ហ្វឺ មីស៊ុបមួយកន្លែងនេះរសជាតិមិនធម្មតា ជាមួយស្នាដៃចុងភៅមានបទពិសោធន៍ ជិត២០ឆ្នាំ

0

អ្នកដែលចូលចិត្តញ៉ាំហ្វឺ ចូលចិត្តញ៉ាំមីស៊ុប ពេលបានមកដល់កន្លែងមួយនេះដឹងតែពេញចិត្តហ្មងជាមួយរសជាតិដ៏ពិសេសពីចុងភៅដែលជាម្ចាស់ហាង និងមានទពិសោធន៍ ជិត២០ឆ្នាំមកនេះ គឺធានាថាផ្ដល់រសជាតិជូនលោកអ្នកពិតជាមិនអោយខកបំណង។

ហាង មីគាវ ឆាយសេង
ហាង មីគាវ ឆាយសេង
ហាង មីគាវ ឆាយសេង

ច្បាស់ជាចង់ស្គាល់ហើយមែនអត់ ដើម្បីបានមកសាកភ្លក្សរសជាតិ ចង់ដឹងថាឆ្ងាញ់ប៉ុណ្ណានោះ? ណ្ហើយមិនលាក់ទេ កន្លែងពិសេសបែបនេះត្រូវតែនាំអោយអ្នកទាំងអស់គ្នាបានស្គាល់ហើយជាពិសេសគឺអ្នកប្លុកចោមចៅ ប្លុកបុរីសន្តិភាព២ ពិតជាមិនអាចរំលងបានទេណាជាមួយហាង មីគាវ ឆាយសេង ។ អ្នកដែលនៅ បុរីសន្តិភាព២ ច្បាស់ជាធ្លាប់ស្គាល់ និងធ្លាប់បានញ៉ាំរួចមកហើយព្រោះថា ហ្វឺ មីស៊ុប នៅទីនេះគឺល្បីខ្លាំងណាស់។ ហ្វឺ គឺជាមុខម្ហូបដែលលក់ដាច់ខ្លាំងជាងគេប្រចាំហាងតែម្ដង និងមីស៊ុបក៏ទទួលបានការគាំទ្រមិនធម្មតាដែរ។ អ្វីដែលពិសេសគ្រឿងផ្សំបន្ថែមពិសេសដែលមិនអាចខ្វះបានពេលញ៉ាំហ្វឺ និងមីស៊ុបនៅទីនេះគឺមានខ្ទឹមជ្រក់ និងម្ទេសត្រាំ និយាយពីថាពីរមុខនេះជាតិសាហាវ និងធ្វើដោយម្ចាស់ហាងផ្ទាល់តែម្ដងរសជាតិឆ្ងាញ់ពិតៗ។

ហាង មីគាវ ឆាយសេង
ហាង មីគាវ ឆាយសេង
ហាង មីគាវ ឆាយសេង

ស្គាល់កន្លែងពិសេសបែបនេះហើយនៅចាំអីទៀតអ្នកប្លុកចោមចៅ ប្លុកបុរីសន្តិភាព២ ចង់ភ្លក្សចង់ដឹងថារសជាតិពិសេសដូចល្បីប៉ុណ្ណា កុំភ្លេចកម្ម៉ង់ញ៉ាំណា។ សម្រាប់ទីតាំងហាងស្ថិតនៅផ្ទះលេខ 4C ផ្លូវលេខ3C ក្បែរផ្សារបុរីសន្តិភាព២ ៕

ហាង មីគាវ ឆាយសេង

ហាង មីគាវ ឆាយសេង
លេខទូរសព្ទ៖ 081 386 333 / 071 338 633
ទីតាំង៖ ស្ថិតនៅផ្ទះលេខ 4C ផ្លូវលេខ3C ក្បែរផ្សារបុរីសន្តិភាព២

វីដេអូ៖

ចូលចិត្តញុាំប្រហិតសាច់គោមែនទេ??? ចង់បានប្រហិតមិនប្រើសារធាតុគីមី មករកនៅ ប្រហិតសាច់គោ SM14 សាខាផ្សារឈូកមាស?

