បែកធ្លាយ​រូប​ពី​មុន​និង​ឥឡូវ​របស់​តារា​ស្រី​ថៃ​លំដាប់​ជួរ​មុខ​ទាំង​១០​រូប

ថៃ ៖ នៅ​ក្នុង​សិល្បៈ​ថៃ​តួឯក​ស្រី​គឺ​ត្រូវ​មាន​រូបសម្បត្តិ​ស្រស់​ស្អាត​ទើប​អាច​ឈរជើង​ជា​តួឯក​បាន​យូរ ។ ពេល​នេះ​សូម​នាំ​លោក​អ្នក​ត្រឡប់​ទៅ​មើលរូប​ភាព​ពី​អតីតកាល នៅ​ពេល​ដែល​ពួក​នាង​ទើប​ចូល​សិល្បៈ​ដំបូង​ៗ​ទាំងអស់​គ្នា​!

1/. Patcharapa Chaichua វ័យ៤០ឆ្នាំ
នាង​ផ្ដើម​ចូល​សិល្បៈ​ដំបូង​តាម​រយៈ​ការ​ប្រកួត Miss Hack 1997​។ នាង​ជា​តារា​សម្ដែង​នៅ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ ៧ ថៃ​។

2/. Araya A. Hargate វ័យ៣៨ឆ្នាំ
នាង​ចាប់ផ្ដើម​ចូល​សិល្បៈ​នៅ​ឆ្នាំ ១៩៩៨ ពី​កម្មវិធី​ប្រកួត Miss Motor Show មុន​នឹង​បាន​ក្លាយជា​តារា​ល្បី​ដូច​សព្វថ្ងៃ​។

3/.Janie Tienphosuwan វ័យ ៣៧ ឆ្នាំ
នាង​ចាប់ផ្ដើម​មាន​ស្នាដៃ​ក្នុង​វិស័យ​សិល្បៈ​ដំបូង​ក្នុង music video ដែល​មាន​ចំណងជើង​ថា​បទ «Only You» របស់ JR-Voy​។ សព្វថ្ងៃ​នាង​ជា​តារា​សម្ដែង​នៅ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ ៣ ថៃ​។

4/. Chermarn Boonyasak វ័យ ៣៦ ឆ្នាំ
នាង​ចាប់ផ្ដើម​ចូល​សិល្បៈ​តាំងពី​អាយុ ១២ ឆ្នាំ​ម្ល៉េះ ដែល​បាន​សម្ដែង​ជា​តួឯក​ក្មេង​នៅ​ក្នុង​រឿង «Ngao Rahoo» ដែល​មាន​បងស្រី​បង្កើត​នាង​សម្ដែង​ជា​តួឯក​ស្រី​ផង​ដែរ​។ នាង​មាន​ម្ដាយ​ជា​អ្នក​ជំរុញ ចាប់​នាង​ទៅ​ពត់​ធ្មេញ តុបតែង​មុខ តុបតែង​ខ្លួន​ឱ្យ​ចូល​សិល្បៈ​។ បច្ចុប្បន្ន នាង​ជា​តួ​ស្រី​ដ៏​ស្រស់​ស្អាត​ដូច​ទេពអប្សរ និង​ជាតា​រា​ជួរ​មុខ​ផង​ដែរ​។

5/. Woranut Bhirombhakdi វ័យ ៣៨ ឆ្នាំ
នាង​ចាប់ផ្ដើម​ចូល​សិល្បៈ​ដំបូង​តាម​រយៈ​រឿង «Pop Pee Fah» ក្នុង​ឆ្នាំ ១៩៩៥ នៅ​ប៉ុស្តិ៍​លេខ ៧ ថៃ​។ ក្រោយមក​នាង​ក៏​ជាប់​ជាតា​រា​តួ​ស្រី​លំដាប់​កំពូល ១ ក្នុង​ចំណោម ១០ ជាប់​ៗ​គ្នា​ពី ៤ ទៅ ៥ ឆ្នាំ​។

6/. Urassaya Sperbund វ័យ ២៦ ឆ្នាំ
នាង​ផ្ដើម​ចូល​សិល្បៈ​ដំបូង​ក្នុង​ឆ្នាំ ២០០៧ ហើយ​ក៏​បាន​ចុះ​កុងត្រា​ជាមួយ​ប៉ុស្តិ៍​លេខ ៣ ថៃ និង​បាន​សម្ដែង​រឿង​ដំបូង «Peun See Long Hon» ដែល​ពេល​នោះ​នាង​និយាយ​ថៃ​មិនសូវ​ច្បាស់​ទេ ព្រោះ​នាង​ជា​កូនកាត់​។

7/. Usamanee Waitayanon វ័យ​៣១​ឆ្នាំ
នាង​ផ្ដើម​ចូល​សិល្បៈ​តាំងពី​អាយុ​បាន ៣ ខួប​ម្ល៉េះ ដោយ​បាន​ថត​ម៉ូ​ដែល សម្ដែង​រឿង​ភាគ ហើយ​ក្រោយមក​បាន​ក្លាយជា​តួឯក​ស្រី​ពេញលេញ​នៅ​ប៉ុស្តិ៍​លេខ​៧​។

