កម្មវិធី​ក្នុង​ទូរស័ព្ទ​ស្វែងរក​គូស្នេហ៍​តាម​អ្វី​ដែល​ពួក​គេ​ស្អប់​ដូច​គ្នា

0
សញ្ញា​នៃ​សេចក្តី​ស្នេហា​មិនមែន​ត្រឹមតែ​មើលឃើញ​តាម​រយៈ​ពួក​គេ​ចូល​ចិត្ត​អ្វី​ដូច​គ្នា​នោះ​ទេ ។ ហេតុនេះ​ហើយ​បានជា​មាន​អ្នក​បង្កើត​កម្មវិធី​ក្នុង​ទូរស័ព្ទ​(App)​ដែល​ប្រហែលជា​អាច​ជួយ​ស្វែងរក​គូស្នេហ៍​តាម​អ្វី​ដែល​អ្នក​ទាំង​ពីរ​អាច​ស្អប់​ដូច​គ្នា ។ Hater​ជា​កម្មវិធី​ក្នុង​ទូរស័ព្ទ​ដែល​អាច​ជួយ​អ្នក​ស្វែងរក​មនុស្ស​ជាទី​ស្រលាញ់​ដោយ​យោង​ទៅ​តាម​របស់​អ្វីមួយ​ដែល​អ្នក និង​គេ​ស្អប់​ដូច​គ្នា ។ មូលហេតុ​ប្រហែល​កម្មវិធី​នេះ​ជួយ​ជំរុញ​អ្នក​ទាំង​ពីរ​ឱ្យ​បញ្ចេញ​នូវ​អារម្មណ៍​ពិតប្រាកដ​បាន ទូលំទូលាយ​ជាង​ការ​បញ្ចេញ​អារម្មណ៍​ចូល​ចិត្ត​អ្វីមួយ​ទៅ​វិញ​ក៏​ថា​បាន ។ វា​ខុស​ពី​App​មួយ​ដែល​មានឈ្មោះ​ថា​Remainder​ដែល​ជា​កម្មវិធី​ត្រូវ​បង្កើត​ឡើង​ក្នុង​គោលបំណង​នយោបាយ​ដូច​ជា​រឿង​ចក្រភព​អង់គ្លេស​ចេញពី​សហគមន៍​អឺរ៉ុប ឬ​រឿង​លោក​ប្រធានាធិបតី​ថ្មី​Donald Trump​ដោយ​អ្នកចូលរួម​អាច​បញ្ចេញ​ទស្សនៈ​របស់​ខ្លួន ។ Hater មាន​សមត្ថភាព​លើស​ពី​នេះ​ព្រោះ វា​មិនមែន​ផ្តោត​តែ​ទៅ​លើ​រឿង​នយោបាយ​មួយ​មុខ ហើយ​អ្វី​ដែល​ពិសេស​ប្រហែលជា​ជួយ​អ្នក​ស្វែង រក​គូជីវិត​ក៏​ថា​បាន ។ ដើម្បី​ប្រើប្រាស់​Hater អ្នក​ប្រើប្រាស់​ត្រូវ​បញ្ចូល​វា​ក្នុង​ទូរស័ព្ទ​ដៃ​របស់​អ្នក បន្ទាប់​មក​ទៀត អ្នក​ត្រូវ​បាន​កម្មវិធី​សួរ​ឱ្យ​អ្នកឆ្លើយ​ទៅ​លើ​ប្រធានបទ​អ្វីមួយ បន្ទាប់​មក​អ្នក​ត្រូវ​ជ្រើសរើស ចូល​ចិត្ត ស្អប់ ស្រលាញ់ និង​មិន​ចូល​ចិត្ត ឬ​ព្រងើយកន្តើយ ។ បន្ទាប់​មក​Hater​នឹង​បង្កើត​ទិន្នន័យ​របស់​អ្នកមួយ​ទៅ​តាម​អ្វី​ដែល​អ្នក​បាន​បញ្ចេញ​អារម្មណ៍​ទៅ​លើ​ប្រធានបទ​នោះ ក្រោយមក​វា​នឹង​ភ្ជាប់​អ្នក​ជាមួយ​មនុស្ស​ជា​ច្រើន ផ្សេង​ៗ​ទៀត ដែល​គិត​ដូច​អ្នក គឺ​ស្អប់​អ្វីមួយ​ដូច​គ្នា ។ នៅ​ពេល​នេះ​App​មួយ​នេះ​ស្ថិត​នៅ​ក្នុង​ពេល​សាកល្បង​ប៉ុណ្ណោះ ។ Hater​គ្រោង​នឹង​បើក​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​៨ ខែកុម្ភៈ​ចំ​រយៈពេល​បុណ្យ​នៃ​សេចក្តី​ស្រលាញ់​តែ​ម្តង ។ ពេល​នោះ​Hater​មាន​ប្រធានបទ​ប្រមាណ​២០០០ សម្រាប់​ជា​ជម្រើស​របស់​អ្នក​ប្រើ នឹង​គ្រោង​បន្ថែម​ទៀត​ក្រោយ​ដាក់​ដំណើរការ ។ Hater​ត្រូវ​បង្កើត​ឡើង​ដោយ​យុវជន​វ័យ​២៩​ឆ្នាំ​Brendan Alper​ជនជាតិ​អា​មេ​រិ​ក ។ គាត់​បាន​និយាយ​ថា មនុស្ស​ម្នា​រាក់​ដូច​ជា​ប្រមូលផ្តុំ​គ្នា​ប្រឆាំង​ទៅ​នឹង​អ្វី​ដែល​ពួក​គេ​ស្អប់ ហើយ​វា​ជា​រឿង​មួយ​ដែល​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ដែរ ដែល​ការ​ស្អប់​អាច​នាំ​មនុស្ស​ឱ្យ​នៅ​ក្បែរ​គ្នា​បាន ។ កត្តា​ដែល​នាំ​ឱ្យ​គាត់​បង្កើត​កម្មវិធី​មួយ​នេះ​មិនមែន​ជា​ភាព​ចៃដន្យ​នោះ​ទេ ។ មានការ​ស្រាវជ្រាវ​មួយ​បង្ហាញ​ថា​ការ​ស្ព​ប់​អ្វីមួយ​អាច​នាំ​មនុស្ស​ឱ្យ​ចូល​ជិត​គ្នា ។

