Chelsea បន្តឈរនៅកំពូលតារាង EPL

0
សម្រាប់ការប្រកួតក្នុងក្របខណ្ឌអង់គ្លេសយប់មិញរវាងក្រុម West Ham បើកទ្វាផ្ទះទទួលក្រុមកំពូល តារាង Chelsea។ ក្នុងការប្រកួតនេះក្រុមភ្ញៀវមានឳកាសនាំមុខមុនរហូតដល់ទៅ 2គ្រាប់ ដោយកីឡាករ Hazard និង Costa។ ប៉ុន្តែក្នុងនោះដែលក្រុម West Ham ក៏អាចរកបានមួយគ្រាប់តាមពីក្រោយវិញផង ដែរ។ បញ្ចប់ការ ប្រកួតក្រុម West Ham ចាញ់ក្រុម Chelsea ក្នុងលទ្ធផល 2-1។ សម្រាប់ជ័យជំនះយប់មិញ គឺធ្វើអោយក្រុម Chelsea បន្តឈរនៅកំពូលតារាង និងមានពិន្ទុនាំមុខក្រុមលំដាប់ទី 2 រហូតដល់ទៅ 10 ពិន្ទុ។ https://www.youtube.com/watch?v=eXxIOwnCspI

Juventus ចង់បាន Sanchez ទៅរួមក្រុម

0
ក្រុម Juventus បានរៀបចំឯកសារក្នុងការស្នើរទិញកីឡាករខ្សែប្រយុទ្ធក្រុមកាំភ្លើង Arsenal។ សម្រាប់តំលៃ ក្នុងការស្នើទិញ Sanchez មកកាន់ Juventus គឺ 25លានផោន។ ក្រុម Arsenal បានតម្លើងនៅប្រាក់ប្រចាំ​សប្តាហ៏​របស់ Sanchez រហូតដល់ទៅ 18ម៉ឺនផោន ក្នុងមួយសប្តាហ៏ (គឺតម្លើង 5ម៉ឺនផោនក្នុងមួយសប្តាហ៍)។ ប៉ុន្តែ Sanchez ត្រូវការរហូតដល់ទៅ 25ម៉ឺនផោន ក្នុងមួយសប្តាហ៍ ហើយក្រុមយក្សនៅអ៊ីតាលីមួយនេះ​ ក៏អាច  ផ្តល់អោយគាត់បាន។

