រីករាយជាមួយការបញ្ចុះតម្លៃ៦០០០៛ សម្រាប់ការដំណើរមករោងភាពយន្តលេជេនជាមួយ TADA

អស់បារម្ភហើយ! ទទួលយកការផ្ដល់ជូនពិសេសពីរោងភាពយន្ត លេជេន និងកម្មវិធីធ្វើដំណើរ TADA។

ទទួលយកនូវបទពិសោធន៍ដ៏ពិសេសក្នុងការទៅទស្សនាខ្សែភាពយន្តល្បីៗនៅ រោងភាពយន្ត លេជេនដោយការធ្វើដំណើរជាមួយ TADA Cambodia និងរីករាយជាមួយការបញ្ចុះតម្លៃ ៦០០០៛ សម្រាប់ការជិះមក ជាមួយប្រូម៉ូកូដ TADA2LEGEND។

សុពលភាពសម្រាប់ការធ្វើដំណើរនៅរាជធានីភ្នំពេញ ចាប់ផ្តើមពីថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០១៩នេះតទៅ សម្រាប់អ្នកប្រើប្រាស់ថ្មី និងអ្នកកំពុងប្រើ។

នៅចាំអីទៀត? កក់ការធ្វើដំណើរជាមួយ TADA ឥឡូវនេះដើម្បីទៅទស្សនារឿងនៅរោងភាពយន្តលេជេនទាំងអស់គ្នា!!

អ្នកណាៗក៏ទៅលេជេនដែរ!!!

Click Here to visit our official website: https://www.legend.com.kh

ទទួលយកបទពិសោធន៍ដ៏អស្ចារ្យពី Diamond Class នៅរោងភាពយន្តលេជេនព្រីមៀម

កាន់តែពិសេសសម្រាប់លោកអ្នកដែលតែងតែចូលចិត្តមកទស្សនារឿងបែបជាលក្ខណៈផ្ទាល់ខ្លួននិងVIP។ តើលោកអ្នកបានសាកល្បងឬធ្លាប់បានទៅទទួលយកបទពិសោធន៍ពីការទស្សនារឿងនៅសាល Diamond Class នៅរោងភាពយន្តលេជេនព្រីមៀម​ដែលមានទីតាំងស្ថិតនៅក្នុងអគារ​ Exchange Square mall ជាន់ទី2​ រួចហើយឬនៅ?

ប្រសិនជាលោកអ្នកនៅមិនទាន់បានសាកល្បងទេនោះអាចអញ្ជើញមកទស្សនារឿងនៅសាលDiamond Class​ នេះ ព្រមទាំងរីករាយជាមួយនឹងលក្ខណៈពិសេសជាមួយនឹងកៅអីដ៏ទំនើបមានផាសុកភាពអាចបត់បែននិងអាចគេងទស្សនាបានទៀតផង ជាពិសេសក្នុងកញ្ចប់Diamond Class មានដូចជា៖

  • សំបុត្រកុនមួយសន្លឹក
  • មានកៅអីត្រឹមតែ ៣០ ប៉ុណ្ណោះ ងាយស្រូលសម្រាប់លោកអ្នកដែលចូលចិត្តការកម្សាន្តបែបផ្ទាល់ខ្លួននិងស្ងៀមស្ងាត់
  • Welcome Drinks
  • មានកន្សែងត្រជាក់
  • ពោតលីងខ្នាតធំជាមួយនឹងការថែមជូនឥតកំណត់
  • កូកាកូឡាខ្នាតកណ្តាលជាមួយនឹងការថែមេជូនឥតកំណត់

មិនតែប៉ុណ្ណោះយើងក៏មានជាការជួលសាលសម្រាប់ការធ្វើពិធីខួបកំណើត ជប់លៀង សិក្ខាសាលា     ផ្សេងៗក្នុងតម្លៃពិសេសផងដែរ។សម្រាប់ពត៌មានបន្ថែមសូមទាក់ទងទៅកាន់លេខទូរស័ព្ទៈ 087 888 047។

តោះ! នៅចាំអីទៀតមកទទួលយកបទពិសោធន៍ពី Diamond Class ទាំងអស់គ្នា!

អ្នកណាៗក៏ទៅលេជេនដែរ!

