អ្នកចង់ក្លាយជាចុងភៅលំដាប់អន្តរជាតិមែនទេ! នៅវិទ្យាស្ថានម្ហូបអាហារកម្ពុជា ជាអ្នកបំពេញក្តីស្រមៃរបស់អ្នក

0

ស្រលាញ់ការចម្អិនម្ហូប ក្នុងក្តីស្រមៃចង់ក្លាយជាចុងភៅជំនាញលំដាប់អន្តរជាតិមែនទេ? មកសិក្សារនៅវិទ្យាស្ថានម្ហូបអាហារកម្ពុជា ផ្តល់ចំនេះដឹង ចំនេះជំនាញ ភាពច្នៃប្រឌិត ភាពល្អឥតខ្ចោះ ក្រមសីលធម៌ខ្ពស់ ទាំងនេះជាអ្វីដែលចុងភៅជំនាញលំដាប់អន្តរជាតិត្រូវតែមាន។

ស្ថានម្ហូបអាហារកម្ពុជា
ស្ថានម្ហូបអាហារកម្ពុជា
ស្ថានម្ហូបអាហារកម្ពុជា
ស្ថានម្ហូបអាហារកម្ពុជា
ស្ថានម្ហូបអាហារកម្ពុជា
ស្ថានម្ហូបអាហារកម្ពុជា

វិទ្យាស្ថានម្ហូបអាហារកម្ពុជា គឺជាវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវះម្ហូបអាហារ ដែលមានដំបូងគេនៅប្រទេសកម្ពុជា ដែលមានកម្មវិធីសិក្សាផ្នែកបដិសណ្ឋារកិច្ចអន្តរជាតិស្របតាមបទដ្ឋានអាស៊ាន និងក្រមសីលធម៌ការងារបែបប្រទេសស្វីស។

ស្ថានម្ហូបអាហារកម្ពុជា
វិទ្យាស្ថានម្ហូបអាហារកម្ពុជា
ស្ថានម្ហូបអាហារកម្ពុជា
វិទ្យាស្ថានម្ហូបអាហារកម្ពុជា
ស្ថានម្ហូបអាហារកម្ពុជា
វិទ្យាស្ថានម្ហូបអាហារកម្ពុជា
ស្ថានម្ហូបអាហារកម្ពុជា
វិទ្យាស្ថានម្ហូបអាហារកម្ពុជា

សិក្សានៅវិទ្យាស្ថានម្ហូបអាហារកម្ពុជា លោកអ្នកនិងទទួលបានជំនាញ ផ្នែកចុងភៅលំដាប់អន្តរជាតិ ដែលបង្រៀនដោយគ្រូដែលមានបទពិសោធន៍ច្រើនឆ្នាំ លើជំនាញចុងភៅ រួមជាមួយនិងបរិក្ខារទំនើបៗ ដែលផ្តល់នៅគុណភាព ផលិតភាព ប្រកបដោយប្រសិទ្ធភាពខ្ពស់។ សម្រាប់អ្នកស្រលាញ់អាជីពជាចុងភៅជំនាញ មិនថាអ្នកមានកម្រិតវប្បធម៌ កម្រិតណាក៏អាចសិក្សាបានដែរ។ សម្រាប់សិស្សធ្លាក់ ឬជាប់ថ្នាក់ទី១២ នឹងទទួលបាន សញ្ញាបត្រពីប្រទេសស្វីល និងក្រសួងទេសចរណ៍ ដែលទទួលស្គាល់ដោយក្រសួងអប់រំ យុវជននិងកីឡាផ្ទាល់តែម្តង តែសម្រាប់សិស្សរៀនត្រឹមថ្នាក់ទី១១ចុះក្រោមនឹងទទួលបានលិខិតបញ្ជាក់ពីសាលាផ្ទាល់ប៉ុណ្ណោះ។

ស្ថានម្ហូបអាហារកម្ពុជា
វិទ្យាស្ថានម្ហូបអាហារកម្ពុជា
ស្ថានម្ហូបអាហារកម្ពុជា
វិទ្យាស្ថានម្ហូបអាហារកម្ពុជា
ស្ថានម្ហូបអាហារកម្ពុជា
វិទ្យាស្ថានម្ហូបអាហារកម្ពុជា
ស្ថានម្ហូបអាហារកម្ពុជា
វិទ្យាស្ថានម្ហូបអាហារកម្ពុជា
ស្ថានម្ហូបអាហារកម្ពុជា
វិទ្យាស្ថានម្ហូបអាហារកម្ពុជា
ស្ថានម្ហូបអាហារកម្ពុជា
វិទ្យាស្ថានម្ហូបអាហារកម្ពុជា

វិទ្យាស្ថានម្ហូបអាហារកម្ពុជា
ទីតាំង៖ ផ្ទះលេខ ២៣ ផ្លូវលេខ ១៣៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ
សូមធ្វើការទំនាក់ទំនងមកកាន់Facebook Page របស់ Academy of culinary arts Cambodia
ឬលេខទូរស័ព្ទ៖ 011 767 136

វីដេអូ៖

គ្រាន់ឃ្លានម្ហូបបែបវៀតណាម ទៅណាឆ្ងាយនាំហត់ ជាពិសេសអ្នកនៅបុរីប៉េងហួតបឹងស្នោរ ចេញពីផ្ទះតិចដល់ល្មម

0

ធ្លាប់ញ៉ាំម្ហូបវៀតណាមដែរអត់? ហើយបើឃ្លានមករកនៅនេះបានណា Saigon Seafood ថែមទាំងបញ្ចុះតម្លៃ 15% ទៀតផង ជាពិសេសអ្នកនៅបុរីប៉េងហួតបឹងស្នោរគម្រោងទី៧ ចេញមកពីផ្ទះតិចដល់ល្មម ម្ហូបគ្រប់មុខ គ្រឿងសមុទ្រអាំង មានឆា មានលីងអំបិលម្ទេស មានទាំងស៊ុបកន្ធាយ ស៊ុបត្រី រសជាតិបែបវៀតណាម ជាពិសេសនោះចុងភៅមកពីប្រទេសវៀតផ្ទាល់តែម្តង។

