បូហេ្វមិនកំណត់ម៉ោង ដាក់ម៉ាតឹងពោះត្រឹម 7.5$ ថែមស្រាបៀរ ១កេស សម្រាប់កក់ ២០នាក់ឡើង

0

ពិតជាមិនធម្មតាមែន ហាង K Man Buffet BBQ & Soup ញ៉ាំបូហ្វេម្នាក់ម៉ាឆ្អែត ដោយមិនកំណត់ម៉ោងតម្លៃម្នាក់ត្រឹមតែ 7.5$ តែប៉ុណ្ណោះ ហើយថែមទាំងមានប្រម៉ូសិនបន្ថែមពីលើនេះទៀត សម្រាប់អ្នកដែលខលកក់តុមុនមានគ្នាចាប់ពី ២០នាក់ឡើងទៅ និងទទួលបានការហ្វ្រីស្រាបៀរមួយកេសភ្លាម។ ការប្រម៉ូសិននេះមានចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ រហូតដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០។

ហាង K Man Buffet BBQ & Soup
ហាង K Man Buffet BBQ & Soup
ហាង K Man Buffet BBQ & Soup

ហាង​ K Man​ Buffet​ BBQ​ &​ Soup មានទាំងសាច់អាំង មានទាំងស៊ុប ញ៉ាំដោយសេរី មិនកំណត់ម៉ោង កំណត់ពេល មានសាច់អាំងគ្រប់មុខ គ្រឿងសមុទ្រស្រស់ៗ ជាពិសេសបង្កង រូមទាំងម្ហូបឆ្អិនស្រាប់ ការ៉េម និងផ្លែឈើស្រស់ថែមទៀតផង។​ និយាយទៅ គឺមានច្រើនមុខសម្រាប់ជាជម្រើសតាមចំណង់ចំណូលចិត្តលោកអ្នកពិសាមិនខកបំណង ហើយមួយវិញទៀតហាងបានប្រើប្រាស់ចង្ក្រានធ្យូង មិនប៉ះពាល់សុខភាព និងមានអនាម័យខ្ពស់។ ចំពោះភេសជ្ជៈ គឺមិនមានការបូកបញ្ចូលក្នុងតម្លៃ 7.5$ នោះទេ។ ​

ហាង K Man Buffet BBQ & Soup
ហាង K Man Buffet BBQ & Soup
ហាង K Man Buffet BBQ & Soup

ម៉ោះៗ មើលសារេលីលកទុកពោះអោយទំនេរទៅ ល្ងាចនេះបបួលគ្នាទៅញ៉ាំអោយណាណីម្ដងមើល៎ ម្នាក់ត្រឹមតែ7.5$ សោះ មានរបស់ញ៉ាំមិនចេះខ្វះបែបនេះហើយ នៅចាំអីទៀតវឺតៗមកណា៕

ហាង K Man Buffet BBQ & Soup
ហាង K Man Buffet BBQ & Soup
ហាង K Man Buffet BBQ & Soup
ហាង K Man Buffet BBQ & Soup

ហាង K Man Buffet BBQ & Soup
លេខទូរសព្ទ៖ 010 296 568 | 096 533 7976
ទីតាំង​៖ ផ្ទះលេខ 94 ផ្លូវ 265 កែង 160 សង្កាត់ទឹកល្អក់2 ខណ្ឌទួលគោក

វីដេអូ៖

កំឡុងពេលផ្ទុះកូរ៉ូណា (ជំងឺខូវីដ១៩) ញ៉ាំអាហាររបៀបណាល្អសម្រាប់អ្នក

និយាយដល់រឿងកូរ៉ូណា (ជំងឺខូវីដ១៩) នរណាមិនបារម្ភ នរណាមិនខ្លាចជំងឺដ៏កាចសាហាវមួយនេះ តែយើងក៏មិនត្រូវខ្លាចពេកដែរ ហើយយើងទាំងអស់គ្នាក៏មិនត្រូវមានការធ្វេសប្រហែសពេកនោះដែរ ចាំបាច់ត្រូវតែមានការការពារជាចាំបាច់ ដូចពាក្យចាស់លោកពោលថាការពារប្រសើរជាងព្យាបាល ហេតុដូចនេះហើយថ្ងៃនេះ Admin សូមចូលរួមចែករំលែក ចំណេះដឹងខ្លះៗទាក់ទងទៅនឹងម្ហូបអាហារ ថាតើគួរញ៉ាំអាហាររបៀបណា ដើម្បីការពារ អ្នកទាំងអស់គ្នាពីជំងឺនេះ។

Image result for coronavirus
រូបភាពតំណាង

យោងទៅតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជា អ្នកទាំងអស់គ្នាចាំបាច់ត្រូវតែញ៉ាំម្ហូបឆ្អិនល្អ ជៀសវាងដាច់ខាតចំពោះម្ហូបឆៅ មិនថាបន្លែ រឺស៊ុតនោះទេ។ ប្រើប្រាស់ជ្រុញ និងកាំបិតផ្សេងគ្នាសម្រាប់ម្ហូបឆៅ និងម្ហូបឆ្អិន ចាំបាច់ត្រូវលាងដៃនៅចន្លោះពេលចាប់កាន់អាហារឆៅ និងឆ្អិន។ អ្វីដែលត្រូវធ្វើជាចាំបាច់នោះគឺត្រូវលាងដៃអោយបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត រឺអាល់កុលហ្សែល បើធ្វើបាននូវអ្វីទាំងអស់នេះហើយ យើងមានភាគរយខ្ពស់ក្នុងការការពារខ្លួនរបស់យើង។

No photo description available.
រូបភាពពីហ្វេសបុកផេក ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
Image may contain: text
រូបភាពពីហ្វេសបុកផេក ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
Image may contain: 1 person, text
រូបភាពពីហ្វេសបុកផេក ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
Image may contain: 1 person, text
រូបភាពពីហ្វេសបុកផេក ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

ម៉ោងបាយថ្ងៃត្រង់ជិតរំកិលមកដល់ហើយ រកកន្លែងសមគួរបានហើយឬនៅ?

0

ជិតដល់ម៉ោងបាយថ្ងៃត្រង់ហើយ រកកន្លែងសមគួរបានហើយនៅ? បើអត់ដឹងថាទៅញុាំនៅណាទេ អាចមកមើលអត្ថបទនេះបាន ហើយ Admin បានប្រមូលផ្តុំហាងអាហារដែលសម្បូរមុខម្ហូបបែបស្រុកស្រែ និងបែបខ្មែរ ដែលមានរសជាតិឆ្ងាញ់ពិសារ ចឹងសម្រាប់អ្នកដែលមិនទាន់ដឹងថាទៅញុាំនៅទីណា អាចមើលបណ្តើរៗទៅក្រែងមានហាងណាដែលនៅក្បែរកន្លែងធ្វើការ ឬក្បែរផ្ទះលោកអ្នកជាងគេ ។

ហាង ផ្ទះអ្នកបាត់ដំបង សាខាទួលគោក

បើនិយាយទៅអ្នកដែលនិយមចូលចិត្តម្ហូបខ្មែរយើង គឺពួកគាត់តែងតែទៅទីនោះ មិនដែលរំលងទេ មានច្រើនមុខហើយរសជាតិឆ្ងាញ់ណាស់ មិនត្រឹមតែប៉ុណ្ណោះទេ មានទាំងបាយអង្ករសម្រូបធម្មជាតិថែមទៀតផង។

