗ ដាក់មិនកំណត់ចំនួនមនុស្ស ញុាំមិនកំណត់ម៉ោង ទៅរកណាបាន?

0

និយាយពីបច្ចុប្បន្ននេះ ហាងប៊ូហ្វេមានច្រើនណាស់ តែបើសួរថាមួយណាល្អប្រាកដជាពិបាកឆ្លើយហើយមែនអត់? ពេលចង់ញុាំប៊ូហ្វេម្តងៗ មិនដឹងថាទៅញុាំកន្លែងណាល្អ ខ្លាចអស់លុយច្រើនហើយញុាំអត់ឆ្អែត ជាពិសេសចង់ញុាំគ្រឿងសមុទ្រខ្លាចថាដាក់តិច គេគិតចំនួនមនុស្ស ដាក់មកញុាំមិនគ្រប់អត់ឆ្អែត មោះ ៥កន្លែងនេះ ញុាំអត់កំណត់ពេល គ្រឿងសមុទ្រដាក់មិនកំណត់ចំនួនមនុស្ស។

ហាង Lobster Buffet

ភ្ញៀវភាគច្រើនដែលនិយមចូលចិត្តញ៉ាំបុហ្វេដែលមានលក្ខណៈសម្បូរបែប គ្រឿងសមុទ្រស្រស់ៗ ច្បាស់ណាស់ថា ពួកគាត់នឹងនឹកឃើញហាង បុហ្វេ Oishi ព្រោះអីនៅទីនោះ មានដាក់នូវគ្រឿងសមុទ្រជាច្រើនមុខច្រើនជម្រើសជូន ហើយដើម្បីផ្តល់ភាពងាយស្រួលដល់អតិថជនរបស់ខ្លួន ហើយសម្រាប់ទីតាំងនៅម្តុំទួលទំពូង ឈ្មោះថា Lobster Buffet ស្ថិតនៅផ្លូវលេខ 143 ទល់មុខហាងនំ រស្មីតារា។
? ដើម្បីដឹងពីតម្លៃ និងសេវាកម្មផ្សេងៗសូមទំនាក់ទំនង លេខទូរសព្ទ 099 733 311

ហាង Lobster Buffet
ហាង Lobster Buffet
ហាង Lobster Buffet
ហាង Lobster Buffet
ហាង Lobster Buffet
ហាង Lobster Buffet

ហាង Oishi Buffet Sukisoup & BBQ

នឹកដល់បុហ្វេគ្រឿងសមុទ្រស្រស់ៗ បន្លែថ្មីៗ អាហារសំបូរបែបជាច្រើនមុខ រើសតាមចិត្តនោះគឺ បុហ្វេ Oishi នោះអី កាន់តែអ៉េមជាងមុនទៅទៀត ធំជាងមុន ល្អជាងមុន ច្រើនជាងមុន ញុាំអត់កំណត់ពេល ឬម៉ោងនោះឡើយ រើសតាមចិត្ត ញុាំតាមសប្បាយ សារ៉េម៉ាតិចពោះទៅ។
ទីតាំង៖ ផ្លូវលេខ 22 សង្កាត់ ទន្លេបាសាក់ ខណ្ឌ ចំការមន (ផ្លូវមាត់ទន្លេ ជិតផ្សារ Aeon1)
? ដើម្បីដឹងពីតម្លៃ និងសេវាកម្មផ្សេងៗសូមទំនាក់ទំនង លេខទូរសព្ទ 099 73 33 88

ហាង Oishi Buffet Sukisoup & BBQ
ហាង Oishi Buffet Sukisoup & BBQ
ហាង Oishi Buffet Sukisoup & BBQ
ហាង Oishi Buffet Sukisoup & BBQ
ហាង Oishi Buffet Sukisoup & BBQ
ហាង Oishi Buffet Sukisoup & BBQ

ហាង ប៊ូហ្វេ ភីណូឈីអូ (Pinocchio Buffet)

