ធ្លាប់តែឃើញនៅស្រុកគេ ឥឡូវនេះស្រុកយើងមានដែរហើយតើស៍ កូរណាស់ពូនេះ អ្នកទិញល្មមៗ ចង់ដាច់ផ្ងារដែរហ្នឹង សប្បាយម្យ៉ាងដែរតើស៍ តែកុំបាច់ឆ្ងល់ណា ព្រោះនេះជាសិល្បះមួយបែប ដែលផ្តល់នៅការសប្បាយរីករាយ ប្លែកភ្នែក ប្លែកអារម្មណ៍បង្កើនភាពស្និតស្នាលរវាងអ្នកលក់និងអ្នកទិញទៅវិញទេ ។



នៅយើងនេះទើបតែមានទេ សម្រាប់ការ៉េមទួរគី ដោយកន្លងមកយើងធ្លាប់តែឃើញនៅក្រៅប្រទេស ហើយបច្ចុប្បន្ននេះ មាននៅផ្សារ Olympia Mall ជាន់ទី2 ហាង KAREM TURKI ជឿជាក់ថាលោកអ្នកពិតជាទទួលបានអារម្មណ៍មួយប្លែកបន្ទាប់ពីជួបកំពូលអ្នកលក់សែនកូរ ដោយអ្នកលក់លេងជាមួយភ្ញៀវមុន និងទទួលបានការ៉េមមកញ៉ាំ កូរលេងចង់ដាច់ផ្ញារដែរហ្នឹង ប៉ុន្តែសំខាន់ធ្វើអោយយើងសប្បាយរីករាយជាមួយនិងការ៉េមរបស់គាត់។


បច្ចុប្បន្ននេះ ហាង KAREM TURKI មានការ៉េម ៣រសជាតិ គឺ Vanilla , Chocolate, Strawberries ដែលមានតម្លៃ 2$ គ្រឿងផ្សំ នៃការ៉េមនេះ គឺយកមកពីប្រទេសទួរគី នំមានលក្ខណៈពិសេស មានភាពស្អិតជាបគ្នាយ៉ាងល្អ ហើយរសជាតិវិញមិនមានផ្អែមបែបស្ករសនោះទេ និយាយទៅរសជាតិប្លែកហ្មង។ ចឹងគិតម៉េចវិញនេះ ខំរងចាំយូរដែរហើយ ឥឡូវនេះមកដល់ល្មម ទៅកូរជាមួយអ្នកលក់ម្តងមើល៍។


ហាង KAREM TURKI
លេខទូរស័ព្ទ៖ 070 832 602
ទីតាំង៖ នៅផ្សារ Olympia Mall ជាន់ទី2
វីដេអូ៖