Robot គួរ​ឱ្យ​ស្រឡាញ់​ចេះ​គូររូប​តាម​ម្ចាស់

0
នៅ​ពេល​នេះ​មនុស្ស​អាច​បញ្ជា​ឲ្យ Robot  គូររូប​សម្រាប់​ខ្លួន​បាន​យ៉ាង​ងាយស្រួល ។ រ៉ូ​បូត​ដ៏​វៃឆ្លាត​បែប​នេះ​មានឈ្មោះ​ថា Lineus ។ យើង​អាច​បញ្ជា​តាម​រយៈ​កា​រត​ភ្ជាប់​ជាមួយនឹង​ទូរស័ព្ទ ឬ​អាយ​ផេ​កតាម​រយៈ​ឥត​ខ្សែ​(Wifi) នឹង​កម្មវិធី​គូររូប​របស់ Robot ។ របៀប​ដំណើរការ​របស់​វា​មាន​ភាព​ងាយស្រួល មាន​ន័យ​ថា អ្នក​គ្រាន់តែ​គូររូប​ដែល​អ្នក​ចូល​ចិត្ត​នៅ​ក្នុង​កម្មវិធី​គូររូប Robot បន្ទាប់​មក​ភ្ជាប់​Line-us នូវ​ដុំ​ថាមពល​(PowerBank)  ឬ​អគ្គិសនី​ដើម្បី​ឲ្យ​ដៃ​របស់ Line-us មាន​កម្លាំង​គូររូប​តាម​អ្នកជា​ការ​ស្រេច​។ មួ​ួ​យ​វិញទៀត​អ្នក​អាច​គូររូប​រួចរាល់​ហើយ បន្ទាប់​មក​ឲ្យ Line-us គូររូប​បន្ទាប់​មក​ទៀត ។ ចំណុច​ពិសេស​មួយទៀត​របស់ Line-us នោះ​គឺ​កម្មវិធី​របស់ Robot មួយ​នេះ​អាច​ដំណើរការ​ទាំង​នៅ​ក្នុង Macs និង​កុំព្យូទ័រ​ទូទៅ​ដែរ ។ ជាង​នេះ​ទៅ​ទៀត​វា​ក៏​អាច​ភ្ជាប់​អីុន​ធើ​រ​ណេ​ត Wifi ដើម្បី​ប​ញ្ចូ​ន​សារ​រូបភាព ឬ​ទទួល​សារ​រូបភាព​ពី​គ្រប់​ទីកន្លែង​នៅ​លើ​ពិភពលោក​បាន​ផង​ដែរ ។ មួយវិញទៀត​ប្រសិនបើ​អ្នក​ណា​មានកម្ម​វិធី Line-us ហើយ​អ្នក​អាច​បញ្ជូន​រូបភាព​អ្នក​គូររូប​របស់​អ្នក​ទៅ​នឹង​Robot នេះ​តែ​ម្តង​ដើម្បី​បញ្ជា​ឲ្យ​វា​គូររូប​តាម​រយៈ​អីុ​ន​ធើ​រ​ណេ​ត​ផង​ដែរ ។ អ្នក​បង្កើត line-us បាន​និយាយ​ថា មូល ហេតុ​ដែល​គាត់​បង្កើត​វា​ឡើង​ក្នុង​គោលបំណង​បង្កើត​សហគមន៍​អ្នក​ប្រើប្រាស់​មួយ​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ប្រមូល​រូបភាព​អ្នក​ដទៃ​ដែល​គូរ​តាម​រយៈ App របស់​Line-us នេះឯង ។ ម្យ៉ាងវិញទៀត ដៃគូរ​របស់​វា​មិន​រើស​ប្រភេទ​ប៊ិក ឬ​ខ្មៅ​ដៃ​សម្រាប់​ឲ្យ​វា​គូរ​ឡើយ ។ អ្វី​ដែល​វា​ត្រូវការ​គឺ​បន្ទះ​លោហៈ​មួយ​សន្លឹក​ដែល​ភ្ជាប់​មក​ជាមួយ​វា​ស្រាប់​សម្រាប់​ដាក់​កល់​នៅ​ពេល​វា​គូររូប​តែ​ប៉ុណ្ណោះ ។ Line-us មិន​ត្រឹមតែ​អាច​គូររូប​នៅ​លើ​តុ​ប៉ុណ្ណោះ​ទេ អ្នក​អាច​ដាក់​វា​ឲ្យ​គូររូប នៅ​លើ​ជញ្ជាំង​ផ្ទះ​ក៏​បាន ព្រោះ​លោហៈ​មួយ​បន្ទះ​នោះ​នឹង​ស្រូប​តួ Line-us ឲ្យ​មាន​លំនឹង​ក្នុង​ការ​គូររូប ។ នៅ​ពេល​នេះ Line-us មាន​តម្លៃ​ប្រហែល​៨៩​ដុល្លារ ហើយ​ក្រុមហ៊ុន​គ្រោង​នឹង​ចែកចាយ​នៅ​ជុំវិញ​ពិភពលោក​ក្នុង​ខែតុលា​ខាង​មុខ ៕

Leicester City បំបាក់ Liverpool ក្នុងលទ្ធផល 3-1

0
សម្រាប់ការបើកទ្វាផ្ទះរបស់ក្លឹបការពារតំណែងជើងឯក Leicester City ទទួលភ្ញៀវហង្សក្រហម Liverpool កាលពីយប់មិញនេះ គឺបញ្ចប់ដោយម្ចាស់ផ្ទះជាអ្នកបំបាក់ក្រុមភ្ញៀវ។ នៅក្នុងតង់ទី1 ការប្រកួតបានចាប់ ផ្តើមបាន 28នាទី កីឡាករ Vardy បានរកបានមួយគ្រាប់។ ហើយការប្រកួតដល់នាទី 39 កីឡាករ Drinkwater ក៏បានរក គ្រាប់ទី2 អោយក្រុម Leicester City។ ការប្រកួតបន្តរហូតដល់តង់ទី2 នាទី 60 កីឡាករ Vardy ដដែល អាច រកបានគ្រាប់ទី 3អោយក្រុម Leicester City។ ប៉ុន្តែមិនបានប៉ុន្មាននាទីផង ពោលគឺនាទី 68 កីឡាករ Coutinho របស់ Liverpool ក៏រកបាន 1 គ្រាប់តាមបីក្រោយវិញផងដែរ។ បញ្ចប់ការប្រកួតក្រុម Leicester City យកឈ្នះ Liverpool ក្នុងលទ្ធផល 3-1។ https://www.youtube.com/watch?v=kaHIR07OjEQ