0

អ្នកណាខ្លះនៅម្តុំផ្សារឈូកមាស? ចង់ញុាំប្រហិតសាច់គោមានរសជាតិឆ្ងាញ់???ប្រើរូបមន្តប្រចាំគ្រួសារ មិនប្រើសារធាតុគីមី ស្វិតល្មមញុាំ មិនស្វិតខ្លាំង វ៉ៃដោយម៉ាស៊ីនផ្ទាល់ ចង់ទិញជាចង្កាក់ក៏បាន​ ទិញជាគីឡូក៏បាន ទំនុកចិត្តក្នុងការញុាំ ទឹកជ្រលក់ឆ្ងាញ់ប្លែក អាចមករកបាននៅ ហាងប្រហិតសាច់គោ SM14 សាខាផ្សារឈូកមាស។

ហាង ប្រហិតសាច់គោ SM14
ហាង ប្រហិតសាច់គោ SM14
ហាង ប្រហិតសាច់គោ SM14
ហាង ប្រហិតសាច់គោ SM14

ជាមួយនឹងទំនុកចិត្ត សុវត្ថិភាព គឺប្រហិតសាច់គោ SM14 មិនប្រើសារធាតុរក្សាទុកបានយូរ ប្រើតែម្សៅពោត ដែលរូបមន្តប្រចាំគ្រួសារផ្ទាល់ញុាំបានទាំងចាស់ទាំងក្មេងតូចៗ ហើយបើទឹកជ្រលក់ប្រចាំហាងវិញមានរហូតដល់៤រសជាតិសម្រាប់អោយបងប្អូនរើសបាន មានដូចជា៖ ទឹកជ្រលក់អំពិលទុំសណ្តែកដី ទឹកអំពិលទុំសៀងល្ងរ ទឹកជ្រលក់សាតេតុងយាំ ទឹកជ្រលក់សាតេម្ទេស ហើយប្រហិតវិញបងប្អូនក៏អាចកុម្មង់ជាប្រហិតសាច់គោចង្កាក់ ប្រហិតឆឹង ប្រហិតសាតេម្ទេស ប្រហិតសាតេតុងយាំបានផងដែរ។

ហាង ប្រហិតសាច់គោ SM14
ហាង ប្រហិតសាច់គោ SM14
ហាង ប្រហិតសាច់គោ SM14
ហាង ប្រហិតសាច់គោ SM14

សម្រាប់ហាង ប្រហិតសាច់គោ SM14 ក៏មានលក់ដុំ និងលក់រាយផងដែរ បងប្អូនអាចកុម្មង់នៅហាងផ្ទាល់ក៏បានកុម្មង់តាមរយៈលេខទូរសព្ទផ្ទាល់ក៏បាន ហើយអ្វីដែលពិសេសមួយទៀតនោះ ក្នុងឱកាសបើកប្រម៉ូសិននេះ គឺបងប្អូនទិញ ៥ចង្កាក់ ថែមជូន ១ចង្កាក់ ទិញ១០ចង្កាក់ ថែម ៣ចង្កាក់ រីឯទិញគីឡូ គឺ១គីឡូ ៤មុឺនរៀល ថែមទឹកជ្រលក់ និងហ្វ្រីការដឹកជញ្ជូនសម្រាប់រាជធានីភ្នំពេញផ្ទាល់តែម្តង ។

ហាង ប្រហិតសាច់គោ SM14
ហាង ប្រហិតសាច់គោ SM14
ហាង ប្រហិតសាច់គោ SM14
ហាង ប្រហិតសាច់គោ SM14
ហាង ប្រហិតសាច់គោ SM14

ហាង ប្រហិតសាច់គោ SM14
លេខទូរសព្ទ៖ 070 22 11 97
ទីតាំង៖ ក្រោយផ្សារឈូកមាស
ផែនទី៖ https://goo.gl/maps/Cr5eT2yb2hTJ1U256

វីដេអូ៖

ចង់ញ៉ាំភេសជ្ជៈឆ្ងាញ់ៗ និងអាចថតរូបខ្យូតៗគួរទៅហាងណាទៅ???

0

ចង់ដឹងដូចចំណងជើងខាងលើមិនមានអ្វីជាបញ្ហាហ្មង ព្រោះថាហាង Machi Machi អាចជួយបានព្រោះថានៅទីនេះគឺមានបរិយាកាសល្អ ការរៀបចំំគឺស្អាតប្លែកភ្នែកសម្រាប់កញ្ញាៗដែលចូលចិត្តថតរូបគឺដឹងតែពេញចិត្តហ្មង ថតប្លង់ណាក៏ស្អាតដែរ ជាពិសេសគឺមានភេសជ្ជៈឆ្ងាញ់ៗជាច្រើនមុខសម្រាប់គ្រប់គ្នាធ្វើការកម្ម៉ង់ញ៉ាំតែម្ដង។

