ការតុបតែងខ្លួនសម្រាប់មិត្តនារីពេលទៅវត្ត

ពិធីបុណ្យចូលឆ្នាំខ្មែរជិតមកដល់ហើយត្រៀមសំលៀកបំពាក់ប្រពៃណី រឺសំលៀកបំពាក់សមរម្យសម្រាប់ទៅវត្តហើយរឺនៅ? ក្រៅពីសំលៀកបំពាក់ប្រពៃណីយុវវ័យយើងក៏អាចស្លៀកនូវសំលៀកបំពាក់សមរម្យដូចជា:អាវដៃវែងពណ៌ស រឺ ពណ៌ណាមួយដែលមិន ស្រស់ពេក, សំពត់ រឺ ខោជើងវែង ឬរ៉ូបវែងណាដែលមើលទៅមិនឆើតឆាយពេក។
Pagoda Dress Code
Pagoda Dress Code
ជាចុងក្រោយ សំរាប់មហាសង្ក្រាន្តឆ្នាំថ្មី ឆ្នាំរកា នព្វស័ក នេះ ក្រុមការងារសារព័ត៌មានកោះសន្តិភាព សូមបួងសួងឲ្យទេវតាឆ្នាំថ្មី ព្រះនាម កិមិរាទេវី ប្រទានជោគជ័យ សិរីសួស្តី សុភមង្គល វិបុលសុខ ដល់ប្រជាជនខ្មែរ គ្រប់ស្រទាប់វណ្ណៈ ពីថ្ងៃនេះតរៀងទៅ។ #KohSantepheapMedia #KohSantepheapTV #KhmerNewYear Pagoda Dress Code Pagoda Dress Code Pagoda Dress Code

ហេង ពិទូ ចេញមួយបទជូនពរឆ្នាំដែរតាស៎

0
តារាចម្រៀងសំនៀងលួងលោមលោក ហេង ពិទូ បានបញ្ចញបទចំរៀងមួួយបទដែលមានចំនងជើងថា​អេម៉ារាវើយឆ្នាំថ្មី ២០១៧ សំរាប់អបអរឆ្នាំថ្មី។ ចង់ដឹងថាពិរោះយ៉ាងណាសូមស្តាប់ទាំងអស់គ្នា។
ប្រភព៖​ YouTube Channel Pitu Heng

អបអរឆ្នាំថ្មី បទថ្មីពី Adda Like អោយបែកមេដៃ ម្តងមើល៎

0
ម្ចាស់បទ នៅទីនេះមានមនុស្សខូចចិត្ត បានចេញនៅបទថ្មីរបស់ខ្លួនមួយទៀតហើយ ដែលមានចំណងជើង ថា​ Like អោយបែកមេដៃ។ បទថ្មីនេះទើបតែចេញក្តៅៗ ហើយជាបទកន្រ្តាក់អារម្មណ៍ទៀតផង ដែលគាត់សរសេរនៅលើបណ្តាញសង្គម Facebook ជាបទនិពន្វថ្មីរបស់នាង និង ជាការអបអរឆ្នាំថ្មីផងដែរ។
ប្រភព៖ YouTube Channel Adda Angel

ការព្យាយាមបំបែកកំណត់ត្រារបស់ Ko-Suke

0
បុរសជនជាតិជប៉ុនម្នាក់ ដែលមានឈ្មោះថា Ko-Suke បានព្យាយាមបំបែកកំណត់ត្រារបស់ Guinness World Records ក្នុងការបង្វិលបាល់ដោយប្រើជើងរបស់គាត់។ សម្រាប់កំណត់ត្រាចាស់ក្នុងការបង្វិល បាល់នេះ គឺមាន ចំនួន 85ដង ដែលគ្រប់គ្រងដោយ John Farnworth ជនជាតិអង់គ្លេស ក្នុងឆ្នាំ 2008។ សម្រាប់ការបំបែក កំណត់ត្រានេះ គឺ Ko-Suke បានព្យាយាមរហូតដល់ទៅ 3ដង ប៉ុន្តែមិនបានសម្រាច នោះទេ ដោយការធ្វើល្អ បំផុតបានត្រឹមតែ 80ដង ប៉ុណ្ណោះ។ បើចង់ដឹងច្បាស់អំពីការព្យយាមបំបែក កំណត់ត្រានេះ សូមមើលវីដេអូខាង ក្រោម៖

