ឆ្ងាញ់ហើយចំនេញទៀតមីគាវគោកខ្វៃទឹកឃ្មុំពី Park Cafe

0
កាន់តែពិសេសសម្រាប់ខែមិនានេះពីភោជនីយដ្ឋានផាកកាហ្វេ មានចេញលក់មុខម្ហូបថ្មី រសជាតិថ្មី ឈ្ងុយឆ្ងាញ់ប្លែកមាត់ ដែលលោកអ្នកមិនអាចបំភ្លេចបាននោះគឺ មីគាវគោកទាខ្វៃទឹកឃ្មុំ  ។ បន្ទាប់ពីបានសម្រិតសម្រាំងយ៉ាងពិសេសពីចុងភៅដ៏ចំណានរបស់ផាកកាហ្វេ ដែលមានបទពិសោធន៍ជាយូរឆ្នាំ ។
Park Cafe
Park Cafe
អ្វីដែលពិសេសសម្រាប់អាហារថ្មីនេះគឺ ៖ ទឹកស៊ុប មីគាវគោកទាខ្វៃទឹកឃ្មុំ បានផ្សំគ្រឿងយ៉ាងពិសេសជាមួយគ្រឿងផ្សំរសជាតិស្រស់ៗ ពីធម្មជាតិ ការកំណត់ភ្លើងក្នុងការរំងាស់យ៉ាងយកចិត្តទុកដាក់បំផុត និងពិសេសមិនប្រើប៊ីចេង ជាមួយសរសៃមីទន់ល្មើយ ដែលផលិតពីអង្ករធម្មជាតិ និង ស៊ុតមាន់ ជាមួយការផលិតប្រកប ដោយ អនាម័យគ្មានប្រើសារធាតុព៌ណ ឬក្លិន។
Park Cafe
Park Cafe
ឆ្ងាញ់លើសពីនេះដុំគាវនីមួយៗ គឺបានវេចខ្ចប់ជាមួយស្នូលគាវដែលផ្សំជាមួយសាច់ជ្រូកចិញ្ច្រាំ បង្គាក្រៀម ដែលមានរសជាតិឈ្ងុយឆ្ងាញ់ ដាក់រួមគ្នាក្នុងចានតែមួយ ជាមួយសាច់ទាខ្វៃដែលមានគ្រឿងផ្សំពិសេសរបស់ចុងភៅដ៏ចំណានរបស់ផាកកាហ្វេ។ លោកអ្នកអាចរកទទួលទានបានគ្រប់ពេល នៅគ្រប់សាខានៃភោជនីយដ្ឋានផាកកាហ្វេទាំងអស់ក្នុងទីក្រុងរាជធានីភ្នំពេញ។
Park Cafe
Park Cafe
ក្រៅពីនេះនៅផាកកាហ្វេក៏មានចេញលក់ភេសជ្ជៈថ្មីរបស់ខ្លួនដែលប្រើជាមួយផ្លែស្វាយទុំស្រស់ៗ ជាផលដំណាំរបស់ប្រជាកសិករខ្មែរ សម្រាប់ខែមិនា មេសា នេះគឺ ស្វាយក្រឡុក ដែលមានរសជាតិយ៉ាងឈ្ងុយឆ្ងាញ់ ពិសេសវាមានសារៈប្រយោជន៌យ៉ាងច្រើនសម្រាប់សុខភាពរបស់លោកអ្នកផងដែរគឺមានដូចជា៖
