បណ្តុំសាច់គោអាំង បង្អែម និងទឹកក្រឡុកឆ្ងាញ់ គឺផ្សារតាប៉ាងនេះហើយ ចឹងគួរតែស្គាល់ប៉ាស្ទ័រ 168 សាច់អាំងហើយមែនអត់?

0

ភាគច្រើនគ្រប់គ្នាអោយតែនឹកឃ្លានសាច់គោអាំង បង្អែម និងទឹកក្រឡុកឆ្ងាញ់ ច្បាស់ជានឹកដល់ម្តុំផ្សារតាប៉ាងហើយ និយាយទៅគឺដោយសារតែទីនោះ បណ្តុំដោយគឿងញ៉ាំប្រភេទនេះច្រើនមុខ ហើយច្រើនហាង ចឹងដូចនេះក្រុមកាងារសូមណែនាំកន្លែងមួយ ឈ្មោះថា ប៉ាស្ទ័រ 168 សាច់អាំង បើកដំណើរការលក់់មកដល់បច្ចុប្បន្ននេះអស់រយៈពេលជាង២០មកហើយ ។

ហាង ប៉ាស្ទ័រ 168 សាច់អាំង
ហាង ប៉ាស្ទ័រ 168 សាច់អាំង
ហាង ប៉ាស្ទ័រ 168 សាច់អាំង
ហាង ប៉ាស្ទ័រ 168 សាច់អាំង
ហាង ប៉ាស្ទ័រ 168 សាច់អាំង
ហាង ប៉ាស្ទ័រ 168 សាច់អាំង

ប៉ាស្ទ័រ 168 សាច់អាំង មានលក់សាច់គោអាំង​ ពងទាកូន នំប័ុងបា៉តេ ជាពិសេសទឹកក្រឡុង ប័រក្រឡុង បង្អែមធម្មតា បង្អែមសៀម មានរសជាតិឆ្ងាញ់ លក់ដាច់ណាស់ ដោយសារតែគាត់ប្រើទឹកដោះគោខាប់ធីផត និងបន្ថែមទឹកដោះគោស្រស់ធីផតអុិចស្រ្តានៅពីលើ ដែលធ្វើឲ្យបង្អែម និងភេសជ្ជៈគ្រប់មុខរបស់គាត់មានក្លិនឈ្ងុញ ហើយមានរស់ជាតិឆ្ងាញ់ថែមទៀតផង។ សម្រាប់អ្នកដែលចង់ទទួលទានអាហារសម្រន់ច្រើនមុខ មានសម្បូរបែប អាចជ្រើសរើសយកទីតាំងម្តុំផ្សារតាប៉ាង គឺ ប៉ាស្ទ័រ 168 សាច់អាំង ។

ហាង ប៉ាស្ទ័រ 168 សាច់អាំង
ហាង ប៉ាស្ទ័រ 168 សាច់អាំង

ហាង ប៉ាស្ទ័រ 168 សាច់អាំង

ហាង ប៉ាស្ទ័រ 168 សាច់អាំង
ហាង ប៉ាស្ទ័រ 168 សាច់អាំង

ចឹងមានអ្នកទំនេរអត់ថ្ងៃនេះ ដូចជាខានយូរដែរហើយមែនអត់? ចង់ឆ្លៀតពេលម្តងញ៉ាំអោយណាណីមើល៍​ មានគ្រប់មុខយ៉ាងនេះ មានអីទៅពិបាកញ៉ាំក៏បានរើសតាមចំណង់ចំណូលចិត្ត កុំភ្លេចណា ហាង ប៉ាស្ទ័រ 168 សាច់អាំង ។

ហាង ប៉ាស្ទ័រ 168 សាច់អាំង
ហាង ប៉ាស្ទ័រ 168 សាច់អាំង
ហាង ប៉ាស្ទ័រ 168 សាច់អាំង
ហាង ប៉ាស្ទ័រ 168 សាច់អាំង
ហាង ប៉ាស្ទ័រ 168 សាច់អាំង
ហាង ប៉ាស្ទ័រ 168 សាច់អាំង

ហាង ប៉ាស្ទ័រ 168 សាច់អាំង
លេខទូរស័ព្ទ៖ 077 560 606 / 087 560 606
ទីតាំង៖ ផ្លូវ 51 ផ្លូវប៉ាស្ទ័រ សង្កាត់ផ្សារថ្មីទី៣

វីដេអូ៖

ចំណូលចិត្តញ៉ាំស៊ូស៊ីបែបជប៉ុន គួរតែស្គាល់ Hanatei Xclusive Japanese ជាជម្រើសដ៏ល្អសម្រាប់អ្នក

0

ជម្រើសល្អសម្រាប់អ្នកនិយមទទួលទានអាហារស៊ូស៊ីបែបជប៉ុន ពីភោជនីយដ្ឋាន Hanatei Xclusive Japanese មានបម្រើជូននៅមុខម្ហូបជាច្រើនមុខ ប្លែកៗ គួរអោយចង់ញ៉ាំ រួមជាមួយបរិយាកាសធំទូលាយ កន្លែងមានផាសុកភាពខ្ពស់ ពិតជាសាកសមបំផុតសម្រាប់ការទទួលទាន។

