បិសាចក្រហមទទួលបាន 3ពិន្ទុ ពីការប្រកួតជាមួយ Sunderland

0
នៅក្នុងការប្រកួតរវាងក្រុមបិសាចក្រហម Manchester United នឹងក្រុមឆ្មាខ្មៅ Sunderland កាលពីយប់មិញ ត្រូវបានបញ្ចប់ដោយក្រុមភ្ញៀវបិសាចក្រហមអាចយកឈ្នះក្នុងលទ្ធផល 3-0។ សម្រាប់ 3 គ្រាប់របស់បិសាច ក្រហម គឺរកបានដោយកីឡាករ Ibrahimovic, Mkhitaryan និងខ្សែប្រយុទ្ធវ័យក្មេង Rashford។ ជ័យជំនះនេះ​ បានធ្វើអោយក្រុមបិសាចក្រហមឡើងទៅឈរនៅលំដាប់ទី​5 ក្នុងតារាង បាល់ទាត់អង់គ្លេស។ https://www.youtube.com/watch?v=IbhDLbMLB9U

បទចំរៀងនិងក្បាច់រាំដែលកំពុងពេញនិយមខ្លាំងនាដើមខែមេសានេះ​

0
នារដូវចូលឆ្នាំខាងមុខនេះ​តាមបណ្តាផលិតកម្មក្នុងស្រុកយើងភាគច្រើនបានបញ្ចេញបទចំរៀងជាច្រើនសំរាប់អបអរពិធីបុណ្យប្រពៃណីជាតិយើង​។ ពោលគឺមានបទប្រពៃណីដែលមិនខ្វះបានសំរាប់រាំកំសាន្តដោយឡែក​ក៏មានចំរៀងមួយចំនូនទៀតសំរាប់យុវវ័យដែលផលិតកម្មបាន បង្កើតនូវក្បាច់រាំគួរអោយចាប់អារម្មណ៏ ធ្វើអោយមិត្តយុវវ័យរាំបន្តៗគ្នា​ នូវពេលមានពិធីជួបជុំគ្នា។ ចង់ដឹងមានបទអ្វីខ្លះសូមទស្សនាវីដេអូខាងក្រោម​៖
ប្រភព៖ YouTube Channel Rasmey Hang Meas https://www.youtube.com/watch?v=aXtS9XLV2uQ
https://www.youtube.com/watch?v=OJApfKZPAUY

Everton អាចបញ្ចប់ការទទួលជ័យជំនះជាប់ៗគ្នារបស់ក្រុម Leicester City

0
នៅក្នុងជំនួបរវាង Everton និងក្រុម Leicester City កាលពីយប់មិញនេះ ត្រូវបានបញ្ចប់ក្នុងលទ្ធផល ម្ចាស់ផ្ទះ Everton លុត​ទៅលើកក្រុមភ្ញៀវ Leicester City ដោយគ្រាប់បាល់ 4-2។ គ្រាប់បាល់ទាំង 4របស់ Everton គឺរកបានដោយ Davies ក្នុងនាទី 1, Lukaku ក្នុងនាទី 23 &57 និង Jagielka ក្នុងនាទី 40។ ចំណែក 2គ្រាប់ របស់ Leicester វិញ គឺរកបានដោយកីឡាករ Slimani និង Albrighton។ លទ្ធផលនេះ បានធ្វើអោយក្រុម Leciester City មិនអាចបន្តនៅជ័យជំនះរបស់ខ្លួនបាន ក្រោមការគ្រប់គ្រង់របស់ គ្រូបង្វឹកថ្មី។ https://www.youtube.com/watch?v=ZRmsjGMVz3E

ចង់ដឹងពីសកម្មភាពរបស់អ្នកបើកបរយន្តហោះ ក្នុងការចុះចត់អត់?

