មិនឃ្លានទៀតអី! ​គ្រឿងសមុទ្រអាំងបង្កប់ស្លឹកឈូកប៉ុណ្ណឹងដែរ

0
នៅសុខៗ បើលោកអ្នកឃ្លាន គ្រឿងសមុទ្រស្រស់ ថាមិនត្រូវដល់ថ្នាក់ធ្វើដំណើរ ទៅកំពង់សោម ឬកំពត ផង មែនអត់? ប៉ុន្តែឥលូវនេះ KSPG.TV​ បានដឹងថា ហាង Fast Food បើក​ដំណើរ​ការ​ដែលតែង​តែ​មាន​សភាពមមាញឹក​ជាមួយ​វត្តមាន​ភ្ញៀវ​កន្លងមកនោះ លើកនេះរឹតតែប្លែក ឆ្ងាញ់ទៀតហើយ គាត់បានដាក់លក់ គ្រឿងសមុទ្រ ស្រស់ៗតែម្តង មានទាំងក្តាមបង្គា បង្កង និង គ្រឿងសមុទ្រជាច្រើនមុខទៀត។
គ្រឿងសមុទ្រអាំងស្លឹកឈូក
គ្រឿងសមុទ្រអាំងស្លឹកឈូក
គ្រឿងសមុទ្រអាំងស្លឹកឈូក
គ្រឿងសមុទ្រអាំងស្លឹកឈូក
អ្វិដែលពិសេសនោះ គឺ ម្ចាស់ហាងបាន យកគ្រឿងសមុទ្រយកទៅអាំងភ្លាមៗ ដោយ​ប្រើ​ភ្លើង​ក្ដៅ​តិចៗ​ ភាយក្លិនមកបង្ហើរសឹងតែ ទប់ទឹកមាត់មិនបាន។
គ្រឿងសមុទ្រអាំងស្លឹកឈូក
គ្រឿងសមុទ្រអាំងស្លឹកឈូក
គ្រឿងសមុទ្រអាំងស្លឹកឈូក
គ្រឿងសមុទ្រអាំងស្លឹកឈូក
គ្រឿងសមុទ្រអាំងស្លឹកឈូក
គ្រឿងសមុទ្រអាំងស្លឹកឈូក
គ្រឿងសមុទ្រអាំងស្លឹកឈូក
គ្រឿងសមុទ្រអាំងស្លឹកឈូក
បន្ថែមកាន់តែជក់ចិត្តនោះមិនត្រឹមតែ មានគ្រឿងសមុទ្រអាំងស្រស់ៗប៉ុណ្ណឹងទេ មានបន្ថែមកាន់តែពិសេសជាមួយ និង នំបញ្ចុក បង្កប់ស្លឹកឈូក ផ្សំជាមួយទឹកជ្រលក់ ដ៏ហឹរ អូហូ នៅមិនឃ្លានទៀតអី ។
គ្រឿងសមុទ្រអាំងស្លឹកឈូក
គ្រឿងសមុទ្រអាំងស្លឹកឈូក
គ្រឿងសមុទ្រអាំងស្លឹកឈូក
គ្រឿងសមុទ្រអាំងស្លឹកឈូក
គ្រឿងសមុទ្រអាំងស្លឹកឈូក
គ្រឿងសមុទ្រអាំងស្លឹកឈូក
គ្រឿងសមុទ្រអាំងស្លឹកឈូក
គ្រឿងសមុទ្រអាំងស្លឹកឈូក
ហាង Fast Food Tel: 093 21 09 90 / 012 91 89 66 ទីតាំង៖ ស្ថិតនៅម្តុំសាលាវិទ្យាល័យស៊ីសុវត្តិ លើផ្លូវប៉ាស្ទ័រ កែងផ្លូវ ១៧៤ វីដេអូ

មានបានស្តាប់បទថ្មីរបស់ DJ ក្តឹប ឫនៅ?