Click here to visit our official website: http://www.legend.com.kh/

មកពីភ្ជុំវិញល្មម តោះសារ៉េចង្កេះខោរលុងៗទៅញ៉ាំប៊ូហេ្វសាច់អាំងចង្កាក់ ប៉ូវកម្លាំងម្តងមើល៍យ៉ាងម៉េចវិញ

0

មកដល់ភ្នំពេញវិញហើយមែនអត់ហ្វេនៗ ត្រៀមបន្ធូរចង្កេះខោរលុងអោយហើយណា ទៅសាកប៊ូហេ្វសាច់ចង្កាក់បែបប្រេស៊ីល អាហាប៊ូហ្វេបែបអឺ​រ៉ុប និងខ្មែរ ម្តងមមើល៍យ៉ាងម៉េចវិញ​ អង្គុយចាំតែញ៉ាំទៅបានហើយ អស់ហៅយកថែម ពីភោជនីយដ្ឋាន Davyna Steakhouse តម្លៃក្នុង១នាក់ត្រឹមតែ 15.90$ ប៉ុណ្ណោះ។

ភោជនីយដ្ឋាន Davyna Steakhouse
ភោជនីយដ្ឋាន Davyna Steakhouse
ភោជនីយដ្ឋាន Davyna Steakhouse
ភោជនីយដ្ឋាន Davyna Steakhouse
ភោជនីយដ្ឋាន Davyna Steakhouse
ភោជនីយដ្ឋាន Davyna Steakhouse

ឃើញថាប៉ុន្មានថ្ងៃនេះប្រហែលជាទ្រលានម្ហូបខ្មែរហើយមិនចឹងអី! តោះមករកអាហារប៉ូវកម្លាំងវិញម្តង ប៊ូហេ្វសាច់អាំងចង្កាក់ នៅភោជនីយដ្ឋាន Davyna Steakhouse សាច់អាំងឡើងទំនងដល់ហើយកំពុងតែរងចាំលោកអ្នករួចជាស្រេច សាច់អាំងទំនងមានជាតិណាស់ ហើយសាច់សុទ្ធតែយកមកពីក្រៅប្រទេសថែមទៀតផង អ្វីដែលសំខាន់ភ្ញៀវមិនបាច់ដើរទៅណាទេ ចាំតែអង្គុយញ៉ាំទៅបានហើយ បុគ្គលិកគេបម្រើដល់តុតែម្តង អស់ហៅថែម ចង់ញ៉ាំប្រភេទអីហៅបានតាមចំណូលចិត្ត។

ភោជនីយដ្ឋាន Davyna Steakhouse
ភោជនីយដ្ឋាន Davyna Steakhouse
ភោជនីយដ្ឋាន Davyna Steakhouse
ភោជនីយដ្ឋាន Davyna Steakhouse
ភោជនីយដ្ឋាន Davyna Steakhouse
ភោជនីយដ្ឋាន Davyna Steakhouse
ភោជនីយដ្ឋាន Davyna Steakhouse
ភោជនីយដ្ឋាន Davyna Steakhouse

ភោជនីយដ្ឋាន Davyna Steakhouse មានបម្រើជូនលោកអ្នកនៅប្រភេទជាលក្ខណះប៊ូហេ្វសាច់អាំងចង្កាក់ ដែលនាំមកសាច់ពីក្រៅប្រទេសជាច្រើនមុខ រួមជាមួយមុខម្ហូបខ្មែរជាច្រើនមុខផ្សេងទៀត ញ៉ាំដោយសេរី សេវាកម្មបម្រើជូនដោយបុគ្គលិកផ្ទាល់ ដោយលោកអ្នកមិនចាំបាច់ដើរទៅរកដោយខ្លួនឯងនោះទេ គ្រាន់តែហៅបុគ្គលិកប្រាប់ជាការស្រេច ។ ហើយមិនតែប៉ុណ្ណោះ ភោជនីយដ្ឋាន Davyna Steakhouse ក៏មានទទួលរៀបចំកម្មវិធី ជប់លៀង ខួបកំណើត ឬកម្មវិធីផ្សេងៗ តាមគេហដ្ឋាន និងក្រុមហ៊ុនរបស់អស់លោកអ្នកថែមទៀតផង លោកអ្នកអាចទំនាក់ទំ​នងតាមលេខទូរស័ព្ទ 016 61 62 73 ឬតាម Facebook Page ៖ Davyna Steakhouse ។

