ចង់ហូរញើស ស្រួលខ្លួន ទៅញាុំមីស៊ុបទួលទំពូងណា៎
ថ្ងៃនេះក្រុមការងារ KSPG.TV បានបបួលគ្នាទៅញាុំ មីស៊ុបទួលទំពូង ដូច្នេះក៏ឆ្លៀតថតវីដេអូម្ហូបជូនប្រិយមិត្តដែលតែងរង់ចាំទស្សនាកម្មវិធីម្ហូប ទាំងអស់គ្នាតែម្តងទៅ។
ដូច្នេះមានអ្នកណាគេខ្លះនឹកឃើញកាលពីវ័យកុមារភាព ពេលរៀននៅបឋមសិក្សា នៅញាុំមីស៊ុប ឬក៏អត់?
នេះនែ៎ កំុថាយើងខ្ញុំធ្វើអោយអ្នកទាំងអស់គ្នាឃ្លានទៀតណា គ្រាន់តែចង់រំលឹកអនុស្សាវរីយ៏កាលពីកុមារភាពតែប៉ុណ្ណោះ? និយាយរួមទៅ គឺមានអ្នកអង្គុយចាំ ឈរចាំ រហូត ! ហើយលឺមាត់ថា មីដុំ មីកញ្ចប់ ប្រហិតឌុប ឈាមឌុប បន្តគ្នាតែម្តងហើយ។ សំរាប់ខ្ញុំវិញគឺខានញាុំយូរដែរ អូហូ ៎ ពេលញាុំនិយាយពីហូរញើស គ្រប់គ្នាតែម្តង តែមាត់ម្នាក់ៗរវល់តែពីញាំុមិនហ៊ានឈប់នោះទេ។ ចាំកាល់ទៀត តោះនាំគ្នាទៅញាុំបានហូរញើស ស្រួលខ្លួន ទាំងអស់គ្នាណា៎ ។
អាស័យដ្ឋាន៖ នៅក្នុងវត្តទួលទំពូង (ខាងសាលាបឋមសិក្សាទួលទំពូង)
វីដេអូ
ចង់ដឹងថា Arsenal ធ្លាប់ប្រកួតចាញ់ច្រើនគ្រាប់ជាមួយក្រុមណាខ្លះអត់?
ចាំតាំងពីលោក Arsene Wenger ក្លាយជាគ្រូបង្វឹករបស់ Arsenal គឺធ្លាប់ប្រកួតចាញ់ក្រុម ផ្សេងទៀត ក្នុង លទ្ធផលច្រើនគ្រាប់។ ហើយការចាញ់របស់ខ្លួនជាមួយក្រុម Bayern Munich ក្នុងលទ្ធផលច្រើនក៏មិន មែនជា លើកទីមួយដែរ។ ខាងក្រោមនេះគឺជាលទ្ធផលដែល Arsenal ប្រកួតចាញ់ច្រើនគ្រាប់៖
- Arsenal 1-5 Bayern Munich, CL last 16 second leg, 2017
Barcelona លុត PSG 6-1 បន្តឡើងទៅវគ្គបន្ទាប់
នៅក្នុងការប្រកួតក្របខណ្ឌ Champions League រវាងក្រុម Barcelona បើកទ្វាផ្ទះទទួលក្រុមភ្ញៀវមកពី បារាំង PSG កាលពីយប់មិញ គឺមានរឿងដែលនឹកស្មានមិនដល់កើតឡើងទៀត។ បើតាមគ្រូបង្វឹករបស់ Barcelona បានបញ្ជាក់មុនការប្រកួតថា “កូនក្រុមរបស់លោកនឹកអាចរកគ្រាប់បាល់បានរហូតដល់ទៅ 6គ្រាប់ នៅពេលប៉ះ ជាមួយ PSG ក្នុងជើងទី2”។ ហើយយប់មិញនេះ គឺBarcelona អាចរកបាន 6គ្រាប់ ទៅតាមអ្វីដែលគ្រូបង្វឹកបាន និយាយមែន។ 6គ្រាប់របស់ Barcelona គឺរកបានដោយ Suarez, Kurzawa (OG), Messi, Neymar (2គ្រាប់) និង Sergi។ ចំណែកក្រុម PSG ក៏រកបានមួយគ្រាប់ដែរ ដោយកីឡាករ Cavani។ បញ្ចប់ការប្រកួត Barcelona យកឈ្នះ PSG ក្នុងលទ្ធផល 6-1 បើសរុបទាំង 2ជើង គឺក្រុម Barcelona យកឈ្នះ 6-5។
https://www.youtube.com/watch?v=olWy3l0ml3A