រកយូរហើយ សេវាកម្មកាហ្វេចល័តតាមកម្មវិធីបែបនេះ

0
តើលោកអ្នកមានធ្លាប់គិតស្រម៉ៃថាមានសេវាកម្មកាហ្វេ និងភេសជ្ជះចល័តនៅក្នុងកម្មវិធីរបស់អ្នក ឬអត់ កាលពីមុន?​ The Delice ពិតណាស់សំរាប់អ្នកដែលតែងតែពិសាកាហ្វេជារៀងរាល់ព្រឹក ប្រាកដជាអត់មិនបានទេទោះទៅដល់ទីណា កន្លែងណា ឬ មួយក៏ចូលរួមកម្មវិធីណាក៏ដោយ។​ ជាពិសេសកាលពីមុន សំរាប់យើងជាអ្នកចូលចិត្តពិសាកាហ្វេ នៅពេលចូលរួមកម្មវិធីនានា ពិតជាពិបាកណាស់ ដោយសារមានតែទឹកក្រូចកំប៉ុង និងទឹកសុទ្ធតែប៉ុណ្ណោះ ។​​ ដោយឡែកដោយសារតែសម័យកាល ចេះតែអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ​សំរាប់ថ្ងៃនេះ KSPG.TV បានស្វែងរកឃើញហាងមួយដែលផ្តល់សេវាកម្មកាហ្វេ និងភេសជ្ជះ ចល័តមួយកន្លែង ដែលបំរើជូនលោកអ្នកនូវភេសជ្ជះគ្រប់ប្រភេទតាមកម្មវិធីផ្សេងៗដូចជា ពិធី មង្គលការ សិក្ខាសិលាសម្ពោធហាង កិច្ចប្រជុំ បុណ្យទាន និង ឯកជនផ្សេងៗទៀត ឬក៏ទៅតាមបណ្តាខេត្ត ផងដែរ ​។ The Delice ហាងនេះ មានឈ្មោះថា ដឹដេលីស ដោយមានអ្នកជំនាញ រៀបចំ សេវាកម្មកាហ្វេ ឆុងដោយម៉ាសីុនយ៉ាងសម្បូរបែប ដែលគ្រាប់កាហ្វេ នាំចូលពីប្រទេសបារាំង​ ទឹកផ្លែឈើស្រស់ និងភេសជ្ជះច្រើនមុខទៀតសរុបជាង​១៣មុខ។​ The Delice The Delice អ្វីដែលពិសេសនោះ ក្រៅ​ពីភេសជ្ជះទាំងអស់នេះហើយ ដឹដេលីស ក៏មានបំរើជូនលោកអ្នកនូវអាហារសម្រន់ ប្រៃ ផ្អែម និងផ្លែឈើស្រស់ជាច្រើនប្រភេទ ដូច្នេះ​ នឹងធ្វើអោយកម្មវិធីរបស់លោកអ្នកកាន់តែសម្បូរបែប​ នឹងកាន់តែ ពិសេស ប្លែក ជាងកម្មវិធីទូទៅ ។  
ភោជនីយដ្ឋាន ដឹដេលីស Call៖ 078 877​999 / 012 907 546 ទីតាំង៖ សាខាទី១៖​ ផ្ទះលេខ ៣6Eo ផ្លូវលេខ​ ២៨៩ សង្កាត់ បឹងកក់១ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ សាខាទី២ ៖ ផ្ទះលេខ ៩០Eo ផ្លូវលេខ​ ៥៩៨ សង្កាត់ទួលសង្កែ ខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ ឬតាម Facebook Page ៖​ ដឹដេលីស ( The Delice )

