ចឹងបានជាគេចូលចិត្តទិញណាស់! មៀនខ្មែរកោះក្របីក្លិនឈ្ងុយរសជាតិផ្អែមឆ្ងាញ់ទៀត ភាគច្រើនអោយតែលឺថាមៀនមកពីកោះក្របីទិញគ្មានសល់ទេ ជាពិសេសរដូវបុណ្យទាន។



ស្ថិតក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មីផ្ទាល់តែម្តង គឺសម្បូរទៅដោយដើមមៀន ដែលក្នុងមួយគ្រួសារអាចមានចន្លោះពី៤ដើម ទៅ៨ដើម ទាំងនេះមិនរាប់បញ្ចូលអ្នកមានដីចំការធំៗនោះទេ។ បើនិយាយពីរសជាតិរបស់មៀនកោះក្របីវិញ គឺឆ្ងាញ់ ក្លិនឈ្ងុយ សំបករបស់វារៀងក្រាស ហើយសាច់ខាងក្នុងក៏ណែនល្អ និងមានទំហំធំជាងមៀនប្រភេទផ្សេង។ ប៉ុន្តែបើអោយចំណាំថាមៀនមួយណាជាមៀនខ្មែរកោះក្របីនោះ វាហាក់ពិបាកកត់សម្គាល់បន្តិច បើចង់បានមៀនកោះក្របីញ៉ាំទាល់តែទៅផ្ទាល់ទើបងាយស្រួលជាង។



តោះចឹង! មកស្តាប់អ្នកភូមិកោះក្របីផ្ទាល់តែម្តង ដើម្បីដឹងពីបច្ចេកទេសដាំ និងរបៀបមើលមៀនខ្មែរកោះក្របី ក្រែងបានដឹងខ្លះៗ ជៀសវាងទិញខុស។
មៀនខែ្មរកោះក្របី
ទីតាំង៖ ភូមិកោះក្របី សង្កាត់ព្រែកថ្មី (ផ្លូវចូលតាមវត្តគល់ទទឹង)
វីដេអូ៖