
ដោយសារតែរសជាតិទាអាំងឆ្ងាញ់ ធ្វើអោយការលក់ ទាអាំងចក្រវាឡលក់ដាច់ខ្លាំងហើយម្ចាស់ហាងក៏សម្រេចចិត្តពង្រីកខ្លួន។ ដោយកាលពីមុន ទាអាំងចក្រវាឡ មានលក់ត្រឹមខ្ចប់យកទៅញ៉ាំតាមផ្ទះ ហើយនឹងមានសេវាកម្មដឹកជញ្ជូនដល់ផ្ទះឥតគិតថ្លៃ។ តែពេលនេះ អ្នកអាចអញ្ជើញទៅញ៉ាំដោយផ្ទាល់បានហើយ ជាមួយកន្លែងអង្គុយញ៉ាំយ៉ាងសមរម្យ មានភ្លេងកំដរទៀតផង។



មកនិយាយពីម្ហូប និងរសជាតិវិញគឺថា មាន់ ទាអាំង ត្រីអាំង ងៀតក្របី នោះមានស្បែកស្រួយនិងពណ៌ឆ្អិនឆ្អៅហើយរសជាតិរបស់វាក៏ប្លែកពីហាងទូទៅដែរដោយបន្ថែមដោយទឹកជ្រលក់ ដែលមានរសជាតិប្លែក ឆ្ងាញ់ ពីបណ្តាកន្លែងផ្សេងៗទៀត។ សម្រាប់តំលៃទាំងអស់នៅទីនោះមានតម្លៃផ្សេងៗគ្នា ចាប់ពី ៣មឺុន ទៅដល់៥មឺុន ។ ទាសំពៅមានតម្លៃ ៣មឺុន មាន់ស្រែ មានតម្លៃ ៤មឺុន ចំណែក ទាកាប៉ាវិញមានតម្លៃ ៥មឺុន។

ហាងទាអាំងចក្រវាឡ ផ្លូវ៣៦០
ទូរស័ព្ទ៖ 098 41 70 70 | 078 44 60 55
ទីតាំង៖ ផ្ទះលេខ ១១០, វិថី ៣៦០ សង្កាត់ ខណ្ឌចំការមន ភ្នំពេញ
ផែនទីហាង
វីដេអូទាអាំង