ភោជនីយដ្ឋាន Hanatei Xclusive Japanese Restaurant
ភោជនីយដ្ឋាន Hanatei Xclusive Japanese Restaurant
ភោជនីយដ្ឋាន Hanatei Xclusive Japanese Restaurant
ភោជនីយដ្ឋាន Hanatei Xclusive Japanese Restaurant
ភោជនីយដ្ឋាន Hanatei Xclusive Japanese Restaurant
ភោជនីយដ្ឋាន Hanatei Xclusive Japanese Restaurant

ពិតជាមិនអាចរំលងនោះទេ សម្រាប់មុខម្ហូបបែបជប៉ុន ជាពិសេសស៊ូស៊ី ជម្រើសដែលអ្នកចូលចិត្តពិសាគួរតែស្គាល់ហើយ ភោជនីយដ្ឋាន Hanatei Xclusive Japanese ផ្តល់ជូនលោកអ្នកយ៉ាងពេញចិត្ត និងកក់ក្តៅបំផុត ជាមួយមុខម្ហូប ប្លែកៗ អាហារបែបជប៉ុនមានអនាម័យ មានសេវាកម្មល្អ ទីធ្លាធំទូលាយ មានបន្ទប់VIP សម្រាប់ការជួបជុំលក្ខណៈគ្រួសារ ឬមិត្តភក្តិ ជជែកលេងកំសាន្ត ញ៉ាំអាហារដ៏ឆ្ងាញ់ពិសា ទាំងនេះជាអ្វីដែលអ្នកប្រាថ្នាចង់បាន។

ភោជនីយដ្ឋាន Hanatei Xclusive Japanese Restaurant
ភោជនីយដ្ឋាន Hanatei Xclusive Japanese Restaurant
ភោជនីយដ្ឋាន Hanatei Xclusive Japanese Restaurant
ភោជនីយដ្ឋាន Hanatei Xclusive Japanese Restaurant
ភោជនីយដ្ឋាន Hanatei Xclusive Japanese Restaurant
ភោជនីយដ្ឋាន Hanatei Xclusive Japanese Restaurant
ភោជនីយដ្ឋាន Hanatei Xclusive Japanese Restaurant
ភោជនីយដ្ឋាន Hanatei Xclusive Japanese Restaurant

កុំភ្លេចណា ភោជនីយដ្ឋាន Hanatei Xclusive Japanese ពិតជាសាកសមសម្រាប់ការជួបជុំ ទទួលទានអាហារដ៏ឆ្ងាញ់ពិសា ជឿជាក់ថាអ្នកនិងប្លែកអារម្មណ៍ជាក់ជាមិនខាន។

ភោជនីយដ្ឋាន Hanatei Xclusive Japanese Restaurant
ភោជនីយដ្ឋាន Hanatei Xclusive Japanese Restaurant
ភោជនីយដ្ឋាន Hanatei Xclusive Japanese Restaurant
ភោជនីយដ្ឋាន Hanatei Xclusive Japanese Restaurant
ភោជនីយដ្ឋាន Hanatei Xclusive Japanese Restaurant
ភោជនីយដ្ឋាន Hanatei Xclusive Japanese Restaurant
ភោជនីយដ្ឋាន Hanatei Xclusive Japanese Restaurant
ភោជនីយដ្ឋាន Hanatei Xclusive Japanese Restaurant
ភោជនីយដ្ឋាន Hanatei Xclusive Japanese Restaurant
ភោជនីយដ្ឋាន Hanatei Xclusive Japanese Restaurant

ភោជនីយដ្ឋាន Hanatei Xclusive Japanese Restaurant
លេខទូរស័ព្ទ៖ 096 306 2284 | 023 900 540
ទីតាំង៖ ផ្ទះលេខ E0-18 ផ្លូវ 294, សង្កាត់ទន្លេបាសាក់ , ខណ្ឌចំការមន , រាជធានីភ្នំពេញ

វីដេអូ៖

ចង់ញ៉ាំសាច់អាំងជប៉ុនដែលមានគុណភាពមែនអត់? មកភោជនីយដ្ឋាន Kinkaku BBQ Japan អ្នកប្រាកដជាពេញចិត្តខ្លាំង!

0

មានគម្រោងជួបជុំគ្រួសារញ៉ាំសាច់អាំងជប៉ុនមែនអត់? មោះ! ក្បែរផ្ទះតែម្តង ជាពិសេសអ្នកនៅកាំកូស៊ីធីយើងហ្នឹង ចេញពីផ្ទះតិចដល់ហើយ ភោជនីយដ្ឋាន Kinkaku BBQ Japan អ្នកពិតជាពេញចិត្ត​ នៅរសជាតិសាច់អាំង ឆ្ងាញ់គ្រប់ឈុត ប្រកបដោយគុណភាព ស្តង់ដាបែបជប៉ុន។