ក្មេងប្រុសអាយុ 14ឆ្នាំ បំបែកកំណត់ត្រាពិភពលោកក្នុងការបង្វិលជើង
ក្មេងវ័យ 14ឆ្នាំ ដែលមានឈ្មោះថា Maxwell Day មកពីទីក្រុង London ក្នុងប្រទេសអង់គ្លេស ដែលបានបំបែក នៅកំណត់ត្រាពិភពលោកមួយដែលពាក់ពន្ធ័ នឹងការបង្វិលជើង។ ពីមុនកំណត់ត្រានេះ ត្រូវបានគ្រប់គ្រង់ដោយលោក Moses Lanham ដែលអាចបង្វិលជើងបានរហូតបានទៅដល់ 120 ដឺក្រេ។ ប៉ុន្តែសម្រាប់ Maxwell វិញ គឺគាត់អាចបង្វិលជើងខាងស្តាំរហូតដល់ទៅ 157 ដឺក្រេ និងជើងខាងឆ្វេងបង្វិលបាន 143 ដឺក្រេ។ បើចង់ដឹងកាន់តែច្បាស់ថា Maxwell បង្វិលជើងបានយ៉ាងណា អាចមើលវីដេអូខាងក្រោមបាន៖

Maxwell Day

Moses Lanham


Cover ថ្មី ! Shape On You ពី ជា សុជាតិម្តងវិញមើល៎
តារាចំរៀងសង្ហា លោក ជា សុជាតិ ដែលយុវវ័យភាគច្រើនស្គាល់រួចមកហើយថាជាតារាចំរៀង Original ដែលកន្លងមករូបលោកបានបកស្រាយចំរៀងជាភាសាខ្មែរតែលើកនេះគាត់បានបង្ហើរសំនៀងដ៏ពិរោះរបស់លោកនីក្នុងបទអង់គ្លេសវិញម្តង។ បទដែលរូបលោកយកមក Cover នោះក៏ជាបទដែលកំពុងពេញនិយមខ្លាំងដែរដែលបទមានចំណងជើងថា Shape On You របស់តារាចំរៀង Ed Sheeran ។
សូមទស្សនាវីដេអូខាងក្រោម។
ប្រភព៖ YouTube Channel CheaSOCHEATofficial

“បានបងធ្វើប្តី ស្រីរស់ស្រួល” ពី G Devith នឹង បូព្រឹក្ស
កាលពីម្សិលមិញនេះ នៅក្នុងទំព័រហ្វេសប៊ុករបស់ផលិតកម្មរស្មីហង្សមាស បានបង្ហោះនៅ Teaser បទចំរៀងមួយបទ ដែលបកស្រាយរួមគ្នារវាង G Devith នឹង បូព្រឹក្ស ក្រោមចំណងជើង “បានបងធ្វើប្តី ស្រីរស់ស្រួល”។ គ្រាន់តែបង្ហោះមិនទាន់បានមួយថ្ងៃផង ក៏មានអ្នកចុចមើលរហូតដល់ទៅ ជាង 2សែន នាក់។ បើចង់ដឹងថាបទនេះឡូយយ៉ាងណាអាចស្តាប់ខាងក្រោមបាន៖
មិនសាកមិនដឹង ម្ហូបខ្មែរ ថៃ បង្កប់រសជាតិឆ្ងាញ់ពិតមែន
ឈានជើងចូលទៅក្នុងភោជនីយដ្ឋាន Banana Kitchen ភ្លាម អារម្មណ៍ដ៏កក់ក្ដៅដំបូងដែលភ្ញៀវទទួលបានគឺការឱនលំទោនស្វាគមន៍ និងបរិយាសពីអាងហែលទឹក ធ្វើឲ្យភ្ញៀវតែងតែឆ្លៀតថតរូបមុននឹងចូលហាងនោះទុកជាអនុស្សាវរីយ៍។

Banana Kitchen

Banana Kitchen
តែដល់ពេលអង្គុយលើតុអាហារភ្លាម ម្នាក់ៗក៏តែងតែនឹកឃើញដល់ម្ហូបបែបខ្មែរ ឬម្ហូបបែបថៃ តាមការចូលចិត្តរបស់ខ្លួន ព្រោះអីម្ហូបជាច្រើនមុខសុទ្ធតែឆ្ងាញ់ៗ ហើយម្ហូបមួយចានៗ រសជាតិសុទ្ធតែអ៊ែមៗ ការតុបតែងកាន់តែមិនបាច់និយាយទៀតហើយ គឺថាអស់ទាស់ហើយម្ហូបប្រចាំហាងនេះ។ ចឹងបើនឹកឃើញចង់ញ៉ាំរបស់ឆ្ងាញ់ ហើយជារបស់ខែ្មរយើងនោះកុំភ្លេចនឹកឃើញទីនេះ…

