Real Madrid វាយបកទៅ Villarreal រហូតយកឈ្នះ 3-2 ទទួលបាន​3ពិន្ទុ

0
សម្រាប់ការប្រកួតក្នុងក្របខណ្ឌ La Liga របស់អេស៉្បាញកាលពីយប់មិញរវាងក្រុម Villarreal និង Real Madrid ក៏មានរឿងដែលនឹកស្មានមិនដ៏ផងដែរ។ នៅក្នុង 45នាទី ដំបូងក្រុមទាំងពីមិនអាចបំបែក ពងមាន់បាននោះទេ។ ការប្រកួតរហូតដល់តង់ទី2 នាទី 50 កីឡាករ Munoz របស់ Villarreal ក៏អាចរកបានគ្រាប់បាល់នាំមុខមុន។ លើស​ពីនេះទៅទៀត ក្រុម Villarreal ក៏អាចរកបានគ្រាប់ទី​2 ក្នុង នាទី 56 ដោយកីឡាករ Bakambu។ ប៉ុន្តែ​បាន​ត្រឹមតែ ប៉ុន្មាននាទីបន្ទាប់ក្រុម Real Madrid ក៏អាចរក បានគ្រាប់តាមពីក្រោយដោយកីឡាករ Bale។ ក្តីសង្ឃឹមរកគ្រាប់បាល់តាមស្មើររបស់ Real Madrid ក៏មាន មកវិញដោយការទាត់បាល់ពិន័យ 11ម៉ែត្ររបស់ Ronaldo។ ការប្រកួតឈានមកដល់នាទី 83 កីឡាករ Morata របស់ Real Madrid ក៏រកបានគ្រាប់បាល់​ជ័យជំនះអោយក្រុម Real Madrid។ បញ្ចប់ការប្រកួត 90នាទី ក្រុម Villarreal ចាញ់ Real Madrid ក្នុងលទ្ធផល 2-3។

Man Utd យកឈ្នះ Southampton 3-2 ហើយលើកពាន EFL Cup

0
សម្រាប់ការប្រកួតវគ្គផ្តាច់ព្រត្រ័ពានរង្វាន់ EFL រវាងក្លឹប Manchester United និងក្លឹប Southampton ក្នុង កីឡដ្ឋាន Wembley។ នៅក្នុងការប្រកួតនេះ គ្រាប់បាល់ដំបូង គឺកើតឡើងក្នុងនាទី 19 ដោយការ ស៊ុតបាល់ Free Kick ពីកីឡាករ Ibrahimovic។ រហូតដល់នាទីទី 38 ក្លឹបបិសាចក្រហម ក៏អាចរកបាន​គ្រាប់​ទី 2​របស់ខ្លួន ដោយការទាត់បាល់បញ្ចូលទីរបស់កីឡាករ Lingard។ ប៉ុន្តែមុននឹងបញ្ចប់តង់ទី 1 កីឡាករ Gabbiadini ក៏អាចរក គ្រាប់បាល់តាមពីក្រោយអោយក្រុម Southampton បាន។ បញ្ចប់ការ ប្រកួតក្នុងតង់ទី​1 ក្លឹប Man Utd នាំមុខ មុន 2-1។ គ្រាន់តែបើកការប្រកួតក្នុងតង់ទី2 បានត្រឹមតែ 3នាទីប៉ុណ្ណោះ កីឡាករ Gabbiadini របស់ក្លឹប Southampton ដដែល ក៏អាចរកបានគ្រាប់បាល់តាមស្មើរ មកវិញ គឺលទ្ធផល 2-2។ ប៉ុន្តែអ្វីៗត្រូវបានបញ្ចប់ ទៅវិញ ក្រោយកីឡាករ Ibrahimovic តែតបាល់បញ្ចូលទី យ៉ាងស្អាតនៅនាទី 87។ បញ្ចប់ការប្រកួត 90នាទី ក្លឹប Man Utd យកឈ្នះ Southampton ក្នុងលទ្ធផល 3-2។ នឹងទទួលបានពានរង្វាន់ EFL Cup ក្នុងរដូវកាល នេះផងដែរ។ https://www.youtube.com/watch?v=Xot9-YvoJvI

