ឆ្ងាញ់ហើយចំនេញទៀតមីគាវគោកខ្វៃទឹកឃ្មុំពី Park Cafe

Park Cafe

0
3993

កាន់តែពិសេសសម្រាប់ខែមិនានេះពីភោជនីយដ្ឋានផាកកាហ្វេ មានចេញលក់មុខម្ហូបថ្មី រសជាតិថ្មី ឈ្ងុយឆ្ងាញ់ប្លែកមាត់ ដែលលោកអ្នកមិនអាចបំភ្លេចបាននោះគឺ មីគាវគោកទាខ្វៃទឹកឃ្មុំ  ។ បន្ទាប់ពីបានសម្រិតសម្រាំងយ៉ាងពិសេសពីចុងភៅដ៏ចំណានរបស់ផាកកាហ្វេ ដែលមានបទពិសោធន៍ជាយូរឆ្នាំ ។

Park Cafe
Park Cafe

អ្វីដែលពិសេសសម្រាប់អាហារថ្មីនេះគឺ ៖ ទឹកស៊ុប មីគាវគោកទាខ្វៃទឹកឃ្មុំ បានផ្សំគ្រឿងយ៉ាងពិសេសជាមួយគ្រឿងផ្សំរសជាតិស្រស់ៗ ពីធម្មជាតិ ការកំណត់ភ្លើងក្នុងការរំងាស់យ៉ាងយកចិត្តទុកដាក់បំផុត និងពិសេសមិនប្រើប៊ីចេង ជាមួយសរសៃមីទន់ល្មើយ ដែលផលិតពីអង្ករធម្មជាតិ និង ស៊ុតមាន់ ជាមួយការផលិតប្រកប ដោយ អនាម័យគ្មានប្រើសារធាតុព៌ណ ឬក្លិន។

Park Cafe
Park Cafe

ឆ្ងាញ់លើសពីនេះដុំគាវនីមួយៗ គឺបានវេចខ្ចប់ជាមួយស្នូលគាវដែលផ្សំជាមួយសាច់ជ្រូកចិញ្ច្រាំ បង្គាក្រៀម ដែលមានរសជាតិឈ្ងុយឆ្ងាញ់ ដាក់រួមគ្នាក្នុងចានតែមួយ ជាមួយសាច់ទាខ្វៃដែលមានគ្រឿងផ្សំពិសេសរបស់ចុងភៅដ៏ចំណានរបស់ផាកកាហ្វេ។ លោកអ្នកអាចរកទទួលទានបានគ្រប់ពេល នៅគ្រប់សាខានៃភោជនីយដ្ឋានផាកកាហ្វេទាំងអស់ក្នុងទីក្រុងរាជធានីភ្នំពេញ។

Park Cafe
Park Cafe

ក្រៅពីនេះនៅផាកកាហ្វេក៏មានចេញលក់ភេសជ្ជៈថ្មីរបស់ខ្លួនដែលប្រើជាមួយផ្លែស្វាយទុំស្រស់ៗ ជាផលដំណាំរបស់ប្រជាកសិករខ្មែរ សម្រាប់ខែមិនា មេសា នេះគឺ ស្វាយក្រឡុក ដែលមានរសជាតិយ៉ាងឈ្ងុយឆ្ងាញ់ ពិសេសវាមានសារៈប្រយោជន៌យ៉ាងច្រើនសម្រាប់សុខភាពរបស់លោកអ្នកផងដែរគឺមានដូចជា៖

  • ១- ជួយ​បង្កើន​កម្លាំង​ប្រ​ព័ន្ធ​ការ​ពារ​រាង​កាយ និង បន្ថែម​ពី​លើ​នេះ វីតា​មីន C មាន​ប្រ​សិទ្ធ​ភាព​ជួយ​បង្កើន​ការ​បំ​ពេញ​មុខ​ងារ​របស់​ប្រ​ព័ន្ធ​ការ​ពាររាង​កាយ។
  • ២- ទប់​ស្កាត់​ជំ​ងឺ​មហារីក។
  • ៣- ធ្វើ​ឱ្យ​ល្អ​ប្រ​សើរ​ដល់​​ការ​បំ​ពេញ​មុខ​ងារ​របស់​ខួរ​ក្បាល។
  • ៤- ជួយ​ការ​ពារ​ថ្លើម។
  • ៥- កាត់​បន្ថយ​ខ្លាញ់​កូ​ឡេស្តេរ៉ូ។
  • ៦- ទប់​ទល់​ការ​ឡើង​ទម្ងន់។
  • ៧- ធ្វើ​ឱ្យ​ល្អ​ប្រ​សើ​ដល់​ប្រ​ព័ន្ធ​រំ​លាយ​អា​ហារ​។
ស្វាយក្រឡុក
ស្វាយក្រឡុក
Park Cafe
Park Cafe

ពិសេសសម្រាប់អតិថិជនដែលទិញ មីគាវគោកទាខ្វៃទឹកឃ្មុំ + ស្វាយក្រឡុក គឺអាចទិញចៃយ៉បំពង(៣ដុំ) ក្នុងតម្លៃត្រឹមតែ $ 0.99 តែប៉ុណ្ណោះ ដែលមានផ្តល់ជូននៅគ្រប់សាខាផាកកាហ្វេ។

លោកអ្នកអាចស្វែងរករសជាតិអាហារថ្មីនេះនៅគ្រប់សាខាផាកកាហ្វេទាំង១០ នៅក្នុងរាជាធានីភ្នំពេញ។

អាស័យដ្ឋានមានដូចខាងក្រោម៖

  1. ផាកកាហ្វេ ផាកវ៉េ មុខអគាផាកវ៉េ
  2. ផាកកាហ្វេ សុវណ្ណា នៅច្រកខ្លាងទ្វាទី១ បត់ចូលផ្សារសុវណ្ណា
  3. ផាកកាហ្វេ កាល់ម៉ែត ពេទ្យកាល់ម៉ែត
  4. ផាកកាហ្វេ វីត្រាស់ នៅអគារវីត្រាស់ ក្រោយវីមានសន្តិភាព
  5.  ផាកកាហ្វេ មុខព្រលានយន្តហោះភ្នំពេញ
  6. ផាកកាហ្វេ ផ្សារកណ្តាល ខាងជើងផ្សារកណ្តាល ៥០ម៉ែត្រ
  7. ផាកកាហ្វេ សន្ធរម៉ុក ទល់មុខពេទ្យអង្គរធំ
  8. ផាកកាហ្វេ បឹងកេងកង ត្រសក់ផ្អែម ផ្លូវ៦៣(ត្រសក់ផ្អែម)
  9. ផាកកាហ្វេ បាក់ទូក មុខសាលាបាក់ទូក
  10. ផាកកាហ្វេ បឹងកេងកង ប៉ាស្ទ័រ ផ្លូវ៥១(ប៉ាស្ទ័រ)

វីដេអូ