8/.Praya Lundberg វ័យ ៣០ ឆ្នាំ
នាង​ចូល​សិល្បៈ​តាំងពី​អាយុ ១៤ ឆ្នាំ​។ នាង​ជា​កូនកាត់​ថៃ​-​ស្វី​ស​។ សព្វថ្ងៃ​នាង​ជា​តារា​សម្ដែង ម៉ូ​ដែល ពិធីករ និង​ជាតា​រា​ម្នាក់​ដែល​បាន​ទៅ​បង្ហាញខ្លួន​ក្នុង​កម្មវិធី​ព្រំ​ក្រហម​ពិភពលោក​ផង​ដែរ​។

9/. Davika Hoorne វ័យ ២៧ ឆ្នាំ
នាង​ចូល​សិល្បៈ​ក្នុង​វ័យ ១៧ ឆ្នាំ ដែល​ជា​តារា​សម្ដែង​នៅ​ប៉ុស្តិ៍​លេខ ៧​។ ភាគច្រើន​អ្នក​បានឃើញ​រូប​នាង​ក្នុង​រូប​បែប​ធម្មជាតិ​ៗ តែ​ពិតជា​ស្រស់​ស្អាត​។

10/.Ann Thongprasom វ័យ ៤២ ឆ្នាំ
នាង​ផ្ដើម​អាជីព​សិល្បៈ​តាំងពី​អាយុ ១២-១៣ ឆ្នាំ​ម្ល៉េះ តាម​រយៈ​ការ​ថត​ម៉ូ​ដែល មុន​នឹង​ក្លាយជា​តារា​សម្ដែង​កំពូល​ប្រចាំ​នៅ​ប៉ុស្តិ៍​លេខ​៣​។ នាង​មាន​ងារ​ជា «​រាជ​នី​នៃ​វិស័យ​សិល្បៈ​ថៃ​»​។ សព្វថ្ងៃ​នាង​ក៏​បាន​វិ​វត្ត​ខ្លួន​មក​ជា​ផលិតករ​កុន​ផង​ដែរ​៕

ប្រភព ៖ Women kapok , កែសម្រួល​ដោយ ៖ សំណាង

កាន់លុយតែ ៥ដុល្លារ ចូលលេងដូងទេរ ជិះកាយ៉ាកម៉ាសប្បាយ

មិនជាកន្លែងដែលសំបូរមនុស្សទៅលេងទើបចម្លែក ដោយសារតែការចូលលេងនៅទីនោះគ្មានគិតលុយសំបុត្រថ្លៃចូលលេង ហើយពិសេសនោះ គឺថាបើមិនចង់ចំណាយអីសោះក៏បាន ចូលថតរូបបានម៉ាស៊េរី តែបើចង់សប្បាយម៉ាទំហឹងនោះ គឺថាយើងកាន់លុយតែ ៥ដុល្លារ ទិញសំបុត្រទូកកាយ៉ាកជិះលេងជាមួយមិត្តភ័ក្រ្ត ធានាហ្មងថាសប្បាយណាស់នៅទីនោះ ណាមួយមានសុវត្ថិភាពណាស់ មានអាវការពារសុវត្ថិភាព មានទូកល្បឿនលឿនចាំមើលការពារទៀត ចឹងមានអីបារម្ភទៀតគ្នាយើង។

រមណីយដ្ឋានដូងទេរស្ថិតក្នុង​ទឹកដីភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត គឺជាគោលដៅទេសចរណ៍សម្រាប់ការសម្រាកលំហែរកាយនាចុងសប្ដាហ៍ដែលភ្ញៀវ​ទេសចរ​ទាំងឡាយត្រូវធ្វើដំណើរ​លើដងផ្លូវឆ្ពោះទៅកាន់រមណីយដ្ឋាន​ទឹកឈូ ក្នុងចម្ងាយប្រហែល ៦គីឡូម៉ែត្រពី​ចំណុច​រង្វង់មូលរូបសំណាក​ទឹករលកក្បែរស្ពានមិត្តភាព​កម្ពុជា-កូរ៉េ កំពង់បាយទីរួមខេត្តកំពត រួចបត់ចុះទៅផ្នែក​ខាង​ស្តាំដៃប្រមាណ​ប្រហែល ៤០០ម៉ែត្របន្ថែមទៀត។