ពោះគោទឹកប្រហុក ល្បីឈ្មោះព្រោះតែរសជាតិ និងតម្លៃ

0
បើនិយាយពីរសជាតិក្រុមការងារនិយាយបានថាឆ្ងាញ់ ឆ្ងាញ់បស់គេមែន ទាំងទឹកជ្រលក់ និងពោះគោ ផ្ទាប់ជាមួយបន្លែទៀតនោះកាន់តែអ៊ែម ហើយបើនិយាយពីតម្លៃវិញគឺកាន់តែពិសេសទៀតហើយ ព្រោះអីក្នុង១ដុំតម្លៃតែ ២ពាន់រៀលប៉ុណ្ណោះ ចឹងយើងចង់ចាយអស់ប៉ុន្មាននៅលើយើង។
ពោះគោ
ពោះគោ
ម្ចាស់ហាង អតីតហាងប្រហិតចៀនបញ្ញាសាស្ត្រ គាត់សុំប្រាប់ដំណឹងដល់បងប្អូនដែលជាម៉ូយរបស់គាត់ តាមរយៈអត្តបទនេះថា កាលពីមុនគាត់លក់ ជិតសាលាបញ្ញាសាស្ត្រវត្តបុទុម តែឥឡូវនេះគាត់បានប្តូរទីតាំងមក ទល់មុខជាប់របងក្រសួងបរិស្ថានចាស់វិញហើយ។ ហើយគាត់បន្តទៀតថា ច្បាស់ណាស់ថា បើជាម៉ូយធ្លាប់មកញ៉ាំនៅហាងគាត់ច្បាស់ជាស្គាល់ និងតែងតែហៅម្ហូបប៉ុន្មានមុខនេះដូចជា៖ ស្លាបមាន់ភ្លៅមាន់បំពង, ពោះគោទឹកប្រហុក, នំបញ្ចុក ឬក៏ប្រហិតជាមិនខាន។
ពោះគោ
ពោះគោ
ចឹងកុំភ្លេចណា បើនឹកឃើញកន្លែងចាស់ កន្លែងប្រចាំចិត្តលោកអ្នកអាចទៅញ៉ាំបានណាល្ងាចនេះ… ហាងពោះគោទឹកប្រហុក មាន់បំពង ក្រសួងបរិស្ថានចាស់ ទូរស័ព្ទ៖ 012 24 70 07 ទីតាំង៖ នៅលើផ្លូវព្រះសីហនុ ២៧៤ ជិតរូបសំណាក់សម្តេចតា ជាប់របងក្រសួងបិរស្ថានចាស់ ផែនទី
វីដេអូ

ជុំគ្នា ក្លែមពពែអាំង៥រសជាតិ ពេលល្ងាចនេះ

0
ចុងសប្តាហ៍ហើយតើ ចឹងបើមានគំរោងជួបជុំមិត្តភ័ក្រ្តល្ងាចនេះ យើងសូមណែនាំភោជនីយដ្ឋានមួយដែលមានមុខម្ហូបល្បីៗប្រចាំហាងរបស់ខ្លួនដូចជា៖ សាច់ពពែអាំង៥រសជាតិ, សាច់គោដូងខ្ចី, ខួរគោចំហ៊ុយម្រេចម៉្មត់ និងត្រីរ៉សបណ្តាកូន។ មុខម្ហូបទាំងនេះសុទ្ធតែអ៊ែមហ្មង ជាពិសេសនោះគឺ សាច់ពពែអាំង៥រសជាតិ គ្រាន់តែដាក់សាច់អាំងលើចង្ក្រានដ៏ក្តៅភ្លាម ក្លិនឈ្ងុយភាយមកចង៉ញ៉ាំហ្មង។
My Fans Restaurant
My Fans Restaurant
My Fans Restaurant
My Fans Restaurant
My Fans Restaurant
My Fans Restaurant
My Fans Restaurant
My Fans Restaurant
ចាប់ចេញពីចង្ក្រានមកជ្រលក់នឹងទឹកត្រីកោះកុងលាយជាមួយទឹកតៅហ៊ូទៀតនោះ គឺកាន់តែធ្វើអោយរសជាតិសាច់ពពែឆ្ងាញ់ មួយម៉ាត់ហើយមួយម៉ាត់ទៀត ញ៉ាំមិនទាន់ទេមិត្តអង្គុយជិត។ តែដើម្បីកុំអោយពិបាកចាំពេលកំពុងអាំងសាច់ ភោជនីយដ្ឋាន My Fans Restaurant ក៏មានអាហារគ្រឿងក្លែមមួយមុខទៀតដែលអ្នកទៅញ៉ាំនៅទីនោះអត់មិនបាននោះគឺ ជើងមាន់អត់ឆ្អឹងបំពងខ្ទឹមសតែហ្មង។
My Fans Restaurant
My Fans Restaurant
My Fans Restaurant
My Fans Restaurant
ភោជនីយដ្ឋាន My Fans Restaurant Call៖ 015 50 66 00 / 012 97 37 97 ទីតាំង៖ ផ្លូវ 211, សង្កាត់៧មករា, ជិតបុរីកីឡាអាគារ A ទល់មុខផ្ទះសំណាក់ចិនតុង២ ផែនទី
វីដេអូ