ហាង Machi Machi
ហាង Machi Machi
ហាង Machi Machi

ភេសជ្ជៈនៅក្នុងហាងគឺមានទាំងប្រភេទMilk tea ​និង Fresh Fruits ។ សម្រាប់Milk tea ដែលទទួលបានការគាំទ្រខ្លាំងពីអតិថិជន​គឺមានMilk tea Cream CheeseMilk tea cream buleeMilk tea Panna Cotta ដែរប៉ុន្មានមុខនេះអ្នកណាៗក៏កុម្ម៉ង់ញ៉ាំ។ ចំពោះFresh Fruits ​ក៏ពិសេសនិងទទួលបានការគាំទ្រមិនធម្មតាដែលមានដូចជា Fresh Orange Jasmine Green Tea, Fresh Fruits Jasmine Green Tea, Strawberry Cheese Foam និង Mix Berries Cheese Foam ។ រាល់ភេសជ្ជៈទាំងអស់គ្រប់គ្នាអាចមកកម្ម៉ង់ញ៉ាំនៅហាងផ្ទាល់ក៏បាន រឺក៏កម្ម៉ង់តារយៈ App ដឹកជញ្ជូន foodpanda ដែលនឹងដឹកជញ្ជូនជូនលោកអ្នកយ៉ាងលឿនរហ័ស។

ហាង Machi Machi
ហាង Machi Machi
ហាង Machi Machi

តោះៗ បែបនេះនៅចាំអីទៀតកញ្ញាៗ បុរសសង្ហារដែលចូលចិត្តថតរូប និងអ្នកដែលចូលចិត្តញ៉ាំ Milk tea ​ញ៉ាំ Fresh Fruits ណាត់គ្នាមក Machi Machi មកណាពិតជាមិនខកបំណង៕

ហាង Machi Machi
ហាង Machi Machi

ហាង Machi Machi
លេខទូរសព្ទ៖​ 070 975 588
ទីតាំង៖ ផ្ទះលេខ៧៣៣ ស្ថិតនៅបណ្ដោយផ្លូវកម្ពុជាក្រោម(ជិះពីសាលាសន្ធរម៉ុក មកស្តុបPizza Company នៅខាងស្ដាំដៃ)
ផែនទី៖ ចុចទីនេះ

វីដេអូ៖

https://youtu.be/kcRnPOuylTw

ឆ្ងាញ់ជាប់មាត់ នំដុតហុងកុង មានស្នូលច្រើនមុខច្រើនជម្រើសសម្រាប់លោកអ្នក?

0

អ្នកណាខ្លះម៉ូយប្រចាំរបស់ហាង នំដុតហុងកុង ហើយអ្នកណាខ្លះមិនទាន់បានភ្លក្សជាមួយរសជាតិដ៏ឈ្ងុយឆ្ងាញ់នៃនំដុតដ៏ប្លែកដែលមានមានស្នូលច្រើនមុខច្រើនជម្រើសនេះខ្លះ? អ្នកដែលមិនទាន់បានភ្លក្ស កុំភ្លេចកម្ម៉ង់សាកណាព្រោះថានំនេះមានរសជាតិឈ្ងុយឆ្ងាញ់ញ៉ាំជក់មាត់ មិនទ្រលាន់ ញ៉ាំហើយចង់ញ៉ាំទៀត?។ អ្វីដែលកាន់តែពិសេសពេលនេះហាងក៏មាន ហ្វ្រេនឆាយ និងទទួលបង្រៀនសិស្សផងដែរសម្រាប់អ្នកដែលចាប់អារម្មណ៍អាចទំនាក់ទំនងតាមរយៈ 097 58 60 449 / 061 39 34 36 ។

ហាង នំដុតហុងកុង Mickey
ហាង នំដុតហុងកុង Mickey
ហាង នំដុតហុងកុង Mickey

នំដុតហុងកុង មាន៣រសជាតិសម្រាប់គ្រប់គ្នាធ្វើការជ្រើសរើសដែលក្នុងនោះមានរសជាតិOriginal, Chocolate និងGreen Tea សម្រាប់ ៣រសជាតិនេះលោកអ្នកអាចធ្វើការជ្រើសរើសបានតាមចំណូលចិត្ត។ ហើយក្នុងចំណោមរសជាតិទាំងអស់ លោកអ្នកក៏អាចធ្វើការបន្ថែមស្នូលទាំង ៥ប្រភេទបានផងដែរ ដែលមានស្នូលទំពាំងបាជូរ បាក់យ៉ុង ដូង ឈីស និងHot dog ។ អ្វីដែលកាន់តែពិសេសលោកអ្នកក៏អាចធ្វើការMixស្នូលទាំងអស់បញ្ចូលគ្នាបានផងដែរ។ បន្ថែមពីនេះ ពេលនេះហាងក៏មានលក់ជាមួយភេសជ្ជៈជាច្រើនមុខ ថែមទាំងមានTopping ច្រើនមុខច្រើនជម្រើសសម្រាប់គ្រប់់់គ្នាធ្វើការជ្រើសរើស ហើយToppingទាំងអស់នោះគឺធ្វើដោយម្ចាស់ហាងផ្ទាល់តែម្ដង។