ត្រៀមមាត់សារេ បបួលគ្នាមកដាក់ម៉ាតឹងពោះ គ្រឿងសមុទ្រស្រស់ ម្ហូបច្រើនមុខ ត្រៀមខ្លួនរួចជាស្រាចចំាទទួល លោកអ្នកយ៉ាងពេញទំហឹង ត្រៀមតែមាត់ហើយនិងចង្កេះខោ រលុងៗទៅបានហើយដាក់ម៉ាឆ្ងាញ់មាត់ មានទាំងស៊ុប សាច់អាំង គ្រឿងសមុទ្រស្រស់ បង្កង មឹក បង្គា​ សាច់គ្រប់មុខម្ហូបគ្រប់មុខ ទឹកស៊ុប សាច់អាំងទឹកជ្រលក់ច្រើនរសជាតិ គែថាចង់ញ៉ាំមួយណាក៏បានតាមចំណូលចិត្ត។
ទីតាង៖ ផ្លូវ 287 សង្កាត់ បឹងកក់1 ខណ្ឌទួលគោក ទល់មុខពន្ធដាខណ្ឌទួលគោក
? ដើម្បីដឹងពីតម្លៃ និងសេវាកម្មផ្សេងៗសូមទំនាក់ទំនង លេខទូរសព្ទ 016 999 386 , 061 363629

ហាង បុហ្វេ ភីណូឈីអូ
ហាង បុហ្វេ ភីណូឈីអូ
ហាង បុហ្វេ ភីណូឈីអូ
ហាង បុហ្វេ ភីណូឈីអូ
ហាង បុហ្វេ ភីណូឈីអូ
ហាង បុហ្វេ ភីណូឈីអូ

ហាង N&K គ្រឿងសមុទ្រអាំងប៊ូហ្វេ

ច្បាស់ជាចង់ដឹងណាស់មែនទេថា តើនៅហាងណាដែលមានអ្វីពិសេសៗបែបនេះ មាននៅឯណាទៀតគឺនៅហាង N&K គ្រឿងសមុទ្រអាំងប៊ូហ្វេ យើងហ្នឹងឯង និយាយពីថាគ្រឿងសមុទ្រស្រស់ៗល្អយកមកពីខេត្តកំពត នៅរងចាំអ្នកទាំងអស់គ្នាទាំងទូរៗ។ ឥលូវ Admin សួរថាចង់ញ៉ាំអីគេ ក្ដាម បង្គង បង្គា មឹក ងាវ បង្គងប៉ាក មានច្រើនមុខណាស់ សូម្បីតែប្រឡាំងកាំងក៏មានដែរ រួមជាមួយគ្រឿងសមុទ្រជាច្រើនមុខទៀតទាំងស្រស់ និងឆ្អិនស្រាប់ បង្អែមក៏មាន ញ៉ាំអីក៏បាន ដាក់ម៉ាអស់ដៃទៅ។ ទីតាំង៖ ស្ថិតនៅ លើ ផ្លូវអូសុីអាយសុី ខាងក្រោយផ្សាររាត្រីលីណា ទីក្រុងរណបជ្រោយចង្វារ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ
? ដើម្បីដឹងពីតម្លៃ និងសេវាកម្មផ្សេងៗសូមទំនាក់ទំនង លេខទូរសព្ទ 070 975 695 / 011 655 286

ហាង N&K គ្រឿងសមុទ្រអាំងប៊ូហ្វេ
ហាង N&K គ្រឿងសមុទ្រអាំងប៊ូហ្វេ
ហាង N&K គ្រឿងសមុទ្រអាំងប៊ូហ្វេ

ហាង Saki Suki & BBQ

ហាង​ Saki Suki & BBQ មានបម្រើជូនអាហារពេលព្រឹក អាហារពេលថ្ងៃ អាហារពេលល្ងាច និងអាហារប៊ូហ្វេ ស៊ុប សាច់អាំង ដ៏ច្រើនសម្បូរបែប គ្រឿងសមុទ្រស្រស់ៗ បន្លែ សាច់គ្រប់មុខ មានរហូតដល់ទៅជាង២០០មុខ ទឹកជ្រលក់៥មុខ មិនប្រើប៊ីចេងគិតដល់សុខភាពជាចម្បង។ ជ្រើសរើស ហាង​ Saki Suki & BBQ ពិតជាត្រូវចិត្តហើយ ទីកន្លែងធំទូលាយ អាហារគ្រប់មុខ គ្រឿងសមុទ្រ បង្កងស្រស់ៗ ដាក់ញ៉ាំដោយសេរី រឿងអីថាមិនទៅសាកទៀតនោះ។ ទីតាំង៖ ទល់មុខសាលាបឋមសិក្សាទួលគោក
? ដើម្បីដឹងពីតម្លៃ និងសេវាកម្មផ្សេងៗសូមទំនាក់ទំនង លេខទូរសព្ទ 077 577 555/ 087 577 555

ហាង Saki Suki & BBQ
ហាង Saki Suki & BBQ
ហាង Saki Suki & BBQ
ហាង Saki Suki & BBQ