ហាង ផ្ទះអ្នកបាត់ដំបង សាខាទួលគោក
ហាង ផ្ទះអ្នកបាត់ដំបង សាខាទួលគោក
ហាង ផ្ទះអ្នកបាត់ដំបង សាខាទួលគោក
ហាង ផ្ទះអ្នកបាត់ដំបង សាខាទួលគោក
ហាង ផ្ទះអ្នកបាត់ដំបង សាខាទួលគោក
ហាង ផ្ទះអ្នកបាត់ដំបង សាខាទួលគោក

ហាង ផ្ទះអ្នកបាត់ដំបង សាខាទួលគោក
Tel: 096 499 58 98 | 012 542 562
ទីតាំង៖ ផ្លូវលេខ ៥៤៨, សង្កាត់បឹងកក់១, ខណ្ឌទួលគោក, រាជធានីភ្នំពេញ (ម្តុំផ្លូវខាងក្រោយសាលាបឋមសិក្សាទួលគោក)

ភោជនីយដ្ឋានបាយ័ន

សម្រាប់ភោជនីយដ្ឋានបាយ័ន ចំពោះទីតាំងគឺធំទូលាយតែម្តងហើយមុខម្ហូបវិញមានច្រើនមុខ សុទ្ធសឹងតែជាមុខម្ហូបបែបខ្មែរ រសជាតិវិញគឺឆ្ងាញ់ ប្រកបដោយអនាម័យខ្ពស់។

ភោជនីយដ្ឋានបាយ័ន
ភោជនីយដ្ឋានបាយ័ន
ភោជនីយដ្ឋានបាយ័ន

ភោជនីយដ្ឋានបាយ័ន
សាខាទី១ ផ្លូវជាតិលេខ១ (ជិតបុរីប៉េងហួតបឹងស្នោ) សង្កាត់និរោទ៏ ខណ្ឌ័ច្បារអំពៅ
Tel : 017 97 97 67 060 97 97 67 096 9 97 97 67
សាខាទី២ ផ្លូវ 598 ( ផ្លូវឯកឧត្តមជាសុផារ៉ា )ទល់មុខស្នងការក្រុង សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ
Tel : 076 7 97 97 67 096 7 97 97 67
បើកចាប់ពីម៉ោង៦ ព្រឹក ដល់ម៉ោង ៤ល្ងាច

ភោជនីយដ្ឋាន តារា

សម្រាប់ភោជនីយដ្ឋាន តារា គឺមានទីតាំងនៅម្តុំបុរីកីឡា មុខម្ហូបប្រចាំហាងក៏មានច្រើនមុខ សម្បូរទៅដោយមុខម្ហូបបែបខ្មែរជាច្រើនមុខផងដែរ ហើយរសជាតិក៏ឆ្ងាញ់ ទីតាំងមានផាសុកភាពថែមទៀតផង។

ហាង ភោជនីយដ្ឋាន តារា
ហាង ភោជនីយដ្ឋាន តារា
ហាង ភោជនីយដ្ឋាន តារា

ហាង ភោជនីយដ្ឋាន តារា
ទីតាំង៖ ស្ថិតនៅតាមបណ្ដោយផ្លូវ១៣៨ ផ្ទះលេខ ០៤ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ(ក្រោយអាគារបុរីកីឡា)
លេខទូរសព្ទ៖ 097 29 29 290 / 012 562 368 Facebook Page :
Dara Restaurant – borey keyla

ហាង Coffee Culture 

ហាង Coffee Cultureចាប់បើកពីម៉ោង ៧ព្រឹក ដល់ ម៉ោង ៩​ យប់ មានទាំងអាហារ បីពេល សម្រាប់ពេលព្រឹកមានដូចជា បាយ គុយទាវ អាហារសម្រន់ រីឯពេលថ្ងៃត្រង់មាន ម្ហូបកម្មង់បែបខ្មែរ ព្រមទាំងពេលល្ងាចមានជាស៊ុបត្រីឆ្លាម ក្នុងមួយឈុតត្រឹម ១៥ ដុល្លា តែប៉ុណ្ណោះ។​

ហាង Coffee Culture 
ហាង Coffee Culture 
ហាង Coffee Culture 
ហាង Coffee Culture 
ហាង Coffee Culture 
ហាង Coffee Culture 

ហាង Coffee Culture 
ទីតាំង៖ ផ្ទះលេខ១០០ ផ្លូវ៤៣០ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន
លេខទូរស័ព្ទ៖ 096​ 6 622 227 | 012 916 565

ហាង​ ដឹងចិត្ត

ដឹងចិត្តដល់ហើយ មាន់អាំង​ ត្រីអាំងក្ដៅៗបែបនេះបើបានញ៉ាំជាមួយប្រហុក អន្លក់ខ្ចីមិនដឹងជាឆ្ងាញ់យ៉ាងណាទេមែនទេ? ម៉ោះ!មកភ្លក្សមុខម្ហូបបែបខ្មែរទាំងនេះនៅហាង​ ដឹងចិត្ត ក្បែរមន្ទីរពេទ្យកុមារជាតិវិញមើល៍ ដឹងតែជាប់ចិត្ត ដិតដាមនឹងរសជាតិម្ហូបខ្មែរទាំងនេះច្បាស់ជាមិនខាន។ បើនិយាយទៅអ្នកដែលនិយមចូលចិត្តម្ហូបខ្មែរយើង គឺពួកគាត់តែងតែទៅទីនោះ មិនដែលរំលងទេ មានច្រើនមុខហើយរសជាតិឆ្ងាញ់ណាស់ ជាពិសេសមាន់អាំងប្រហុក។

ហាង​ ដឹងចិត្ត
ហាង​ ដឹងចិត្ត
ហាង​ ដឹងចិត្ត
ហាង​ ដឹងចិត្ត
ហាង​ ដឹងចិត្ត
ហាង​ ដឹងចិត្ត

ហាង​ ដឹងចិត្ត
លេខទូរស័ព្ទ៖ 010​ 686 787 | 099 686 878
ទីតាំង៖​ ផ្ទះលេខ​ ១២៧B ផ្លូវ ១២២​

The Salmon House

ទំនងមែនតើស៍ ជម្រើសល្អខ្លាំងសម្រាប់អាហារថ្ងៃត្រង់នៅទីនេះ គ្រប់មុខម្ហូបសម្លខ្មែរ តម្លៃត្រឹមតែ១ម៉ឺនរៀល ស្ល ប្រើត្រីសាល់ម៉ុនសុទ្ធសាធ រសជាតិឆ្ងាញ់ប្លែកមាត់ណាស់ បន្ថែមជាមួយសាឡាដបារញ៉ាំមិនគិតថ្លៃទៀត រឿងអីដែលត្រូវមិនសាកនោះ។

The Salmon House
The Salmon House
The Salmon House
The Salmon House
The Salmon House
The Salmon House

ហាង ផ្ទះត្រីសាល់ម៉ុន (The Salmon House)
ទីតាំង៖ ផ្ទះលេខ24 ផ្លូវ266 សង្កាត់ ចក្រតុមុខ ខណ្ឌដូនពេញ
លេខទូរស័ព្ទ៖ 061 221 113 / 061221114

អ៊ែមតិចអី សាច់អាំងបែបថៃនៅ ហាង DIZZ BBQ AND COCKTAIL រសជាតិឆ្ងាញ់ប្លែក មិនបានមកសាកមិចបាន