ទេសភាពដ៏ស្រស់ត្រកាលតាមដងព្រែកខេត្តកំពត រួមផ្សំជាមួយ សេវាកម្មបម្រើម្ហូបអាហារ និង​សកម្មភាពកម្សាន្តនៅលើ​ផ្ទៃ​ទឹកជា​ច្រើន រួម​មាន កីឡា​ជិះទូក​កាយៈ​គយគន់​ព្រៃ​ចាក ជិះ​ខ្សែរ៉ត​ឆ្លង​ដងព្រែក​ដ៏​រំជើប​រំជួល ជិះ​ក្ដារ​រំអិល​កោង​ខ្ពស់ ជិះទា​ ជិះទូកមើលទេសភាព យោល​ខ្សែពួរ​ និង​ហក់​ទឹក​ពី​លើ​ជណ្ដើរ​ជាដើម។

មិនតែប៉ុណ្ណោះរមណីយដ្ឋានដូងទេរក៏មានជាចម្ការផ្លែឈើ សួនផ្កា បារ៍​ខ្ពស់​ផុត​ដី​សង់​នៅ​ប៉ែក​ខាងឆ្វេង​ដៃ ភោជនីយដ្ឋាន​លើ​ឆ្នេរ​ និង​តុ​អាហារ​ក្រោម​ដើម​ដូង ព្រមជាមួយការបោះតង់ក្នុងតម្លៃ 5$ សម្រាប់អ្នកមានតង់ស្រាប់ និង 13$ សម្រាប់តង់និងសម្ភារៈស្រាប់ពីកន្លែងផ្ទាល់។ ពី ដូងទេរ ក៏មានរៀបចំជាការកក់ទុក តុសម្រាប់អង្គុយជាមួយម្ហូបអាហារ ៤ មុខ ដែលបានរៀបចំរួចជាស្រាច់ក្នុងតម្លៃ​ ៦០ដុល្លា តាមរយៈលេខទូរស័ព្ទ 096​ 248 333 4 ។

រមណីយដ្ឋានដូងទេរ
លេខទូរស័ព្ទ៖ 096​ 248 333 4
បើក៖
 ៨ព្រឹក​ ដល់ ១១យប់
ទីតាំង៖ ភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត
ផែនទី៖​ https://her.is/2DglIwH

ធ្លាប់តែ​ឃើញ Pancake ស្លៀក​ពាក់សុភាព តែ​លើក​នេះ​ស្មាន​មិន​ដល់​នាង​ស្លៀក​ឈុត​បែប​នេះ

ថៃ​៖ បើសិនជា​ឈុត​ធ្វើ​ពី​សូត្រ​ឬ​ឈុត​ថៃ ដែល​ធ្លាប់​បានឃើញ Pancake ស្លៀក​ជា​ប្រចាំ​នោះ ក៏​អាច​នឹង​ស៊ាំ​ភ្នែក​សម្រាប់​នាង​ទៅ​ហើយ សម្រាប់​តារា​ម៉ូ​ដែល និង​ជាតា​រាម​ស្ដែង វ័យ​៣១​ឆ្នាំ ដែល​មានឈ្មោះ​ល្បីល្បាញ ។ តែ​សម្រាប់​ពេល​នេះ​វិញ​នាង​ក៏​បាន​ធ្វើ​ឱ្យ​ខ្លួនឯង​ប្លែក​មួយ​កម្រិត​ទៀត​ព្រោះតែ​ឈុត​ហែល​ទឹក​សិច​ស៊ី​របស់​នាង​នោះ​ឯង ។

Pancake
Pancake

រាល់ដង​ពេល​ដែល Pancake បាន​ទៅ​ដើរ​លេង​នៅ​សមុទ្រ​សឹងតែ​មិន​ដែល​ឃើញ​នាង​ស្លៀក​ឈុត​សិច​ស៊ី​ដូច​តារា​ស្រី​ផ្សេង​ៗ​ឡើយ ទើប​ធ្វើ​ឱ្យ​នាង​ជាប់​ឈ្មោះ​ថា ជាតា​រា​ស្រី​ដែល​តែងខ្លួន​រៀបរយ ។ តែ​លើក​នេះ​សឹងតែ​មិន​គួរ​ឱ្យ​ជឿ​ថា នាង​បាន​បង្ហាញ​នូវ​រាង​ស្អាត​សិច​ស៊ីក្នុង​ឈុត​ហែល​ទឹក​ចម្រុះ​ពណ៌​ជា​ច្រើន​ឈុត​បែប​នេះ​សោះ ហើយ​នាង​បាន​ថត​ក្នុង​កាយវិការ​អង្គុយ និង​គេង ជា​លក្ខណៈ​ម៉ូ​ដែល​តែ​ម្ដង ព្រម​ជាមួយនឹង​ក្មួយ​ស្រី​ឈ្មោះ អ័ន​ឆ័ន ដែល​ទៅ​ជាមួយ​ផង​ដែរ ៕

Pancake
Pancake

ប្រភព ៖ sanook , កែសម្រួល​ដោយ ៖ សំណាង

ទស្សនារឿង The Lion King នៅរោងភាពយន្តលេជេនទទួលបានបណ្តោងសោរដ៏ស្រស់ស្អាត!