ភោជនីយដ្ឋាន Davyna Steakhouse
ភោជនីយដ្ឋាន Davyna Steakhouse
ភោជនីយដ្ឋាន Davyna Steakhouse
ភោជនីយដ្ឋាន Davyna Steakhouse
ភោជនីយដ្ឋាន Davyna Steakhouse
ភោជនីយដ្ឋាន Davyna Steakhouse
ភោជនីយដ្ឋាន Davyna Steakhouse
ភោជនីយដ្ឋាន Davyna Steakhouse
ភោជនីយដ្ឋាន Davyna Steakhouse
ភោជនីយដ្ឋាន Davyna Steakhouse
ភោជនីយដ្ឋាន Davyna Steakhouse

ភោជនីយដ្ឋាន Davyna Steakhouse
លេខទូរស័ព្ទ៖ 016 61 62 73
ទីតាំង៖ ដីឡូត៍លេខ ៣ ស្ទួន ផ្លូវ ១៤៦ ក្រុម ៣៤ សង្កាត់វាលវង់ ខណ្ឌ៧មករា (ក្រោយបុរីកីឡា)

វីដេអូ៖

ចាំបាច់ហោះហើរទៅណាឆ្ងាយ ភោជនីយដ្ឋានល្បីប្រចាំនៅសឹង្ហបុរី និងម៉ាឡេស៊ី គឺ PappaRich មកដល់កម្ពុជាហើយហ្នឹង!

0

មានបានទៅសាករសជាតិថ្មីហើយឬនៅហ្នឹង! ភោជនីយដ្ឋានល្បីប្រចាំនៅសឹង្ហបុរី និងម៉ាឡេស៊ី ដែលមានរហូតដល់ 140សាខា ទូទាំងពិភពលោក កំពុងមានវត្តមាននៅប្រទេសកម្ពុជាយើងហើយ គឺភោជនីយដ្ឋាន PappaRich Cambodia ។

ភោជនីយដ្ឋាន PappaRich
ភោជនីយដ្ឋាន PappaRich
ភោជនីយដ្ឋាន PappaRich
ភោជនីយដ្ឋាន PappaRich
ភោជនីយដ្ឋាន PappaRich
ភោជនីយដ្ឋាន PappaRich

កាន់តែងាយស្រួល សម្រាប់អ្នកដែលនិយមចូលចិត្តពិសារអាហាបែបម៉ាឡេស៊ី និងសឹង្ហបុរី ក៏ដូចជារសជាតិម្ហូបប្រចាំភោជនីយដ្ឋាន PappaRich នៅខាងក្រៅប្រទេសកន្លងមក ពេលនេះលោកអ្នកអាចមករកបាននៅ PappaRich Cambodia ប្រចាំប្រទេសកម្ពុជាយើងបានហើយ ធានាថាពិតជាពេញចិត្ត រសជាតិដើមមកពី PappaRich ផ្ទាល់តែម្តង ។ ហើយមួយវិញទៀតសម្រាប់លោកអ្នកដែលមកជាលក្ខណៈគ្រួសារ ឬមិត្តភក្តិរួមការងារ កាន់តែពិសេស ដោយសារទីកន្លែងធំទូលាយ បុគ្គលិករួសរាយរាក់ទាក់ ហើយម្ហូបអាហារមានអនាម័យ និងមានស្តង់ដាខ្ពស់ ថែមទៀតផង។

ភោជនីយដ្ឋាន PappaRich
ភោជនីយដ្ឋាន PappaRich
ភោជនីយដ្ឋាន PappaRich
ភោជនីយដ្ឋាន PappaRich

ក្រៅពីមុខម្ហូបប្លែកៗហើយនោះ សម្រាប់ភោជនីយដ្ឋាន PappaRich ក៏មាននៅបង្អែមឆ្ងាញ់ៗ ជាច្រើនរសជាតិ រួមទាំងកាហ្វេ រសជាតិដើមពីប្រទេសម៉ាឡេ គឺកាហ្វេ PappaRich ប្រចាំហាងផ្ទាល់តែម្តង។ ដូចនេះកុំភ្លេចមកទទួកយកបទពិសោធន៍ថ្មី រសជាតិថ្មី នៅ​ភោជនីយដ្ឋាន PappaRich ទាំងអស់គ្នាណា ហើយសម្រាប់ទីតាំងវិញ នៅម្តុំទួលគោកតើស៍។