0

ម៉ោះៗ ថ្ងៃនេះ Admin និងណែនាំអោយអ្នកទាំងអស់គ្នាមកស្គាល់ ហាង ដ៏ពិសេសមួយ ដែលអ្នកគ្រប់គ្នាគួរតែមកព្រោះថាទីនេះមិនត្រឹមតែមានម្ហូបឆ្ងាញ់ៗប៉ុណ្ណោះទេ ថែមទាំងមាន ស្រាក្រឡុកច្រើនប្រភេទ និងមានខារ៉ាអូខេសម្រាប់អ្នកទាំងអស់គ្នាច្រៀងលេងថែមទៀត គឺថាបរិយាកាសបែបរ៉ូមែនទិកតែម្ដង។

ហាង DIZZ BBQ AND COCKTAIL
ហាង DIZZ BBQ AND COCKTAIL
ហាង DIZZ BBQ AND COCKTAIL

ហាងដែលពិសេសមួយនេះគឺ DIZZ BBQ AND COCKTAIL ដូចចំណងជើងខាងលើហ្នឹងណា​ ហើយថាបើបានមកដល់ទីនេះហើយ មុខម្ហូបដែលអ្នកគ្រប់គ្នាមិនគួររំលងនោះគឺ សាច់អាំងអូកាថាំង បែបថៃដែលមានរសជាតិឆ្ងាញ់។ ចំពោះការចម្អិន មាន២របៀបដែលអាចជ្រើសរើសបានដោយការអាំង រឺក៏អាចជ្រលក់ជាមួយទឹកស៊ុបក៏បានដែលស្ថិតនៅ ក្នុងឆ្នាំងតែមួយ យកវិធីមួយណាក៏បានតាមចំណូលចិត្ត។

ហាង DIZZ BBQ AND COCKTAIL
ហាង DIZZ BBQ AND COCKTAIL
ហាង DIZZ BBQ AND COCKTAIL

ក្រៅពីមុខម្ហូបមួយនេះ​ ក៏មានម្ហូបឆ្ងាញ់ៗ ផ្សេងទៀតដូចជា បុកល្ហុងឥសាន ភ្លាមឹកពីងពាង ញាំនំបញ្ចុក៣សាសន៍ ហើយនៅមានច្រើនជាងហ្នឹងទៀតណា មិនមែនមានតែប៉ុណ្ណឹងនោះទេ។ មួយវិញទៀត ក៏មិនអាចរំលងជាមួយ Cocktail បែបស្រុកស្រែ និង One shot of Dizz ដែលមានក្លិនឈ្ងុយ និងត្រូចជាតិខ្លាំងជាមួយសាច់អាំងតែម្ដង។​

ហាង DIZZ BBQ AND COCKTAIL

ស្គាល់កន្លែង ពិសេសបែបនេះហើយ មិនណាត់គ្នាមកមិចបានទៅ មានទាំងសាច់អាំង ម្ហូបឆ្ងាញ់ៗជាច្រើន និងពិសេសបរិយាកាសបែបរ៉ូមែនទិក អញ្ចេះអី។ វឺតៗលឿនៗ មកជាពិសេសបបួលជើងខ្លាំងដែលចូលចិត្តច្រៀងមកផង យកមកច្រៀងអោយណាណីម្ដងមើល៎ហ្វ្រីៗ បង្កើនបរិយាកាសកាន់តែសប្បាយរីករាយថែមទៀត៕

ហាង DIZZ BBQ AND COCKTAIL
ហាង DIZZ BBQ AND COCKTAIL
ហាង DIZZ BBQ AND COCKTAIL
ហាង DIZZ BBQ AND COCKTAIL
ហាង DIZZ BBQ AND COCKTAIL

ហាង DIZZ BBQ AND COCKTAIL
លេខទូរសព្ទ៖ 016 35 37 36
ទីតាំង៖ ស្ថិតនៅច្រកទីពីរខាងមុខផ្សាដេប៉ូ ផ្លូវលេខ 150 នៅជិត ផ្កាយប្រាក់ (សាខាធំ)
ចាប់បើកពីម៉ោង 3:30 នាទីរសៀល ដល់ម៉ោង 11យប់

វីដេអូ៖

ដក១០ដុល្លារ ឡើងស្កាយបារកាលីបៗ ល្ងាចនេះ កាត់ស្ត្រេសបានម៉ាអ៊ែម

១០ដុល្លារគ្រាន់ដែរអី Admin អើយ? អត់ប្រាប់ទុកអោយឆ្ងល់ហើយ កុំពិបាកឆ្លើយក្រែងមិនជឿ អ្នកអាចមើល ម៉ីនុយខ្លួនឯងបានមុនទៅ កុំអោយរ៉េរា ចិត្តខ្លាចមិនហ៊ានទៅ ព្រោះមិនចង់ចំណាយច្រើនពិសេសពេលទៅតែម្នាក់ឯង គ្រាន់ចង់អង្គុយកាត់ស្ត្រេសមួយពេល។ ហើយប្រសិនបើអ្នកទៅគ្នាច្រើន ដើម្បីជួបជុំសប្បាយជុំមិត្តភ័ក្តិអីទេ ស្កាយបារ ខាងក្រោមនេះក៏អ៊ែមដែរ ព្រោះទេសភាពស្អាតៗណាស់ មើលក្រុងនាពេលរាត្រីបានពេញភ្នែកតែម្តង។

Cloud 9 Skybar

Sky bar ដែលមានទីតាំងល្អឥតខ្ចោះសម្រាប់ការជួបជុំជាមួយគ្រួសារ ឬមនុស្សពិសេស និងចូលរួមកំសាន្តដោយរីករាយពេញមួយរាត្រី​ ជាមួយនឹងការរៀបចំយ៉ាងពិសេសបំផុត។

Image may contain: text
Cloud 9 Skybar
Cloud 9 Skybar

Cloud 9 Skybar
លេខទូរសព្ទ៖ ០85 333 672 / ០85 962 962
ទីតាំង៖ សូមចុចនៅទីនេះ

Sora Skybar

ស្ថិតក្នុង Sora Skybar ហើយក្រេបយករសជាតិស្រាក្រឡុកធ្វើឡើងដោយអ្នកជំនាញក្រឡុកស្រាផ្ទាល់ រួមជាមួយមុខម្ហូបឆ្ងាញ់ពិសេសៗ ទេសភាពស្អាត ល្អបំផុតសម្រាប់ការណាត់ជួបមនុស្សពិសេស។

Sora Skybar
Sora Skybar
Sora Skybar

Sora Skybar
លេខទូរសព្ទ៖ 023 936 866
ទីតាំង៖ សូមចុចនៅទីនេះ

Vehaa វេហា

វេហា គឺជាស្កាយបាមួយដែលមានកម្ពស់ខ្ពស់ ទោះបីជាមិននៅកៀកមាត់ទន្លេក៏ពិតមែន ប៉ុន្តែសម្រាប់ទេសភាព បរិយាសល្អខ្លាំងណាស់ សម្រាប់ការជួបជុំរបស់អ្នក។

No photo description available.
No photo description available.
Vehaa វេហា
Vehaa វេហា

Vehaa វេហា
លេខទូរសព្ទ៖ 099 456 876
ទីតាំង៖ សូមចុចនៅទីនេះ

អាហារសម្រន់កំពូលសុាំទាំង៨មុខ ឱ្យតែម៉ោង៣មិនទាន់ទេ ដាស់ក្រពះកូរឃ្លានឥតល្ហែ!