ភោជនីយដ្ឋាន Kinkaku BBQ Japan
ភោជនីយដ្ឋាន Kinkaku BBQ Japan
ភោជនីយដ្ឋាន Kinkaku BBQ Japan
ភោជនីយដ្ឋាន Kinkaku BBQ Japan
ភោជនីយដ្ឋាន Kinkaku BBQ Japan
ភោជនីយដ្ឋាន Kinkaku BBQ Japan

មិនបាច់ទៅណាឆ្ងាយទេ គ្រាន់ចង់ញ៉ាំសាច់អាំងជប៉ុននោះ អ្នកនៅម្តុំកាំកូស៊ីធី ងាកតែតិចដល់ហើយ ភោជនីយដ្ឋាន Kinkaku BBQ Japan ផ្តល់ជូនប្រភេទសាច់អាំងជប៉ុន អាហារជប៉ុនគ្រប់មុខ ស្របតាមស្តង់ដាជប៉ុន ដែលផ្តល់នៅឱជារសឆ្ងាញ់ពិសា មិនប៉ះពាល់ដល់សុខភាព ជួយកាត់បន្ថយជាតិខ្លាញ់ ជួយសម្រួលដល់សរសៃឈាម ក្នុងសារពាង្គកាយ តម្លៃក៏សមរម្យដែរ។

ភោជនីយដ្ឋាន Kinkaku BBQ Japan
ភោជនីយដ្ឋាន Kinkaku BBQ Japan
ភោជនីយដ្ឋាន Kinkaku BBQ Japan
ភោជនីយដ្ឋាន Kinkaku BBQ Japan
ភោជនីយដ្ឋាន Kinkaku BBQ Japan
ភោជនីយដ្ឋាន Kinkaku BBQ Japan

ស្ថិតក្នុងការជួបជុំគ្រួសារ ឬមិត្តភក្តិ ក្រុមការងារ សម្រាកពីធ្វើការ ចង់ស្វែងរកភោជនីយដ្ឋាន ដែលមានបម្រើជូននៅ សាច់អាំងជប៉ុនដែលមានគុណភាព​ អាចមករកបាននៅ ភោជនីយដ្ឋាន Kinkaku BBQ Japan ជម្រើសដ៏ល្អសម្រាប់អ្នក មានគ្រប់ឈុត គ្រប់មុខ មិនតែប៉ុណ្ណោះ រួមជាមួយនឹងស្រាក្រហម SKirt Steak With Red Wine ធ្វើអោយការជួបជុំកាន់តែសប្បាយរីករាយ។

ភោជនីយដ្ឋាន Kinkaku BBQ Japan
ភោជនីយដ្ឋាន Kinkaku BBQ Japan
ភោជនីយដ្ឋាន Kinkaku BBQ Japan
ភោជនីយដ្ឋាន Kinkaku BBQ Japan
ភោជនីយដ្ឋាន Kinkaku BBQ Japan
ភោជនីយដ្ឋាន Kinkaku BBQ Japan
ភោជនីយដ្ឋាន Kinkaku BBQ Japan
ភោជនីយដ្ឋាន Kinkaku BBQ Japan
ភោជនីយដ្ឋាន Kinkaku BBQ Japan
ភោជនីយដ្ឋាន Kinkaku BBQ Japan
ភោជនីយដ្ឋាន Kinkaku BBQ Japan
ភោជនីយដ្ឋាន Kinkaku BBQ Japan
ភោជនីយដ្ឋាន Kinkaku BBQ Japan

ភោជនីយដ្ឋាន Kinkaku BBQ Japan
លេខទូរស័ព្ទ៖ 092 41 8000 / 096 49 80000
ទីតាំង៖ ផ្ទះ105 & 106 កាំកូស៊ីធី

វីដេអូ៖

Kinkaku BBQ Japan ផ្តល់ជូនប្រភេទសាច់អាំងជប៉ុន

ឃ្លានសាច់អាំងជប៉ុនទេចាស៎ !Kinkaku BBQ Japan ផ្តល់ជូនប្រភេទសាច់អាំងជប៉ុន អាហារជប៉ុនគ្រប់មុខ ស្របតាមស្តង់ដាជប៉ុន​មិនប៉ះពាល់ដល់សុខភាព ជួយកាត់បន្ថយជាតិខ្លាញ់ ជួយសម្រួលដល់សរសៃឈាម ក្នុងសារពាង្គកាយថែមទៀត…អានអត្ថបទបន្ត៖ https://kohsantepheap.tv/article/33116ភោជនីយដ្ឋាន Kinkaku BBQ Japanលេខទូរស័ព្ទ៖ 092 41 8000 / 096 49 80000ទីតាំង៖ ផ្ទះ105 & 106 កាំកូស៊ីធី

បាន​បង្ហោះ​ដោយ Facetaste នៅ ពុធ 11 កញ្ញា 2019

មិនបាច់ហោះហើរនាំហត់ នៅខ្មែរយើងឡូវមានហើយតើស៍ កំពូលអ្នកលក់កូរអ្នកទិញ គឺការ៉េមទួរគី

0

ធ្លាប់តែឃើញនៅស្រុកគេ ឥឡូវនេះស្រុកយើងមានដែរហើយតើស៍ កូរណាស់ពូនេះ អ្នកទិញល្មមៗ ចង់ដាច់ផ្ងារដែរហ្នឹង សប្បាយម្យ៉ាងដែរតើស៍ តែកុំបាច់ឆ្ងល់ណា ព្រោះនេះជាសិល្បះមួយបែប ដែលផ្តល់នៅការសប្បាយរីករាយ ប្លែកភ្នែក ប្លែកអារម្មណ៍បង្កើនភាពស្និតស្នាលរវាងអ្នកលក់និងអ្នកទិញទៅវិញទេ ។​