ហាង Saigon Seafood Restaurant
ហាង Saigon Seafood Restaurant
ហាង Saigon Seafood Restaurant
ហាង Saigon Seafood Restaurant
ហាង Saigon Seafood Restaurant
ហាង Saigon Seafood Restaurant

ហាង Saigon Seafood Restaurant ស្ថិតក្នុងបុរីប៉េងហួតបឹងស្នោរគម្រោងទី៧ ច្រកចូលការិយាល័យលក់របស់បុរីប៉េងហួត ចំងាយប្រហែល៣០០ម៉ែត្រ គឺមានបើកបម្រើនៅមុខម្ហូបរសជាតិបែបវៀតណាមគ្រប់មុខ គ្រឿងសមុទ្រអាំងក៏មាន សម្រាប់ប្រភេទខ្យងវិញមានគ្រប់មុខមានចម្រុះពូជ សុទ្ធតែផ្សំគ្រឿងទេសបែបវៀតណាម ដែលបំពេញតម្រូវការអតិថិជនដែលនិយមទទួលទានអាហារ និងគ្រឿងក្លែមរសជាតិវៀតណាម មិនតែប៉ុណ្ណោះសម្រាប់ហាង ក៏មាននាំចូលស្រាបៀរដែលនាំចូលពីក្រៅប្រទេសផងដែរ ។

ហាង Saigon Seafood Restaurant
ហាង Saigon Seafood Restaurant
ហាង Saigon Seafood Restaurant
ហាង Saigon Seafood Restaurant
ហាង Saigon Seafood Restaurant
ហាង Saigon Seafood Restaurant

និយាយទៅសម្រាប់អ្នកដែលរស់នៅក្នុងបុរីប៉េងហួតបឹងស្នោរគម្រោងទី៧ ជិះតែ២នាទីដល់ល្មម គឺហាង Saigon Seafood Restaurant ស្ថិតក្នុងបុរីប៉េងហួតផ្ទាល់តែម្តង សម្រាប់លោកអ្នកដែលធ្លាប់ពិសាអាហាររសជាតិបែបវៀតណា​ម មិនថា ឆា អាំង ស៊ុប ឬគ្រឿងក្លែមទេ សុទ្ធតែរសជាតិដែលចម្អិនដោយចុងភៅមកពីប្រទសវៀតណាមផ្ទាល់តែម្តង ដែលធ្វើអោយរសជាតិពិតជាឆ្ងាញ់ប្លែកមាត់ណាស់ ជាពិសេសមានការបញ្ចុះតម្លៃ 15% រយៈពេលមួយខែពេញ ចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី ៣០ខែកញ្ញា ឆ្នាំ២០១៩ ។

ហាង Saigon Seafood Restaurant
ហាង Saigon Seafood Restaurant
ហាង Saigon Seafood Restaurant
ហាង Saigon Seafood Restaurant
ហាង Saigon Seafood Restaurant
ហាង Saigon Seafood Restaurant

ហាង Saigon Seafood Restaurant
ទីតាំង៖ ស្ថិតក្នុងបុរីប៉េងហួតបឹងស្នោរគម្រោងទី៧ ច្រកចូលការិយាល័យលក់របស់បុរីប៉េងហួត ចំងាយប្រហែល៣០០ម៉ែត្រ
លេខទូរស័ព្ទ៖ 097 880 8802

វីដេអូ៖

ល្អហើយចឹង មីហឹរ Seoul ៧យ៉ាង បើកសាខាថ្មីទៀតហើយនៅបាត់ដំបង ស្រួលមួយទំហឹងហ្មង មិនបាច់ទៅណាឆ្ងាយទេ!

0

អ្នកបាត់ដំបងមានដឹងអត់? កាន់តែកៀក កាន់តែស្រួលជាងមុនហើយ នឹកឃ្លានមីហឹរ Seoul ៧យ៉ាងមិនបាច់ទៅណាវែងឆ្ងាយនាំហត់ មកដល់ក្រុងបាត់ដំបងតែម្តង ក្បែរតាដំបងក្រញ៉ូងយើងនេះឯង ចង់សាកមីហឹរ Seoul កម្រិតមួយណា កម្មង់យកប្រភេទហឹរហាមាត់ហូរទឹកភ្នែកក៏បានធានាថាពេញចិត្តស្តូក។

ហាង មីហឹរ Seoul ៧យ៉ាងសាខាបាត់ដំបងII
ហាង មីហឹរ Seoul ៧យ៉ាងសាខាបាត់ដំបងII
ហាង មីហឹរ Seoul ៧យ៉ាងសាខាបាត់ដំបងII
ហាង មីហឹរ Seoul ៧យ៉ាងសាខាបាត់ដំបងII
ហាង មីហឹរ Seoul ៧យ៉ាងសាខាបាត់ដំបងII
ហាង មីហឹរ Seoul ៧យ៉ាងសាខាបាត់ដំបងII

សម្រាប់អ្នកបាត់ដំបង ជាពិសេសអ្នកនៅក្រុងតែម្តង ពេលនេះមិនបាច់ជិះទៅណាឆ្ងាយទៀតទេ នឹកឃ្លានមីហឹរ Seoul ៧យ៉ាង គ្រាន់តែងាកតិចដល់ហ្មង ថ្មីៗនេះ មីហឹរ Seoul ៧យ៉ាង ទើបតែពង្រឹកសាខាថ្មីនៅបណ្តោយផ្លូវផ្លូវជាតិ ៥ ភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជិតស្តុបផ្សារថ្មី ក្បែរតាដំបងក្រញ៉ូង ដែលផ្តល់ជម្រើសល្អដល់អតិថិជនដែលតែងតែនិយមចូលចិត្តញ៉ាំរសជាតិ មីហឹរ Seoul ៧យ៉ាង អាចទៅញ៉ាំបាន មិនបាច់ចាំជិះទៅណាឆ្ងាយទៀត។

