សម្រាប់ការប្រកួតក្នុងក្របខណ្ឌ La Liga របស់អេស៉្បាញកាលពីយប់មិញរវាងក្រុម Villarreal និង Real Madrid ក៏មានរឿងដែលនឹកស្មានមិនដ៏ផងដែរ។ នៅក្នុង 45នាទី ដំបូងក្រុមទាំងពីមិនអាចបំបែក ពងមាន់បាននោះទេ។ ការប្រកួតរហូតដល់តង់ទី2 នាទី 50 កីឡាករ Munoz របស់ Villarreal ក៏អាចរកបានគ្រាប់បាល់នាំមុខមុន។ លើសពីនេះទៅទៀត ក្រុម Villarreal ក៏អាចរកបានគ្រាប់ទី2 ក្នុង នាទី 56 ដោយកីឡាករ Bakambu។ ប៉ុន្តែបានត្រឹមតែ ប៉ុន្មាននាទីបន្ទាប់ក្រុម Real Madrid ក៏អាចរក បានគ្រាប់តាមពីក្រោយដោយកីឡាករ Bale។ ក្តីសង្ឃឹមរកគ្រាប់បាល់តាមស្មើររបស់ Real Madrid ក៏មាន មកវិញដោយការទាត់បាល់ពិន័យ 11ម៉ែត្ររបស់ Ronaldo។ ការប្រកួតឈានមកដល់នាទី 83 កីឡាករ Morata របស់ Real Madrid ក៏រកបានគ្រាប់បាល់ជ័យជំនះអោយក្រុម Real Madrid។ បញ្ចប់ការប្រកួត 90នាទី ក្រុម Villarreal ចាញ់ Real Madrid ក្នុងលទ្ធផល 2-3។