ចង់បានបន្តោងសោរ Original របស់រឿង The Lion King ទេ?
តោះ!! ទៅមើលលក្ខខណ្ឌងាយៗដូចខាងក្រោម៖

  • រាល់ការជាវសំបុត្ររឿង The Lion King 4សន្លឹក ឬក៏ជាវសំបុត្រកុន Diamond Class ឬ Gold Class 2 សន្លឹក លោកអ្នកនឹងទទួលបានបន្តោងសោរ Original ដ៏ស្រស់ស្អាតមួយភ្លាមៗ។ កម្មវិធីនេះចាប់ផ្តើមពីថ្ងៃ14 ខែ កក្កដា នេះរហូតដល់អស់ពីស្តុក និងមានតែនៅគ្រប់សាខារបស់រោងភាពយន្តលេជេនប៉ុណ្ណោះ។

សម្រាប់ប្រិយមិត្តដែលប្រើប្រាស់កាតសមាជិកលេជេន និងកម្មវិធីបញ្ចុះតម្លៃផ្សេងៗ ក៏អាចចូលរួមបានដែរ។

កាន់តែចំណេញទស្សនារឿងហើយបានបន្តោងសោរ Original របស់រឿង The Lion King ទៀតចាំអីទៀត ប្រញាប់ឡើងចំនួនមានកំណត់ណា៎!

អ្នកណាៗក៏ទៅលេជេនដែរ! Click Here to visit our official website: http://www.legend.com.kh/

អស់តែ២ដុល្លា នំបញ្ចុក១ចាន ថែមកាហ្វេ១កែវទៀត រឿងអីថាមិនសាកនោះ

ត្រៀមលុយ២ដុល្លាសម្រាប់អាហារពេលព្រឹក ញ៉ាំនំបញ្ចុក១ចាន ថែមកាហ្វេ១កែវដោយឥតគិតថ្លៃ នៅហាង នំបញ្ចុក ផ្លូវ២០០៤ ប្រជុំដោយនំបញ្ចុកមានគ្រប់រសជាតិ បញ្ចុកខួរក្តាម នំបញ្ចុកឆ្នាំងភ្លើង នំបញ្ចុក្បាលត្រី នំបញ្ចុកជើងជ្រូក នំបញ្ចុកផាកឡូវ គ្រប់មុខតែម្តង។

ហាង នំបញ្ចុក
ហាង នំបញ្ចុក
ហាង នំបញ្ចុក
ហាង នំបញ្ចុក
ហាង នំបញ្ចុក
ហាង នំបញ្ចុក

សម្រាប់អាហារពេលព្រឹកអ្នកនៅម្តុំផ្លូវ២០០៤​ មិនបាច់ទៅណាឆ្ងាយទេ មកហាង នំបញ្ចុក ដឹងតែឆ្អែតហើយ អស់តែ២ដុល្លា ញ៉ាំនំបញ្ចុក១ចាន ថែមជូនកាហ្វេរសជាតិថ្មីប្រចាំហាង១កែវភ្លាមៗ ចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង១០ព្រឹក ពីថ្ងៃទី ១៦ ដល់ ៣១ ខែកក្កដា ឆ្នាំ ២០១៩ ។ និយាយទៅសម្រាប់រសជាតិនំបញ្ចុកវិញគឺ មានគ្រប់រសជាតិ គ្រប់មុខ សម្លអីក៏បានដែរ ហើយសម្រាប់ទីតាំងវិញធំទូលាយ ស្រួលសម្រាប់ការជជែកពិភាក្សាការងារផ្សេងៗ

ហាង នំបញ្ចុក
ហាង នំបញ្ចុក
ហាង នំបញ្ចុក
ហាង នំបញ្ចុក
ហាង នំបញ្ចុក
ហាង នំបញ្ចុក

កុំភ្លេចណាព្រឹកស្អែក ណាត់គ្នីគ្នាឱ្យហើយទៅញ៉ាំនំបញ្ចុក១ចាន បានសាករសជាតិកាហ្វេប្រចាំហាង១កែវយ៉ាងឆ្ងាញ់ពិសារ អស់តែ២ដុល្លា រឿងអីថាមិនសាកត្រូវអត់!​ ហើយសម្រាប់រសជាតិនំបញ្ចុកវិញមានគ្រប់មុខតែម្តង ងាយស្រួលជ្រើសរើសតាមចំណង់ចំណូលចិត្តរៀងៗខ្លូន ។

ហាង នំបញ្ចុក
ហាង នំបញ្ចុក
ហាង នំបញ្ចុក
ហាង នំបញ្ចុក
ហាង នំបញ្ចុក
ហាង នំបញ្ចុក

ហាង នំបញ្ចុក
ទីតាំង៖ ផ្លូវ2004 ទល់មុខសាលាអន្តរជាតិណ័រប្រិជ
លេខទូរស័ព្ទ៖ 010 609 809 / 093 891 816
បញ្ជាក់៖ ការផ្តល់ជូននេះ ចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង១០ព្រឹក ថ្ងៃទី ១៦ ដល់ ៣១ ខែកក្កដា ឆ្នាំ ២០១៩ ប៉ុណ្ណោះ