ហាង នំដុតហុងកុង Mickey
ហាង នំដុតហុងកុង Mickey
ហាង នំដុតហុងកុង Mickey

ថ្មីប្លែកពិសេស ក្លិនឈ្ងុយរសជាតិឆ្ងាញ់បែបនេះហើយ មិនបានមកទិញញ៉ាំម៉េចបាន។ ជាពិសេសមានច្រើនរសជាតិ មានស្នូលច្រើនប្រភេទ និងមានភេសជ្ជៈបែបនេះទៀតមិនបានស្គាល់រជាតិដូចជាមិនកើត។ ចំពោះទីតាំងហាង នំដុតហុងកុង Mickey ផ្ទះលេខ 11 ផ្លូវ 318 សង្កាត់ទួលស្វាយព្រៃខណ្ឌបឹងកេងកង (២០០ម៉ែត្រពីសាលាទួលស្លែង)”នៅស្ដាំដៃ៕

ហាង នំដុតហុងកុង Mickey
ហាង នំដុតហុងកុង Mickey
ហាង នំដុតហុងកុង Mickey

ហាង នំដុតហុងកុង Mickey
លេខទូរសព្ទ៖ 097 58 60 449 / 061 39 34 36
ទីតាំង៖ ស្ថិតនៅផ្ទះលេខ 22B ផ្លូវ៣១៨(២០០ម៉ែត្រពីសាលាទួលស្លែង)

វីដេអូ៖

ម្នាក់ 7.8$ ញ៉ាំតាមចិត្ត ផឹកតាមចិត្ត ញ៉ាំបែកពោះ មានទាំងស៊ុប សាច់អាំង គ្រឿងសមុទ្រ និងភេសជ្ជៈ

0

អស់កង្វល់ហ្មង មានតែ 7.8$ ញ៉ាំបែកពោះ ញ៉ាំម៉ាសេរី ញ៉ាំមិនកំណត់ម៉ោងដោយមានទាំងស៊ុប សាច់អាំង គ្រឿងសមុទ្រគ្រប់មុខ មានទាំង​បង្កង ក្ដាមថ្ម និងដៃមឹកយក្សទៀត គឺថាបានមកដឹងតែសប្បាយមាត់ញ៉ាំហ្មង។

បែបនេះចាំអីទៀត រកកន្លែងជួបជុំគ្រួសារ ក្រុមការងារ និងមិត្តភក្តិ មកទីនេះមកចំណាយមិនច្រើនតែមានរបស់ញ៉ាំមិនចេះខ្វះ ផ្តល់អោយអតិថិជនរើសដោយសេរី មិនកំណត់ចំនួន ញ៉ាំតាមចិត្ត ហ្វ្រីជូនទាំងភេសជ្ជៈ តម្លៃត្រឹមតែ 7.8$ ចឹងអីញ៉ាំឲ្យណាណីហ្មង។

ណាត់គ្នាមកល្ងាចនេះមកណា ព្រោះថាគ្រឿងសមុទ្រចាក់ទាំងគំនរ និងម្ហូបជាច្រើនមុខកំពុងរងចាំលោកអ្នក ហើយកុំភ្លេចបបួលគ្នាមកឲ្យច្រើនៗមកញ៉ាំណា៕

ហាង ប៊ូហ្វេពិភពសមុទ្រ២
ទីតាំង៖ ផ្ទះលេខ ១២-១៤ ផ្លូវ ២៤២ សង្កាត់បឹងព្រលិត ខណ្ឌប្រាំពីរមករា(ក្រោយ ZUSUKI ស្តុកពេទ្យចិន)
លេខទូរសព្ទ៖ 092 28 62 88 / 068 28 62 88
ផែនទី៖ https://goo.gl/maps/id68TJBM1XDgEPHX8

វីដេអូ៖

ពងទាកូនខ្ទឹមជ្រក់ឆ្ងាញ់ល្បីខ្លាំងពេញច្បារអំពៅ អ្នកណាខ្លះដែលស្គាល់?