Dubai គ្រោងនឹងបង្កើត​សេវា Drone Taxi

0
នៅ​ប្រទេស​អា​រ៉ាប់​អេ​មី​រ៉ាត់ មាន​គម្រោង​ថ្មី​លើ​ផ្នែក​សេវា​ដឹក​ជញ្ជូន​លើ​អាកាស​ដើម្បី​បញ្ចៀស ការ​បើកបរ​លើ​ផ្លូវ​ដ៏​មមាញឹក និង​ឆ្លងកាត់​តំបន់​វាល​ខ្សាច់​ទៅ​កាន់​ទីក្រុង​ដែល​មាន​អគារ​ខ្ពស់កប់ពពក Dubai ។ លោក Mattar Al Tayer​ប្រធាន​អាជ្ញាធរ​សាធារណការ​ក្រុង​ថ្លែង​ថា Drone Taxi ដែល​អាច​ដឹក​ជញ្ជូន​មនុស្ស​បាន​តែ​ម្នាក់​ជាមួយនឹង​កាបូប​យួរដៃ​តូច​មួយ​នោះ នឹង​អាច​ចាប់ផ្តើម​សេវា​ថ្មី​នេះ​យ៉ាង​លឿន​បំផុត​នៅ​ត្រឹម​ខែកក្កដា ខាង​មុខ ។ វា​ជា​ផ្នែក​មួយ​នៃ​គម្រោង​មហិច្ឆតា​បង្កើន​បច្ចេកវិទ្យា​ក្នុង​ទីក្រុង​ផង​ដែរ ។ នៅ​ថ្ងៃ​សាកល្បង​ហោះហើរ​លើក​ទី​មួយ​នៅ​ក្នុង​ទីក្រុង Dubai មាន Drone ចំនួន​៨​គ្រឿង​របស់​ក្រុមហ៊ុន​ចិន Ehang បាន​ហោះហើរ​ឆ្លង់កាត់​អគារ​និមិត្តរូប​ទីក្រុង និង​ជា​អគារ​ខ្ពស់​លំដាប់ថ្នាក់​ពិភពលោក Burj Al Arab ។ លោក​Mattar ថ្លែង​ថា Drone ដែល​បានឃើញ​បណ្តែត​ខ្លួន​លើ​អាកាស​នោះ មិន​ត្រឹមតែ​ជា Drone ជា​គំរូ​ប៉ុណ្ណោះ​ទេ តែ​វា​ជា Drone ពិតប្រាកដ​ដែល​នឹង​ត្រូវ​យក​មក​ដាក់​ដំណើរការ​ក្នុង​ទីក្រុង ។ Drone Ehang ១៨៤ អាច​ហោះហើរ​បាន​ចម្ងាយ​៤៩​គីឡូម៉ែត្រ ឬ​៣០​នាទី​សម្រាប់​ការ​សាក​ថ្ម​ម្តង ។ ចំណែក​ល្បឿន​របស់​វា គឺ​រត់​បាន​១៦០,៩​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប៉ុន្តែ​អាជ្ញាធរ​និយាយ​ថា គេ​អនុញ្ញាត​ឲ្យ Drone