កីឡាករ Alonso ប្រកាសចូលនិវត្តន៍នៅរដូវក្តៅខាងមុខ

0
656

តាមប្រភពពត៌មានពី BBC បានបញ្ជាក់ថា កីឡាករ Xabi Alonso ដែលកំពុងស្នាក់នៅជាមួយក្រុម Bayern Munich បានប្រកាសចូលនិវត្តន៍ហើយ បន្ទាប់ពីកកុងត្រារបស់គាត់ត្រូវបានបញ្ចប់ក្នុងរដូវក្តៅនេះ។ គួរបញ្ជាក់ផង ដែលថា កីឡាករ Alonso ដែលបានលេងជាមួយក្រុមធំៗជាច្រើនដូចជា Liverpool, Real Madrid នឹង Bayern Munich បានសម្រេចចិត្តចូលនិវត្តន៍ក្នុងអាយុ 35ឆ្នាំ។ ហើយគាត់ក៏បាន ជួយ ក្រុមទាំងនោះ​ អោយឈ្នះពាន រង្វាន់ជាច្រើន។ មិនត្រឹមតែក្រុមទេដែលគាត់បានជួយ ក្នុងនោះគាត់ក៏ បានជួយក្រុមជំរើសជាតិ អេស៉្បាញ ក្នុង ការលើកពានរង្វាន់ទ្វិបអ៊ឺរ៉ុប និងពិភពលោកផងដែរ។