Banana Kitchen

Banana Kitchen
ភោជនីយដ្ឋាន Banana Kitchen
Call: 015 777 677
ទីតាំង៖ ផ្លូវលេខ ២១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ជិតហាងសាច់អាំង សុវណ្ណា១
Facebook Page: Banana Kitchen Restaurant
Friday Night promotion
Happy hour from 4pm to 7pm
Buy 1 get 1 free for any drinks
ផែនទី
វីដេអូ




មានបានមើលវីដេអូពាណិជ្ជកម្ម របស់ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅ?
គ្រាន់តែនិយាយអំពី ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត គឺអ្នកទាំងអស់គ្នាប្រាកដជាបានស្គាល់ នឹងធ្លាប់ទៅចូល រួមកាលពី ឆ្នាំកន្លងមករួចមកហើយ។ សម្រាប់ឆ្នាំ 2017 នេះ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក៏នឹងធ្វើឡើងទៀងផងដែរ នៅក្នុង ទឹកដីនៃខេត្តសៀមរាប់ ដែលពោលពេញទៅដោយប្រាង្គប្រាសាទជាច្រើន និងជាតំបន់ ប្រវត្តិសាស្រ្ត ដែលមនុស្សគ្រប់គ្នាបានស្គាល់។ ចំពោះថ្ងៃនៃកម្មវិធិនេះ គឺធ្វើឡើងនៅក្នុងកំឡុងពេលចូល ឆ្នាំប្រពៃណីជាតិខ្មែរ។ កាលពីប៉ុន្មានថ្ងៃមុន វីដេអូពាណិជ្ជកម្ម ដែលបង្ហាញពីកម្មវិធី អង្គរសង្ក្រាន្ត ត្រូវ បានដាក់បញ្ចាំងនៅលើប៉ុស្តិ៍ទូរទស្សន៍ CNN។ បើចង់ដឹងថាវីដេអូនេះមានអ្វីទាក់ទាញ អាចមើលខាងក្រោមបាន។

Ibrahimovic ទទួលបំរាមហាមមិនអោយចូលប្រកួត ចំនួន 3ប្រកួត
កីឡាករ Zlatan Ibrahimovic ដែលជាខ្សែប្រយុទ្ធរបស់ក្រុមបិសាចក្រហម Manchester United ហើយជាកីឡាករប្រចាំក្រុមដែលរកគ្រាប់បាល់បានច្រើនជាងគេ រហូតដល់ទៅ 26 សម្រាប់ Manchester United។ គាត់បានទទួលនៅការពិន័យ ហាមមិនអោយចូលប្រកួតចំនួន 3ប្រកួតពីសហពន្ធ័បាល់ទាត់។ បន្ទាប់ពីបានរកឃើញថា brahimovic បង្កអំពីហឹង្សានៅក្នុងការប្រកួតរវាង Man Utd នឹង Bournemouth កាលពីសប្តាហ៍មុន។ ដូច្នេះ គាត់នឹងមិនបានចូលរួមប្រកួតក្នុងពាន់រង្វាន់ FA Cup វគ្គ ¼ ជាមួយក្រុម Chelsea និងអវត្តមានចំនួនពីប្រកួតទៀតក្នុងក្របខណ្ឌអង់គ្លេស ពេលប៉ះជាមួយ Middlesbrough និង West Brom។
https://www.youtube.com/watch?v=0W5VRj9Ovs8



Sanchez បែបជាសើចទៅវិញ នៅពេលដែលក្រុមខ្លួនចាញ់
សម្រាប់ការប្រកួតជើងទី 2 នៅក្នុងទឹកដីរបស់ Arsenal ជាមួយក្រុម Bayern ក្នុងក្របខណ្ឌ Champion League។ នៅក្នុងជើងទី 1 ក្នុងទឹកដី Bayern គឺក្រុម Arsenal ប្រកួតចាញ់ក្នុងលទ្ធផល 5-1 រួចមកហើយ។ ហើយសម្រាប់យប់មិញនេះ គឺក្រុម Arsenal ប្រកួតចាញ់ទៀត ក្នុងលទ្ធផល 5-1 ដូចជើងទី 1 ដែរ។ បើសរុប ទាំង ២ជើង គឺក្រុម Bayern យកឈ្នះ Arsenal យ៉ាងច្រើនរហូតដល់ទៅ 10-2។ អ្វីដែលគួរ អោយចាប់ អារម្មណ៏ជាងនេះទៀត គឺគេថតបាននៅសកម្មភាពរបស់កីឡាករខ្សែប្រយុទ្ធ Sanchez របស់ Arsenal កំពុងតែ សើច នៅពេលដែលឃើញក្រុមរបស់ខ្លួនចាញ់គេយ៉ាងច្រើន។
https://www.youtube.com/watch?v=YXkk2sj0VzI