រត់​ត្រឹម​ល្បឿន​៩៩,៧៧​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​តែ​ប៉ុណ្ណោះ ។ វា​អាច​ដឹក​អ្នកដំណើរ​ត្រឹម​ទម្ងន់​៩៩,៧​គីឡូក្រាម​ប៉ុណ្ណោះ ។ នេះ​បើ​តាម​ការ​ផ្សាយពាណិជ្ជកម្ម​របស់​អាជ្ញាធរ​សាធារណការ​និង​គមនាគមន៍ ។ អ្នកដំណើរ​ត្រូវ​ចុច​ទៅ​កាន់​គោលដៅ​ដែល​ខ្លួន​ចង់ទៅ​មុន​ពេល Drone ហោះ​ឡើង ។ ក្នុង​វី​ដេ​អូ​ផ្សព្វផ្សាយ​របស់ Drone Ehang ១៨៤​នោះ ជា Drone ដែល​គ្មាន​អ្នកបើកបរ​ទេ តែ​ត្រូវ​បាន​ឃ្លាំមើល​ពី​ទីតាំង​បញ្ជា ។ ខាង​រោងចក្រ​បាន​និយាយ​ថា ប្រសិនបើ​មាន​កំហុស​បច្ចេកវិទ្យា​ណាមួយ Drone ដឹក​អ្នកដំណើរ​នោះ​នឹង​ចុះ​ចត​ភ្លាម​ៗ​នៅ​កន្លែង​ដែល​មាន​សុវត្ថិភាព​ជិត​បំផុត ។ លោក Sheikh Mohammed bin Rashid Al Maktoum បាន​ប្រកាស​កាលពី​ឆ្នាំ​មុន​ថា នៅ​ឆ្នាំ​២០៣០ ខាង​មុខការ​ធ្វើ​ដំណើរ​ប្រមាណ​២៥% នៅ​ក្នុង​ទីក្រុង​Dubai នឹង​ធ្វើ​ឡើង​ដោយ​គ្មាន​អ្នកបើកបរ ។ ទីក្រុង Dubai បាន​ដាក់​ឲ្យ​ដំណើរការ​នូវ​ប្រព័ន្ធ​ផ្លូវ​ក្រោម​ដី​វែង​បំផុត​ក្នុង​ពិភពលោក​សម្រាប់​រថយន្ត​ដែល​គ្មាន​អ្នកបើកបរ និង​ចាប់ផ្តើម​បើកបរ​សាកល្បង​កាលពី​ឆ្នាំ​មុន​ដោយ​ប្រើប្រាស់​រថយន្ត​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​បារាំង Eaymile ។ ជាង​នេះ​ទៀត អាជ្ញាធរ​ទីក្រុង​មួយ​នេះ​ក៏​បាន​ចុះហត្ថលេខា​ក្នុង​ការ​សាងសង់​Hyperloop One ពី​ទីក្រុង Dubai ទៅ​រដ្ឋធានី​Abu Dhabi របស់​អា​រ៉ាប់​រួម​ដែរ ។ Hyperloop​គឺជា​បំពង់​ដែល​អាច​ឲ្យ​រថយន្ត​រត់​បាន​ល្បឿន​លឿន​ជាង​យន្តហោះ ៕

