អ៊ែមម្ល៉េះ! កាហ្វេត្រជាក់ប៉ុន្តែអត់ដាក់ទឹកកកតម្លៃតែ៣ដុល្លារជាងតែប៉ុណ្ណោះ

0
Starbucks បានប្រកាសអំពី​ការ​ដាក់​ឱ្យ​ដំណើរការ​ Nitro Cold Brew នៅសាខា​បឹងកេងកង របស់ខ្លួននៅប្រទេសកម្ពុជាចាំពីថ្ងៃនេះទៅ ​វានាំ​មក​នូវបទពិសោធន៍​កាហ្វេ ត្រជាក់ ដ៏អស្ចារ្យ​ថ្មីមួយសំរាប់​អតិថិជន។​ Starbucks  Starbucks Nitro Cold Brew Starbucks ណែនាំ​ជំរើស Cold Brew ថ្មីដែល​មាន​បញ្ចូល Nitrogenជាមួយនិងបច្ចេកទេស​ថ្មីក្នុងការបង្កើត ជាលក្ខណៈស្រទន់ ​និង ក្រែមដ៏អស្ចារ្យ​អមដោយរសជាតិស្រទន់ហើយបញ្ចប់នឹង​​ក្លិន​ដ៏ពិសេស។ Nitro Cold Brew មានជាតិ​ត្រជាក់ និង​ឆ្ងាញ់​ពេល​យក​ចេញ​ពិីម៉ាស៊ីន​​ភ្លាមៗ​ ដូច្នេះ​វាអាចទទួលទាន​បាន​ដោយ​មិន​ត្រូវ​ការ​ទឹក​កក មិន​សូវមានជាតិ​ផ្អែម​ ដើម្បីបន្លិចរសជាតិ​កាហ្វេ​ដែល​ផ្តល់​ពី ដំណើរ​ការ​ផលិត​បែប​ត្រជាក់នៅក្នុងការឆុងកាហ្វេ​។ តាំង​ពី​សម្ពោធជា​លើក​ដំបូង​ក្នុងខែឧសភា ឆ្នាំ​ ២០១៦ Nitro Cold Brew គឺ​ភេសជ្ជៈ​មួយដែល​មាន​ភាពល្បី​ជាង​គេនៅឯបន្ទប់ពិសោធន៍ Starbucks Reserve® Roastery នៅ​ក្នុង​រដ្ឋ seatle ។ Starbucks Starbucks ហាងកាហ្វេ Starbucks តែងតែ យកចិត្ត ទុកដាក់ក្នុងការស្វែងរកនូវការច្នៃប្រឌិតពិសេសរបស់រស​ជាតិ​កាហ្វេ។ Nitro Cold Brew  ត្រូវបានបង្កើតឡើងដោយមាន គោល បំណង ផ្លាស់ប្តូររការ​គិត​របស់​អតិថិជនអំពីរបៀប​នៃការ​ផ្តល់កាហ្វេត្រជាក់។នៅ​ក្នុង​ប្រទេស កម្ពុជា   Nitro Cold Brew ត្រូវ​បាន​បង្កើន​ជាពិសេសនៅ​ Starbucks Reserve™ Coffee Experience Bar នៅ​ឯសាខាបង្គោលក្នុង​សង្កាត់បឹងកេងកង ។ ធ្វើ​ឡើង​ដោយកាហ្វេ​កម្រ គ្រាប់​កាហ្វេ​តូចៗ ​និង​ដាក់បម្រើជូន​​អតិថិជន ដោយផ្ទាល់ ដៃដោយ អ្នក​ជំនាញ​ខាង​ឆុង​កាហ្វេ Coffee Master ដែល​ពាក់​អៀម​ពណ៌ខ្មៅ។ ​ការប្រើប្រាស់ពេល វេលា​ ការយកចិត្តទុកដាក់ និងការ​ស្រលាញ់កាហ្វេនឹងត្រូវបាន​បញ្ចូល​នៅក្នុងដំណើរ របៀបឆុង ភេសជ្ជៈកាហ្វេដើម្បីបង្កើត​លទ្ធផល​ដែលកាន់តែប្រសើរឡើង​ ព្រមទាំងនឹងធ្វើឱ្យអ្នកចូល​ចិត្តកាហ្វេនៅក្នុង​ប្រទេសកម្ពុជា​មានការភ្ញាក់ផ្អើល។ Starbucks