ហាង មីហឹរ Seoul ៧យ៉ាងសាខាបាត់ដំបងII
ហាង មីហឹរ Seoul ៧យ៉ាងសាខាបាត់ដំបងII
ហាង មីហឹរ Seoul ៧យ៉ាងសាខាបាត់ដំបងII
ហាង មីហឹរ Seoul ៧យ៉ាងសាខាបាត់ដំបងII
ហាង មីហឹរ Seoul ៧យ៉ាងសាខាបាត់ដំបងII
ហាង មីហឹរ Seoul ៧យ៉ាងសាខាបាត់ដំបងII

ហាង មីហឹរ Seoul ៧យ៉ាង ភាគច្រើនប្រាកដជាបានស្គាល់ពីរសជាតិរបស់វាហើយ ឆ្ងាញ់បែបហឹរៗ រសជាតិហឹររហូតដល់៧កម្រិត លោកអ្នកក៏អាចជម្រើសរើសកម្រិតណាមួយដែលគិតថាសាកសមទៅតាមចំណូលចិត្តរបស់យើងបានដែរ អត់បញ្ហាទេ បើសម្រាប់អ្នកនិយមញ៉ាំហឹរវិញយកកម្រិតទី៧ក៏បានដែរ ហើយសម្រាប់រសជាតិវិញមាន មីហឹរគ្រឿងសមុទ្រ មីហឹរឆ្អឹងជំនីជ្រូក មីហឹរសាច់គោ មីហឹរបង្កង និយាយរួមសុទ្ធតែឆ្ងាញ់ទាំងអស់ សាកមួយណាក៏បានដែរ។ ចឹងអ្នកក្រុងបាត់ដំបង ណាត់មិត្តភក្តិមើល៍សាកមីហឹរម្តងហី មកមីហឹរ Seoul ៧យ៉ាងសាខាបាត់ដំបងII ដឹងតែឆ្ងាញ់មាត់ហើយ។

ហាង មីហឹរ Seoul ៧យ៉ាងសាខាបាត់ដំបងII
ហាង មីហឹរ Seoul ៧យ៉ាងសាខាបាត់ដំបងII
ហាង មីហឹរ Seoul ៧យ៉ាងសាខាបាត់ដំបងII
ហាង មីហឹរ Seoul ៧យ៉ាងសាខាបាត់ដំបងII
ហាង មីហឹរ Seoul ៧យ៉ាងសាខាបាត់ដំបងII
ហាង មីហឹរ Seoul ៧យ៉ាងសាខាបាត់ដំបងII
ហាង មីហឹរ Seoul ៧យ៉ាងសាខាបាត់ដំបងII
ហាង មីហឹរ Seoul ៧យ៉ាងសាខាបាត់ដំបងII
ហាង មីហឹរ Seoul ៧យ៉ាងសាខាបាត់ដំបងII
ហាង មីហឹរ Seoul ៧យ៉ាងសាខាបាត់ដំបងII

ហាង មីហឹរ Seoul ៧យ៉ាងសាខាបាត់ដំបងII
ទីតាំង: ជិតស្តុបផ្សារថ្មី, ផ្លូវជាតិ ៥ ភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្បែរតាដំបងក្រញ៉ូង។
លេខទូរស័ព្ទ៖ 088 448 4479 / 070 234 924

វីដេអូ៖

តា-ប៉ា សំណព្វចិត្តអ្នក ជាម៉ូយប្រចាំតៀមកាហ្វេណា? កាហ្វេ១កែវ អស់តែប៉ុន្មានប៉ាន់?

អ្នកដែលធ្លាប់បានឆ្លងកាត់ ច្បាស់ណាស់ថានឹកពួកគាត់ជាក់ជាមិនខាន ពេលឃើញវីដេអូខាងក្រោមនេះ ពិសេសនោះគឺ នឹកដល់ តា-ប៉ា របស់អ្នកដែលពួកគាត់តែងតែ ព្រឹកប្រហាមស្រាងៗ មិនទាន់ ទាញកង់ ទាញម៉ូតូ តំរង់ទៅរកតៀមកាហ្វេ ដែលដូចជាប៉ុស្តិ៍ស្នាក់ការ ប្រចាំការរបស់ខ្លួន រៀងរាល់ព្រឹក ហើយស្រួលមិនស្រួលនឹង ស៊ីដាក់ម៉ាព្រឹកដល់ម៉ោងបាយថ្ងៃក៏មាន តែកុំសួរ ហៅអីគេញ៉ាំខ្លះ គ្មានអីទេ ក្រៅពីកាហ្វេ១ កែវ ហើយផឹកតែគេ ៣ប៉ាន់ ក៏មាន ដើម្បីបានឆីតឆាត ក្លែមពាក្យសំដី ជុំគ្នាបែកពពុះមាត់ មិនដឹងរឿងអីខ្លះគាត់ទេ។

នឹកទិដ្ឋភាពនឹងណាស់មែនទេ? បើនៅភ្នំពេញចង់ឃើញចឹងទៀត ទៅរកនៅណាមាន? មានតើ មិនទាន់សាបរលាបទៅណាទេ ដោយនៅតាមបណ្តោយផ្លូវ សុក ហុក មានតៀមកាហ្វេមួយឈ្មោះថា កាហ្វេសុក ហុក តែងមានម៉ូយពេញៗ តៀមរបស់ខ្លួនតាំងពីព្រឹកព្រលឹម ដែលម៉ូយទាំងអស់សុទ្ធសឹង តែជាលោកតា លោកពូ ចាស់ៗ មកអង្គុយញ៉ាំកាហ្វេក្តៅៗ ហុតតែហ៊ុយៗ ជជែកគ្នាលេង កំដរជីវិត រៀងរាល់ព្រឹក។