0
ប្រសិនបើនិយាយអំពីការធ្វើដំំណើរ គឺយើងនឹងនឹកអំពីពីមធ្យោបាយជាច្រើន រួមមាន កង់ ម៉ូតូ ឡាន រថភ្លើង កាប៉ាល់ និងយន្តហោះ។ នៅថ្ងៃនេះ ក្រុមការងារ KSPG.TV នឹងបង្ហាញអំពីវីដេអូមួយ ដែលបាន បង្ហោះនៅក្នុង​បណ្តាញសង្គមហ្វេសប៊ុក។​ នៅក្នុងវីដេអូនេះ គឺបង្ហាញអំពីសកម្មភាពក្នុងការបើកបរ យន្តហោះ និងសកម្មភាព​របស់អ្នកបើកបរ ដែលយើង តែងតែហៅថា Pilot ក្នុងការចុះចតយន្តហោះ។ បើចង់ដឹងថាវីដេអូ ក្នុងការបញ្ជា​យន្តហោះ គួរអោយទាក់ទាញយ៉ាងណាអាចមើលវីដេអូខាងក្រោមបាន៖

Lingard បន្តកុងត្រាថ្មីជាមួយបិសាចក្រហម

0
ក្រុមបិសាចក្រហមបានចេញពត៌មានបញ្ជាក់អំពីកីឡាករ Lingard បន្តកុងត្រាថ្មីជាមួយក្រុមក្នុងរយៈ ពេល 4ឆ្នាំ​ទៀត។ ហើយចំពោះប្រាក់កំរៃរបស់គាត់ គឺទទួលបាន 1សែនផោនក្នុងមួយសប្តាហ៍។ កីឡាករវ័យ 24ឆ្នាំ បាន​បង្ហាញ​ខ្លួនអោយក្រុមបិសាចក្រហមឈុតធំក្នុងកំឡុងឆ្នាំ​2011។ Lingard ត្រូវបានបង្វឹក នៅក្នុងក្រុមយុវជន​របស់​បិសាចក្រហម។​ ហើយមកដល់ពេលនេះ Lingard បានបង្ហាញខ្លួនអោយក្រុមបិសាចក្រហមបាន 70លើក នឹងអាចរកបាន 11គ្រាប់។
 

James Rodriguez ចង់មកលេងក្នុងក្របខណ្ឌអង់គ្លេសវិញ

0
បន្ទាប់ពីមានការមិនពេញរបស់កីឡាករ James Rodriguez ក្នុងការផ្លាស់គាត់ចេញកំឡុងពេលប្រកួតជាមួយ ក្រុម Leganes។ ពេលនេះ James ហាក់ដូចជាមានភាពធុញនឹងអាជីពបាល់ទាត់នៅក្នុងក្របខណ្ឌអេស៉្បាញ។ ហើយលើសពីនេះទៀត គ្រូបង្វឹក Jose Mourinho ក៏បានធ្វើការបញ្ចុះបញ្ចូលដល់គាត់អោយផ្លាស់ប្តូរមកកាន់​ទឹក​ដីរបស់បិសាចក្រហម។ ប៉ុន្តែប្រសិនបើ James មិនអាចមកកាន់បិសាចក្រហមបាននោះ ក៏នៅមានក្រុមមួយ​ចំនួន​ទៀត ក្នុងក្របខណ្ឌអង់គ្លេសអាចនឹងទាក់ទងទៅគាត់ផងដែរ។ ក្រុមទាំងនោះ មានដូចជាក្រុមហង្សក្រហម Liverpool និងក្រុមតោខៀវ Chelsea ផងដែរ។ https://www.youtube.com/watch?v=bk1Ev2A-xm8  

Griezmann អាចមានតំលៃខ្លួន 89 លានផោន

0
កីឡាករ Antoine Griezmann ដែលជាខ្សែប្រយុទ្ធក្រុមជំរើសជាតិបារាំង និងកំពុងលេងក្នុង League របស់ អេស៉្បាញ ជាមួយក្រុម Atletico Madrid។ កំពុងមានការចាប់អារម្មណ៏យ៉ាងច្រើនពីសំណាក់ក្រុមនៅក្នុង ក្របខណ្ឌអង់គ្លេស ដែលក្នុងនោះរួមានក្រុម Manchester United, ក្រុម Chelsea និងក្រុម Manchester City។ សម្រាប់តំលៃខ្លួនក្នុងការផ្ទេរ Griezmann ត្រូវបានអ្នកចាត់ការរបស់គាត់បង្ហើបថាប្រហែល 89លាន ផោន។