1 គ្រាប់របស់ Messi នៅចុងម៉ោងជួយអោយ Barcelona យកឈ្នះ Atletico Madrid

0
សម្រាប់ការប្រកួតរវាងក្រុម Atletico Madrid បើកទ្វាផ្ទះទទួលក្រុមភ្ញៀវ Barcelona ក៏មានរឿងនឹក ស្មានមិន ដល់កើតឡើងផងដែរ។ ក្រុមភ្ញៀវជាអ្នកបើកការនាំមុខមុនក្នុងតង់ទី​2 នាទី 64 ដោយកីឡាករ Rafinha។ ប៉ុន្តែ ការនាំមុខនេះបានតែ 6នាទី ប៉ុណ្ណោះ ពោលគឺនាទីទី 70 កីឡាករ Godin របស់ Atletico Madrid ក៏តាមយក គ្រាប់បាល់ស្មើរមកវិញ។ ការប្រកួតបានបន្តរហូតដល់នាទី 86 ទើបកីឡាករ Messi ទាត់បញ្ចូលទីគ្រាប់ជ័យជំនះ អោយក្រុម Barcelona។ បញ្ចប់ការប្រកួត 90នាទី ក្រុម Atletico Madrid ចាញ់ក្រុម Barcelona ក្នុងលទ្ធផល 1-2។

Apple ឈរ​លំដាប់​លេខ​មួយ​ជំនួស​សាំ​ស៊ុ​ង

0
យោង​តាម​របាយការណ៍​ចុង​ក្រោយ​នៃ​ការ​លក់​ចេញ​ទូរស័ព្ទ​ក្រុមហ៊ុន Apple បាន​ដណ្តើម​មកុដ​ពី​ក្រុមហ៊ុន​សាំ​ស៊ុ​ង​ក្នុង​នាម​ជា​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​វៃឆ្លាត​ធំ​បំផុត​ក្នុង​ពិភពលោក ជា​លើក​ទី​មួយ​ក្នុង​រយៈពេល​៥​ឆ្នាំ​មកនេះ ។ អ្នកវិភាគ​បច្ចេកវិទ្យា​បាន​និយាយ​ថា ក្រុមហ៊ុន​អា​មេ​រិ​ក​Apple ឈរ​នៅ​លំដាប់​ទី​មួយ​បន្ទាប់​ពី​លក់​ចេញ​ទូរស័ព្ទ​ប្រមាណ​៧៨,៣​លាន​គ្រឿង​នៅ​ត្រីមាស​ចុង​ក្រោយ​ឆ្នាំ​២០១៦ ស្រប​ពេល​ដែល​ក្រុមហ៊ុន​សាំ​ស៊ុ​ង លក់​បាន​ត្រឹមតែ​៧៧,៥​លាន​គ្រឿង​នោះ ។ ក្រុមហ៊ុន​សាំ​ស៊ុ​ង​គ្រង​ដណ្តើម​មកុដ​ពី​ក្រុមហ៊ុន Apple នៅ​ឆ្នាំ​២០១១ រហូត​មក​ដល់​ពេល​នេះ​ទើប​មានការ​ប្រែប្រួល ។ តែ​នៅ​ឆ្នាំ​២០១៥​កន្លង​ទៅ ក្រុមហ៊ុន​បាន​លក់​ចេញ​ទូរស័ព្ទ​ស្ទើរតែ​ប្រហាក់ប្រហែល​គ្នា ។ កត្តា​ដែល​នាំ​ឲ្យ​ក្រុមហ៊ុន​សាំ​ស៊ុ​ង​ធ្លាក់​ចុះ​នូវ​ការ​លក់​ចេញ ប្រហែល​មក​ពី​បញ្ហា​ទូរស័ព្ទ Galaxy Note 7 ចំ​ពេល​ដែល​ក្រុមហ៊ុន Apple មានការ​កើនឡើង​នូវ​ការ​លក់​ចេញ​សម្រាប់​ម៉ូ​ដែល​ថ្មី​របស់​ខ្លួន​គឺ iPhone 7 ។ អ្នក​ស្រាវជ្រាវ​ឯករាជ្យ​ផ្នែក​បច្ចេកវិទ្យា​និយាយ​ថា ការ​លក់​ចេញ iPhone 7 កើនឡើង​ដល់​៣,៥​លាន​គ្រឿង ។ ក្រុមហ៊ុន Apple បាន​បង្ហាញ​កំណត់់​ត្រា​ការ​លក់​ចេញ​របស់​ក្រុមហ៊ុន​កាលពី​ថ្ងៃ​អង្គា​រថា​ប្រាក់​ចំណូល​របស់​ខ្លួន​កើនឡើង​ខ្លាំង​នៅ​ត្រីមាស​ទី​បី​ឆ្នាំ​មុន ។ ចំណែក​ក្រុមហ៊ុន​សាំ​ស៊ុ​ង​វិញ បន្ទាប់​ពី​មាន​បញ្ហា​ថ្ម​របស់​Note 7 មក ភាគហ៊ុន​ខ្លួន​ធ្លាក់​ចុះ​ទាប​បំផុត​គិត​ត្រឹម​ឆ្នាំ​២០១១​មក ។ តែ​ទោះជា​យ៉ាងណា អ្នកវិភាគ​គ្រឿង​បច្ចេកវិទ្យា​ជា​ច្រើន​យល់​ឃើញ​ថា Galaxy s8 ដែល​មាន​ពាក្យ​ច​ចាម​អា​រា​៉​ម​មិន​ចប់​មិន​ហើយ​មុន​ពេល​មាន​វត្ត​មាននៅ​លើ​ទីផ្សារ​នោះ នឹង​ក្លាយជា​អាវុធ​ដ៏​មាន​ឥទ្ធិពល​សម្រាប់​ក្រុមហ៊ុន​ក្នុង​ការ​ដណ្តើម​តំណែង​ពី​Apple​វិញ ។ ទោះជា​យ៉ាងណា​ទីផ្សារ​ទូរស័ព្ទ​វៃឆ្លាត​មានការ​កើនឡើង​ប្រមាណ​៣​ភាគរយ គឺ​កើនឡើង​ដល់​១,៥​ពាន់​លាន​គ្រឿង​នៅ​ឆ្នាំ​២០១៦ ៕