ភោជនីយដ្ឋាន PappaRich
ភោជនីយដ្ឋាន PappaRich
ភោជនីយដ្ឋាន PappaRich
ភោជនីយដ្ឋាន PappaRich
ភោជនីយដ្ឋាន PappaRich
ភោជនីយដ្ឋាន PappaRich

ភោជនីយដ្ឋាន PappaRich
លេខទូរស័ព្ទ៖ 095 555 001
ទីតាំង៖ ផ្លូវ 315 ,សង្កាត់ បឹងកក់1 , ខណ្ឌទួលគោក

វីដេអូ៖

មកទស្សនារឿងល្បីៗនៅរោងភាពយន្តលេជេនក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌទទួលបានកាដូ Coke Energyភ្លាមៗ!

ពិធីបុណ្យភ្ជុំបិណ្ឌបានឈានចូលមកដល់ហើយ! ដើម្បីជាការប្រារព្ធនិងអបអរសាទរក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះរោងភាពយន្តលេជេនក៏មានជាកម្មវិធីពិសេសសម្រាប់លោកអ្នកដែលបានអញ្ជើញមកទស្សនារឿងនៅគ្រប់សាខារបស់រោងភាពយន្តលេជេនទាំងអស់។

រាល់ការជាវសំបុត្រកុនធម្មតាចំនួន៤សន្លឹក ឬលោកអ្នកអាចជាវសំបុត្រ Diamond ឬ Gold Class ចំនួន ២សន្លឹកលោកអ្នកនឹងទទួលបានកាដូកូកា Energy ចំនួន១ឈុតភ្លាមៗ (៤កំប៉ុង) ពីរោងភាពយន្តលេជេន។

កម្មវិធីនេះចាប់ផ្ដើមពីថ្ងៃទី២៦ ខែ កញ្ញា ឆ្នាំ២០១៩ នេះតទៅរហូតដល់អស់ពីស្តុក និងមាននៅគ្រប់សាខារបស់រោងភាពយន្តលេជេន។

តោះ! នៅចាំអីទៀតកម្មវិធីពិសេសនេះមានតែនៅរោងភាពយន្តលេជេនតែប៉ុណ្ណោះ!

អ្នកណាៗក៏ទៅលេជេនដែរ!!!

Click Here to visit our official website: https://www.legend.com.kh

អុញនោះ! អ្នកណាធ្លាប់មានប្រវត្តិស្នេហ៍ នៅកន្លែងចាក់ខ្ចៅសាងស្នេហ៍ខ្លះ? ប្រាប់មកAdmin សុំស្គាល់ផង!

0

អ្នកណាខ្លះប្រាប់ភ្លាមមក ធ្លាប់សាងស្នេហ៍នៅកន្លែងចាក់ខ្ចៅ ខ្យងខ្លះ ជាពិសេស ហាងខ្ចៅសាងស្នេហ៍ ក្រោយសាលាបឋមសិក្សាបាក់ទូក លឺថាពេញខ្លាំង ហើយមានរបស់ញ៉ាំច្រើន ភាគច្រើនសម្បូរយុវវ័យចូលចិត្តទៅញ៉ាំនៅទីនោះណាស់មិនចឹងហី!។

ហាង ខ្ចៅសាងស្នេហ៍
ហាង ខ្ចៅសាងស្នេហ៍
ហាង ខ្ចៅសាងស្នេហ៍
ហាង ខ្ចៅសាងស្នេហ៍

អស់រយៈពេល 24​ ឆ្នាំមកហើយដែល​ ហាង ខ្ចៅសាងស្នេហ៍បើកដំណើរលក់មកដល់បច្ចុប្បន្ននេះ ហើយក៏មានភ្ញៀវមិនតិចអ្នកទេដែលធ្លាប់មកពិសារ ហើយក៏មិនតិចអ្នកដែលសាងប្រវតិ្តស្នេហ៍នៅទីនេះ តាមពិតទៅAdmin អត់ដឹងដូចតែគ្នាទេ មិនដឹងសាងឬអត់នោះទេ តែដោយសារនៅកន្លែងនេះសម្បូរយុវវ័យ ហើយម្ចាស់ហាងដាក់ឈ្មោះចឹងទៀត ចឹងប្រហែលជាមានខ្លះដែរហើយមែនអត់ ហើយបើមែនចេញមុខមកសុំស្គាល់ផង និយាយលេងទេណា តាមពិតទៅ គឺកន្លែងគាតនៅក្រោយសាលាបឋមសិក្សាបាក់ទូកផ្ទាល់ ហើយក៏ក្បែរសាលាជ័យថាវីដែរ ដូចនេះហើយគឺសម្បូរសិស្សសាលាច្រើនដែលចូលមកញ៉ាំនៅកន្លែងគាត់ មួយវិញទៀតហាង ខ្ចៅសាងស្នេហ៍ មានរបស់ញ៉ាំច្រើនមុខណាស់ ទំនងៗខ្លាំងទៀតផង។