ហាង KAREM TURKI
ហាង KAREM TURKI
ហាង KAREM TURKI
ហាង KAREM TURKI
ហាង KAREM TURKI
ហាង KAREM TURKI

នៅយើងនេះទើបតែមានទេ សម្រាប់ការ៉េមទួរគី ដោយកន្លងមកយើងធ្លាប់តែឃើញនៅក្រៅប្រទេស ហើយបច្ចុប្បន្ននេះ មាននៅផ្សារ Olympia Mall ជាន់ទី2 ហាង KAREM TURKI ជឿជាក់ថាលោកអ្នកពិតជាទទួលបានអារម្មណ៍មួយប្លែកបន្ទាប់ពីជួបកំពូលអ្នកលក់សែនកូរ ដោយអ្នកលក់លេងជាមួយភ្ញៀវមុន និងទទួលបានការ៉េមមកញ៉ាំ កូរលេងចង់ដាច់ផ្ញារដែរហ្នឹង ប៉ុន្តែសំខាន់ធ្វើអោយយើងសប្បាយរីករាយជាមួយនិងការ៉េមរបស់គាត់។

ហាង KAREM TURKI
ហាង KAREM TURKI
ហាង KAREM TURKI
ហាង KAREM TURKI

បច្ចុប្បន្ននេះ ហាង KAREM TURKI មានការ៉េម ៣រសជាតិ គឺ Vanilla , Chocolate, Strawberries ដែលមានតម្លៃ 2$ គ្រឿងផ្សំ នៃការ៉េមនេះ គឺយកមកពីប្រទេសទួរគី នំមានលក្ខណៈពិសេស មានភាពស្អិតជាបគ្នាយ៉ាងល្អ ហើយរសជាតិវិញមិនមានផ្អែមបែបស្ករសនោះទេ និយាយទៅរសជាតិប្លែកហ្មង។ ចឹងគិតម៉េចវិញនេះ ខំរងចាំយូរដែរហើយ ឥឡូវនេះមកដល់ល្មម ទៅកូរជាមួយអ្នកលក់ម្តងមើល៍។

ហាង KAREM TURKI
ហាង KAREM TURKI
ហាង KAREM TURKI
ហាង KAREM TURKI

ហាង KAREM TURKI
លេខទូរស័ព្ទ៖ 070 832 602
ទីតាំង៖ នៅផ្សារ Olympia Mall ជាន់ទី2

វីដេអូ៖


ក្លិនឈ្ងុយហើយឆ្ងាញ់មែនតើស៍! ចឹងបានជាគេចូលចិត្តរកទិញតែមៀនកោះក្របីៗ

0

ចឹងបានជាគេចូលចិត្តទិញណាស់! មៀនខ្មែរកោះក្របីក្លិនឈ្ងុយរសជាតិផ្អែមឆ្ងាញ់ទៀត ភាគច្រើនអោយតែលឺថាមៀនមកពីកោះក្របីទិញគ្មានសល់ទេ ជាពិសេសរដូវបុណ្យទាន។

មៀនខែ្មរកោះក្របី
មៀនខែ្មរកោះក្របី
មៀនខែ្មរកោះក្របី
មៀនខែ្មរកោះក្របី
មៀនខែ្មរកោះក្របី
មៀនខែ្មរកោះក្របី

ស្ថិតក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មីផ្ទាល់តែម្តង គឺសម្បូរទៅដោយដើមមៀន ដែលក្នុងមួយគ្រួសារអាចមានចន្លោះពី៤ដើម ទៅ៨ដើម ទាំងនេះមិនរាប់បញ្ចូលអ្នកមានដីចំការធំៗនោះទេ។ បើនិយាយពីរសជាតិរបស់មៀនកោះក្របីវិញ គឺឆ្ងាញ់ ក្លិនឈ្ងុយ សំបករបស់វារៀងក្រាស ហើយសាច់ខាងក្នុងក៏ណែនល្អ និងមានទំហំធំជាងមៀនប្រភេទផ្សេង។ ប៉ុន្តែបើអោយចំណាំថាមៀនមួយណាជាមៀនខ្មែរកោះក្របីនោះ វាហាក់ពិបាកកត់សម្គាល់បន្តិច បើចង់បានមៀនកោះក្របីញ៉ាំទាល់តែទៅផ្ទាល់ទើបងាយស្រួលជាង។

មៀនខែ្មរកោះក្របី
មៀនខែ្មរកោះក្របី
មៀនខែ្មរកោះក្របី
មៀនខែ្មរកោះក្របី
មៀនខែ្មរកោះក្របី
មៀនខែ្មរកោះក្របី