ដែលទិដ្ឋភាពទាំងនេះ អាចរំលឹកដល់អនុស្សាវរីយ៍កាលពីយើងនៅក្មេងៗ បាន ពិសេសនឹកឃើញដល់ពាក្យ ចាំប៉ា ម៉ាភ្លេត ដាក់កាហ្វេមួយកែវសិន មានណា ១ភ្លេតគាត់ យ៉ាងតិច៣ម៉ោង ក៏មានអង្គុយស្តាប់ពួកគាត់ជជែកគ្នា។ តែមានអី អារម្មណ៍បែបនោះ បើអ្នកចង់សាកម្តងទៀត អាចក្រោកពីព្រឹកម៉ោង ៥ជាងអី ជិះទៅសាកនៅ កាហ្វេ សុក ហុក បាន ហៅកាហ្វេទឹកដោះគោ ក្តៅ១កែវ មកអ្នកលក់គេនឹងថែមតែក្តៅ ១កែវអោយទៀត ហើយប៉ាន់តែនៅជិតដៃស្រាប់លៃលកតាមចង់ ហើយកុំហិតក្លិនកាហ្វេមុនកូរញ៉ាំ ហើយបើបានដាក់ចាខ្វៃ ១គូរទៀតអ៊ែមហ្មង។

ហាង កាហ្វេ សុក ហុក
ទីតាំង៖ លើផ្លូវសុកហុក កែងផ្លូវហ្សាដឺហ្គូល (ផ្លូវ ២១៧) ជាប់នឹងហាងមីគាវ សុក ហុក ហើយក៏ជិត អាហារដ្ឋានអូរឬស្សី ដែរ ចុចទីនេះ សម្រាប់ផែនទី។

វីដេអូ

ស្គាល់កន្លែងបាញ់ឆាវ បាញ់ស្រ៊ុងឆ្ងាញ់មួយកន្លែងនេះហើយឬនៅ? លក់ដាច់ខ្លាំងសឹងតែគ្មានកន្លែងអង្គុយ

0

អ្នកខ្លះប្រហែលជាមិនទាន់បានស្គាល់ទេ​ និងអ្នកខ្លះទៀតបានស្គាល់ហើយក៏ប្រហែលជាម៉ូយប្រចាំផងក៏មិនដឹង បាញ់ស្រ៊ុងឆ្ងាញ់ល្បីយូរណាស់ហើយ លក់ដាច់ខ្លាំង​ពេលខ្លះសឹងតែរកកន្លែងអង្គុយគ្មានផង ទាំងនេះបើនិយាយពីរសជាតិវិញ បាញ់ស្រ៊ុង បាញ់ឆាវ បាញ់ហ៊យ ញ៉ាំឆ្ងាញ់ត្រូវមាត់ណាស់ ។

ហាង  ចែស្រីបាញ់ស៊្រុង បាញ់ឆាវឆ្ងាញ់
ហាង ចែស្រីបាញ់ស៊្រុង បាញ់ឆាវឆ្ងាញ់
ហាង ចែស្រីបាញ់ស៊្រុង បាញ់ឆាវឆ្ងាញ់
ហាង ចែស្រីបាញ់ស៊្រុង បាញ់ឆាវឆ្ងាញ់
ហាង ចែស្រីបាញ់ស៊្រុង បាញ់ឆាវឆ្ងាញ់
ហាង ចែស្រីបាញ់ស៊្រុង បាញ់ឆាវឆ្ងាញ់

ស្ថិតលើផ្លូវសុកហុក ក្បែរគុយទាវឆ្ងាញ់អូឬស្សី មានកន្លែងលក់បាញ់ស៊ុងឆ្ងាញ់មួយកន្លែងលក់យូរឆ្នាំហើយឈ្មោះថា ចែស្រីបាញ់ឆាវ បាញ់ស្រ៊ុងឆ្ងាញ់ ភ្ញៀវមកញ៉ាំពេញៗតុ ភាគច្រើនអ្នកស្គាល់កន្លែងនោះដោយមានរបស់ញ៉ាំច្រើនមុខសុទ្ធតែឆ្ងាញ់ៗ មានដូចជា៖ បាញ់ស្រ៊ុង បាញ់ហ៊យ បាញ់ឆាវ គួង នំជើងជ្រូក រសជាតិគឺឆ្ងាញ់ហ្មង ។

ហាង ចែស្រីបាញ់ស៊្រុង បាញ់ឆាវឆ្ងាញ់
ហាង ចែស្រីបាញ់ស៊្រុង បាញ់ឆាវឆ្ងាញ់
ហាង ចែស្រីបាញ់ស៊្រុង បាញ់ឆាវឆ្ងាញ់
ហាង ចែស្រីបាញ់ស៊្រុង បាញ់ឆាវឆ្ងាញ់
ហាង ចែស្រីបាញ់ស៊្រុង បាញ់ឆាវឆ្ងាញ់
ហាង ចែស្រីបាញ់ស៊្រុង បាញ់ឆាវឆ្ងាញ់
ហាង ចែស្រីបាញ់ស៊្រុង បាញ់ឆាវឆ្ងាញ់
ហាង ចែស្រីបាញ់ស៊្រុង បាញ់ឆាវឆ្ងាញ់

ភាគច្រើនគេហៅកន្លែងនោះថា ចែស្រីបាញ់ស៊្រុង បាញ់ឆាវឆ្ងាញ់ លក់៣០ឆ្នាំមកហើយ បច្ចុប្បន្ននេះនៅតែលក់ដាច់ខ្លាំង ពេលខ្លះរកកន្លែងអង្គុយសឹងតែគ្មានផង លក់ដាច់ណាស់ នំកន្លែងគាត់ឆ្ងាញ់គ្រប់មុខហ្មង​ ក្នុងមួយថ្ងៃគាត់អាចលក់ចន្លោះពី ៣៥គីឡូ ទៅ៤០គីឡូ លក់គ្មានសល់ទេ សម្រាប់អ្នកនៅម្តុំនោះបើមិនទាន់បានសាកទេ អាចទៅរកញ៉ាំបានណា លេខទូរស័ព្ទទំនាក់ទំនង010 54 51 50 / 012 23 75 87 ៕