Barcelona ចង់បាន Di Maria មករួមក្រុមនៅរដូវក្តៅខាងមុខ

0
តាមសារពត៌មាន The Sun បានសរសេរថាកីឡាករ Di Maria ដែលបានចាក់ចេញពីទឹកដីអេស៉្បាញក្នុង កំឡុង​រដូវក្តៅឆ្នាំ 2014។ ហើយបានទៅលេងនៅទឹកដីអង់គ្លេស ជាមួយក្រុមបិសាចក្រហម Manchester United ប៉ុន្តែមិនទទួលបានជោគជ័យ។ នឹងត្រូវផ្ទេរទៅកាន់ទឹកដីបារាំង ដោយស្នាក់នៅជាមួយក្រុម PSG។ ហើយឥលូវ គឺគាត់ទទួលបាននៅការចាប់អារម្មណ៏ពីក្រុម Barcelona នៅទំរង់ដល់ល្អរបស់គាត់ ក្នុងពេលប្រកួតយក​ឈ្នះទៅ​ក្រុម Barcelona ដោយលទ្ធផល 4-0។ ក្រុម Barcelona បានធ្វើការទំនាក់ទំនង ទៅកាន់រូបគាត់ដោយផ្ទាល់ ហើយនឹងអាចធ្វើការផ្ទេរគាត់នៅក្នុងរដូវក្តៅខាងមុខនេះ។ ប៉ុន្តែគេនៅ មិនទាន់អំពីតំលៃខ្លួនក្នុងការផ្លាស់ប្តូរនៅ​ឡើយទេ។
 

Real Madrid បានត្រឹមស្មើគ្នាជាមួយ Atletico Madrid

0
សម្រាប់ការប្រកួតក្នុងក្របខណ្ឌ La Liga កាលពីយប់មិញនេះ គឺក្រុម Real Madrid បានត្រឹមស្មើគ្នាជា មួយក្រុម Atletico Madrid ក្នុងលទ្ធផល 1-1។ ចំណែកក្រុម Malaga បានលុតទៅលើក្រុម Barcelona ក្នុង លទ្ធផល 2-0។ ខណៈពេលដែលក្រុម Sevilla យកឈ្នះក្រុមភ្ញៀវ Deportivo ក្នុងលទ្ធផល 4-2។ សម្រាប់ លទ្ធផលយប់ មិញនេះបានធ្វើអោយក្រុម Real Madrid បន្តឈរនៅកំពូលតារាង La Liga ដោយមាន ពិន្ទុ នាំមុខក្រុមលំដាប់ ទី2 Barcelona ចំនួន 3ពិន្ទុ នឹងនៅសល់មួយប្រកួតនៅក្នុងដៃទៀត។
https://www.youtube.com/watch?v=FCdWQpMMrRE