តោះចឹង! មកស្តាប់អ្នកភូមិកោះក្របីផ្ទាល់តែម្តង ដើម្បីដឹងពីបច្ចេកទេសដាំ និងរបៀបមើលមៀនខ្មែរកោះក្របី ក្រែងបានដឹងខ្លះៗ ជៀសវាងទិញខុស។

មៀនខែ្មរកោះក្របី
ទីតាំង៖ ភូមិកោះក្របី សង្កាត់ព្រែកថ្មី (ផ្លូវចូលតាមវត្តគល់ទទឹង)

វីដេអូ៖

មៀនកោះក្របី

ក្លិនឈ្ងុយហើយឆ្ងាញ់មែនតើស៍! ចឹងបានជាគេចូលចិត្តរកទិញតែមៀនកោះក្របីៗរបៀបមើលមៀនខ្មែរកោះក្របី ក្រែងបានដឹងខ្លះៗ ជៀសវាងទិញខុស…អានបន្ត៖ https://kohsantepheap.tv/article/33069មៀនខែ្មរ អ្នកភូមិកោះក្របីទីតាំង៖ ភូមិកោះក្របី សង្កាត់ព្រែកថ្មី (ផ្លូវចូលតាមវត្តគល់ទទឹង)

បាន​បង្ហោះ​ដោយ Facetaste នៅ អង្គារ 3 កញ្ញា 2019

អ្នកណាទៅទ្រាំបានហ្នឹង! បុកល្ហុងគ្រឿងសមុទ្រចំរុះ និងឈុតបុកល្ហុងត្រីសាល់ម៉ុន ទំនងហួសថ្លែងយ៉ាងនេះនោះ

0

តែប៉ុណ្ណេះផ្គាប់ចិត្តនារីៗបានសម្រេច​ ឃើញឈុតនេះហើយធានានៅមិនសុខចឹងហ្មង ដើមខែម្ហូបថ្មី បុកល្ហុងគ្រឿងសមុទ្រចំរុះ និងឈុតបុកល្ហុងត្រីសាល់ម៉ុន ពីហាង តូបប្រហិត ជឿជាក់ថាពេញចិត្តមួយទំហឹងហើយ ទំនងនោះសែនទំនង រសជាតិឆ្ងាញ់ប្លែកមាត់អីម្ល៉េះទេ ។

ហាង​​ តូបប្រហិត
ហាង​​ តូបប្រហិត
ហាង​​ តូបប្រហិត
ហាង​​ តូបប្រហិត
ហាង​​ តូបប្រហិត
ហាង​​ តូបប្រហិត

ប្រុសៗ ត្រៀមខ្លួន ត្រៀមលុយអោយហើយទៅ ដឹងតែដល់វេនយើងទៀតហើយ ម្ហូបថ្មីទំនងចឹង រឿងអីថាកំពូលកូរមិនបបួលទៅញ៉ាំនោះ លេងទាំងឈុតៗមកហ្មង ម្ហូបថ្មីដើមខែថ្មី ឈុតបុកល្ហុងគ្រឿងសមុទ្រចំរុះ និងឈុតបុកល្ហុងត្រីសាល់ម៉ុន ឃើញភ្លាមទប់ចិត្តមិនបានតែម្តង ទំនងខ្លាំងណាស់ ហើយបើចង់សាកមុខម្ហូបថ្មីនេះ មករកបាននៅហាង តូបប្រហិត ។

ហាង​​ តូបប្រហិត
ហាង​​ តូបប្រហិត
ហាង​​ តូបប្រហិត
ហាង​​ តូបប្រហិត
ហាង​​ តូបប្រហិត
ហាង​​ តូបប្រហិត

និយាយទៅគឺថា មិនខ្វះចឹងតែហ្មង ហាង តូបប្រហិត មានច្រើនមុខណាស់ មិនមែនតែម្ហូបថ្មីនេះទេ បុកល្ហុងរសជាតិគ្រប់មុខផ្សេងទៀតក៏មានដែរ​ មានទាំងប្រហិតគ្រប់មុខថែមទៀតផង។ ចឹងសម្រាប់អ្នកអត់គូរ រកណាត់មិត្តភក្តិកំពូលញ៉ាំបុកល្ហុង អោយស្គាល់ម្ហូបថ្មីដ៏សែនទំនងនេះមើល ញ៉ាំជុំគ្នាអោយណាណីម្តងមើល៍។

ហាង​​ តូបប្រហិត
ហាង​​ តូបប្រហិត
ហាង​​ តូបប្រហិត
ហាង​​ តូបប្រហិត
ហាង​​ តូបប្រហិត
ហាង​​ តូបប្រហិត
ហាង​​ តូបប្រហិត
ហាង​​ តូបប្រហិត
ហាង​​ តូបប្រហិត
ហាង​​ តូបប្រហិត
ហាង​​ តូបប្រហិត
ហាង​​ តូបប្រហិត