0

ពងទាកូនច្បារអំពៅ អ្នកផ្សារច្បារអំពៅគ្រាន់តែលឺឈ្មោះប្រាកដកជាស្គាល់ច្បាស់ដូចមេឃបើកថ្ងៃហ្មងហើយ ព្រោះថាកន្លែងនេះល្បីខ្លាំងលក់តាំងពីឆ្នាំ១៩៨៣​ រហូតដល់សព្វថ្ងៃ ក្នុងមួយថ្ងៃៗលក់ដាច់ខ្ទង់ពាន់គ្រាប់ឯណោះ បែបនេះបើមិនស្គាល់បានស្គាល់ដូចជាចម្លែកពេកហើយនិយាយលេងសើចអី។

ហាង ពងទាកូនច្បារអំពៅ
ហាង ពងទាកូនច្បារអំពៅ
ហាង ពងទាកូនច្បារអំពៅ

បើតាម Admin ដឹងពណ៌មានពីម៉ូយៗរបស់ហាង ពងទាកូនច្បារអំពៅ គាត់ប្រាប់ថាគាត់ចូលចិត្តញ៊ាំពងទាកូននៅទីនេះ ក៏ដោយសារតែរសជាតិខ្ទឹមជ្រក់ដ៏ឆ្ងាញ់ ដែលច្នៃដោយម្ចាស់ហាងមានរសជាតិខ្លាំងដែលញ៊ាំជាមួយពងទាបង្កើនរសជាតិយ៉ាងពិសេសប្លែកពីហាងដ៏ទៃៗ។ ក្រៅពីពងទាកូនដែលឆ្ងាញ់ល្បីប្រចាំហាង ក៏មានខ្ចៅ ខ្យង ក្ដាមស្រែ ពងក្រួច ងាវ លៀសហូល និងក្ដាមសមុទ្រផងដែរ រសជាតិរបស់ទាំងប៉ុន្មានមុខនេះក៏មិនធម្មតាដែរ នៅពេលបានដាក់ខ្ទឹមជ្រក់ និងទឹកជ្រលក់អំបិលម្ទេសរសជាតិក៏មិនណយដែរ ជាតិសាហាវ។

ហាង ពងទាកូនច្បារអំពៅ
ហាង ពងទាកូនច្បារអំពៅ
ហាង ពងទាកូនច្បារអំពៅ

ណ្ហើយ កុំអោយថាAdmin ចេះតែនិយាយសរសើរ ចឹងចង់ដឹងថាពិសេសចឹងមែនអត់ ល្ងាចនេះឌុបគ្នាមកញ៊ាំមក រឺក៏កម្ម៉ង់តាមរយៈ App ដឹកជញ្ជូន foodpanda ក៏បាន ព្រោះថាតម្លៃក៏សមរម្យសម្រាប់១មុខ ១ចានតម្លៃត្រឹមតែ៥ពាន់រៀលតែប៉ុណ្ណោះ ជុំគ្នាដាក់ម៉ាឆ្ងាញ់មាត់ឲ្យណាណីម្ដងមើល៕

ហាង ពងទាកូនច្បារអំពៅ
ហាង ពងទាកូនច្បារអំពៅ
ហាង ពងទាកូនច្បារអំពៅ
ហាង ពងទាកូនច្បារអំពៅ
ហាង ពងទាកូនច្បារអំពៅ

ហាង ពងទាកូនច្បារអំពៅ
លេខទូរសព្ទ៖​ 017 27 27 12 / 010 47 57 65
ទីតាំង៖ សាខាទី១ ផ្លូវលេខ ៣៦៣ កែងផ្សារច្បារអំពៅ
សាខាទី២៖ ក្រោយវត្តនិរោធ៍

វីដេអូ៖

ចង់បាន​ នំសែនព្រះខែ​ ​ច្រេីនជម្រេីស​ រសជាតិដេីមពីតៃវ៉ាន់​ មកហាង​ Amami Bakery​ អត់ខ្វះទេ​ អ្វីក៏មានដែរ?