0
ប្រិយមិត្តទាំងអស់គ្នាប្រាកដជាបានស្គាល់ DJ ក្តិប យ៉ាងច្បាស់ហើយ។​ពេលនេះ​គាត់បានក្លាយជាតារា ចម្រៀង​មួយរូបប្រចាំនៅផលិតកម្មរស្មីហង្សមានសផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ គាត់បានចេញនៅបទ ចំរៀងរបស់ខ្លួន ដែលមានចំណងជើងថា “បងសុំថើប”។ គ្រាន់តែបទចំរៀងនេះចេញ Official Lyric របស់ ខ្លួនភ្លាម គឺទទួល​បាន​ការគ្រាំទ្រយ៉ាងខ្លាំង ដោយនៅលើទំព័រហ្វេសប៊ុកមានអ្នកមើលលើស 5ម៉ឺននាក់ទៅទៀត។ បើចង់ដឹង​ថា​បទ​ថ្មីរបស់ DJ ក្តឹបឡូយយ៉ាងណា? អាចមើលវីដេអូខាងក្រោមបាន៖

LG ប្រាប់​ថា​អាច​ចាប់ផ្តើម​បញ្ជា​ទិញ​នាឡិកា​ថ្មី​បាន​ហើយ

0
នៅ​ក្នុង​ស​ប្តា​ហ៍​ថ្មី​នេះ ទាំង​ក្រុមហ៊ុន Google និង​ក្រុមហ៊ុន LG នឹង​ដាក់​បង្ហាញ​នូវ​គំរូ​ម៉ូ​ដែល​នាឡិកា​ថ្មី​របស់​ខ្លួន ។ Google នឹង​បង្ហាញ​កម្មវិធី​ថ្មី​សម្រាប់​នាឡិកា Android Wear 2.0 នៅ​លើ​នាឡិកា ចំណែក​ក្រុមហ៊ុន LG នឹង​បង្ហាញ​នាឡិកា​២​ម៉ូ​ដែល​គឺ នាឡិកា Sport និង​នាឡិកា​Style ។ នាឡិកា​ទាំង​២​នេះ ​អាច​បញ្ជា​ទិញ​នៅ​គ្រប់​ហាង Google Store ។ នាឡិកា Sport ម៉ូ​ដែល​ធំ ដែល​មានកម្ម​វិធី​ដូច​ជា GPS កម្មវិធី​វាស់​ចង្វាក់​បេះដូង សម្រាប់​ការ​រត់ មាន​រន្ធ​សំឡេង​សម្រាប់​ការ​ហៅ និង​មានកម្ម​វិធី​ជា​ច្រើនទៀត​ដែល​ក្រុមហ៊ុន​មិន​ទាន់​បង្ហើប​ឲ្យ​ដឹង​នៅឡើយ ។ ម៉ូ​ដែល​ថ្មី​ទាំង​២​នេះ នឹង​បំពាក់​នូវ​បច្ចេកវិទ្យា​ចុង​ក្រោយ​បំផុត​ផ្នែក​នាឡិកាដៃ​វៃឆ្លាត​Android Wear ។ មាន​ដំណឹង​ថា ម៉ូ​ដែល​ថ្មី​Sport នេះ ត្រូវ​បាន​គេ​បញ្ជា​ទិញ​អស់​បាត់​ទៅ​ហើយ ចំណែក​ក្រុមហ៊ុន​ក៏​មិន​ទាន់​បញ្ជាក់​ឲ្យ​ដឹង​ច្បាស់​នៅឡើយ​ថា វា​ជា​ការ​ពិត​ឬ​យ៉ាងណា ។ ប៉ុន្តែ​អ្វី​ដែល​ត្រូវ​រង់ចាំ​នោះ​គឺ ការ​ដាក់​បង្ហាញ​នូវ​ម៉ូ​ដែល​ថ្មី​នេះ​ជា​ផ្លូវការ​នៅ​ស​ប្តា​ហ៍​ក្រោយ ។ តាម​គេហទំព័រ Gsmarena.com បាន​បង្ហាញ​នូវ​ពណ៌​ទាក់ទង​នឹង​នាឡិកា​Sport របស់​LG ថា វា​មាន​ទំហំ​អេ​ក្រង់​១,៣៨​អិុ​ញ មាន CPU ប្រភេទ Quad-core ១.១GHz  មាន​អង្គ​ចង​ចាំ​៤G និង​មាន​រ៉េ​ម​៧៦៨MB មាន​កម្លាំង​ថ្ម​៤៣០mAh មានកម្ម​វិធី​MP3 ការពារ​ទឹក​ក្នុង​ជម្រៅ​១​ម៉ែត្រ​សម្រាប់​រយៈពេល​៣០​នាទី និង​ទទួល​បាន​វិញ្ញាបនបត្រ​ធានា​គុណភាព IP៦៨ ផង​ដែរ ៕

កាស​ត្រចៀក Apple ម៉ូ​ដែល BeatsX បង្ហាញមុខ​ថ្ងៃ​10 កុម្ភៈ ខាងមុខនេះហើយ!!