  • ១- ជួយ​បង្កើន​កម្លាំង​ប្រ​ព័ន្ធ​ការ​ពារ​រាង​កាយ និង បន្ថែម​ពី​លើ​នេះ វីតា​មីន C មាន​ប្រ​សិទ្ធ​ភាព​ជួយ​បង្កើន​ការ​បំ​ពេញ​មុខ​ងារ​របស់​ប្រ​ព័ន្ធ​ការ​ពាររាង​កាយ។
  • ២- ទប់​ស្កាត់​ជំ​ងឺ​មហារីក។
  • ៣- ធ្វើ​ឱ្យ​ល្អ​ប្រ​សើរ​ដល់​​ការ​បំ​ពេញ​មុខ​ងារ​របស់​ខួរ​ក្បាល។
  • ៤- ជួយ​ការ​ពារ​ថ្លើម។
  • ៥- កាត់​បន្ថយ​ខ្លាញ់​កូ​ឡេស្តេរ៉ូ។
  • ៦- ទប់​ទល់​ការ​ឡើង​ទម្ងន់។
  • ៧- ធ្វើ​ឱ្យ​ល្អ​ប្រ​សើ​ដល់​ប្រ​ព័ន្ធ​រំ​លាយ​អា​ហារ​។
ស្វាយក្រឡុក
ស្វាយក្រឡុក
Park Cafe
Park Cafe
ពិសេសសម្រាប់អតិថិជនដែលទិញ មីគាវគោកទាខ្វៃទឹកឃ្មុំ + ស្វាយក្រឡុក គឺអាចទិញចៃយ៉បំពង(៣ដុំ) ក្នុងតម្លៃត្រឹមតែ $ 0.99 តែប៉ុណ្ណោះ ដែលមានផ្តល់ជូននៅគ្រប់សាខាផាកកាហ្វេ។ លោកអ្នកអាចស្វែងរករសជាតិអាហារថ្មីនេះនៅគ្រប់សាខាផាកកាហ្វេទាំង១០ នៅក្នុងរាជាធានីភ្នំពេញ។ អាស័យដ្ឋានមានដូចខាងក្រោម៖
  1. ផាកកាហ្វេ ផាកវ៉េ មុខអគាផាកវ៉េ
  2. ផាកកាហ្វេ សុវណ្ណា នៅច្រកខ្លាងទ្វាទី១ បត់ចូលផ្សារសុវណ្ណា
  3. ផាកកាហ្វេ កាល់ម៉ែត ពេទ្យកាល់ម៉ែត
  4. ផាកកាហ្វេ វីត្រាស់ នៅអគារវីត្រាស់ ក្រោយវីមានសន្តិភាព
  5.  ផាកកាហ្វេ មុខព្រលានយន្តហោះភ្នំពេញ
  6. ផាកកាហ្វេ ផ្សារកណ្តាល ខាងជើងផ្សារកណ្តាល ៥០ម៉ែត្រ
  7. ផាកកាហ្វេ សន្ធរម៉ុក ទល់មុខពេទ្យអង្គរធំ
  8. ផាកកាហ្វេ បឹងកេងកង ត្រសក់ផ្អែម ផ្លូវ៦៣(ត្រសក់ផ្អែម)
  9. ផាកកាហ្វេ បាក់ទូក មុខសាលាបាក់ទូក
  10. ផាកកាហ្វេ បឹងកេងកង ប៉ាស្ទ័រ ផ្លូវ៥១(ប៉ាស្ទ័រ)
វីដេអូ