0

ជឿអត់? កំពុងធ្វើការ ឬរៀនសុខៗ ថាមិនសាំម៉េចបាន បើទើបតែបាយថ្ងៃត្រង់មិនទាន់បានប៉ុន្មានម៉ោងស្រួលបួលផង ម៉ោងប្រហែល៣ជាងអីនឹកឃ្លានទៀតហើយ​ ជាពិសេសនោះគឺ អាហារសម្រន់ទាំង​៨មុខនេះឯង នំបញ្ចុកស្រុះ នំញ្ចុកសម្លខ្មែរ មីឆា លតឆា បាញឆាវ បបរលត បាញ់ស៊ុង បាញ់ហ៊យ​ គួង ឱ្យតែនឹកឃ្លានម្តងៗចង់តែញុាំអោយណាណីទេ ហើយសម្រាប់អ្នកខ្លះវិញអាហារថ្ងៃត្រង់មិនសូវញុាំបានច្រើនទេ តែដល់ម៉ោងរសៀលតិចមិនទាន់ទេ​ ចាប់ផ្តើមឃ្លានបណ្តោយ ចឹងតិចអត់ស្គាល់កន្លែងលក់អីទៅ មោះមើលអត្ថបទខាងក្រោមជាគ្នា៖

ហាង បាញ់ស៊ុងដេលី

អ្នកមិនដែលបានស្គាល់ ហាងបាញ់ស៊ុងដេលី មកស្គាល់អោយហើយមក កុំអោយលើកក្រោយ នឹកឃ្លានបាញ់ស៊ុង បាញ់ហ៊យ អត់ដឹងកន្លែងណាឆ្ងាញ់ មកទីនេះដឹងតែពេញចិត្តជាមួយរសជាតិនេះមិនខានទេ ហើយកុំបារម្ភអី ហាងបាញ់ស៊ុងដេលីមិនមែនមានតែប៉ុណ្ណឹងមុខនេះនោះទេ គឺនៅជាច្រើនទៀតដូចជាគុយទាវកាត់ គុយទាវចំហុយ នំបញ្ចុកផាក់ឡូវ ឆាយ៉ ព្រមទាំងគួងទៀតផង។ ហើយសម្រាប់ គួង គឺមាន៣ ជម្រើសថែមទៀតណ៎ ដូចជា បង្គា សាច់ជ្រូក និងកំពឹស​ ចូលចិត្តរសជាតិណាអាចកម្មង់បាន។

ហាង បាញ់ស៊ុងដេលី
ហាង បាញ់ស៊ុងដេលី

ហាង បាញ់ស៊ុងដេលី
ទីតាំង៖ ស្ថិតនៅតាមបណ្ដោយផ្លូវ១៣០ ផ្ទះលេខ៤៩E0២ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
លេខទូរសព្ទ៖ 012 200 972 / 081 737 990

ហាង ចែស្រីបាញ់ស៊្រុង បាញ់ឆាវឆ្ងាញ់

អ្នកខ្លះប្រហែលជាមិនទាន់បានស្គាល់ទេ​ និងអ្នកខ្លះទៀតបានស្គាល់ហើយក៏ប្រហែលជាម៉ូយប្រចាំផងក៏មិនដឹង បាញ់ស្រ៊ុងឆ្ងាញ់ល្បីយូរណាស់ហើយ លក់ដាច់ខ្លាំង​ពេលខ្លះសឹងតែរកកន្លែងអង្គុយគ្មានផង ទាំងនេះបើនិយាយពីរសជាតិវិញ បាញ់ស្រ៊ុង បាញ់ឆាវ បាញ់ហ៊យ ញ៉ាំឆ្ងាញ់ត្រូវមាត់ណាស់ ។

ហាង ចែស្រីបាញ់ស៊្រុង បាញ់ឆាវឆ្ងាញ់
ហាង ចែស្រីបាញ់ស៊្រុង បាញ់ឆាវឆ្ងាញ់
ហាង ចែស្រីបាញ់ស៊្រុង បាញ់ឆាវឆ្ងាញ់
ហាង ចែស្រីបាញ់ស៊្រុង បាញ់ឆាវឆ្ងាញ់

ហាង ចែស្រីបាញ់ស៊្រុង បាញ់ឆាវឆ្ងាញ់
ទីតាំង៖ ផ្លូវ ១០៧ ផ្លូវសុកហុក ក្បែរគុយទាវឆ្ងាញ់អូឬស្សី
លេខទូរស័ព្ទ៖ 010 54 51 50 / 012 23 75 87

ហាង មាន សុភាព (បាញ់ឆាវ បឹងសាឡាង)

អ្នកនៅម្តុំបឹងសាឡាង ប្រហែលជាស្គាល់ច្បាស់ហើយ ទីតាំងលក់បាញ់ឆាវ និងនំគ្រក់មួយកន្លែងនេះ ភាគច្រើន គេហៅកន្លែងនេះថា បាញ់ឆាវបឹងសាឡាង លក់ជាង៦ឆ្នាំហើយ រសជាតិក៏ឆ្ងាញ់ដែរ អតិថិជនមានជាហូរហែរខ្លះញ៉ាំនៅកន្លែង ខ្លះទៀតខ្ចប់ទៅផ្ទះ ហើយតម្លៃក៏សមរម្យដែរ។

ហាង មាន សុភាព (បាញ់ឆាវ បឹងសាឡាង)
ហាង មាន សុភាព (បាញ់ឆាវ បឹងសាឡាង)
ហាង មាន សុភាព (បាញ់ឆាវ បឹងសាឡាង)
ហាង មាន សុភាព (បាញ់ឆាវ បឹងសាឡាង)

ហាង មាន សុភាព (បាញ់ឆាវ បឹងសាឡាង)
ទីតាំង ៖ ផ្លូវ​ ២៦១​ បឹងសាឡាង
លេខទូរស័ព្ទ៖ 017 59 86 49

ហាង ម្លិះនំបញ្ចុកសៀមរាប

នំបញ្ចុក​ដែល​ល្បី​ឆ្ងាញ់​ជាងគេ​ជាប់​ឈ្មោះ​ប្រចាំ​ហាង​តែម្ដង​ ជាមួយ​ទឹ​កសម្ល​ររសជាតិ​ដើម​ពី​ខេត្តសៀមរាប​ ធានា​ថា​អោយ​តែ​បាន​ញ៉ាំ​គឺ​ដឹង​តែ​ហុត​ទឹ​កសម្ល​រអស់ពី​ចាន​ហ្មង​។ កុំ​ភ្លេច​មក​ញ៉ាំ​ទាំងអស់គ្នា​ណា​ ជាពិសេស​មា​នប្រ​ម៉ូ​សិន​ចឹង​ទៀត​ មិន​អាច​អោយ​រំលង​បានទេ​៕

ហាង ម្លិះនំបញ្ចុកសៀមរាប
ហាង ម្លិះនំបញ្ចុកសៀមរាប

ហាង ម្លិះនំបញ្ចុកសៀមរាប
ទីតាំង៖ ផ្ទះលេខ១៩ ផ្លូវ៥៧៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ភ្នំពេញ
(ក្រោយក្រសួងសុខាភិបាលប្រហែល ៥០ម៉ែត្រ ជិតផ្ទះសំណាក់ស្រែទុំ)
លេខទូរសព្ទ៖ 017 83 15 16 / 069 87 70 795

ហាង​ នំបញ្ចុក កេរម៉ែ

តើលោកអ្នករកកន្លែងញាំុអីឃើញនៅថ្ងៃនេះ ? តោះទៅសាកបញ្ចុកកេរម៉ែល្បីខ្លាំង ហើយលក់ដាច់កប់នៅកែងផ្សារចាស់យើងហ្នឹង! និយាយទៅអាចថាអួត ប៉ុន្តែក្រុមការងារយើងក៏បានទៅដល់កន្លែងហើយដែរ ដូចដែលគេល្បីតៗគ្នាពិតមែន ព្រោះអីអ្នកមកញ៉ាំច្រើនណាស់សឹងតែរកកន្លែងអង្គុយគ្មាន មានអ្នកខ្លះអង្គុយអ្នកខ្លះឈរចាំកម្មង់ទិញព្រោងព្រាតតែម្តងហើយ!