ភ័យរន្ធត់ទៀតហើយជាមួយរឿង “The Bye Bye Man”

0
Sponsor By: Legend Cinema
Sponsor By: Legend Cinema
មិត្តយុវវ័យដែលនិយមចូលចិត្តមើលរឿងប្រភេទភ័យរន្ធត់ ប្រាកដជាពេញចិត្តនៅរឿង “The Bye Bye Man” ដែលក្រុមការងារ KSPG.TV ណែនាំនេះមិនខាន។ រឿង “The Bye Bye Man” នេះ គឺចង់និយាយ អំពីមិត្តមួយក្រុមដែលបានទៅស្នាក់នៅក្នុងផ្ទះមួយរបស់ The Bye Bye Man។ ហើយនៅក្នុងពេលស្នាក់ នៅនោះ ពួកគេក៏បានរកឃើញនៅអាថ៌កំបាំងមួយ ដែលពោលពេញទៅដោយភាពភ័យរន្ធត់។ ប្រសិន បើនរណានិយាយថា​ “The Bye Bye Man” នោះព្រលឹករបស់បុរសម្នាក់នឹងចូលមកខ្លួនរបស់នរណាម្នាក់។ ពេលនោះហើយព្រលឹករបស់បុរសនោះអាចគ្រប់គ្រង់លើរាងកាយនោះបាន។ វិធីតែម៉្យាង ដែលមិនអាច អោយព្រលឹង “The Bye Bye Man” ចូលខ្លួនបាន គឺមានតែ កុំគិត និងនិយាយអំពី “The Bye Bye Man”។ បើចង់ដឹងថារឿងនេះរន្ធត់យ៉ាង? សូមរង់ចាំទស្សនានៅរោងភាពយន្ត Legend ទាំង 3សាខា។
Legend City Mall ជាន់ទី៣ ផ្សារ City Mall, ផ្លូវ មុន្នីរ៉េត, សង្កាត់ វាលវង់, ខណ្ឌ ៧មករា, ភ្នំពេញ ទូរសព្ទទំនាក់ទំនងៈ 081 300 400 Legend Toul Kork ផ្លូវ 315 កែងផ្លូវ 516, សង្កាត់ បឹងកក់១, ខណ្ឌ ទល់គោក, ភ្នំពេញ ទូរសព្ទទំនាក់ទំនងៈ 081 300 400 Legend Meanchey ផ្លូវ វេងស្រេង, សង្កាត់ស្ទឹងមានជ័យ, ខណ្ឌមានជ័យ, ភ្នំពេញ ទូរសព្ទទំនាក់ទំនងៈ 081 300 400