0
បន្ទាប់​ពី​ពន្យារពេល​មួយ​រយៈ ក្នុង​ការ​ដាក់​បង្ហាញ​នូវ​គំរូ​កាស​ត្រចៀក​ម៉ូ​ដែល​ថ្មី​របស់​ក្រុមហ៊ុន​ Apple ទីបំផុត​ BeatsX នឹង​មាន​វត្ត​មាននៅ​ជុំវិញ​ពិភពលោក​នៅ​ថ្ងៃ​ទី​១០ ខែកុម្ភៈ។ BeatsX ជា​កាស​ត្រចៀក​ដែល​អាច​ភ្ជាប់​ជាមួយ​ឧបករណ៍​អេ​ឡិច​ត្រូ​និក​ផ្សេង​ៗ​តាម​រយៈ​ Bluetooth ហើយ​ពេល​ប្រើប្រាស់​ត្រូវ​ដាក់​វា​ពាក់​នឹង​ក​យើង​តែ​ម្តង ដោយ​មិន​រំខាន​ដល់​ការ​ស្តាប់​របស់​យើង និង​ក៏​មិន​ងាយ​ធ្លាក់​ដែរ ។ សម្រាប់​ដំណាក់កាល​ដំបូង កាស​BeatsX មាន​តែ​៤​ពណ៌​ប៉ុណ្ណោះ​ គឺ ពណ៌​ស ពណ៌​ខ្មៅ ពណ៌​ខៀវ និង​ពណ៌​ប្រផេះ ។  វា​មាន​ថ្ម​កាន់​បាន​យូរ​រហូត​ដល់​៨​ម៉ោង ហើយ​សម្រាប់​ការ​សាក​ថ្ម​រយៈពេល​ត្រឹមតែ​៥​នាទី​នោះ អ្នក​អាច​ប្រើប្រាស់​វា​បាន​រយៈពេល​២​ម៉ោង ។ ចំណែក​បច្ចេកវិទ្យា​ក្នុង​កា​រត​ភ្ជាប់​ជាមួយ​ផលិតផល​Apple​ផ្សេង​ៗ​ទៀត មាន​ភាព​រហ័ស​តាម​រយៈ​ការ​បំពាក់​នូវ​ប្រភេទ Chip W1 ដូចគ្នា​ និង​ Chip ដែល​បំពាក់​នៅ​លើ​កាស Air Pod ដែរ ។ ប៉ុន្តែ​បើ​អ្នក​មិន​មាន​ប្រើប្រាស់​ផលិត​ផល Apple នោះ​កាស​ត្រចៀក​មួយ​នេះ​ក៏​អាច​ភ្ជាប់​សម្រាប់​ការ​ប្រើប្រាស់​ដូច​គ្នា​ដែរ ។ ក្រុមហ៊ុន​Apple មិន​បាន​បង្ហាញ​ពី​មូល ហេតុ​នៃ​ការ​ពន្យារពេល​ក្នុង​ការ​បង្ហាញ​នូវ​បច្ចេកវិទ្យា​មួយ​នេះ​ទេ ៕