0

កាន់តែខិតជិតដល់ថ្ងៃសែនព្រះខែហេីយ​ សល់តែ១ថ្ងៃទៀតទេ​ សម្រាប់បងប្អូនដែលកំពុងស្វែងរកកន្លែងលក់នំសែនព្រះខែ​ ប្លែកៗ​ ហេីយរសជាតិបែបតៃវ៉ាន់ពិត​ៗ​ គួរជ្រេីសរេីស​ហាង​ Amami Bakery​ ធានាថាមិនខ្វះចឹងហ្មង​ ច្រេីនរសជាតិ​ ច្រេីនជម្រេីស​ សំខាន់ផលិតផ្ទាល់ក្នុងហាងតែម្តង​។

ហាង​ ​ Amami Bakery
ហាង​ ​ Amami Bakery
ហាង​ ​ Amami Bakery

ហាង​ Amami Bakery​ គឺជាហាងដែល​ លក់នំ​ គ្រប់មុខ​ ក៏ដូចជាផលិតនំផ្ទាល់តែម្តង​ ហេីយរសជាតិដេីមស្តង់ដាពីប្រទេសតៃវ៉ាន់​ ទាំងគ្រឿងផ្សុំ​ និងរសជាតិ​ គឺធានាបាននៅគុណភាពដេីម​។ អ្វីដែលកាន់តែពិសេសនោះគឺមានច្រើនរសជាតិសម្រាប់គ្រប់គ្នាធ្វើការជ្រើសរើសដូចជា នំសែនព្រះខែស្នូលសណ្ដែកក្រហមពងទាប្រៃ ស្នូលត្រាវ ស្នូលត្រាវបងទាប្រៃ ស្នូលតែបៃតង ស្នូលត្រាវទឹកពងទាប្រៃ ស្នូលសណ្ដែកពងទាប្រៃ ស្នូលតែបៃតងQQ ស្នូលសណ្ដែក និងស្នូលឈូកពងទាប្រៃ។ សម្រាប់នំសែនព្រះខែតៃវ៉ាន់មានថ្វីបេីមានលក្ខណះប្រពៃណីបុរាណ​ និងសាមញ្ញក៏ពិតមែនប៉ុន្តែវាមានរសជាតិឆ្ងាញ់ប្លែក​ ហេីយស្រទាប់របស់វានីមួយៗមានរសជាតិខុសគ្នា​ ពេលញុំាចូលជាមួយស្នួលបង្កេីនរសជាតិកាន់តែឆ្ងាញ់​។

ហាង​ ​ Amami Bakery
ហាង​ ​ Amami Bakery
ហាង​ ​ Amami Bakery

សម្រាប់នំសែនព្រះខែនៅក្នុងហាង​ Amami Bakery​ មានរហូតទៅដល់៨មុខ​ សម្រាប់ជ្រេីសរេីស​ និងមានប្រអប់វិចខ្ចប់យ៉ាងស្អាត។ ក្រៅពីនំសែនព្រះខែ​ នៅមាននំជាច្រេីនមុខទៀត​ នំខេក​ នំសាំងវិច​ នំស្នួលពងទាប្រៃ​ និងភេសជ្ជះជាច្រេីនមុខផងដែរ​ ។ កុំភ្លេចណា​ ជិតដល់ថ្ងៃហេីយ​ ទំនាក់ទំនងបណ្តេីរៗទៅ​ ។

ហាង​ ​ Amami Bakery
ហាង​ ​ Amami Bakery
ហាង​ ​ Amami Bakery
ហាង​ ​ Amami Bakery
ហាង​ ​ Amami Bakery
ហាង​ ​ Amami Bakery

ហាង​ ​ Amami Bakery
សាខា Amami ម៉ៅសេទុង
សេវាកម្មហាង: 097 809 6688 ចិនៈ 017 647 208 ខ្មែរ: 088 47 15 564
ទីតាំង៖ ផ្ទះលេខ១៨៣ជី ផ្លូវលេខ ២៤៥ សង្កាត់ទូលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សាខា Amami-Coincidence
សេវាកម្មហាង: 099 880 838/ 096 388 0838 ចិន: 016 581 280
ទីតាំង៖ ផ្ទះលេខ 179A បុរីភ្នំពេញថ្មី សង្កាត់ទឹកថ្លារ ខណ្ឌសែនសុខ រាជធានីភ្នំពេញ
សាខា Amami- Hanoi ផ្លូវហាណូយ
សេវាកម្មហាង (ចិន ខ្មែរ): 066 68 68 99
ទីតាំង៖ ផ្ទះលេខ400 ផ្លូវលេខ 1019 ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ

វីដេអូ៖

ឃ្លានញុាំស៊ុបក្តៅៗ? រសជាតិបែបហិរៗ?? កុំភ្លេចនឹកដល់ ហាងខ្ទះពុះ

0

ចុងសប្តាហ៍ដល់ម៉ោង ដល់វេលាដែលត្រូវណាត់ ប៊យ និងចែៗ ដើររកកន្លែងញុាំអីហើយ ចឹងអេតមីនណែនាំកន្លែងស៊ុបក្តៅៗមួយកន្លែងនៅម្ត។សាលាវ៉ាន់ដា នោះគឺ ហាង ខ្ទះពុះ Boiling Pan 