ហាង ចែស្រីបាញ់ស៊្រុង បាញ់ឆាវឆ្ងាញ់
ហាង ចែស្រីបាញ់ស៊្រុង បាញ់ឆាវឆ្ងាញ់
ហាង ចែស្រីបាញ់ស៊្រុង បាញ់ឆាវឆ្ងាញ់
ហាង ចែស្រីបាញ់ស៊្រុង បាញ់ឆាវឆ្ងាញ់
ហាង ចែស្រីបាញ់ស៊្រុង បាញ់ឆាវឆ្ងាញ់
ហាង ចែស្រីបាញ់ស៊្រុង បាញ់ឆាវឆ្ងាញ់
ហាង ចែស្រីបាញ់ស៊្រុង បាញ់ឆាវឆ្ងាញ់
ហាង ចែស្រីបាញ់ស៊្រុង បាញ់ឆាវឆ្ងាញ់

ហាង ចែស្រីបាញ់ស៊្រុង បាញ់ឆាវឆ្ងាញ់
ទីតាំង៖ ផ្លូវ ១០៧ ផ្លូវសុកហុក ក្បែរគុយទាវឆ្ងាញ់អូឬស្សី
លេខទូរស័ព្ទ៖ 010 54 51 50 / 012 23 75 87

វីដេអូ៖

ភាពងងឹតដែលអ្នកបានឃើញ តែជាក្តីសង្ឃឹមរបស់ជនពិការភ្នែកពី Dine in the Dark

0

គ្រប់គ្នាសុទ្ធតែអាចផ្តល់ក្តីសង្ឃឹមបានសម្រាប់ជនពិការភ្នែក ប្រសិនបើអ្នកចំណាយពេលបន្តិច អ្នកនិងទទួលបានអារម្មណ៍មួយប្លែកមិនធ្លាប់ជួបពីមុនមក នោះគឺទទួលទានអាហារនៅទីកន្លែងងងឹត ដើម្បីផ្តល់ក្តីសង្ឃឹមដល់អ្នកពិការភ្នែក។

Dine in the Dark
Dine in the Dark

ភោជនីយដ្ឋាន Dine in the Dark បើកដំណើរការរយៈពេល ៤ឆ្នាំហើយមកដល់បច្ចុប្បន្ននេះ ហើយអ្វីដែលម្ចាស់ហាងមានគោលបំណងធំនោះគឺ ផ្តល់ក្តីសង្ឃឹមដល់ជនពិការភ្នែក ចង់អោយជនពិការភ្នែកមានការងារធ្វើ ហើយអ្នកដែលទៅទទួលគាត់អាចយល់អារម្មណ៍របស់ជនពិការភ្នែកផងដែរ។ សម្រាប់អ្នកដែលចូលទៅទទួលអាហារនៅ ភោជនីយដ្ឋាន Dine in the Dark អ្នកនិងមានអារម្មណ៍មួយប្លែកដោយសារតែអ្នកទៅ គឺត្រូវអ្នកត្រូវចូលទៅញ៉ាំអាហារក្នុងបន្ទប់ងងឹតមួយដែល អ្នកបំរើសេវាកម្មក្នុងនោះសុទ្ធតែជាជនពិការភ្នែកប៉ុន្តែអ្នកកុំបារម្ភអី ពួកគាត់ពិតជាមានជំនាញក្នុងការបម្រើដោយយកចិត្តទុកដាក់បំផុត។

ជាការពិតជនពិការក៏មានសមត្ថភាពអាចធ្វើអ្វីៗបានដែរ ប្រសិនបើយើងទាំងអស់គ្នាចេះផ្តល់កម្លាំងចិត្តតាមរយៈកម្មវិធី ឬការងារសង្គមផ្សេងៗ របស់ជនពិការ។ ភោជនីយដ្ឋាន Dine in the Dark បម្រើជូននៅម្ហូបពិសេស គឺជាការSurprise ធ្វើអោយអ្នកពិសារ មិនអាចដឹងថាជាមុខម្ហូបអ្វីនោះទេ ហើយសម្រាប់មុខម្ហូបវិញគឺមានការផ្លាស់ប្តូរ៣ខែម្តង ដើម្បីការពារភ្ញៀវគាត់ចាំមុខម្ហូប ហើយភ្លៀវភាគច្រើន ជាជនជាតិបរទេស ៧០% ហើយប្រជាជនខ្មែរយើងប្រហែល៣០% ។ ចឹងតោះចាប់ផ្តើមចែករំលែកក្តីសង្ឃឹមដល់ជនពិការភ្នែក ដោយការពិសាអាហារ នៅភោជនីយដ្ឋាន Dine in the Dark ។

ភោជនីយដ្ឋាន Dine in the Dark
ទីតាំង៖ ផ្លូវ 19 ផ្ទះលេខ 126
លេខទូរស័ព្ទ៖ 077 589 458
បើកចាប់ពីម៉ោង ៦ល្ងាច ដល់ម៉ោង ១០យប់

វីដេអូ៖

គិតញ៉ាំអាហារនៅតំបន់ព្រះអាទិត្យម្តងហី! លឺថាអាហារសុខភាពទៀត អត់ប្រើប៊ីចេងទេ

0

ថ្វីត្បិតថាឈ្មោះតំបន់ព្រះអាទិត្យនេះក៏ពិតមែន តែក៏នៅមិនឆ្ងាយដែរ តាមពិតនៅម្តុំបឹងកេងកងនេះតើស៍ ហាង 51SunZone នេះឯង ហាងមួយដែលបើកបំរើអាហារបែបសុខភាព គ្មានប៊ីចេង អាហាររសជាតិឆ្ងាញ់ មុខម្ហូបប្លែកៗ មានជម្រើសអាហារច្រើនមុខ ធានាថាមិនខកបំណងទេ​ ។