ហាង​​ តូបប្រហិត
លេខទូរស័ព្ទ៖ 076 99 88 181 / 093 24 24 18
ចាប់បើកលក់៖ ម៉ោង ១១ព្រឹក ដល់ម៉ោង 8ៈ៣០យប់
ទីតាំង៖ ក្រោយរបងពេទ្យកុមារជាតិ ក្រោយសាលាACE សន្ធរម៉ុក

វីដេអូ៖

ម្តងនេះ! អ្នកចូលចិត្តញ៉ាំបុកល្ហុងសុំចិត្តចុះណា ទំនងពេកហើយ តុងហេង បុកឥតល្ហែ រសជាតិឆ្ងាញ់ណាស់

0

ដល់ពេលទំនងពេកចឹងពេក គិតមើលអត់ទៅញ៉ាំម៉េចបាន លើកនេះសុំបង្ហាញម្ហូបផ្គាប់ចិត្តអ្នកចូលចិត្តញ៉ាំបុកល្ហុងម្តងមើល៍ ឃើញតែប៉ុណ្តឹងពិបាកទ្រាំហើយមើលទៅ មានអ្នកណាខ្លះ ម៉ូយហាង តុងហេង បុកឥតល្ហែ ?

ហាង  តុងហេង បុកឥតល្ហែ
ហាង តុងហេង បុកឥតល្ហែ
ហាង តុងហេង បុកឥតល្ហែ
ហាង តុងហេង បុកឥតល្ហែ
ហាង តុងហេង បុកឥតល្ហែ
ហាង តុងហេង បុកឥតល្ហែ

ជឿជាក់ថាមានអ្នកស្គាល់ច្រើន សម្រាប់ហាង តុងហេង បុកឥតល្ហែ ដោយតែនៅទីនោះល្បីខ្លាំង លឺគេនិយាយតៗគ្នាថា បុកល្ហុងឆ្ងាញ់គ្រប់មុខហ្មង​ បុកដោយស្នាដៃចុងភៅកូនខ្មែរមកពីប្រទេសថៃ ដែលតស៊ូច្រើនឆ្នាំរហូតមកដល់ពេលនេះ អាចបង្កើតអាជីវកម្មខ្លួនឯង ហើយទទួលបានការគាំទ្រខ្លាំងពីសំណាក់អតិថិជនយ៉ាងពេញទំហឹងតែម្តង។ ធានាថាមិខកចិត្តទេ មានគ្រប់មុខ បុកងាវ បុកល្ហុងបែបថៃ បុកល្ហុងក្តាមសេះ ហើយមួយទៀតនោះគឺ បុកឈុតរួមចម្រុះ មានគ្រប់មុខតែម្តងចម្រុះគ្នាក្នុងចានតែមួយ អាចញ៉ាំជុំគ្នាបាន ពី៤ ទៅ៦នាក់ ធានាថាដឹងតែឆ្ងាញ់ហ្មង។

ហាង តុងហេង បុកឥតល្ហែ
ហាង តុងហេង បុកឥតល្ហែ
ហាង តុងហេង បុកឥតល្ហែ
ហាង តុងហេង បុកឥតល្ហែ
ហាង តុងហេង បុកឥតល្ហែ
ហាង តុងហេង បុកឥតល្ហែ

ហាង តុងហេង បុកឥតល្ហែ មានប្រភេទបុកល្ហុងច្រើនរសជាតិ បែបឡាវ ថៃ ឥសាន្ត ហើយមិនតែប៉ុណ្ណោះ ក៏មានមុខម្ហូបកម្មង់ និងភេសជ្ជៈគ្រប់មុខផងដែរ សម្រាប់ទីតាំងគឺនៅម្តុំទួលទំពូងយើងនេះឯង ផ្លូវ 123 សង្កាត់ទួលទំពូង ។

ហាង តុងហេង បុកឥតល្ហែ
ហាង តុងហេង បុកឥតល្ហែ
ហាង តុងហេង បុកឥតល្ហែ
ហាង តុងហេង បុកឥតល្ហែ
ហាង តុងហេង បុកឥតល្ហែ
ហាង តុងហេង បុកឥតល្ហែ
ហាង តុងហេង បុកឥតល្ហែ
ហាង តុងហេង បុកឥតល្ហែ

ហាង តុងហេង បុកឥតល្ហែ
លេខទូរស័ព្ទ៖ 098 675 296 / 017 992 665
ទីតាំង៖ ផ្ទះលេខ 33N ផ្លូវ 123 សង្កាត់ទួលទំពូង ខណ្ឌចំការមន ភ្នំពេញ

វីដេអូ៖


សួរតាមត្រង់ ទ្រាំបានដែរអី!​ ខ្ចៅ ខ្យងដុតស្រោចទឹកអំពិលទុំ ទំនងយ៉ាងនេះហើយហ្នឹង

0

សុំឆ្លើយមុនគេហើយណា Admin ចូលចិត្តណាស់ ទំនងម្លឹងៗ ងាយអីនិងទ្រាំទៅ ឃ្លានហួសថ្លែង មានគ្រប់មុខអស់ហើយ ខ្ចៅ ខ្យង ងាវ លៀស ចំណូលចិត្តស្រាប់ផង ដល់ពេលដុតស្រោចទឹកអំពិលទុំពិសេសទៀត ស្រក់ទឹកមាត់បណ្តោយ។