  •  ការចម្រាញ់ចេញដោយយឹតៗ: Starbucks® Nitro Cold Brew ជាលទ្ធផល​នៃ​ដំណើរ​នៃ​ចំណង់ចំណូល​ដ៏យូរ​មួយ​ពីគ្រាប់​កាហ្វេ Starbucks Reserve™ ដ៏​កម្រ និង​ ល្អ​បំផុត ដោយប្រើរយៈពេល​ ១០ ម៉ោងក្នុង​ការ​ចម្រាញ់ជាមូយ​នឹងបរិមាណតិចតួច ដែលត្រូវបាន​ធ្វើ​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​​ពី​អ្នក​ឆុងកាហ្វេដ៏ ជំនាញ​ជារៀង​រាល់​ថ្ងៃ។
  • ២ របៀប​នៃ​ការ​ចាក់​: អ្នក​ជំនាញឆុង​កាហ្វេ​របស់​យើង​ចាក់​​ Starbucks® Nitro Cold Brew​ ទៅក្នុង​កែវមួយ​ ដែលដាក់លើ​ថាសរាបស្មើរ​ ដែល​អ្នក​អាច​មើល​ឃើញ​ពីពពុះនៃ​ nitrogen វិល​ជុំវិញយ៉ាង​ស្អាត។​
  • មាន​ជាតិ​កាឡូរីតិច: កែវ Tall ​នៃ​  Starbucks® Nitro Cold Brew​ ផ្ទុក​៥កាឡូរីតែ​ប៉ុណ្ណោះ​ ដែល​អាច​បំ​ពេញ​នូវ​ចំណូល​ចិត្ត​នៃរសជាតិ​ក្រែម​ដ៏ឈ្ងុយឆ្ងាញ់​របស់​អ្នក​។​
  • មិនមានជាតិផ្អែម: Starbucks® Nitro Cold Brew  ត្រូវ​បាន​បម្រើដោយពុំដាក់ជាតិស្ករ ដើម្បីបន្លិច​ចេញនូវ​រសជាតិកាហ្វេចេញពីវិធីឆុងរបៀបត្រជាក់។​
  • វា​ស្រដៀងនឹងស្រាបៀរ ប៉ុន្តែ​មិន​ដូច​ទាំង​ស្រុង​ទេ: រូប​រាង​ និង​កំហាប់​នៃ Starbucks® Nitro Cold Brew  ត្រូវ​បាន​គេ​ប្រៀប​ធៀប​ជាមួយ​នឹង​ស្រា​បៀរ ។ ភ្ញៀវ​មួយ​ចំនួន​ឆ្ងល់​ថា​តើ​វា​មាន​ផ្ទុក​ជាតិ​គ្រឿងស្រវឹង​ដែរឬទេ? ទេ,  Nitro Cold Brew ត្រូវ​បាន​បម្រើ​ដោយ​ជាតិ​ផ្អែម​ធម្មជាតិ​បាន​ពីបំពង់​ស្រាប់​ ជាមួយ​នឹង​ពពុះ​ nitrogen ដែល​ធ្វើ​អោយ​មាន​រស់​ជាតិ​ក្រែម​ ខាប់​ឆ្ងាញ់​ជាប់​មាត់​ ។​
Starbucks   តោះ! អ្នកនិយមកាហ្វេដែលចង់សាកល្បងរសជាតិថ្មីប្លែកពី Nitro Cold Brew អាចមកសាខាហាងកាហ្វេ Starbucksនៅទីតាំងផ្ទះលេខ ១៤ ផ្លូវ ៥៧ និង ២៨៨ សង្កាត់បឹងកេងកង១ ឬលេខទូរស័ព្ទ ០១០ ៦១៧ ៩៧៣៕ ទីតាំង​ ៖ ផ្ទះលេខ ១៤ ផ្លូវ ៥៧ និង ២៨៨ សង្កាត់​ បឹងកេងកង១ ភ្នំ​ពេញ ប្រទេស​កម្ពុជា​ ចាប់​ផ្តើម​បើក ៖​      រៀង​រាល់​ ម៉ោង 6:៣០ ព្រឹក​ ដល់​ ១០:00 យប់ លេខ​ទំនាក់ទំនង៖      ០១០ ៦១៧ ៩៧៣