ហាង ខ្ចៅសាងស្នេហ៍
ហាង ខ្ចៅសាងស្នេហ៍

មោះចឹងនេះប្រសិនបើលោកអ្នកដែលមិនធ្លាប់បានស្គាល់ទេ ឬ ចង់សាងស្នេហ៍អីអាចមករកទីនោះបានណា និយាយលេងទេ តាមពិតគឺកន្លែងនេះសម្បូរអីញ៉ាំច្រើនមុខ ចឹងធានាថាមិនខកចិត្តទេ​ ខ្ចៅ ខ្យង ពងទាកូន លៀស ក្តាមចំហុយ ពងគ្រួច សុទ្ធតែទំនងឆ្ងាញ់ទាំងអស់ ចឹងទោះមានស្នេហ៍ ឬមិនមានស្នេហ៍ក៏អត់ខ្វល់ដែរ សំខាន់ញ៉ាំសិនហើយមែនអត់គ្នាយើង។

ហាង ខ្ចៅសាងស្នេហ៍
ហាង ខ្ចៅសាងស្នេហ៍
ហាង ខ្ចៅសាងស្នេហ៍
ហាង ខ្ចៅសាងស្នេហ៍

ហាង ខ្ចៅសាងស្នេហ៍
លេខទូរស័ព្ទ៖ 016 45 55 51
ទីតាំង៖ ក្រោយសាលាបឋមសិក្សាបាក់ទូក

លេងសើចម៉េចបាន មីឆាប័ណ្ណធានា មិនឆ្ងាញ់ មិនខ្ចីយកលុយទេបាទ រសជាតិធានាជូនថាឆ្ងាញ់ប្លែកហ្មង!

0

មិនមែនលំៗណា មីឆាមានប័ណ្ណធានាជូនទៀត បើមិនឆ្ងាញ់គឺ មិនខ្ចីយកលុយទេ លក់ជាង១០មកហើយ បើម៉ូយវិញ អ្នកខ្លះមកញ៉ាំតាំងពីមិនទាន់មានប្តី មានប្រពន្ធ រហូតដល់មានហើយ មានទាំងកូន ឆ្លៀតនាំទាំងកូនមកញ៉ាំទៀតក៏មានដែរ ហើយបើនិយាយពីរសជាតិវិញគឺ ប្លែកខ្លាំងហ្មង ខុសពីមីឆាផ្សេងៗដែលធ្លាប់ញ៉ាំកន្លងមក ។

ហាង មីឆាបណ្ណធានា
ហាង មីឆាប័ណ្ណធានា
ហាង មីឆាបណ្ណធានា
ហាង មីឆាប័ណ្ណធានា

លេងសើចម៉េចបាន ជាមួយតាមីឆាប័ណ្ណធានា អ្នកណាមិនស្គាល់នោះម្តុំមន្ទីរពហុព្យាបាល និងសម្ភព សុក្រឹត ស្ថិតក្នុងសង្កាត់វាលវង់ ភាគច្រើនមានអ្នកស្គាល់ច្រើនណាស់ គាត់លក់តាំងពីឆ្នាំ២០០៦ មកដល់បច្ចុប្បន្ននេះ ហើយគេចូលចិត្តរសជាតិមីឆារបស់គាត់ ដោយសាររសជាតិច្នៃចេញថ្នាំចិនសែ លាយជាមួយសៀងផ្អែមដែលគាត់សុំចែករសជាតិនេះពីកន្លែងលក់ថ្នាំចិនសែ ហើយគាត់យកមកធ្វើការច្នៃឆាជាមួយមី បង្កើតបានជារសជាតិថ្មីមួយបែបទៀត ខុសពីរសជាតិមីឆាធម្មតាដែលយើងធ្លាប់ពិសា ហើយអ្វីដែលប្លែកទៀតនោះ គឺនៅរ៉ឺម៉កម៉ូតូលក់មីឆារបស់គាត់មានបិតពាក្យស្លោកប្លែកៗច្រើនដូចជា៖ មានបណ្ណធានាពិសាមិនឆ្ងាញ់ ដូរយកលុយវិញ , ថ្ងៃនេះថ្ងៃស្អែកសូមកុំអោយជួបសង្សាក្បត់ចិត្ត និយាយទៅចេញមកប្លែកបស់គាត់ហ្មង។