គោអាំង ពោះគោ និងងៀតក្របី ផ្ទះតាផៃ លក់ដាច់កប់ល្ងាចៗឡើង

កន្លែងឆ្ងាញ់ៗ ហើយល្បីឈ្មោះទោះកន្លែងលក់ ពិបាករកតែសំរាប់ភ្ញៀវដែលចូលចិត្ត គាំទ្រ ព្រោះតែមិនអាចបំភ្លេចនូវរសជាតិម្ហូបអាហារដ៏ឆ្ងាញ់ៗ នៅទីនោះបាន។ ហើយតែងតែនឹកឃើញ ហើយនិយាយតៗគ្នាថា របស់ញ៉ាំនៅទីនោះឆ្ងាញ់ មិនដាច់ឡើយពេលនឹកឃើញចង់ញ៉ាំម្ហូបដែលក្នុងហាងនោះមានលក់។
សាច់គោទឹកប្រហុក
សាច់គោទឹកប្រហុក
ជាក់ស្តែង ផ្ទះតាផៃ T3 លក់ដាច់កប់ល្ងាចៗឡើង មានលក់មុខម្ហូបគ្រឿងក្លែមជាច្រើនប្រភេទ ហើយសុទ្ធតែអ៊ែមៗ ធានាថាស្រក់ទឹកមាត់ មានដូចជា៖ ពោះគោទឹកប្រហុក សាច់គោទឹកប្រហុក សាច់គោងៀត ងៀតក្របី អូយ៎ច្រើនណាស់ មានច្រើនទៀត កុំភ្លេចណាល្ងាចនេះទៅសាក ជុំមិត្តភ័ក្ត្រ។
សាច់គោទឹកប្រហុក
សាច់គោទឹកប្រហុក
ហាង ផ្ទះតាផៃ T3 Call៖ 098 26 83 12 / 015 46 11 16 / 097 52 80 564 ទីតាំង៖ ផ្លូវតេជោតំឌិន 154, ទល់មុខតារាងបាល់ ប្លុកផ្សារកណ្តាល ផែនទី
វីដេអូ

ម្ហូបសម្រន់ច្រើនមុខ! រើសបានតាមចិត្តម្តុំទួលសង្កែ

អាហារសម្រន់សព្វថ្ងៃនៅទីក្រុងភ្នំពេញ កាន់តែមានច្រើនឡើងៗជាបន្តបន្ទាប់​ ប៉ុន្តែពេលខ្លះឃ្លានក៏មិនដឹងថាទៅញាុំ​អី នៅកន្លែងណាដែរ?ទំាងនេះហើយជាមូលហេតុដែលក្រុមការងារ KPSG.TV តែងតែព្យាយាម​ ស្វែងរកកន្លែងញាុំអីប្លែកៗ ហើយក៏ធូរថ្លៃ ជាពិសេសមានរសជាតិឆ្ងាញ់។
ប្រហិតស្ងោរ
ប្រហិតស្ងោរ
ប្រហិតស្ងោរ
ប្រហិតស្ងោរ
ថ្ងៃនេះ​សូមណែនាំទីតាំងមួយដែលមានមនុស្សមួយចំនួនបានស្គាល់រួចមកហើយដែលស្ថិតនៅម្តុំ ទួលសង្កែ ។​ទីនោះក៏ជាកន្លែងញ៉ាំដ៏ពេញនិយមដែរ មានច្រើនណាស់ ទាំងប្រហិត មានអាំង មានស្ងោរ ជើងមាន់​ ស្លាបមាន់ និងមានច្រើនទៀត ហើយអ្នកអាចរើសបានតាមចិត្ត មានអី! ល្ងាចនេះសាកប្តូរអារម្មណ៍ម្តងមើល៍ ជុំពួកម៉ាកនៅក្នុងផ្សារទួលសង្កែ … ទីតាំង: ផ្សារ ទួលសង្កែ, St. 68, Phnom Penh វីដេអូប្រហិតស្ងោរ វីដេអូ សាច់អាំង

មានដឹងថារឿង “Beauty and The Beast” មានបទចំរៀងទៀតណា!!

0
មើលតែ Trailer រឿង “Beauty and The Beast” រួចហើយ តែមិត្តទាំងអស់គ្នាមានដឹងទេថា រឿងនេះ ក៏មាន បទចំរៀងផ្ទាល់ខ្លួនផងដែរ។ សម្រាប់បទចំរៀងដែលច្រៀងនៅក្នុងរឿងនេះ គឺមានចំណងជើងថា “Beauty and The Beast” ហើយក៏មាន Full MVដែលណា។ បើចង់ដឹងថាបទចំរៀងនេះ ពិរោះយ៉ាងណាអាចស្តាប់ Full MV នៅខាងក្រោមបាន៖

តើមានពីណាអត់ខ្លាចប្រពន្ធដូច Zono?