Torress ដួលសន្លប់ក្នុងពេលប្រកួត ត្រូវបញ្ចូលតាមរយៈទៅសង្គ្រោះបន្ទាន់

0
ក្នុងកំឡុងពេលប្រកួតសប្តាហ៍ទី 25 ក្នុងក្របខណ្ឌអេស៉្បាញ កាលពីយប់មិញរវាងក្រុម Deportivol បើកទ្វា ផ្ទះទទួលក្រុមភ្ញៀវ Atletico Madrid។ ការប្រកួតរវាងក្រុមទាំងពីត្រូវបញ្ចប់ក្នុងលទ្ធផលស្មើរគ្នា 1-1 ទទួល បានម្នាក់ 1ពិន្ទុ។ ប៉ុន្តែនៅក្នុងការប្រកួតនេះ ក៏មានបញ្ហាកើតឡើងផងដែលនៅនាទី 84 ដោយមានការ ប៉ះទង្គិចគ្នារវាងកីឡាករ Torres និងកីឡាករ Alex Bergantinos។ ក្នុងហេតុការណ៏នេះបានធ្វើអោយ កីឡាករ Torres ដួលសន្លប់ ហើយសមាជិកក្រុមក៏បានរត់ទៅជួយគាត់ផងដែរ បន្តិចក្រោយមកទើបគាត់ ត្រូវបានដឹកតាមរថយន្តសង្គ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យ។

លោក Leonardo Vitorino Luis បានក្លាយជាគ្រូបង្វឹកថ្មីរបស់ក្រុមជំរើសជាតិកម្ពុជា

0
កាលពីម្សិលមិញនេះ សហពន្ធ័កីឡាបាល់ទាត់កម្ពុជាបានតែងតាំងលោក  Leonardo Vitorino Luis សញ្ជាតិ ប្រេស៊ីល ជាគ្រូបង្វឹកថ្មីរបស់ក្រុមជំរើសជាតិកម្ពុជា។ លោក Leonardo Vitorino Luis ក៏ធ្លាប់បានដឹកនាំក្រុម កំពូលដូចជា Lanexang United និង Buriram United ផងដែរ។ ក្នុងកំឡុងពេល ដែលគាត់មកកាន់តំណែងជា គ្រូបង្វឹកនេះ គាត់ក៏បាននាំមកជាមួយនៅគ្រូជំនាញចំនួន 2រូប ពោលគឺគ្រូបង្វឹកអ្នកចាំទី និងគ្រូបង្វឹកខាងកម្លាំង។ សម្រាប់ប្រាក់ខែរបស់ពួកគាត់ គឺប្រហែល 12,000ដុល្លាក្នុង មួយខែ។

ម្ហូបថ្មីជានិច្ច ទើបមានភ្ញៀវមិនចេះដាច់

0
កន្លងមកយើងធ្លាប់បានស្គាល់ហើយភ្នំពេញ នៅម្តុំផ្លូវភ្លោះអូរឬស្សី មានហាងមួយកន្លែង ដែលជាងារថាល្បីជាមួយនឹងស៊ុបពងទាកូន ប្រចាំហាងតែម្តង មានឈ្មោះហាងស៊ុបពងទាកូន និងសាច់អាំង ផ្លូវភ្លោះអូរឬស្សី។ លើសពីនេះ ទៀត ម្ចាស់ហាងក៏តែងតែរិះរកម្ហូបអាហារជាបន្តបន្ទាប់ យ៉ាងសម្បូរបែប ដើម្បីផ្តល់ជូនអ្នកពិសាយ៉ាងជាប់មាត់ សឹងតែគ្រប់មុខម្ហូបក្នុងមឺុនុយរបស់ហាងនេះ។
មឹក
មឹក
អយស្ទ័រ
អយស្ទ័រ
អយស្ទ័រ
អយស្ទ័រ
បង្កង
បង្កង
បង្កងប៉ាក
បង្កងប៉ាក
ក្តាម
ក្តាម
កាន់តែប្លែកមួយកម្រិត ទៀត សំរាប់ហាងនេះចាបផ្តើមបំរើជូនលោកអ្នកនូវគ្រឿងសមុទ្រ ចំហុយស្រស់ ៗហើយផ្តោតសំខាន់មួយទៀតនោះ គឺ អយស្ទ័រ ជាអាហារប៉ូវសុខភាព ដែលត្រូវបានអ្នកទទួលទាន និយមយកមកពិសា ឆៅៗ ស្រស់ៗ ជាមួយគ្រឿងផ្សំបន្ថែមជាមួយនឹង ទឹកជ្រលក់ហឹរ តែម្តង។
បង្កង
បង្កង
ក្តាម
ក្តាម
ក្តាម
ក្តាម
បង្កង
បង្កង
ដោយសារមានម្ហូបអាហារថ្មីមិនចេះដាច់នេះហើយ ទើបធ្វើអោយ ហាងមួយនេះ ទទួលបានភ្ញៀវគាំទ្រពីរសជាតិ រហូតនិយាយតៗគ្នា មិនចេះដាច់។
បង្កងប៉ាក
បង្កងប៉ាក
ក្តាម
ក្តាម
ហាងស៊ុបពងទាកូន និងសាច់អាំង ផ្លូវភ្លោះអូរឬស្សី ទីតាំង៖ ជិតផ្លូវភ្លោះអូរឬស្សី ផ្ទះលេខ ២៦ ផ្លូវ ១២៥ ទូរស័ព្ទ៖ 081 9999 59 / 092 11 53 53 វីដេអូ

