បន្ទាប់ពី Ibrahimovic ជាប់បំរាម 3ប្រកួត ពេលនេះ Tyrone Mings ក៏ជាប់បំរាម 5ប្រកួតដែរ

0
613

សម្រាប់ពត៌មានដែលទាក់ទងនឹងការប៉ះទង្គិចរវាងកីឡាករ Ibrahimovic និងខ្សែការពារ Bournemouth កីឡាករ Tyrone Mings។ Ibrahimovic ត្រូវបានជាប់បំរាមមិនអោយចូលរួមប្រកួតចំពោះការប៉ះទង្គិច នោះ។ ហើយពេលនេះ សម្រាប់ Tyrone Mings ក៏បានត្រូវសហពន្ធ័បាល់ទាត់ ដាក់បំរាមដូចគ្នា ចំពោះ សកម្មភាព​ការរត់ជាន់ក្បាលរបស់ Ibrahimovic ដោយពិន័យចំនួន 5ប្រកួត។ គួរបញ្ជាក់ផងដែរថា នៅក្នុងការប្រកួតរវាង Bournemouth និង Man Utd ដែលបញ្ចប់ក្នុងលទ្ធផលស្មើរគ្នា 1-1 កាលពី សប្តាហ៏មុន។ ក៏មានការប៉ះទង្គិចរវាកីឡាករទាំង 2ក្រុម កើតឡើងផងដែរ។

https://youtu.be/0W5VRj9Ovs8