Sunzone
Sunzone
Sunzone
Sunzone
Sunzone
Sunzone

ភោជនីយដ្ឋាន តំបន់ព្រះអាទិត្យ SunZone បំរើជូនអាហារបែបសុខភាព មុខម្ហូបនៅទីនោះចម្អិនដោយមិនប្រើប៊ីចេងគិតដល់សុខភាពជាចម្បង គ្រឿងផ្សំនាំចូលពីក្រៅប្រទេសដែលធ្វើអោយរសជាតិឆ្ងាញ់ប្លែកតែម្តង។ សម្រាប់មុខម្ហូបក្នុងហាងមានដូចជា៖ ស៊ុបមាន់ ទឹកស៊ុបថ្នាំចិនសែ មាន់ទឹកដូងគឺ​​ ចម្រាញ់ចេញពីខ្លាញ់មាន់ និងទឹកដូង ដែលធ្វើអោយអ្នកញ៉ាំទទួលបានរសជាតិថ្មីមួយប្លែកមាត់។ អូរ! មិនតែប៉ុណ្ណោះសម្រាប់អ្នកដែលទៅទទួលទាននៅទីនោះ អ្នកនិងទទួលបានកាតដែលមានទឹកប្រាក់ 100$ សម្រាប់ការចំណាយ ហើយកាតនោះលោកអ្នកអាចទូទាត់៣០% នៃចំនួនទឹកប្រាក់ដែលអ្នកទូទាត់សាច់ប្រាក់សុទ្ធ។

Sunzone
Sunzone
Sunzone
Sunzone
Sunzone
Sunzone
Sunzone
Sunzone

ភោជនីយដ្ឋាន តំបន់ព្រះអាទិត្យ SunZone បើកពីម៉ោង១០ព្រឹក ដល់ម៉ោង៣ភ្លឺ (ម៉ោង១០ដល់ម៉ោង៣ល្ងាច មានលក់ប្រភេទគ្រឿងសមុទ្រ និងស៊ុប ហើយចាប់ពីម៉ោង ៦ល្ងាចដល់ម៉ោង ៣ភ្លឺ មានលក់ សាច់អាំងបែបចិន និងគ្រឿងក្លែម សម្រាប់ទីតាំងគឺ ធំទូលាយ មានភាសុកភាព ។ តោះមានចំណូលចិត្តអត់ សាកអាហារសុខភាព ទឹកស៊ុបអត់ប្រើប៊ីចេង អាចមករកសាកបាននៅ ភោជនីយដ្ឋាន តំបន់ព្រះអាទិត្យ ឬ SunZone ។

Sunzone
Sunzone
Sunzone
Sunzone
Sunzone
Sunzone
Sunzone
Sunzone
Sunzone
Sunzone
Sunzone
Sunzone

ភោជនីយដ្ឋាន តំបន់ព្រះអាទិត្យ SunZone
ទីតាំង៖ បឹងកេងកង1 ផ្លូវ 51 កែង370
លេខទូរស័ព្ទ៖ 070440427/ 092432688

វីដេអូ៖

មើលលេងៗឃ្លានមែនទែន! នៅទីនេះល្បីថាម្ហូបអីក៏ឆ្ងាញ់ដែរមែនអត់មហាម៉ូយៗបងម៉ាប់អយស្ទ័រ ?

0

ចឹងបានថាភ្នែកអើយភ្នែកគ្រាន់តែមើលលេងៗទេ បែរទៅជាឃ្លានមែនទែន ទំនងហើយសុទ្ធតែម្ហូបចំណូលចិត្តទៀត ខកខានមិនបានទេមើលទៅ សំខាន់ល្បីថាទីនោះម្ហូបគ្រប់មុខស្អីក៏ឆ្ងាញ់ដែរមែនអត់? មានអ្នកណាមហាម៉ូយ ហាង បងម៉ាប់អយស្ទ័រខ្លះ លើកដៃAdmin សុំចូលរួមផងណា។

ហាង បងម៉ាប់អយស្ទ័រ
ហាង បងម៉ាប់អយស្ទ័រ
ហាង បងម៉ាប់អយស្ទ័រ
ហាង បងម៉ាប់អយស្ទ័រ
ហាង បងម៉ាប់អយស្ទ័រ
ហាង បងម៉ាប់អយស្ទ័រ

និយាយទៅកន្លែងនេះAdmin ស្គាល់យូរហើយ មុខម្ហូបកន្លែងគាត់ឆ្ងាញ់ពិតមែន មានច្រើនមុខទៀតផង សម្បូរទៅគ្រឿងសមុទ្រស្រស់ៗ ជាពិសេសអយស្ទ័រតែម្តង ជាម្ហូបប្រចាំហាងអ្នកណាក៏សរសើថាឆ្ងាញ់ដែរ គ្រប់មុខម្ហូបតម្លៃវិញសមរម្យណាស់ មិនថ្លៃនោះទេ សេវាកម្មក៏ល្អ ហើយបើលើការរៀបចំក្នុងហាងវិញ គឺប្លែកភ្នែកខ្លាំង សម្រាប់គ្រប់មុខម្ហូបគ្រាន់តែឃើញការចម្អិនគឺធានាថាស្រក់ទឹកមាត់ឃ្លានមិនខាន ទាំងនេះដែលធ្វើអោយភ្ញៀវភាគច្រើនចូលចិត្តទៅញ៉ាំនៅកន្លែងរបស់គាត់​។

ហាង បងម៉ាប់អយស្ទ័រ
ហាង បងម៉ាប់អយស្ទ័រ
ហាង បងម៉ាប់អយស្ទ័រ
ហាង បងម៉ាប់អយស្ទ័រ
ហាង បងម៉ាប់អយស្ទ័រ
ហាង បងម៉ាប់អយស្ទ័រ