អស់កង្វល់ចាប់ពីថ្ងៃនេះសំរាប់ការទស្សនារឿងដុំ រឿងភាគពី JaiKonTV

0
ប្រិយមិត្តមួយចំនួនតែងតែពិបាកក្នុងការស្វែងរករឿងទស្សនាតាម ជាពិសេសគឺរឿងខ្មែរនេះឯង។ ឥឡូវលែងពិបាកទៀតហើយ ជាមួយ JaiKonTV ប្រិយមិត្តអាចទស្សនាបាននូវរឿងដុំ ឬ រឿងភាគគ្រប់ប្រភេទក្នុងតំបន់អាស៊ី មិនត្រឹមតែប៉ុណ្ណោះ​នៅមានវីដេអូប្លែកៗខ្លីៗក្នុងស្រុកទៀតផង។ JaikonTV អ្នកតំណាង​ JaiKonTV លោក ឡៅ ហុងទ្រី (ហៅ Felix)​ បានបញ្ចេញមតិថា៖ “ មូលហេតុដែលបណ្ដាលឲ្យមាន JaiKonTV គឺដោយសារខ្ញុំបាទនិងក្រុមការងារមានគោលបំណងចង់ជួយគាំទ្រនិងជម្រុញឲ្យមានការច្នៃប្រឌិតក្នុងការបង្កើតថ្មី ចង់ទប់ស្កាត់ការថតចម្លង ចង់ឲ្យយុវវ័យខ្មែរគ្រប់ជំនាន់មានមោទភាពក្នុងសមិតផលមួយ ដែលត្រូវបានបង្កើតឡើងដើម្បីវិស័យកម្សាន្តក្នុងប្រទេសកម្ពុជា។ លើសពីនេះទៀតនោះ JaiKonTV ក៏ជាកម្មវិធីទូរស័ព្ទមួយដែលផ្ដល់នូវភាពងាយស្រួលក្នុងការស្វែងរកនូវវីដេអូថ្មីៗ ជាពិសេសគឺវីដេអូក្នុងស្រុកប្លែកៗបែបOriginal” លោកក៏បានបន្ថែមទៀតថា​ “ យើងមានគោលបំណងចង់ពង្រីក JaiKonTV ទៅកាន់ប្រទេសជិតខាង ដើម្បីចែករំលែកពីស្នាដៃថ្មីៗរបស់អ្នកបង្កើតថ្មីនៅក្នុងប្រទេសកម្ពុជា ដើម្បីឲ្យវិស័យកម្សាន្តក្នុងប្រទេសឈានទៅដល់វេទិការអន្តរជាតិ។ ” ជាមួយគ្នានោះផងដែរ JaiKonTV ក៏បានបង្ហើបទៅកាន់សាធារណៈអំពីការសហការរវាង JaiKonTV ជាមួយនឹង Smart, PNN TV ដែលនឹងចាប់ផ្ដើមក្នុងពេលឆាប់ៗនេះ។ JaikonTVJaikonTVJaikonTV សូមបញ្ជាក់ផងដែរថា​ JaiKonTV គឺជាកម្មវិធីទូរស័ព្ទស្របច្បាប់ដំបូងបង្អស់ក្នុងប្រទេសកម្ពុជាក្នុងការទស្សនាវីដេអូ ដែលបង្កើតឡើងដើម្បីជម្រុញ វិស័យភាពយន្តនិងការផលិតក្នុងស្រុកឲ្យមានការរីកចម្រើន។ បន្ទាប់ពី JaiKonTV បានដាក់ឲ្យប្រើរយៈពេល២ខែមក គឺមានអ្នកទាញយកនិងប្រើប្រាស់រហូតដល់៥ម៉ឺនជាង(50,000+)។ JaikonTV JaiKonTV ​ផ្ដល់ជូន​​​នូ​​​វ​​​ការ​​​ចុះឈ្មោះជាពី​​​​ប្រភេទ គឺ ​​​​​​ចុះឈ្មោះប្រចាំសប្តាហ៍​​​មានតម្លៃ ៤០០០រៀល ($0.99) និងចុះឈ្មោះប្រចាំខែ​​​មានតម្លៃ ១២​​០០០រៀល ($2.99​​)​​។ ការ​​​ចុះឈ្មោះ​ទាំងអស់​​​នេះនឹងអាច​​​ធ្វើ​​​ការទូទាត់​បាន​​តាម​​​រយៈ Smart Luy, Pi Pay, Pay&Go និងប្រព័ន្ធទូទាត់លុយផ្សេងៗទៀត។ អ្វីដែលពិសេសទៅទៀតនោះ JaiKonTV ក៏បានបន្ថែមទៀតថា នឹងមានខ្សែភាពយន្ត រឿងភាគ ឬវីដេអូថ្មីៗសម្រាប់ដាក់បញ្ចូលក្នុងកម្មវិធីជារៀងរាល់សប្ដាហ៏។ JaikonTV គោលបំណងក្នុងការបង្កើតកម្មវិធីនេះឡើង គឺដើម្បីនាំយកវីដេអូនិងភាពយន្តជាច្រើនមកជូនប្រជាជនកម្ពុជា ដោយរួមមានផលិតកម្មធំៗនិងល្បីៗទាំងក្នុងនិងក្រៅស្រុកជាច្រើនដូចជា Kongchak Pictures, Red Pictures, ព្រហ្មចក្រ, មហាហង្ស, ពូព្រហ្ម,  TVB(ហុងកុង), Media Corp(សាំងហ្គាពួរ), GDH(ប្រទេសថៃ), Sanlih(តៃវ៉ាន់), Primework & Kidsmith (ម៉ាឡេស៊ី) និង iMBC(កូរ៉េ)។ JaikonTV ភាពយន្ត និង រឿងភាគទាំងនេះភាគច្រើននិយាយជាភាសាខ្មែរ ឬមាន Subtitle ជាភាសាខ្មែរនិងអង់គ្លេស។ លើសពីនេះទៀត JaiKonTV ក៏បានប្រមូលផ្ដុំវីដេអូក្នុងស្រុក បែបកំប្លែង រឿងខ្លី និងវីដេអូទាក់ទងនឹងការអប់រំផ្សេងៗជាច្រើនទៀត។ កម្មវិធីនេះក៏ផ្ដល់ឱកាសដល់អ្នកផលិតឬអ្នកបង្កើតថ្មីក្នុងស្រុកទាំងអស់មានឱកាស ដាក់បញ្ចូលនិងបង្ហាញវីដេអូរបស់ខ្លួនទៅកាន់ប្រិយមិត្ត​​ទូទាំងប្រទេស។ (អានបន្ថែម: http://bit.ly/channelownerinfo)