Show Time

អូយ៎! ប្លែកហើយទំនងចង់ញ៉ាំហ្មងបាយឆាគីមឈី

0
កាលពីលើកមុនយើងលើកយកមុខម្ហូប Red Hot Garlic Chicken មកបង្ហាញជូនលោកពីរសជាតិមាន់ដ៏ឆ្ងាញ់ហើយហឹរ ហឹរដល់ថ្នាក់ Cheky Athiporn និងក្រុមការងារយើងក៏ទ្រាំមិនបានជាមួយ រសជាតិដ៏ហិរ របស់ Red Hot Garlic Chicken ដែរ! មានបានសាកញ៉ាំឬនៅ តើលោកអ្នកអាចស៊ូបានប៉ុន្មានដុំដែរ? https://www.facebook.com/BBQChickenCambodia/videos/1216690811743392/   ហើយចំណែកឯមុខម្ហូបសំរាប់ថ្ងៃនេះវិញក៏មិនណយដែរ ល្បីប្រចាំហាងតែហ្មងនោះគឺ បាយឆាគីមឈី នេះក៏ព្រោះតែរសជាតិរបស់វា និងគុណភាពបាយដ៏ទន់ល្មើយ ឆាត្រឡប់គ្រឿងផ្សំដោយមានការថ្លឹងកំរិតច្បាស់លាស់ ដែលធ្វើអោយបាយឆាមួយចានមានរសជាតិឆ្ងាញ់ដូចៗគ្នា ហើយអ្វីដែលពិសេសនោះគឺ គីមឈី ធ្វើអោយបាយឆានោះកាន់តែទំនងគួរអោយចង់ញ៉ាំ។
បាយឆាគីមឈី
បាយឆាគីមឈី
បាយឆាគីមឈី
បាយឆាគីមឈី
ក្រៅពី Red Hot Garlic Chicken មានមុខម្ហូបថ្មីៗ ជាច្រើនទៀតដែលទើបតែចាប់ចេញលក់ ហើយមុខម្ហូបខាងក្រោមនេះ ក៏សុទ្ធតែប្រើប្រាស់ ប្រេងអូលីវ ១០០% ដើម្បីចំអិនដូចគ្នា៖
BBQ
BBQ
BBQ
BBQ
BBQ
BBQ
ស្លាបមាន់ ប៊ីប៊ីវិង
ស្លាបមាន់ ប៊ីប៊ីវិង
BBQ Chicken Cambodia Call៖ 023 880 880 ទីតាំង៖  Phnom Penh: 1. Street 51 (corner st. 306) 2. Kampuchea Krom Blvd (front of Santhormuk school) 3. Sorya SSC, 3rd floor Siem Reap: 1. Angkor Trade Center វីដេអូ

បន្ធូរភាពតានតឹង ទៅកំសាន្តនៅសួនលំហែកាយ កាំង ម៉េង

លើកនេះក្រុមការងារ KSPG.TV សូមនាំមិត្តទាំងអស់គ្នាទៅកំសាន្តតាមរមណីយដ្ឋានមួយកន្លែងមានឈ្មោះ សួនលំហែកាយ កាំង ម៉េង ដើម្បីបន្ធូរអារម្មណ៍ជាការសំរាកពី ការងារ ឬ ការសិក្សា ពីទីក្រុងដ៏មមាញឹកមួយ។
សួនលំហែកាយ កាំង ម៉េង
សួនលំហែកាយ កាំង ម៉េង
រមណីយដ្ឋានមួយកន្លែងនេះនៅក្បែររាជធានីភ្នំពេញ តែម្តង ស្ថិតនៅបណ្តោយផ្លូវជាតិលេខ ២ ជិតដល់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៥ តែប៉ុណ្ណោះ វាពិតជំរើសទីមួយសំរាប់លោកអ្នកបើសិនអ្នកកំពុងស្វែងរកកន្លែងស្ងប់ស្ងាត់ដើម្បីកំសាន្តជាមួយក្រុមគ្រួសារនាចុងសប្តាហ៍ខាងមុខនេះ។
សួនលំហែកាយ កាំង ម៉េង
សួនលំហែកាយ កាំង ម៉េង
សួនលំហែកាយ កាំង ម៉េង
សួនលំហែកាយ កាំង ម៉េង
សំរាប់ សួនលំហែកាយ កាំង ម៉េង នេះពិតជាផ្តល់នូវការលំហែកាយមួយដ៏គាប់ចិត្ត រូមមានទាំងការស្ទូចត្រី ជិះទាទឹកនៅលើផ្ទៃបឹង និងអ្វីដែលមិនអាចខ្វះបាននោះគឺម្ហូបអាហារបែបស្រុកស្រែពិតៗ ដូចជា ទាអាំង មាន់អាំង ត្រីដុតអំបិល និងម្ហូបមួួយចំនូនទៀតដែលលោកអ្នកអាច កុម៉្មង់បានចំណង់ចំណូលចិត្តលោកអ្នកបាន។
សួនលំហែកាយ កាំង ម៉េង
សួនលំហែកាយ កាំង ម៉េង
សួនលំហែកាយ កាំង ម៉េង
សួនលំហែកាយ កាំង ម៉េង
សួនលំហែកាយ កាំង ម៉េង
សួនលំហែកាយ កាំង ម៉េង
មិនត្រឹមតែប៉ុណ្ណោះ នៅទីនោះក៏មានម្ហូបអាហារមួយចំនួនទៀត ដែលអ្នកអាចទិញក្រៅបាន នៅតូបមួួយដែលបានដាក់លក់ អាហារមួយចំនួន​ដូចជា ត្រីឆ្លូញអាំង ឬ បំពង ខ្លាញ់ក្តាម កង្កែបបោកញាត់គ្រឿង ជាពិសេស​នោះមាន ផ្លែដូង និង ផ្លែត្នោត ថែមទៀតផង។
សួនលំហែកាយ កាំង ម៉េង
សួនលំហែកាយ កាំង ម៉េង
សួនលំហែកាយ កាំង ម៉េង
សួនលំហែកាយ កាំង ម៉េង
សួនលំហែកាយ កាំង ម៉េង
សួនលំហែកាយ កាំង ម៉េង
សួនលំហែកាយ កាំង ម៉េង Tel: 092 272769 / 095 322322
ទីតាំង៖ ផ្លូវជាតិលេខ២ នៅបុរី កាំង ម៉េង
វីដេអូ