ហាង មីឆាបណ្ណធានា
ហាង មីឆាប័ណ្ណធានា
ហាង មីឆាបណ្ណធានា
ហាង មីឆាប័ណ្ណធានា

សម្រាប់អ្នកដែលចង់ទៅសាក​មីឆានៅកន្លែងគាត់ សូមអធ្យាស្រ័យផងប្រហែលជាត្រូវរងចាំបន្តិចហើយណា ដោយសារតែទម្លាប់កន្លែងគាត់ គឺមកមុនបានមុនមកក្រោយបានក្រោយ ហើយណាមួយកន្លែងគាត់ដាច់ស្រាប់ផង ហើយមួយវិញទៀតកន្លែងគាត់មិនមែនលក់នៅក្នុងហាងទេ ចឹងសម្រាប់អនាម័យកន្លែងឆាមិនសូវជាមើលទៅទំនងប៉ុន្មានទេ ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នាមេត្តាអធ្យាស្រ័យផង សូមអរគុណទុកជាមុនពីក្រុមការងារយើងខ្ញុំផង។

ហាង មីឆាបណ្ណធានា
ហាង មីឆាប័ណ្ណធានា
ហាង មីឆាបណ្ណធានា
ហាង មីឆាប័ណ្ណធានា

ហាង មីឆាប័ណ្ណធានា
លេខទូរស័ព្ទ៖ 012 64 83 72
ទីតាំង៖ ផ្លូវ ១៣៩ ម្តុំមន្ទីរពហុព្យាបាល និងសម្ភព សុក្រឹត ស្ថិតក្នុងសង្កាត់វាលវង់
ផែនទី
https://goo.gl/maps/GLaqTPb338ioiFPD8

វីដេអូ៖

ការចាក់បញ្ចាំងពិសេសជាមួយតម្លៃសំបុត្រត្រឹមតែ 2ដុល្លារនៅរោងភាពយន្តលេជេន

កាន់តែពិសេសសម្រាប់អតិថិជនដែលខកខានមិនបានទស្សនានូវខ្សែភាពយន្តល្បីៗមួយចំនួននៅក្នុងថ្ងៃបញ្ចាំង ឬអតិថិជនដែលចង់ទស្សនារឿងខ្លះៗឡើងវិញ។

ឥឡូវនេះរោងភាពយន្តលេជេនមានជាកម្មវិធីការចាក់បញ្ចាំងរឿងពិសេស ឬ Movie Collection ដែលលោកអ្នកអាចទស្សនាខ្សែភាពយន្តល្បីៗទាំងនោះ ដែលពួកយើងនឹងធ្វើការចាក់បញ្ចាំងសារជាថ្មី ជាមួយនឹងតម្លៃសំបុត្រពិសេសបំផុត ដែលត្រឹមតែ 2ដុល្លារ ប៉ុណ្ណោះ និងមានជារៀងរាល់ថ្ងៃ នៅគ្រប់សាខារបស់រោងភាពយន្តលេជេន ហើយកម្មវិធីនេះនឹងចាប់ផ្តើមពីថ្ងៃនេះតទៅរហូតដល់ថ្ងៃទី15 ខែតុលា ឆ្នាំ2019។ 

សម្រាប់រឿងដែលចាក់បញ្ចាំងឡើងវិញមានដូចខាងក្រោម៖

-ទឹកចិត្តម្តាយសម័យថ្មី​​​​​​​​​​​​                                           -ចង្កូមពិឃាត

-អ្នកបំរើ 007                                                     -និស្ស័យស្នេហ៍អាប

-ហ្លួងព្រះស្តេចកន                                                -ព្រះម៉ែនាគរាជ

-ចិញ្ចៀន                                                            -ម៉ូតូឌុបបះសក់

-បន្តោងឆ្នាំងដី                                                -ហ្វ្រេនហ្សូន

-ថតកុន                                                             -ស្នេហ៍នេះដើម្បីតែអូន

បញ្ជាក់ : កម្មវិធីនេះសម្រាប់តែខ្សែភាពយន្តដែលចាក់បញ្ចាំងឡើងវិញនេះតែប៉ុណ្ណោះ លោកអ្នកអាចចូលទៅកាន់គេហទំព័ររបស់រោងភាពយន្តលេជេនសម្រាប់ម៉ោងចាក់បញ្ចាំង:

Click Here to visit our official website: http://www.legend.com.kh/

អ្នកណាៗក៏ទៅលេជេនដែរ!!!