0
កាលពីម្សិលមិញនេះ ផលិតកម្មរស្មីហង្សមាស បានបង្ហោះនៅបទចំរៀងថ្មីសម្រាប់ ត្រៀមក្នុងឳកាស ចូលឆ្នាំ​ប្រពៃណីខ្មែរខាងមុខ។ បទចំរៀងនេះ គឺជាការបទស្រាយរបស់លោក Zono ដែលមានចំណង ជើងថា “មានអី​ត្រូវ​ខ្លាចប្រពន្ធ”។ គ្រាន់តែលឺចំណងជើងក៏ដឹងថាប្លែកហើយ ប៉ុន្តែបើមើល MV Teaser គឺកាន់តែប្លែក។ បើចង់ដឹងច្បាស់ថាប្លែកយ៉ាងណា អាចមើល Teaser ខាងក្រោមបាន៖

បន្ទាប់ពី Ibrahimovic ជាប់បំរាម 3ប្រកួត ពេលនេះ Tyrone Mings ក៏ជាប់បំរាម 5ប្រកួតដែរ

0
សម្រាប់ពត៌មានដែលទាក់ទងនឹងការប៉ះទង្គិចរវាងកីឡាករ Ibrahimovic និងខ្សែការពារ Bournemouth កីឡាករ Tyrone Mings។ Ibrahimovic ត្រូវបានជាប់បំរាមមិនអោយចូលរួមប្រកួតចំពោះការប៉ះទង្គិច នោះ។ ហើយពេលនេះ សម្រាប់ Tyrone Mings ក៏បានត្រូវសហពន្ធ័បាល់ទាត់ ដាក់បំរាមដូចគ្នា ចំពោះ សកម្មភាព​ការរត់ជាន់ក្បាលរបស់ Ibrahimovic ដោយពិន័យចំនួន 5ប្រកួត។ គួរបញ្ជាក់ផងដែរថា នៅក្នុងការប្រកួតរវាង Bournemouth និង Man Utd ដែលបញ្ចប់ក្នុងលទ្ធផលស្មើរគ្នា 1-1 កាលពី សប្តាហ៏មុន។ ក៏មានការប៉ះទង្គិចរវាកីឡាករទាំង 2ក្រុម កើតឡើងផងដែរ។ https://youtu.be/0W5VRj9Ovs8

តោះទៅមើលរឿង “Beauty and the Beast” ទាំងអស់គ្នាណា

0
Sponsor By: Legend Cinema
Sponsor By: Legend Cinema
ធ្លាប់តែមើលតុក្កតារឿង “Beauty and the Beast” ប៉ុន្តែពេលនេះ ត្រូវបានគេយករឿងនេះមកថតជា ខ្សែភាពយន្តពិតវិញម្តង។ លោកអ្នកប្រាកដជាបានដឹងរឿងនេះច្បាស់ណាស់ ដែលនិយាយអំពីរាជបុត្រមួយអង្គ ត្រូវពាក្យបណ្តាស់សាររបស់បិសាច អោយទ្រង់ក្លាយជាសត្វចំឡែក។ រហូតដល់ថ្ងៃមួយដែលទ្រង់បានជួបជាមួយ មនុស្សស្រីដែលគេស្រឡាញ់ទ្រង់ ទើបអាចរំលាយបណ្តាស់សារនេះបាន។ ទើបថ្ងៃមួយទ្រង់ក៏បានជួបជាមួយ ក្មេងស្រីដ៏ស្រស់ស្អាត់ម្នាក់ ដោយហេតុថាឳពុករបស់អ្នកបានចូលទៅរុករានប្រាសាទរបស់ទ្រង់។  បើចង់ដឹងថា រឿងនេះខុសពីតុក្កតា យ៉ាងណា? អាចទស្សនានៅរោងភាពយន្ត Legend ទាំង 3 សាខាបាន។
Legend City Mall ជាន់ទី៣ ផ្សារ City Mall, ផ្លូវ មុន្នីរ៉េត, សង្កាត់ វាលវង់, ខណ្ឌ ៧មករា, ភ្នំពេញ ទូរសព្ទទំនាក់ទំនងៈ 081 300 400 Legend Toul Kork ផ្លូវ 315 កែងផ្លូវ 516, សង្កាត់ បឹងកក់១, ខណ្ឌ ទល់គោក, ភ្នំពេញ ទូរសព្ទទំនាក់ទំនងៈ 081 300 400 Legend Meanchey ផ្លូវ វេងស្រេង, សង្កាត់ស្ទឹងមានជ័យ, ខណ្ឌមានជ័យ, ភ្នំពេញ ទូរសព្ទទំនាក់ទំនងៈ 081 300 400