មីហឹរសេអ៊ូល បន្ថែមសាខាបន្ត ដើម្បីកម្តៅពោះអ្នកគាំទ្រ

0
អ្នកទាំងអស់គ្នាភាគច្រើនប្រាកដជា ធ្លាប់ស្គាល់រួចមកហើយពីហាងមីហឹរ សេអ៊ូល កន្លងមកជាហាងដែលអ្នកអាចពិសា មីហឹរ ដែលជាអាហារកំពុងពេញនិយមនាពេលសព្វថ្ងៃនេះ។ ដោយសារបច្ចុប្បន្ន​ប្រជាជន​ខ្មែរ ពិសេស​យុវវ័យ​ដែល​ស្វែងរក​រសជាតិ​អាហារ​ថ្មី​ប្លែក ពួកគេ​បានប្ដូរ​ទំនោរ​ងាក​មក​និយម​ទទួលទាន​អាហារ​បែប​កូរ៉េខាងត្បូង ស្រប​នឹងការ​ជ្រាបចូល​នៃវប្បធម៌​ខ្សែភាពយន្ត​ប្រទេស​នេះ​ផងដែរ។ ហាងមីសេអ៊ូល មីហឹរ៧យ៉ាង ហាងមីសេអ៊ូល មីហឹរ៧យ៉ាង
ហាងមីសេអ៊ូល មីហឹរ៧យ៉ាង
ហាងមីសេអ៊ូល មីហឹរ៧យ៉ាង
ហាងមីសេអ៊ូល មីហឹរ៧យ៉ាង
ហាងមីសេអ៊ូល មីហឹរ៧យ៉ាង
ជាហេតុធ្វើអោយការ​ទទួលទាន​អាហាររ​បែប​កូរ៉េមួយនេះ​ ជាលក្ខណះមី ក្ដៅៗ ដើម្បី​កម្ដៅពោះជាពិសេស ​គឺមានទឹក​ស៊ុប​សម្រាប់ហុត​តែម្ដង បន្ថែមកាន់តែឆ្ងាញ់មួយកំរិតទៀតគឺធ្វើអោយហូរញើសសស្រាក់ ដោយសាររសជាតិហឹរ ប៉ុន្តែរសជាតិឆ្ងាញ់ពិសារទ្រាំ មិនពិសារមិនបាន ។
ហាងមីសេអ៊ូល មីហឹរ៧យ៉ាង
ហាងមីសេអ៊ូល មីហឹរ៧យ៉ាង
ហាងមីសេអ៊ូល មីហឹរ៧យ៉ាង
ហាងមីសេអ៊ូល មីហឹរ៧យ៉ាង
ហាងមីសេអ៊ូល មីហឹរ៧យ៉ាង
ហាងមីសេអ៊ូល មីហឹរ៧យ៉ាង
ដោយសារមានការគាំទ្រខ្លំាងពីអ្នកពិសារ ហាងមីហឹរ សេអ៊ូល បានបន្ថែមសាខាមួយកន្លែងទៀត ដែលមានទីតាំងធំទូលាយ កាន់តែងាយស្រួលសំរាប់បំពេញចិត្តលោកអ្នក។
មីហិល
មីហិល
មីហិល
មីហិល
មីហិល
ហាង មីហឹរ Seoul មីហឹរ៧យ៉ាង សាខាបឹងត្របែក ទូរស័ព្ទ៖ 069 95 79 79 / 068 57 77 77 ទីតាំង៖ ទល់សាលាវិទ្យាល័យបឹងត្របែក វីដេអូ 