កម្មវិធី​ក្នុង​ទូរស័ព្ទ​អាច​ខ្សឹប​ប្រាប់​ពី​ក្លិន​ខ្លួន​ស្អុយ

0
អនាម័យ​នា​ពេល​បច្ចុប្បន្ន​នេះ​ក៏​អាច​រក​ឃើញ​តាម​រយៈ​កម្មវិធី​នៅ​ក្នុង​ទូរស័ព្ទ​ដែរ ហើយ​វា​នឹង​ប្រាប់​អ្នក​នូវ​ការ​ពិត​ដោយ​គ្មាន​ខ្វល់​ពី​រឿង​សុជីវធម៌​អ្វី​ទេ ។ វា​ជា​ឧបករណ៍​បំពាក់​ដោយ​ប្រព័ន្ធ Bluetooth ដែល​អាច​កំណត់ព្រំដែន​ក្លិន​ខ្លួន​របស់​មនុស្ស​បាន ។ ក្រុមហ៊ុន​អេ​ឡិច​ត្រូ​និក​ជប៉ុន​មួយ​ឈ្មោះ​ថា Konica Minolta បាន​និយាយ​ថា ខ្លួន​មាន​គំរោង​នាំ​មក​នូវ​បច្ចេកវិទ្យា​មួយ​ប្លែក​ខុស​គេ ដែល​អាច​ប្រាប់​កម្រិត​ក្លិន​ខ្លួន​ដែល​កើត​ចេញពី​ការ​បែកញើស​របស់​អ្នក​ដែល​វា​បង្កើត​បានជា​ក្លិន​ខ្លួន​មិនល្អ​ព្រោះ​បង្ក​ឡើង​ដោយ​មេរោគ ។ ឧបករណ៍​នោះ​មានឈ្មោះ​ថា The Kun kun ជា​ភាសា​ជប៉ុន​ប្រែ​ថា «​ហិត​» ។ វា​មាន​រូបរាង​ស្រ​ដៀង​នឹង​ឧបករណ៍​ថត​សំឡេង​ទូទៅ និង​អាច​ភ្ជាប់​ជាមួយ​ទូរស័ព្ទ​តាម​រយៈ​កម្មវិធី​មួយ ។ នៅ​ពេល​អ្នក​ប្រើប្រាស់​វា​នឹង​ប្រាប់​អ្នក​ដោយ​ឥត​លាក់លៀម​ថា អ្នកមាន​ក្លិន​ខ្លួន​ហើយ ។ វា​អាច​រក​ឃើញ​សារធាតុ​ដែល​បង្ក​ឲ្យ​អ្នកមាន​ក្លិន​ខ្លួន ឬ​អ្នក​ចូល​វ័យ​ដែល​មាន​ក្លិន​ខ្លួន​ហើយ បន្ទាប់​មក​វា​បញ្ជូន​ទិន្នន័យ​ទាំងនោះ​ចូល​ទូរស័ព្ទ​ដៃ របស់​អ្នក​ដែល​ត្រូវ​បង្ហាញ​ក្នុង​រយៈ​កម្មវិធី​នេះ​ក៏​អាច​ប្រាប់​អ្នក​ថា តើ​អ្នកជា​មនុស្ស​ដែល​មាន​ក្លិន​ខ្លួន ឬទេ ? តាម​រយៈ​កម្រិត​លេខ​បញ្ជាក់​ក្លិន​អ្នក​កម្រិត​ណា​ដែរ ។ កន្លែង​ដែល​ច្រើន​បង្ក​ឲ្យ​មាន​ក្លិន​ខ្លួន មាន ក្លៀក និង​ជើង ហើយ Kun kun ជា​ឧបករណ៍​ល្អ​បំផុត​សម្រាប់​ប្រើប្រាស់ ។ ឧបករណ៍​នេះ​បង្កើត​ឡើង​ដោយហេតុ​ថា មាន​បុគ្គលិក​ក្រុមហ៊ុន​ជា​ច្រើន​បាន​ចែករំលែក​ក្តី​បារម្ភ​ពី​មិត្ត​រួមការ​ងារ​ដែល​មាន​ក្លិន​ខ្លួន ឬ​អ្នក​ដែល​មិនសូវ​មាន​អនាម័យ​ហើយ​ត្រូវ​ធ្វើការ​ជាមួយ​គ្នា ។ ពិត​ណាស់​វា​ក៏​អាច​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​នៅ​កន្លែងធ្វើការ​ដូច​គ្នា ឬ បង្ក​ឲ្យ​មានការ​រើសអើង​ក៏​មាន​ដែរ ។ លោក Daisuke Koda ស្ថាបនិក Kun Kun របស់​ក្រុមហ៊ុន Konica Minolta បាន​និយាយ​ថា វា​ពិតជា​មានការ​លំបាក​ដើម្បី​ឲ្យ​ដឹង​ថា ខ្លួន​យើង​មាន​ក្លិន​ខ្លួន​មិនល្អ ។ យើង​គ្រាន់តែ​បាន​ជួយ​ប្រាប់​ការ​ពិត​នៃ​កំរិត​អ្នក​ដែល​មាន​ក្លិន​ខ្លួន ហើយ​មិនដឹង​ថា ខ្លួន​មាន​ក្លិន​មិនល្អ​នោះ​ទេ ។ ក្រុមហ៊ុន Konica Minolta គ្រោង​នឹង​លក់​ចេញ​នូវ Kun Kun នា​រដូវក្តៅ តែ​មិន​បាន​បញ្ជាក់​ពី​តម្លៃ​របស់​វា​ឡើយ ៕