ហាង នំបញ្ចុក កេរម៉ែ
ហាង នំបញ្ចុក កេរម៉ែ
ហាង នំបញ្ចុក កេរម៉ែ
ហាង នំបញ្ចុក កេរម៉ែ

ហាង នំបញ្ចុក កេរម៉ែ
ទូរស័ព្ទ៖ 012​ ​​​​​​488 ​​​​993​​
ចាប់បើកពីម៉ោង 11:00 ថ្ងៃត្រង់រហូតដល់ 11:00យប់
ទីតាំង៖ ស្ថិតកែងផ្សារចាស់ផ្លូវលេខ​110 កែងផ្លូវលេខ 13 សង្កាត់ផ្សារ កណ្តាលទី១ ,ខណ្ឌ ដូនពេញ

ហាង មីឆាលើអាកាស

មោះមានអ្នកចង់សាកមីឆាលើអាកាសអត់ រសជាតិយ៉ាងម៉េចទៅវិញទៅបានជាដាច់លក់យ៉ាងហ្នឹង ហើយទីតាំងនេះដែរគាត់លក់រយៈពេល១០ឆ្នាំមកហើយក្រោយវត្តទូលទំពូងផ្ទាល់តែម្តងស្រួលរកណាស់។ ហើយម្តុំនិងមិនមែនមានតែគាត់ទេដែលលក់ និយាយរួមទៅសុទ្ធតែបងប្អូនគាត់ទាំងអស់លក់ក្បែរៗគ្នា ចឹងក្រឡែកមើលស្លាកយីហោ មីឆាលើអាកាសទៅគឺ ដឹងតែហ្នឹងហើយ។

ហាង មីឆាលើអាកាស
ហាង មីឆាលើអាកាស
ហាង មីឆាលើអាកាស
ហាង មីឆាលើអាកាស

ហាង មីឆាលើអាកាស
ទីតាំង ៖ ក្រោយរបងវត្តទួលទំពូង ផ្លូវ១៣៥
លេទូរស័ព្ទ៖ 097 57 75 417
លក់ចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង៨ យប់

លតឆា មីឆា ហៃ ណារ៉េត

ល្ងាចនេះបើបានជិះកាត់កុំភ្លេចឈប់ចូលសាកនឹងគេផងណា ល្បីដូចគេថាដែលអត់? មិនពិបាករកឯណា នៅផ្លូវមាត់ទន្លេ កែងសាលាគរុកោសល្យ តាខ្មៅនេះតើស៍!

លតឆា មីឆា ហៃ ណារ៉េត
លតឆា មីឆា ហៃ ណារ៉េត
លតឆា មីឆា ហៃ ណារ៉េត
លតឆា មីឆា ហៃ ណារ៉េត

ហាង លតឆា មីឆា ហៃ ណារ៉េត
ទីតាំង៖ កែងសាលាគរុកោសល្យ មាត់ទន្លេតាខ្មៅ
លេខទូរស័ព្ទ៖ 070 399 109

៣ខេត្តនេះចូលឆ្នាំទៅមួយណាក៏បាន កន្លែងញ៉ាំកន្លែងដើរទេសភាពម៉ាអ៊ែម ធុងលុយដឹងតែបែក

0

ភ្លេចៗខ្លួនសល់មិនច្រើនថ្ងៃទៀតឡើយ និងដល់ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរយើងហើយ ចុះមានបានសន្សំលុយបានខ្លះៗនៅ ប្រយ័ត្នដល់ថ្ងៃចូលឆ្នាំរអ៊ូថាអត់មានលុយដើរលេងណា។ ជឿតាម Admin មើលសារេដកពីការចាយវាយប្រចាំថ្ងៃញាត់ចូលធុងលុយបណ្ដើរៗទៅ ទម្រាំដល់ថ្ងៃចូលឆ្នាំបានល្មមម៉ាដើរលេងហើយ។ និយាយចឹងបានពិភាក្សាគ្នាថាដាក់គម្រោងទៅលេងសង្ក្រាន្តនៅខេត្តហើយនៅចុះ បើថានៅទេនេះ មកមើលខេត្តទាំង ៥នេះមើល៎ត្រូវចិត្តអត់ ព្រោះថាខេត្តទាំងនេះសង្ក្រាន្តរាល់ឆ្នាំល្បីសប្បាយហើយ សម្បូរកន្លែងដើរ និងកន្លែងញ៉ាំអីម៉ាអ៊ែមទៀតណ៎ា ហើយបើទៅលេងខេត្តមួយណាខមិនប្រាប់ Admin ផង បើទៅខេត្តតែមួយចាំស្កាត់ជួបគ្នា

សៀមរាប

អង្គរសង្ក្រាន្ត លើទឹកដីសៀមរាបនរណាមិនល្បី ជាមួយព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ដែលមានកម្មវិធីជាច្រើន ជាពិសេសការដាក់តាំងបង្ហាញនូវរបស់របរខ្នាតយក្សជាច្រើនដែលជារបស់ខ្មែរយើង ជាកេរ្តិ៍ដំណែលពីដូនតានោះ។ ដូចដែរដឹងស្រាប់ហើយសម្រាប់អ្នកដែល ជ្រើសរើសទៅលេងខេត្តសៀមរាប គឺមិនខ្វះកន្លែងដើរលេងនោះទេ មិនថាពេលថ្ងៃ រឺពេលយប់នោះទេ ហើយបើរឿងចង់ញ៉ាំអីឆ្ងាញ់ចាំ Admin ប្រាប់ខាងក្រោមនេះជាហាងក្នុងទឹកដីខេត្តសៀមរាប។

កន្លែងដើរលេង

Box Ville Container 
Tel: 016 892 888
ទីតាំង៖ ផ្លូវជាតិលេខ ៦ ភូមិគ្រួស ឃុំស្វាយដង្គុំ ស្រុកសៀមរាប ខេត្តសៀមរាប (ខាងកើតជាប់ភូមិវប្បធម៌)
ផែនទី៖ ចុចទីនេះ

កន្លែងញ៉ាំអី

ហាង Darany​ BBQ II
ទីតាំង៖ ផ្លូវ ៦០ម៉ែត្រ ទល់មុខសណ្ឋាគារ Simling ខេត្តសៀមរាប
(ចាប់បើកពីម៉ោង ៤រសៀល រហូតដល់ម៉ោង ១០និង៣០នាទីយប់)

ហាង ផ្ទះ តាម៉ាប់ ទាអាំង
លេខទូរស័ព្ទ៖
  012​ 51 51 97/ 070 55 57 67
ទីតាំង៖ ផ្លូវ៦០​ ខាងជើងតារាងបាល់យុវជន ១០០ម៉ែត្រ

ហាង បុកមាន់សៀមរាប
ទីតាំង៖​ ផ្លូវជាតិលេខ6a ផ្លូវទៅបារាយណ៍បត់ស្ដាំចូលតាមក្លោងទ្វាវត្តសណ្ដាន់ ២០០ម៉ែត្រ ភូមិសណ្តាន់ ឃុំទឹកវិល ក្រុងសៀមរាប
ទូរស័ព្ទលេខ៖ 012 235 336 / 088 8235 336