វីដេអូ៖

ចំនីមាត់ថ្មីហើយប្លែក ឈុតស៊ុបម្ទេស ឈុតបុកគ្រឿងសមុទ្រ ពីហាងបុកល្ហុងបាងកក

ទប់ចិត្តមិនបានទេ ម្ហូបទំនងបែបនេះហើយ លេងមកទាំងឈុតៗចឹងហ្មង ឈុតបុកល្ហុងគ្រឿងសមុទ្រ ឈុតបុកល្ហុងឥសាន្ត ហើយមួយទៀតនោះគឺ ឈុតស៊ុបម្ទេស ឃើញភ្លាមអារម្មណ៍នៅមិនសុខទេ ទំនងខ្លាំងពេក រសជាតិវិញជូ ហឹរ ប្រៃលាយគ្នាជាតិណាស់។

ហាង  បុកល្ហុងបាងកក
ហាង បុកល្ហុងបាងកក
ហាង បុកល្ហុងបាងកក
ហាង បុកល្ហុងបាងកក
ហាង បុកល្ហុងបាងកក
ហាង បុកល្ហុងបាងកក

ហាង បុកល្ហុងបាងកក​ ចាប់បើកដំណើរការសាខាមួយទៀតហើយគឺសាខាអ៊ីអន២ មានបម្រើជូននៅមុខម្ហូប ជាលក្ខណៈអាហារសម្រន់ជាច្រើនមុខ មានជាឈុតដូចជា៖ ឈុតបុកល្ហុងគ្រឿងសមុទ្រ ឈុតបុកល្ហុងឥសាន្ត គុយទាវទូកពិសេស បាយឆាកាពិ ផាត់ថៃ រូមជាមួយមុខម្ហូបថ្មីៗហើយប្លែកទៀតផងនោះគឺ ឈុតស៊ុបម្ទេស ធានាថាឆ្ងាញ់ប្លែកតែម្តង រសជាតិក៏ប្លែកខ្លាំងអតិថិជនភាគច្រើនចូលចិត្តញ៉ាំណាស់។

ហាង បុកល្ហុងបាងកក
ហាង បុកល្ហុងបាងកក
ហាង បុកល្ហុងបាងកក
ហាង បុកល្ហុងបាងកក
ហាង បុកល្ហុងបាងកក

សម្រាប់ឈុតស៊ុបម្ទេស នេះមានរហូតទៅដល់៣ទំហំ តូច កណ្តាល ធំ បើទៅជាលក្ខណៈគ្រួសារ ឬក្រុមការងារ មិត្តភក្តិអី ដឹងតែត្រូវម៉ាច់ហើយ ឈុតតូចអាចញ៉ាំចាប់ពី២ទៅ៣នាក់ ឈុតកណ្តាលពី៤ ទៅ៥នាក់ ឈុតធំវិញអាចញ៉ាំចាប់ពី៦នាក់ទៅ៨នាក់ និយាយទៅគឺហុតបែកញីសខ្ចាយហ្មង។

ហាង បុកល្ហុងបាងកក
ហាង បុកល្ហុងបាងកក
ហាង បុកល្ហុងបាងកក
ហាង បុកល្ហុងបាងកក
ហាង បុកល្ហុងបាងកក
ហាង បុកល្ហុងបាងកក

ហាង បុកល្ហុងបាងកក
លេខទូរស័ព្ទ៖ 010 32 62 30
ទីតាំង៖ ផ្លូវ 1003 ទល់មុខផ្សារម៉ាក្រូ

វីដេអូ៖

ឈុ​ម​ភូ អា​រ៉ៈ​យ៉ា លេង​ឈុត​ណា​ក៏​នៅ​តែ​ស្អាត ពិសេស​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូ​ដ​នៅ​ប៉ា​រី​ស

បើ​ទោះជា​ពេល​នេះ នាង​បាន​ក្លាយជា​ម្ដាយ​គេ និង​មានកូន​ភ្លោះ​ពីរ​នាក់​ហើយ​ក្ដី​ក៏ Araya A. Hargate វ័យ​៣៨​ឆ្នាំ នៅ​តែ​រក្សា​ភាព​ស្រស់​ស្អាត​ដដែល ។ នាង​ទើបបាន​ធ្វើ​ដំណើរ​ទៅ​ចូលរួម​កម្មវិធី​បង្ហាញ​ម៉ូ​ដ​លំដាប់​ពិភពលោក​នៅ​ក្រុងប៉ារីស ប្រទេស​បារាំង គឺ​កម្មវិធី Paris Fashion Week Haute Couture Fall/ Winter 2019 ។