កីឡាករម្នាក់ខាំដាច់អណ្តាតខ្លួនឯងក្នុងកំឡុងពេលប្រកួត

0
បន្ទាប់ពីមានហេតុការណ៏ដល់គួរអោយរន្ធត់មួយកើតឡើងក្នុងកំឡុងប្រកួតរវាងក្រុម Bohemians 1905 និង ក្រុម Slovacko។ ក្នុងពេលប្រកួតនោះអ្នកចាំទី Martin Berkovec បានព្យាយាមជួយសង្រ្គោះបាល់ពី កីឡាករ Daniel Krch។ ប៉ុន្តែនៅមាននោះ ក៏មានការប៉ះទង្គិចគ្នា ដែលធ្វើអោយអ្នកចាំទេ Martin Berkovec ខាំអណ្តាត​ខ្លួនឯងដាច់។ ស្របពេលនោះដែល គេសង្កេតឃើញខ្សែប្រយុទ្ធ Francis Kone របស់ ក្រុម Slovacko ធ្វើការ​ចូល​ទៅជួយខ្វេះយកអណ្តាតនោះពីក្នុងមាត់របស់ Berkovec ដើម្បីកុំអោយគាត់ លេបចូលក្នុងពោះ មុនពេល​គ្រូពេទ្យរត់ចូលទៅជួយសង្រ្គោះ។ ហេតុការណ៏នេះ បានធ្វើអោយកីឡាករ Fracis Kone ក្លាយជាវីរៈបុរសម្នាក់ ខណៈពេលដែលមិនរួមអាជីពដទៃទៀតនៅស្រឡាំងកាំង។ https://www.youtube.com/watch?v=DzZacn3MLkY