Tottenham យកឈ្នះ Everton ឡើងទៅឈរនៅលំដាប់ទី 2 ក្នុងតារាង EPL

0
នៅក្នុងជំនួបយប់មិញរវាងក្រុម Tottenham នឹង Everton គឺបានបញ្ចប់ក្នុងលទ្ធផល ក្រុម Tottenham យកឈ្នះក្រុម Everton ក្នុងលទ្ធផល 3-2។ សម្រាប់​3 គ្រាប់របស់ Spur គឺរកបានដោយកីឡាករ Kane ចំនួន 2 គ្រាប់ ក្នុងនាទីទី​ 20 និង 56។ ចំណែក 1 គ្រាប់ទៀត គឺរកបានក្នុងនាទី 90+2 ដោយកីឡាករ Alli។ រីឯ2គ្រាប់របស់ Everton កឺរកបានដោយកីឡាករ Lukaku និង Valencia។ https://www.youtube.com/watch?v=VlUc-yFHeVo

ស្ងាត់ៗ Song Song ចេញបទចម្រៀងថ្មីទៀត​ហើយ!

0
Song Song ម្ចាស់បទ “មេឃភ្លៀងហើយ” បានចេញនៅបទចំរៀងថ្មីរបស់ខ្លួនទៀតហើយ ដែលមានចំណង ជើងថា “Your Call”។ បទថ្មីរបស់ Song Song គឺកំពង់ទទួលបានការគ្រាំទ្រពិសំណាក់យុវវ័យ បន្ទាប់ពី បានបង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុក។ សម្រាប់បទនេះ គឺចង់បង្ហាញពីអារម្មណ៏របស់បុរសម្នាក់ ដែលកំពុងរង់ចាំទូរសព្ទ័របស់មនុស្សដែលខ្លួនស្រឡាញ់។ ទោះជាគាត់ ព្យាយាមទាក់ទាងទៅវិញក៏មនុស្ស ដែលខ្លួនស្រឡាញ់មិនទទួលផងដែរ។ បើចង់ដឹងពីអារម្មណ៏របស់បុរសម្នាក់នេះ អាចស្តាប់បទចំរៀងខាង ក្រោមបាន៖

Torres ទៅមើលមិត្តរួមក្រុមប្រកួត បន្ទាប់ពីគាត់ចាកចេញពីមន្ទីពេទ្យ

0
នៅក្នុងការប្រកួតរវាងក្រុម Atletico Madrid ជាមួយ Valencia កាលពីយប់មិញនេះ គឹបានបញ្ចប់ក្នុងលទ្ធផល 3-0។ 3 គ្រាប់របស់ Atletico Madrid គឺរកបានដោយកីឡាករ Griezmann  ចំនួន 2គ្រាប់ ក្នុងនាទីទី 10 និង 83។ ចំណែក 1គ្រាប់ទៀត គឺរកបានដោយកីឡាករ Gameiro ក្នុងនាទី 48។ នៅក្នុងការប្រកួតនេះ គឺគេក៏បាន ឃើញនៅកីឡាករ Torres មកចូលរួមទស្សនាផងដែរ បន្ទាប់ពី គ្រាប់ទើបតែចាក់ចេញពីមន្ទីពេទ្យ។​ គួរបញ្ជាក់ ផងដែលថា Torres បានបញ្ចូលទៅសង្គ្រោះបន្ទាន់នៅ មន្ទីពេទ្យបន្ទាប់ពីមានការប៉ះទង្គិចជាមួយកីឡាកររបស់ Deportivol ក្នុងកំឡុងប្រកួតពាក់កណ្តាល សប្តាហ៍មុន។ https://www.youtube.com/watch?v=r8Z3NnlArRc

អ្នកណាមិនល្បី បង្អែមពងទាកូន ម្តុំផ្សារញ៉ែនោះ!