ហាង ខ្ទះពុះ Boiling Pan
ហាង ខ្ទះពុះ Boiling Pan
ហាង ខ្ទះពុះ Boiling Pan

ហាង ខ្ទះពុះ Boiling Pan គឺមានលក់នៅប្រភេទឈុតស៊ុបក្តៅៗ ជាលក្ខណៈខ្ទះញុាំក្តៅៗ​ មានច្រើនជម្រើស ច្រើនរសជាតិ ដូចជា៖ ខ្ទះពុះ ,ខ្ទះកង្កែប ,ខ្ទះថៃ ,ខ្ទះតៃវ៉ាន់ ,ខ្ទះពិសេស និងម្ហូបប្រភេទបាយ, សាច, មាន់ ធារីយាគី, សាច់គោ ធារីយាគី, សាច់ជ្រូក ធារីយាគី, បង្គា និយាយទៅសុទ្ធតែទំនងគួរអោយចង់ ញុាំណាស់?។

ហាង ខ្ទះពុះ Boiling Pan
ហាង ខ្ទះពុះ Boiling Pan
ហាង ខ្ទះពុះ Boiling Pan
ហាង ខ្ទះពុះ Boiling Pan

តោះឃ្លាននៅ បើឃ្លានហើយ រកគ្នីគ្នាមក ហុតស៊ុបក្តៅៗ ហុយៗ រសជាតិបែបហិរៗ ទឹកស៊ុបរសជាតិច្រើនជម្រើស មាននៅទីនេះហាង ខ្ទះពុះ Boiling Pan ។

ហាង ខ្ទះពុះ Boiling Pan
ហាង ខ្ទះពុះ Boiling Pan
ហាង ខ្ទះពុះ Boiling Pan
ហាង ខ្ទះពុះ Boiling Pan
ហាង ខ្ទះពុះ Boiling Pan

ហាង ខ្ទះពុះ Boiling Pan
ទីតាំង៖ នៅខាងក្រោយសាលារៀនវ៉ាន់ដា ម៉ៅសេទុង ផ្លូវហាងម៉ូតូកាហ្វេ
លេខទូរសព្ទ៖ 078499289 / 098313538
ផែនទី:https://goo.gl/maps/Wq4oW9fHMTVowD6h9

វីដេអូ៖

តោះសាកហ្អេ!! នំបញ្ចុកបង្កង មុខម្ហូបថ្មីប្លែកពុំធ្លាប់មានពីមុនមក?

0

មុខម្ហូបថ្មីមកទៀតហើយ មកលើកនេះប្លែកហ្មង តែប៉ុណ្ណេះសម្រាប់អ្នកដែលនិយមចូលចិត្តដើរញ៉ាំអីថ្មីៗ ដឹងតែសប្បាយមាត់បានភ្លក្សទៀតហើយ។ ច្បាស់ជាចង់ដឹងហើយមែនអត់ថា មុខម្ហូបដ៏ប្លែកនេះមានលក់នៅទីណា? ម៉ោះៗ មិនលាក់ទេចង់ញ៉ាំចង់សាកបបួលគ្នាមកហាង Round24 ដែលមានទីតាំងស្ថិតនៅផ្លូវលេខ១៩ កែងផ្លូវ២១៤ (ក្រោយព្រះបរមរាជវាំង)។

ហាង Round24
ហាង Round24
ហាង Round24

នៅពេលដែលអ្នកទាំងអស់គ្នា បានមកដល់ ហាង Round24 មិនមែនមានត្រឹមតែនំបញ្ចុកបង្កង ដែលអាចឲ្យអ្នកទាំងអស់គ្នាញ៉ាំទេណាក៏មានមុខម្ហូបពិសេសប្រចាំហាងមួយទៀត គឺគុយទាវឆាហុងកុង ដែលគ្រប់គ្នាបានមកហើយក៏គួរតែសាក។ ហើយបន្ថែមពីនេះក៏មានកាហ្វេ បាយព្រឹក ម្ហូបកម្ម៉ង់ និងម្ហូបគ្រឿងក្លែមជាច្រើនមុខទៀតផងដែរ។

ហាង Round24
ហាង Round24
ហាង Round24

តែប៉ុណ្ណេះអ្នកដែលនៅប្លុក ក្រោយព្រះបរមរាជវាំង កុំភ្លេចមកសាកជាមួយ បញ្ចុកបង្កង គុយទាវឆាហុងកុង និងម្ហូបផ្សេងៗទៀតនៅ ហាង Round24 ទាំងអស់គ្នាណា៕

ហាង Round24
ហាង Round24
ហាង Round24
ហាង Round24
ហាង Round24
ហាង Round24
ហាង Round24

ហាង Round24
លេខទូរសព្ទ៖ 095 716 888
ទីតាំង៖ ផ្លូវលេខ១៩ កែងផ្លូវ២១៤ (ក្រោយព្រះបរមរាជវាំង)

វីដេអូ៖

ចូលចិត្តញ៉ាំមីស៊ុប ស្គាល់កន្លែងចាស់វស្សានៅប្លុកទួលទំពូងនេះអត់?