ហាង MOOL
ហាង MOOL
ហាង MOOL
ហាង MOOL
ហាង MOOL
ហាង MOOL

និយាយត្រង់រឿងខ្ចៅ ខ្យងទុកអោយ ហាង MOOL មកគ្រប់មុខអស់ហើយ ចង់ស្រុះទឹកដូង ចង់ដុតខ្ទះដែក មានមួយចប់ ច្នៃប្លែកៗហ្មង បន្ថែមជាមួយទឹកជ្រលក់ពិសេស ទឹកអំពិលទុំជាតិមួយទំហឹងទៀត រឿងអីមិនឆ្ងាញ់នោះ ត្រៀមរកលេខតេណាត់មហាមិត្តមកសាកមីនុយថ្មីនៅ MOOL ទៅ ខ្ចៅ ខ្យង ងាវ លៀសស លៀសហូល ដុតខ្ទះដែក ស្រោចទឹកត្រីអំពិលទុំពិសេសធានាថាពេញចិត្ត។

ហាង MOOL
ហាង MOOL
ហាង MOOL
ហាង MOOL
ហាង MOOL
ហាង MOOL

មិនបាច់គិតច្រើនទេ ដឹងតែល្ងាចនេះត្រៀមមាត់អោយហើយទៅ ចាក់អោយណាណីម្តងមើល មកលេង ហាង MOOL ធានាអត់ខ្វះទេ ខ្ចៅ ខ្យង លៀស ប្រហិតគ្រប់មុខ​ ហាកាវ ឌឹមសុំា មានមួយចប់ចង់មួយមុខសាកម៉ាស្រលាញ់។

ហាង MOOL
ហាង MOOL
ហាង MOOL
ហាង MOOL
ហាង MOOL
ហាង MOOL
ហាង MOOL
ហាង MOOL

ហាង MOOL
លេខទូរស័ព្ទ៖ 096 86 86 368
ទីតាំង៖ ផ្លូវ ៤០២ កែង ផ្លូវ ១៨៥ ម្តុំក្រោយសាលាវ៉ាន់ដា ម៉ៅសេទុង ជិតហាងម៉ូតូកាហ្វេ
ផែនទី៖ https://goo.gl/maps/RgdXSEZk1w62

វីដេអូ៖

ប្លែកមិនស្ទើរទេនែក៎! មកក្រេបស្រានៅ The Bus បារឡានក្រុង មានតែមួយហ្នឹងឯងដំបូងគេនៅភ្នំពេញ

0

ប្លែកអារម្មណ៍មិនស្ទើរទេ ប្តូរពីការក្រេបរសជាតិស្រាក្នុងបារថ្លៃៗ មកទទួលយកបទពិសោធន៏ថ្មីបែបសាមញ្ញ ក្រេបស្រាក្រឡុកក្នុងបារឡានក្រុងវិញម្តងមើល៍អារម្មណ៍យ៉ាងណាដែរ គឺមានតែមួយគត់នៅកម្ពុជាហើយក៏ដំបូងគេដែរ។

The Bus
The Bus
The Bus
The Bus
The Bus
The Bus

អ្នកមួយចំនួនប្រហែលជាមិនទាន់បានស្គាល់នៅឡើយទេ សម្រាប់ហាងបារមួយកន្លែងនេះ ដោយសារតែកន្លែងនេះផ្ទាល់ទើបតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ភ្ញៀវដែលទៅពិសារថ្មីៗនេះឯង ហាង ឈ្មោះថា The Bus ទើបតែបើកដំណើរការប្រហែល១ខែនេះប៉ុណ្ណោះ ប៉ុន្តែបើនិយាយពីការពេញនិយមវិញហាក់ទទួលបានការទទួលស្គាល់ច្រើនពីសំណាក់ភ្ញៀវ ទាំងនេះជាភាពច្នៃប្រឌិតមួយដែលប្លែកហើយទាក់ទាញខ្លាំង។

The Bus
The Bus
The Bus
The Bus
The Bus
The Bus

ស្ថិតក្នុងរថយន្តមួយគ្រឿងដែលមានការតុបតែងលម្អភ្លើងពណ៌ កែច្នៃអោយទៅជាហាងលក់ស្រាមួយដែលមើលទៅប្លែកភ្នែកណាស់ ហើយលក់ដាច់ខ្លាំង ហើយបច្ចុប្បន្នសម្រាប់ហាង The Bus គឺបើកដំណើរការលក់តែប្រភេទស្រាប៉ុណ្ណោះ ប៉ុន្តែភ្ញៀវក៏អាចទិញម្ហូបក្បែរៗនោះយកមកញ៉ាំបានអត់បញ្ហាទេ ហើយមួយវិញទៀតសម្រាប់អ្នកចង់ទៅអាចធ្វើការកក់កន្លែងមុនបានណា ជៀសវាងអស់កន្លែងព្រោះថាភ្ញៀវមកច្រើនណាស់ក្រែងអស់កន្លែងអង្គុយទៅខកជើងស្តាយ ចឹងទាក់ទងមុនមកតាមរយៈលេខ 011 431 030 ។ ហើយមួយទៀតពីហាងក៏មានប្រូម៉ូសិនពិសេសគឺ Happy Hour អស់ត្រឹមតែ3$ សម្រាប់ Mix Drink ចាប់ពីម៉ោង 5 ដល់ម៉ោង 7 យប់។