ប្រហិតរសជាតិដូចតែគ្នា តែទឹកជ្រលក់វិញឆ្ងាញ់កប់

ប្រហិតដែលឆ្ងាញ់ មិនអាស្រ័យតែលើរសជាតិនៃសាច់ប្រហិតតែមួយមុខនោះទេ តែអ្វីដែលអ្នកលក់ប្រហិតចាំបាច់ត្រូវតែមាន អត់មិនបាននោះគឺ ទឹកជ្រលក់ដែលមានរសជាតិឆ្ងាញ់កប់ ហើយច្រើនជម្រើស ព្រោះអីអ្នកញ៉ាំមួយចំនួន គាត់មានរស់និយមខុសៗគ្នា។
ប្រហិតផាឡែន
ប្រហិតផាឡែន
ប្រហិតផាឡែន
ប្រហិតផាឡែន
ប្រហិតផាឡែន
ប្រហិតផាឡែន
ខគោផាឡែន
ខគោផាឡែន
ដូច្នេះហើយទើប ហាងផាឡែន លក់ប្រហិតដាច់ នេះក៏ព្រោះតែរសជាតិរបស់ទឹកជ្រលក់បីមុខរបស់គាត់ គឺកប់ហើយ កប់ចិត្តអោយអ្នកញ៉ាំហើយចង់ញ៉ាំទៀត និយាយរួមទៅជាវេទមន្តពិសេសប្រចាំហាងគាត់ហើយ ឆ្ងាញ់ណាស់…កុំភ្លេចសាកណា នៅហាងស្ថិត​នៅ​ផ្ទះលេខ១៣ ផ្លូវកោសដូង សំណង់១២នេះឯង។
ប្រហិតផាឡែន
ប្រហិតផាឡែន
ប្រហិតផាឡែន
ប្រហិតផាឡែន
ប្រហិតផាឡែន
ប្រហិតផាឡែន
ខគោផាឡែន
ខគោផាឡែន
តែបើជ្រុលតែទៅសាកប្រហិតហើយនោះ ហើយទៅគ្នាច្រើនទៀត កុំភ្លេចហៅនំប័ុងខគោគាត់សាកផងព្រោះអី រសជាតិឆ្ងាញ់ញ័រប្លោកហ្មង ពិសេសប្រើសាច់សុទ្ធ សរសៃកែង ជ្រលក់ជាមួយនំប័ុងបំពងគាត់ស្រួយៗ ឆ្ងាញ់មិនបាច់និយាយ មិនមែនសរសើរបន្លើសទេណា គឺនិយាយមែន សាកមើល ម៉េចៗប្រាប់ Admin វិញផង។ ហេហេហេហេ!
ខគោផាឡែន
ខគោផាឡែន
ខគោផាឡែន
ខគោផាឡែន
ប្រហិតផាឡែន
ប្រហិតផាឡែន
ហាង ផាឡែន ទូរស័ព្ទ៖ 086 2000 26 ទទួលដឹកជញ្ជូនដល់ផ្ទះ ទីតាំង៖ ផ្ទះលេខ១៣ ផ្លូវ230 កោសដូង វីដេអូ

ស្វែងរកទំនិញដែលមានតម្លៃសមរម្យនៅលើ MyPhsar

0
ការសម្រេចចិត្តទិញម៉ូតូ នរណាក៏ដូចនរណាដែរ គឺតែងដើរជ្រេរកមើលក្នុងឃ្លាំងជាច្រើនកន្លែងដើម្បីឲ្យប្រាកដថា យើងអាចរកបានម៉ុតូមួយគ្រឿងដែលត្រូវចិត្តមានកម្លាំងម៉ាស៊ីនល្អ និងតម្លៃសមរម្យ។ ប៉ុន្តៃឥឡូវនេះ នរណាទៅមានពេលដើរមើលទៀតនុុុះ! ហត់ក៏ហត់! ហើយថែមទាំងខាតពេលទៀត។ ដើម្បីជាគំនិតក្នុងការបញ្ជាទិញម៉ូតូមួយគ្រឿងដោយមានភាពងាយស្រួល មិនបានខាតពេលដើររកនៅកន្លែងណាឆ្ងាយ និងសាកសមចំពោះអ្នកបំផុតនោះ ងាយៗស្រួលៗដោយគ្រាន់តែចូលទៅកាន់ MyPhsar Mobile App អ្នកនឹងឃើញមានជម្រើសម៉ូតូជាច្រើនដែលមាតម្លៃសមរម្យប្រមូលផ្តុំគ្នានៅលើ App តែមួយ។ មានទៅពិបាកអី!ស្វែងរកម៉ូតូតែត្រូវចិត្តអ្នកជាមួយនឹងតម្លៃដែលអាចទទួលយកបាន រួចទាញទូរស័ព្ទ Call ទៅអ្នកលក់ទៅជាការស្រេច។ អូ!កុំព្រួយ មិនប្រាកដថាឲ្យតែ​ Call ទៅអ្នកលក់ហើយត្រូវតែទិញជាដាច់ខាតទេ។ ការណាត់ជួបរបស់អ្នកគឺគ្រាន់ដើម្បីមើលថា តើម៉ូតូនោះត្រូវតាមអ្វីដែលអ្នកចង់បានហើយ ឬនៅ ហើយអ្នកក៏អាចតថ្លៃតាមក្រោយក៏បាន!
 