ចង់ស្តាប់ អ៊ុំ សេរីរត្ន័, ឈិន ឈឿន, ច្រឹង ពលរដ្ឋ និងកែវ វណ្ណៈ ច្រៀងអត់?

0
សម្រាប់មិត្តយុវវ័យ ដែលចូលចិត្តមើលបាត់ទាត់ប្រាកដជាស្គាល់កីឡាករ អ្នកចាំទី អ៊ុំ សេរីរត្ន័, កីឡាករ ឈិន ឈឿន, កីឡាករ ច្រឹង ពលរដ្ឋ និងកីឡាករ កែវ វណ្ណៈ។ យើងទាំងអស់គ្នាពិតជាទទួលស្គាល់នៅការ លេងបាល់ របស់ពួកគាត់ហើយ។ ប៉ុន្តែបើពួកគាត់ទាំង 4នាក់មកច្រៀងវិញ តែយ៉ាងម៉េចដែរ? សម្រាប់ពេលចូលឆ្នាំខ្មែរខាង មុខនេះ ពួកគាត់ទាំង 4នាក់ បានរួមគ្នាបកស្រាយនៅបទចម្រៀងមួយ បទ ដែលមានចំណង់ជើងថា “បងអ្នកទាត់បាល់” ជាចង្វាក់កន្ត្រឹម។ បើចង់ដឹងថាពួកគាត់ទាំង 4 ច្រៀងពិរោះយ៉ាងណា? អាចស្តាប់ខាងក្រោមបាន៖ https://www.youtube.com/watch?v=jt9c3Ir8DfQ

បទថ្មីរបស់នីកូ ត្រូវចិត្តអ្នកចូលចិត្តរាំតែម្តង

0
មុននេះតាមរយះគេហទំព័ររបស់ នីកូ បានបញ្ចេញបទថ្មីមួួយដែលមានភាពអត្ថន័យឡូួយមែនទែន ។ បទនេះមានចំនងជើងថា​ ម៉ូដថ្មីលេីកអោយកប់ ដែលលោកបានបញ្ជាក់ផងដែរថា ជាបទនិពន្ធថ្មីរបស់លោកផ្ទាល់។ ចង់ដឹងថាឡូយកំរិតណា សូមស្តាប់ទាំងអស់គ្នា។ ប្រភពពី Facebook Page ៖ Nico manager official