ស៊ុបចង្កាក់ Volcano ទំលាក់ឈុតថ្មី ឈុតស៊ុបមូយ៉ាង ជាមួយការបញ្ចុះតម្លៃ១០%

0

បន្ថែមមុខម្ហូបថ្មី ឈុតថ្មីទៀតហើយនែក៎ ស៊ុបចង្កាក់ volcano មានអ្នកណាខ្លះមិនទាន់បានទៅសាក ឈុតមីនុយថ្មី ស៊ុបមូយ៉ាង ទំនងឆ្ងាញ់តើស៍ គិតទៅកម្តៅក្រពះចេញម្តងហី! ចង់ឈុតណាក៏បានដែរ ឈុតស៊ុបឡាំងស៊ឹង ស៊ុបចង្កាក់ទឹកដូង និយាយទៅមានជូនមួយកំប្លេហ្មង ពិសេសគឺបញ្ចុះតម្លៃ ១០% រយៈពេល៣ថ្ងៃចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០១៩។

ហាង ស៊ុបចង្កាក់ volcano
ហាង ស៊ុបចង្កាក់ volcano
ហាង ស៊ុបចង្កាក់ volcano
ហាង ស៊ុបចង្កាក់ volcano
ហាង ស៊ុបចង្កាក់ volcano
ហាង ស៊ុបចង្កាក់ volcano

ទំនងណាស់តើស៍ ឈុតថ្មីនេះ កន្លងមកដូចដែលលោកអ្នកធ្លាប់បានដឹង បានស្គាល់រួចមកហើយ សម្រាប់សាខាស៊ុបចង្កាក់ Volcano មានគ្រប់ទីកន្លែង មិនក្នុងរាជធានីភ្នំពេញ ឬក៏តាមបណ្តាខេត្តនោះទេ ហើយបើនិយាយពីឈុតស៊ុបវិញ គឺមានបន្ថែមថ្មីៗជូនជានិច្ច ហើយឥឡូវនេះមានដល់ទៅ ៧មុខ ឯណោះដូចជា ស៊ុបចង្កាក់, ស៊ុបទឹកដូងជំនួយសុខភាព, ស៊ុបឡាំងសឹង, ស៊ុបមឹក3, ស៊ុបឆ្លាមធំ, ស៊ុបខ្យង ហើយថ្មីៗនេះដែរ កាន់តែពិសេសទៀតហើយគឺបន្ថែមឈុតថ្មី ឈុតស៊ុបមូយ៉ាង ផ្តល់នូវរសជាតិថ្មីមួយបែបទៀត រសជាតិក៏ឆ្ងាញ់ប្លែកផងដែរ ហើយតម្លៃក្នុងមួយឈុត ៤០០០០៛ គឺឈុតស៊ុបទី៧ ដែលមាននៅស៊ុបចង្កាក់ Volcano ។

ហាង ស៊ុបចង្កាក់ volcano
ហាង ស៊ុបចង្កាក់ volcano
ហាង ស៊ុបចង្កាក់ volcano
ហាង ស៊ុបចង្កាក់ volcano
ហាង ស៊ុបចង្កាក់ volcano
ហាង ស៊ុបចង្កាក់ volcano

តោះអ្នកណាខ្លះកំពូលម៉ូយៗ ស៊ុបចង្កាក់ volcano ទៅសាកឈុតថ្មីទាំងអស់គ្នាណា ទំនងណាស់ ហុតកម្តៅក្រពះចេញម្តងមើល៍ ជុំគ្នាគ្នី ជុំគ្រួសារមកពិសាអាចមកសាកម្ហូបនៅ ស៊ុបចង្កាក់ volcano មានច្រើនជម្រើសធានាថាមិនខកចិត្តនោះទេ ចឹងកុំភ្លេចណា សម្រាប់អ្នកចង់សាកអាចទៅរកបានគ្រប់សាខា ដែលជិតផ្ទះលោកអ្នក គ្រប់សាខា ស៊ុបចង្កាក់ volcano ទាំងអស់។