0

មិនថាក្មេង ចាស់កំលោះក្រមុំនោះទេ សម្រាប់អ្នកដែលរស់នៅម្តុំទួលទំពូងប្រហែលជាស្គាល់អ៊ុំម្នាក់ឈ្មោះថា អេ សុចិន្ដា ម្ចាស់ហាងលក់គុយទាវពងទា យាយវែនតាច្បាស់ហើយ សម្រាប់ភាពច្នៃប្រឌិតរសជាតិខ្លួនឯង អស់រយៈពេលជាង១០ឆ្នាំមកនេះ ធ្វើអោយអ៊ុំទទួលបានការគាំទ្រខ្លាំងពីអតិថិជនទាំងចាស់ ទាំងក្មេង ចូលចិត្តរសជាតិគុយទាវ​ ដែលអ៊ុំច្នៃបន្ថែមរសជាតិជាច្រើនមុខបញ្ចូលគ្នា ធ្វើអោយរសជាតិឆ្ងាញ់ប្លែក ខុសពីហាងដទៃ។

ហាង គុយទាវពងទា យាយវែនតា
ហាង គុយទាវពងទា យាយវែនតា
ហាង គុយទាវពងទា យាយវែនតា

សម្រាប់អតិថិជនជាច្រើនអ្នកដែលបានភ្លក្ស​រសជាតិ គុយទាវរបស់អ៊ុំរួចហើយ ដឹងតែលាន់មាត់ថាឆ្ងាញ់ប្លែកតែម្តង ដោយសាររសជាតិមួយនេះ គឺជាការច្នៃប្រឌិតផ្ទាល់ មានដូចជារសជាតិសាច់ ប្រហិត គ្រឿងផ្សំផ្សេង រួមជាមួយទឹកស៊ុប ជាការច្នៃប្រឌិតផ្ទាល់តែម្តង ។​ ទាំងនេះហើយ ទើបធ្វើអោយអតិថិជនរបស់គាត់ តែងតែសរសើគ្រប់គ្នាថារសជាតិ គុយទាវពងទារបស់គាត់គឺប្លែកតែម្តង។

ហាង គុយទាវពងទា យាយវែនតា
ហាង គុយទាវពងទា យាយវែនតា
ហាង គុយទាវពងទា យាយវែនតា

និយាយចឹងសម្រាប់ម៉ូយចាស់ ម៉ូយថ្មី ឬម៉ូយដែលមិនទាន់បានសាក គុយទាវពងទា យាយវែនតា អាចទៅសាកភ្លក្ស​បានមួយនេះបានណា៎ សម្រាប់ទីតាំងថ្មី អ៊ុំស្រីបានផ្លាស់ប្តូរមករយៈពេល៥ខែហើយ គឺទីតាំង ផ្ទះលេខ22 ផ្លូវ456 ទួលទំពូង2 សម្រាប់អ្នកដែលចង់សាករសជាតិគុយទាវ មានរសជាតិឆ្ងាញ់ប្លែក អាចមករកសាកបានណា ធានាថាឆ្ងាញ់ខុសពីគេតែម្តង ហើយរសជាតិសាច់ក៏មានច្រើនមុខផងដែរ មានទាំងរសជាតិពិសេស និងធម្មតា ចង់ញ៊ាំអីកុម្ម៉ង់រសជាតិហ្នឹងបាន៕

ហាង គុយទាវពងទា យាយវែនតា
ហាង គុយទាវពងទា យាយវែនតា
ហាង គុយទាវពងទា យាយវែនតា
ហាង គុយទាវពងទា យាយវែនតា

ហាង គុយទាវពងទា យាយវែនតា
លេខទូរសព្ទ៖ 096 6 700 800 / 078 243 467
ទីតាំង៖ ផ្ទះលេខ22 ផ្លូវ456 ទួលទំពូង2
ផែនទី៖https://goo.gl/maps/e2Zx11MweoVYN8mN7

វីដេអូ៖