Show Time

កីឡាករ Alonso ប្រកាសចូលនិវត្តន៍នៅរដូវក្តៅខាងមុខ

0
តាមប្រភពពត៌មានពី BBC បានបញ្ជាក់ថា កីឡាករ Xabi Alonso ដែលកំពុងស្នាក់នៅជាមួយក្រុម Bayern Munich បានប្រកាសចូលនិវត្តន៍ហើយ បន្ទាប់ពីកកុងត្រារបស់គាត់ត្រូវបានបញ្ចប់ក្នុងរដូវក្តៅនេះ។ គួរបញ្ជាក់ផង ដែលថា កីឡាករ Alonso ដែលបានលេងជាមួយក្រុមធំៗជាច្រើនដូចជា Liverpool, Real Madrid នឹង Bayern Munich បានសម្រេចចិត្តចូលនិវត្តន៍ក្នុងអាយុ 35ឆ្នាំ។ ហើយគាត់ក៏បាន ជួយ ក្រុមទាំងនោះ​ អោយឈ្នះពាន រង្វាន់ជាច្រើន។ មិនត្រឹមតែក្រុមទេដែលគាត់បានជួយ ក្នុងនោះគាត់ក៏ បានជួយក្រុមជំរើសជាតិ អេស៉្បាញ ក្នុង ការលើកពានរង្វាន់ទ្វិបអ៊ឺរ៉ុប និងពិភពលោកផងដែរ។