សាមញ្ញៗ តម្លៃសមរម្យពេញនិយមសម្រាប់អ្នកចូលចិត្តអាហារចិន

សព្វថ្ងៃសម័យកាលកាន់តែវិវឌ្ឈន៍ពីមួយថ្ងៃទៅមួយថ្ងៃម្ហូបអាហារនំចំណីក៏មានជាហូរហែរ ដោយឡែកមានភោជនីយដ្ឋានម្ហូបបែបខ្មែរ ឬម្ហូបប្រទេសជិតខាង ក៏មានភាពសំបូរបែបផងដែរ​។ ដូច្នេះថ្ងៃនេះ​ KSPG.TV សូមលើកយក ម្ហូបអាហារបែបចិន​ ម្តងមើល៎។
សាច់អាំងពិសេសរសជាតិបែបចិន
សាច់អាំងពិសេសរសជាតិបែបចិន
សាច់អាំងពិសេសរសជាតិបែបចិន
សាច់អាំងពិសេសរសជាតិបែបចិន
​កន្លែង​ទទួល​ទាន​អាហាបែបចិននេះមាន​ឈ្មោះថា សាច់អាំងពិសេសរសជាតិបែបចិន បច្ចុប្បន្ន​កំពុងមានការពេញនិយមខ្លាំងគ្រាន់បើ ដោយសារតែតម្លៃដ៏សមរម្យ ហើយកាន់តែអ៊ែមបើអ្នកចូលចិត្តរសជាតិអាហារបែបចិននោះ។
សាច់អាំងពិសេសរសជាតិបែបចិន
សាច់អាំងពិសេសរសជាតិបែបចិន
សាច់អាំងពិសេសរសជាតិបែបចិន
សាច់អាំងពិសេសរសជាតិបែបចិន
ហើយម្ហូបដែលកំពុងពេញនិយម បំផុតនៅហាងនេះគឺ មីស៊ុបជូរហឹរ ជាមីស៊ុបដែលរំងាស់ពីឆ្អឹងគោ, ក្នុងឈុតមីមួយឆ្នាំងនេះ មានដូចជា ត្រកួនស្រស់ ជ្រក់ត្រកួន ពពុះសណ្តែក ជ្រក់ត្រពាំង និងសណ្តែកដី ហើយមានរសជាតិហឹរតិចៗ និងជាប្រភេទម្ហូបប្រពៃណីចិន។
សាច់អាំងពិសេសរសជាតិបែបចិន
សាច់អាំងពិសេសរសជាតិបែបចិន
សាច់អាំងពិសេសរសជាតិបែបចិន
សាច់អាំងពិសេសរសជាតិបែបចិន
សាច់អាំងពិសេសរសជាតិបែបចិន
សាច់អាំងពិសេសរសជាតិបែបចិន
Promotion: រាល់ការទិញត្រកួនអាំង​ ក្រឆាយអាំង តៅហ៊ូអាំង ថែមជូនមួយភ្លាមៗ​នឺងមីជូតហិល​ ថែមជូនត្រកួនអាំង ឬ​ ក្រឆាយអាំង ឬ​ តៅហ៊ូអាំង គិតចាប់ពីថ្ងៃផ្សាយនិងរយះពេលបីថ្ងៃ។ ហាង សាច់អាំងពិសេសរសជាតិបែបចិន ទូរស័ព្ទ៖ 011 531 578 ទីតាំង៖ ប្លុកផ្សារកាប់គោ ផ្លូវលេខ​ 9 វីដេអូ

ចង់ញ៉ាំបបរខកង្កែបឆ្នាំងដី កុំភ្លេច Bright Cafe!

ពីមួយថ្ងៃទៅមួយថ្ងៃ ការញ៉ាំអាហាររបស់យើងម្នាក់តែងតែមានការផ្លាស់ប្តូរទៅតាមទំនោរចិត្តរបស់យើងម្នាក់ៗ ហើយពេលខ្លះទៀតថែមទាំងនឹកមិនឃើញថាខ្លួនចង់ញ៉ាំអីថែមទៀតផង មិនដឹងឃ្លានអ្វីរកនឹកមិនឃើញ។ ហើយបើសុខៗ ឃើញរូប ឬវីដេអូហ្មងនោះនឹងដឹងថាខ្លួនចង់ញ៉ាំអី។ ចឹងនិយាយទៅនិយាយមក អ្នកដែលកំពុងអានអត្តបទនេះប្រាកដណាស់ថា ចង់ញ៉ាំបបរខកង្កែបហើយ ព្រោះអីអ្នកបានចុចអានហើយ មែនអត់?
Bright Cafe
Bright Cafe
Bright Cafe
Bright Cafe
Bright Cafe
Bright Cafe
Bright Cafe
Bright Cafe
បើនឹកឃើញចង់ញ៉ាំបបរខកង្កែបឆ្នាំងដី មែននោះ ចឹងកុំភ្លេចជ្រើសរើសហាង Bright Cafe ព្រោះអី បបរនៅទីនេះមានរសជាតិប្លែក គួរអោយចង់ញ៉ាំហើយ បបរខកង្កែបនេះ ក្តៅៗជាប់រហូតដោយសារឆ្នាំងដី រឹតតែអ៊ែមទៀតសំរាប់ អាហារថ្ងៃត្រង់ និងពេលល្ងាច មានដូចជា៖ មីបន្ទះដែកគ្រឿងសមុទ្រ, កង្កែបបំពងខ្ទឹមស, ត្រីហ្វីឡេបំពងខ្ទឹមស, ស៊ុបសរសៃកែង, បាយឆាប្រាយ និង អាហារពេលព្រឹក មាន៖ គុយទាវសាច់ចិញ្រ្ចាំបាក់សៀកគោក, មីគាវទាខ្វៃគោក ដែលមុខម្ហូបទាំងនេះសុទ្ធតែទាក់ទាញ នឹងគួរអោយចង់ញ៉ាំគ្រប់មុខ។
Bright Cafe
Bright Cafe
Bright Cafe
Bright Cafe
Bright Cafe
Bright Cafe
Bright Cafe
Bright Cafe
Bright Cafe
Bright Cafe
Bright Cafe
Bright Cafe
Bright Cafe
Bright Cafe
Bright Cafe
Bright Cafe
Bright Cafe
Bright Cafe
ក្រៅពីមុខម្ហូប អាហារពេលព្រឹក រសៀល និងពេលល្ងាចហើយនោះ ហាង Bright Cafe ក៏មានកាហ្វេ និងភេសជ្ជៈប្លែកៗ គួរអោយចង់ញ៉ាំ ជាច្រើនមុខទៀតផងដែរ ទាំងនោះសុទ្ធតែកំពុងពេញនិយមខ្លាំង នេះក៏ព្រោះតែតម្លៃ និងរសជាតិរបស់វាតែម្តង។ ចឹងហើយបើអ្នកចង់បានកន្លែង អង្គុយញ៉ាំអី ពិសារកាហ្វេ ឬភេសជ្ជៈ ហើយមានទីធ្លាទូលាយស្ងប់ស្ងាត់ដើម្បី ជជែកពិភាក្សា លក្ខណៈក្រុមការងារ មិត្តភ័ក្រ្តរៀនសូត្រ ឬក៏ជជែកកម្សាន្តជួបជុំគ្នាក្តី កុំភ្លេចនឹកឃើញ Bright Cafe!
Bright Cafe
Bright Cafe
Bright Cafe
Bright Cafe
Bright Cafe
Bright Cafe
Bright Cafe
Bright Cafe
Bright Cafe
Bright Cafe
Bright Cafe
Bright Cafe
ហាង Bright Cafe and Food ទូរស័ព្ទ៖ 077/070 33 00 92 | 016 811 798 ទីតាំង៖ B20, ផ្លូវលេខ ១៩៨៦ (ផ្លូវទៅសាកលវិទ្យាល័យលីមកុកវីង ទល់មុខសណ្ឋាគារសារា) សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ភ្នំពេញ វីដេអូ