ក្រៅពី​បាន​សាង​ការ​ចាប់អារម្មណ៍​ដល់​ហ្វ៊ែ​ន​ៗ​អ្នកគាំទ្រ​តាម​រយៈ​ការ​បើក​បង្ហាញខ្លួន​ក្នុង​ឈុត Finale ដ៏​លេចធ្លោ​នោះ ឈុ​ម ភូ ក៏​បាន​នាំ​យក​នូវ​ឈុត​ស្អាត​ៗ​ជា​ច្រើន​ទៀត ទៅ​បង្ហាញ​ក្នុង​កម្មវិធី​នោះ​ដោយ​នាង​ក៏​បាន​បង្អួត​សម្រស់​ដ៏​ស្អាត និង​សិច​ស៊ី​របស់​នាង​នៅ​ក្នុង​កម្មវិធី​នោះ ។

ក្នុង​ឈុត​នីមួយ​ៗ​របស់​នាង គឺ​មិន​ធ្វើ​ឱ្យ​អ្នកចូលរួម និង​អ្នក​ទស្សនា​ខកបំណង​ឡើយ ។ ចង់​ឃើញ​ឈុត​ស្អាត​ដែល​នាង​បង្ហាញ​នោះ​យ៉ាងណា​តោះ​! ទៅ​មើល​ទាំងអស់​គ្នា !

៥​យ៉ាង​ពី​តារា​សម្ដែង​ប្រុស​កូរ៉េ Song Joong Ki ដែល​ទើប​ល្បី​រឿង​លែងលះ​គ្នា​ជាមួយ​ភរិយា

កូរ៉េ ៖ មក​ដឹង​រឿង​៥​យ៉ាង​ពី​តួឯក​ប្រុស​កូរ៉េ ដែល​ល្បី​ក្នុង​រឿង​ភាគ «Descendants of the Sun» គឺ​លោក សុង ជុង​គិ (Song Joong Ki)

1 . សង្ហា​ដោយ​មិន​កែ​សម្ផស្ស
បើសិនជា​និយាយ​ដល់​តារា​កូរ៉េ មនុស្ស​ជា​ច្រើន​អាច​នឹង​នឹកឃើញ​ដល់​ការ​វះកាត់​កែ​សម្ផស្ស​របស់​តារា​ទាំងនោះ ។ ប៉ុន្តែ​សម្រាប់​តារា​សម្ដែង​មួយ​នេះ​វិញ គឺ​មិន​បាន​ឆ្លងកាត់​ការ​កែ​សម្ផស្ស​អ្វី​ឡើយ ផ្ទុយ​ទៅ​វិញ​លោក​មាន​រូបរាង​សង្ហា តាំងពី​កំណើត ហើយ​លោក​មាន​ស្នាមញញឹម​ដ៏​គួរ​ឱ្យ​ស្រឡាញ់​តែ​ម្ដង ។

2 . មុខ​ក្មេង​ជាង​វ័យ
សាក​ទាយ​អាយុ​តាម​រយៈ​ផ្ទៃមុខ​របស់ សុង ជុង​គិ ទៅ​មើល​ជឿ​ថា មនុស្ស​ជា​ច្រើន​អាច​នឹង​គិត​ថា លោក​ទើប​មាន​អាយុ​ម្ភៃ​ឆ្នាំ​ជាង​អី​ប៉ុណ្ណោះ តែ​តាម​ពិត​លោក​មាន​អាយុ​៣៤​ឆ្នាំ​ហើយ ដោយ​លោក​បាន​កើត​នៅ​ថ្ងៃ​ទី​១៨ កញ្ញា ១៩៨៥ នា​ក្រុង Daejeon ប្រទេស​កូរ៉េ​ខាងត្បូង ។ លោក​ជា​កូនប្រុស​កណ្ដាល ដោយ​លោក​មាន​បងប្រុស​ម្នាក់ និង​ប្អូនស្រី​ម្នាក់ ។

3 . រៀន​ពូកែ​ណាស់
ចំពោះ​តារា​កូរ៉េ​ដែល​រៀន​ពូកែ​ៗ ជុង​គិ ក៏​ជាតា​រា​មួយ​រូប ដែល​ស្ថិត​ក្នុង​លំដាប់​អ្នករៀន​ពូកែ​ម្នាក់​បើ​ធៀប​នឹង​អ្នកសិល្ប​ដទៃ ។ លោក​រៀន​នៅ​វិទ្យាល័យ Namdaejeon ហើយ​បន្ត​រៀន​ថ្នាក់ឧត្តម​សិក្សា​នៅ​សាកលវិទ្យាល័យ Sungkyunkwan ។