The Bus
The Bus
The Bus
The Bus

ហាង The Bus
លេខទំនាក់ទំនង៖ 011 431 030
ទីតាំង៖ ផ្លូវ 308 ច្រកចូលតាម Orkide Villa Office
ផែនទី៖https://goo.gl/maps/UeV9mAGUyEYctKyn7

វីដេអូ៖

មីឆាលើគោកញ៉ាំឡើងសុំាហើយ ប្តូរមកសាកមីឆាលើអាកាសម្តងមើល៍ម៉េចវិញ នៅក្រោយវត្តទួលទំពូងយើងហ្នឹង!

0

កុំទាន់ទៅកក់សំបុត្រយន្តហោះអី ចង់ញ៉ាំមីឆាលើអាកាសមិនបាច់ហោះហើទៅណាឆ្ងាយទេ ជិះតែម៉ូតូមកក្រោយវត្តទួលទំពូងឃើញហើយ ហាហាសនិយាយលេងតិចហើយ តាមពិតទៅមីឆាលើអាកាសនេះគ្រាន់តែជាឈ្មោះហាងដែលមហាម៉ូយគាត់ដាក់អោយប៉ុណ្ណោះ ប៉ុន្តែបើនិយាយពីលក់វិញ លក់ដាច់ខ្លាំងមែន មួយថ្ងៃៗលក់មីអស់រាប់គីឡូ មានភ្ញៀវមកញ៉ាំពេញៗតុ លក់ដាច់តាំងពីព្រឹកដល់យប់ ។

ហាង មីឆាលើអាកាស
ហាង មីឆាលើអាកាស
ហាង មីឆាលើអាកាស
ហាង មីឆាលើអាកាស
ហាង មីឆាលើអាកាស
ហាង មីឆាលើអាកាស

ស្តាប់ដំបូងរៀងប្លែកបន្តិចមែន លើថាមីឆាលើអាកាស តែបើដឹងរឿងពិតវិញនេះគ្រាន់ជាឈ្មោះហាងមីឆាមួយកន្លែងដែលកំពូលម៉ូយគាត់ដាក់អោយប៉ុណ្ណោះ ដោយសារតែហាងគាត់ប្តូរកន្លែងញឹកពេកចង់ញ៉ាំម្តងៗរកឡើងវង្វេង ទាល់តែដាក់ឈ្មោះអោយចឹងទៅឥឡូវជាប់ទាំងឈ្មោះ ជាប់ទាំងកន្លែងលក់ គឺនៅក្រោយវត្តទួលទំពូងនេះឯង ហើយបើនិយាយពីការលក់វិញដាច់ខ្លាំងហ្មង មួយថ្ងៃគាត់លក់អស់រាប់រយចានអីណោះ សុំរៀបរាប់ត្រួសៗសិនណា មីសរសៃធំ ៦០គីឡូ មីកញ្ចប់៥កេះ លត២០គីឡូ ពងទា៦០០គ្រាប់ ប៉ាតេ៣០គីឡូ សាកគិតលេងៗមើលប៉ុណ្ណឹងហើយមិនដាច់ទៀតហី ។

ហាង មីឆាលើអាកាស
ហាង មីឆាលើអាកាស
ហាង មីឆាលើអាកាស
ហាង មីឆាលើអាកាស
ហាង មីឆាលើអាកាស
ហាង មីឆាលើអាកាស

មោះមានអ្នកចង់សាកមីឆាលើអាកាសអត់ រសជាតិយ៉ាងម៉េចទៅវិញទៅបានជាដាច់លក់យ៉ាងហ្នឹង ហើយទីតាំងនេះដែរគាត់លក់រយៈពេល១០ឆ្នាំមកហើយក្រោយវត្តទូលទំពូងផ្ទាល់តែម្តងស្រួលរកណាស់។ ហើយម្តុំនិងមិនមែនមានតែគាត់ទេដែលលក់ និយាយរួមទៅសុទ្ធតែបងប្អូនគាត់ទាំងអស់លក់ក្បែរៗគ្នា ចឹងក្រឡែកមើលស្លាកយីហោ មីឆាលើអាកាសទៅគឺ ដឹងតែហ្នឹងហើយ។

ហាង មីឆាលើអាកាស
ហាង មីឆាលើអាកាស
ហាង មីឆាលើអាកាស
ហាង មីឆាលើអាកាស
ហាង មីឆាលើអាកាស
ហាង មីឆាលើអាកាស
ហាង មីឆាលើអាកាស
ហាង មីឆាលើអាកាស

ហាង មីឆាលើអាកាស
ទីតាំង ៖ ក្រោយរបងវត្តទួលទំពូង ផ្លូវ១៣៥
លេទូរស័ព្ទ៖ 097 57 75 417
លក់ចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង៨ យប់

វីដេអូ៖​