ថ្មី! ឆ្ងាញ់ប្លែកមាត់ទៀតហើយពីផាកកាហ្វេ សម្រាប់អាហារពេលល្ងាច

កាន់តែពិសេសទៀតហើយពីភោជនីយដ្ឋានផាកកាហ្វេសំរាប់ពាក់កណ្តាលខែកក្កដានេះតទៅ លោកអ្នកអាចរីករាយជាមួយឈុតអាហារពេលល្ងាចថ្មីដែលមានពីរជម្រើសគឺ អាហារឈុតទី១ បាយទាផាកឡូវ  និង អាហារឈុតទី២ មីទាផាកឡូវ ដោយក្នុងឈុតនីមួយៗ រួមមាន៖ សាឡាដចំរុះ ១ចាន គឹមឈី ១ចាន និង ផ្លែប៉ោមស្រស់ ១ចាន ដែលមានការរៀបចំសំរិតសំរ៉ាងថ្មីពិសេសរសជាតិដ៏ឈ្ងុយឆ្ងាញ់ប្លែកមាត់ដោយមិនប្រើប៊ីចេងហើយតម្លៃយ៉ាងពិសេសទៀតផង។
Park Cafe
Park Cafe
ឈុតអាហារពេលល្ងាចទាំងពីរឈុតនេះគឺបានបង្កើតឡើងជាសម្រាប់អតិថិជនអាចរីករាយជួបជុំមិត្តភក្ត័ ក្រុមការងារ និង ក្រុមគ្រួសារបន្ទាប់ពីបញ្ចប់ម៉ោងការងារ អាជីវកម្មផេ្សងៗ គឺអាចទទួលទានអាហារដ៏មានរសជាតិឈ្ងុយឆ្ងាញ់ បង្កើនភាពស្និតស្នាលរវាងគ្នានិងគ្នា ពិសេសគឺចំណេញពេលវេលាក្នុងការចំអិនម្ហូបអាហារពេលល្ងាច និង សន្សំសំចៃថវិកាបានមួយចំនួនផងដែរ ហើយអាចលំហែអារម្មណ៌តានតឹងពីការងារ រកស៊ីបានយ៉ាងល្អ ជាមួយបរិយាកាសស្អាត ស្រស់បំព្រងរបស់ហាងផាកកាហ្វេដែរនោះ។ លោកអ្នកអាចស្វែងរកឈុតអាហារពេលល្ងាចដ៏ពិសេសនេះនៅសាខាចំបងរបស់ផាកកាហ្វេគឺនៅសាខា៖
  • Park Café Parkway (ទីតាំងទល់មុខផាកវ៉េស្ខែរ)
  • Park Café Sovanna (ទីតាំងច្រកចូលផ្សារសុវណ្ណាទី១)
  • Park Café Santhormuk (ទីតាំងទល់មុខពេទ្យអង្គរធំ ផ្លូវកម្ពុជាក្រោម)
  • Park Café BKK-Trasak Paem (ទីតាំងនៅលើផ្លូវត្រសក់ផ្អែម ផ្លូវលេខ៦៣ កែងផ្លូវលេខ២៧៨)
  • Park Café Pasture (ទីតាំងនៅលើផ្លូវប៉ាស្ទ័រ ផ្លូវលេខ៥១ កែងផ្លូវលេខ៣៦០)
  • Park Café Bak Touk (ទីតាំងលើមុខវិទ្យាល័យបាក់ទូក)
មានលក់ចាប់ ពីម៉ោង៥ល្ងាចតទៅ ជាមួយស្ទុកមានកំណត់។ ក្រៅពីឈុតអាហារពេលល្ងាចថ្មីនេះ ផាកកាហ្វេក៏មានបំរើជូនលោកអ្នកនូវគុយទាវ បាយ កាហ្វេភ្នំពេញនិងអ៊ីតាលី ជាច្រើនមុខទៀតដែលមានរសជាតិដ៏ឈ្ងុយឆ្ងាញ់ផ្សេងៗសំរាប់អតិថិជន។
Park Cafe
Park Cafe
ទន្ទឹមនឹងនេះផាកកាហ្វេក៏ត្រូវបានអតិថិជនជាច្រើនចាត់ទុកជាកន្លែងដែលមិនត្រឹមតែជាភោជនីយដ្ឋានអាហារនិងកាហ្វេប៉ុណ្ណោះទេ តែក៏ជាកន្លែងដែលអតិថិជនណាត់គ្នាដើម្បីពិភាក្សាការងារក៏ដូចជាជំនួញរបស់ពួកគាត់។ ផាកាហ្វេក៏មានបន្ទប់សម្រាប់ប្រជុំធំទូលាយ និងបំពាក់ឧបករណ៍គ្រប់គ្រាន់សំរាប់អតិថិជនដែលមានបំណងស្វែងរកបន្ទប់ប្រជុំដែលមានតំលៃសមរម្យ។ ​ វីដេអូ

