











- សាខាទី១ នៅ កោះពេជ្រ ចំហៀងកាការព្រីមមៀម (ទូរស័ព្ទទំនាក់ទំនង៖ 098 59 99 96)
- សាខាទី២ នៅ ចំហៀងផ្សារសុវណ្ណា (ទូរស័ព្ទទំនាក់ទំនង៖ 098 59 99 98 / 088 36 99996)
- សាខាទី៣ នៅ ទល់មុខសាលាន័រតុនស្ពានជ្រោយចង្វារ (ទូរស័ព្ទទំនាក់ទំនង៖ 088 88 22 22 3)
KSPG.TV ថ្ងៃនេះសូមបង្ហាញ អាហារថ្មីបន្តទៀតហើយ គឺជាលក្ខណៈស៊ុប ប៉ុន្តែស៊ុបនេះប្លែកពីស៊ុបដទៃដែលមានលក់ព្រោងព្រាតនៅរាជធានីភ្នំពេញ ។ ស៊ុបនេះ មាន ទឹកស៊ុប៤រសជាតិ នឹងទឹកជ្រលក់៣បែប ពីប្រទេស ថៃ ជប៉ុន នឹង តៃវ៉ាន ។ បន្ថែមកាន់តែពិសេស នោះ គឺស៊ុប រសជាតិ បែបថ្មី អារម្មណ៏ថ្មីនេះ រួមផ្សំ ជាមួយ ឈីសយឺតយឺត ឈ្ងុយឆ្ងាញ់។
យ៉ាងណាមិញ ការពិសា ស៊ុបអ្វីដែលមិនអាចខ្វះបាននោះ ត្រូវតែមានទឹកជ្រលក់ ហើយមែនអត់? វាជាការពិតណាស់ ក្រុមការងារ KSPG.TV សូមប្រាប់ដោយឥតលាក់លៀម ដោយសារតែបានភ្លក់រូចហើយនោះកប់តែម្តង ហើយ ទឹកស៊ុបឆ្ងាញ់ប្លែកហើយ បូកនឹងឈីស អន្តាយៗ ជ្រលក់នឹងទឹកដាក់ចូលមាត់ និយាយពីឆ្ងាញ់ ហើយស្រួលខ្លួនតែម្តងបន្ទាប់ពីពិសារួច ។
សំរាប់ហាង Waku Waku Shabu Shabu មិនត្រឹមតែលក់ស៊ុបតែប៉ុណ្ណោះទេ ហាងនេះក៏មានបើកបម្រើ ម្ហូបអាហារច្រើនមុខទៀត មានដូចជា ថូសបង្គានឹងសាច់សំលីប្រចាំហាង ទឹកធម្មជាតិ ដូចជា ទឹកហ្គិចហួយ ទឹកគល់ស្លឹកគ្រៃ ទឹកកាជ្រាប និងមានជាច្រើនមុខទៀត។