ចាំទៅមើលរឿង “Smurfs វគ្គ ភូមិឋានដែលបាត់បង់” ទាំងអស់គ្នាណា

0
Sponsor By: Legend Cinema
Sponsor By: Legend Cinema
សម្រាប់ប្រិយមិត្ត ដែលនិយមចូលចិត្តមើលរឿងប្រភេទ Animate គឺក្រុមការងារ KSPG.TV សូមណែនាំនៅរឿង ថ្មីមួយ ដែលមានចំណងជើងថា “Smurfs វគ្គ ភូមិឋានដែលបាត់បង់”។ នៅក្នុងវគ្គថ្មី នេះ​ គឺចង់និយាយអំពី Smurfette នឹងមិត្តរបស់គេដូចជា Brainy, Clumsy និងHefty ដែលទទួលបាននៅផែនទីដល់អាថកំបាំងមួយ។​ហើយពួកគេទាំងអស់គ្នាបានចូលទៅក្នុងព្រៃ Forbidden Forest តាមរយៈផែនទីនោះ ដើម្បីស្វែករកនៅភូមិឋាន ដែលបាត់បង់មួយ។ បើចង់ដឹងថាដំណើរផ្សងព្រេងរបស់ Smurfette នឹងមិត្តរបស់គេទៅជាយ៉ាងណា? សូម កុំភ្លេចទៅទស្សនា ទាំងអស់គ្នានៅរោងភាពយន្ត Legend។
Legend City Mall ជាន់ទី៣ ផ្សារ City Mall, ផ្លូវ មុន្នីរ៉េត, សង្កាត់ វាលវង់, ខណ្ឌ ៧មករា, ភ្នំពេញ ទូរសព្ទទំនាក់ទំនងៈ 081 300 400 Legend Toul Kork ផ្លូវ 315 កែងផ្លូវ 516, សង្កាត់ បឹងកក់១, ខណ្ឌ ទល់គោក, ភ្នំពេញ ទូរសព្ទទំនាក់ទំនងៈ 081 300 400 Legend Meanchey ផ្លូវ វេងស្រេង, សង្កាត់ស្ទឹងមានជ័យ, ខណ្ឌមានជ័យ, ភ្នំពេញ ទូរសព្ទទំនាក់ទំនងៈ 081 300 400

Show Time

Luke Shaw នឹងបន្តស្នាក់នៅជាមួយបិសាចក្រហម

0
បន្ទាប់ពីមានពត៌មានទាក់ទងនឹងភាពមិនច្បាស់លាស់អំពីអនាគតរបស់កីឡាករខ្សែការពារឆ្វេងរបស់ បិសាច​ក្រហម Manchester United គឺកីឡាករ Luke Shaw។ ពេលនេះ បានចេញពត៌មានច្បាស់ថា Luke Shaw នឹងបន្តស្នាក់នៅជាមួយក្រុមបិសាចក្រហម បន្តទៀត។ បន្ទាប់ពីគាត់បានណាត់ជួបជាមួយ Jose Mourinho ដើម្បីនិយាយអំពីបញ្ហាអនាគតរបស់គាត់។ បើតាមសម្តីរបស់ Luke Shaw បាននិយាយថា “គាត់ស្រឡាញ់ក្រុម​បិសាចក្រហម ហើយគាត់នឹងស្នាក់នៅជាមួយក្រុម ដើម្បីធ្វើការប្រយុទ្ធតទៅទៀត”។ គួរបញ្ជាក់ថាកីឡាករ Luke Shaw គឺបានផ្លាស់ប្តូរមកកាន់ទឹកដីបិសាចក្រហមក្នុងឆ្នាំ 2014 ប៉ុន្តែត្រូវបានជួបបញ្ហារបួសបាក់ជើងក្នុងឆ្នាំ 2015 ដែលធ្វើអោយគាត់ត្រូវសម្រាក់ពេញមួយរដូវកាល។ ហើយសម្រាប់រដូវកាលនេះ គឺគាត់ទើបតែបង្ហាញខ្លួន​បានតែ 2ប្រកួតប៉ុណ្ណោះ។ https://www.youtube.com/watch?v=lp1CYZ5iBEI

ចង់មើលការហាត់ស៊ុតបាល់របស់ ចាន់ វឌ្ឍនាកា​ នៅក្លឹប Fujieda MYFC អត់?