Nokia 6,5 ​និង ​3 ​ផលិត​នៅ​ឥណ្ឌា​គ្រោង​ចូល​ទីផ្សារ​ខែមិថុនា

0
HMD ​ម្ចាស់​ Nokia​ បាន​ប្រកាស​ជា​ផ្លូវការ​ថា ទូរស័ព្ទ​ Nokia ​ម៉ូ​ដែល​ថ្មី​ចំនួន​៣​ដើរ​ដោយ​ប្រព័ន្ធ​ Android នឹង​បញ្ចូល​ទៅ​ក្នុង​ទីផ្សារ​ខែមិថុនា ខាង​មុខ ។ ម៉ូ​ដែល​ទាំង​បី​នោះ​មាន ​Nokia6 Nokia5 និង​ Nokia3 និង​ត្រូវ​ផលិត​ដោយ​ក្រុមហ៊ុន​ឥណ្ឌា​មួយ​ឈ្មោះ​ Foxcconn ។ នា​ខែមិថុនា​ទូរស័ព្ទ​ទាំង​បី​ប្រភេទ​នោះ​នឹង​មាន​វត្តមាន​ទាំង​លើ​ទៅ​ផ្សារ​អន​ឡាញ និង​ទីផ្សារ​ក្នុង​ហាង​របស់​ក្រុមហ៊ុន ។ Nokia6​មាន​សមត្ថភាព​ដូច​ជា អង្គ​ចង​ចាំ​៣២GB​មាន​រ៉េ​ម​៣GB និង​៦៤GB​មាន​រ៉េ​ម​៤GB​មាន​អេ​ក្រង់​៥,៥​អីុ​ញ មាន​កាមេរ៉ា​១៦MP មាន​កម្លាំង​ថ្ម​៣០០០mAh​មាន​ទម្ងន់​១៦៩g មាន​ស៊ី​ម​ពីរ មាន​ពណ៌​ខ្មៅ ខៀវ ប្រាក់​និង​ពណ៌​សំរឹទ្ធ មាន​កញ្ចក់​ប្រភេទ​Corning Gorila Glass៣ ដំណើរការ​ដោយ​ប្រព័ន្ធ​Android៧.១.១ និង​មាន​រន្ធ​សម្រាប់​បន្ថែម​អង្គ​ចង​ចាំ​រហូត​ដល​២៥៦GB ។
ចំណែក​Nokia5​មាន​សមត្ថភាព​ដូច​ជា មាន​អង្គ​ចង​ចាំ​១៦GB​មាន​រ៉េ​ម​២GB មាន​អេ​ក្រង់​៥,២​អីុ​ញ មាន​កាមេរ៉ា​ទំហំ​១៣MP មាន​កម្លាំង​ថ្ម​៣០០០mAh មាន​ប្រភេទ​ស៊ី​ម​មួយ និង​ស៊ី​ម​ពីរ មាន​ពណ៌​ខ្មៅ ខៀវ ប្រាក់ និង​ពណ៌​សំ​រឹ​ទិ្ធ និង​ដំណើរការ​ដោយ​ប្រព័ន្ធ​Android៧.១.១ មាន​បំពាក់​បច្ចេកវិទ្យា​ស្គែ​ន​ម្រាមដៃ​មាន​វិទ្យុ​មាន​CPU​ប្រភេទ​Octa-core ១.៤GHz Cortex-A៥៣​និង​មាន​កញ្ចក់​ប្រ​ទេ​Corning Gorilla Glass​ ។
ចំណែក​Nokia3 មាន​សមត្ថភាព​ដូច​ជា មាន​អង្គ​ចង​ចាំ​១៦GB មាន​អេ​ក្រង់​៥​អីុ​ញ មាន​កាមេរ៉ា​៨MP មាន​កម្លាំង​ថ្ម​២៦៥០mAh  មាន​ប្រភេទ​ស៊ី​ម​មួយ និង​ស៊ី​ម​ពីរ​មាន​ពណ៌​ខ្មៅ ខៀវ និង​ពណ៌​ស មាន​កញ្ចក់​ប្រភេទ​Corning Gorilla Glass៣ និង​ដំណើរការ​ដោយ​ប្រព័ន្ធ​Android៧.០​មាន​វិទ្យុ​មាន​បំពាក់​បច្ចេកវិទ្យា​ស្គែ​ន​ម្រាមដៃ​ផង​ដែរ។ ក្រុមហ៊ុន ​Nokia​ទើបតែ​បាន​បង្ហាញ​នូវ​ម៉ូ​ដែល​ចាស់​ជំនាន់​ថ្មី​៣៣១០​ដែល​មានការ​ចាប់ អារម្មណ៍​ពី​មហាជន​ផង​ដែរ ។ Nokia ក៏​បាន​ដាក់​បង្ហាញ​នូវ​ផលិតផល​របស់​ខ្លួន​ក្នុង​កម្មវិធី​MWC២០១៧ ដែល​ជា​ព្រឹត្តិការណ៍​តាំងពិព័រណ៍​បច្ចេកវិទ្យា​ទូរស័ព្ទ​ទូ​ទាំង​ពិភពលោក​ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​ទីក្រុង​បា​សេ​ឡូ​ណា ។ ចំណែក តម្លៃ​ដែល​ក្រុមហ៊ុន​ដាក់​បង្ហាញ គឺជា​តម្លៃ​សម្រាប់​លក់​នៅ​ក្នុង​ចក្រភព​អង់គ្លេស ៕