កម្មវិធី Apple Watch ថ្មី​មាន Theater Mode

0
ក្រុមហ៊ុន Apple ទើបតែ​បាន​បង្ហាញ​នូវ​ម៉ូ​ដែល​កម្មវិធី​ថ្មី​សម្រាប់​នាឡិកា​។ កម្មវិធី​ថ្មី​ដំណើរការ​ដោយ​ប្រព័ន្ធ WatchOS 3.2 ។ ម៉ូ​ដែល​កម្មវិធី​ថ្មី​នោះ​នឹង​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​នាឡិកា Apple Watch ទទួល​បាន​នូវ​កម្មវិធី ថ្មី​ៗ​ជា​ច្រើន ។ ប៉ុន្តែ​ក្រុមហ៊ុន Apple មិន​ទាន់​ប្រាប់​ឲ្យ​ច្បាស់​ថា ពេល​ណា​ម៉ូ​ដែល​កម្មវិធី WatchOS 3.2 នឹង​អាច​ដំឡើង (Update) នៅ​លើ​នាឡិកា​របស់​ក្រុមហ៊ុន​ខ្លួន​នៅឡើយ​ទេ ។ ចំណុច​ពិសេស​របស់​ម៉ូ​ដែល​កម្មវិធី​ថ្មី​នោះ​គឺ Theater Mode ឬ​កម្មវិធី​រោង​ភាពយន្ត និង​មាន​សមត្ថភាព​ឲ្យ Apps ផ្សេង​ធ្វើការ​ជាមួយ Siri នៅ​លើ Apple Watch ។ កម្មវិធី Theater Mode អាច​ឲ្យ​អ្នក​បិទ​សំឡេង​បាន​ឆាប់រហ័ស​លើ Apple Watch ហើយ​អ្នក​គ្រាន់តែ​លើកដៃ​អ្នក​ឡើង​នោះ អេ​ក្រង់ Apple Watch របស់​អ្នក​មិន​លោត​ពន្លឺ​នោះ​ទេ។ ប៉ុន្តែ​អ្នក​នៅ​តែ​ទទួល​បាន​សញ្ញា​ប្រាប់​ដំណឹង ឬ​រំ​ញ័រ​នៅ​កដៃ​របស់​អ្នក​ដើម្បី​អាច​មើល​សញ្ញា​ប្រាប់​ដំណឹង​ជា​អ្វី​អ្នក​ត្រូវ​ចុច​នៅ​លើ​អេ​ក្រង់ Apple Watch ឬ​ចុច​នៅ​លើ​ប៊ូ​តុង​លើ​នាឡិកា​អ្នក ។ សម្រាប់​ជំនួយ Siri នៅ​លើ​នាឡិកា​របស់​អ្នក​អាច​ជួយ​អ្នកជា​ច្រើន​ដូច​ជា កក់​សំបុត្រ​ធ្វើ​ដំណើរ​នានា ផ្ញើ​សារ​នានា ឬ​លុប​ចោលការ​ផ្ញើ​សារ ឬ​ការ​ចំណាយ ផ្សេង​ៗ ។ កម្មវិធី Apps ផ្សេង​ៗ​ដែល​អាច​ដំណើរការ​ជាមួយ Siri នៅ​លើ Apple Watch រួម​មាន​កម្មវិធី Apps សម្រាប់​ហាត់ប្រាណ ការ​ហៅ​ចេញ និង Apps សម្រាប់​រុករក​រូបថត ផ្សេង​ៗ ។ ម៉ូ​ដែល​កម្មវិធី​ថ្មី​របស់ Apple សម្រាប់​ទូរស័ព្ទ ឬ Ipad ដែល​មានឈ្មោះ​ថា iOS 10.3 នឹង​ដាក់​ឲ្យ​ដំណើរការ​នា​ពេល ឆាប់​ៗ ៕