0
កីឡាករខ្សែប្រយុទ្ធដល់ឆ្នើមរបស់ក្រុមជំរើសជាកម្ពុជា ចាន់ វឌ្ឍនាកា ដែលបានទៅចូលរួមលេងជាមួយ ក្រុម Fujieda MYFC របស់ជប៉ុន។ ខណៈពេលដែលកំពុងស្នាក់នៅជាមួយក្រុម FUjieda MYFC ក៏បានរកគ្រាប់បាល់ បានផងដែរ។ ហើយពេលនេះ ក្រុម Fujieda MYFC ក៏បានបង្ហោះនៅវីដេអូ បង្ហាញអំពីការវឹកហាត់ ក្នុងការស៊ុត បញ្ចូលទីរបស់កីឡាករក្នុង ដែលរួមបញ្ចូលទាំង ចាន់ វឌ្ឍនាកា ដែរ។ បើចង់ដឹងថាការហាត់ស៊ុតបាល់របស់ កីឡាករ ចាន់ វឌ្ឍនាកា នៅ Fujieda MYFC យ៉ាងណា។​ អាចមើលវីដេអូខាងក្រោមបាន៖

Arsene Wenger សំលឹងឃើញកីឡាករនៅ Bundesliga

0
តាមរយៈសារព៌តមាន The Sun បានបញ្ជាក់ថាគ្រូបង្វឹកក្រុមកាំភ្លើងធំ Arsenal គឺលោក Arsene Wenger កំពុងសំលឹងឃើញកីឡាករ Leon Goretzka។ កីឡាករវ័យ 22ឆ្នាំ Goretzka កំពុងស្នាក់នៅជាមួយ ក្រុម Schalke ក្នុងក្របខណ្ឌ Bundesliga។ ហើយសម្រាប់កុងត្រារបស់គាត់ជាមួយក្លឺបក៏នឹងបញ្ចប់នៅ រដូវកាល ក្រោយផងដែរ។ ប៉ុន្តែលោក Arsene Wenger នៅមិនទាន់ច្បាស់ក្នុងការនាំយកកីឡាករ រូបនេះ មកកាន់ទឹក ដីកាំភ្លើងធំនៅឡើយទេ។ ចំនែកតំលៃខ្លួន ក្នុងការនាំយក Goretzka គឺប្រហាក់ប្រហែល 21 លានផោន។

James Rodriguez ខឹង Zidane ដែលប្តូរគាត់ចេញនៅក្នុងការប្រកួតយប់មិញ

0
នៅក្នុងការប្រកួតរវាងក្រុម Real Madrid នឹងក្រុម Leganes កាលពីយប់មិញនេះ។ ក្រុម Real Madrid អាចឡើងមកឈរនៅកំពូលតារាង La Liga វីញហើយ បន្ទាប់ពីយកឈ្នះក្រុម Leganes ក្នុងលទ្ធផល 4-2។ នៅក្នុងការប្រកួតនេះ កីឡាករ Rodriguez ក៏មានការមិនសប្បាយចិត្តផងដែរ ខណៈពេលដែលគ្រូ បង្វឹក Zidane បានផ្លាស់ប្តូរគាត់ចេញ។ គាត់មានការខឹងយ៉ាងខ្លាំង ដោយមិនបានធ្វើការចាប់ដៃជាមួយ Zidane។ លើសពីនេះទៅទៀតគាត់ក៏បានដាល់ជញ្ជាំងកន្លែងអង្គុយមួយដៃផងដែរ។ https://www.youtube.com/watch?v=5w9deEkUnhQ

នារីៗ​រៀបចំខ្លួនយ៉ាងណាអោយត្រូវនឹងរដូវក្តៅនេះ?​

ពិធីបុណ្យចូលឆ្នាំកាន់តែខិតជិតមកដល់ តែក៏ស្របនឹងរដូវក្តៅក៏មកបណ្តើរៗដូចគ្នា ដូច្នេះមិត្តនារីៗយើងត្រូវការស្លៀកពាក់តម្រូវយ៉ាងណាអោយសាកសមនឹងអាកាសធាតុដូចគ្នា ។ ដូច្នេះខាងក្រោមគឺជាវីដេអូណែនាំពីការស្លៀកពាក់បែបងាយៗ អោយទទួលអារម្មណ៏កុំអោយខ្លនឯងស្អុះស្អាប់ និិងស្រួលខ្លួនផងដែរ។ A Mo Casting A Mo Casting A Mo Casting
ប្រភព៖​ Youtube Channel Koh Santepheap TV