សម្រាប់ការប្រកួតវគ្គផ្តាច់ព្រត្រ័ពានរង្វាន់ EFL រវាងក្លឹប Manchester United និងក្លឹប Southampton ក្នុង កីឡដ្ឋាន Wembley។ នៅក្នុងការប្រកួតនេះ គ្រាប់បាល់ដំបូង គឺកើតឡើងក្នុងនាទី 19 ដោយការ ស៊ុតបាល់ Free Kick ពីកីឡាករ Ibrahimovic។ រហូតដល់នាទីទី 38 ក្លឹបបិសាចក្រហម ក៏អាចរកបានគ្រាប់ទី 2របស់ខ្លួន ដោយការទាត់បាល់បញ្ចូលទីរបស់កីឡាករ Lingard។ ប៉ុន្តែមុននឹងបញ្ចប់តង់ទី 1 កីឡាករ Gabbiadini ក៏អាចរក គ្រាប់បាល់តាមពីក្រោយអោយក្រុម Southampton បាន។ បញ្ចប់ការ ប្រកួតក្នុងតង់ទី1 ក្លឹប Man Utd នាំមុខ មុន 2-1។ គ្រាន់តែបើកការប្រកួតក្នុងតង់ទី2 បានត្រឹមតែ 3នាទីប៉ុណ្ណោះ កីឡាករ Gabbiadini របស់ក្លឹប Southampton ដដែល ក៏អាចរកបានគ្រាប់បាល់តាមស្មើរ មកវិញ គឺលទ្ធផល 2-2។ ប៉ុន្តែអ្វីៗត្រូវបានបញ្ចប់ ទៅវិញ ក្រោយកីឡាករ Ibrahimovic តែតបាល់បញ្ចូលទី យ៉ាងស្អាតនៅនាទី 87។ បញ្ចប់ការប្រកួត 90នាទី ក្លឹប Man Utd យកឈ្នះ Southampton ក្នុងលទ្ធផល 3-2។ នឹងទទួលបានពានរង្វាន់ EFL Cup ក្នុងរដូវកាល នេះផងដែរ។
https://www.youtube.com/watch?v=Xot9-YvoJvI