បាត់ដំបង

សង្ក្រាន្តបាត់ដំបង រាល់ឆ្នាំក៏សប្បាយមិនធម្មតា ដែលមានអ្នកចូលរួមច្រើនមិនចាញ់ ខេត្តសៀមរាប ប៉ុន្មាននោះទេ។ ជាពិសេសកាលពីឆ្នាំទៅក៏មានការរាំលេងកម្សាន្ត បាញ់ទឹក និងពពុះសាប៊ូដែលធ្វើអោយអ្នកចូលរួមមានការកើនឡើងយ៉ាងខ្លាំង។

កន្លែងដើរលេង

សួន សន្តិភូមិ Suon Santiphumi
លេខទូរសព្ទ៖ 069 258 917
ទីតាំង៖ ចុចទីនេះ

ផ្ទះផ្កា Begonia បាត់ដំបង និងចំការទំពាំងបាយជូ ស្រុកបាណន់
លេខទូរសព្ទ៖ 012 665 238
ទីតាំង៖ ចុចទីនេះ

Bamboo Train-ឡូរីជើងភ្នំបាណន់
លេខទូរសព្ទ៖ 092 306 373
ទីតាំង៖ ចុចទីនេះ

ទៅលេងបាញ់ទឹកនៅផ្លូវឯកភ្នំ

កន្លែងញ៉ាំអី

ទាដុតអំបិលម្ទេសទួលតាឯក
ទូរស័ព្ទ៖ 092 6666 15, 096 6666 15
ទីតាំងថ្មី (១០៨)៖ ផ្លូវរោងចក្រតម្បាញ ខាងជើងរោងចក្រតម្បាញ ខាងមុខវត្តទួលតាឯក

អាហារដ្ឋាន R1 បាយសាច់គោបន្ទះដែក
លេខទូរសព្ទ៖ 011 24 85 85 / 012 66 56 24
ទីតាំង៖ ភូមិរំចេក៤, សង្កាត់រតនៈបាត់ដំបង, ក្រុងបាត់ដំបង អាហារដ្ឋាន R1 បាយសាច់គោបន្ទះដែក អាហារដ្ឋាន R1 បាយសាច់គោបន្ទះដែក
លេខទូរសព្ទ៖ 011 24 85 85 / 012 66 56 24
ទីតាំង៖ ភូមិរំចេក៤, សង្កាត់រតនៈបាត់ដំបង, ក្រុងបាត់ដំបង

ប៉ៃលិន

កន្លែងដើរលេង

ភូមិកូឡា ចំការខ្នុរ Resort
លេខទូរសព្ទ៖ 088 888 9727
ទីតាំង៖ ស្ថិតក្នុងភូមិបរហ៊ុយ សង្កាត់បរយីហោ ក្រុងប៉ៃលិន ចម្ងាយ១០គីឡូម៉ែត្រពីវិមានឯករាជ្យ ជិះតាមផ្លូវកៅស៊ូរហូត និងចុះតាមផ្លូវគ្រួសប្រមាណ៣០០ម៉ែត្រ

ទឹកធ្លាក់ភ្នំខៀវ
ទីតាំង៖ ចុចទីនេះ

ទៅផ្សារក្តាមកែប អត់ចេះប៉ុន្មានក្បាច់នេះទិញក្តាមរួចចោលលុយហ្មង

ចូល​មើល​ចំ​កន្លែង​ហើយ ចម្លើយ​នេះ​អាស្រ័យ​លើ​សមត្ថភាព​អ្នក​ដែរ ជា​ធម្មតា​ទេ​ដើម្បី​ជួយ​សន្សំ​លុយ​ខ្លះ​សម្រាប់​អ្នក​ទាំងអស់​គ្នា ដែល​ចង់បាន​របស់​ញ៊ាំ​ល្អ​ហើយ ធូរ​ថ្លៃ​យើង​រៀង​ចំណាយ​ជំនាញ​ថ្វីមាត់​បន្តិច​ហើយ តែ​សម្រាប់​ទីតាំង​នឹង​តិច​និក​ផ្សេង​ទៀត ចាំ Admin អ្នកត្រួសត្រាយ​បង្ហាញ​ប្រាប់​ទៅ​ចុះ​។

រូបភាពមើលពីលើផ្សារក្តាម (រូបថតដោយ៖ Ros Santhy)
ទ្រុងដាក់ក្តាម
អ្នកលក់អូសក្តាមយកអោយភ្ញៀវរើសក្តាម

ជា​ធម្មតា​ទេ​បងប្អូន​យើង ដែល​ធ្វើ​ដំណើរ​ទេសចរណ៍​ពី​បណ្តា​ខេត្ត ផ្សេង​ៗ ទៅ​លេង​ខេត្តកែប​តែង​មាន​គោលដៅ​ទៅ​លេង​​រួច​ហើយ​តាម​គោលដៅ​រៀង​ៗ​ខ្លួន ប៉ុន្តែ​អ្វី​ដែល​ពួក​គាត់​គ្រប់​គ្នា​ចង់បាន​មួយទៀត​នោះ គឺ​បាន​ញ៊ាំ​ក្តាម​ឲ្យ​បាន​បបូរ តាម​ចិត្ត និយាយ​រួម​ញ៊ាំ​រហូត​ឃើញ​តា​លាន់​ហ្មង និង​កាន់តែ​អ៊ែ​ម​ទៀត​នោះ ក្តាម​ស្រស់​ៗ និងធាត់មានសាច់ច្រើន អ​ញ្ចឹ​ង​ហើយ​ខាងក្រោម​នេះ​ជា​ដំណើរ​ដើម​ទង់​ដើម្បី​បាន​ដូច​បំណង​។

រូបភាពមើលពីលើផ្សារក្តាម (រូបថតដោយ៖ Ros Santhy)
ផ្សារក្តាមមើលពីខាងមាត់សមុទ្រទៅ
មាត់សមុទ្រមុខផ្សារក្តាមកែប

វិធី​រើស​ក្តាម អ្នក​ត្រូវ​ស្គាល់​ថា​តើ​ក្តាម​មួយ​ណា​ជា​ក្តាម​ញី និង​មួយ​ណា​ជា​ក្តាម​ឈ្មោល​។ ក្តាម​ញី​មាន​សន្ទះ​ទ្រូង​ធំ រីឯ​ក្តាម​ឈ្មោល​មាន​សន្ទះ​ទ្រូង​តូច ហើយ​ក្តាម​ញី​ជា​ក្តាម​មាន​ពង ដើម្បី​ដឹង​ថា​ក្តាម​នោះ​នៅ​ស្រស់ និង​មាន​សាច់​ច្រើន​ត្រូវ​សង្កេត​ដូច​ខាងក្រោម​នេះ​។