0
លោកអ្នកដឹងហើយថា បង្អែម ពងទាកូន ជាអាហារសម្រន់ពេលល្ងាចដែលពេញនិយមសំរាប់ប្រជាពលរដ្ឋខ្មែរមួយភាគធំ។ ដូច្នេះហើយ លើកនេះ​ KSPG.TV សូមណែនាំកន្លែងពិសាពងទាកូន​ដែលមានឈ្មោះល្បី រយៈពេលយូរណាស់មកហើយ ដោយសាររសជាតិ ព្រមទាំង អនាម័យ ។
ពងទាកូន
ចានពងទាកូន
ខ្ទឹមជ្រក់
ខ្ទឹមជ្រក់
ពងទាកូន
ពងទាកូន
សព្វថ្ងៃ ហាង ម៉ាក់អាកាំងសាខាទី​១ រាល់ថ្ងៃគឺមានការគាំទ្រខ្លាំងណាស់ តែងតែមានភ្ញៀវមកពិសាតំរង់ជួររង់ចាំមិនដែលចេះដាច់ ដោយសាររសជាតិ ពងទាកូនថ្មីរបស់គាត់គឺថ្មីជានិច្ច ដែលអ្នកញាំអាចផ្ទាប់​ពិសាជាមួយ​អំបិលម្រេច ​ក្រូចឆ្មារ និងជាពិសេសអត់មិនបាននោះ គឺខ្ទឹម​ជ្រក់ប្រចាំហាងផ្ទាល់តែម្តង វាកាន់ឆ្ងាញ់ទៀតហើយ​។
ពងទាកូន
ពងទាកូន
ខ្ទឹមជ្រក់
ខ្ទឹមជ្រក់
តាមរយៈការសាកសួរពីម្ចាស់ ហាង ម៉ាក់អាកាំងសាខាទី​១នោះ សឹងតែមិនគួរអោយជឿ គឺគាត់អាចលក់បាន ជាង ១ ពាន់គ្រាប់ ក្នុងមួយថ្ងៃ សំរាប់សាខាទីមួយរបស់គាត់នេះ។ ការគាំទ្រនេះ មិនត្រឹមតែពងទាកូនប៉ុណ្ណោះទេ គឺរឹតខ្វះមិនបាននោះ គឺទឹកក្រឡុកដ៏ខាប់ឆ្ងាញ់ ជាមួយផ្លែឈើ កុម្មង់តាមចិត្ត។  លើសពីនេះទៀត សំរាប់អ្នកពិសា សសើរមិនដាច់ផងដែរនោះ គឺបង្អែម គ្រប់មុខតែម្តង អាចនិយាយ​បានថា ចង់ញាុំអីមានហ្នឹង កុម៉្មង់តាមចំណង់ចំណូលចិត្ត។
ពងទាកូន
ពងទាកូន
ពងទាកូន
ពងទាកូន
ម្រេចម៉ត់
ម្រេចម៉ត់
ពងទាកូន
ចានពងទាកូន
អូ៎ មានមួយមុខទៀតគឺ នំបញ្ចុក សម្លខ្មែរ និង ណាំយ៉ា និយាយពីជក់ចិត្តតែម្តងជាមូយនឹងរសជាតិ។ សំរាប់អ្នកពិសាពេលខ្លះ​​​មិនដឹង ញាុំមួយមុខណា ទុកមួួយមុខណាទេ ព្រោះសុទ្ធតែ ទំនងទាំងអស់តែម្តង។
នំបញ្ចុក
នំបញ្ចុក
បង្អែម
បង្អែម
ម៉ាក់អាកាំងសាខាទី​២
ម៉ាក់អាកាំងសាខាទី​២
ម៉ាក់អាកាំងសាខាទី​២
ម៉ាក់អាកាំងសាខាទី​២
ម៉ាក់អាកាំងសាខាទី​២
ម៉ាក់អាកាំងសាខាទី​២
ហាង ម៉ាក់អាកាំងសាខាទី​១ Tel: 081 86 86 73 ទីតាំង៖ អាគារ​ ៨១​ ផ្លូវ​ ២១៥​កែងផ្លូវ១៣៨ សង្កាត់ផ្សារដេប៉ូ២​ ខណ្ឌ ទួលគោក(ខាងត្បូងផ្សារញ៉ែរ​ ១០០​ ម៉ែត្រ) ផែនទី
វីដេអូ  