សម្រាប់ហាង បងម៉ាប់អយស្ទ័រមានពីសាខា នៅក្បែរគ្នាតែម្តង ដែលផ្តល់ជាភាពងាយស្រួលសម្រាប់អ្នកដែលទៅពិសា មិនពិបាកទៅគ្មានកន្លែងញ៉ាំ ក៏ព្រោះថាកន្លែងគាត់លក់ដាច់ខ្លាំង ម៉ូយច្រើនណាស់ មានទាំងតារាល្បីៗភាគច្រើនក៏ចូលចិត្តទៅញ៉ាំកន្លែងគាត់ដែរ​ ដោយសារកន្លែងគាត់ម្ហូបឆ្ងាញ់ហើយតម្លៃសមរម្យ។

ហាង បងម៉ាប់អយស្ទ័រ
ហាង បងម៉ាប់អយស្ទ័រ
ហាង បងម៉ាប់អយស្ទ័រ
ហាង បងម៉ាប់អយស្ទ័រ

ហាង បងម៉ាប់អយស្ទ័រ
ទីតាំង៖ បណ្តោយផ្លូវ 105 កែង 292
លេខទូរស័ព្ទ៖ 096 8888 840 / 097 5555 505

វីដេអូ៖

ចឹងតើស៍!​​ បានជាលក់ដាច់ខ្លាំងណាស់ ពងទាកូន១០០០គ្រាប់អីស៊ីផុយ អ្នកច្បាអំពៅអ្នកណាមិនស្គាល់នោះ

0

លេងសើចម៉េចបាន មិនមែនលំៗទេណា ពងទាកូនឆ្ងាញ់ច្បារអំពៅ​ ល្បីយូរឆ្នាំមកហើយ ថ្វីត្បិតតែបច្ចុប្បន្ននេះកន្លែងលក់ពងទាកូនមានច្រើនក៏ពិតមែន តែសម្រាប់ ទីតាំងពងទាកូនមួយកន្លែងនេះ នៅអាចទាក់ទាញអតិថិជនរបស់ខ្លួន តើអ្វីដែលជាចំនុចពិសេសធ្វើអោយមានការគាទ្រមកដល់បច្ចុប្បន្ននេះ ?

ហាង ពងទាកូនឆ្ងាញ់ផ្សារច្បារអំពៅ
ហាង ពងទាកូនឆ្ងាញ់ផ្សារច្បារអំពៅ
ហាង ពងទាកូនឆ្ងាញ់ផ្សារច្បារអំពៅ
ហាង ពងទាកូនឆ្ងាញ់ផ្សារច្បារអំពៅ
ហាង ពងទាកូនឆ្ងាញ់ផ្សារច្បារអំពៅ
ហាង ពងទាកូនឆ្ងាញ់ផ្សារច្បារអំពៅ

ការនិយាយតៗគ្នាពីមាត់មួយទៅមាត់ តែងតែសរសើមិនដាច់ពីមាត់គឺ ម្ទេស ជ្រក់ខ្ទឹមស ដែលជាស្នាដៃច្នៃប្រឌិតរសជាតិផ្ទាល់របស់ម្ចាស់ហាង តាំងពីការចាប់បើកលក់ដំបូងរសជាតិនៅដដែល ឆ្ងាញ់ ហើយមិនឈួលដល់ច្រមុះ ហើយសម្រាប់ពងទាកូនវិញជម្រើសយកពងល្អថែមទៀតផង ដែលក្នុង១ថ្ងៃគាត់អាចលក់ ចន្លោះពី៨០០គ្រាប់ ទៅ១០០០គ្រាប់ក៏មានដែរ ។

ហាង ពងទាកូនឆ្ងាញ់ផ្សារច្បារអំពៅ
ហាង ពងទាកូនឆ្ងាញ់ផ្សារច្បារអំពៅ
ហាង ពងទាកូនឆ្ងាញ់ផ្សារច្បារអំពៅ
ហាង ពងទាកូនឆ្ងាញ់ផ្សារច្បារអំពៅ
ហាង ពងទាកូនឆ្ងាញ់ផ្សារច្បារអំពៅ
ហាង ពងទាកូនឆ្ងាញ់ផ្សារច្បារអំពៅ

សម្រាប់អ្នកដែលម្តុំផ្សារច្បារអំពៅច្បាស់ជាស្គាល់កន្លែងលក់ពងទាកូនឆ្ងាញ់នេះជាក់ជាមិនខាន ដោយសារទីតាំងនៅកន្លែងនោះលក់យូរឆ្នាំមកហើយ មនុស្សភាគច្រើនគឺចូលចិត្តទៅញ៉ាំនៅកន្លែងនោះណាស់ ហើយមិនដែលភ្លេចទេរឿងខ្ទឹមជ្រក់ដោយសារតែឆ្ងាញ់ប្លែក ក្រៅពីពងទាកូនឆ្ងាញ់ហើយនោះ នៅមានរបស់ញ៉ាំជាច្រើនមុខទៀតដូចជា៖​ក្តាមចំហុយ ខ្យង ពងគ្រួច ភេសជ្ជៈផ្សេងៗទៀតផងដែរ។

ហាង ពងទាកូនឆ្ងាញ់ផ្សារច្បារអំពៅ
ហាង ពងទាកូនឆ្ងាញ់ផ្សារច្បារអំពៅ
ហាង ពងទាកូនឆ្ងាញ់ផ្សារច្បារអំពៅ
ហាង ពងទាកូនឆ្ងាញ់ផ្សារច្បារអំពៅ
ហាង ពងទាកូនឆ្ងាញ់ផ្សារច្បារអំពៅ
ហាង ពងទាកូនឆ្ងាញ់ផ្សារច្បារអំពៅ
ហាង ពងទាកូនឆ្ងាញ់ផ្សារច្បារអំពៅ
ហាង ពងទាកូនឆ្ងាញ់ផ្សារច្បារអំពៅ

ហាង ពងទាកូនឆ្ងាញ់ផ្សារច្បារអំពៅ 
ទីតាំង៖ ផ្លូវ 363 កែង 622 ខាងកើតផ្សារច្បារអំពៅ
លេខទូរស័ព្ទ៖ 017 27 27 12

វីដេអូ៖

មែនក៏អី! រីសតនៅបាត់ដំបង ម្នាក់តែ១០ដុល្លារ គេងបន្ទប់គ្រែ២ បានទៀត!