កម្មវិធី​ទូរស័ព្ទ​មួយ​អាច​ជួយ​ជន​ពិការ​ភ្នែក

0
នៅ​ក្នុង​ការ​ដាក់​តាំងពិព័រណ៍​ពាណិជ្ជកម្ម​CES នៅ​អា​មេ​រិ​ក​កន្លង​ទៅ ក្រុមហ៊ុន​មួយ​បាន​បង្កើត​កម្មវិធី​នៅ​ក្នុង​ទូរស័ព្ទ​សម្រាប់​ជួយ​អ្នក​ពិការ​ភ្នែក ឬ​ខ្សោយ​ចក្ខុវិញ្ញាណ​ឲ្យ​បានដឹង​ពិ​វត្ថុ​នៅ​ជុំវិញ​ខ្លួន ។ កម្មវិធី​នោះ​មានឈ្មោះ​ថា Aipoly Apps ដែល​មាននៅ​ក្នុង​Apps Store របស់​Iphone និង​នៅ​ក្នុង Play store សម្រាប់​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​Android ។ វា​ជា​កម្មវិធី​ដែល​អាច​ដោ​ន​ឡូត​ចូល​ទូរស័ព្ទ Iphone ទាំងអស់​ដោយ​ឥត​គិតថ្លៃ ។ អ្វី​ដែល​ពិសេស​សម្រាប់​កម្មវិធី​មួយ​នេះ​គឺ​វា​ដំណើរការ​ដោយ​មិន​ចាំបាច់​មាន​ភ្ជាប់​ប្រព័ន្ធ​អីុ​ន​ធើ​រ​ណេ​ត​អ្វី​ទាំង​អស់ ។ Aipoly Apps មាន​សមត្ថភាព​ស្គាល់​វត្ថុ​ចំនួន​១០០០​មុខ តែ​ប្រសិនបើ​អ្នក​ប្រើប្រាស់​កម្មវិធី​នេះ​ឲ្យ​វា​ស្គាល់​វត្ថុ​ដល់​ទៅ​៥០០០​មុខ​វិញ អ្នក​ត្រូវ​ចំណាយ​ប្រាក់​ចំនួន​៥​ដុល្លារ សម្រាប់​សេវា​ប្រចាំខែ ។ ការ​ចំណាយ​សេវា​៥​ដុល្លារ​នេះ​មិនមែន​មាន​ន័យ​ថា កម្មវិធី​នេះ​ស្គាល់​ត្រឹមតែ​វត្ថុ​៥០០០​មុខ​នោះ​ទេ គឺ​មាន​ន័យ​ថា ទិន្នន័យ​ថ្មី ដែល​គេ​បញ្ចូល​ក្នុង​ការ​ម្ម​វិធី​នោះ​អ្នក​ក៏​ទទួល​បាន​ដែរ ។ Aiploy ស្គាល់​វត្ថុ​តាម​រយៈ​កាមេរ៉ារ​របស់​ទូរស័ព្ទ មាន​ន័យ​ថា បន្ទាប់​ពី​អ្នក​បញ្ចូល​កម្មវិធី​នោះ​ទៅ ក្នុង​ទូរស័ព្ទ​របស់​អ្នក​រួចរាល់​ហើយ អ្នក​អាច​ប្រើប្រាស់​កម្មវិធី​នេះ​តាម​រយៈ​បង្វែរ​កាមេរ៉ា​ទូរស័ព្ទ​ទៅ​លើ​វត្ថុ​ណាមួយ​ដែល​អ្នក​ចង់​ស្គាល់ ពេល​នោះ​វា​នឹង​ឆ្លើយ​ប្រាប់​អ្នកតា​មរយៈ​ការ​វិភាគ​របស់​វា​ទៅ​លើ​អ្វី​ដែល​កាមេរ៉ា​របស់​ចាប់​បាន ។ ជាង​នេះ​ទៅ​ទៀត Aipoly មាន​ច្រើន​ភាសា​សម្រាប់​អ្នក​ប្រើប្រាស់​ដូច​ជា ភាសា​អង់គ្លេស​, បារាំង​, អា​ល្លឺ​ម៉​ង់​, អេ​ស្ប៉ា​ញ​, ជប៉ុន​, អា​រ៉ាប់​, ភាសា​អុ​ី​តា​លី និង​មាន​ភាសា ផ្សេង​ៗ ទៀត​ជា​ច្រើន​ដែល​ត្រូវ​បញ្ចូល​ក្នុង​កម្មវិធី ។ វា​មិន​ត្រឹមតែ​ប្រាប់​ពី​វត្ថុ​ដល់​អ្នក​ពិការ​ភ្នែក​ប៉ុណ្ណោះ​ទេ តែ​អាច​ប្រាប់​ទាំង​ពណ៌​ថែម​ទៀត​ផង ។ វា​ជា​កម្មវិធី​ដែល​មាន​ប្រយោជន៍​ខ្លាំង​ណាស់​សម្រាប់​អ្នក​ពិការ​ភ្នែក ។ Aipoly Apps កំពុង​សិក្សា​បន្ថែម​នូវ​សមត្ថភាព​ដល់ Aipoly ឲ្យ​លើស​ពី​ការ​ស្គាល់​វត្ថុ​ឈាន​ដល់​ការ​ស្គាល់​ស្ថានភាព​ជាក់ស្តែង​ដែល​កើត​មាន​ឡើង​ដូច​ជា​អាច​ប្រាប់​អ្នក​ប្រើប្រាស់​ថា មាន​សត្វ​ឆ្កែ​នៅ​ក្បែរ​បង្គោល​ភ្លើង​ជាដើម ៕