  • តម្លៃទីផ្សារ ធម្មតាទេតាមផ្សារខ្លះអ្នកលក់រៀងកាត់ថ្លៃខ្ពស់ ដូច្នេះហើយអ្នកក៏ត្រូវចេះស៊ើបខ្លះៗ ដែរពីតម្លៃទីផ្សារទូទៅកុំអោយទិញរួចមិនសប្បាយចិត្តក្រោយទិញរួច ដោយតម្លៃ​ទូទៅ​របស់​ក្តាមសេះ អា​លេខ​ពីរ​មាន​តម្លៃ​ចន្លោះ​ពី ២៥០០០៛ ទៅ ៣០០០០៛ ហើយ​អា​លេខ​១ តម្លៃ​ថ្លៃ​បន្តិច​ហើយ ៤០០០០៛ ទៅ ៦០០០០៛ ក្នុង​១​គីឡូ​។
  • ពេលវេលា ក្តាមល្អៗ ធម្មតាទេតែងនៅមានច្រើនពេលព្រឹកព្រលឹម ព្រោះមិនទាន់មានអ្នកទិញច្រើន ដូច្នេះហើយបើទៅដល់ផ្សារក្តាមរៀងជ្រេពេលហើយនោះ ឪកាសបានក្តាមល្អតិចណាស់
  • ពណ៌​ដង្កៀប ក្តាម​ស្រស់​មាន​ពណ៌​ស្រស់​ភ្លឺ​ចែងចាំង​និង​រលើបរលោង​នៅ​លើ​ដង្កៀប​របស់​វា រីឯ​ក្តាម​ចាស់​វិញ មាន​ពណ៌​រាង​ស្រអាប់ និង​គ្រើម​ៗ​
  • លក្ខណៈ​បាត​ពោះ​ក្តាម ​ក្តាមដែល​មាន​បាត​ពោះ​ស្មើ ជា​ក្តាម​ស្រស់ បើ​វា​ជា​ក្តាម​ចាស់ មាន​ក្បាលពោះ​រាង​ប៉ោង​
  • ពណ៌​បាត​ពោះ ​បើ​មាន​ពណ៌​រាង​ខៀវ និង​សំប៉ែត ជា​ក្តាម​ស្រស់ បើ​មាន​ក្បាលពោះ​ប៉ោង​ពណ៌​លឿង​ៗ ជា​ក្តាម​ចាស់​
  • របៀប​មើល​សាច់​ច្រើន​ឬ​តិច ​ត្រូវ​ច្របាច់​សន្ទះ​ទ្រូង​របស់​វា បើ​រឹង​គឺ​សម្បូរ​សាច់ បើ​ទន់​ឬ​ផត​ពុំ​សូវ​មាន​សាច់​ទេ​។

វីដេអូរើសក្តាមសេះ

សៀមរាបក្រៅពីដើរលេងតាមប្រាសាទ! កន្លែងញ៉ាំទាំងនេះជាគោលដៅបន្ទាប់

ជួយបង្កើនចំណូលដល់អ្នកខេត្តសៀមរាបខ្លះ ថ្ងៃឈប់សម្រាក់៨មីនាខាងមុខនេះ ចំថ្ងៃចុងសប្តាហ៍ល្មមលៃលកធ្វើដំណើរទៅលេងខេត្តសៀមរាបបានហើយ។ និយាយដល់ខេត្តមួយនេះ ការដើរលេងតាមតំបន់ប្រាសាទតែងមានក្នុងគោលដៅរបស់អ្នកទេសចរណ៍គ្រប់ៗ គ្នាតែបើនិយាយដល់រឿងញ៉ាំ ប្រសិនបើមិនទាន់មានគោលដៅច្បាស់លាស់ទេ មិនដឹង១ណាឆ្ងាញ់ ៥ទីតាំងខាងក្រោមនេះប្រហែលអាចជួយបាន។

ហាងក្តាម

អីទៀតហើយនៅសៀមរាបមានហាងគ្រឿងសមុទ្រឆ្ងាញ់ផង? ចម្លើយគឺមាន មិនត្រឹមតែមានទេថែមទាំងឆ្ងាញ់ទៀតផង ហើយល្បីថាមានកំលោះក្រមុំ ស្អាតៗទៅញ៉ាំច្រើនទៀត ចឹងហើយបើបានទៅកុំអោយរំលងហាងមួយនេះ។

ហាងក្តាម
ទូរស័ព្ទ៖ 098 702 181
ទីតាំង៖ នៅមុំវត្តបូ ផែនទី ចុចទីនេះ

ហាង Darany​ BBQ II 

Admin សុំបង្ហើបអោយអ្នកទាំងអស់គ្នាបានដឹងតិចចុះ គឺថានៅក្នុង ហាង Darany​ BBQ II មានសាច់ និងគ្រឿងសមុទ្រ ចំនួន ១២មុខដែលអាចជាជម្រើសសម្រាប់លោកអ្នក។ ចង់និយាយថាក្នុងចំណោមសាច់ទាំង១២មុខ មួយមុខណាក៏ឆ្ងាញ់ដែរ ព្រោះមានទឹកជ្រលក់ពិសេសផ្សំចេញពីទឹកតៅហ៊ូ ទឹកកាពិ ទឹកសៀង និងលាយជាមួយស្ករត្នោត បញ្ចេញជារសជាតិម្យ៉ាងគឺថាឆ្ងាញ់ ហើយឈ្ងុយជាប់ចិត្តតែម្ដង។

ហាង Darany​ BBQ II
ហាង Darany​ BBQ II
ហាង Darany​ BBQ II

ហាង Darany​ BBQ II
ទីតាំង៖ ផ្លូវ ៦០ម៉ែត្រ ទល់មុខសណ្ឋាគារ Simling ខេត្តសៀមរាប
(ចាប់បើកពីម៉ោង ៤រសៀល រហូតដល់ម៉ោង ១០និង៣០នាទីយប់)

ហាង ផ្ទះតាម៉ាប់ទាអាំង

នៅសៀមរាប នរណាថាមិនស្គាល់​ ហាង ផ្ទះតាម៉ាប់ទាអាំង ល្បីយូរឆ្នាំមកហើយ មិនថាភ្ញៀវនៅខេត្តសៀមរាបទេ​​ សូម្បីតែភ្ញៀវពីបណ្ដាលខេត្តផ្សេងៗតែងតែឆ្លៀតនាំគ្នាមកសាករសជាតិទាអាំងពិសេស​របស់ហាង ផ្ទះតាម៉ាប់ ទាអាំងនេះដែរ ភាពល្បីល្បាញតៗគ្នាអំពីរសជាតិឈ្ងុយឆ្ងាញ់នេះហើយ ធ្វើអោយផ្ទះតាម៉ាប់​ កាន់តែមានភ្ញៀវ និងអតិថិជនកាន់តែច្រើនឡើងៗ ចឹងប្រសិនបើលោកអ្នកទៅ ដល់ខេត្តសៀមរាប កុំភ្លេចទៅសាកនឹងគេ ណា! ​ធានាថារសជាតិជក់ចិត្តហ្មង។

ហាង ផ្ទះ តាម៉ាប់ ទាអាំង
ហាង ផ្ទះ តាម៉ាប់ ទាអាំង
ហាង ផ្ទះ តាម៉ាប់ ទាអាំង

ហាង ផ្ទះ តាម៉ាប់ ទាអាំង
លេខទូរស័ព្ទ៖
  012​ 51 51 97/ 070 55 57 67
ទីតាំង៖ ផ្លូវ៦០​ ខាងជើងតារាងបាល់យុវជន ១០០ម៉ែត្រ

ហាង បុកមាន់សៀមរាប

ហាង បុកមាន់សៀមរាប ពិតជាទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកសៀមរាបផ្ទាល់ នេះក៏មកពីតម្លៃ សេវាកម្ម ហើយជាពិសេសគឺរសជាតិដើមនៃអាហារនៃហាងនេះផ្ទាល់តែម្ដង។ មុខម្ហូបជាច្រើននៅគ្នុងហាង បុកមាន់សៀមរាប គឺត្រូវបានបង្កើតឡើងដោយការច្នៃប្រឌិតជាស្នាដៃអ៊ុំស្រីដែលជាម្ខាស់ហាងផ្ទាល់តែម្ដង ជាក់ស្ដែងដូចជាបុកមាន់ដែលជាមុខម្ហូបដែលអ៊ុំស្រីម្ចាស់ហាងរូបនេះបានបង្កើតឡើងមុនគេ មានអាយុកាល១២ឆ្នាំមកហើយ។