Hudway Glass កញ្ចក់ GPS សម្រាប់​រថយន្ត

0
Hudway Glass ជា​កញ្ចក់ GPS សម្រាប់​ភ្ជាប់​ជាមួយ​រថយន្ត និង​ដំណើរការ​ដោយ​ភ្ជាប់​ជាមួយ​ទូរស័ព្ទ​ដៃ​លោក​អ្នក ។ វា​មិន​ត្រឹមតែ​ជា​កញ្ចក់ GPS ធម្មតា​នោះ​ទេ ព្រោះថា​ពេល​អ្នក​បំពាក់​វា​រួចរាល់​នៅ​ក្នុង​រថយន្ត​ហើយ​នោះ វា​មិន​បាន​រំខាន​ដល់​អ្នកបើកបរ​ទេ ដោយសារ​ការ​បន្ថែម​កញ្ចក់​មួយ​ជាន់​ទៀត ថែម​ទាំង​បង្ហាញផ្លូវ​នៅ​ខាង​មុខ​បាន​យ៉ាង​ច្បាស់​បើ​ទោះជា​លោក​អ្នក​កំពុង​បើកបរ​ក្នុង​ភ្លៀង​ខ្លាំង ឬ​អាកាសធាតុ​មិនល្អ ឬ​ផ្លូវ​ដែល​មាន​ពន្លឺ​មិន​ច្បាស់​យ៉ាងណា​ក៏​ដោយ ។ សមត្ថភាព​បង្ហាញផ្លូវ​យ៉ាង​ច្បាស់​នោះ ក៏​ដោយសារ​កា​រត​ភ្ជាប់​រវាង Hudway Glass ជាមួយនឹង​ទូរស័ព្ទ​ដៃ​របស់​អ្នក ។ ពិតជា​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ដំឡើង​នៅ​លើ​រថយន្ត​ទៀត​ផង ។ អ្វី​ដែល​អ្នក​ត្រូវធ្វើ​គឺ​គ្រាន់តែ​យក​ទៅ​ដាក់​នៅ​ផ្នែក​ខាង​មុខ​ដែល​ជា​កន្លែង​អ្នកបើកបរ បន្ទាប់​ពី​ភ្ជាប់​ជាមួយ​ទូរស័ព្ទ​របស់​អ្នក​ហើយ បន្ទាប់​មក​ទៀត​អ្នក​គ្រាន់តែ​បើក​ផែនទី​បង្ហាញផ្លូវ Google Maps នោះ​អ្នក​អាច​បើកបរ​ប្រកបដោយ​សុវត្ថិភាព ។ កត្តា​ដែល​នាំ​ឱ្យ​ការ​បើកបរ​ជាមួយ Hudway Glass ព្រោះថា​វា​មិន​ត្រឹម​បង្ហាញផ្លូវ​បាន​ច្បាស់​ក្នុង​ពេល​បើកបរ​ទេ តែ​ថែម​ទាំង​បង្ហាញ​នូវ​ល្បឿន​បើកបរ​ទៀត​ផង ។ ហេតុនេះ Hudway Glass មាន គុណសម្បត្តិ​ដូច​ជា បង្ហាញផ្លូវ​តាម​បច្ចេកវិទ្យា​ផែនទី​ទាំង Online និង Offline និង​ប្រាប់​ល្បឿន​ក្នុង​ការ​បើកបរ​ដើម្បី​សុវត្ថិភាព អាច​ឱ្យ​អ្នកបើកបរ​មើលផ្លូវ​កាន់តែ​ច្បាស់​ទោះបី​បើកបរ​ក្នុង​ស្ថានភាព​បែប​ណា​ក្តី​អាច​ធ្វើការ​ជាមួយ​ទូរស័ព្ទ​ទាំង iOS និង Android ។ ផែនទី​ដែល​ប្រើប្រាស់ Offline ជាមួយ​វា​គឺ Navmii អ្វី​ដែល​ពិសេស Hudway Glass ក៏​មាន​កម្មវិធី​បង្ហាញផ្លូវ​ក្នុង​ពេល​យប់ និង​កម្មវិធី​សម្រាប់​បង្ហាញ​ចរាចរណ៍ ល្បឿន​បើកបរ​ថែម​ទៀត ។ កញ្ចក់ Hudway Glass មាន​តម្លៃ ៤៩,៩៥​ដុល្លារ ហើយ​វា​អាច​ដំណើរការ​ជាមួយ​ទូរស័ព្ទ​ដែល​ដំណើរការ​ដោយ​ប្រ​ព័​ន្ទ Android និង iOS ផង​ដែរ ។ ម្យ៉ាងទៀត​វា​ក៏​អាច​និយាយ​បាន​ថា ជា​កន្លែង​សម្រាប់​ដាក់​ទូរស័ព្ទ​ពេល​កំពុង​បើកបរ ហើយ​វា​ក៏​អាច​ប្រើប្រាស់​បាន​គ្រប់​យានយន្ត​ផង​ដែរ​៕​