បើទំនងម្លឹងៗ ស្រកទំងន់ម៉េចកើត

0
ក្រុមការងារ KSPG.TV តែងតែស្វះស្វែងរកទីកន្លែងពិសារអាហារ ដែលឆ្ងាញ់ៗដើម្បីណែនាំជូនអ្នកជាប្រចាំ ទោះជា​មានអ្នកមួយចំនួនកំពុងតែ​តម​អាហារ​សម្រក​ទម្ងន់​ក៏ពិតមែន ប៉ុន្តែ​ពេលដែល​បានប្រទះ​ភ្នែក​ឃើញ​ឈុតអាហារប៉ុន្មានមុខនេះ​ ​ភាយក្លិន​យ៉ាង​ឈ្ងុយ​នោះ គម្រោង​ថែរាង​អាច​នឹងត្រូវ​ផ្អាក​មួយពេល​មិនខាន។
YAMI
YAMI
ម៉ោះ! យើងខ្ញុំសូមណែនាំតែម្តង ហាងមួយកន្លែងនៅម្តុំទួលគោក មានឈ្មោះ YAMI នោះគឺជា​ម្ហូបដែលមានឈ្មោះដូចជា សាច់គោជ្រលក់ទឹកប័រ សាច់គោជ្រលក់ទឹកខ្មេះ ស៊ុបជីមជុំ និងត្រីបំពងទឹកមាំុ ប៉ុនហ្នឹងហើយអត់ប្លែកទៀតអី ជាការពិតណាស់ ប៉ុន្មានមុខខាងលើនេះ គឺពិតជាយើងខ្ញុំមិនធ្លាប់បានបង្ហាញនៅឡើយទេ តែអ្វីដែលសំខាន់នោះ សូមនិយាយពាក្យពិតមិនលាក់ទេ សំរាប់ឱជារស អស់ទាស់តែម្តងប្លែក តែឆ្ងាញ់ជាប់មាត់នឹងរសជាតិ រូបមន្តសំងាត់របស់ទឹកជ្រលក់ទឹកមាុំ និងទឺកខ្មេះ ប្រចាំហាងនេះ។
YAMI
YAMI
សំរាប់មុខម្ហូប​ជាលក្ខណះសាច់អាំងខាងលើ គេ​អាចទទួលទាន​ជាមួយ​បន្លែស្រស់ៗជាច្រើនមុខ និងអ្វីដែល​រឹតតែ​ធ្វើឲ្យ​វាមាន​រសជាតិ​ឆ្ងាញ់មួយកំរិតទៀតនោះ គឺអ្នកអាចពិសារបានជាមួយ បន្ទះបាញ់ត្រាំង ដើម្បីបង្កើនរសជាតិឲ្យខុសប្លែក​ពីម្ហូបយើង​ធ្លាប់ពិសារ​កន្លងមក។ សំរាប់ហាង YAMI នេះម្ចាស់ហាងគាត់ពិតជាគិតពីសុវត្ថិភាពភ្ញៀវជាចំបង គឺយើងដឹងហើយថា ការពិសារម្ហូបអាហារបែបស៊ុប ឬ សាច់អាំង គឺត្រូវតែប្រើប្រាស់នូវចង្ក្រានដោយឡែកហាងនេះ​ គាត់បានប្រើចង្ក្រានជា ដុំអាកុលវិញ មិនហុយ​ គ្មានផ្សែង​ជាពិសេស គឺមានសុវត្ថិភាពតែម្តង។ 
YAMI
YAMI
YAMI
YAMI
YAMI
YAMI
មិនត្រឹមតែប៉ណ្ណោះ ហាង​ Yami មានក្លែមបែប ថៃ ខ្មែរ ​ពិសេសៗ​ប្រចាំ​ហាងជាច្រើនមុខទៀត មានដូចជា ខមាំុពោះតាំង ពោះតាន់បុកសណ្តែក​គួរ អណ្តាតទាបំពងខ្ទឹមស ឆាខាត់ណាសាច់ជ្រូកបីជាន់បំពង ណែមសាច់ជ្រូកបីជាន់ ឡាបនឿណាមតុក​ សាច់គោក្រូចឆ្មារ និងអាហារ​ជាច្រើន​ទៀត។
ឡាបនឿណាមតុកសាច់គោក្រូចឆ្មារ
TASTY BBQ & SOUP
ពោះតាន់បុកសណ្តែកគួរ
TASTY BBQ & SOUP
ឆាខាត់ណាសាច់ជ្រូកបីជាន់បំពង
TASTY BBQ & SOUP
អណ្តាតទាបំពងខ្ទឹមស
TASTY BBQ & SOUP
ណែមសាច់ជ្រូកបីជាន់
TASTY BBQ & SOUP
ខមាំុពោះតាំង
TASTY BBQ&SOUP
ពោះតាន់បុកសណ្តែកគួរ
ហាង​ YAMI Call៖ 096 929 8271 ទីតាំងនៅម្តុំទួលគោក៖ ផ្ទះលេខ 26 ផ្លូវ 600 សង្កាត់បឹងកក់ ២​ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ ផែនទី
 វីដេអូ

Sergio Aguero ចង់ទៅលេងនៅ Real Madrid

0
បើតាមរយៈសារពត៌មាន The Sun បានបញ្ជាក់ថា “កីឡាករ Sergio Aguero ចង់ទៅចូលរួមជាមួយក្រុម Real Madrid ក្នុងចុងរដូវកាលនេះ”។ កីឡាករ Aguero ដែលកំពុងស្នាក់នៅជាមួយក្រុមមេឃខៀវ Man City។ សម្រាប់ពាក់កណ្តាលរដូវកាលនេះ គាត់អាចស៊ុតបញ្ចូលទីបាន 11គ្រាប់ ផងដែរ។ សម្រាប់ពត៌មាន ដែលថា Aguero ចង់ទៅចូលរួមជាមួយ Real Madrid គឺមិនទាន់ជាផ្លូវការនៅឡើយ។ ពីព្រោះទីផ្សារដោះ ដូរកីឡាករ បានបិទតាំងចុងខែមករាមកម្ល៉េះ។ https://www.youtube.com/watch?v=uOnlLs32U1E