ធុរេនស្រីមុំ ចង់បានរឹងបានរឹង ចង់បានទន់បានទន់

ហាង ផ្លែឈើស្រីមុំ ដែលបើកដំណើរការបាន ជាង៣២ឆ្នាំមកហើយនោះពេលនេះ ខែនេះ ជាខែដែលហាងរបស់គាត់ ប្រមូលផលផ្លែធុរេនចេញពីចំការស្រស់ៗ សម្បូរធុរេនឆ្ងាញ់ៗ ច្រើនប្រភេទតាមការចូលចិត្តរបស់អតិថិជន ហើយអ្វីដែលអតិថិជនគាំទ្រ និងចូលចិត្តទិញធូរេនពី ហាងមួយនេះក៏ព្រោះតែ ពួកគាត់អាចធ្វើការសុំប្តូរវិញបាន ប្រសិនបើ ចង់ញ៉ាំធុរេនរឹងលម្ម តែបកមកទន់ នោះខាងហាងនឹងធ្វើការបកជូនថ្មីមួយទៀត ដើម្បីបានសាច់ធុរេនដែលពួកគាត់ចង់បាននោះជូនភ្លាមតែម្តង។
ធុរេនស្រីមុំ
ធុរេនស្រីមុំ
ធុរេនស្រីមុំ
ធុរេនស្រីមុំ
ផ្លែឈើស្រីមុំ
ផ្លែឈើស្រីមុំ
ផ្លែឈើស្រីមុំ
ផ្លែឈើស្រីមុំ
ផ្លែឈើស្រីមុំ
ផ្លែឈើស្រីមុំ
ផ្លែឈើស្រីមុំ
ផ្លែឈើស្រីមុំ
ដើម្បីជាការអរគុណដល់អតិថិជនរបស់ខ្លួន ពេលនេះ ថ្ងៃនេះតែម្តង ថ្ងៃទី ២២ ខែកក្កដានេះ ហាងផ្លែឈើស្រីមុំ មានការបញ្ចុះតម្លៃពិសេស ដោយធុរេនពូជ ឪខាក់ សាច់លឿង ១គីឡូត្រឹម១២០០០៛ ហើយសម្រាប់ពូជ ម៉ាន់ថង សាច់ទឹកដោះគោ ១គីឡូត្រឹមតែ ២០០០០៛ ហើយប្រសិនបើទិញដល់ចំនួន១០គីឡូ ថែមជូន១គីឡូ ដោយឥតគិតថ្លៃទៀតផង។
ធុរេនស្រីមុំ
ធុរេនស្រីមុំ
ធុរេនស្រីមុំ
ធុរេនស្រីមុំ
ផ្លែឈើស្រីមុំ
ផ្លែឈើស្រីមុំ
ផ្លែឈើស្រីមុំ
ផ្លែឈើស្រីមុំ
ផ្លែឈើស្រីមុំ
ផ្លែឈើស្រីមុំ
ផ្លែឈើស្រីមុំ
ផ្លែឈើស្រីមុំ
ផ្លែឈើស្រីមុំ
ផ្លែឈើស្រីមុំ
ចឹងហើយ ប្រសិនបើបានដឹងថា សមាជិកក្រុមគ្រួសារជាទីស្រលាញ់របស់អ្នក ណាម្នាក់ ចង់ញ៉ាំធុរេននោះកុំភ្លេច ណាថ្ងៃនេះ ថ្ងៃស្អែកទៅទិញផ្ញើរ នឹងបានតម្លៃពិសេសមិនខាន។ ព្រោះអីបើតម្លៃធម្មតាវិញ សម្រាប់ពូជ ឪខាក់ សាច់លឿង ១គីឡូត្រឹម ២០០០០៛ និងពូជ ម៉ាន់ថង សាច់ទឹកដោះគោ ១គីឡូត្រឹមតែ ២៥០០០៛ តែបើទិញ១០គីឡូ នៅតែថែម១គីឡូដដែល។
ផ្លែឈើស្រីមុំ
ផ្លែឈើស្រីមុំ
ផ្លែឈើស្រីមុំ
ផ្លែឈើស្រីមុំ
ផ្លែឈើស្រីមុំ
ផ្លែឈើស្រីមុំ
ផ្លែឈើស្រីមុំ
ផ្លែឈើស្រីមុំ
ផ្លែឈើស្រីមុំ
ផ្លែឈើស្រីមុំ
ផ្លែឈើស្រីមុំ
ផ្លែឈើស្រីមុំ
ផ្លែឈើស្រីមុំ
ផ្លែឈើស្រីមុំ
ហាង ផ្លែឈើស្រីមុំ ទូរស័ព្ទ៖ 012 37 10 10 | 011 37 10 10 ទីតាំង៖ ផ្ទះលេខ 462Eo, ផ្លូវព្រះសីហនុ 205, ចំហៀងស្តាតអូរឡាំពិច វីដេអូ