Nokia 3310​ ម៉ូ​ដែល​ចាស់​ត្រឡប់​ចូល​ឆាក​វិញ

0
​Nokia ​លក់​បាន​ប្រមាណ​១២៦​លាន​គ្រឿង​សម្រាប់​ម៉ូ​ដែល​៣៣១០ ក្នុង​ពេល​ដាក់ បង្ហាញ​ក្នុង​ទីផ្សារ​ដំបូង​កាលពី​ឆ្នាំ​២០០០ ហើយ​វា​ក៏​ជា​ពេលវេលា​ដែល​ក្រុមហ៊ុន​Apple មិន​ទាន់ ប្រលូក​ចូល​ទីផ្សារ​ទូរស័ព្ទ​នៅឡើយ ។  ពេល​នោះ​Nokia​មាន​ភាព​ល្បីល្បាញ​ខ្លាំង​នៅ​ទូ​ទាំង​ពិភពលោក ហើយ​អ្វី​ដែល​ពិសេស​នោះ​គេ​អាច​លេង​ហ្គេ​ម​ធម្មតា​នៅ​លើ​ទូរស័ព្ទ ហើយ​ហ្គេ​ម​ដែល​ទទួល​បានការ​ពេញ​និយម​នា​ពេល​នោះ​មានឈ្មោះ​ថា​Snake ឬ​ហ្គេ​ម​ពស់ តែ​វា​មិន​អាច​ដំណើរការ ​Wifi​ បាន​ទេ ។ ពេល​នេះ​Nokie 3310 បាន​វិល​មក​វិញ​ដែល​មិន​លះបង់​ហ្គេ​ម​ជំនិត​របស់​ខ្លួន​Snake​ដែរ តែ​អ្វី​ដែល​ពិសេស​ហ្គេ​ម​នោះ​ក៏​វិ​វ​ឌ្ឍ​តាម​សម័យកាល​ដែរ ។ សម្រាប់​ម៉ូ​ដែល​ថ្មី​របស់​Nokia 3310​សម្រាប់​ឆ្នាំ​២០១៧ នេះ​មាន​អេ​ក្រង់​ទំហំ​២,៤​អីុ​ញ មាន​កាមេរ៉ា​២​មេ​ហ្គា​ភិ​ក​សែ​ល ហើយ​ថែម​ទាំង​មាន​រន្ធ​ដាក់​អង្គ​ចង​ចាំ​រហូត​ដល់​៣២GB​ស្រប​ពេល​ដែល​ម៉ូ​ដែល​នេះ​មាន​អង្គ​ចង​ចាំ​ក្នុង​ម៉ាស៊ីន​ចំនួន​16MB​រួច​ទៅ​ហើយ ។ ម៉ូ​ដែល​ថ្មី​នោះ​មាន​ទំហំ​តូច​ដដែល ស្តើង​ជា​មុន ស្រាល​ជាង​មុន តែ​វា​មាន​ពណ៌​ជា​ច្រើន​សម្រាប់​ជ្រើសរើស​ដូច​ជា​ពណ៌​ក្រហម លឿង ខៀវចាស់ ប្រផេះ ។ តួ​របស់​វា​ស្រោប​ដោយ​ជ័រ​ប្លា​ស្ទិ​ក និង​ដំណើរការ​ដោយ​កម្មវិធី​OS មាន​វិទ្យុ​និង​អាច​ស្តាប់​តន្ត្រី​ថែម​ទៀត​ផង ។ Nokia 3310 មាន​កម្លាំង​ថ្ម​ខ្លាំង​ដែល​អាច​ឱ្យ​អ្នក​ប្រើប្រាស់​វា​បាន​រហូត​ដល់​ពេញ​មួយ​ខែ សម្រាប់​ការ​សាក​ថ្ម​ម្តង ។ កម្លាំង​ថ្ម​របស់​វា​គឺ​1200mAh នោះ​អ្នក​អាច​ស្តាប់​តន្ត្រី​រហូត​ដល់​៥១​ម៉ោង ហើយ​អ្នក​អាច​និយាយ​ជាប់​រហូត​ដល់​២២​ម៉ោង​ពេញ និង​បើក​វិទ្យុ​បាន​៣១​ម៉ោង ចំណែក​តម្លៃ​របស់​វា​ប្រហែល​៥២​ដុល្លារ​អា​មេ​រិ​ក ៕