ហាង បុកមាន់សៀមរាប
ហាង បុកមាន់សៀមរាប
ហាង បុកមាន់សៀមរាប
ហាង បុកមាន់សៀមរាប
ហាង បុកមាន់សៀមរាប
ហាង បុកមាន់សៀមរាប

ហាង បុកមាន់សៀមរាប
ទីតាំង៖​ ផ្លូវជាតិលេខ6a ផ្លូវទៅបារាយណ៍បត់ស្ដាំចូលតាមក្លោងទ្វាវត្តសណ្ដាន់ ២០០ម៉ែត្រ ភូមិសណ្តាន់ ឃុំទឹកវិល ក្រុងសៀមរាប
ទូរស័ព្ទលេខ៖ 012 235 336 / 088 8235 336

ភ្នំក្រោមអេកូរីសត

ភ្នំក្រោមអេកូរីសត លាតត្រដាងលើដី១០០ហិកតានេះ មានទីតាំងនៅជិតភ្នំក្រោម ខេត្តសៀមរាប ឬលោកអ្នកអាចចុចផែនទីមើលនៅលើ Google Map ដើម្បីងាយស្រួលរក https://goo.gl/maps/6DNV98dzBKF2 ។ ហើយពេលដែលអ្នកទៅដល់ភ្លាមអ្នកនឹងឃើញ ទេសភាពដ៏ស្រស់ត្រកាល ខ្យល់អាកាសក៏ល្អ បូកផ្សំជាមួយទីតាំងកំសាន្តដ៏ធំនេះទៀតនោះ កាន់តែធ្វើអោយលោកអ្នកបាត់អស់ទុកកង្វល់។

Phnom Krom Eco Resort
Phnom Krom Eco Resort
Phnom Krom Eco Resort
Phnom Krom Eco Resort
Phnom Krom Eco Resort

ភ្នំក្រោមអេកូរីសត – Phnom Krom Eco Resort
ទូរស័ព្ទ៖ 081 300 152 | 081 300161
ទីតាំង៖ ភូមិក្រសាំងរលើង ជិតភ្នំក្រោម ខេត្តសៀមរាប ឬចុចមើលផែនទី https://goo.gl/maps/6DNV98dzBKF2

លក់មិនក្រោម១០ ទៅ៣០ឆ្នាំទេ សាច់គោអាំង៣ កន្លែងនេះ តម្លៃ និងរសជាតិនៅតែជាភាពទាក់ទាញដ៏សំខាន់

0

បើយើងគិតមកដល់បច្ចុប្បន្ននេះ សម្រាប់ហាងនីមួយៗ សុទ្ធតែចំណាយពេលមិនក្រោម១០ឆ្នាំ ទៅ៣០នោះទេ ក្នុងការបើកអាជីវកម្មលក់សាច់គោអាំង ដ៏ល្បីហើយនៅតែជាទីពេញនិយមគ្រប់ស្រទាប់វ័យ មិនថាចាស់ ក្មេងឡើយ ហើយក៏បានក្លាយទៅជាម៉ូយប្រចាំផងដែរ​ សម្រាប់ហាងលក់សាច់គោអាំងទាំង៣ កន្លែងនេះ ទទួលបានការគាំទ្រមកញុាំពេញៗកន្លែងតែម្តង តោះដើម្បីដឹងថា៣ កន្លែងនេះ តើមានហាងមួយណាជាម៉ូយរបស់លោកអ្នក​ សូមតាមដានអត្ថបទខាងក្រោម៖

ហាង នំប័ុងសាច់អាំងភូមិចំរើនផល

ហាង នំប័ុងសាច់អាំងភូមិចំរើនផល ចាប់ផ្តើមលក់ជាង១០ឆ្នាំមកហើយ និងទទួលបានការគាំទ្រថានំប័ុងសាច់គោអាំងកន្លែងគាត់ឆ្ងាញ់ហើយម្ចាស់ហាងរួសរាយរាកទាក់ទៀតផង បើនិយាយពីអតិថិជនរបស់គាត់វិញមានទាំងអ្នកចូលញុាំ អ្នកឈរចាំកម្មង់ទិញយកទៅផ្ទះ​មិនចេះដាច់ទេ!

ហាង នំប័ុងសាច់អាំងភូមិចំរើនផល
ហាង នំប័ុងសាច់អាំងភូមិចំរើនផល
ហាង នំប័ុងសាច់អាំងភូមិចំរើនផល
ហាង នំប័ុងសាច់អាំងភូមិចំរើនផល
ហាង នំប័ុងសាច់អាំងភូមិចំរើនផល
ហាង នំប័ុងសាច់អាំងភូមិចំរើនផល

ហាង នំប័ុងសាច់អាំងភូមិចំរើនផល
ទូរស័ព្ទ៖ 012 34 78 26
ទីតាំង៖ ដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្សី) ចុះតាមស្ពានទី១ នៅក្បែរហ្គារាសសាំង TELA

ហាង សាច់អាំង យាយសក់ ស

ហាងមួយបើកដំណើរការលក់ជាង៣០ឆ្នាំហើយ ថាមិនល្បីម៉េចបាន ជាពិសេសនោះអ្នកនៅម្តុំផ្សារតាប៉ាង គឺស្គាល់​​ច្បាស់ណាស់សាច់អាំង យាយសក់ ស ល្បីឆ្ងាញ់យូរឆ្នាំហើយ រហូតដល់មានអ្នកបើកតៗគ្នាព្រោងព្រាត មិនមែនលំៗដែរណា ដែលហាងគាត់នៅតែមានភ្ញៀវច្រើនពេញៗហាងនោះ ។

ហាង សាច់អាំង យាយសក់ ស
ហាង សាច់អាំង យាយសក់ ស
ហាង សាច់អាំង យាយសក់ ស
ហាង សាច់អាំង យាយសក់ ស
ហាង សាច់អាំង យាយសក់ ស
ហាង សាច់អាំង យាយសក់ ស

ហាង សាច់គោអាំងឆ្ងាញ់ យាយសក់ ស
ទូរស័ព្ទ៖​ 016 353 030 / 011 353 030 / 012 568 623
ទីតាំង៖ ផ្ទះលេខ ៣៥ ផ្លូវ ៥១ (ផ្សារតាប៉ាង) សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ

ហាង សាច់គោអាំងម៉ាក់អាយ៉ា

វាប្រាកដជាមិនមានភាពងាយស្រួលនោះទេ​ដែលហាង អាចថែរក្សាកេរ្តិ៍ឈ្មោះ រហូតដល់សព្វថ្ងៃនេះ កត្តាដែលសំខាន់ប្រាកដជារសជាតិសាច់គោអាំងហើយ តែអ្វីដែលមិនខ្វះបាននោះគឺ ជាជ្រក់ តែម្តង សំរាប់សាច់គោអាំងចង្កាក់ បូករួមជាមួយនំប័ុងប័តទៀតនោះ អូហូ កូរពោះហើយ។

សាច់គោអាំង ដែលមានទីតាំងក្រោយរោងកុនលុច្សដែលបើកដំណើរប្រហែល ៣០ ឆ្នាំកន្លងទៅហើយ។ គ្រប់គ្នាដែលធ្លាប់ញ៉ាំគឺតែងសរសើរថាឆ្ងាញ់ ហើយតែងតែគាំទ្ររហូតដល់សព្វថ្ងៃ។

ហាង សាច់គោអាំងម៉ាក់អាយ៉ា
ទូរស័ព្ទ៖​ 012 765 143
ទីតាំង៖ ផ្ទះលេខ 94 ផ្លូវលេខ១៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ខាងជើងវត្តសារាវ័ន្ត)