តោះយើង ទៅមើលរឿង “The LEGO Batman”

0
Sponsor By: Legend Cinema
Sponsor By: Legend Cinema
មិត្តទាំងអស់គ្នាប្រាកដជាស្គាល់ នឹងធ្លាប់មើលរឿង “Batman” រឺ “មនុស្សប្រចៀវ” ជាមិនខាននោះទេ។ ពេល នេះដែលរឿងមនុស្សប្រចៀវ ពេលនេះក៏បានផលិតជាតុក្កតាដែលមានចំនងជើងថា “The LEGO Batman”។ សម្រាប់រឿងនេះ គឺចង់និយាយអំពីការផ្លាស់ប្តូរដល់ធំមួយនៅក្នុងទីក្រុង Gotham ប៉ុន្តែបើ មនុស្សប្រចៀវចង់ ការពារទីក្រុងពីការបំផ្លាញ់របស់ Joker។ គាត់ត្រូវតែទំលាក់នៅ Lone vigitante ហើយត្រូវធ្វើការជាមួយអ្នក ដទៃទៀត។ តើការធ្វើការងារជាក្រុមរបស់ មនុស្សប្រចៀវ អាចមានបញ្ហាអ្វី ខ្លះ? បើចង់ដឹងសូមកុំភ្លេចទៅ ទស្សនានៅរោងភាពយន្ត Legend ទាំង 3សាខាទាំងអស់គ្នា។
Legend City Mall ជាន់ទី៣ ផ្សារ City Mall, ផ្លូវ មុន្នីរ៉េត, សង្កាត់ វាលវង់, ខណ្ឌ ៧មករា, ភ្នំពេញ ទូរសព្ទទំនាក់ទំនងៈ 081 300 400 Legend Toul Kork ផ្លូវ 315 កែងផ្លូវ 516, សង្កាត់ បឹងកក់១, ខណ្ឌ ទល់គោក, ភ្នំពេញ ទូរសព្ទទំនាក់ទំនងៈ 081 300 400 Legend Meanchey ផ្លូវ វេងស្រេង, សង្កាត់ស្ទឹងមានជ័យ, ខណ្ឌមានជ័យ, ភ្នំពេញ ទូរសព្ទទំនាក់ទំនងៈ 081 300 400

Show Time