4 . ជា​អ្នក​ស្រឡាញ់​កីឡា
ឃើញ​មុខ​ស្អាត​បែប​នេះ តែ​លោក​ក៏​ជា​អ្នក​ស្រឡាញ់​ខាង​វិស័យ​កីឡា​ផង​ដែរ ។ ត្រឡប់​ទៅ​វ័យ​សិក្សា​វិញ ជុង​គិ បាន​មានឱកាស​ចូលរួម​ប្រកួត​ជិះ​ស្គី​ចម្ងាយ​ខ្លី​លំដាប់​ប្រទេស​ផង​ដែរ ។ ក្រៅពី​នេះ​លោក​បាន​ចូលរួម​ប្រកួត​ថ្នាក់​ជាតិ ៣​លើក ហើយ​ឈ្នះ​ក្នុង​ការ​ប្រកួត​កីឡា​ធំ​ៗ​នោះ​ដែរ នា​ពេល​ដែល​លោក​នៅ​រៀន​ថ្នាក់មធ្យមសិក្សា ។ តែ​ក្រោយមក​លោក​ក៏​រង​របួស ហើយ​បាន​ផ្អាក​ពី​ផ្នែក​កីឡា​នោះ​មក ។ លោក​ជា​មនុស្ស​ចូល​ចិត្ត​កីឡា​គ្រប់​ប្រភេទ តែ​លោក​ចូល​ចិត្ត​កីឡាបាល់ទាត់​ខ្លាំង​ជាងគេ ។

5 . រឿង​ស្នេហា​របស់​តារា​ប្រុស​រូប​នេះ
បើ​និយាយ​ពី​រឿង​ស្នេហា​វិញ ជុង​គិ មិនសូវ​មានរឿង​រ៉ាវ​ស្នេហា​អី​ច្រើន​ដែរ តែ​ក្នុង​ឆ្នាំ​២០១០ លោក​បាន​ផ្ដល់​បទ​សម្ភាស​ថា លោក​ធ្លាប់​មាន​ស្នេហា​មក​៤​នាក់​ហើយ ដែល​ជានា​រី​ក្រៅ​សិល្ប​ទាំងអស់ ។ អ្វី​ដែល​សំខាន់​លោក​ក៏​បាន​និយាយ​ដល់​ការ​ថើប​ដំបូង​នៅ​ចំណត​ឡានក្រុង​ទៀត​ផង មុន​នឹង​បាន​រៀប​ការ​ជាមួយ​តារា​សម្ដែង​នាង សុង ហេ​ក្យូ (Song Hye Kyo) កាលពី​ថ្ងៃ​ទី ៣១ តុលា ២០១៧ ។

តែ​ក្រោយមក​មិន​ដល់​២​ឆ្នាំ​ផង តំណាង​មេធាវី​របស់ សុង ជុង​គិ បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថា កាលពី​ថ្ងៃ​ទី​២៦ មិថុនា ២០១៩ កន្លង​ទៅ​ថ្មី​ៗ​នេះ​ថា ក្នុង​នាម​ជា​មេធាវី​របស់​លោក ជុង​គិ លោក​បាន​ដំណើរការ​ស្នើ​សុំ​លែងលះ​ជាមួយនឹង​ហេ​ក្យូ រួច​ហើយ​ឯ​តុលាការក្រុង​សេ​អ៊ូ​ល ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

ឱកាស​លើក​ទី​១ បញ្ញា សិ​ទ្ឋិ ឈ្នះ​ការ​ប្រកួត​​គ្រង​ឈុត​បុរាណ​លេចធ្លោ​ជាងគេ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង សម្តែង និង​ជា​ពិធីករ​លោក បញ្ញា សិ​ទ្ឋិ បាន​ចំណាយពេល​ចូលរួម​ប្រកួត​គ្រង​ឈុត​បុរាណ​ប្រចាំឆ្នាំ ដោយ​ក្នុង​ចិត្ត​ចង់​លើក​ស្ទួយ​វប្បធម៌​ខ្មែរ​។ នេះ​ជា​ការ​ចូលរួម​លើក​ទី​១​ហើយ បាន​គ្រង​ឈុត​បុរាណ​ជាមួយ​សិល្បករ​ជា​ច្រើន​រូប​ទៀត​។

អ្វី​ដែល​នឹក​ស្មាន​មិន​ដល់​នោះ គឺ​គណៈមេប្រយោគ​បាន​សម្រេច​ឲ្យ​តារាចម្រៀង​រូប​នេះ​ឈ្នះ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​២​។ នេះ​ជា​ព្រឹត្តិការណ៍ «​ទិវា​វប្បធម៌​បេតិកភណ្ឌ​ជាតិ​ឆ្នាំ​២០១៩» និង​ជា​ព្រឹត្តិការណ៍​ប្រកួត​ឈុត​បុរាណ​ប្រចាំឆ្នាំ​២០១៩​។ តារា​ចូលរួម​សុ​ទ្ឋ​សឹង​ជា​សមាជិកគ្រួសារ​តារា​កម្ពុជា និង​ជា​ការ​អបអរ​ខួប​គម្រប់​៣​ឆ្នាំ​នៃ​ការ​បង្កើត​ក្រុម​គ្រួសារ​តារា​កម្ពុជា​ផង​ដែរ​។