មែនហើយ យើងគ្រប់គ្នាអោយតែរៀបដាក់គំរោងទៅដើរលេងនៅឯណាចឹង តែងតែនឹកគិតមុនគេដល់កន្លែងគេងតើគួរទៅគេងនៅទីណា កន្លែងណា ម្តុំណា ពិសេសនោះគឺ គិតទៅល្អតម្លៃ និងផាសុកភាព កន្លែងគេងនោះថាតើ ស្អាតអត់ តម្លៃគេម៉េចដែរ អីចឹងទៅ?

យ៉ាងណាមិញ ដើម្បីឆ្លើយតបទៅនឹងចំណងជើងខាងលើ ដែលថាម្នាក់ៗចំណាយតែ១០ដុល្លារ តែបានគេងបន្ទប់គ្រែ២ ទៀតមែនក៏អី? យេស! មានអីថាមិនបាន គឺថាបាន បានទាំងសប្បាយ បានទាំងកន្លែងគេងស្អាត និងតម្លៃសមរម្យទៀតផង ដោយបន្ទប់គ្រែ២ នៅ Home Stone Resort មានសាឡុងធំៗ ២បន្ថែមជាស្រេចនៅក្នុងបន្ទប់គេងដ៏ធំទូលាយ ដែលអាចអោយអ្នកដើរលេងជាក្រុមមិត្តភ័ក្រ ឬលក្ខណៈគ្រួសារ មានគ្នាចាប់ពី ៤ ទៅ ៦នាក់ អាចស្នាក់នៅជុំគ្នាបានដោយងាយស្រួល និងមិនចង្អៀតឡើយ។

តែ Admin សុំ Recommend សម្រាប់អ្នកដើរលេង ជាមិត្តភ័ក្រត្រូវជាង ណាមួយសន្សំលុយចំណាយបានច្រើនទៀតផង មួយវិញទៀតកុំបារម្ភរឿងខ្លាចចិត្ត ខាងរីសតគេ មិនស្វាគមន៍ មិនរាក់ទាក់អីនោះ រឿងគេងគ្នាច្រើនដល់៦នាក់ សម្រាប់គ្រែគេង២ មិនទេ គឺខាងរីសត ចាំស្វាគមន៍យ៉ាងរីករាយ តែម្តងចំនុចនេះកុំបារម្ភ។ ហើយបើគ្រួសារវិញ គេង ៤នាក់ អីសមរម្យជាង យេស យល់ហើយមែនអត់មិនបាច់ពន្យល់ច្រើនទេ ហាសហា!

និយាយដល់ចំនុចពិសេស ក៏ដូចជាសេវាកម្មដែលអ្នកទាំងអស់គ្នានឹងទទួលបានពី Home Stone Resort វិញ មានដូចជា បន្ទប់ស្នាក់នៅលក្ខណៈឯកជនភាព មានភាពថ្លៃធូរ ជាមួយការដេគ័របន្ទប់យ៉ាងទាក់ទាញ ជាមួយថ្ម និងឈើប្រណិត ពិសេសនោះគឺគ្រែគេងតែម្តង ដែលមើលទៅហាក់ជាយើងគេងក្នុងបន្ទប់មាស អញ្ចឹងដែរ ហើយនៅពីមុខបន្ទប់គេងនីមួយៗ ពីមុខបន្ទប់ មានអាងហែងទឹក អមជាមួយសួន ដែលមានភាពងាយស្រួលមែនទែន សម្រាប់ការស្នាក់នៅទីនេះ។ ហើយមួយវិញទៀតនោះ អ្នកក៏អាច កុំម៉្មងអោយខាងរីសត រៀបចំពិធីជប់លៀង, ពិធីខួបកំណើត ឬ Private Event ក៏បាន តាមការចង់បានរបស់អ្នកបានផងដែរ។

សម្រាប់ទីតាំងវិញ កាន់តែងាយស្រួលទៀត កៀកក្រុងបង្កើយ ដោយអ្នកអាចជិះពីផ្សារលើ មកចំងាយប្រមាណ ៨០០ ម៉ែត្រអ្នកនឹងមកដល់ទីតាំងរបស់រីសតតែម្តង នៅខាងឆ្វេងដៃ ជិតដល់រង្វង់មូលនាងរំសាយសក់ ផ្លូវឆ្ពោះទៅភ្នំសំពៅ ឬក៏អាចចុចលើ Link ផែនទីនេះក៏បានដើម្បីបង្កភាពងាយស្រួល ចុចទីនេះ

ខាងក្រោមនេះជាតម្លៃបន្ទប់ របស់ Home Stone Resort

  • បន្ទប់គ្រែ 1 និង សាឡុងគេង តំលៃ 100$ បញ្ចុះតម្លៃ 50% នៅសល់តែ 50$ បូករួមអាហារពេលព្រឹក និង 40$ មិនមានបូកអាហារពេលព្រឹក អាចស្នាក់នៅបាន 3-5 នាក់
  • បន្ទប់គ្រែ 2 និង សាឡុងគេង តំលៃ 120$ បញ្ចុះតម្លៃ 50% នៅសល់តែ 60$ បូករួមអាហារពេលព្រឹក និង 50$ មិនមានបូកអាហារពេលព្រឹក អាចស្នាក់នៅបាន 4-6 នាក់
  • បញ្ជាក់ៈ ការផ្តល់ជូននេះផុតកំណត់នៅបំណាច់ឆ្នាំ២០១៩ ខាងមុខនេះ

សម្រាប់ការកក់បន្ទប់ ឬសេវាកម្មផ្សេងៗ លោកអ្នកអាចទំនាក់ទំនងបានតាមរយៈលេខទូរស័ព្ទៈ 093 89 7777 / 093 95 95 88 / 085 95 95 88