ថ្វីដៃរហ័សប៉ុនណាឆ្ងាញ់ប៉ុណ្ណឹង! មីទាញតុងយ៉ាំ

ចុងភៅ ម្នាក់នេះពិតជាមិនធម្មតាទេ ថ្វីដៃរហ័សណាស់ដើម្បីអោយសសៃមីទាញរបស់គាត់ឆ្ងាញ់ ហើយស្វិតល្អ។ និយាយថាមិនឆ្ងាញ់ក៏មិនកើត ព្រោះអីអណ្តាតបញ្ជាប្រាប់ថាឆ្ងាញ់បាត់ហើយហ្នឹង មិនត្រឹមតែប៉ុណ្ណឹងទេ តម្លៃវិញក៏សមរម្យ មួយចានត្រឹមតែ១០០០០៛ ប៉ុណ្ណោះ សំរាប់ញ៉ាំម្នាក់ឯង តែបើទៅលក្ខណៈស្វឺត ហៅចានធំទៅចំនេញ ៣០០០០៛។
មីទាញតុងយ៉ាំ
មីទាញតុងយ៉ាំ
មីទាញតុងយ៉ាំ
មីទាញតុងយ៉ាំ
មីទាញតុងយ៉ាំ
មីទាញតុងយ៉ាំ
មីទាញតុងយ៉ាំ
មីទាញតុងយ៉ាំ
មីទាញតុងយ៉ាំ
មីទាញតុងយ៉ាំ
ហាង មីទាញតុងយ៉ាំ មានមីទាញច្រើនជម្រើសសាច់សម្រាប់អោយអ្នកជ្រើសរើសដូចជា៖ មីទាញបង្កងតុងយ៉ាំ, មីទាញបង្កងប៉ាកតុងយ៉ាំ, មីទាញលៀសតុងយ៉ាំ និងមីទាញសាច់ទា សាច់ចិញ្ច្រាំ អូ៎យច្រើនជម្រើសណាស់ទៅសាកទៅមិនខកបំណងទេ នៅជិតសាលាស៊ីសុវត្ថិយើងហ្នឹង។ អូភ្លេច! ប្រាប់មួយទៀតគឺ មីគាវ ក៏ឆ្ងាញ់ពិសេសមួយមុខដែរកុំភ្លេចសាក!
មីទាញតុងយ៉ាំ
មីទាញតុងយ៉ាំ
មីទាញតុងយ៉ាំ
មីទាញតុងយ៉ាំ
មីទាញតុងយ៉ាំ
មីទាញតុងយ៉ាំ
មីទាញតុងយ៉ាំ
មីទាញតុងយ៉ាំ
មីទាញតុងយ៉ាំ
មីទាញតុងយ៉ាំ
មីទាញតុងយ៉ាំ
មីទាញតុងយ៉ាំ
មីទាញតុងយ៉ាំ
ហាង មីទាញតុងយ៉ាំ ទូរស័ព្ទ៖ 061 31 66 83 | 098 31 66 83 ទីតាំង៖ ស្ថិតនៅម្តុំសាលាវិទ្យាល័យស៊ីសុវត្តិ លើផ្លូវប៉ាស្ទ័រ កែងផ្លូវ ១៧៤ វីដេអូ

បកស្រាយការវាយប្រហារសង្គ្រាមលោកលើកទី 2 ក្នុងរឿង Dunkirk

0
Sponsor By: Legend Cinema លោកគ្រីស្តូហ្វ័រណុលហាន (Christopher Nolan) បានយកការផ្លាស់ប្តូរទីលាន Dunkirk ជាប្រវត្តិសាស្ត្រដែលបានកើតឡើងកំឡុងសង្គ្រាមលោកលើកទី 2 ។ វាធ្វើឡើងបន្ទាប់ពីគ្រោះថ្នាក់ក្នុងការជម្លៀសទាហានសម្ព័ន្ធមិត្តពីឆ្នេរសមុទ្រនិងកំពង់ផែ Dunkirk ប្រទេសបារាំងដែលត្រូវបានហ៊ុំព័ទ្ធដោយកងទ័ពអាល្លឺម៉ង់នៅខែឧសភាឆ្នាំ 1940. ដោយប្រើរាល់នាវាកងទ័ពជើងទឹកនិងស៊ីវិលដែលអាចរកបាននៅក្រោមគម្របខ្យល់និងដីពីកងទ័ពអង់គ្លេសនិងបារាំង, ច្រើនជាង 300.000 នាក់ត្រូវបានគេជម្លៀសយឺតនិងវិធីសាស្ត្រពីឆ្នេរសមុទ្រ។ Dunkrik https://www.youtube.com/watch?v=KdbFJycOgOk&feature=youtu.be