អាហារ និងភេសជ្ជ:ដែលជួយបន្សាបជាតិស្រវឹង

ជាទូទៅ​ ក្រោយទទួលទានគ្រឿងស្រវឹងហើយ​ យើងគ្រប់គ្នាតែមានអារម្មណ៍ថាធីងធោង​ អស់កម្លាំង​ ឬមានអារម្មណ៍មិនស្រស់ស្រាយក្រោយក្រោកពីដំណេក។ ដូចនេះ​ វាជាចំនេះដឹងមួយដ៏ល្អប្រសិនបើអ្នកបានយល់ដឹងពីប្រភេទអាហារដែលអាចជួយផ្តល់ថាមពល​ និងបន្សាបជាតិស្រវឹងក្រោយពេលអ្នកបានទទួលទានភេសជ្ជ:ដែលមានជាតិអាល់កុល។ អាហារ​ និងភេសជ្ជៈទាំងនោះមានជា​ដូចជា​៖ ​អាហារ​: ១. ស៊ុត:​សារធាតុតូរីនដែលមាននៅក្នុងស៊ុត​ នឹងធ្វើឲ្យអ្នកមានកម្លាំងឡើងវិញ។ ២. ចេក​ និងអាហារពណ៍បែតង:​ ចេកគឺជាអាហារមួយប្រភេទដែលសំបូរទៅដោយជាតិប៉ូតាស្យូមដែលជាសារធាតុមួយប្រភេទអាចជួយបន្សាបជាតិស្រវឹងបានយ៉ាងមានប្រសិទ្ធភាព។ ហើយបន្លែពណ៍បែតង​ ក៍​ផ្ទុកទៅដោយជាតិប៉ូតាស្យូមនេះដែរ។ ៣. ស៊ុបមាន់:​ ជាតិទសូដ្យូម​ និងទឹកដែលមាននៅក្នុងស៊ុបមាន់អាចជួយឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ​ និងកាត់បន្ថយជាតិស្រវឹង។ ៤. នំផ្អែម:​ នៅពេលស្រវឹងមិនទាន់ស្វាង​ អាហារដែលមានជាតិស្ករដូចជា​ នំបុ័ង​ផ្អែម​ នំដំណាប់​ ឬនំពងទាដែលមានរសជាតិផ្អែម​ គឺជារបស់ដែលអ្នកមិនគួរមើលរំលង។ ក្រៅពីជួយបង្កើនថាមពលក្នុងរាងកាយហើយ​ វាក៏អាចជួយឲ្យឈាមអ្នកដំណើរការបានស្រួលឡើងវិញផងដែរ។ Sober up drink ភេសជ្ជៈ​ ១. ទឹក:​ ជាតិអាល់កុលតែងធ្វើឲ្យអ្នកចង់បត់ជើងតូចញឹកញាប់​ និងធ្វើឲ្យរាងកាយបាត់បង់ជាតិទឹក។ ហេតុនេះរឿងដ៏ចាំបាច់បំផុត​ គឺត្រូវបរិភោគទឹកឲ្យបានច្រើនបន្ទាប់ពីពិសារគ្រឿងស្រវឹង​ ឬយល់ល្អបរិភោគទឹកឲ្យបានច្រើនមុនពេលពិសារគ្រឿងស្រវឹងក៏ជាការល្អផងដែរ។ ២. ភេសជ្ជៈ​ប៉ូវកម្លាំង​ ឬទឹកដូង:​ វាមានសមត្ថភាពជួយបន្សាបជាតិស្រវឹង​ និងផ្តល់ជាតិគ្លុយកូសទៅក្នុងឈាម​ ធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ថ្លា​ និងមានកម្លាំង។ ៣. តែខ្ញី​ ឬតែជីអង្កាម:​ ការសិក្សាបានបង្ហាញថា​ ភេសជ្ជៈពីរប្រភេទនេះផ្តល់ប្រយោជន៍កាត់បន្ថយអាការៈវិលមុខ​ចង់ក្អួតចង្អោរ​ និងចុកច្អល់ក្នុងពោះផងដែរ។ មិនត្រឹមតែ​សម្រាប់អ្នកចង់បន្សាបជាស្រវឹង​ តែវាក៏មានប្រសិទ្ធភាពសម្រាប់ស្ត្រីដែលចាញ់អំឡុងពេលមានផ្ទៃពោះ។ ៤. ទឹកផ្លែឈើ:​ ឧទាហរណ៍​ ទឹកផ្លែប៉ោម​ ឬទឹកទំពាងបាយជូ។ សារធាតុស្ករដែលមានក្នុងផ្លែឈើទាំងនោះ​ អាចជួយជំរុញថាមពលក្នុងរាងកាយរបស់អ្នក​។ ម៉្យាងទៀត​ ទឹកផ្លែឈើគឺសំបូរទៅដោយវីតាមីន​ និងសារធាតុទឹកដែលអាចជួយបំពេញភាពខ្វះខាតនៅក្នុងរាងកាយ​ ជាពិសេសគឺសារធាតុទឹកដែលបានបាត់បង់។ ៥. ភេសជ្ជៈ​ដែលមានជាតិជូរ:​ វាជាការពិតណាស់ដែលរបស់ដែលមានផ​ជាតិជូរពិតជាធ្វើឲ្យអ្នកឆាប់ស្វាងពីអាការៈស្រវឹង។ អ្នកអាចសាកល្បងទទួលទានទឹកក្រូច​ ឬទឹកក្រូច​ឆ្មាជាដើម​។ ហើយវាកាន់តែពិសេសទៅទៀតបើអ្នកបានបន្ថែមអំបិលចូលទៅក្នុងនោះបន្តិច​ ព្រោះ​សារធាតុអេឡិចត្រលីត​ និងសូដ្យូមដែលមានក្នុងភេសជ្ជៈនេះនឹងជួយបង្កើនជាតិទឹក​ និងថាមពលក្នុងខ្លួនរបស់អ្នក។ Sober up drink ជាចុងក្រោយ​ ពួកយើងសង្ឈឹមថាតិកនិកទាំងអស់នេះនឹងអាចជួយលោកអ្នកបានច្រើនចេញពីអាការៈស្រវឹង។