លោក​មក​ប្រកួត​នេះ​យក​ឈុត ទេវតា ដើម្បី​ចូលរួម​ខួប​គ្រួសារ​តារា​កម្ពុជា ដោយ​ចង់​ដឹង​ថា មានការ​រៀបចំ​បែប​ណា ព្រោះ​គ្រួសារ​តារា​កម្ពុជា​ល្បីឈ្មោះ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ណាស់​។​លោក​ពិតជា​នឹក​អត់​ដល់​ថា ទម្រង់​ដែល​លោក​គ្រង​ជា​ឈុត​បុរាណ​ខ្មែរ​បាន​ទទួល​ការ​ចាប់អារម្មណ៍​ពី​ទស្សនិកជន និង​មេ​ប្រយោគ​បែប​នេះ​ឡើយ​។

លោក​ពិតជា​ស្រឡាំងកាំង​តែ​ម្តង ដែល​គេ​ប្រកាស​ឲ្យ​ឡើង​ទៅ​វគ្គ​បន្ត​ៗ រហូត​សល់​តែ​បេក្ខជន​៣​រូប​បេ​ក្ខ​នារី​៣​រូប ហើយ​ផ្នែក​បុរស​លោក​ជាប់​លេខ​២​។ តាម​លក្ខខណ្ឌ​មេ​ប្រយោគ​ផ្តល់​ពិន្ទុ​លើ​ដំណើរ​ស្អាត ស្នាម​ញញឹម​ជឿជាក់ ព្រមទាំង​ការ​គ្រង​ឈុត​សម្លៀក​បំពាក់​មាន​ភាព​ប្រណីត​ជាងគេ​ក្នុង​ឆ្នាំ​២០១៩​នេះ​។ ការ​ទទួល​បាន​នេះ ពិតជា​កិត្ត​យស​ហើយ​ក៏​អរគុណ​ដល់​កម្មវិធី និង​សិល្បករ​ទាំងអស់​បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​រៀង​ៗ​ខ្លួន​ខំ​រិះរក​សម្លៀក​បំពាក់​បុរាណ​យក​មក​ច្នៃ​ដើម្បី​លើក​ស្ទួយ​វប្បធម៌​ជាតិ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

មិន​ច្បាស់​ថា​តារា​ថៃ​រូប​នេះ​ផុស​រូប​ឆ្មា ឬ​បង្គន់​ដូច​បល្ល័ង្ក

ថៃ​៖ តារាចម្រៀង និង​ជា​តារា​សម្ដែង វ័យ​៤៥​ឆ្នាំ ម្នាក់​ឈ្មោះ Kejmanee Wattanasin បាន​ធ្វើ​ឱ្យ​ហ្វ៊ែ​ន​ៗ​ចាប់អារម្មណ៍​ដោយ​មិនដឹង​ថា រូប​ផ្ដោត​លើ​សត្វ​ឆ្មា ឬ​បង្គន់​ស្បែក​របស់​នាង ។

រូប​នោះ​បាន​ធ្វើ​ឱ្យ​ហ្វ៊ែ​ន​ៗ​ប្លែក​ចិត្តខ្លាំង​ចំពោះ​នាង​ដែល​ផ្ទះ​របស់​នាង​ក្នុង​ត្រកូល​គ្រួសារ Wattanasin ជា​ផ្ទះ​ដែល​មាន​តម្លៃ​ថ្លៃ​ខ្លាំង​ប្រមាណ​៥០​លាន​បាត​ថៃ​ឯណោះ ដែល​បាន​មក​ពី​កម្លាំង​ញើស​ឈាម​រវាង​នាង និង​ស្វាមី

ថ្មី​ៗ​នេះ Kejmanee Wattanasin បាន​ផុស​រូប​សត្វ​ឆ្មា ដែល​នៅ​ក្នុង​បន្ទប់ទឹក​កំពុង​ឈរ​នៅ​លើ​បង្គន់​ស្បែក​ដ៏​ទន់ ពណ៌​ត្នោត រួម​នឹង​មាន​កន្លែង​ដាក់​គង​ដៃ​ពីលើ​ទៀត​ផង មើលទៅ​ប្រណីត ស្កឹមស្កៃ និង​ថ្លៃ​ខ្លាំង​ណាស់ ដោយ​បង្គន់​ប្រភេទ​នេះ​មាន​តម្លៃ​ខ្ទង់​៦​ម៉ឺន​បាត​ថៃ​ទៀត​ផង ។ រឿង​នេះ​បាន​ធ្វើ​ឱ្យ​ហ្វ៊ែ​ន​ៗ​ភ្ញាក់ផ្អើល​ខ្លាំង​ជាមួយនឹង​បង្គន់​ដូច​បល្ល័ង្ក​នោះ​រហូត​ធ្វើ​ឱ្យ​គេ​ភ្លេច​មើល​ឆ្មា​ដែល​នៅ​ពីលើ​បង្គន់​នោះ​ទៅ ៕

ប្រភព ៖ posttoday , កែសម្រួល​ដោយ ៖ សំណាង