ទាអាំងចក្រវាឡ ពង្រីកខ្លួនព្រោះតែល្បីថារសជាតិអ៊ែម

ទាអាំងចក្រវាឡ
ទាអាំងចក្រវាឡ
ដោយសារតែរសជាតិទាអាំងឆ្ងាញ់ ធ្វើអោយការលក់ ទាអាំងចក្រវាឡលក់ដាច់ខ្លាំងហើយម្ចាស់ហាងក៏សម្រេចចិត្តពង្រីកខ្លួន។ ដោយកាលពីមុន ទាអាំងចក្រវាឡ មានលក់ត្រឹមខ្ចប់យកទៅញ៉ាំតាមផ្ទះ ហើយនឹងមានសេវាកម្មដឹកជញ្ជូនដល់ផ្ទះឥតគិតថ្លៃ។ តែពេលនេះ អ្នកអាចអញ្ជើញទៅញ៉ាំដោយផ្ទាល់បានហើយ ជាមួយកន្លែងអង្គុយញ៉ាំយ៉ាងសមរម្យ មានភ្លេងកំដរទៀតផង។
ទាអាំងចក្រវាឡ
ទាអាំងចក្រវាឡ
ទាអាំងចក្រវាឡ
ទាអាំងចក្រវាឡ
ទាអាំងចក្រវាឡ
ទាអាំងចក្រវាឡ
មកនិយាយពីម្ហូប និងរសជាតិវិញគឺថា មាន់ ទាអាំង ត្រីអាំង ងៀតក្របី នោះមានស្បែកស្រួយនិងពណ៌ឆ្អិនឆ្អៅហើយរសជាតិរបស់វាក៏ប្លែកពីហាងទូទៅដែរដោយបន្ថែមដោយទឹកជ្រលក់ ដែលមានរសជាតិប្លែក ឆ្ងាញ់ ពីបណ្តាកន្លែងផ្សេងៗទៀត។ សម្រាប់តំលៃទាំងអស់នៅទីនោះមានតម្លៃផ្សេងៗគ្នា ចាប់ពី ៣មឺុន ទៅដល់៥មឺុន ។ ទាសំពៅមានតម្លៃ ៣មឺុន មាន់ស្រែ មានតម្លៃ ៤មឺុន ចំណែក ទាកាប៉ាវិញមានតម្លៃ ៥មឺុន។
ទាអាំងចក្រវាឡ
ទាអាំងចក្រវាឡ
ហាងទាអាំងចក្រវាឡ ផ្លូវ៣៦០ ទូរស័ព្ទ៖ 098 41 70 70 | 078 44 60 55 ទីតាំង៖ ផ្ទះលេខ ១១០, វិថី ៣៦០ សង្កាត់ ខណ្ឌចំការមន ភ្នំពេញ ផែនទីហាង វីដេអូទាអាំង

កុំភ្លេចទៅមើល “I Love You Two” នៅ Legend ណា

0
Sponsor By: Legend Cinema
Sponsor By: Legend Cinema
ធ្លាប់តែឃើញមនុស្សស្រី រៀបការជាមួយមនុស្សប្រុសតែម្នាក់ ប៉ុន្តែពេលនេះ មនុស្សស្រីម្នាក់បែបជារៀប ការជាមួយមនុស្សប្រុសដល់ទៅ 2នាក់វិញ តើវានឹងក្លាយទៅជាយ៉ាងណា? បើចង់ដឹងថាច្បាស់អាច ទៅ ទស្សនារឿង “I Love You Two” នៅរោងភាពយន្ត Legend ទាំង 3សាខា។ រឿង “I Love You Two” គឺជា ប្រភេទរឿង កំប្លែង ហើយមិត្តទាំងអស់ប្រាកដជាទប់សំណើចមិនបានទេ។ បើចង់ដឹងច្បាស់កុំភ្លេចណា “I Love You Two”។
Legend City Mall ជាន់ទី៣ ផ្សារ City Mall, ផ្លូវ មុន្នីរ៉េត, សង្កាត់ វាលវង់, ខណ្ឌ ៧មករា, ភ្នំពេញ ទូរសព្ទទំនាក់ទំនងៈ 081 300 400 Legend Toul Kork ផ្លូវ 315 កែងផ្លូវ 516, សង្កាត់ បឹងកក់១, ខណ្ឌ ទល់គោក, ភ្នំពេញ ទូរសព្ទទំនាក់ទំនងៈ 081 300 400 Legend Meanchey ផ្លូវ វេងស្រេង, សង្កាត់ស្ទឹងមានជ័យ, ខណ្ឌមានជ័យ, ភ្នំពេញ ទូរសព្ទទំនាក់ទំនងៈ 081 300 400

Show Time