ហាង ស៊ុបចង្កាក់ volcano
ហាង ស៊ុបចង្កាក់ volcano
ហាង ស៊ុបចង្កាក់ volcano
ហាង ស៊ុបចង្កាក់ volcano
ហាង ស៊ុបចង្កាក់ volcano
ហាង ស៊ុបចង្កាក់ volcano

ហាង ស៊ុបចង្កាក់ volcano
លេខទូរស័ព្ទ៖067222268 / 090222226
ទីតាំង៖ ក្នុងបរិវេណកោះពេជ្រ ជាប់នឹង ឡាក់គីបឺរហ្គឺរ
បញ្ជាក់៖ បញ្ចុះតម្លៃ ១០% រយៈពេល៣ថ្ងៃចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០១៩ ចំពោះតែ ឈុតស៊ុប មូយ៉ាង និងឈុតស៊ុបចង្កាក់ទឹកដូងប៉ុណ្ណោះ។

វីដេអូ៖

ស្គាល់កន្លែងនេះ គឺគ្រប់គ្រាន់ហើយ! មួយមុខណាក៏ទំនងដែរ និយាយត្រង់ហ្មង កាន់តែមើលរឹតតែទ្រាំមិនបាន

0

ល្មមគ្រប់គ្រាន់ មិនបាច់ទៅណាឆ្ងាយទៀតនោះទេ ព្រោះបើបានស្គាល់កន្លែងនេះហើយ ដឹងតែត្រូវចិត្តហ្មង គ្រឿងសមុទ្រ ខ្ចៅ ខ្យង បង្កង ក្តាម លៀស ងាវ អយស្ទ័រ មានមួយចប់ មិនថាចម្អិនដោយ ស្ងោទឹកដូង ចំហុយឡាំងស៊ឹង ដុត ឬក៏អាំងនោះទេ សុទ្ធតែទំនងឆ្ងាញ់គ្រប់មុខ គ្រាន់តែមើលរួបក៏គួរអោយចង់សាកដែរ។

BEST FOOD
BEST FOOD
BEST FOOD
BEST FOOD
BEST FOOD
BEST FOOD

សម្រាប់ហាងនេះ ឈ្មោះថា BEST FOOD មានលក់មុខម្ហូបច្រើនណាស់ ជាពិសេសគ្រឿងសមុទ្រតែម្តង មិនថាស្អីក៏មានដែរ មិនតែប៉ុណ្ណោះគឺទំនងថែមទៀតផង បើនិយាយពីទឹកជ្រលក់ប្រចាំហាងវិញ គ្រាន់ឃើញក៏ឃ្លានដែរ មានច្រើនរសជាតិ ជ្រលក់ត្រូវជាមួយមុខម្ហូបគ្រប់មុខ រសជាតិប្លែកហើយឆ្ងាញ់ទៀត ចឹងសម្រាប់ម៉ូយៗដែលស្គាល់ហាងនេះហើយ ដឹងតែមកជាប្រចាំតែម្តង។

BEST FOOD
BEST FOOD
BEST FOOD
BEST FOOD
BEST FOOD
BEST FOOD
BEST FOOD
BEST FOOD

មិនមែននិយាយលេងទេ អាចទៅរកសាកបានណា មានច្រើនមុខពិតមែន ចង់ប្រភេទ ចំហុយ ស្ងោ ដុត អាំង មានមួយកំប្លេ ទំនងពេញចិត្តស្តូកគ្រប់មុខ ធានាថាឃើញហើយស្រក់ទឹកមាត់តែម្តង ចឹងមោះរកបបួលមិត្តភក្តិមកសាកម្តងមើល មុនចេញទៅស្រុកកំណើតរៀងខ្លួន ញ៉ាំអោយណាណីម្តងមើល៍។

BEST FOOD
BEST FOOD
BEST FOOD
BEST FOOD
BEST FOOD
BEST FOOD
BEST FOOD
BEST FOOD

ហាង BEST FOOD 
ទីតាំង៖​ ផ្លូវលេខ​138 ផ្ទះលេខ​194B​ សង្កាត់ទឹកល្អក់1
ទំនាក់ទំនងតាមលេខ៖​ 077 344 214 / 093 939 762